Category: ព័ត៌មានអន្តរជាតិ

  • នាយករដ្ឋមន្ត្រីអូស្ត្រាលីសង្ឃឹមថា ការពង្រីកបំរាមបិទខ្ទប់នៅក្នុងទីក្រុងស៊ីដនី នឹងអាចទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបំប្លែងខ្លួនថ្មី Delta (មានវីដេអូ)

    នាយករដ្ឋមន្ត្រីអូស្ត្រាលីសង្ឃឹមថា ការពង្រីកបំរាមបិទខ្ទប់នៅក្នុងទីក្រុងស៊ីដនី នឹងអាចទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបំប្លែងខ្លួនថ្មី Delta (មានវីដេអូ)
  • ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិកតម្រូវអោយបុគ្គលិកដែលចាក់វ៉ាក់សាំងបង្ការ Covid-19 រួច ទើបអាចចូលធ្វើការបាន (មានវីដេអូ)

    ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិកតម្រូវអោយបុគ្គលិកដែលចាក់វ៉ាក់សាំងបង្ការ Covid-19 រួច ទើបអាចចូលធ្វើការបាន (មានវីដេអូ)
  • ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៧ពាន់៦៦៩ករណី និងស្លាប់១៦៥នាក់ទៀតនៅក្នុងថ្ងៃព្រហស្បតិ៍នេះ (មានវីដេអូ)

    ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៧ពាន់៦៦៩ករណី និងស្លាប់១៦៥នាក់ទៀតនៅក្នុងថ្ងៃព្រហស្បតិ៍នេះ (មានវីដេអូ)
  • បុរសខ្លាំង​ហ្វីលីពីន​​​ព្រួយ​បា​រ​ម្ភ​​ពី​វី​រុ​ស​កូ​វី​ដ​ ​ប​ម្លែ​ង​ខ្លួន​ថ្មី​ ​D​e​l​t​a​

    បុរសខ្លាំង​ហ្វីលីពីន​​​ព្រួយ​បា​រ​ម្ភ​​ពី​វី​រុ​ស​កូ​វី​ដ​ ​ប​ម្លែ​ង​ខ្លួន​ថ្មី​ ​D​e​l​t​a​

    ប្រធានាធិបតី​ហ្វីលីពីន​ ​លោក​ រ៉ូឌ្រីហ្គោ ឌូតឺតេ ​បាន​បញ្ជា​ឱ្យ​មន្ត្រីរដ្ឋាភិបាល​របស់​លោក​ ​ជំរុញ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​ជូន​ដល់​អ្នក​ដែល​ចង់​ចាក់​វ៉ាក់សាំង​ ​ខណៈ​ប្រទេស​របស់​លោក​កំពុង​ព្យាយាម​ការពារ​ប្រជាជន​ ​ពី​ការ​ឆ្លង​រីក​រាលដាល​នៃ​វី​រុ​ស​ ​CO​V​I​D​-19 ​ប​ម្លែ​ង​ខ្លួន​ថ្មី​ ​D​e​l​t​a​ ​ដែល​មាន​សមត្ថភាព​ចម្លង​លឿន​រហ័ស​ ​និង​បង្ក​ឲ្យ​ជំងឺ​ឈឺធ្ងន់​។​ ​លោក​ ​D​u​t​e​r​t​e​ ​បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​មួយ​ ​កាល​ពីម្សិលមិញ​ ​ដោយ​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​វី​រុ​ស​ ​CO​V​I​D​-19 ​ប​ម្លែ​ង​ខ្លួន​ថ្មី​ ​D​e​l​t​a​ ​ដែល​កំពុង​ឆ្លង​រីក​រាលដាល​យ៉ាង​ខ្លាំង​ ​នៅ​ទូទាំង​ពិភពលោក​។​ ​លោក​ ​D​u​t​e​r​t​e​ ​ក៏បាន​បញ្ជា​ឱ្យ​អាជ្ញាធរមូលដ្ឋាន​ ​រារាំង​អ្នក​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ​ ​ដែល​បដិសេធ​មិន​ទទួលការ​ចាក់​វ៉ាក់សាំង​នោះ​ ​មិន​ឲ្យ​ចាកចេញ​ពី​ផ្ទះ​ផង​ដែរ​៕​

