Category: ព័ត៌មានអន្តរជាតិ

  • អ៊ុយក្រែន ធ្វើសមយុទ្ធយោធាជាមួយអាមេរិក ប៉ូឡូញ និងលីទុយអានី

    អ៊ុយក្រែន ធ្វើសមយុទ្ធយោធាជាមួយអាមេរិក ប៉ូឡូញ និងលីទុយអានី

    កៀវ៖​ ប្រទេស​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​អង្គារ​បាន​រៀប​ចំ​សមយុ​ទ្ធ​ដ៏​ធំ​មួយ​ជាមួយ​សហរដ្ឋ​អាមេរិក​ ប៉ូឡូញ​ និង​លីទុយអានី​ ដោយ​គេ​ឃើញ​មាន​ឧទ្ធម្ភាគចក្រ​​ជំនួយ​ពី​លើ​អាកាស​ នាវា​ដឹក​ពាស​ដែក​បើក​កាត់​វាល​ រួម​ទាំង​ទាហាន​បាញ់​កាំភ្លើង​លើ​គោលដៅ​សត្រូវ​ជា​ដើម​។​ យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ សមយុទ្ធ​នេះ​មាន​ឈ្មោះ​ថា​ Three Swords-2021​ ដោយ​​មាន​ការ​ចូល​រួម​ពី​ទាហាន​ជាង​ ១២០០ ​នាក់​ និង​រថយន្ដ​ប្រយុទ្ធ​ជាង​ ២០០ ​គ្រឿង​នៅ​បន្ទាយ​ហ្វឹក​ហាត់​ក្រុង​ Yavoriv ​ក្នុង​តំបន់​ Lviv ​ហើយ​គ្រោង​នឹង​​បញ្ចប់​នៅ​ថ្ងៃ​ទី​ ៣០​ ខែ​កក្កដា​។​ ​​សមយុទ្ធ​នេះ​ត្រូវ​គេ​​ឃើញ​ថា​ ធ្វើ​ឡើង​​ចំ​ពេល​​ដែល​ភាព​តានតឹង​រវាង​ណាតូ​ និង​ក្រុង​មូស្គូ​ ហើយ​វា​កើន​ឡើង​មួយ​កម្រិត​ទៀត​ ក្រោយ​ពេល​ដែល​រុស្ស៊ី​​កាល​ពី​ខែ​មិថុនានេះ​​ ​បាន​បាញ់​ព្រមាន​ និង​ទម្លាក់​គ្រាប់​បែក​នៅ​លើ​ផ្លូវ​នាវា​ចម្បាំង​អង់គ្លេស​ឱ្យ​ចេញ​ពី​ដែន​ទឹក​​ដែល​ខ្លួន​អះអាង​ថា​ជា​របស់​ខ្លួន​ក្នុង​សមុទ្រ​ខ្មៅ​ក្បែរ​ឆ្នេរ​គ្រីមៀ​​។ មួយ​វិញ​ទៀត​ ទំនាក់​ទំនង​រវាង​ក្រុង​កៀវ​ និង​​ក្រុង​មូស្គូ​ ក៏​បាន​ធ្លាក់​ចុះ​ បន្ទាប់​ពី​​រុស្ស៊ី​បាន​ដណ្តើម​កាន់​កាប់​តំបន់​គ្រីមៀ​ និង​ជុំវិញ​ការ​គាំទ្រ​របស់​រុស្ស៊ី​ចំពោះ​កង​កម្លាំង​បំបែក​ខ្លួន​នៅ​ក្នុង​ជម្លោះ​​ក្នុង​តំបន់​ Donbass ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​។​ ​កាល​ពី​ខែ​មិថុនា​ អ៊ុយក្រែន​ និង​សហរដ្ឋ​អាមេរិក​ បាន​ធ្វើ​សមយុទ្ធ​យោធា​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ទៀត​ឈ្មោះ ​​ Sea Breeze ​ដែល​ចូល​រួម​ដោយ​ប្រទេស​ជាង​ ៣០ ​នៅ​សមុទ្រ​ខ្មៅ​ និង​ភាគ​ខាងត្បូង​អ៊ុយក្រែន​ ទោះ​បី​រុស្ស៊ី​អំពាវនាវ​ឱ្យ​លុប​ចោល​សមយុទ្ធ​នេះ​ក៏​ដោយ​។​ ​ប្រភព៖ Reuters

  • ឥណ្ឌាមិនចូលរួមកិច្ចប្រជុំអំពីការប្រែប្រួលអាកាសធាតុដ៏សំខាន់ បន្ទាប់ពីមានការខ្វែងគំនិតក្នុងកិច្ចប្រជុំ G-20

    ឥណ្ឌាមិនចូលរួមកិច្ចប្រជុំអំពីការប្រែប្រួលអាកាសធាតុដ៏សំខាន់ បន្ទាប់ពីមានការខ្វែងគំនិតក្នុងកិច្ចប្រជុំ G-20

