-
រដ្ឋមន្រ្តីឥណ្ឌាប្រែមកប្រើកម្មវិធី Koo បន្ទាប់ពីមានភាពចម្រូងសម្រាស់ជាមួយ Twitter

ក្រសួង និងរដ្ឋមន្រ្តីរដ្ឋាភិបាលឥណ្ឌាជាច្រើននាក់ជ្រើសយកការប្រើប្រាស់បណ្តាញសង្គម Koo បន្ទាប់ពីមានភាពចម្រូងចម្រាស់ជាមួយបណ្តាញសង្គម Twitter ។ រដ្ឋបាលរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi មានភាពចម្រូងចម្រាស់ជាមួយក្រុមហ៊ុនTwitter កាលពីខែកុម្ភៈនៅពេលដែលក្រុមហ៊ុននេះបដិសេធមិនគោរពតាមបទបញ្ជារបស់ប្រទេសនេះដោយមិនដកគណនី និងចោទប្រកាន់ទីលើគរណីមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការតវ៉ារបស់កសិករដែលជាការបង្ហាញដ៏ធំបំផុតនៃការប្រឆាំងរដ្ឋាភិបាល។ ក្រុមហ៊ុន Twitter បានអះអាងថាការស្នើសុំខ្លះមិនស្របតាមច្បាប់របស់ឥណ្ឌាឡើយ។ ជម្លោះនេះបានធ្វើអោយរដ្ឋមន្រ្តីឥណ្ឌាមួយចំនួនប្រើប្រាស់កម្មវិធី Koo ដែលកម្មវិធីនេះសម្រួលមាតិកាជាភាសាឥណ្ឌា។ ផ្នែកគ្រប់គ្រងគ្រោះមហន្តរាយនៃរដ្ឋ Uttar Pradesh ដែលជារដ្ឋដែលមានប្រជាជនច្រើនបំផុតនៅឥណ្ឌាបានបង្ហោះសារប្រាប់អ្នកដែលមាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនចំនួន ២១៩០០ នាក់អោយចូលរួមប្រើប្រាស់កម្មវិធី Koo។ ប្រភព៖ Straitstimes
-
អាមេរិក និងរុស្សីធ្វើកិច្ចពិភាក្សានុយក្លេអ៊ែរនៅក្រុងហ្សឺណែវ ព្រមជួបគ្នាម្ដងទៀតនៅខែកញ្ញា

សុខ វេងឈាង កាលពីថ្ងៃពុធ ទី២៨ កក្កដា មន្ត្រីជាន់ខ្ពស់រុស្សី និងអាមេរិកបានបើកការពិភាក្សាឡើងវិញដើម្បីបន្ធូរបន្ថយភាពតឹងរវាងមហាអំណាចអាវុធនុយក្លេអ៊ែរធំជាងគេក្នុងពិភពលោក ហើយបានយល់ព្រមជួបគ្នាម្ដងទៀតនៅខែកញ្ញាបន្ទាប់ពីការពិគ្រោះយោបល់ក្រៅផ្លូវការ នេះបើតាមក្រសួងការបរទេសអាមេរិក។ អនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman និងអនុរដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergei Ryabkov បានដឹកនាំគណៈប្រតិភូរបស់ពួកគេទៅចូលរួមកិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ។ សារព័ត៌មានរុស្សី TASS បានរាយការណ៍ថាលោក Ryabkov បានសម្ដែងការពេញចិត្តចំពោះការពិគ្រោះយោបល់នេះ ហើយបាននិយាយថាសហរដ្ឋអាមេរិកបានបង្ហាញការត្រៀមខ្លួនសម្រាប់ការសន្ទនាប្រកបដោយការស្ថាបនា។ ការប្រជុំថ្នាក់អនុរដ្ឋមន្ត្រីនេះ គឺក្នុងចំណោមការប្រជុំដំបូងរវាងរុស្សីនិងអាមេរិកក្នុងរយៈពេលជិតមួយឆ្នាំ ខណៈពេលដែលភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើងជុំវិញបញ្ហាជាច្រើនដែលរួមមានការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ។ ប្រធានាធិបតីអាមេរិកលោកចូ បៃដិននិងប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន ដែលប្រទេសទាំងពីរគ្រប់គ្រងជាង៩០ភាគរយនៃអាវុធនុយក្លេអ៊ែរទាំងអស់ បានព្រមព្រៀងគ្នាកាលពីខែមិថុនាបើកកិច្ចពិភាក្សាស្ថិរភាពយុទ្ធសាស្ត្រទ្វេភាគី ដើម្បី«ដាក់មូលដ្ឋានគ្រឹះសម្រាប់វិធានការគ្រប់គ្រងអាវុធ និងកាត់បន្ថយហានិភ័យនាពេលអនាគត»។ ការសម្រេចនេះធ្វើឡើង ខណៈពេលដែលភាពតានតឹងជុំវិញការគ្រប់គ្រងអាវុធនុយក្លេអ៊ែរបានបង្កឱ្យកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធតាំងពីសម័យសង្គ្រាមត្រជាក់ជាច្រើនផុតកំណត់ដោយមិនមានការបន្តបន្ថែម ធ្វើឱ្យមានការព្រួយបារម្ភថានឹងមានការប្រកួតប្រណាំងអាវុធនុយក្លេអ៊ែរសារជាថ្មី ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។ Source: https://www.reuters.com/world/us-russia-hold-nuclear-talks-geneva-after-summit-push-2021-07-28/
-
អ្នកវិទ្យាសាស្ត្រអាមេរិក៖ ចិនកំពុងសាងសង់មូលដ្ឋានមីស៊ីលនុយក្លេអ៊ែរទីពីរ

សុខ វេងឈាង អ្នកស្រាវជ្រាវនៃសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិកបានរកឃើញថាប្រទេសចិនកំពុងសាងសង់មូលដ្ឋានយោធាទីពីរសម្រាប់ការបាញ់មីស៊ីលនុយក្លេអ៊ែរ និងអាចជា «ការពង្រីកដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមក នៃសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ចិន»។ ក្នុងរបាយការណ៍ចុះផ្សាយកាលពីថ្ងៃចន្ទនេះ អ្នកស្រាវជ្រាវបាននិយាយថាពួកគេបានធ្វើការរកឃើញការដ្ឋាននេះ ហើយវាអាចមានបំពង់បាញ់មីស៊ីលក្រោមដីរហូតទៅដល់ ១១០បំពង់ បន្ទាប់ពីធ្វើការវិភាគរូបផ្កាយរណបនៃដីវាលមួយនៅជិតទីក្រុង Hami នៃតំបន់ស្វយ័តស៊ីនជាំង។ ការដ្ឋាននេះមានចម្ងាយ ៣៨០ គីឡូម៉ែត្រពីមូលដ្ឋានមួយទៀតនៅជិតទីក្រុង Yumen ខេត្ត Gansu ហើយកាលពីដើមខែនេះក្រុមអ្នកស្រាវជ្រាវមួយផ្សេងទៀតរកឃើញការដ្ឋានសាងសង់បំពង់បាញ់មីស៊ីលក្រោមដីរហូតទៅដល់ ១២០ បំពង់។ ការដ្ឋាន Hami និង Yumen នឹងបង្កើនចំនួនបំពង់បាញ់មីស៊ីលក្រោមដីរបស់ចិនយ៉ាងខ្លាំង ដោយក្នុងរយៈពេលជាច្រើនទសវត្ស ចិនបានប្រតិបត្តិការបំពង់បាញ់មីស៊ីលអន្តរទ្វីប(ICBM) Df-5 ត្រឹមតែ ២០ប៉ុណ្ណោះ។ សរុបមក កងកម្លាំងមីស៊ីលនៃកងទ័ពរំដោះប្រជាជនចិន នឹងមានបំពង់បាញ់មីស៊ីលក្រោមដីរហូតទៅដល់ ២៥០ នៅពេលការដ្ឋានទាំងពីនេះបញ្ចប់ការសាងសង់។ ក្រុមអ្នកស្រាវជ្រាវបានសរសេរក្នុងរបាយការណ៍របស់ពួកគេថា៖ «ចំនួននៃបំពង់មីស៊ីលចិន ដែលកំពុងស្ថិតក្រោមការសាងសង់ នឹងធំជាងចំនួនបំពង់បាញ់មីស៊ីលអន្តរទ្វីបរបស់រុស្សី ហើយធំជាងពាក់កណ្ដាលនៃទំហំកម្លាំង ICBM អាមេរិកទាំងមូល»។ ពួកគេបានបន្តទៀតថា៖ «កម្មវិធីសាងសង់បំពង់បាញ់មីស៊ីលរបស់ចិន គឺជាការសាងសង់មានលក្ខណៈទូលំទូលាយបំផុតចាប់តាំងពីការប្រណាំងសាងសង់រវាងអាមេរិក និងសហភាពសូវៀតក្នុងសម័យសង្គ្រាមត្រជាក់»។ ទោះយ៉ាងណាក៏ដោយពួកគេបានសង្កត់ធ្ងន់ថាវាមិនច្បាស់ទេថាតើប្រទេសចិននឹងធ្វើប្រតិបត្តិការបំពង់ទាំងនេះបែបណាទេ តើចិននឹងដាក់មីស៊ីលនៅក្នុងគ្រប់បំពង់ទាំងអស់ ឬប្រើបំពង់ខ្លះជានុយដោយគ្មានមីស៊ីល។ បើទោះជាយ៉ាងនេះក៏ដោយ ពួកគេបាននិយាយថាការធ្វើបែបនេះ អាចជាសញ្ញាបង្ហាញគឺកំពុងបង្កើនស្ដុកអាវុធនុយក្លេអ៊ែររបស់ពួកគេរហូតទៅដល់ពីរទៅបីដង ដោយបច្ចុប្បន្នគេប៉ាន់ស្មានថាចិនមានក្បាលគ្រាប់ពី…
-
រដ្ឋមន្ត្រីការពារជាតិអាមេរិកទៅដល់វៀតណាមពង្រឹងចំណងទាក់ទង ប៉ុន្តែព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្ស

នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin បានធ្វើទស្សនកិច្ចទៅប្រទេសវៀតណាមដើម្បីពង្រឹងទំនាក់ទំនងសន្តិសុខ ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំនេះកាន់តែស៊ីជម្រៅ ខណៈភាពតានតឹងជាមួយក្រុងប៉េកាំងកើនឡើងជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូង។ បើទោះបីជាមានទំនាក់ទំនងយោធាជិតស្និត រដ្ឋបាលប្រធានាធិបតីអាមេរិកលោកចូ បៃដិនបាននិយាយថាទំនាក់ទំនងរវាងប្រទេសទាំងពីរនៅមានកម្រិត ដរាបណាក្រុងហាណូយមិនធ្វើឱ្យមានការរីកចម្រើនស្ថានភាពសិទ្ធមនុស្សក្នុងប្រទេស។ ប្រទេសវៀតណាមបានលេចមុខជាប្រឆាំងការទាមទាររបស់ប្រទេសចិនខ្លាំងជាងគេនៅអាស៊ីអាគ្នេយ៍ ហើយបានទទួលឧបករណ៍យោធាអាមេរិកជាច្រើន ដែលរួមមាននាវាឆ្មាំសមុទ្រ។ មុនជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមនៅទីក្រុងហាណូយ លោក Austin បាននិយាយថាសហរដ្ឋអាមេរិកនឹងមិនបង្ខំឱ្យវៀតណាមជ្រើសរើសកាន់ជើងប្រទេសណាទេ។ លោកបាននិយាយថា៖ «គោលដៅសំខាន់មួយរបស់យើងគឺការធានាថាសម្ព័ន្ធមិត្ត និងដៃគូរបស់យើងមានសេរីភាព និងចន្លោះដើម្បីរៀបចំអនាគតរបស់ពួកគេ»។ ការធ្វើទស្សនកិច្ចរបស់លោក Austin បានធ្វើឡើងនៅពេលដែលមានការរាយការណ៍ថាអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris នឹងធ្វើទស្សនកិច្ចទៅប្រទេសសិង្ហបុរី និងវៀតណាមនៅពេលឆាប់ៗនេះ។ ប្រភព៖ Reuters
