Category: ព័ត៌មានអន្តរជាតិ

  • ប្រទេសអាស៊ាន១នេះទើបឆ្លងកូវីដសរុប​​​​ ​ជាង​៣​០​០​នាក់​

    ប្រទេសអាស៊ាន១នេះទើបឆ្លងកូវីដសរុប​​​​ ​ជាង​៣​០​០​នាក់​

    ប្រទេស​ព្រុយ​ណេ ​ដែក​ជា​ប្រទេស​នៃ​សហគមន៍​អា​ស៊ាន ​ត្រូវ​បាន​ចាត់ទុកថា​ជា​ប្រទេស​ជោគជ័យ​ខ្លាំង​លើ​ការ​ទប់​ស្កាត់​ជំងឺ​កូ​វី​ដ​១​៩​ ​ក្នុង​នោះ​ ​មាន​រយៈពេល​ជាង​១​ឆ្នាំ​ហើយ​ ​ដែល​ប្រទេស​មួយ​នេះ​គ្មាន​ឆ្លង​ក្នុង​សហគមន៍​សោះ​ ​គ្រាន់តែ​មាន​ករណី​វិជ្ជមាន​នាំចូល​ពីក្រៅ​ប្រទេស​ទេ​ ​ហើយក៏​មិន​មាន​ច្រើន​ដែរ​។​ ​មកទល់​ពេលនេះ​ ​ប្រទេស​ព្រុយ​ណេ​មាន​ករណី​ឆ្លង​សរុប​ប្រមាណ​ជាង​៣០​០​នាក់​ប៉ុណ្ណោះ​។​ ​នៅ​ថ្ងៃ​ទី​២​៧​ ​កក្កដា​ ​២​០​២​១​នេះ​ ​ប្រទេស​ព្រុយ​ណេ​បាន​រាយការណ៍​ពី​ករណី​វិជ្ជមាន​កូ​វី​ដ​១​៩​ ​ចំនួន​១​២​ករណី​។​ ​ទោះ​ត្រូវ​បាន​ចាត់ទុកថា​ ​ជា​ករណី​វិជ្ជមាន​ប្រចាំថ្ងៃ​ដ៏​ខ្ពស់​ក៏​ពិតមែន​ ​តែ​សុទ្ធតែ​ជា​ករណី​នាំចូល​ពីក្រៅ​ប្រទេស​ដដែល​។​ ​នៅ​ក្នុងរយៈពេល​ជាង​ ​១​ឆ្នាំ​មកនេះ​ ​ប្រទេស​ព្រុយ​ណេ​ទទួល​បាន​ជោគជ័យ​យ៉ាង​ពេញលេញ​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​ចូលក្នុង​សហគមន៍​ ​ដោយសារតែ​រាជរដ្ឋាភិបាល​ប្រទេស​នេះ​បាន​អនុវត្ត​វិធានការ​នានា​ ​ដូចជា​ ​ការហាត់​ឃាត់​ការធ្វើដំណើរ​ ​ការ​ធ្វើ​ច​ត្តាឡី​ស័ក​ ​ការ​ធ្វើ​តេ​ស្ត​រក​មេរោគ​ ​និង​ការ​ជួបជុំ​ដែល​មិន​មាន​មនុស្ស​ច្រើន​ ​ជាដើម​។​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២​៧​ ​កក្កដា​ ​២​០​២​១​ ​ព្រុយ​ណេ​មាន​ករណី​វិជ្ជមាន​កូ​វី​ដ​១​៩​ ​សរុប​ចំនួន​ ​៣​៣​៣​នាក់​ ​ស្លាប់​មនុស្ស​៣​នាក់​ប៉ុណ្ណោះ​៕​​