    កិច្ចប្រឹងប្រែង​ដើម្បី​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ​បាន​ជួប​ប្រទះ​នឹង​ឧបសគ្គ​មួយ​ទៀត​នៅ​សប្ដាហ៍​នេះ​ បន្ទាប់​ពី​ប្រទេស​ឥណ្ឌា​ ​ជា​អ្នក​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើន​ជាង​គេ​ទី​៣​ក្នុង​ពិភពលោក​ មិន​បាន​ចូល​រួម​កិច្ចប្រជុំ​ការទូត​ដ៏​សំខាន់​មួយ​នៅ​ទីក្រុង​ឡុងដុង​ ចក្រភព​អង់គ្លេស​មួយនេះ។ ក្នុង​ចំណោម​ប្រទេស​ចំនួន៥១ ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម មាន​តែ​ប្រទេស​ឥណ្ឌា​គឺ​តែ​មួយ​គត់​មិន​បាន​ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​រយៈ​ពេល ២ ថ្ងៃ​នេះ​ ដែល​រៀប​ចំ​ឡើង​ដោយ​អនាគត​ប្រធាន​កិច្ចប្រជុំ​ការ​ប្រែប្រួល​អាកាសធាតុ​ COP26 របស់​អង្គការ​សហប្រជាជាតិ​។ កិច្ច​ប្រជុំ​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​រៀប​ចំ​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​ទទួល​ជោគជ័យ​ក្នុង​កិច្ចប្រជុំ COP26 ដែល​នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​ទីក្រុង Glasgow ក្នុង​រយៈ​ពេល ៣ ខែ​ទៀត​។ ប្រធាន COP26 លោក ​Alok Sharma បាន​និយាយ​ថា​នេះ​ជា​ឱកាស​ចុង​ក្រោយ​ដើម្បី​ធានា​ការ​កើន​ឡើង​សីតុណ្ហភាព​ពិភព​លោក​មិន​ឱ្យ​លើស​ពី ១,៥ អង្សា​សេ​ក្នុង​ទសវត្ស​នេះ​ ដែល​ជា​ដែន​កំណត់​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​។ ចំណុច​ខាង​លើ​នេះ​បាន​បង្ក​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​កិច្ចប្រជុំ​ការ​ប្រែប្រួល​អាកាសធាតុ​របស់​ក្រុម​ប្រទេស​អ្នក​មាន​ G-20 ដោយ​ឥណ្ឌា​បាន​បដិសេធ​ចុះ​ហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍​មួយ ដែល​រួម​មាន​ចំណុច​មួយ​ដែល​ចង់​ពន្លឿន​ការ​ឈាន​ទៅ​រក​គោល​ដៅ​នេះ​មុន​ពេល​កំណត់​ក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​។ ការ​ជួប​ប្រជុំ​នៅ​ទីក្រុង​ឡុងដុង​រៀប​ចំ​ឡើង​បន្ទាប់​ពី​កិច្ចប្រជុំ​ G-20 ដើម្បី​ឱ្យ​ការ​មាន​ការ​ចូល​រួម​ប្រទេស​មួយ​ចំនួន​បន្ថែម​ទៀត​ក្នុង​ការ​ពិភាក្សា​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​។ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ព្រៃឈើ និង​ការ​ប្រែប្រួល​អាកាសធាតុ​ឥណ្ឌា​ បាន​និយាយ​ថា​ប្រទេស​ឥណ្ឌា​មិន​បាន​ចូល​រួម​ក្នុង​កិច្ចប្រជុំ​នេះ​ដោយ​ផ្ទាល់​គឺ​ពី​ព្រោះ​ខ្លួន​បាន​បង្ហាញ​ជំហរ​រួចស្រេច​ក្នុង​កិច្ចប្រជុំ​G-20 ហើយ​ដោយ​សារ​បញ្ហា​បច្ចេកទេស​ទើប​មិន​បាន​ចូល​រួម​តាម​រយៈ​អ៊ីនធឺណិត​៕ ប្រភព៖ Straitstimes