  • ភូមា​មាន​ស្លាប់​មនុស្ស​ព្រោះ​កូ​វី​ដ​ ​ចំនួន​៣​៦​៥​នាក់​ទៀត​ ​ក្នុង​ពេល​២​៤​ម៉ោង​

    ភូមា​មាន​ស្លាប់​មនុស្ស​ព្រោះ​កូ​វី​ដ​ ​ចំនួន​៣​៦​៥​នាក់​ទៀត​ ​ក្នុង​ពេល​២​៤​ម៉ោង​

    ចំនួន​មនុស្ស​ស្លាប់​ព្រោះ​ជំងឺ​កូ​វី​ដ​១​៩​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​កើន​ឡើង​ ​ដល់​៨​២​១​០​នាក់​ហើយ​ ​ក្រោយពេល​រក​ឃើញ​ស្លាប់​ថ្មីៗ​ចំនួន​៣​៦​៥​នាក់​ទៀត​ ​ក្នុង​ពេល​២​៤​ម៉ោង​ ​នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​​​ក្រសួងសុខាភិបាល​និង​កីឡា​ ​នា​ថ្ងៃពុធ​ទី​២​៨​ ​កក្កដា​ ​២​០​២​១​ម្សិលមិញ​។​ ​ប្រភព​បន្ត​ថា​ ​ក្រៅពី​នេះ​ ​ក៏​មានការ​ឆ្លង​ថ្មីៗ​ ​ចំនួន​៤​៩​៨​០​នាក់​ទៀត​ ​នាំឲ្យ​ឆ្លង​សរុប​កើន​ដល់​ ​២​៨​៤​០​៩​៩​នាក់​ហើយ​ ​ខណៈ​ដែល​ករណី​ជាសះស្បើយ​សរុប​មាន​ចំនួន​១​៩​៧​៩​៩​៤​នាក់​។​ ​មី​យ៉ា​ន់​ម៉ា​បាន​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​ ​លើកដំបូង​ ​កាលពី​ថ្ងៃ​ទី​២​៣​ ​មីនា​ ​២​០​២​០​។ ជាមួយនឹងកំណើនខ្លាំងបែបនេះ មីយ៉ាន់ម៉ាបានប្រកាសស្នើសុំជំនួយអន្តរជាតិជាបន្ទាន់ហើយ៕

  • នាយករដ្ឋមន្ត្រីអូស្ត្រាលីសង្ឃឹមថា ការពង្រីកបំរាមបិទខ្ទប់នៅក្នុងទីក្រុងស៊ីដនី នឹងអាចទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបម្លែងខ្លួនថ្មី Delta

    នាយករដ្ឋមន្ត្រីអូស្ត្រាលីសង្ឃឹមថា ការពង្រីកបំរាមបិទខ្ទប់នៅក្នុងទីក្រុងស៊ីដនី នឹងអាចទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបម្លែងខ្លួនថ្មី Delta

    អូស្រ្តាលី៖ ​នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលីលោក ស្កុត ម៉ូរីសុន ថ្លែងថា ការ​ចាក់​វ៉ាក់សាំង​តែមួយមុខ ​នឹង​មិន​អាច​​បញ្ចប់​បំរាម​បិទ​ខ្ទប់​នៅទី​ក្រុង​ស៊ីដនី​បាន​ទេ ខណៈដែលប្រជាជនរស់នៅក្នុងទីក្រុងដ៏ធំបំផុតរបស់អូស្រ្តាលីមួយនេះ ​ត្រូវ​ប្រឈមមុខនឹង​បំរាម​មួយ​ខែ​ទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបម្លែង​ខ្លួនថ្មី Delta ។ នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលីរូបនេះបានប្រាប់សារព័ត៌មាន Nine News ថា ខ្ញុំ​មាន​ន័យ​ថា វា​ពិតជា​អាច​ជួយ​បាន​មែន… អត្រា​ចាក់​វ៉ាក់សាំង​នៅ​ទាប យើង​ត្រូវ​ការ​បន្ថែម​ទៀត​ ហើយ​ថា បំរាម​​ពិត​ជា​ជួយ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ ដូច្នេះ​នឹង​មិន​ទាន់​ឈប់​ដាក់​បំរាម​បាន​ទេ ។ ជាមួយគ្នានេះ លោក ម៉ូរីសុន សង្ឃឹម​ថា ការ​ពង្រីក​បំរាម​បិទ​ខ្ទប់ និង​បំរាម​គោចរ​តឹង​រឹងលើសកម្មភាពប្រជាជន នឹង​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​តំបន់ដែលរងគ្រោះធ្ងន់ធ្ងរបំផុត ​​នៃ​ទី​ក្រុង​ស៊ីដនី ដោយសារតែ​វីរុស​បម្លែងខ្លួនថ្មី Delta ។ គួរកត់សម្គាល់ ការពង្រីកបំរាមបិទខ្ទប់នៅក្នុងទីក្រុងស៊ីដនី ដែលមានប្រជាជនសរុបប្រមាណ៦លាននាក់ ត្រូវបានគេរំពឹងថា នឹងធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសអូស្រ្តាលី គិតជាទឹកប្រាក់២ទ្រីលានដុល្លារអូស្រ្តាលី ឬស្មើនឹងប្រមាណ១.៥០ទ្រីលានដុល្លារអាមេរិក ដោយមានអាជីវកម្មជាច្រើនត្រូវបង្ខំចិត្តបិទទ្វារ ដែលធ្វើអោយទស្សនវិស័យរបស់ប្រទេសនេះ បានកត់ត្រាពីការធ្លាក់ចុះសេដ្ឋកិច្ចជាលើកទី២ ក្នុងរយៈពេលជាច្រើនឆ្នាំ ៕ ប្រភព៖ AFP

  • ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិកចាប់ផ្តើមទាមទារអោយបុគ្គលិកដែលចាក់វ៉ាក់សាំងបង្ការ Covid-19 រួច ទើបអាចចូលធ្វើការបាន

    ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិកចាប់ផ្តើមទាមទារអោយបុគ្គលិកដែលចាក់វ៉ាក់សាំងបង្ការ Covid-19 រួច ទើបអាចចូលធ្វើការបាន

    អាមេរិក៖ ក្រុមហ៊ុន Twitter Inc បាននិងកំពុងបិទការិយាល័យដែលបានបើកឡើងវិញនៅក្នុងសហរដ្ឋអាមេរិក ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗដទៃទៀតបានដាក់ចេញនូវគោលការណ៍ថ្មីរួមគ្នា ដោយតម្រូវឱ្យតែបុគ្គលិកដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប៉ុណ្ណោះ ទើបអនុញ្ញាតអោយចូលធ្វើការ ចំពេលមានការកើនឡើងខ្លាំងករណីឆ្លងវីរុសបម្លែងខ្លួនថ្មី Delta ។ ក្រុមហ៊ុន Google និង Facebook បានប្រកាសព្រមគ្នានៅថ្ងៃពុធសប្តាហ៍នេះថា រាល់បុគ្គលិកដែលបម្រើការងារនៅសហរដ្ឋអាមេរិកទាំងអស់ តម្រូវអោយមានការចាក់វ៉ាក់សាំងរួច ទើបអនុញ្ញាតអោយចូលក្នុងការិយាល័យ ឬកន្លែងធ្វើការ ។ ករណីឆ្លងជំងឺកូវីដ១៩នៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងយ៉ាងគំហុកដោយ សារតែវីរុសបម្លែងខ្លួនថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា ប៉ុន្តែវាបានឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស ហើយឥឡូវនេះបានរ៉ាប់រ៉ងរហូតដល់៨០ភាគរយសម្រាប់ករណីឆ្លងនៅអាមេរិក ។ ឆ្លើយតបនឹងបញ្ហាខាងលើនេះដែរ អាជ្ញាធរសុខាភិបាលអាមេរិកណែនាំអោយប្រជាជនខ្លួនដែលទទួលការចាក់វ៉ាក់សាំងពេញលេញ ឬពីរដូសហើយក៏ដោយ គួរតែពាក់ម៉ាសឡើងវិញនៅតាមទីសាធារណៈ នៅក្នុងតំបន់ផ្ទុះករណីឆ្លងជំងឺកូវីដថ្មីៗ ៕ ប្រភព៖ Reuters

  • ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៧ពាន់៦៦៩ករណី និងស្លាប់១៦៥នាក់ទៀតនៅក្នុងថ្ងៃព្រហស្បតិ៍នេះ

    ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៧ពាន់៦៦៩ករណី និងស្លាប់១៦៥នាក់ទៀតនៅក្នុងថ្ងៃព្រហស្បតិ៍នេះ

    ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៧ពាន់៦៦៩ករណី និងស្លាប់១៦៥នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៧ពាន់៤០៨ករណីជាប្រជាជនទូទៅ និង ២៦១ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៥៣ម៉ឺន២ពាន់១៦៧ករណី ក្នុងនោះមានអ្នកជំងឺ៣៧ម៉ឺន៤៩២នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥៦ម៉ឺន១ពាន់៣០ករណី និងអ្នកជំងឺ៣៧ម៉ឺន៤៩២នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៤ពាន់៤៦៨នាក់ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៤ពាន់៥៦២នាក់ ៕ ប្រភព៖ Bangkok Post

  • វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ពាន់៨២១ករណីបន្ថែមទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ

    វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ពាន់៨២១ករណីបន្ថែមទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ

    វៀតណាម៖ ក្រសួង​សុខាភិបាល​វៀត​ណា​ម នៅព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ ​បានរាយការណ៍ពីការ​រកឃើញ​អ្នក​ឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន​២ពាន់៨២១ករណីបន្ថែម​ទៀត​នៅ​២១​ទីតាំង ។ ​នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ  មាន១ពាន់៧១៥ករណី​នៅ​ទីក្រុង​ហូជីមិញ ​។​ ជាមួយ​នឹង​ចំនួន​ករណី​ឆ្លង​ថ្មីៗ​នេះ វៀតណាម​បា​នកត់ត្រាពី​ការរកឃើញអ្នកជំងឺ​កូវី​ដ១៩នៅក្នុង​៦២​ខេត្ត-​ក្រុង ក្នុងចំណោមខេត្ត-​ក្រុងសរុប៦៣របស់ប្រទេសនេះ ​ចាប់តាំងពីវីរុស​កូវី​ដ​១៩​រលក​ថ្មី​វាយប្រហារ​វៀតណាម​កាលពី​៣​ខែ​មុន ។ ​ទីក្រុង​ហូជីមិញ មានអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់ជាងគេបំផុតរហូតដល់៧ម៉ឺន៨ពាន់៩០៤ករណី ។ ជាមួយគ្នានេះ វៀតណាមក៏​បាន​ចាក់​វ៉ាក់សាំង​បង្ការជំងឺ​កូវី​ដ​១៩ ជូនដល់ប្រជាជនខ្លួនបាន​ជាង៥.២​លាន​នាក់ផងដែរ តែ​មានមនុស្ស​ប្រមាណ៤៩ម៉ឺន៦ពាន់៦៣០នាក់​ប៉ុណ្ណោះ​ ដែលបាន​ទទួលការចាក់​វ៉ាក់សាំងពេញ​លេញ ឬពីរដូស ​៕ ប្រភព៖ VNExpress

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៦លាន៦៩ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២០ម៉ឺននាក់ និងជាសះស្បើយ១៧៨លាន១០ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៦លាន៦៩ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២០ម៉ឺននាក់ និងជាសះស្បើយ១៧៨លាន១០ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩៦លាន៦៩ម៉ឺន២ពាន់៤៩៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន២០ម៉ឺន៣ពាន់៥៩៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៨លាន១០ម៉ឺន២ពាន់៥៣៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៥លាន៤៨ម៉ឺន៧ពាន់៤៩០នាក់ ស្លាប់ចំនួន៦២ម៉ឺន៨ពាន់៩៨នាក់ និងជាសះស្បើយចំនួន២៩លាន៦០ម៉ឺន៣ពាន់៩៥៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៥២ម៉ឺន៦ពាន់៦២២នាក់ ស្លាប់៤២ម៉ឺន២ពាន់៦៩៥នាក់ និងជាសះស្បើយ៣០លាន៦៩ម៉ឺន៤ពាន់១២២នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៧៩ម៉ឺន៧ពាន់៥១៦នាក់ ស្លាប់ចំនួន៥៥ម៉ឺន៣ពាន់២៧២នាក់ និងជាសះស្បើយ១៨លាន៥៣ម៉ឺន៣០៦នាក់ ៕ ប្រភព៖ worldometers