  • អនុរដ្ឋលេខាធិការអាមេរិក ប្តេជ្ញាដាក់កម្រិតលើការពង្រីកនុយក្លេអ៊ែររុស្ស៊ី និងចិន

    អនុរដ្ឋលេខាធិការអាមេរិក ប្តេជ្ញាដាក់កម្រិតលើការពង្រីកនុយក្លេអ៊ែររុស្ស៊ី និងចិន

    យោងតាមសេចក្តីប្រកាសមួយនៅលើ Twitter បានឱ្យ​ដឹង​ថា​ អនុរដ្ឋលេខាធិការអាមេរិក​សម្រាប់​ការ​គ្រប់​គ្រង​អាវុធ និងសន្តិសុខអន្តរជាតិ ដែល​ត្រូវបានតែងតាំងថ្មីលោកស្រី​ B​onnie Jenkins ប្តេជ្ញាចិត្ត​ក្នុង​ការ​កំណត់​ការ​ពង្រីក​នុយក្លេអ៊ែររបស់រុស្ស៊ី និង​ចិន​។​ សេចក្តីថ្លែងការណ៍នោះ លោកស្រី​បានសរសេរថា៖ «ខ្ញុំពិតជាចង់ធ្វើវាឱ្យលឿនណាស់។ អ្នកទាំង​អស់​គ្នា​នឹង​ឮ​ព័ត៌មាន​ពី​ខ្ញុំ​បន្ថែមទៀតក្នុង​ពេលឆាប់ៗ​។  ខ្ញុំប្តេជ្ញាកាត់បន្ថយហានិភ័យ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​ ដោយ​កា​រ​គ្រប់​គ្រង​អាវុធ​ប្រកប​ដោយប្រ​សិទ្ធភាព កំណត់ការពង្រីកអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី និង​ពង្រឹង​ដល់​ជីវភាព​​ និង​ការទទួលខុសត្រូវ ចំពោះ​ការប្រើប្រាស់អាវុធគីមី»​។​ ប្រភពដដែលបាន​ឱ្យដឹងថា សហរដ្ឋអាមេរិក​ ត្រូវ​តែពង្រឹងសម្ព័ន្ធភាពអឺរ៉ុប – អាត្លង់ទិក និងឥណ្ឌូ – ប៉ាស៊ីហ្វិក​ ដើម្បីការពារ និង​ប្រឆាំងនឹ​ងការគំរាមកំហែងកាន់តែ​ខ្លាំងឡើង។ ហើយ​អាមេរីក​ក៏​ត្រូវ​អភិវឌ្ឍ​ និង​ពង្រឹងបទដ្ឋាននៃឥរិយាបទប្រកប​ដោយការ​ទទួលខុសត្រូវ​ក្នុងលំហ និងការផ្សាភ្ជាប់ជាមួយ​បច្ចេកវិទ្យា​ ដែល​កំពុងលេចចេញ និង​គំរាមកំហែងដល់យុទ្ធសាស្ត្រ​ស្ថិរភាព​​។ នៅថ្ងៃទី ២៨ ខែកក្កដា ទីក្រុងហ្សឺណែវនឹងធ្វើជាម្ចាស់ផ្ទះនៃការពិគ្រោះយោបល់ថ្មី​រវាងរុស្ស៊ី​ និង​អាមេរិក​ស្តី​ពីយុទ្ធសាស្ត្រស្ថិ​រភា​ព។​ គណៈប្រតិភូរុស្ស៊ី នឹង​ដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងការបរទេសលោ​ក Sergei Ryabkov និងសហរដ្ឋអាមេរិក​ ដោយអនុរដ្ឋលេខាធិការ Wendy Sherman ។ ប្រតិភូអាមេរិកក៏នឹង​ចូលរួមផងដែរ រួមមានទាំង​លោកស្រី​ Jenkins ​។ លោក Ryabkov…

  • ឥណ្ឌូនេស៊ីបន្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ រយៈពេលមួយសប្ដាហ៍ទៀត ប៉ុន្តែមានការបន្ធូរបន្ថយជាងមុនខ្លះ

