Category: ព័ត៌មានអន្តរជាតិ

  • ក្រុង​រៀបចំ​កីឡា​To​k​y​o ​Olympic​ ​ស្នើសុំ​ទីតាំង​ព្យាបាល​កូ​វី​ដ​បន្ថែម​ ​ខណៈ​ការ​ឆ្លង​កើន​ឡើង​ខ្លាំង​

    ក្រុង​រៀបចំ​កីឡា​To​k​y​o ​Olympic​ ​ស្នើសុំ​ទីតាំង​ព្យាបាល​កូ​វី​ដ​បន្ថែម​ ​ខណៈ​ការ​ឆ្លង​កើន​ឡើង​ខ្លាំង​

    ទីក្រុង​តូក្យូ​ដែល​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ ​មាន​អត្តពលិក​មកពី​រាប់​រយ​ប្រទេស​ចូលរួម​ ​បាន​ស្នើ​ឲ្យ​មាន​កន្លែង​ព្យាបាល​ជំងឺ​កូ​វី​ដ​១​៩​ ​ជាមួយនឹង​គ្រែ​ព្យាបាល​បន្ថែម​ទៀត​ ​ខណៈ​ដែល​ក្រុង​មួយ​នេះ​កំពុង​មាន​កំណើន​ឆ្លង​កូ​វី​ដ​១​៩​ខ្លាំង​ ​នេះ​បើ​តាម​ទូរទស្សន៍​ ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២​៧​ ​កក្កដា​ ​២​០​២​១​នេះ​។​ ​ការ​ឆ្លង​ប្រចាំថ្ងៃ​នៅ​ក្រុង​នេះ​ ​ដែល​រក​ឃើញ​ពី​អ្នក​ទៅ​ចូលរួម​មើល​ព្រឹត្ត​ការណ៍​ តូក្យូ ​២​០​២​០​ ​បាន​កើន​ឡើង​ទ្វេ​ដង​ ​គឺ​មាន​១​៤​២​៩​ករណី​ ​កាលពី​ថ្ងៃចន្ទ​ ​ម្សិលមិញ​ ​ហើយចំនួនឆ្លងជាមធ្យម រយៈពេល៧ថ្ងៃនេះ មានកំណើនប្រមាណ៤១ភាគរយ បើប្រៀបធៀប​នឹង​១​ស​ប្តាហ៍​មុន​។ ​ជាមួយនឹង​គ្រែ​ព្យាបាល​កើន​ឡើង​ជាមួយនឹង​កំណើន​វត្តមាន​អ្នកជំងឺ​នោះ​ ​ក្រុង​តូក្យូ​មានបំណង​បង្កើន​គ្រែ​ឲ្យបាន​៦​៤​០​៦​គ្រែ​ ​នៅ​ត្រឹម​ខែ​សីហា​ ​ខណៈ​បច្ចុប្បន្ន​ ​មាន​៥​៩​៦​៧​ ​នេះ​បើ​តាម​ប្រភព​ដដែល​៕​ ប្រភពពី CNA