-
មេដឹងនាំកំពូលអ៊ីរ៉ង់៖ សហរដ្ឋអាមេរិក «កំសាក» ចំពោះការផ្អាកកិច្ចចរចានុយក្លេអ៊ែរ

ឌូបៃ៖ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei កាលថ្ងៃពុធ បានប្រកាសថា ក្រុងតេអេរ៉ង់នឹងមិនទទួលយកការទាមទារបែប «រឹងរូស» របស់ក្រុងវ៉ាស៊ីនតោន នៅក្នុងកិច្ចពិភាក្សាដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ នោះទេ និងថា សហរដ្ឋអាមេរិកបានបរាជ័យក្នុងការធានាថាមិនបោះបង់កិច្ចព្រមព្រៀងនេះតទៅទៀត។ តាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋ មេដឹកនាំរូបនេះបាននិយាយថា អាមេរិកបានធ្វើសកម្មភាពយ៉ាងកំសាក ហើយមានតែបំណងអាក្រក់។ លោកបន្ថែមថា អាមេរិកធ្លាប់បានរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរដោយសេរីហើយទុកវាចោល ប៉ុន្តែឥឡូវបែរជានិយាយយ៉ាងច្បាស់ថា ខ្លួនមិនអាចផ្ដល់ការធានាថារឿងនេះនឹងមិនអាចកើតឡើងម្ដងទៀត។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយតបលោក Khamenei ថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន មានភាពស្មោះត្រង់ និងខ្ជាប់ខ្ជួនក្នុងការស្វែងរកមាគ៌ានៃការទូត ប្រកបដោយអត្ថន័យ ដើម្បីសម្រេចបាននូវការវិលត្រឡប់ទៅរកការគោរពគ្នាទៅវិញទៅមក។ ចាប់តាំងពីថ្ងៃទី ៩ ខែមេសា ក្រុងតេអេរ៉ង់ និងប្រទេសមហាអំណាចចំនួន ៦ ទៀត បានធ្វើការពិភាក្សាគ្នាដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែររស់ឡើងវិញ ក្រោយត្រូវបានអតីតប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ រំលាយកាលពីឆ្នាំ ២០១៨ដោយអះអាងថា ធ្វើឡើងដើម្បីបំពេញចិត្តអ៊ីរ៉ង់ រួចមកក៏បន្តដាក់ទណ្ឌកម្មលើប្រទេសនេះយ៉ាងធ្ងន់ធ្ងរ។ ជាការឆ្លើយតប ក្រុងតេអេរ៉ង់ បានបំពានដែនកំណត់នៃកិច្ចព្រមព្រៀងនេះ។ កិច្ចពិភាក្សាស្ដារកិច្ចព្រមព្រៀងឡើងវិញ បានចាប់ផ្តើមនៅក្រោមរដ្ឋបាលរបស់លោកបៃដិន យ៉ាងណាមិញ…
-
ព្រឹទ្ធសភាអាមេរិកបោះឆ្នោតជំរុញសេចក្តីព្រាងស្តីពីហេដ្ឋារចនាសម្ពន្ធ័ទ្វេភាគី

វ៉ាស៊ីនតោន៖ ព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃពុធ បានបោះឆ្នោតដើម្បីជំរុញផែនការហេដ្ឋារចនាសម្ពន្ធ័ទ្វេភាគី ដែលជាជំហានសំខាន់អាចឱ្យគណបក្សប្រជាធិបតេយ្យអនុម័តរបៀបវារៈសេដ្ឋកិច្ចរបស់ខ្លួនបាន។ ក្នុងលទ្ធផល ៦៧-៣២ សមាជិកមកពីគណបក្សសាធារណរដ្ឋចំនួន ១៧ រូប និងគណបក្សប្រជាធិបតេយ្យទាំង ៥០ នាក់ បានបោះឆ្នោតគាំទ្រលើសេចក្ដីព្រៀងនេះ។ ការបោះឆ្នោតបើកដំណើរការជជែកវែកញែក និងកែសំរួលសំណើរដែលនឹងដាក់ប្រាក់ចំនួន ៥៥០ ប៊ីលានដុល្លារទៅក្នុងវិស័យដឹកជញ្ចូន ទូរគមនាគមន៍ និងការប្រើប្រាស់ផ្សេងៗ។ ខណៈដែលសមាជិកព្រឹទ្ធសភាដែលគាំទ្រចលនានីតិវិធីអាចប្រឆាំងនឹងកញ្ចប់ចុងក្រោយ ការបោះឆ្នោតនៅថ្ងៃពុធអាចទទួលបានឱកាសយ៉ាងល្អ។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅមុនមួយថ្ងៃ បន្ទាប់ពីអ្នកចរចារបស់គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋបានដោះស្រាយវិវាទ លើមូលនិធិដឹកជញ្ជូន និងទូរគមនាគមន៍ ក្នុងចំណោមបញ្ហាផ្សេងទៀត។ ផែនការនេះដំបូងឡើយមានទឹកប្រាក់ចំនួន ៥៧៩ ប៊ីលានដុល្លារ ហើយសេតវិមានបានព្រមព្រៀងកាលពីខែមុន។ អ្នកគាំទ្រលើសេចក្ដីព្រាងនេះ បានសាទរថា វាជាការវិនិយោគដែលត្រូវការដើម្បីជម្រុញសេដ្ឋកិច្ច ខណៈសហរដ្ឋអាមេរិកព្យាយាមងើបចេញពីជំងឺរាតត្បាតកូវីដ-១៩។ ជាមួយគ្នានេះផងដែរ ក្រុមអ្នកប្រជាធិបតេយ្យនៅតែប្រឈមមុខនឹងឧបសគ្គជាច្រើន ដើម្បីធ្វើឱ្យគម្រោងមានការព្រមព្រៀងពីទ្វេភាគី និងទទួលបានកញ្ចប់ចំណាយចំនួន ៣,៥ ទ្រីលានដុល្លារលើតុលោកប្រធានាធិបតី ចូ បៃដិនដាច់ដោយឡែកមួយផ្សេងទៀត នៅប៉ុន្មានខែខាងមុខនេះ។ ផែនការក្នុងទំហំទឹកប្រាក់មហាសាលនេះ នឹងវិនិយោគលើការថែទាំកុមារ ប្រាក់ឈ្នួលឈប់សម្រាក ការអប់រំ និងវិធានការទប់ស្កាត់ការប្រែប្រួលអាកាសធាតុជាដើម។ ប្រភព៖ CNBC
-
ចិនសង្ឃឹមថាក្រុមតាលីបង់នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថាន

ក្នុងជំនួបជាមួយប្រតិភូរបស់ក្រុមតាលីបង់ចំនួន ៩រូប កាលពីថ្ងៃពុធទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យីបានលើកឡើងថាចិនចាត់ទុកក្រុមតាលីបង់ថាជាតួអង្គមួយដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ អ្នកនាំពាក្យក្រសួងបរទេសចិនលោក Zhao Lijian បានឱ្យដឹងថា ចិនមានជំហរមិនជ្រៀតជ្រែកនឹងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអាហ្វហ្គានីស្ថានទេ តែចិនសង្ឃឹមថាគ្រប់ភាគីទាំងអស់នៅអាហ្វហ្គានីស្ថាននឹងរួមសាមគ្គី គ្នាដើម្បីកសាងអាហ្វហ្គានីស្ថានមួយដែលមានឯករាជ្យពិតប្រាកដ។ បន្ថែមពីលើនេះទៀត លោក Wang Yi ក៏បង្ហាញពីក្ដីសង្ឃឹមថា ក្រុមតាលីបង់អាចធ្វើការបង្ក្រាបចលនាឥស្លាមទួរមេនីស្ថានខាងកើត ដែលជាក្រុមភេរវកម្មកំណត់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក្រុមនេះត្រូវបានគេស្គាល់ថាកំពុងធ្វើប្រតិបត្តិការនៅតំបន់មួយចំនួនក្បែរ និងក្នុងខេត្តស៊ីនជាំង។ លោក Wang បានប្រាប់ក្រុមតាលីបង់ថា ក្រុមភេរវកម្មនេះធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់ចិន។ ជាមួយគ្នានេះដែរ ខាងតាលីបង់ក៏ធានាប្រាប់ចិនទៅវិញថា ខ្លួននឹងមិនអនុញ្ញាតឱ្យក្រុមណាមួយធ្វើសកម្មភាពនៅទឹកដីអាហ្វហ្គានីស្ថាន ដើម្បីប្រឆាំងនឹងចិនឡើយ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រុមតាលីបង់ លោក Mohammed Naeem៕ ប្រភព៖ Reuters
-
ក្រុមហ៊ុន Pfizer ព្យាករថានឹងលក់វ៉ាក់សាំងបាន ៣៣.៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១

កាលពីថ្ងៃពុធ ក្រុមហ៊ុន Pfizer Inc (PFE.N) បង្កើនការព្យាករណ៍ការលក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ខ្លួននៅឆ្នាំ ២០២១ ឱ្យបានកើន ២៩% ឬ ស្មើនឹង ៣៣.៥ ពាន់លានដុល្លារ ហើយបាននិយាយថា ខ្លួនជឿជាក់ថាមនុស្សនឹងត្រូវការការចាក់វ៉ាក់សាំងដូសទី ៣ ខណៈក្រុមហ៊ុននេះក៏បានចាប់ដៃគូជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ដើម្បីពង្រឹងសមត្ថភាពវ៉ាក់សាំងប្រឆាំងនឹងវីរ៉ុស។ ក្រុមហ៊ុន បាននិយាយថា ខ្លួនអាចដាក់ពាក្យស្នើសុំការអនុញ្ញាតឱ្យប្រើគ្រាអាសន្ន (EUA) សម្រាប់កម្រិតថ្នាំបន្ថែមប្រសិទ្ធិភាព (ដូសទី ៣) នៅដើមខែសីហា។ ទិន្នន័យ បានបង្ហាញថា ដូសទី ៣ បានបង្កើតអង្គបដិប្រាណប្រឆាំងនឹងមេរោគខ្ពស់ជាងមនុស្សវ័យក្មេង ៥ ដង និងខ្ពស់ជាងមនុស្សចាស់ ១១ ដង បើធៀបនឹងសមត្ថភាពវ៉ាក់សាំង ២ ដូស ដែលប្រឆាំងនឹងវ៉ារ្យ៉ង់ Delta។ នៅខែក្រោយផងដែរ ក្រុមហ៊ុន Pfizer និង BioNTech គ្រោងនឹង ធ្វើតេស្តវ៉ាក់សាំងពិសេសមួយ ដែលត្រូវបានរចនាឡើងជាពិសេស ដើម្បីប្រឆាំងនឹងវ៉ារ្យ៉ង់ Delta ដែលរីករាលដាលយ៉ាងឆាប់រហ័ស…
-
កូរ៉េខាងជើង និងកូរ៉េខាងត្បូង កំពុងតែពិភាក្សាគ្នារៀបចំឱ្យមានកិច្ចប្រជុំមេដឹកនាំប្រទេសទាំងពីរ

ប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើងកំពុងតែពិភាក្សាគ្នា ដើម្បីរៀបចំឱ្យមានជំនួបរវាងលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in និងមេដឹកនាំកូរ៉េខាងជើង Kim Jung Un នេះបើតាមការរាយការណ៍របស់សារព័ត៌មាន Reuters ផ្អែកលើប្រភពចំនួន ៣ផ្សេងគ្នាពីរដ្ឋាភិបាលរដ្ឋធានីសេអ៊ូល។ ប្រភពខាងលើក៏បានឱ្យដឹងថា កូរ៉េទាំងពីរគ្រោងនឹងស្ថាបនាអគារទំនាក់ទំនងគ្នាឡើងវិញ ក្រោយពីអគារនេះត្រូវបានបំផ្ទុះកម្ទេចចោលដោយកូរ៉េខាងជើងកាលពីខែមិថុនា