    ឥណ្ឌូនេស៊ីបន្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ រយៈពេលមួយសប្ដាហ៍ទៀត ប៉ុន្តែមានការបន្ធូរបន្ថយជាងមុនខ្លះ

    ឥណ្ឌូនេស៊ី​បន្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ-១៩ រយៈពេល​មួយ​សប្ដាហ៍​ទៀត ដែល​មាន​សុពលភាព​រហូត​ដល់​ថ្ងៃ​ទី២ ខែ​សីហា​ខាង​មុខ​នេះ ប៉ុន្តែ​វិធានការ​ដាក់​ចេញ​លើក​ចុង​ក្រោយ​នេះ មាន​លក្ខណៈ​បន្ធូរបន្ថយ​ជាង​មុន​ឆ្ងាយ។ លោក Joko Widodo ប្រធានាធិបតី​ឥណ្ឌូនេស៊ី​បាន​លើកឡើង​ថា វិធានការ​ទប់​ស្កាត់​ជំងឺ​កូវីដ១៩​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍​ដី​កោះ​នេះ នឹង​មាន​ការ​កែ​សម្រួល​មួយ​ចំនួន ដោយ​ផ្សារ​ប្រពៃណី និង​ភោជនីយដ្ឋាន​មួយ​ចំនួន​អាច​ឱ្យ​បើក​វិញ​បាន ជាមួយ​នឹង​បទ​បញ្ជា​មួយ​ចំនួន​ដូច​ជា អតិថិជន​មាន​ពេល​តែ ២០នាទី​ប៉ុណ្ណោះ​ក្នុង​ការ​ទទួល​ទាន​អាហារ។ ជំនួញ​មួយ​ចំនួន​ដូចជា កន្លែង​ជួសជុល​យានយន្ត​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​វិញ​ផង​ដែរ​។ យោង​តាម​ការ​លើកឡើង​របស់​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​លើ​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ១៩ លោក Luhut Pandjaitan បាន​ឱ្យ​ដឹង​ថា វិធានការ​ឆ្លើយតប​នេះ​នឹង​ដាក់​ទៅ​លើ​កោះ​ជ្វា និង​កោះ​បាលី ដោយ​រាប់​បញ្ចូល​ទាំង​រដ្ឋធានី​ហ្សាការតា​។ បុគ្គលិក​ដែល​ធ្វើ​ការ​នៅ​ផ្នែក​ណា​ ដែល​មិន​ចាំ​បាច់​ ត្រូវ​បន្ត​ធ្វើ​ការ​ពី​ផ្ទះ​ដដែល ខណៈ​ការ​ពាក់​ម៉ាស​នៅ​ទី​សាធារណៈ​ជា​កាតព្វកិច្ច​ចាំ​បាច់​។ ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ខេត្ត-ក្រុង នៅ​តែ​រឹតត្បិត។ យ៉ាងណាមិញ នៅ​តំបន់​ដែល​មាន​ស្ថានភាព​ធូរ​ស្រាល វិធានការ​នឹង​បន្ធូរបន្ថយ​ទៅ​តាម​នោះ​។ ឥណ្ឌូនេស៊ី​កាល​ពី​សប្ដាហ៍​មុន​មាន​ករណី​ថ្មី​ប្រចាំ​ថ្ងៃ​ជា​មធ្យម​ប្រមាណ ៤ម៉ឺន​ករណី តែ​អ្នក​ស្លាប់​វិញ​នៅ​មាន​កម្រិត​ខ្ពស់ ដោយ​ថ្ងៃ​ខ្លះ​មាន​ដល់​ទៅ​ជាង​ ១ ៥០០នាក់​ក្នុង​មួយ​ថ្ងៃ៕ ប្រភព៖ Reuters

  • សហរដ្ឋអាមេរិកនឹងបន្តការវាយប្រហារតាមអាកាស ដើម្បីជួយអាហ្វហ្គានីស្ថាន ទប់ស្កាត់តាលីបង់