  • អនុ​ប្រធានាធិបតី​អាមេរិក​អាចទៅវៀតណាម​ ​និង​សិង្ហបុរី​ ​​​ខែក្រោយ​

    អនុ​ប្រធានាធិបតី​អាមេរិក​អាចទៅវៀតណាម​ ​និង​សិង្ហបុរី​ ​​​ខែក្រោយ​

    អនុ​ប្រធានាធិបតី​អាមេរិក​លោកស្រី​ ​Kam​a​l​a​ ​H​arris​ ​អាច​នឹង​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​ ​និង​សិង្ហបុរី​ ​នា​ខែ​សីហា​ ​២​០​២​១​ខាងមុខនេះ​ ​នេះ​បើ​តាម​ប្រភពច្បាស់ការ​មួយ​ ​បញ្ជាក់​នា​ថ្ងៃ​ទី​២​៦​ ​កក្កដា​ ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ ​V​N​express​។​ ​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះថា​ ​​ព័ត៌មាន​លម្អិត​នៃ​ដំណើរ​ទស្សនកិច្ច​​នេះ​មិនទាន់​ត្រូវ​បាន​សម្រេច​ចុងក្រោយ​នៅឡើយ​ទេ​ ​ប៉ុន្តែ​បញ្ហា​ជំងឺរាតត្បាត​កូ​វី​ដ​១​៩​ ​ទំនងជា​ប្រធាន​បទ​សំខាន់​នៃ​ទស្សនកិច្ច​នេះ​។​ ​លោកស្រី​ ​Kam​a​l​a​ ​H​arris​ ​ថ្មីៗ​នេះ​ ​ទើប​បំពេញ​ទស្សនកិច្ច​នៅ​មិច​ស៊ី​កូ ​និង​ក្វាតេ​ម៉ា​ឡា ​ក្នុង​គោលបំណង​បន្ថយ​ការ​ធ្វើ​អន្តោប្រវេសន៍​ពី​តំបន់​ទាំងនោះ​។​ ​ក្នុង​ពេល​ទស្សនកិច្ច​ ​លោកស្រី​ផ្តោត​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​អ​សុវត្ថិភាព​អាហារ​ ​និង​បញ្ហា​ស្ត្រី​៕​

  • ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៤ពាន់១៥០ករណី និងស្លាប់១១៨នាក់ទៀត​នៅក្នុងថ្ងៃអង្គារនេះ (មានវីដេអូ)

    ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៤ពាន់១៥០ករណី និងស្លាប់១១៨នាក់ទៀត​នៅក្នុងថ្ងៃអង្គារនេះ (មានវីដេអូ)
  • វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ពាន់៧៦២​ករណី​បន្ថែមទៀតនៅព្រឹកថ្ងៃអង្គារនេះ (មានវីដេអូ)

    វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ពាន់៧៦២​ករណី​បន្ថែមទៀតនៅព្រឹកថ្ងៃអង្គារនេះ (មានវីដេអូ)
  • ប្រជាជនជាង១០លាននាក់ក្នុងទីក្រុងហូជីមិញ នឹងស្ថិតក្រោម​បម្រាម​គោចរ​ដ៏តឹងរ៉ឹងនៅពេលយប់ ខណៈវៀតណាមកំពុងប្រយុទ្ធ​ប្រឆាំងនឹង Covid-19​(មានវីដេអូ)

    ប្រជាជនជាង១០លាននាក់ក្នុងទីក្រុងហូជីមិញ នឹងស្ថិតក្រោម​បម្រាម​គោចរ​ដ៏តឹងរ៉ឹងនៅពេលយប់ ខណៈវៀតណាមកំពុងប្រយុទ្ធ​ប្រឆាំងនឹង Covid-19​(មានវីដេអូ)
  • ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៤ពាន់១៥០ករណី និងស្លាប់១១៨នាក់ទៀតនៅក្នុងថ្ងៃអង្គារនេះ

    ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៤ពាន់១៥០ករណី និងស្លាប់១១៨នាក់ទៀតនៅក្នុងថ្ងៃអង្គារនេះ

    ថៃ៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារនេះបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៤ពាន់១៥០ករណី និងស្លាប់១១៨នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៣ពាន់៩០៥ករណីជាប្រជាជនទូទៅ និង ២៤៥ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ហើយនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏អ្នកជំងឺកូវីដ១៩ចំនួន៩ពាន់១៦៨នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៤៩ម៉ឺន៧ពាន់៩៦៥ករណី ក្នុងនោះមានអ្នកជំងឺ៣២ម៉ឺន៣ពាន់២១៧នាក់បានជាសះស្បើយឡើងវិញ ៕ ប្រភព៖ Bangkok Post

  • វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ពាន់៧៦២ករណីបន្ថែមទៀតនៅព្រឹកថ្ងៃអង្គារនេះ

    វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ពាន់៧៦២ករណីបន្ថែមទៀតនៅព្រឹកថ្ងៃអង្គារនេះ

