-
ចក្រភពអង់គ្លេសជំរុញស្ត្រីមានផ្ទៃពោះឱ្យទទួលវ៉ាក់សាំងកូវីដ១៩ ខណៈមានហានិភ័យខ្ពស់ពីវីរុសបម្លែងដែលតា

កាលពីថ្ងៃសុក្រសប្ដាហ៌មុននេះ អាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេសបានជំរុញស្ត្រីមានផ្ទៃពោះឱ្យទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បន្ទាប់ពីការសិក្សាថ្នាក់ជាតិមួយបានរកឃើញថាវីរុសកូរ៉ូណាបម្លែងដែលតាបង្កើនហានិភ័យរោគសញ្ញាធ្ងន់ធ្ងរក្នុងចំណោមក្រុមស្ត្រីមានផ្ទៃពោះ។ ការសិក្សាដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Oxford ផ្អែកលើទិន្នន័យប្រមូលដោយប្រព័ន្ធឃ្លាំមើលសម្ភពចក្រភពអង់គ្លេស បានរកឃើញថាបានរកឃើញថាសមាមាត្រនៃស្ត្រីមានផ្ទៃពោះ ដែលបានចូលព្យាបាលនៅមន្ទីរពេទ្យជាមួយនឹងរោគសញ្ញាពីកម្រិតមធ្យមទៅធ្ងន់ធ្ងរបានកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីមេរោគបម្លែងដែលតាក្លាយជាមេរោគភាគច្រើននៅប្រទេសអង់គ្លេសកាលពីខែឧសភា។ អ្នកស្រាវជ្រាវ ក៏បានកត់សម្គាល់ថាស្ត្រីមានផ្ទៃពោះត្រូវការការព្យាបាលនៅមន្ទីរពេទ្យក្នុងអំឡុងពេលរលកឆ្លងដែលតា គឺងាយនឹងកើតជំងឺរលាកសួតជាងមុន ហើយជាងមួយភាគបីត្រូវការជំនួយដកដង្ហើម។ សាស្ត្រាចារ្យJacqueline Dunkley-Bent ប្រធានគណៈឆ្មបអង់គ្លេសបានសរសេរអនុសាសន៍ទៅកាន់បណ្ដាវេជ្ជបណ្ឌិតទូទៅ និងឆ្មប ជំរុញពួកគេឱ្យលើកទឹកចិត្តស្ត្រីមានផ្ទៃពោះឱ្យទទួលវ៉ាក់សាំងកូវីដ១៩។ មហាវិទ្យាល័យភូមិន្ទសម្ភព និងរោគស្ត្រី និងមហាវិទ្យាល័យភូមិន្ទឆ្មប របស់អង់គ្លេសក៏បានជំរុញឱ្យស្ត្រីមានផ្ទៃពោះទទួលវ៉ាក់សាំងផងដែរ។ ក្រសួងសុខាភិបាលអង់គ្លេសបានផ្ដល់អនុសាសន៍ដល់ស្ត្រីមានផ្ទៃពោះឱ្យទទួលវ៉ាក់សាំង Moderna និង Pfizer ពីព្រោះវ៉ាក់សាំងទាំងពីរនេះបានផ្ដល់ឱ្យស្ត្រីមានផ្ទៃពោះជាង ១៣០.០០០ នាក់នៅសហរដ្ឋអាមេរិក។ អង់គ្លេសបានបើកឱ្យស្ត្រីមានផ្ទៃពោះទទួលវ៉ាក់សាំងជំងឺកូវីដ១៩ចាប់តាំងពីខែមេសាមកម្ល៉េះ ប៉ុន្តែអត្រាចាក់នៅមានកម្រិតទាប ដោយស្ត្រីមានផ្ទៃពោះភាគច្រើនបានបដិសេធមិនទទួលពីព្រោះមានការព្រួយបារម្ភថាវ៉ាក់សាំងថ្មីៗទាំងនេះអាចបង្កផលប៉ះពាល់ដល់កូនក្នុងផ្ទៃ។
-
ប្រធានាធិបតីវៀតណាមប្រាប់ក្រសួងសុខាភិបាលឲ្យឆាប់អនុម័តឲ្យប្រើវ៉ាក់សាំង ផលិតក្នុងប្រទេស