    សហរដ្ឋអាមេរិកនឹងបន្តការវាយប្រហារតាមអាកាស ដើម្បីជួយអាហ្វហ្គានីស្ថាន ទប់ស្កាត់តាលីបង់

    កាល​ពី​អាទិត្យនេះ មេបញ្ជាការ​សហរដ្ឋអាមេរិក​ប្រចាំ​មជ្ឈិមបូព៌ា​បាន​និយាយ​ថា​សហរដ្ឋ​អាមេរិក​នឹង​បន្ត​ការ​វាយ​ប្រហារ​តាម​អាកាស​ដើម្បី​កង​យោធា​អាហ្វហ្គានីស្ថាន​ក្នុង​ការ​ទប់​ស្កាត់​ការ​វាយ​ប្រហារ​របស់​ក្រុម​ឧទ្ទាម​តាលីបង់​។ តាលីបង់​បាន​បង្កើន​ការ​វាយ​លុក​របស់​ខ្លួន​នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ ដោយ​ដណ្ដើម​យក​តំបន់​ជនបទ និង​ទី​រួម​ខេត្ត​ជា​ច្រើន​ បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បាន​បញ្ជា​ឱ្យ​ដក​កងទ័ព​អាមេរិក​ចេញ​ពី​អាហ្វហ្គានីស្ថាន​។ មេបញ្ជាការ​បញ្ជា​ការដ្ឋាន​មជ្ឈិមបូព៌ា​នាយ​ឧត្ដមសេនីយ៍​ Kenneth McKenzie បាន​និយាយ​ថា​៖ «សហរដ្ឋអាមេរិក​បាន​បង្កើន​ការ​វាយ​ប្រហារ​តាម​អាកាស​ក្នុង​ការ​គាំទ្រ​ដល់​កង​កម្លាំង​អាហ្វហ្គានីស្ថាន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ហើយ​យើង​បាន​ត្រៀម​ខ្លួន​ដើម្បី​បន្ត​ការ​គាំទ្រ​កម្រិត​ខ្ពស់​នេះ​នៅ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ ប្រសិន​បើ​តាលីបង់​នៅ​តែ​បន្ត​ការ​វាយ​ប្រហារ​របស់​ពួក​គេ​»។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​សហរដ្ឋអាមេរិក​នឹង​បន្ត​ជួយ​ធ្វើ​ការ​វាយ​ប្រហារ​ទាំង​នេះ​បន្ទាប់​ពី​ការ​ដក​ខ្លួន​ទាំង​ស្រុង​របស់​កងទ័ព​អាមេរិក​ទេ​។ បន្ទាប់​ការ​បាត់បង់​ដែនដី​ជនបទ​ជា​ច្រើន​ រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​គឺ​កំពុង​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​ មក​ផ្ដោត​កម្លាំង​លើ​ការ​ការពារ​តំបន់​សំខាន់​ដូចជា​រដ្ឋធានី​កាប៊ុល ច្រក​ព្រំដែន ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​វិញ​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋអាមេរិក​លោក Lloyd Austin បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ការងារ​ដំបូង​របស់​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន គឺ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ពួកគេ​អាច​បន្ថយ​សន្ទុះ​របស់​តាលីបង់​មុន​ពេល​ការ​ចូល​កាន់​កាប់​ទឹកដី​វិញ​៕ ប្រភព៖ Reuters

  • សន្ទុះនៃការគាំទ្រលោកនាយករដ្ឋមន្ត្រីជប៉ុន Suga ធ្លាក់ចុះ ខណៈការប្រកួតកីឡាអូឡាំពិកចាប់ផ្ដើម

    សន្ទុះនៃការគាំទ្រលោកនាយករដ្ឋមន្ត្រីជប៉ុន Suga ធ្លាក់ចុះ ខណៈការប្រកួតកីឡាអូឡាំពិកចាប់ផ្ដើម

