-
លោក ចូ បៃដិន អំពាវនាវអោយផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ពលរដ្ឋអាមេរិកដែលទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជំរុញអោយរដ្ឋាភិបាលក្នុងតំបន់ ផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ប្រជាជនទាំងឡាយណា ដែលទើបបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈច្បាប់ថ្មីបានតម្រូវអោយបុគ្គលិកសហព័ន្ធបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងរួច ឬត្រូវធ្វើតេស្តជាប្រចាំ ការពាក់ម៉ាស និងការរឹតត្បិតលើការធ្វើដំណើរជាដើម ។ លោក ចូ បៃដិន បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា ឥឡូវនេះមានមនុស្សជាច្រើនកំពុងស្លាប់ ឬក៏កំពុងឈរមើលអ្នកដែលពួកគេស្រលាញ់កំពុងបាត់បង់ជីវិត ។ លោក បៃដិន បានសង្កត់ធ្ងន់ទៀតថា ជាមួយនឹងសេរីភាពកើតចេញពីការទទួលខុសត្រូវ ដូច្នេះសូមមេត្តាធ្វើការវិនិច្ឆ័យប្រកបដោយទំនួសខុសត្រូវ… ទៅទទួលការចាក់វ៉ាក់សាំងការពារដើម្បីខ្លួនឯងផង មនុស្សដែលខ្លួនអ្នកស្រលាញ់ផង ក៏ដូចជាដើម្បីប្រទេសជាតិរបស់អ្នកផងដែរ ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) គិតមកទល់ពេលនេះ មានមនុស្សប្រមាណ១៦៣.៨លាននាក់នៅក្នុងសហរដ្ឋអាមេរិកបានទទួលការចាក់វ៉ាក់សាំងពេញលេញ ឬពីរដូស ក្នុងចំណោមប្រជាជនសរុបប្រមាណ៣៣០លាននាក់ ៕ ប្រភព៖ CNA
-
អ៊ីស្រាអែលនឹងចាប់ផ្តើមចាក់វ៉ាក់សាំង Pfizer ដូសទី៣ ដល់មនុស្សចាស់មានអាយុពី៦០ឡើងទៅ

អ៊ីស្រាអែល៖ អ៊ីស្រាអែលនឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន Pfizer/BioNTech សម្រាប់ដូសទី៣ដល់មនុស្សដែលមានអាយុចាប់ពី៦០ ដល់ ៧០ឆ្នាំ ដោយធ្វើអោយអ៊ីស្រាអែលក្លាយជាប្រទេសដំបូងគេ ដែលផ្តល់ការចាក់វ៉ាក់សាំងបន្ថែម ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃវីរុសបម្លែងខ្លួនថ្មី Delta ។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីលោកណាហ្វតាលី បិនណេត ថ្លែងថា ការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដែលជាផ្នែកមួយនៃ “យុទ្ធនាការចាក់វ៉ាក់សាំងបំពេញបន្ថែម” សម្រាប់មនុស្សដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ដែលបានចាក់វ៉ាក់សាំងពេញលេញកាលពីជាងប្រាំខែកន្លងទៅ ខណៈមានការព្រួយបារម្ភខ្លាំងឡើងចំពោះវីរុស Delta ដែលឆ្លងដាលយ៉ាងរហ័ស ។ ទន្ទឹមនេះ លោក បិនណេត ក៏ធ្វើការអំពាវនាវដល់មនុស្សចាស់ទាំងអស់ដែលបានចាក់វ៉ាក់សាំងរួច សូមមកទទួលមួយដូសបន្ថែម ដើម្បីការពារខ្លួនអ្នក ។ លោក បិនណេត បន្ថែមថា ការសម្រេចចិត្តនេះ គឺផ្អែកលើការស្រាវជ្រាវ និងការវិភាគ ក៏ដូចជាការកើនឡើងហានិភ័យនៃរលកវីរុសបម្លែងខ្លួនថ្មី