    វៀតណាម៖ ក្រសួង​សុខាភិបាល​វៀត​ណា​មនៅព្រឹក​ថ្ងៃ​អង្គារ​នេះ ​បានរាយការណ៍ពីការ​រកឃើញ​អ្នក​ឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន​២ពាន់៧៦២​ករណីបន្ថែម​ទៀត​នៅ​២១​ទីតាំង ។ ​នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ  មាន១ពាន់៨៤៩ករណី​នៅ​ទីក្រុង​ហូជីមិញ ​។​ ជាមួយ​នឹង​ចំនួន​ករណី​ឆ្លង​ថ្មីៗ​នេះ វៀតណាម​បា​នកត់ត្រាពី​អ្នកជំងឺ​កូវី​ដ១៩ចំនួន​១០ម៉ឺន៥ពាន់២៨៧ករណី​នៅក្នុង​៦២​ខេត្ត-​ក្រុង ​ចាប់តាំងពីជំងឺ​កូវី​ដ​១៩​រលក​ថ្មី​វាយប្រហារ​ប្រទេស​នេះ​កាលពី​៣​ខែ​មុន ​និង ​៥២៤​នាក់​​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​១៩ ​។​ ​ប្រទេសវៀតណាមក៏​បាន​ចាក់​វ៉ាក់សាំង​បង្ការជំងឺ​កូវី​ដ​១៩ ​បាន​ជាង​៤,៧៤​លាន​នាក់ តែ​មនុស្ស​ទើបតែ​៤២ម៉ឺន៣ពាន់៧១​នាក់​ប៉ុណ្ណោះ​បាន​ទទួលការចាក់​វ៉ាក់សាំងពេញ​លេញ ឬពីរដូស ​៕ ប្រភព៖ VNExpress

  • ប្រជាជនជាង១០លាននាក់ក្នុងទីក្រុងហូជីមិញ នឹងស្ថិតក្រោមបម្រាមគោចរដ៏តឹងរ៉ឹងនៅពេលយប់ ខណៈវៀតណាមកំពុងប្រយុទ្ធប្រឆាំងនឹង Covid-19

    ប្រជាជនជាង១០លាននាក់ក្នុងទីក្រុងហូជីមិញ នឹងស្ថិតក្រោមបម្រាមគោចរដ៏តឹងរ៉ឹងនៅពេលយប់ ខណៈវៀតណាមកំពុងប្រយុទ្ធប្រឆាំងនឹង Covid-19

    វៀតណាម៖ មនុស្សជាង១០លាននាក់ដែលកំពុងរស់នៅក្នុងទីក្រុងហូជីមិញ នឹងត្រូវដាក់ឱ្យនៅក្រោមបម្រាមគោចរដ៏តឹងរ៉ឹងនៅពេលយប់ ដែលចាប់ពីថ្ងៃចន្ទសប្តាហ៍នេះតទៅ ខណៈដែលវៀតណាមកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលជំងឺកូវីដ១៩ ។ គិតចាប់ពីថ្ងៃចន្ទសប្តាហ៍នេះតទៅ វិធានការតម្រូវអោយស្ថិតនៅក្នុងផ្ទះដ៏តឹងរ៉ឹង នឹងត្រូវចូលជាធរមានចាប់ពីម៉ោង៦៖០០នាទីល្ងាច រហូតដល់ម៉ោង៦៖០០នាទីព្រឹក ដោយមិនទាន់មានការកំណត់ថាតើវានឹងត្រូវបញ្ចប់នៅពេលណានោះទេ ។ នេះជាវិធានការថ្មីទៀត បន្ថែមពីលើការបិទខ្ទប់ (lockdown) ទីក្រុងហូជីមិញរយៈពេល១៥ថ្ងៃ ដែលត្រូវបានប្រកាសចេញកាលពីចុងសប្តាហ៍មុន ។ គួរកត់សម្គាល់ ក្រោយទទួលបានជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ១៩កាលពីឆ្នាំ២០២០ វៀតណាមបាននិងកំពុងកត់ត្រាពីការកើនឡើងនូវករណីឆ្លង និងស្លាប់ ដែលបង្កឡើងដោយវីរុសបម្លែងថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា ៕ ប្រភព៖ CNA

  • សហរដ្ឋអាមេរិករក្សាការរឹតត្បិតលើការចូលមកប្រទេសខ្លួន ដោយសារតែការកើនឡើងករណីឆ្លងវីរុសបម្លែងខ្លួនថ្មី Delta

    សហរដ្ឋអាមេរិករក្សាការរឹតត្បិតលើការចូលមកប្រទេសខ្លួន ដោយសារតែការកើនឡើងករណីឆ្លងវីរុសបម្លែងខ្លួនថ្មី Delta

    អាមេរិក៖ រដ្ឋាភិបាល​អាមេរិក​នឹង​រក្សា​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​អន្តរជាតិ​ចូលមក​ក្នុង​ប្រទេសរបស់ខ្លួន ​ដោយ​ទុក​ចោល​​សិន​នូវ​សម្ពាធ​របស់សហភាព​អឺរ៉ុប ដោយសារតែ​ការកើនឡើង​​ករណី​ឆ្លងវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta នៅក្នុង​ស្រុក ​និង​ក្រៅប្រទេស ​។​ បច្ចុប្បន្នករណីឆ្លងជំងឺ​កូវី​ដ១៩ ​បាន​កើនឡើង​ជា​ថ្មី​ម្តងទៀត​នៅ​សហរដ្ឋ​អាមេរិក ​ដែល​ភាគច្រើនគឺ​ដោយសារ​ករណីឆ្លងវីរុសបម្លែងខ្លួនថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា ​ក្នុងចំណោម​មនុស្ស​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ ទោះបីជា​វ៉ាក់សាំង​អាច​រក​បាន​ច្រើន​ហូរហៀរ ​។​ ជុំវិញបញ្ហានេះដែរ ​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី ជេ​ន ផ្សារគី បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ​យើង​នឹង​រក្សា​ការ​រឹតបន្តឹង​លើ​ការ​ធ្វើ​ដំណើរ​ដែល​មាន​ស្រាប់​នៅ​ចំណុច​នេះ​ ហើយថា វីរុសបម្លែងខ្លួនថ្មី Delta ដែល​ឆ្លង​កាន់តែ​លឿនកំពុង​សាយភាយ​ទាំង​នៅ​ទីនេះ​ និង​ជុំវិញ​ពិភពលោក​ ​។ ​លោកស្រី​បានសង្កត់ធ្ងន់ទៀតថា សេត​វិមានបាន​ព្យាករណ៍​ថា ​ករណីឆ្លងជំងឺ​កូវី​ដ១៩នឹង​បន្ត​កើន​ឡើង​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​ទៀត​ ៕ ប្រភព៖ Bangkok Post

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៥លាន៣៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១៨ម៉ឺននាក់ និងជាសះស្បើយ១៧៧លាន១៨ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៥លាន៣៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១៨ម៉ឺននាក់ និងជាសះស្បើយ១៧៧លាន១៨ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩៥លាន៣៤ម៉ឺន៥ពាន់៧៩១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន១៨ម៉ឺន២ពាន់៨៣១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៧លាន១៨ម៉ឺន២ពាន់៨៤០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៥លាន២៨ម៉ឺន៧ពាន់២៦៩នាក់ ស្លាប់ចំនួន៦២ម៉ឺន៧ពាន់៣៩នាក់ និងជាសះស្បើយចំនួន២៩លាន៥៤ម៉ឺន៨ពាន់៤៦៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៣៤ម៉ឺន៩ពាន់៧៦៤នាក់ ស្លាប់៤២ម៉ឺន១ពាន់៤១១នាក់ និងជាសះស្បើយ៣០លាន៦១ម៉ឺន៣ពាន់៤៧នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៧០ម៉ឺន៧ពាន់៦៦២នាក់ ស្លាប់ចំនួន៥៥ម៉ឺន៥៨៦នាក់ និងជាសះស្បើយ១៨លាន៣៩ម៉ឺន៨ពាន់៥៦៧នាក់ ៕ ប្រភព៖ worldometers