    សន្ទុះ​នៃ​ការ​គាំទ្រ​របស់​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន Yoshihide Suga បាន​ធ្លាក់​ចុះ ខណៈ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​នៅ​រាជធានី​តូក្យូ​បាន​ចាប់​ផ្ដើម នេះ​បើ​តាម​ការ​ធ្វើ​ប្រជាមតិ​វាយ​តម្លៃ​សមត្ថភាព​ដឹកនាំ ដោយ​សារព័ត៌មាន Nikkei។ យោង​តាម​ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា អត្រា​នៃ​ការ​គាំទ្រ​លោក Suga បាន​ធ្លាក់​ចុះ​សល់​តែ ៣៤% ខណៈ​អត្រា​កាល​ពី​ខែ​មិថុនា​មាន​រហូត​ដល់​ទៅ ៤៣% ដោយ​អត្រា​នេះ​ជា​ភាគរយ​ទាប​បំផុត​ គិត​ចាប់​ពី​បុរស​វ័យ ៧២ឆ្នាំ​រូប​នេះ​ឡើង​កាន់​តំណែង​ កាល​ពី​ខែ​កញ្ញា ឆ្នាំ២០២០​កន្លង​ទៅ។ បើ​តាម​ការ​ធ្វើ​ប្រជាមតិ​ដោយ​ Nikkei បាន​ឱ្យ​ដឹង​ថា មូលហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​ការ​គាំទ្រ​នេះ​គឺ ដោយសារ​តែ​ «កង្វះ​ភាព​ដឹកនាំ» និង​ «ការ​គ្រប់គ្រង​រដ្ឋាភិបាល និង​គណបក្ស​មិន​បាន​ល្អ»។ ក្នុង​នោះ​ដែរ ប្រមាណ ២/៣ នៃ​អ្នក​ចូល​រួម​ការ​ធ្វើ​ប្រជាមតិ​នេះ​យល់​ថា​ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​ជប៉ុន​ហាក់​បី​ដូច​ជា​មិន​សូវ​ល្អ​ប៉ុន្មាន​នោះ​ទេ។ ការ​ចាក់​វ៉ាក់សាំង​នៅ​ប្រទេស​ជប៉ុន មាន​ភាព​យឺតយ៉ាវ ដោយ​សារ​តែ​ចាប់​ផ្ដើម​យឺត និង​ការ​ផ្គត់ផ្គង់​មិន​ទាន់​ពេលវេលា។ លោក Suga បាន​ឡើង​កាន់​តំណែង​កាល​ពី​ឆ្នាំ២០២០ ដោយ​ជំនួស​លោក Shinzo Abe ដែល​លាលែង​តំណែង​ដោយសារ​បញ្ហា​សុខភាព។ យ៉ាងណាមិញ អាណត្តិ​ជា​ប្រធាន​គណបក្ស​កាន់​អំណាច​ ប្រជាធិបតេយ្យ​សេរី (LDP) នឹង​ផុត​កំណត់​នៅ​ខែ​កញ្ញា​នេះ ខណៈ​ការ​បោះឆ្នោត​សភា​ជាន់​ទាប​ដ៏​មាន​ឥទ្ធិពល​នៅ​ជប៉ុន​ នឹង​ប្រព្រឹត្ត​នៅ​ខែ​វិច្ឆិកា។ បេក្ខភាព​នាយករដ្ឋមន្ត្រី ដែល​នាំ​មុខ​គេ​នៅ​ក្នុង​ការ​ធ្វើ​ប្រជាមតិ​ Nikkei…

  • វៀតណាម៖ ការបរិច្ចាគវ៉ាក់សាំងសហរដ្ឋអាមេរិកបន្ថែមទៀត ត្រូវរំពឹងទុកបន្ទាប់ពីការបរិច្ចាគ ៥ លានដូស

    វៀតណាម៖ ការបរិច្ចាគវ៉ាក់សាំងសហរដ្ឋអាមេរិកបន្ថែមទៀត ត្រូវរំពឹងទុកបន្ទាប់ពីការបរិច្ចាគ ៥ លានដូស

    កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៥​កក្កដា ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ ថា​ក្រុង​វ៉ាស៊ីនតោន​ កំពុង​ពិចារណា​ក្នុង​ការ​ផ្តក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​បន្ថែម​ទៀត​ដល់​ក្រុង​ហាណូយ​ខណៈ​ពេល​ដែល​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​ កំពុង​តែ​ព្យាយាម​គ្រប់គ្រង​ការ​ផ្ទុះ​ឡើង​នៃ​ការ​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​នៃ​វីរុស​កូរ៉ូណា​បម្លែង​ដែលតា​។ បន្ទាប់​ពី​ទប់ស្កាត់​ ការ​ឆ្លង​ជំងឺ​កូវីដ១៩ ដោយ​ជោគជ័យ​សម្រាប់​កាល​ពី​ពេល​មុន​ៗ ពេល​នេះ ប្រទេស​វៀតណាម​កំពុង​ប្រឈម​មុខ​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​យ៉ាង​ឆាប់រហ័ស​ ដោយ​ករណី​ប្រចាំថ្ងៃ​បាន​កើន​ឡើង​ខ្ពស់​ជា​ថ្មី​ម្តង​ទៀត​។ កាល​ពី​ថ្ងៃ​អាទិត្យ​ប្រទេស​វៀតណាម​ បាន​ទទួល​វ៉ាក់សាំង​Moderna ចំនួន​ ៣ លាន​ដូស​ពី​អាមេរិក​តាម​រយៈ​កម្មវិធី​ COVAX ធ្វើ​ឱ្យ​ចំនួន​សរុប​នៃ​វ៉ាក់សាំង​វៀតណាម​ទទួល​ពី​អាមេរិក​កើន​ឡើង​ដល់​ ៥ លាន​ដូស​។ លោក ​ឯកអគ្គរដ្ឋទូត Ha Kim Ngoc ​បាន​មាន​និយាយ​ថា៖ «ភាគី​អាមេរិក​ បាន​និយាយ​ថា​ខ្លួន​កំពុង​ពិចារណា​ លើ​ការ​បរិច្ចាគ​វ៉ាក់សាំង​បន្ថែម​ទៀត​ ដល់​ប្រទេស​វៀតណាម​ក្នុង​ពេល​ឆាប់ៗ​នេះ​» ។ ក្រសួង​ការ​បរទេស​វៀតណាម​ បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ពួកគេ​ កំពុង​ពិភាក្សា​ជាមួយ​ សហរដ្ឋ​អាមេរិក​ អំពី​ការ​ផលិត​វ៉ាក់សាំង​ប្រភេទ​ mRNA នៅ​ក្នុង​ប្រទេស​វៀតណាម​ ដោយ​បន្ថែម​ថា​ផលិតកម្ម​អាច​ចាប់​ផ្ដើម​នៅ​ត្រីមាស​ទី ៤​ ឆ្នាំ​នេះ​ឬ​ដើម​ឆ្នាំ ​២០២២ ​។ ក្រសួង​ការ​បរទេស ​មិនបាន​កំណត់​អត្តសញ្ញាណ​ ក្រុមហ៊ុន​អាមេរិក​និង​ក្រុមហ៊ុន​វៀតណាម​ដែល​បាន​ចូលរួម​នៅ​ក្នុង​កិច្ចពិភាក្សា​នោះ​ទេ​។ កាល​ពី​ថ្ងៃ​សៅរ៍​ក្រសួង​សុខាភិបាល​វៀតណាម​ បាន​រាយការណ៍​ថា​ មាន​អ្នក​ឆ្លង​ដល់ទៅ​ ៧.៩៦៨ នាក់​កាល​ពី​ថ្ងៃ​សៅរ៍​ ដែល​ជា​ការ​កើន​ឡើង​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​។ ប្រភព៖ CNA