Delta ។ រដ្ឋមន្ត្រីសុខាភិបាលអ៊ីស្រាអែលលោក នីតហ្សាន ហូរ៉ូវីត ក៏បានអះអាងដែរថា ការចាក់វ៉ាក់សាំងដូសទីបីនេះ អាចជួយសង្គ្រោះជីវិតមនុស្សបាន ។ ប្រធានាធិបតីអ៊ីស្រាអែលលោក អ៊ីហ្សាក ហឺហ្សុក នឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩សម្រាប់ដូសទីបីមុនគេនៅព្រឹកថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៧លាន៣៦ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២១ម៉ឺននាក់ និងជាសះស្បើយ១៧៨លាន៥១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩៧លាន៣៦ម៉ឺន៥ពាន់៤០២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន២១ម៉ឺន៤ពាន់៦១៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៨លាន៥១ម៉ឺន៧ពាន់៣៣៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៥លាន៥៨ម៉ឺន៤ពាន់២៧២នាក់ ស្លាប់ចំនួន៦២ម៉ឺន៨ពាន់៤៩២នាក់ និងជាសះស្បើយចំនួន២៩លាន៦២ម៉ឺន៦ពាន់៧៥៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៥៧ម៉ឺន១ពាន់២៩៥នាក់ ស្លាប់៤២ម៉ឺន៣ពាន់២៤៤នាក់ និងជាសះស្បើយ៣០លាន៧៣ម៉ឺន៦ពាន់២៤១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៨៣ម៉ឺន៩ពាន់៣៦៩នាក់ ស្លាប់ចំនួន៥៥ម៉ឺន៤ពាន់៦២៦នាក់ និងជាសះស្បើយ១៨លាន៥៦ម៉ឺន៩ពាន់៩៩១នាក់ ៕ ប្រភព៖ worldometers
-
ព្រឹកនេះ! ថៃក៏ទទួលបានជំនួយវ៉ាក់សាំងដំបូងពីអាមេរិក ដូចកម្ពុជាដែរ

ខណៈដែលវ៉ាក់សាំងជំនួយរបស់អាមេរិកដំបូងជូនកម្ពុជា ត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ កក្កដា នេះ នៅឯប្រទេសថៃឯណោះវិញ ក៏ទទួលបានវ៉ាក់សាំងជំនួយរបស់អាមេរិកឈុតដំបូងដែរ នាព្រឹកនេះដូចគ្នា។ កម្ពុជាទទួលបាន Johnson & Johnson ចំនួន៥០ម៉ឺនដូស ដោយនឹងបាន៥០ម៉ឺនដូសទៀត ប៉ុន្មានថ្ងៃខាងមុខ ប៉ុន្តែថៃវិញទទួលបានប្រភេទផ្សេងគឺ Pfizer ហើយចំនួនច្រើនជាងកម្ពុជា គឺមានរហូតដល់ទៅ១.៥លានដូស នេះបើតាមប្រភពពី The Nation៕
-
អ្នកវិទ្យាសាស្ត្រអាមេរិក៖ ចិនកំពុងសាងសង់មូលដ្ឋានមីស៊ីលនុយក្លេអ៊ែរទីពីរ

អ្នកស្រាវជ្រាវនៃសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិកបានរកឃើញថាប្រទេសចិនកំពុងសាងសង់មូលដ្ឋានយោធាទីពីរសម្រាប់ការបាញ់មីស៊ីលនុយក្លេអ៊ែរ និងអាចជា «ការពង្រីកដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមក នៃសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ចិន»។ ក្នុងរបាយការណ៍ចុះផ្សាយកាលពីថ្ងៃចន្ទនេះ អ្នកស្រាវជ្រាវបាននិយាយថាពួកគេបានធ្វើការរកឃើញការដ្ឋាននេះ ហើយវាអាចមានបំពង់បាញ់មីស៊ីលក្រោមដីរហូតទៅដល់ ១១០បំពង់ បន្ទាប់ពីធ្វើការវិភាគរូបផ្កាយរណបនៃដីវាលមួយនៅជិតទីក្រុង Hami