-
អាជ្ញាធរសុខាភិបាលអាមេរិក ណែនាំអោយពាក់ម៉ាសវិញ ស្រប ពេលវីរុសបម្លែងខ្លួនថ្មី Delta កំពុងបង្កការគំរា មកំហែងដល់ មនុស្សចាក់វ៉ាក់សាំងរួច (មានវីដេអូ)

-
វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ពាន់ ៨៥៨ ករណីបន្ថែមទៀតនៅព្រឹកថ្ងៃពុធនេះ (មានវីដេអូ)

-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៦ពាន់ ៥៣៣ ករណី និងស្លាប់១៣៣នាក់ទៀតនៅក្នុងថ្ងៃពុធនេះ (មានវីដេអូ)

-
ទីបំផុត! ថៃអនុម័តជាផ្លូវការថ្នាំផលិតពីស្មៅប្រមាត់មនុស្ស ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ (មានវីដេអូ)

-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៦ពាន់៥៣៣ករណី និងស្លាប់១៣៣នាក់ទៀតនៅក្នុងថ្ងៃពុធនេះ

ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃពុធនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៦ពាន់៥៣៣ករណី និងស្លាប់១៣៣នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៦ពាន់៣៣១ករណីជាប្រជាជនទូទៅ និង ២០២ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៥១ម៉ឺន៤ពាន់៤៩៨ករណី ក្នុងនោះមានអ្នកជំងឺ៣៣ម៉ឺន៣ពាន់២៦៨នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥៤ម៉ឺន៣ពាន់៣៦១ករណី និងអ្នកជំងឺ៣៦ម៉ឺន៦៩៤នាក់បានជាសះស្បើយឡើងវិញ ៕ ប្រភព៖ Bangkok Post
-
ទីបំផុត! គណៈរដ្ឋមន្រ្តីថៃអនុម័តជាផ្លូវការថ្នាំផលិតពីស្មៅប្រមាត់មនុស្ស ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩

ថៃ៖ គណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃអង្គារសប្តាហ៍នេះ បានអនុម័តអោយប្រើប្រាស់ថ្នាំផលិតពីស្មៅប្រមាត់មនុស្ស ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ក្រោយនាយកដ្ឋានកែតម្រូវរបស់ថៃបានរាយការណ៍ពីជោគជ័យ ដែលបានព្យាបាលទណ្ឌិតឆ្លងកូវីដ១៩នៅក្នុងពន្ធនាគារ ។ អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលថៃ លោកស្រី Rachada Dhnadirek បាននិយាយថា ស្មៅប្រមាត់មនុស្សមានផ្ទុកសារធាតុ andrographolide ជាសារធាតុដែលអាចការពារកោសិកាពីវីរុស ។ លោកស្រីបន្ថែមថា នាយករដ្ឋានកែតម្រូវរបស់ថៃបានយកទៅព្យាបាលទណ្ឌិតប្រហែលជា១ម៉ឺន១ពាន់៨រយនាក់ដែលឆ្លងជំងឺកូវីដ១៩ លោកស្រីថា ៩៩.០២%នៃពួកគេបានជាសះស្បើយ ។ ស្របពេលជាមួយគ្នានោះដែរ ក្រសួងអប់រំជាន់ខ្ពស់ វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្ត បានគូសបញ្ជាក់ថា អ្នកជំងឺគួរប្រើឱសថផលិតពីស្មៅប្រមាត់មនុស្សទម្ងន់១៨០មីលីក្រាមក្នុងមួយថ្ងៃ ឬ៦០មីលីក្រាមក្នុងមួយពេល ៕ ប្រភព៖ Bangkok Post
-
វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ពាន់៨៥៨ករណីបន្ថែមទៀតនៅព្រឹកថ្ងៃពុធនេះ

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាម នៅព្រឹកថ្ងៃពុធនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ពាន់៨៥៨ករណីបន្ថែមទៀតនៅ១៧ទីតាំង ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន២ពាន់១១៥ករណីនៅទីក្រុងហូជីមិញ ។ ជាមួយនឹងចំនួនករណីឆ្លងថ្មីៗនេះ វៀតណាមបានកត់ត្រាពីការរកឃើញអ្នកជំងឺកូវីដ១៩នៅក្នុង៦២ខេត្ត-ក្រុង ក្នុងចំណោមខេត្ត-ក្រុងសរុប៦៣របស់ប្រទេសនេះ ចាប់តាំងពីវីរុសកូវីដ១៩រលកថ្មីវាយប្រហារវៀតណាមកាលពី៣ខែមុន ។ ទីក្រុងហូជីមិញ មានអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់ជាងគេបំផុតរហូតដល់៧ម៉ឺន៤ពាន់៨៥៥ករណី ។ ជាមួយគ្នានេះ វៀតណាមក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានជាង៥លាននាក់ តែមានមនុស្សជិត៤៥ម៉ឺន៨៣៦នាក់ប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ ឬពីរដូស ៕ ប្រភព៖ VNExpress
-
អាជ្ញាធរសុខាភិបាលអាមេរិកណែនាំអោយពាក់ម៉ាសវិញ ស្របពេលវីរុសបម្លែងខ្លួនថ្មី Delta កំពុងបង្កការគំរាមកំហែងដល់មនុស្សចាក់វ៉ាក់សាំងរួច