  • សហរដ្ឋអាមេរិក​នឹង​បន្ត​ការ​វាយ​ប្រហារ​តាម​អាកាស​ដើម្បី​ជួយ​អាហ្វហ្គានីស្ថាន​ទប់​ស្កាត់​តាលីបង់

    សហរដ្ឋអាមេរិក​នឹង​បន្ត​ការ​វាយ​ប្រហារ​តាម​អាកាស​ដើម្បី​ជួយ​អាហ្វហ្គានីស្ថាន​ទប់​ស្កាត់​តាលីបង់

    សុខ វេងឈាង កាល​ពី​អាទិត្យនេះ មេបញ្ជាការ​សហរដ្ឋអាមេរិក​ប្រចាំ​មជ្ឈិមបូព៌ា​បាន​និយាយ​ថា​សហរដ្ឋ​អាមេរិក​នឹង​បន្ត​ការ​វាយ​ប្រហារ​តាម​អាកាស​ដើម្បី​កង​យោធា​អាហ្វហ្គានីស្ថាន​ក្នុង​ការ​ទប់​ស្កាត់​ការ​វាយ​ប្រហារ​របស់​ក្រុម​ឧទ្ទាម​តាលីបង់​។ តាលីបង់​បាន​បង្កើន​ការ​វាយ​លុក​របស់​ខ្លួន​នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ ដោយ​ដណ្ដើម​យក​តំបន់​ជនបទ និង​ទី​រួម​ខេត្ត​ជា​ច្រើន​ បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បាន​បញ្ជា​ឱ្យ​ដក​កងទ័ព​អាមេរិក​ចេញ​ពី​អាហ្វហ្គានីស្ថាន​។ មេបញ្ជាការ​បញ្ជា​ការដ្ឋាន​មជ្ឈិមបូព៌ា​នាយ​ឧត្ដមសេនីយ៍​ Kenneth McKenzie បាន​និយាយ​ថា​៖ «សហរដ្ឋអាមេរិក​បាន​បង្កើន​ការ​វាយ​ប្រហារ​តាម​អាកាស​ក្នុង​ការ​គាំទ្រ​ដល់​កង​កម្លាំង​អាហ្វហ្គានីស្ថាន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ហើយ​យើង​បាន​ត្រៀម​ខ្លួន​ដើម្បី​បន្ត​ការ​គាំទ្រ​កម្រិត​ខ្ពស់​នេះ​នៅ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ ប្រសិន​បើ​តាលីបង់​នៅ​តែ​បន្ត​ការ​វាយ​ប្រហារ​របស់​ពួក​គេ​»។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​សហរដ្ឋអាមេរិក​នឹង​បន្ត​ជួយ​ធ្វើ​ការ​វាយ​ប្រហារ​ទាំង​នេះ​បន្ទាប់​ពី​ការ​ដក​ខ្លួន​ទាំង​ស្រុង​របស់​កងទ័ព​អាមេរិក​ទេ​។ បន្ទាប់​ការ​បាត់បង់​ដែនដី​ជនបទ​ជា​ច្រើន​ រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​គឺ​កំពុង​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​ មក​ផ្ដោត​កម្លាំង​លើ​ការ​ការពារ​តំបន់​សំខាន់​ដូចជា​រដ្ឋធានី​កាប៊ុល ច្រក​ព្រំដែន ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​វិញ​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋអាមេរិក​លោក Lloyd Austin បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ការងារ​ដំបូង​របស់​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន គឺ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ពួកគេ​អាច​បន្ថយ​សន្ទុះ​របស់​តាលីបង់​មុន​ពេល​ការ​ចូល​កាន់​កាប់​ទឹកដី​វិញ​៕ Source: https://www.reuters.com/world/asia-pacific/us-offers-further-air-support-afghan-troops-amid-taliban-offensive-2021-07-25/