ឆ្នាំ២០២០កន្លងទៅ។ ទាក់ទិននឹងកិច្ចប្រជុំមេដឹកនាំនៃកូរ៉េទាំងទ្វេនេះ ប្រភពបានឱ្យដឹងថា នៅពេលនេះភាគីទាំងពីរព្រមព្រៀងឱ្យមានជំនួបរវាងមេដឹកនាំទាំងពីរហើយ តែមិនទាន់អាចកំណត់ពេលវេលាបានច្បាស់លាស់ ដោយសារតែស្ថានភាពជំងឺកូវីដ១៩។ ប្រភពខាងលើបានបន្ថែមថា ជំនួបទល់មុខគ្នា ជាជម្រើសដ៏ល្អមួយ តែខាងកូរ៉េខាងត្បូងក៏ស្វាគមន៍ឱ្យមានជំនួបតាមប្រព័ន្ធវីដេអូពីចម្ងាយ ប្រសិនបើកូរ៉េខាងជើងមិនចង់ជួបទល់មុខគ្នា។ ការរាយការណ៍ធ្វើឡើងក្រោយពេលដែលកូរ៉េទាំងពីរបានព្រមព្រៀងឱ្យភ្ជាប់ប្រព័ន្ធទូរស័ព្ទទាក់ទងទាក់ទងគ្នាឡើងវិញ។ អ្វីដែលគួរឱ្យកត់សម្គាល់មួយទៀតនោះគឺ កូរ៉េទាំងសងខាងបានផ្លាស់ប្ដូរសារលិខិតឆ្លើយឆ្លងមិនតិចជាង ១០ដងទេ ចាប់តាំងពីខែមេសាមក៕ ប្រភព៖ Reuters
-
ការប្រកួតប្រជែងជាមួយលោក ពូទីន កាន់តែពិបាកទៅៗ ក្រោយពេលគូរប្រឆាំងរបស់លោកអស់ឥទ្ធិពល

គេសង្កេតឃើញ គូរប្រជែងខាងនយោបាយរបស់លោក Vladimir Putin ដែលលេចធ្លោជាងគេគឺលោក Alexei Navalny ចាប់ផ្ដើមអស់ឥទ្ធិពលបន្ដិចម្ដងៗ ដោយសារវិធានបង្ក្រាបខាងវិមានក្រឹមឡាំង ជាបន្តបន្ទាប់ ដែលធ្វើឱ្យទស្សនៈមួយចំនួនយល់ថា ការប្រកួតប្រជែងជាមួយនឹងលោក Putin ស្ទើតែមិនអាចទៅរួចសម្រាប់អ្នក ដែលចង់ដឹកនាំចលនាក្រោយៗ។ បើយោងតាមសារព័ត៌មាន The Wall Street Journal ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ អាជ្ញាធររុស្ស៊ីបានបង្កើនយុទ្ធនាការបង្ក្រាបអ្នករិះគន់ និងអង្គការនានា ដែលត្រូវបានគេមើលឃើញថា ជាអង្គភាពប្រឆាំងរដ្ឋាភិបាលមុនការបោះឆ្នោតសភានាពេលខាងមុខ។ ក្នុងចំណោមវិធានការទាំងអស់នោះ អាជ្ញាធរដដែលនេះក៏បានចាប់ឃាំងខ្លួន មេដឹកនាំគណបក្សប្រឆាំង ក្រុមសិទ្ធិមនុស្ស និងក្រុមអ្នកច្បាប់ហើយបានបង្ខំឱ្យរំសាយក្រុមទាំងនោះចោលព្រមទាំង អង្គការប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនានា ដែលបំបិតសិទ្ធិសេរីភាពជារៀងរាល់សប្តាហ៍ ចាប់តាំងពីការចាប់ដាក់ពន្ធនាគារលោក Alexei Navalny កាលពីខែ មេសា កន្លងទៅ។ សម្រាប់អ្នកអត្ថាធិប្បាយនយោបាយ និងអ្នកឃ្លាំមើលវិមានក្រឹមឡាំង ការគៀបសង្កត់នេះ គឺជាភស្តុតាងបន្ថែមទៀតថា របបលោក Putin កាន់តែមានភាពរឹងមាំបន្ថែមទៀត បើទោះបីជាសង្គមមិនពេញចិត្តការដឹកនាំរបស់លោក ក្នុងការដឹកនាំសេដ្ឋកិច្ច និងការរងទណ្ឌកម្មពីសំណាក់ប្រទេស លោកខាងលិច ស្ដីអំពីការរំលោភបំពានទាំង រំលោភសិទ្ធិមនុស្សក៏ដោយ។ អ្នកវិភាគ បាននិយាយថា មេដឹកនាំរូបនេះ ហាក់ដូចជា…