ប្រធានាធិបតីវៀតណាម Nguyen Xuan Phuc បានទាមទារឲ្យក្រសួងសុខាភិបាលផ្តល់ភាពងាយស្រួលដល់ក្រុមផលិតវ៉ាក់សាំងក្នុងស្រុក និងអនុម័តឲ្យប្រើប្រាស់ឆាប់ៗនេះ សំដៅលើវ៉ាក់សាំង Nanocovax។ ក្រសួងសុខាភិបាលនិងទីភ្នាក់ងារពាក់ព័ន្ធចាំបាច់ត្រូបង្កើតលក្ខខណ្ឌសមស្រប កែទម្រង់នីតិវិធីសម្រាប់អ្នកផលិត និងបំព្រួញដំណើរការផលិតវ៉ាក់សាំង ជាមួយនឹងការធានាសុខភាពប្រជាជន ដោយលោកបាននិយាយបែបនេះ ក្នុងពេលប្រជុំជាមួយក្រុមហ៊ុន Nanogen Pharmaceutical Biotechnology JSC កាលពីថ្ងៃទី៣០ កក្កដាម្សិលមិញ។ លោកថា ការផ្ទុះក្នុងសហគមន៍ បច្ចុប្បន្ននេះ វ៉ាក់សាំងដើរតួនាទីដ៏សំខាន់បំផុតមួយ។ គួរបញ្ជាក់ថា វ៉ាក់សាំងកូវីដ ផលិតក្នុងប្រទេសនេះ បច្ចុប្បន្ន ជិតនឹងបញ្ចប់ដំណាក់កាលដំបូង ក្នុងចំណោម៣ដំណាក់កាល និងជាដំណាក់កាលចុងក្រោយសាកល្បងទៅលើមនុស្សហើយ៕ ប្រភពពី VNexpress
-
ផ្ទុះកូវីដ១៩ ក្នុងពេលប្រជុំសភានៅប្រទេសម៉ាឡេស៊ី

គិតត្រឹមថ្ងៃទី៣០ កក្កដា ២០២១ មានករណីវិជ្ជមានកូវីដ១៩ ក្នុងសភាជាន់ទាបនៃប្រទេសម៉ាឡេស៊ី ១១ករណីហើយ ពោលគឺក្នុងកិច្ចប្រជុំសភា នាពេលថ្មីៗនេះ។ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីថា បានចេញផ្សាយថា ១០នាក់ក្នុងចំណោមនេះ បានប្រើប្រាស់ឧបករណ៍តេស្តរហ័ស ខណៈដែលករណី២ទៀត គឺឆ្លងកាត់ការតេស្តម៉ាស៊ីន PCR ។ ប្រភពថា ដំបូងឡើយ មានករណីឆ្លង២នាក់ ក្នុងសភា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ម្នាក់មានពាក់ព័ន្ធនឹងសមាជិកសភា ដែលមានវត្តមាននៅទីនោះ ចាប់ពីថ្ងៃទី២៦ ដល់ ២៨ កក្កដា ។ មន្ត្រីសភារូបនោះបានតេស្តម៉ាស៊ីនធំ PCR នៅមណ្ឌល ក្រោយចេញរោគសញ្ញាក្អក និងក្តៅខ្លួន។ ករណីទី២ គឺប្រើប្រាស់ម៉ាស៊ីនតេស្ត នៅរដ្ឋសភា ក្រោយពេលដឹងថា ខ្លួនមានក្អក។ បន្ទាប់មកទៀត អ្នកពាក់ព័ន្ធក្នុងសភាជាង១ពាន់នាក់ត្រូវបានតេស្តជាបន្តបន្ទាប់ រហូតរកឃើញឆ្លងដល់១១នាក់ គិតត្រឹមម្សិលមិញ ខណៈដែលការប្រជុំសភានេះមិនទាន់បញ្ចប់ទេ ពោលគឺគ្រោងនឹងបញ្ចប់ នាថ្ងៃទី២ សីហា ឯណោះ៕ ប្រភពី CNA
-
មហាសេដ្ឋី Bill Gates ៖ ការច្នៃប្រឌិតមួយទសវត្សរ៍បានផ្តល់នូវដំណោះស្រាយផ្នែកអនាម័យថ្មីៗយ៉ាងច្រើន ដែលនឹងការពារមនុស្សពីជំងឺ និងការស្លាប់

អន្តរជាតិ៖ មហាសេដ្ឋីពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បញ្ជាក់ថា រយៈពេល១០ឆ្នាំមកនេះ មូលនិធិរបស់លោក ដែលមានឈ្មោះ Bill & Melinda Gates បានប្រកួតប្រជែងនឹងបរិបទពិភពលោក តាមរយៈការបង្កើតបង្គន់ប្រកបដោយអនាម័យឡើងវិញ ។ លោកថា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈមនេះ ខ្ញុំបានចែករំលែកដំណាក់កាលមួយជាមួយនឹងពាងលាមករបស់មនុស្ស ។ ការស្រង់ក្លិនមិនល្អនៃបង្គន់សម្រាប់ការបន្ទោរបង់ ។ ផឹកទឹកដែលធ្វើពីកាកសំណល់លាមក ។ ហើយបានបញ្ចុះបញ្ចូលពិធីករដ៏ល្បីលោក Jimmy Fallon អោយផឹកវាផងដែរ ។ សកម្មភាពទាំងអស់នេះវាមើលទៅគួរអោយអស់សំណើច ប៉ុន្តែគោលដៅរបស់ខ្ញុំ គឺផ្តោតការយកចិត្តទុកដាក់ចំពោះបញ្ហាធ្ងន់ធ្ងរមួយ គឺវិបត្តិកង្វះអនាម័យ ។ មនុស្សប្រហែល៣,៦ពាន់លាននាក់ ឬជិតពាក់កណ្តាលនៃចំនួនប្រជាជនសរុបនៅលើពិភពលោក ត្រូវបានគេរាយការណ៍ថា គ្មានបង្គន់ ឬប្រើប្រាស់បង្គន់គ្មានអនាម័យ ។ ការរស់នៅដោយគ្មានបង្គន់អនាម័យ គឺប្រឈមនឹងបញ្ហាជាច្រើន… វាគឺជាគ្រោះថ្នាក់… បញ្ហាកង្វះអនាម័យក្នុងន័យនេះចង់សំដៅដល់បញ្ហាទឹកកខ្វក់ ដី និងអាហារជាដើម ដែលវាបណ្តាលអោយមានជំងឺ និងស្លាប់ ។ ជាក់ស្តែង យោងតាមការប៉ាន់ស្មានចុងក្រោយបានបង្ហាញថា ជំងឺដែលមានជាប់ទាក់ទងនឹងការរាគរុះ និងកង្វះអនាម័យផ្សេងទៀតបានផ្តាច់ជីវិតកុមារជិត៥០ម៉ឺននាក់ជារៀងរាល់៥ឆ្នាំ…
-
ថៃឆ្លងកូវីដប្រចាំថ្ងៃ ហក់ឡើងដល់ជិត២ម៉ឺននាក់

-
អង្គការសហប្រជាជាតិព្រមានថា ពាក់កណ្តាលនៃប្រជាជនមីយ៉ាន់ម៉ាចំនួន៥៤លាននាក់អាចនឹងឆ្លងជំងឺកូវីដ-១៩ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ

មីយ៉ាន់ម៉ា៖ អង់គ្លេសបានព្រមានទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ពាក់កណ្តាលនៃប្រជាជនមីយ៉ាន់ម៉ាចំនួន៥៤លាននាក់ អាចនឹងឆ្លងជំងឺកូវីដ១៩នៅក្នុងរយៈពេលពីរសប្តាហ៍ខាងមុខទៀតនេះ ។ ជុំវិញការព្រមាននេះដែរ អង់គ្លេសបានកោះប្រជុំដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថា ស្ថានភាពជំងឺរាតត្បាតដ៏អាក្រក់នៅមីយ៉ាន់ម៉ា ដែលបានរីករាលដាលចាប់តាំងពីយោធាដណ្តើមបានការគ្រប់គ្រងអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូជី កាលពីខែកុម្ភៈ ។ ជាមួយគ្នានេះ អង់គ្លេសបានជំរុញឱ្យក្រុមប្រឹក្សាធានាសេចក្តីសម្រេចលេខ ២៥៦៥ ដែលទាមទារឱ្យមានបទឈប់បាញ់នៅតំបន់មានជម្លោះ ដើម្បីអនុញ្ញាតដល់ការផ្តល់វ៉ាក់សាំងប្រកបដោយសុវត្ថិភាពត្រូវបានគោរពនៅមីយ៉ាន់ម៉ា ។ អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មានតែ៤០ភាគរយនៃមណ្ឌលសុខភាពរបស់មីយ៉ាន់ម៉ាប៉ុណ្ណោះ ដែលនៅតែអាចដំណើរការបាន ។ បើតាមរបាយការណ៍របស់រដ្ឋាភិបាលយោធា ប្រជាជនមីយ៉ាន់ម៉ាប្រមាណ១,៧៥លាននាក់ប៉ុណ្ណោះដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ៕ ប្រភព៖ AFP
-
ប្រមុខការពារជាតិអាមេរិកបង្ហាញការសាទរ ក្រោយហ្វីលីពីនសម្រេចចិត្តដកការលុបចោលកិច្ចព្រមព្រៀងយោធាទ្វេភាគី

