-
ទុយនីស៊ី ធ្លាក់ចូលភាពច្របូកច្របល់ បន្ទាប់ពីប្រធានាធិបតីបណ្តេញថ្នាក់ដឹកនាំរដ្ឋាភិបាល

ទុយនីស៊ី៖ ទុយនីស៊ីកំពុងធ្លាក់ចូលវិបត្តិដ៏អាក្រក់បំផុតប្រចាំទសវត្សរ៍នៃលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន បន្ទាប់ពីប្រធានាធិបតី Kais Saied បានបណ្តេញរដ្ឋាភិបាល និងបានបង្កកសភាដោយមានជំនួយពីកងទ័ព ដែលគណបក្សសំខាន់ៗរបស់ប្រទេសនេះរួមទាំងក្រុមអ៊ិស្លាមនិយមផង ហៅសកម្មភាពនេះថា ជាការធ្វើរដ្ឋប្រហារ។ សកម្មភាពរបស់លោក Saied បានកើតឡើងបន្ទាប់ពីមានការជាប់គាំង និងជម្លោះជាច្រើនខែ ហើយធ្វើឱ្យលោកប្រឆាំងនឹងនាយករដ្ឋមន្រ្តី Hichem Mechichi និងសភា ដោយសារប្រទេសធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរក្រោមឥទ្ធិពលនៃការផ្ទុះឡើងជំងឺកូវីដ-១៩។ វិបត្តិបានឈានដល់ការប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុក ខណៈក្រុមអ្នករិះគន់របស់លោក Saied រួមទាំងក្រុមអ៊ិស្លាមនិយមបានព្រមានថា លោកកំពុងបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធប្រជាធិបតេយ្យដែលបានបង្កើតឡើងបន្ទាប់ពីការបះបោរនិទាឃរដូវអារ៉ាប់ (Arab Spring ) ក្នុងឆ្នាំ ២០១១។ លោក Saied កាលពីថ្ងៃអាទិត្យ បានចេញសេចក្ដីប្រកាសបណ្តេញនាយករដ្ឋមន្រ្តី Mechichi និងបង្កកសភារយៈពេល ៣០ ថ្ងៃ ហើយថាសកម្មភាពរបស់ខ្លួនគឺស្របតាមច្បាប់រដ្ឋធម្មនុញ្ញត្រង់មាត្រា ៨០ និងច្រានចោលការចោទប្រកាន់ពីការធ្វើរដ្ឋប្រហារ។ រឿងគួរឱ្យកត់សម្គាល់មួយ ក្រោយពីសេចក្ដីប្រកាសនេះបានធ្វើឡើង ហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្ដុំទៅតាមដងផ្លូវដើម្បីអបអរ និងគាំទ្រលោក Saied ហើយបង្ហាញពីកំហឹងរបស់ខ្លួនលើគណបក្សអ៊ិស្លាមនិយម Ennahda ដែលជាបក្សធំបំផុតនៅក្នុងសភា និងលើរដ្ឋាភិបាលជុំវិញបញ្ហាជាប់គាំងនយោបាយ សេដ្ឋកិច្ចជាដើម។ ជាមួយគ្នានេះមួយទៀត ខាងសភាក៏បានអំពាវនាវឱ្យមានការធ្វើបាតុកម្មប្រឆាំងនូវសកម្មភាពនេះ ប៉ុន្តែប្រធានាធិបតីដដែល បានពង្រីកការរឹតបណ្តឹងគោចរកូវីដ-១៩ដែលមានស្រាប់កាលពីថ្ងៃច័ន្ទ និងបានប្តេជ្ញាថានឹងប្រើកងកម្លាំងប្រឆាំងប្រសិនបើមានអំពើហិង្សាកើតមានឡើង។…