  • ហុងកុង: បុគ្គលទី១ ត្រូវបានផ្ដន្ទាទោសក្រោមច្បាប់សន្តិសុខជាតិ

    ហុងកុង: បុគ្គលទី១ ត្រូវបានផ្ដន្ទាទោសក្រោមច្បាប់សន្តិសុខជាតិ

    លោក Tong Ying-kit បាន​ក្លាយ​ជា​បុគ្គល​ទី១ ដែល​ជាប់​ចោទ​ពី​បទ​ល្មើស​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ត្រូវ​បាន​តុលាការ​កំពូល​នៃ​តំបន់​ស្វយ័ត​មួយ​នេះ រក​ឃើញ​ថា​ជាប់​ទោស​កំហុស​ពាក់ព័ន្ធ​នឹង​រឿង​ញុះញង់​ឱ្យ​ផ្ដាច់​ទឹកដី និង​អំពើ​ភេរវកម្ម។ បុរស​វ័យ ២៤ឆ្នាំ​នេះ​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ២០២០ ពោល​គឺ​ត្រឹម​តែ​មួយ​ថ្ងៃ​ក្រោយ​ពី​សភា​រដ្ឋធានី​ប៉េកាំង​បាន​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​។ លោក Tong ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន បន្ទាប់​ពី​លោក​ជិះ​ម៉ូតូ​ទៅ​បុក​ប៉ូលិស​បី​រូប​ ហើយ​បាន​លើក​ស្លាក​បដា​មួយ ដែល​មាន​ពាក្យ​ស្លោក​ថា «រំដោះ​ហុងកុង បដិវត្តន៍​ក្នុង​ជំនាន់​របស់​យើង»។ សាមី​ខ្លួន​បាន​បដិសេធ​ថា ខ្លួន​មិន​មាន​ទោស​កំហុស​អ្វី​នោះ​ទេ ដោយ​លើកឡើង​ថា ពាក្យ​ស្លោក​របស់​លោក​មិន​មែន​មាន​ន័យ​ថា ការ​ប៉ុនប៉ង​ផ្ដាច់​ទឹកដី​នោះ​ទេ។ បុរស​រូប​នេះ​ប្រឈម​មុខ​នឹង​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត តែ​មេធាវី​ការពារ​ក្ដី​របស់​លោក គ្រោង​នឹង​តតាំង​ក្ដី​ឱ្យ​សម្រួល​បន្ធូរបន្ថយ​ទោស​ដល់​លោក Tong។ សវនាការ​សម្រេច​ទោស​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ខាង​មុខ​នេះ។ ចាប់​តាំង​ពី​ច្បាប់​សន្តិសុខ​ជាតិ​ត្រូវ​បាន​អនុម័ត​កាល​ពី​ឆ្នាំ២០២០​កន្លង​ទៅ មាន​មនុស្ស​ប្រមាណ ១០០នាក់​ហើយ​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ត្រៀម​នឹង​ឡើង​តុលាការ​ដូច​លោក Tong នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន AP៕ ប្រភព៖ AP News

  • ស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់ចិន នឹងពិចារណាលើច្បាប់ថ្មីសម្រាប់ក្រុងហុងកុង និងម៉ាកាវ

    ស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់ចិន នឹងពិចារណាលើច្បាប់ថ្មីសម្រាប់ក្រុងហុងកុង និងម៉ាកាវ

    ប៉េកាំង៖​ ​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីនហួ​បាន​រាយការណ៍​កាល​​ពី​ថ្ងៃ​អង្គារ​​​នេះ​ថា​ ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​ជាន់​ខ្ពស់​របស់​ចិន​ នឹង​ពិភាក្សា​អំពីការ​បង្កើត​ច្បាប់​ថ្មី​លើ​ក្រុង​ហុងកុង​ និង​ម៉ាកាវ​​នៅ​ខែ​ក្រោយ​ ហើយ​​គេមើល​ឃើញ​ថា​​ជា​វិធានការ​មួយ​​អាច​ឱ្យ​ក្រុង​ប៉េកាំង​​បន្ថែម​ឥទ្ធិពល​​របស់​ខ្លួន​លើ​អតីត​​ក្រុង​អាណានិគម​ទាំង​ពីរ​។ ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជា​ជាតិ​ (NPC)  ​នឹង​ពិនិត្យ​ឡើង​វិញ​នូវ​សំណើ​ដើម្បី​បន្ថែម​ច្បាប់​ជាតិ​ទៅ​ក្នុង​ឧបសម្ព័ន្ធ​នៃ​ច្បាប់​ដែនដី​ ដែល​ជា​រដ្ឋ​ធម្មនុញ្ញ​ជាក់​ស្តែង​នៅ​ក្នុង​កិច្ច​ប្រជុំ​នាពេល​ខាង​មុខ​នេះ​ចាប់​ពី​ថ្ងៃ​ទី​ ១៧ ​ដល់​ថ្ងៃ​ទី​ ២០​ ខែ​ សីហា​​។​ ​កាល​ពី​ឆ្នាំ​មុន​ ​ចិន​បាន​ដាក់​ចេញ​នូវ​ច្បាប់​សន្តិសុខ​ជាតិ​ស្តី​ពី​ហុងកុង​ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​ ច្បាប់​នេះ​ត្រូវ​បាន​ប្រើ​ដើម្បី​​ចាប់​ខ្លួន​អ្នក​តស៊ូ​មតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ ហើយ​ក៏​បាន​បង្ក​ជា​ការ​ព្រួយ​បារម្ភ​ក្នុង​ចំណោម​អាជីវកម្ម​បរទេស​ និង​ជន​បរទេស​ អំពី​ផល​ប៉ះពាល់​របស់​ច្បាប់​នេះ​ទៅ​លើ​សេរីភាព​ស៊ីវិល​​​។​ ​ខណៈ​ពេល​ដែល​ មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​​​ថា​ច្បាប់​ថ្មី​អ្វី​កំពុង​ត្រូវ​បាន​ពិចារណា​ ក៏​មាន​ការ​រំពឹង​ទុក​ថា​ប្រទេស​ចិន​ប្រហែល​ជា​ត្រូវ​ដាក់​ចេញ​ច្បាប់​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​​​ទៅ​លើ​​ក្រុង​ទាំង​ពីរ​ ដើម្បី​ធ្វើ​ឱ្យ​វា​មាន​ប្រសិទ្ធិ​ភាព​នៅ​ទី​នោះ​ ស្រប​ពេល​ដែល​ក្រុង​ប៉េកាំង​ព្យាយាម​ប្រឆាំង​នឹង​ការ​ដាក់ទណ្ឌ​កម្ម​របស់​អាមេរិក​ និងស​ម្ព័ន្ធមិ​ត្ត​​។​មន្ត្រី​ជាន់ខ្ព​ស់ចិ​ន​ ក៏​បាន​លើក​ឡើង​ថា​ ក្រុង​ប៉េកាំង​អាច​ពង្រឹងច្បា​ប់​សន្តិសុខ​របស់​ហុងកុង​បន្ថែម​ទៀត​។​ ​លោក​ Zhang ​Yong ​អនុ​ប្រធាន​គណៈកម្មការ​កិច្ចការ​នីតិ​កម្ម​នៃ ​NPC​ បាន​និយាយ​ថា​ ច្បាប់​សន្តិសុខ​ផ្ទាល់​ខ្លួន​របស់​ប្រទេស​ចិន​គ្រប​ដណ្តប់​លើ​បទ​ឧក្រិដ្ឋ​ចំនួន​ ១១​ ប្រភេទ​។​ បើ​ប្រៀបធៀប​ទៅ​នឹង​ច្បាប់​សន្តិសុខ​របស់​ហុងកុង​ មាន​តែ​បទ​ឧក្រិដ្ឋ​ចំនួន​បួន​ប៉ុណ្ណោះ ​​រួម​មាន​ការ​ធ្វើ​អបគមន៍​ ការ​ធ្វើ​វិទ្ធង្សនា​ ការ​ឃុបឃិត​ជាមួយ​កម្លាំង​បរទេស​ និង​ការ​ចូល​រួម​សកម្មភាព​ភេរវកម្ម​។​ ប្រភព៖ Straitstimes