នៃតំបន់ស្វយ័តស៊ីនជាំង។ ការដ្ឋាននេះមានចម្ងាយ ៣៨០ គីឡូម៉ែត្រពីមូលដ្ឋានមួយទៀតនៅជិតទីក្រុង Yumen ខេត្ត Gansu ហើយកាលពីដើមខែនេះក្រុមអ្នកស្រាវជ្រាវមួយផ្សេងទៀតរកឃើញការដ្ឋានសាងសង់បំពង់បាញ់មីស៊ីលក្រោមដីរហូតទៅដល់ ១២០ បំពង់។ ការដ្ឋាន Hami និង Yumen នឹងបង្កើនចំនួនបំពង់បាញ់មីស៊ីលក្រោមដីរបស់ចិនយ៉ាងខ្លាំង ដោយក្នុងរយៈពេលជាច្រើនទសវត្ស ចិនបានប្រតិបត្តិការបំពង់បាញ់មីស៊ីលអន្តរទ្វីប(ICBM) Df-5 ត្រឹមតែ ២០ប៉ុណ្ណោះ។ សរុបមក កងកម្លាំងមីស៊ីលនៃកងទ័ពរំដោះប្រជាជនចិន នឹងមានបំពង់បាញ់មីស៊ីលក្រោមដីរហូតទៅដល់ ២៥០ នៅពេលការដ្ឋានទាំងពីនេះបញ្ចប់ការសាងសង់។ ក្រុមអ្នកស្រាវជ្រាវបានសរសេរក្នុងរបាយការណ៍របស់ពួកគេថា៖ «ចំនួននៃបំពង់មីស៊ីលចិន ដែលកំពុងស្ថិតក្រោមការសាងសង់ នឹងធំជាងចំនួនបំពង់បាញ់មីស៊ីលអន្តរទ្វីបរបស់រុស្សី ហើយធំជាងពាក់កណ្ដាលនៃទំហំកម្លាំង ICBM អាមេរិកទាំងមូល»។ ពួកគេបានបន្តទៀតថា៖ «កម្មវិធីសាងសង់បំពង់បាញ់មីស៊ីលរបស់ចិន គឺជាការសាងសង់មានលក្ខណៈទូលំទូលាយបំផុតចាប់តាំងពីការប្រណាំងសាងសង់រវាងអាមេរិក និងសហភាពសូវៀតក្នុងសម័យសង្គ្រាមត្រជាក់»។ ទោះយ៉ាងណាក៏ដោយពួកគេបានសង្កត់ធ្ងន់ថាវាមិនច្បាស់ទេថាតើប្រទេសចិននឹងធ្វើប្រតិបត្តិការបំពង់ទាំងនេះបែបណាទេ តើចិននឹងដាក់មីស៊ីលនៅក្នុងគ្រប់បំពង់ទាំងអស់ ឬប្រើបំពង់ខ្លះជានុយដោយគ្មានមីស៊ីល។ បើទោះជាយ៉ាងនេះក៏ដោយ ពួកគេបាននិយាយថាការធ្វើបែបនេះ អាចជាសញ្ញាបង្ហាញគឺកំពុងបង្កើនស្ដុកអាវុធនុយក្លេអ៊ែររបស់ពួកគេរហូតទៅដល់ពីរទៅបីដង ដោយបច្ចុប្បន្នគេប៉ាន់ស្មានថាចិនមានក្បាលគ្រាប់ពី ២៥០ ទៅ៣៥០គ្រាប់។…
-
អាមេរិក និងរុស្សីធ្វើកិច្ចពិភាក្សានុយក្លេអ៊ែរ នៅក្រុងហ្សឺណែវ ព្រមជួបគ្នាម្ដងទៀតនៅខែកញ្ញា

កាលពីថ្ងៃពុធ ទី២៨ កក្កដា មន្ត្រីជាន់ខ្ពស់រុស្សី និងអាមេរិកបានបើកការពិភាក្សាឡើងវិញដើម្បីបន្ធូរបន្ថយភាពតឹងរវាងមហាអំណាចអាវុធនុយក្លេអ៊ែរធំជាងគេក្នុងពិភពលោក ហើយបានយល់ព្រមជួបគ្នាម្ដងទៀតនៅខែកញ្ញាបន្ទាប់ពីការពិគ្រោះយោបល់ក្រៅផ្លូវការ នេះបើតាមក្រសួងការបរទេសអាមេរិក។ អនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman និងអនុរដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergei Ryabkov បានដឹកនាំគណៈប្រតិភូរបស់ពួកគេទៅចូលរួមកិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ។ សារព័ត៌មានរុស្សី TASS បានរាយការណ៍ថាលោក Ryabkov បានសម្ដែងការពេញចិត្តចំពោះការពិគ្រោះយោបល់នេះ ហើយបាននិយាយថាសហរដ្ឋអាមេរិកបានបង្ហាញការត្រៀមខ្លួនសម្រាប់ការសន្ទនាប្រកបដោយការស្ថាបនា។ ការប្រជុំថ្នាក់អនុរដ្ឋមន្ត្រីនេះ គឺក្នុងចំណោមការប្រជុំដំបូងរវាងរុស្សីនិងអាមេរិកក្នុងរយៈពេលជិតមួយឆ្នាំ ខណៈពេលដែលភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើងជុំវិញបញ្ហាជាច្រើនដែលរួមមានការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ។ ប្រធានាធិបតីអាមេរិកលោកចូ បៃដិននិងប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន ដែលប្រទេសទាំងពីរគ្រប់គ្រងជាង៩០ភាគរយនៃអាវុធនុយក្លេអ៊ែរទាំងអស់ បានព្រមព្រៀងគ្នាកាលពីខែមិថុនាបើកកិច្ចពិភាក្សាស្ថិរភាពយុទ្ធសាស្ត្រទ្វេភាគី ដើម្បី«ដាក់មូលដ្ឋានគ្រឹះសម្រាប់វិធានការគ្រប់គ្រងអាវុធ និងកាត់បន្ថយហានិភ័យនាពេលអនាគត»។ ការសម្រេចនេះធ្វើឡើង ខណៈពេលដែលភាពតានតឹងជុំវិញការគ្រប់គ្រងអាវុធនុយក្លេអ៊ែរបានបង្កឱ្យកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធតាំងពីសម័យសង្គ្រាមត្រជាក់ជាច្រើនផុតកំណត់ដោយមិនមានការបន្តបន្ថែម ធ្វើឱ្យមានការព្រួយបារម្ភថានឹងមានការប្រកួតប្រណាំងអាវុធនុយក្លេអ៊ែរសារជាថ្មី ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។ ប្រភព៖ Reuters
-
សហភាពអឺរ៉ុប ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអង់គ្លេស ដើម្បីថ្នាំព្យាបាលកូវីដ

សហភាពអឺរ៉ុប បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឧស្សាហកម្មឱសថអង់គ្លេស GlaxoSmithKline (GSK.L) សម្រាប់ការផ្គត់ផ្គង់ថ្នាំអង្គបដិបក្ខ ម៉ូណូកូឡោនរហូតដល់ ២២០.០០០ សម្រាប់ ដែលបច្ចុប្បន្នគេកំពុងសង្កេតមើលពីប្រសិទ្ធិភាពរបស់វាប្រឆាំងនឹងកូវីដ-១៩។ បើយោងតាមគណៈកម្មការសហភាពអឺរ៉ុប ថ្នាំ ដែលត្រូវបានបង្កើតរួមគ្នាជាមួយក្រុមហ៊ុនអាមេរិក Vir Biotechnology (VIR.O) អាចត្រូវបានប្រើសម្រាប់ការព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលមានហានិភ័យខ្ពស់ និងមានរោគសញ្ញាស្រាល ដែលមិនត្រូវការអុកស៊ីសែនបន្ថែម។ កិច្ចព្រមព្រៀងនេះ គឺជាការជំរុញការងាររបស់ឧស្សាហកម្មឱសថមួយនេះ ឱ្យបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការស្វែងរកការព្យាបាល ដែលមានប្រសិទ្ធិភាព ក្រោយពេលដែលក្រុមហ៊ុននេះបានចូលរួមចំណែកក្នុងដំណើរការផលិតវ៉ាក់សាំង។ ជំនួសពីការផលិតវ៉ាក់សាំង ដោយខ្លួនឯងក្រុមហ៊ុន GSK បានផ្តោតលើការផលិតឱសថជំនួយដទៃទៀត ហើយខ្លួនក៏បានសហការជាមួយក្រុមហ៊ុន Sanofi (SASY.PA) ដើម្បីផលិតវ៉ាក់សាំងមួយដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃ ពុធ ក្រុមហ៊ុន GSK បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ តំណាងឱ្យជំហានដ៏សំខាន់ឆ្ពោះទៅមុខសម្រាប់ការព្យាបាលករណីឆ្លង ដែលកំពុងកើនឡើងនៅទ្វីបអឺរ៉ុប។ បច្ចុប្បន្នថ្នាំនេះ នៅកំពុងស្ថិតនៅក្នុងដំណាក់កាលវាយតម្លៃពីទីភ្នាក់ងារឱសថអឺរ៉ុប (EMA) និង ក្រោមការត្រួតពិនិត្យឡើងវិញនៅឡើយ។ ថ្នាំនេះទទួលការអនុញ្ញាតឱ្យជាបន្ទាន់នៅសហរដ្ឋអាមេរិក ដើម្បីព្យាបាលអ្នកជំងឺកូវីដពីស្រាលទៅមធ្យម ដែលមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាការឆ្លងមេរោគធ្ងន់ធ្ងរ។អង្គបដិបក្ខម៉ូណូខូឡូន នឹងធ្វើត្រាប់តាមអង្គបដិប្រាណធម្មជាតិ ដែលរាងកាយយើងបង្កើត ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគក្នុងខ្លួន។ យ៉ាងណាមិញ កិច្ចព្រមព្រៀងនេះត្រូវបានគាំទ្រ ដោយរដ្ឋចំនួន…
-
វិបត្តិនយោបាយទុយនីស៊ី ជំរុញកំណើន «បំភ្លៃ» នៃព័ត៌មានតាមបណ្ដាញសង្គមបរទេស

វិបត្តិនយោបាយនៅទុយនីស៊ី បានជំរុញឱ្យមានកំណើននៃការឃោសនា និងការកេងយកប្រយោជន៍តាមប្រព័ន្ធផ្សព្វផ្សាយសង្គមពីបរទេស ដោយព្យាយាមបំភ្លៃរឿងដើម្បីឱ្យការសម្រេចចិត្តរបស់ប្រធានាធិបតីទុយនីស៊ីលោក Kais Saied ដែលបណ្តេញនាយករដ្ឋមន្រ្តីចេញពីដំណែង និងបង្កកសភា មានភាពសមហេតុផល។ សារព័ត៌មានកាតាគឺ Al Jazeera ហាក់មានទំនោរលើបក្សរដ្ឋាភិបាលទុយនីស៊ី Ennahda បានចុះផ្សាយថា ក្រោយព័ត៌មានស្ដីពីការសម្រេចចិត្តរបស់លោក Saied ដែលមិនធ្លាប់មានពីមុនមកក្នុងប្រទេសបានសាយភាយកាលពីថ្ងៃអាទិត្យ ហាសថេគ (Hashtag) «ទុយនីស៊ីបះបោរប្រឆាំងភាតរភាព» ដែលសំដៅលើក្រុមនយោបាយភាតរភាពមូស្លីម (Muslim Brotherhood)បានចាប់ផ្តើមផ្ទុះឡើងនៅលើបណ្តាញសង្គមធ្វីតធឺ។ ការវិភាគមួយអំពីទិន្នន័យ និងការសន្ទនាតាមបណ្តាញសង្គម អាចបង្ហាញពីការយល់ដឹងជាច្រើន ដូចជាអ្នកណាកំពុងសរសេរអំពីប្រធានបទជាក់លាក់មួយ ហើយសំលេងរបស់ពួកគេមានឥទ្ធិពលលើប្រធានបទនោះ។ វាក៏អាចចង្អុលបង្ហាញពីកន្លែងដែលមនុស្សទាំងនោះស្ថិតនៅ និងថាតើពួកគេប្រើគណនីពិត ឬក្លែងក្លាយ ការសន្ទនាជាសាធារណៈ តាមរយៈការត្រួតពិនិត្យនិងការបំភិតបំភ័យ និងការរៀបចំអ្វីមួយឱ្យក្លាយជារឿងពេញនិយម។ ជាមួយគ្នានោះ ការវិភាគលើធ្វីតចំនួន ១២ ០០០ ពីគណនីធ្វីតធឺចំនួន ៦ ៨០០ ដែលភ្ជាប់ជាមួយនឹង Hashtag «ទុយនីស៊ីបះបោរប្រឆាំងភាតរភាព» បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោយអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមពីប្រទេសក្នុងឈូងសមុទ្រពែក្ស ដើម្បីបង្ហាញពីសកម្មភាពរបស់ប្រធានាធិបតីថា ជាការបះបោរទុយនីស៊ីដ៏ពេញនិយមប្រឆាំងនឹងក្រុមអ៊ីស្លាមដូចជា Muslim Brotherhood ។ អ្នកប្រើប្រាស់ធ្វីតធឺដែលធ្វីតភ្ជាប់ជាមួយនឹង Hashtag បែបនេះ…
-
វ៉ាក់សាំងកូវីដ១៩ ក្រុមហ៊ុន CanSinoBIO ឆ្លើយតបទៅនឹងប្រព័ន្ធភាពស៊ាំនៅក្នុងការសាកល្បងដំបូង