ហ្វីលីពីន៖ រដ្ឋមន្រ្តីការពារជាតិហ្វីលីពីនលោក ឌែលហ្វីន ឡូរ៉េនហ្សាណា ថ្លែងថា ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ បានសម្រេចចិត្តស្ដារឡើងវិញទាំងស្រុងនូវកិច្ចព្រមព្រៀងទស្សនកិច្ចយោធា ឬ Visiting Forces Agreement (VFA) ជាមួយសហរដ្ឋអាមេរិក ។លោក ឌែលហ្វីន ឡូរ៉េនហ្សាណា បានប្រកាសពីការសម្រេចចិត្តរបស់លោក ឌូតើតេ នៅក្នុងសន្និសីទសារព័ត៌មានរួមមួយនៅថ្ងៃសុក្រនេះ ជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ល្លយដ៍ អូស្ទីន ដែលកំពុងបំពេញទស្សនកិច្ចក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។ នាឱកាសនោះដែរ លោក ល្លយដ៍ អូស្ទីន បានសម្តែងការសាទរ និងស្វាគមន៍ជាខ្លាំងចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីហ្វីលីពីន ដែលលោកយល់ថា នឹងជួយពង្រឹងទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ។គួរកត់សម្គាល់ ទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ពឹងផ្អែងស្ទើរទាំងស្រុងលើកិច្ចព្រមព្រៀងទស្សនកិច្ចយោធា ឬ Visiting Forces Agreement (VFA) ។ កិច្ចព្រមព្រៀងនេះបានចូលជាធរមានកាលពីឆ្នាំ១៩៩៨ ដោយផ្តោតជាសំខាន់លើការលក់សព្វាវុធ ការដោះដូរព័ត៌មានសម្ងាត់ កិច្ចសហប្រតិបតិ្តការយោធា និងការអនុញ្ញាតឱ្យយោធាអាមេរិកស្នាក់នៅមិនអចិន្ត្រៃយ៍លើទឹកដីហ្វីលីពីន ដើម្បីដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នា ៕ ប្រភព៖ CNA
-
ចិនអះអាងថា កងទ័ពខ្លួនត្រៀមលក្ខណៈជានិច្ច ដើម្បីឆ្លើយតបចំពោះការគំរាមកំហែងនានា ក្រោយហៅសហរដ្ឋអាមេរិកថា អ្នកបំផ្លាញសន្តិភាពធំបំផុត

ចិន៖ ក្រសួងការពារជាតិចិនបានបង្ហាញការខឹងសម្បារជាខ្លាំង ដោយបានហៅសកម្មភាពរបស់សហរដ្ឋអាមេរិកថា ជាទង្វើបង្កហេតុ និងប្រកបដោយគ្រោះថ្នាក់ បន្ទាប់ពីនាវាយោធាអាមេរិក បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាថ្មីម្តងទៀតក្នុងសប្តាហ៍នេះ ។ អ្នកនាំពាក្យយោធាចិនលោក ស្ស៉ី យី បានចេញសេចក្តីថ្លែងការណ៍មួយថា សកម្មភាពបង្កហេតុស្រដៀងគ្នាជាញឹកញាប់របស់អាមេរិកបង្ហាញអោយឃើញយ៉ាងជាក់ច្បាស់ថា សហរដ្ឋអាមេរិកគឺជាអ្នកបំផ្លាញសុខសន្តិភាព និងស្ថិរភាពធំបំផុតនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ និងអ្នកបង្កើតហានិភ័យផ្នែកសន្តិសុខធំជាងគេបង្អស់ផងដែរនៅតំបន់នេះ ។ លោក ស្ស៊ី បានអះអាងទៀតថា កងទ័ពចិនត្រៀមលក្ខណៈជានិច្ច ក្នុងការឆ្លើយតបនឹងការគំរាមកំហែង ក៏ដូដជាការបង្កហេតុនានា ហើយប្តេជ្ញាការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់ប្រទេសចិន ។ ប្រតិកម្មធ្ងន់ៗរបស់ប្រទេសចិនខាងលើនេះ បានកើតមានឡើងក្រោយនាវាចម្បាំងអាមេរិក យូអេសអេស បេនហ្វូល (USS Benfold) ត្រូវបានតាមដានដោយកងកម្លាំងដែនសមុទ្រ និងដែនអាកាសរបស់ចិន នៅពេលនាវាយោធានេះ ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលនៅចន្លោះប្រទេសចិន និងកោះតៃវ៉ាន់ កាលពីថ្ងៃពុធសប្តាហ៍នេះ ៕ ប្រភព៖ Sputnik News
-
នៅត្រីមាសទី២ ឆ្នាំ២០២១នេះ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន Samsung កើនឡើងជាង៧៣ភាគរយ