-
ក្រោយរដ្ឋប្រហារ ៦ខែ លទ្ធផលនៃការបោះឆ្នោតមីយ៉ាន់ម៉ាឆ្នាំ២០២០ ត្រូវបានលុបចោលជាផ្លូវការ

លទ្ធផលនៃការបោះឆ្នោតនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានលុបចោលជាផ្លូវការ ដោយគណៈកម្មការរៀបចំការបោះឆ្នោតរបស់មីយ៉ាន់ម៉ា (UEC) ដែលចាត់តាំងដោយរដ្ឋាភិបាលយោធា ក្រោមមូលហេតុថាការបោះឆ្នោតនេះមិនប្រកបដោយភាពសេរី និងយុត្តិធម៌ នេះបើតាមសេចក្ដីប្រកាសរបស់ UEC ចុះកាលបរិច្ឆេទនៅថ្ងៃទី២៦ ខែកក្កដា។ លទ្ធផលនៃការបោះឆ្នោតកាលពីឆ្នាំ២០២០ បង្ហាញថាគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ឈ្នះអាសនៈភាគច្រើននៅក្នុងសភាជាន់ទាប និងសភាជាន់ខ្ពស់ ដែលគ្រប់គ្រាន់ក្នុងការរៀបចំរដ្ឋាភិបាលដោយខ្លួនឯង។ នៅក្នុងសេចក្ដីប្រកាសនោះ UEC បានអះអាងថាពួកគេរកឃើញភាពមិនប្រក្រតីលើបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០២០ ចំនួនប្រមាណ ១១លានករណី ក្នុងចំណោមអ្នកបោះឆ្នោតសរុបប្រមាណ ៣០លាននាក់ នៅមណ្ឌលបោះឆ្នោតទូទាំងប្រទេស។ ភាពមិនប្រក្រតីទាំងនោះរាប់បញ្ចូលទាំង ឈ្មោះអ្នកបោះឆ្នោតក្រោមអាយុ ១៨ឆ្នាំ អ្នកបោះឆ្នោតមានអាយុលើស ១០០ឆ្នាំ ព្រមទាំងអ្នកបោះឆ្នោតដោយមិនមានអត្តសញ្ញាណប័ណ្ណត្រឹមត្រូវ។ ក្រៅពីភាពមិនប្រក្រតីលើបញ្ជីឈ្មោះបោះឆ្នោត UEC ក៏រកឃើញបញ្ហាចំនួន ១១ចំណុចផ្សេងទៀត ដែលបញ្ហាទាំងនេះពាក់ព័ន្ធនឹងលក្ខខ័ណ្ឌនៃការបោះឆ្នោត បញ្ហាសមត្ថភាពរបស់ស្ថាប័នរៀបចំការបោះឆ្នោតចាស់ ហើយជាពិសេសនោះគឺ ការជ្រៀតជ្រែករបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ទៅលើនីតិវិធី និងដំណើរការនៃការបោះឆ្នោត និងការរំលោភអំណាចរដ្ឋបាលរបស់គណបក្ស NLD ទាក់ទិនលើរឿងរៀបចំបទបញ្ជានៃការឃោសនាការបោះឆ្នោត និងបទបញ្ជាទប់ស្កាត់នៃជំងឺកូវីដ-១៩។ យ៉ាងណាមិញ បណ្ដាញអាស៊ីសម្រាប់ការបោះឆ្នោតសេរី (ANFREL) ដែលបានសង្កេតការណ៍ក្នុងការបោះឆ្នោតនៅមីយ៉ាន់ម៉ាកាលពីឆ្នាំ២០២០កន្លងទៅ បានរកឃើញថាការបោះឆ្នោតនេះឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់អ្នកបោះឆ្នោត៕ ប្រភព៖…
-