  • សមាជិកសភាសហរដ្ឋអាមេរិកបានរិះគន់ក្រុមហ៊ុនអាមេរិកមួយចំនួនទាក់ទងនឹងកីឡាអូឡាំពិករដូវរងា

    សមាជិកសភាសហរដ្ឋអាមេរិកបានរិះគន់ក្រុមហ៊ុនអាមេរិកមួយចំនួនទាក់ទងនឹងកីឡាអូឡាំពិករដូវរងា

    កាល​ពី​ថ្ងៃ​អង្គារនេះ ​គណៈរដ្ឋមន្រ្តី​នៃ​គណៈបក្ស​ភាគី​ទាំង​ពីរ​របស់​សហរដ្ឋអាមេរិក​បាន​បន្ទោស​អ្នក​ឧបត្ថម្ភ​​ព្រឹត្ត​ការណ៍​អូឡាំពិក​រដូវ​រងារ​ឆ្នាំ​ ២០២២​ ដែល​ក្នុង​នោះ​រួម​មាន​ក្រុមហ៊ុន​កូកាកូឡា​ ក្រុមហ៊ុន​ Visa Inc​ និង​ក្រុមហ៊ុន​ Airbnb​ ។ តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​​រ៉យទ័រ​ សមាជិក​សភា​មក​ពី​គណ​បក្ស​សាធារណរដ្ឋ​ លោក​ Chris Smith​ បាន​ប្រាប់​គណៈកម្មការ​ប្រតិបត្តិ​សភា​ស្តី​ពី​ប្រទេស​ចិន​ដែល​​ឧបត្ថម្ភព្រឹត្តការណ៍​នេះ​​ចាំបាច់​ត្រូវ​ពិចារណា​ឡើង​វិញ​។ លោក​ Smith​ បាន​និយាយ​ថា​ ការ​ឧបត្ថម្ភ​នេះ​ជា​ការ​ឧបត្ថម្ភ​ប្រាក់​ទៅ​កីឡា​អូឡាំពិក​ដែល​ប្រទេស​ជា​ម្ចាស់​ផ្ទះ​កំពុង​ធ្វើ​សកម្ម​ភាព​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​សកម្ម​។ លោក​ Smith​​ បាន​សួរ​នាយក​ប្រតិបត្តិ​នីមួយ​ៗនៅ​ឯ​សភា​ដែល​រួម​មាន​ក្រុមហ៊ុ​ន Airbnb (ABNB.O)​, កូកាកូឡា​ (KO.N)​, ក្រុមហ៊ុន​ Intel​ (INTC.O)​, Visa Inc (VN)​ និង​ Procter & Gamble (PG.N)​ ពី​យោបល់​ដែល​ថា ​គួរ​ព្រឹត្តការណ៍​នេះ​មាន​ការ​ផ្លាស់​ប្តូរ​ប្រទេស​ដែល​ជា​ម្ចាស់​ផ្ទះ​ ឬ​ពន្យារ​ពេល​ដោយ​សារ​តែកា​រ​ព្រួយ​បារម្ភ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​។ ជា​ការ​ឆ្លើយ​តប​ពី​បណ្តា​ក្រុមហ៊ុន​ទាំង​នោះ ​ពួក​គេ​ទាំង​អស់​បាន​បដិសេធ​មិន​ចូល​រួម​ឬបាន​និយាយ​ថា​ ពួក​គេ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ជ្រើស​រើស​ទីតាំ​ងសម្រាប់​ព្រឹត្តការណ៍​នោះ​ឡើយ​។ ប្រភព៖ Reuters