ការសាកល្បងដំណាក់កាលដំបូងបានបង្ហាញថា ការចាក់វ៉ាក់សាំងកូវីដ-១៩ CanSino BioLogics (CanSinoBIO) បានធ្វើឱ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំដោយមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។ យោងតាមអត្ថបទដែលបានពិនិត្យឡើងវិញដោយក្រុមអ្នកស្រាវជ្រាវបានអោយដឹងថា វ៉ាក់សាំងចំនួន ២ ដូសនៃ Ad5-nCoV ដែលការចាក់ដូសទាំងពីរគឺចន្លោះគ្នារយៈពេល ២៨ ថ្ងៃដាច់ពីគ្នាធ្វើឱ្យកម្រិតអង្គបដិប្រាណប្រហាក់ប្រហែលគ្នាទៅនឹងវ៉ាក់សាំងដែលតម្រូវអោយចាក់តែមួយដង។ ការបកស្រាយនេះផ្អែកលើទិន្នន័យពីដំណាក់កាលទី ១ នៃការសាកល្បងដែលមានការចូលរួមពីមនុស្សពេញវ័យដែលមានសុខភាពល្អ ១៣០ នាក់នៅក្នុងប្រទេសចិន។ របាយការណ៍នោះបានបង្ហាញបន្ថែមថា វ៉ាក់សាំងទាំងនោះមិនបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរនៅក្នុងការសិក្សានោះទេ។ ប្រភព៖ CNA
-
វិបត្តិនយោបាយទុយនីស៊ី ជំរុញកំណើន «បំភ្លៃ»នៃព័ត៌មានតាមបណ្ដាញសង្គមបរទេស

ហួន ឌីណា វិបត្តិនយោបាយនៅទុយនីស៊ី បានជំរុញឱ្យមានកំណើននៃការឃោសនា និងការកេងយកប្រយោជន៍តាមប្រព័ន្ធផ្សព្វផ្សាយសង្គមពីបរទេស ដោយព្យាយាមបំភ្លៃរឿងដើម្បីឱ្យការសម្រេចចិត្តរបស់ប្រធានាធិបតីទុយនីស៊ីលោក Kais Saied ដែលបណ្តេញនាយករដ្ឋមន្រ្តីចេញពីដំណែង និងបង្កកសភា មានភាពសមហេតុផល។ សារព័ត៌មានកាតាគឺ Al Jazeera ហាក់មានទំនោរលើបក្សរដ្ឋាភិបាលទុយនីស៊ី Ennahda បានចុះផ្សាយថា ក្រោយព័ត៌មានស្ដីពីការសម្រេចចិត្តរបស់លោក Saied ដែលមិនធ្លាប់មានពីមុនមកក្នុងប្រទេសបានសាយភាយកាលពីថ្ងៃអាទិត្យ ហាសថេគ (Hashtag) «ទុយនីស៊ីបះបោរប្រឆាំងភាតរភាព» ដែលសំដៅលើក្រុមនយោបាយភាតរភាពមូស្លីម (Muslim Brotherhood)បានចាប់ផ្តើមផ្ទុះឡើងនៅលើបណ្តាញសង្គមធ្វីតធឺ។ ការវិភាគមួយអំពីទិន្នន័យ និងការសន្ទនាតាមបណ្តាញសង្គម អាចបង្ហាញពីការយល់ដឹងជាច្រើន ដូចជាអ្នកណាកំពុងសរសេរអំពីប្រធានបទជាក់លាក់មួយ ហើយសំលេងរបស់ពួកគេមានឥទ្ធិពលលើប្រធានបទនោះ។ វាក៏អាចចង្អុលបង្ហាញពីកន្លែងដែលមនុស្សទាំងនោះស្ថិតនៅ និងថាតើពួកគេប្រើគណនីពិត ឬក្លែងក្លាយ ការសន្ទនាជាសាធារណៈ តាមរយៈការត្រួតពិនិត្យនិងការបំភិតបំភ័យ និងការរៀបចំអ្វីមួយឱ្យក្លាយជារឿងពេញនិយម។ ជាមួយគ្នានោះ ការវិភាគលើធ្វីតចំនួន ១២ ០០០ ពីគណនីធ្វីតធឺចំនួន ៦ ៨០០ ដែលភ្ជាប់ជាមួយនឹង Hashtag «ទុយនីស៊ីបះបោរប្រឆាំងភាតរភាព» បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោយអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមពីប្រទេសក្នុងឈូងសមុទ្រពែក្ស ដើម្បីបង្ហាញពីសកម្មភាពរបស់ប្រធានាធិបតីថា ជាការបះបោរទុយនីស៊ីដ៏ពេញនិយមប្រឆាំងនឹងក្រុមអ៊ីស្លាមដូចជា Muslim Brotherhood ។ អ្នកប្រើប្រាស់ធ្វីតធឺដែលធ្វីតភ្ជាប់ជាមួយនឹង…