ក្រុមហ៊ុន SpaceX ទទួលបានកិច្ចសន្យាដ៏សំខាន់មួយទៀតពីអង្គការណាសា

បេសសកម្មរបស់អង្គការណាសាក្នុងការរុករកព្រះចន្ទធំបំផុតរបស់ភពព្រហស្បតិ៍បានសម្រេចជាផ្លូវការនូវយានរបស់ខ្លួនទៅអវកាស។ តាមការរាយការណ៍របស់សារព័ត៌មាន Aljazeera មន្រ្តីអង្គការណាសាបានឱ្យដឹងថា យានអវកាស Europer Clipper តម្លៃ ៤.២៥ ប៊ីលានដុល្លារអាមេរិកនឹងបាញ់បង្ហោះរ៉ុក្កែត SpaceX Falcon ធុនធ្ងន់ទៅកាន់ព្រះច័ន្ទរបស់ភពព្រហស្បតិ៍ដែលមានឈ្មោះថា Europa ជាផ្នែកនៃកិច្ចសន្យាមានតម្លៃប្រហែល ១៧៨ លានដុល្លារអាមេរិក។ ប្រសិនបើអ្វីៗទាំងអស់ត្រូវបានគ្រោងទុកនោះយាន Clipper នឹងដំណើរការបេសកកម្មរបស់ខ្លួននៅខែតុលាឆ្នាំ ២០២៤ ពីមជ្ឈមណ្ឌលអវកាស Kennedy របស់ណាសានៅរដ្ឋ Florida និងទៅដល់ភពព្រហស្បតិ៍ក្នុងខែមេសាឆ្នាំ ២០៣០ ។ Europa Clipper ត្រូវបានអង្គការណាសាអនុញ្ញាតជាផ្លូវការក្នុងបេសសកម្មទៅកាន់ភពព្រហស្បតិ៍នៅឆ្នាំ ២០១៥។ នៅក្នុងដំណើរបេសកកម្មរបស់ខ្លួននេះនឹងរួមបញ្ជូលការអង្កេត និងឆ្លងកាត់ព្រះចន្ទច្រើនដងដែលផ្តល់ឱ្យអ្នកស្រាវជ្រាវក្នុងការស្រាវជ្រាវភពនេះ។ អ្នកវិទ្យាសាស្ត្រភាគច្រើនជឿថា ភពនេះអាចមាន មហាសមុទ្រនៅក្រោមសំបកទឹកកករបស់ភពនោះ។ សេចក្តីប្រកាសដែលបានធ្វើឡើងកាលពីថ្ងៃទី ២៣ កក្កដាបានបង្ហាញពីជ័យជម្នះសម្រាប់យានអវកាសខណៈបេសកកម្ម Europa Clipper ដែលត្រូវបានជ្រើសយកយាននេះដើម្បីបំពេញបេសកកម្មទៅព្រះច័ន្ទរបស់ភពព្រហស្បតិ៍។ គួរបញ្ជាក់ផងដែរថា បេសសកម្មបាញ់បង្ហោះយានអវកាសធំបំផុតរបស់អង្គការណាសានេះគម្រោងដើមគឺប្រើប្រាស់ប្រព័ន្ធបង្ហោះអវកាសរបស់អង្គការណាសា (SLS) ដើម្បីបំពេញបេសកកម្មនេះ។ ចាប់តាំងពីការចាប់ផ្តើមបេសសកកម្ម Europa Clipper មានកាតព្វកិច្ចស្របច្បាប់ក្នុងការបាញ់បង្ហោះយានអវកាសដោយប្រើប្រាស់ប្រព័ន្ធបង្ហោះអវកាសរបស់អង្គការណាសា (SLS) ។ ប៉ុន្តែរឿងនោះបានផ្លាស់ប្តូរនាពេលថ្មីៗនេះដោយសារភាពយឺតយ៉ាវ និងការចំណាយហួសប្រមាណជាមួយនឹងយានប្រភេទនេះ។…
-
កិច្ចពិភាក្សាវិទ្យាសាស្ត្រអាកាសធាតុអង្គការសហប្រជាជាតិត្រូវបានបើក ចំពេលតំបន់ខ្លះកំពុងមានភ្លើងឆេះព្រៃ និងគ្រោះទឹកជំនន់