កូរ៉េខាងត្បូង៖ ក្រុមហ៊ុន Samsung Electronics បានរាយការណ៍ថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានកើនឡើងជាង៧០ភាគរយនៅក្នុងត្រីមាសទី ២ ឆ្នាំ២០២១នេះ ដោយសារតែការកើនឡើងតម្លៃបន្ទះឈីបក្នុងពេលដែលតម្រូវការអំឡុងវិបត្តិកូវីដ១៩នៅតែបន្តកើនឡើង ។ ក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេបំផុតរបស់ពិភពលោក បានមើលឃើញពីប្រាក់ចំណេញសុទ្ធកើនឡើង៧៣,៤ភាគរយ ស្មើនឹងទឹកប្រាក់៩,៦ទ្រីលានវ៉ុន ឬប្រមាណ៨,៤ពាន់លានដុល្លារ សម្រាប់រយៈពេលពីខែមេសា ដល់ខែមិថុនាកន្លងទៅ ។ ប្រាក់ចំណេញប្រតិបត្តិការបានកើនឡើង៥៤,៣ភាគរយ ស្មើនឹង១២,៦ទ្រីលានវ៉ុន ខណៈដែលប្រាក់ចំណូលក៏បានកើនឡើង២០ភាគរយ ដល់ទឹកប្រាក់៦៣,៧ទ្រីលានវ៉ុន ។ ជាមួយគ្នានេះ ក្រុមហ៊ុនបានសន្មត់កំណើនប្រាក់ចំណេញ គឺដោយសារលក្ខខណ្ឌទីផ្សារអំណោយផលសម្រាប់បន្ទះឈីបអង្គចងចាំ ដោយកត់សម្គាល់ឃើញប្រាក់ចំណេញមានភាពប្រសើរឡើង ដោយសារការនាំចេញអង្គចងចាំលើសពីការនាំចេញមុនៗ ហើយការកើនឡើងតម្លៃគឺខ្ពស់ជាងការរំពឹងទុក ៕ ប្រភព៖ CNA
-
ប្រាក់ចំណេញរបស់ក្រុមហ៊ុន Apple កើនឡើងជិតទ្វេដង ដោយសារកំណើននៃការលក់ទូរស័ព្ទ iPhone និងសេវាកម្មឌីជីថល

អន្តរជាតិ៖ ប្រាក់ចំណេញរបស់ក្រុមហ៊ុន Apple នៅដំណាច់ត្រីមាសចុងក្រោយ បានកើនឡើងជិតទ្វេដង គឺ ២១,៧ ពាន់លានដុល្លារ ដោយសារតែកំណើននៃការលក់ទូរស័ព្ទ iPhone និងសេវាកម្មឌីជីថល ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple លោក Tim Cook បាននិយាយថា កំណើននៃការលក់ដ៏រឹងមាំរបស់ Apple បានកើតមានឡើងដោយសារតែប្រទេសចិន ជាទីដែលមានអតិថិជនកំពុងមានការទិញកើនឡើងនូវគ្រឿងបរិក្ខាបន្ថែម ក្នុងនោះរួមមាននាឡិការឆ្លាតវៃភ្ជាប់ជាមួយទូរស័ព្ទ iPhones របស់ពួកគេជាដើម ។ លោក Cook បន្ថែមថា ការបន្ធូរបន្ថយការបិទខ្ទប់បានជួយជំរុញការចំណាយរបស់អ្នកប្រើប្រាស់នៅតាមតំបន់ជាច្រើននៃពិភពលោក ដោយក្រុមហ៊ុន Apple ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីរឿងនេះ ។ បើតាមលោក Tim Cook នៅត្រីមាសនេះ បានឃើញនូវសុទិដ្ឋិនិយមកាន់តែខ្លាំងឡើងសម្រាប់អតិថិជននៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក ដោយជំរុញក្តីសង្ឃឹមជាថ្មីសម្រាប់អនាគតប្រសើរឡើង និងសម្រាប់ការច្នៃប្រឌិតទាំងអស់ គឺពិតជាអាចធ្វើទៅបាន ។ យើងរីករាយណាស់ដែលបច្ចេកវិទ្យារបស់យើងបានបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាការផ្សារភ្ជាប់អតិថិជនរបស់យើង ៕ ប្រភព៖ CNA