  • រោងចក្រនៅប្រទេសចិន ពិបាកក្នុងការរើសពលករចំណាកស្រុកវ័យក្មេង

    រោងចក្រនៅប្រទេសចិន ពិបាកក្នុងការរើសពលករចំណាកស្រុកវ័យក្មេង

    រោងចក្រ​នៅប្រ​ទេស​ចិន​ប្រឈម​នឹង​ការ​បាត់​បង់​បុគ្គលិក​នា​ពេល​អនាគត​ដោយ​ចំនួន​មនុស្ស​វ័យ​ក្មេង​​​​ធ្វើ​ការ​នៅ​រោងចក្រ​មាន​ចំនួន​តិចទៅៗ​។ តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ South​ China​ Morning​ Post​​ ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ប្រទេស​ចិន​ (NBS) បាន​ឱ្យ​ដឹង​ថា​ នៅ​ក្នុង​ឆ្នាំ​ ២០១៩​ ភាគ​រយ​នៃ​ពលករ​ចំណាក​ស្រុក​ដែល​មាន​អាយុ​លើស​ពី ​៥០​ ឆ្នាំ​ឡើង​មាន​ដល់​ ២៤,៦​ ភាគ​រយ​នៃ​ក្រុម​​អាយុ​​នេះ​កើន​ឡើង​ទ្វេ​ដង​ពី​ ១១,៤​ ភាគ​រយ​ក្នុង​ឆ្នាំ​ ២០០៨​ ។ ចាប់​តាំង​ពី​ឆ្នាំ​ ២០១៣​ មក​តួលេខ​នេះ​បាន​កើន​ឡើង​ប្រហែល​ពី​ ១​ ទៅ​ ២​ ភាគ​រយ​ក្នុង​មួយ​ឆ្នាំតែ​ប៉ុណ្ណោះ​​។ ចំនួន​នេះ​មិន​ត្រឹម​បង្ហាញ​ពី​ការ​ថយ​ចុះ​នៃ​ចំនួន​មនុស្ស​វ័យ​ចំណាស់​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​ផលិតកម្ម​ក្នុង​រោងចក្រ​ឡើយ​ ការ​អន់​ថយ​នេះក៏​បង្ហាញ​ពី​ទី​ផ្សារទូលាយ​ដែល​មាននៅក្នុង​វិស័យ​នេះ​នា​ពេល​បច្ចុប្បន្ន​។​ អត្រា​កំណើន​នៃ​ចំនួន​ពលករ​ចំណាក​ស្រុក​បាន​កើន​ឡើង​ដល់​ ៥,៤២​ ភាគ​រយ​ក្នុង​ឆ្នាំ​ ២០១០​ ប៉ុន្តែ​​បាន​ថយ​ចុះ​មក​នៅ​ត្រឹម​ ០,៨៤​ ភាគ​រយ​នៅ​ឆ្នាំ​ ២០​១៩​ ។ នៅ​ក្នុង​កំលុង​ពេល​មាន​រោគ​រាត​ត្បាត​ជា​សកល​ ចំនួន​ពលករ​​​ធ្វើ​ការ​ក្នុង​រោង​ចក្រ​ក៏​មាន​ការ​ថយ​ចុះ​ចំនួន​ ១,៧៨​ ភាគ​រយ​បន្ថែម​ទៀត​ ។ តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ CNBC​ កាល​ពី​ខែ​មេសា​ ឆ្នាំ​ ២០២១​ តួ​លេខ​ផ្លូវ​ការ​របស់​ប្រទេស​ចិន​បាន​បង្ហាញ​ថា​ ចំនួន​ប្រជាពលរដ្ឋ​​គ្រប់​អាយុ​​​ធ្វើ​ការ​បាន​មាន​ការ​ថយ​ចុះ​ជាង​ ៥ ​លាន​នាក់​ក្នុង​មួយ​ទសវត្ស​ចុង​ក្រោយ​នេះ​។ ការ​ធ្លាក់​ចុះ​នេះ​គឺ​ដោយ​សារ​អត្រា​កំណើត​បាន​ធ្លាក់​ចុះ​ ទោះ​បី​ជា​មាន​ការ​ដក​ចេញ​នៃ​គោល​នយោបាយ​កូន​មួយ​ក្នុង​មួយ​គ្រួសារ​នៅ​ប្រទេស​ចិន​ក៏​ដោយ​។ ការ​​ធ្លាក់​​ចុះ​នៃ​កម្មករ​ធ្វើ​ការ​ក្នុង​រោងចក្រ​នៅ​ប្រទេស​ចិន​បាន​ធ្វើ​អោយ​បណ្តា​រោងចក្រ​មួយ​ចំនួន​ងាក​ទៅ​រក​វិស័យ​បច្ចេកវិទ្យា​ដើម្បីជា​​ជំនួយ​ដោះស្រាយ​បញ្ហា​នេះ​។…

  • រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល នឹងចែករំលែកការរកឃើញដំបូងនៃការត្រួតពិនិត្យលើក្រុមហ៊ុន NSO ជាមួយបារាំង

    រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល នឹងចែករំលែកការរកឃើញដំបូងនៃការត្រួតពិនិត្យលើក្រុមហ៊ុន NSO ជាមួយបារាំង

    រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​លោក Benny Gantz គឺ​គ្រោង​នឹង​ចែក​រំលែក​ការ​រក​ឃើញ​ដំបូង​នៃ​ការ​ត្រួត​ពិនិត្យ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឃ្លាំមើល និង​ចារកម្ម​អ៊ីស្រាអែល​ NSO Groups ជា​មួយ​បារាំង​។ លេខ​ទូរស័ព្ទ​ប្រធានាធិបតី​បារាំង​លោក​អេម៉ាញូអែល​ ម៉ាក្រូន​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​បញ្ជី​មនុស្ស​ដែល​អាច​ជា​គោលដៅ​ឃ្លាំមើល​របស់​អតិថិជន​ប្រើប្រាស់​កម្មវិធី​ចារកម្ម​ Pegasus របស់​ក្រុមហ៊ុន​ NSO​។ មេដឹកនាំ​បារាំង​រូប​នេះ​បាន​ទាមទារ​ឱ្យ​អ៊ីស្រាអែល​បើក​ការ​ស៊ើប​លើ​ការ​រំលោភ​បំពាន​ដោយ​អតិថិជន​របស់​ NSO​។ ខុទ្ទកាល័យ​របស់​លោក Benny Gantz បាន​និយាយ​ថា​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​បារាំង​ដើម្បី​ពិភាក្សា​ជា​មួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​បារាំង​លោកស្រី Florence Parly អំពី​វិបត្តិ​នៅ​ប្រទេស​លីបង់​ និង​ការ​ចរចា​នុយក្លេអ៊ែរ​ជា​មួយ​អ៊ីរ៉ង់​ ហើយ​ក្នុង​កំឡុង​ពេល​នេះ​លោក Gantz នឹង​ចែក​រំលែក​ការ​រក​ឃើញ​ដំបូង​ក្នុង​ការ​ពិនិត្យ​លើ​ក្រុមហ៊ុន​ NSO​។ ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល​ គឺ​កំពុង​ដឹកនាំ​ក្រុម​ការងារ​អន្តរ​ក្រសួង​មួយ​ដែល​កំពុង​ស៊ើប​អង្កេត​ពី​ការ​ចោទ​ប្រកាន់​ថា​អតិថិជន​របស់​ NSO បាន​ប្រើប្រាស់​ Pegasus ដើម្បី​ឃ្លាំមើល​អ្នក​សារព័ត៌មាន​ អ្នក​នយោបាយ​ មន្ត្រី​រដ្ឋាភិបាល​ ដែល​ផ្ទុយ​ពី​គោលបំណង​ដើម​សម្រាប់​ការ​ឃ្លាំមើល​ឧក្រិដ្ឋជន​ និង​ភេរវករ​។ NSO បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ ប៉ុន្តែ​ព័ត៌មាន​អ៊ីស្រាអែល​បាន​រាយការណ៍​ថា​ការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល​បាន​រក​ឃើញ​ថា​ពិត​ជា​មាន​ការ​រំលោភ​បំពាន​បែប​នេះ​ពិត​មែន​។ រដ្ឋាភិបាល​អ៊ីស្រាអែល និង​ក្រុមហ៊ុន​ NSO មិន​បាន​អត្ថាធិប្បាយ​ទៅ​លើ​របាយការណ៍​នេះ​ទេ​៕ ប្រភព៖ Reuters

  • រដ្ឋាភិបាលកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានភ្ជាប់ប្រព័ន្ធទំនាក់ទំនងទូរស័ព្ទឡើយវិញ ក្រោយកាត់ផ្ដាច់អស់ជាង ១ឆ្នាំ

    រដ្ឋាភិបាលកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានភ្ជាប់ប្រព័ន្ធទំនាក់ទំនងទូរស័ព្ទឡើយវិញ ក្រោយកាត់ផ្ដាច់អស់ជាង ១ឆ្នាំ

    រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង និង​កូរ៉េ​ខាង​ជើង​បាន​ភ្ជាប់​ប្រព័ន្ធ​ទំនាក់ទំនង​ទូរស័ព្ទ​ឡើង​វិញ​កាល​ពី​ថ្ងៃ​អង្គារ ក្រោយ​ខាង​ព្យុងយ៉ាង​កាត់​ផ្ដាច់​អស់​ជាង ១ឆ្នាំ។ យោង​តាម​ការ​លើកឡើង​របស់​លោក Park Soo-hyunអ្នក​នាំ​ពាក្យ​របស់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae-in បាន​ឱ្យ​ដឹង​ថា ការ​ភ្ជាប់​ប្រព័ន្ធ​ទូរស័ព្ទ​នេះ​ធ្វើ​ឡើង​ ក្រោយ​ពេល​ដែល​លោក Moon និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង Kim Jong Un ផ្ញើ​សារ​លិខិត​ទៅ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​តាំង​ពី​ខែ​មេសា​មក ដើម្បី​គម្រប់​ខួប​ ៣ឆ្នាំ​នៃ​កិច្ច​ប្រជុំ​លើក​ទី​មួយ​រវាង​ថ្នាក់ដឹកនាំ​ទាំង​ពីរ។ ចំណែក​សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង KCNA វិញ​បាន​ចុះ​ផ្សាយ​ថា ប្រព័ន្ធ​ទំនាក់ទំនង​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ​បាន​ភ្ជាប់​ឡើង​វិញ​នៅ​ម៉ោង​ ១០ព្រឹក (ម៉ោង​នៅ​កូរ៉េ​ខាង​ជើង) កាល​ពី​ថ្ងៃ​អង្គារ​។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​ ទាំង​កូរ៉េ​ខាង​ជើង និង​ខាង​ត្បូង​បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា តាម​រយៈ​ប្រព័ន្ធ​ទំនាក់ទំនង​នេះ​ ពួក​គេ​សង្ឃឹម​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នឹង​កាន់​តែ​ប្រសើរ​ឡើង​។ កូរ៉េ​ខាង​ជើង​បាន​កាត់​ផ្ដាច់​ប្រព័ន្ធ​ទូរស័ព្ទ​ជាមួយ​កូរ៉េ​ខាង​ត្បូង​កាល​ពី​ខែ​មិថុនា ឆ្នាំ២០២០​កន្លង​ទៅ ក្រោយ​ពេល​ដែល​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​បាន​ឈាន​ដល់​ចំណុច​ទាប​មួយ​ បន្ទាប់​ពី​កិច្ចប្រជុំ​រវាង​លោក Kim និង​លោក​ដូណាល់ ត្រាំ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​កាល​ពី​ឆ្នាំ២០១៩ ជួប​រឿង​បរាជ័យ ដោយសារ​តែ​មិន​បាន​ព្រមព្រៀង​គ្នា​លើ​រឿង​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​៕ ប្រភព៖ Reuters

  • មនុស្ស២នាក់ស្លាប់ និងបាត់ខ្លួន៥នាក់ក្នុងហេតុការណ៍ផ្ទុះតំបន់រោងចក្រផលិតសារធាតុគីមីអាល្លឺម៉ង់

    មនុស្ស២នាក់ស្លាប់ និងបាត់ខ្លួន៥នាក់ក្នុងហេតុការណ៍ផ្ទុះតំបន់រោងចក្រផលិតសារធាតុគីមីអាល្លឺម៉ង់