ប្រទេសជិត ២០០បានចាប់ផ្ដើមការចរចាតាមប្រព័ន្ធអ៊ីនធឺណិត នៅថ្ងៃចន្ទទី ២៦ កក្កដាដើម្បីធ្វើការបញ្ជាក់របាយការណ៍វិទ្យាសាស្ត្ររបស់អង្គការសហប្រជាជាតិ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចប្រជុំកំពូលនៅសរទរដូវចុងឆ្នាំនេះ ដែលនឹងពិភាក្សាអំពីពីការពារគ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុនៅលើភពផែនដី។ ចាប់ពីថ្ងៃចន្ទនេះទៅអ្នកតំណាងមកពីប្រទេសចំនួន ១៩៥ ដោយមានអ្នកវិទ្យាសាស្ត្រនាំមុខ ពួកគេនឹងពិនិត្យមើលលើ «អត្ថបទសង្ខេបសម្រាប់អ្នកធ្វើគោលនយោបាយ» ដែលមានកម្រាស់ពី២០ ទៅ ៣០ ទំព័រ ដោយពួកគេនឹងពិនិត្យគ្រប់កថាខណ្ឌ និងគ្រប់ពាក្យនីមួយៗ។ ការប្រជុំតាមអ៊ីនធឺណិត សម្រាប់ការពិនិត្យផ្នែកដំបូងនៃរបាយការណ៍ដែលមាន៣ផ្នែកនេះ នឹងត្រូវចំណាយពេលជាង ២ សប្ដាហ៍យូរជាងការប្រជុំធម្មតា ហើយការចេញផ្សាយឯកសារគឺគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៩ ខែសីហាខាងមុខ។ អាកាសធាតុក្ដៅខ្លាំង ទឹកជំនន់ និងគ្រោះរាំងស្ងួត ឆ្លងកាត់ទ្វីបចំនួន ៣ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដែលមានសភាពកាន់តែធ្ងន់ធ្ងរ ដោយការកើនឡើងកម្ដៅពិភពលោក ធ្វើឱ្យរបាយការណ៍វាយតម្លៃរបស់ គណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុកាន់តែចាំបាច់ និងទាន់ពេល។ លោក Richard Black ស្ថាបនិក និងជាសហសេវិកជាន់ខ្ពស់នៃអង្គភាពថាមពល និងអាកាសធាតុ មានមូលដ្ឋាន នៅទីក្រុងឡុង បាននិយាយថា៖ «វានឹងក្លាយជាសារដាស់តឿន ហើយគ្មានអ្វីគួរឱ្យសង្ស័យទៀតទេ»។ លោកក៏បានកត់សម្គាល់ ថារបាយការណ៍នេះបានចេញផ្សាយ តែប៉ុន្មានសប្ដាហ៍មុនមហាសន្និបាត អង្គការសហប្រជាជាតិ កិច្ចប្រជុំកំពូល…
-
Duterte មិនឈឺក្បាលនឹងតុលាការ ICC ក្រោយអយ្យការអមតុលាការគ្រោងស៊ើបអង្កេតលើការរំលោភសិទ្ធក្នុងការបង្ក្រាបគ្រឿងញៀន