អាមេរិក៖ អាជ្ញាធរសុខាភិបាលអាមេរិកបញ្ជាក់ថា ប្រជាជនអាមេរិកដែលទទួលការចាក់វ៉ាក់សាំងពេញលេញ ឬពីរដូស គួរតែពាក់ម៉ាសឡើងវិញនៅតាមទីសាធារណៈនៅក្នុងតំបន់ផ្ទុះករណីឆ្លងជំងឺកូវីដថ្មីៗ ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិក (CDC) ក៏បានធ្វើការណែនាំដល់សិស្ស និងគ្រូបង្រៀនចាប់ពីថ្នាក់មតេយ្យរហូតដល់ថ្នាក់ទី១២ គួរតែពាក់ម៉ាសផងដែរ ទោះបីជាបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ ដោយ CDC បានលើកឡើងពីការឆ្លងរីករាលដាលយ៉ាងគំហុក នៃវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលមានប្រភពដើមនៅប្រទេសឥណ្ឌា ។ ការណែនាំថ្មីនេះបានគូសបញ្ជាក់ថា នៅក្នុងទីតាំងសាធារណៈដែលបិទជិត មនុស្សគ្រប់គ្នាគួរតែពាក់ម៉ាស ដើម្បីការពារការរីករាលដាលនៃវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ។ ម៉ាសបានក្លាយជាបញ្ហានយោបាយមួយនៅក្នុងសហរដ្ឋអាមេរិក ស្ថិតក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលប្រឆាំងនឹងការបង្ខំអោយពាក់ម៉ាស ។ ប៉ុន្តែរដ្ឋបាលថ្មីរបស់លោក ចូ បៃដិន វិញ បានកែតម្រូវអោយយប្រជាជនខ្លួនពាក់ម៉ាសវិញ បន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៥លាន៩៩ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១៩ម៉ឺននាក់ និងជាសះស្បើយ១៧៧លាន៦៧ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩៥លាន៩៩ម៉ឺន៥ពាន់១២៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន១៩ម៉ឺន៣ពាន់១៥៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៧លាន៦៧ម៉ឺន៤៩២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៥លាន៣៥ម៉ឺន៣ពាន់៩២៣នាក់ ស្លាប់ចំនួន៦២ម៉ឺន៧ពាន់៣៥១នាក់ និងជាសះស្បើយចំនួន២៩លាន៥៧ម៉ឺន១ពាន់៤៣៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៤៨ម៉ឺន៣ពាន់៤១១នាក់ ស្លាប់៤២ម៉ឺន២ពាន់៥៤នាក់ និងជាសះស្បើយ៣០លាន៦៥ម៉ឺន៥ពាន់៣៩០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៧៤ម៉ឺន៩ពាន់៧៣នាក់ ស្លាប់ចំនួន៥៥ម៉ឺន១ពាន់៩០៦នាក់ និងជាសះស្បើយ១៨លាន៤៦ម៉ឺន៦ពាន់៨២២នាក់ ៕ ប្រភព៖ worldometers
-
កូវីដ៖ ឆ្លងប្រចាំថ្ងៃនៅប្រទេសថៃហក់ឡើងដល់កម្រិតដ៏ខ្ពស់ថ្មីទៀត

ទីភ្នាក់ងារសារព័ត៌មាន The Nation បានចេញផ្សាយនៅព្រឹកថ្ងៃទី២៨ កក្កដា ២០២១នេះថា ថៃមានករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃ ឈានដល់កម្រិតខ្ពស់ខ្លាំងមួយទៀត គឺជាង១៦០០០ករណី។ ប្រភពថា ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ ថៃមានឆ្លងថ្មី ១៦៥៣៣នាក់ ស្លាប់មនុស្សព្រោះជំងឺនេះ ១៣៣នាក់ទៀត។ ក្នុងចំណោមឆ្លងថ្មី ក៏មានឆ្លងក្នុងពន្ធនាគារចំនួនជាង២០០ករណីទៀតដែរ។ ជាការកត់សម្គាល់ មួយរយៈចុងក្រោយនេះ ថៃមិនដែលឆ្លងប្រចាំថ្ងៃដល់ជាង១៦០០០នាក់នោះទេ គឺត្រឹមជាង១ម៉ឺននាក់ ឬ ជាង១៥០០០នាក់៕