    មនុស្ស​ពីរ​នាក់​ស្លាប់​ និង​ប្រាំ​នាក់​ទៀត​កំពុង​បាត់​ខ្លួន​ បន្ទាប់​ពី​ការ​ផ្ទុះ​ដ៏​ធំ​បាន​ធ្វើ​ឱ្យ​រញ្ជួយ​សួន​ឧស្សាហកម្ម​មួយ​ ដែល​ជា​ទីស្នាក់ការ​រោងចក្រ​ផលិត​និង​ប្រើប្រាស់​សារធាតុ​គីមី​ជាច្រើន​ នៅ​ក្នុង​ទីក្រុង Leverkusen នៅ​ខាងលិច​ប្រទេស​អាល្លឺម៉ង់​។ ហេតុការណ៍ ផ្ទុះ​នេះ​បាន​កើត​ឡើង​កាល​ពី​ ថ្ងៃអង្គារ​នៅ​ឯ​កន្លែង​ដុត​កាក​សំណល់​របស់​សួន​ឧស្សាហកម្ម​ Chempark ប៉ុន្តែ​កន្លែង​នេះ​គឺ​ដាច់​ដោយឡែក​ពី​ទីតាំង​រោងចក្រ​ធំ​ៗ​របស់​ក្រុមហ៊ុនBayer Lanxess និង​ Evonik Industries។ ហេតុការណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​នេះ បាន​កើត​ឡើង​ប្រមាណ មុន​ម៉ោង​ ១០ ព្រឹក​ម៉ោង​នៅ​អាល្លឺម៉ង់។ សាលា​ក្រុង Leverkusen​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា​ ការ​ផ្ទុះ​នេះ​បាន​បង្ក​ឱ្យ​មាន​អគ្គីភ័យ​នៅ​កន្លែង​ទុក​ធុង​សារធាតុ​រំលាយ​ដែល​ងាយ​ឆេះ​នៅ​ជិត​នោះ​។ មាន​មនុស្ស ​១៦ នាក់​បាន​រង​របួស​ ក្នុង​នោះ ​៤ នាក់​រង​របួស​ធ្ងន់​។ អ្នក​គ្រប់គ្រង​សួន​ Chempark​ លោក ​Lars Friedrich បាន​និយាយ​ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា៖ ​«យើង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​ និង​ការ​បាត់បង់​ជីវិត​របស់​បុគ្គលិក​យើង​»។ នៅ​ក្នុង​ហេតុការណ៍​នោះ អ្នក​ពន្លត់​អគ្គិភ័យ​ចំណាយ​ពេល​អស់​រយៈពេល​ជិត​ ៤ ម៉ោង​ដើម្បី​ពន្លត់ភ្លើង​ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​ការ​ផ្ទុះ។​ ការិយាល័យ​សហព័ន្ធ​ការពារ​ជន​ស៊ីវិល​ និង​ជំនួយ​គ្រោះ​មហន្តរាយ​ របស់​អាល្លឺម៉ង់​ដំបូង​ បាន​ចាត់​ថ្នាក់​ឧប្បត្តិហេតុ​នេះ​ ថា​ជា​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​ ហើយ​បាន​ជំរុញ​ឱ្យ​ប្រជាជន​មួយ​ចំនួន​ត្រូវ​នៅ​ខាង​ក្នុង​ផ្ទះ​ដោយ​បិទ​បង្អួច​និង​បិទ​ទ្វារ​ផង​ដែរ។ប្រជាជន​នៅ​ក្បែរ​ៗ​ តំបន់​កើតហេតុ​ក៏​គួរ​តែ​បិទ​ប្រព័ន្ធ​ម៉ាស៊ីន​ ត្រជាក់​ផង​ដែរ​ ខណៈ​ពេល​ដែល​ខ្យល់​នៅ​ជុំវិញ​នោះ​ត្រូវ​បាន​សង្ស័យ​ថា​ពោរពេញ​ដោយ​ ឧស្ម័ន​ពុល​។ ប្រភព៖…

  • ប្រទេសម៉ាឡេស៊ីនឹងមិនបន្តច្បាប់សម្រាប់គ្រាហ៍មានអាសន្ន

    ប្រទេសម៉ាឡេស៊ីនឹងមិនបន្តច្បាប់សម្រាប់គ្រាហ៍មានអាសន្ន

    កាល​ពី​ថ្ងៃ​ច័ន្ទនេះ​ ​​ប្រទេស​ម៉ាឡេស៊ី​សម្រេច​​មិន​បន្ត​ច្បាប់​ក្នុង​គ្រា​មាន​អាសន្ននៅ​ពេល​ដែល​ច្បាប់​នេះ​បញ្ចប់​នៅ​ថ្ងៃ​ទី​ ១​ ខែ​សីហា​។ ប្រទេស​ម៉ាឡេស៊ី​ស្ថិត​នៅ​ក្រោម​ការ​ច្បាប់​នេះ​ចាប់​តាំង​ពី​ខែ​មករា​ដោយ​នាយក​រដ្ឋ​មន្រ្តី​ Muhyiddin ​Yassin​ បាន​ប្រកែក​ថា​​ច្បាប់​នេះ​ចាំ​បាច់​ក្នុង​ការ​ទប់​ស្កាត់​ការ​រីករាលដាល​នៃកូវីដ​-១៩ ។ ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​បាន​រិះគន់​ទង្វើ​នេះ​ ហើយ​បាន​ចោទ​នាយករដ្ឋមន្រ្តី​រូប​នេះ​ថា​​បាន​ព្យាយាម​កាន់​អំណាច​កំឡុង​ពេល​មាន​សំឡេង​ភាគ​តិច​គាំ​ទ្រ​លោក​។ លោក​ Muhyiddin​ ក៏​បាន​ការពារ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​លោក​នៅ​ក្នុង​សុន្ទរកថា​មួយ​ទៅ​កាន់​អង្គនីតិបញ្ញត្តិ​ផងដែរ​ដោយ​លោក​និយាយ​ថា​ លោក​យល់​ពី​ការ​ព្រួយ​បារម្ភ​របស់​សាធារណជន​កំឡុង​ពេល​មាន​ការ​រីករាលដាល​កូវីដ-១៩ នេះ​ ។ លោក​បាន​បន្ត​និយាយ​ថា រដ្ឋាភិបាល​មិន​អង្គុយ​មើល​ប្រជាជន​រង​គ្រោះ​នោះ​ទេ​ ។ ប្រភព៖ CNA