លោក Rodrigo Duterte ប្រធានាធិបតីនៃប្រទេសហ្វីលីពីនបាននិយាយថា សង្គ្រាមប្រឆាំងនឹងថ្នាំញៀននៅមិនទាន់បញ្ចប់ទេ ហើយលោកមិនខ្លាចនឹងឡើងសវនាការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នោះទេ នេះបើតាមការថ្លែងសារទៅកាន់ប្រជាជាតិលើកទី ៦ របស់លោក កាលពីថ្ងៃចន្ទកន្លងទៅ។ កាលពីខែមុនអយ្យការអមតុលាការ ICC គ្រោងនឹងបើកការស៊ើបអង្កេតជាផ្លូវការ លើគោលនយោបាយប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់លោក Duterte ដែលនាំឱ្យមានការប្រហារជីវិតអ្នកប្រើប្រាស់ថ្នាំញៀន និងអ្នកជួញដូរគ្រឿងញៀននៅតាមផ្លូវថ្នល់ ដោយមិនឆ្លងកាត់ជំនុំជម្រះនៅតុលាការ។ មកទល់ពេលនេះ មានមនុស្សរាប់ពាន់នាក់បានបាត់បង់ជីវិតដោយសារតែគោលនយោបាយនេះ។ អយ្យការICCបានលើកឡើងថា គោលនយោបាយនេះអាចជាការប្រព្រឹត្តិឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ក្នុងការថ្លែងខាងលើ លោក Duterteបាននិយាយថា៖ «ខ្ញុំមិនប្រកែកទេ ហើយ ICC អាចកត់ត្រាសម្ដីនេះទុកបាន៖ ប្រសិនបើមាននរណាចង់កម្ទេចប្រទេសរបស់ខ្ញុំ ខ្ញុំនឹងសម្លាប់អ្នកនោះ។ នរណាចង់កម្ទេចក្មេងៗនៅប្រទេសខ្ញុំ ខ្ញុំនឹងសម្លាប់អ្នកនោះ។ ខ្ញុំនឹងសម្លាប់អ្នកឯងមែន ព្រោះថាខ្ញុំស្រលាញ់ប្រទេសរបស់ខ្ញុំ»៕ ប្រភព៖ Reuters
-
ភាពតានតឹងរវាងចិន និងអាមេរិកបន្តកើតមាន អំឡុងទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីអាមេរិកទៅកាន់ប្រទេសចិន

ភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិកនៅបន្តកើតមានក្នុង អំឡុងពេលដែលលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកធ្វើដំណើរមកកាន់ទីក្រុងធានជីន (Tianjin) ប្រទេសចិនកាលពីថ្ងៃទី២៥-២៦ ខែកក្កដាកន្លងទៅ។ កាលពីថ្ងៃអាទិត្យលោកស្រី Sherman បានចូលជួបជាមួយ លោក Xie Feng អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនទទួលបន្ទុកទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ សារព័ត៌មាន Reuters បានដកស្រង់សម្ដីមន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបថា ជំនួបរវាងអនុរដ្ឋមន្ត្រីទាំងពីរប្រព្រឹត្តរយៈពេលរហូតដល់ទៅ ៤ម៉ោង។ នៅថ្ងៃចន្ទ ដែលជាថ្ងៃបន្ទាប់ លោកស្រីអនុរដ្ឋមន្ត្រីបានជួបជាមួយនឹងលោក Wang Yi ទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីក្រសួងការបរទេសចិន។ ក្នុងជំនួបទាំងពីរនេះ មិនមានសេចក្ដីប្រកាសព័ត៌មាន ឬ សេចក្ដីថ្លែងការណ៍រួមណាមួយ ដែលសបញ្ជាក់អំពីចំណុចព្រមព្រៀងគ្នាណាមួយនោះទេ ហើយភាគីអាមេរិក និងភាគីចិនបានធ្វើសន្និសីទកាសែតដាចដោយឡែកពីគ្នា។ ទោះជាមានការចុះផ្សាយផ្សេងៗគ្នាយ៉ាងណាក្ដី ទាំងចិន និងអាមេរិកបានរំលេចឱ្យឃើញថា ជំនួបរវាងភាគីទាំងពីរមានលក្ខណៈត្រង់ៗនឹងគ្នាទៅវិញទៅមក ហើយភាគីទាំងពីរនៅតែឱ្យតម្លៃលើការពិភាក្សា និងការទាក់ទងគ្នា។ ក្រោយពីបញ្ចប់ជំនួបរវាងលោក Xie Feng និងលោកស្រី Sherman កាលពីថ្ងៃអាទិត្យ ក្រសួងការបរទេសចិនបានចេញសេចក្ដីសង្ខេបព័ត៌មានចំនួន ៦អត្ថបទផ្សេងគ្នាភ្លាមៗទៅកាន់អ្នកសារព័ត៌មាន ដោយអត្ថបទទាំង ៦នោះ ឆ្លុះបញ្ចាំងអំពីការលើកឡើងរបស់លោកអនុរដ្ឋមន្ត្រីការបរទេសប្រាប់ទៅកាន់អាមេរិក។ ការលើកឡើងរបស់លោក Xie ច្រើនតែបង្ហាញពីរឿងមិនសប្បាយចិត្តរបស់ចិន…
-
ភូមា៖ ទឹកជំនន់ភៀសខ្លួនពលរដ្ឋរាប់ម៉ឺននាក់ រួមទាំងអ្នកជំងឺកូវីដ១៩

ទឹកជំនន់នៅប្រទេសមីយ៉ាន់ម៉ាបានបង្ខំមនុស្សរាប់ម៉ឺននាក់ ភៀសខ្លួន ខណៈដែលខ្លួនយឺតយ៉ាវក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះកូវីដ១៩ ខ្លាំងក្លា ក៏ចំពេលមានចលាចល ដូចជាបាតុកម្មជាដើម ក្រោយកើតមានរដ្ឋប្រហារយោធាទូទាំងប្រទេស នេះបើតាមការប្រជាលពរដ្ឋប្រាប់ទៅទីភ្នាក់ងារសារព័ត៌មានរយធឺ នាថ្ងៃទី២៧ កក្កដា ២០២១។ ភ្លៀងធ្លាក់ខ្លាំងក្លា កាលពីចុងសប្តាហ៍ទូទាំងរដ្ឋភាគខាងត្បូងបានបង្កឲ្យមានទឹកជំនន់ ក្នុងទីក្រុងមួយចំនួន បង្ខំចិត្តឲ្យក្រុមគ្រូពេទ្យជម្លៀសអ្នកជំងឺកូវីដ១៩ ទៅតំបន់ស្ងួតវិញ។ ផ្ទះរាប់ម៉ឺនខ្នងត្រូវបានជិនលិច ក្នុងទឹក ខ្លះមានឃើញត្រឹមដំបូល ខណៈដែលទឹកបានចាប់ផ្តើមឡើងខ្លាំង កាលពីព្រឹកថ្ងៃទី២៦ កក្កដា៕
-
តើអ្នករាល់គ្នាធ្លាប់ភ្លាក់រសជាតិខ្យងដ៏ឆ្ងាញ់នៅប៉ែកអឺរ៉ុបដែរឬទេ? តោះ! ទៅទស្សនាសង្វាក់ផលិតកម្មខ្យង នៅមុនពេលចែកចាយទៅកាន់ទីផ្សារ (មានវីដេអូ)

Video: https://fb.watch/6-x2OpdCEk/ អន្តរជាតិ៖ ខ្យងបានក្លាយទៅជាអាហារដ៏ពេញនិយមបំផុតនៅអឺរ៉ុប រាប់ចាប់តាំងពីអ៊ីតាលី ព័រទុយហ្គាល់ និងចក្រភពអង់គ្លេស ជាពិសេសនៅបារាំង ដោយសារតែការចំណាយតិចក្នុងការចិញ្ចឹមដោយការដាក់ចំណីប៉ុណ្ណោះ ប៉ុន្តែលទ្ធផលដែលទទួលបាននោះ គឺច្រើនជំនួសអោយការចំណាយ និងព្យាយាមចំណាយពេលមើលថែមកវិញ ។ វីដេអូថ្មីនេះ នឹងបង្ហាញលោកអ្នកអំពីខ្សែសង្វាក់ផលិតកម្មខ្យងនៅក្នុងរោងចក្រមួយ ថាតើពួកគេរៀបចំខ្យងយ៉ាងដូម្តេច នៅមុនពេលចែកចាយវាទៅកាន់ទីផ្សារ? ខ្យងត្រូវបានគេយកដាក់ទៅក្នុងម៉ាស៊ីនលាងសម្អាត ទៅតាមដំណាក់កាលនីមួយៗ ដោយគ្រឿងម៉ាស៊ីននេះអាចផ្ទុកបានរហូតដល់៣ម៉ឺន៣ពាន់ខ្យង ។ ស្ថាបនិករោងចក្រនេះបាននិយាយថា គ្មានរោងចក្រខ្យងណាផ្សេងទៀតមានប្រព័ន្ធដំណើរការនេះទេ គឺមានតែរោងចក្ររបស់យើងទេ ដែលប្រើប្រាស់ប្រព័ន្ធនេះ ។ នៅយប់មួយ ខ្ញុំបានគិតអំពីអ្វីដែលខ្ញុំអាចធ្វើដើម្បីកែលម្អប្រព័ន្ធនេះ ។ បន្ទាប់ពីការសាកល្បងជាច្រើនលើកច្រើនសារមក ខ្ញុំបានរកឃើញផែនការផលិតម៉ាស៊ីននេះឡើង ពីព្រោះខ្ញុំក៏ជាវិស្វករមេកានិកមួយផងដែរ ។ បន្ទាប់ពីឆ្លងកាត់ម៉ាស៊ីនលាងសម្អាតរួចរាល់ហើយនោះ ពួកវា (ខ្យង) ត្រូវបានគេបញ្ជូនទៅកាន់ក្រុមការងារផ្នែកឆ្ពឹសយកសាច់ខ្យងចេញពីសំបករបស់វា ដោយសាច់ និងសំបកខ្យងដែលធ្វើរួច គេបញ្ជូនបន្តដាច់ដោយឡែកពីគ្នា ។ បន្ទាប់មកគេយកសាច់ខ្យងទៅដាក់ក្នុងម៉ាស៊ីនលាងសម្អាតផ្សេងទៀត នៅមុនពេលយកវាទៅដាក់ក្នុងឡចម្អិន ។ ស្ថាបនិករោងចក្រនេះបាននិយាយទៀតថា ពួកវា (ខ្យង) ត្រូវបានចម្អិននៅក្នុងសីតុណ្ហភាព១០០អង្សារយៈពេល ២៥ ទៅ ៣០នាទី ។ ប៉ុន្តែបន្ទាប់ពីធ្វើការចម្អិនរួចរាល់ហើយនោះ ពួកវា (ខ្យង)…
-
ការសិក្សាថ្មីមួយបង្ហាញថា ការចាក់វ៉ាក់សាំងចិន Sinovac បន្ថែម ឬដូសទី៣ អាចបង្កើនកម្រិតអង់ទីគ័រអោយកាន់តែខ្លាំងក្លា (មានវីដេអូ)

ចិន៖ ការសិក្សាថ្មីមួយរកឃើញថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុនផលិតឱសថចិន Sinovac បន្ថែម ឬដូសទី៣ បន្ទាប់ពីចាក់ដូសទី២បាន៦ខែ ឬច្រើនជាងនេះ លទ្ធផលបានបង្ហាញថា អាចនាំអោយមានការកើនឡើងនូវកម្រិតអង់ទីគ័រ ។ ការសិក្សាថ្មីខាងលើនេះបានរកឃើញថា បើទោះបីជាកម្រិតអង់ទីគ័របានធ្លាក់ចុះក្នុងរយៈពេល៦ខែ បន្ទាប់ពីការចាក់វ៉ាក់សាំង Sinovac ដូសទី២ក៏ដោយ ក៏ប៉ុន្តែវ៉ាក់សាំង Sinovac ចំនួន២ដូសបានបង្កើតការចងចាំប្រព័ន្ធភាពស៊ាំយ៉ាងល្អ ។ ដូសទី៣ ដែលត្រូវបានចាក់ក្នុងចន្លោះពី ៦ ទៅ៨ខែ បន្ទាប់ពីការចាក់ដូសទី២ ធ្វើអោយមានការឆ្លើយតបរឹងមាំនៃប្រព័ន្ធភាពស៊ាំ កើនឡើងដល់ប្រមាណ១៤០ ។ សរុប មានអ្នកចូលរួមចំនួន៥៤០នាក់បានទទួលវ៉ាក់សាំងដូសទី៣ ក្នុងការសិក្សានេះ ។ សូមជម្រាបផងដែរថា លទ្ធផលនៃការសិក្សាថ្មីខាងលើនេះ ត្រូវបានចេញផ្សាយនៅលើគេហទំព័រ medRxiv កាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយរហូតមកទល់ពេលនេះ មិនមានប្រតិកម្មធ្ងន់ធ្ងរណាមួយពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងដូសទី៣ ត្រូវបានគេសង្កេតឃើញក្នុងអំឡុងការសិក្សានោះទេ ៕ ប្រភព៖ Reuters
-
លោក ចូ បៃដិន អះអាងថា សហរដ្ឋអាមេរិកនឹងបញ្ចប់បេសកកម្មប្រយុទ្ធនៅអ៊ីរ៉ាក់នៅត្រឹមចុងឆ្នាំនេះ (មានវីដេអូ)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ថ្លែងថា យោធាអាមេរិកនឹងបិទបញ្ចប់បេសកម្មប្រយុទ្ធរបស់ខ្លួននៅលើទឹកដីអ៊ីរ៉ាក់ នៅត្រឹមចុងឆ្នាំ២០២១នេះ ។ លោក បៃដិន បានអះអាងបែបនេះ នៅពេលរូបលោក និងនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក មូស្ដាហ្វា អាល់កាឌីមី (Mustafa al-Kadhimi) នៅថ្ងៃចន្ទសប្ដាហ៍នេះបានឈានដល់កិច្ចព្រមព្រៀងជាផ្លូវការមួយ ដើម្បីបញ្ចប់បេសកកម្មប្រយុទ្ធរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់នៅចុងឆ្នាំ២០២១ ដែលវាមានរយៈពេលជាង១៨ឆ្នាំហើយ បន្ទាប់ពីកងទ័ពអាមេរិកត្រូវបានបញ្ជូនទៅកាន់អ៊ីរ៉ាក់ ។ លោក ចូ បៃដិន បានប្រាប់អ្នកសារព័ត៌មានថា តួនាទីរបស់យើងនៅអ៊ីរ៉ាក់ នឹងបន្តដើម្បីជួយបណ្តុះបណ្តាល សង្គ្រោះ និងដោះស្រាយជាមួយក្រុមភេរវករ ISIS នៅពេលដែលវាលេចឡើង… ប៉ុន្តែយើងនឹងមិនធ្វើបេសកកម្មប្រយុទ្ធនៅក្នុងប្រទេសអ៊ីរ៉ាក់ទៀតនោះទេ នៅក្រោយដំណាច់ឆ្នាំ២០២១នេះ ។ បច្ចុប្បន្ននេះមានកងទ័ពអាមេរិកប្រមាណ២ពាន់៥រយនាក់នៅអ៊ីរ៉ាក់ ដែលផ្តោតសំខាន់លើការប្រឆាំងនឹងវត្តមាននៅសល់តិចតួចនៃក្រុមរដ្ឋឥស្លាម ISIS ។ តួនាទីរបស់អាមេរិកនៅអ៊ីរ៉ាក់ នឹងផ្លាស់ប្តូរទាំងស្រុងទៅជាការជួយបណ្តុះបណ្តាល និងណែនាំដល់យោធាអ៊ីរ៉ាក់អោយការពារខ្លួនដោយខ្លួនឯងវិញ ៕ ប្រភព៖ CNA