  • វិបត្តិកង្វះទឹកនៅតែបន្តកើតមាននៅអ៊ីរ៉ង់ ខណៈប្រជាពលរដ្ឋបាតុកម្មពេញរដ្ឋធានី

    វិបត្តិកង្វះទឹកនៅតែបន្តកើតមាននៅអ៊ីរ៉ង់ ខណៈប្រជាពលរដ្ឋបាតុកម្មពេញរដ្ឋធានី

    ការតវ៉ា និងអំពើហឹង្សា​តាមដងផ្លូវ​ស្តីពីកង្វះទឹកនៅភា​គនិរតីអ៊ីរ៉ង់បានបន្តអស់រយៈពេល​៦យប់​ហើយ​ ខណៈ​ពេល​ប្រជាពលរដ្ឋ​នៅរដ្ឋធានីតេអេរ៉ង់ បានស្រែកពាក្យស្លោកប្រឆាំង​នឹងរដ្ឋាភិបាល​ទាមទារដំណោះ​ស្រាយ​​។ នេះបើយោងតាមវីដេអូ ដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមនៅថ្ងៃពុធសប្ដាហ៍មុន​ និ​ង​បណ្តាញ​ព័ត៌មាន​អ៊ីរ៉ង់។ វីដេអូជាច្រើនត្រូវបានបង្ហោះដោយអ្នកប្រើបណ្តាញសង្គម បានបង្ហាញ​ពី​កម្លាំងសន្តិសុខ​ ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក ដើម្បី​បំបែកក្រុមអ្នកតវ៉ា ហើយ​ទីភ្នាក់ងារព័ត៌មាន​ពាក់កណ្តាលផ្លូវការហៅថា​ Fars ​ហៅ​សកម្មភាព​នេះ​​ថាជា «សកម្មភាព​កុបកម្ម» ដោយប៉ូលីសម្នាក់ត្រូវបានគេបាញ់សម្លាប់​​ និងម្នាក់​ទៀត​រង​របួស​​នៅក្នុងទីក្រុងកំពង់ផែ Mahshahr ក្នុងខេ​ត្ត Khuzestan ដែលជាតំបន់កង្វះ​ទឹក​ដ៏​អាក្រក់បំផុត។ កម្លាំងសន្តិសុខបានពង្រឹងវត្តមានរបស់ពួកគេនៅក្នុងទីក្រុងតេអេរ៉ង់ នៅទីលាន Azadi នៃរដ្ឋធានី​។​នៅ​ពេល​យប់មនុស្សមួយចំនួននៅក្នុងរដ្ឋធានី បានបញ្ចេញកំហឹងរបស់ពួកគេ ដោយ​ស្រែកប្រឆាំង​នឹង​មេដឹកនាំ​កំពូល​ Ayatollah Ali Khamenei។ មាន​យុវជនយ៉ាង​ហោចណាស់ពីរនាក់​ ត្រូវ​បានបា​ញ់​សម្លាប់​នៅ​ក្នុង​ការតវ៉ានេះ។ មន្ត្រីប៉ូលីស​បានស្តីបន្ទោសក្រុមបាតុករប្រដាប់អាវុធ ប៉ុន្តែក្រុមសកម្មជន​បាននិយាយ​នៅ​លើ​បណ្តាញ​សង្គម​ថា​ ពួកគេក៏​ត្រូវបានសម្លាប់ដោយកម្លាំងសន្តិសុខដែរ​។ គួរបញ្ជាក់ផងដែរថា ប្រទេសអ៊ីរ៉ង់កំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល ៥០ ឆ្នាំ ហើយវិបត្តិកង្វះ​ទឹក​នេះ បានជះឥទ្ធិពលដល់គ្រួសារកសិកម្ម និងការចិញ្ចឹមសត្វ និ​ង​បណ្តាលឱ្យ​ដា​ច់ច​រន្តអគ្គិសនីទៀតផង​។ យ៉ាងហោចណាស់មានការតវ៉ាចំនួន ៣១ នៅទូទាំងប្រទេសអ៊ីរ៉ង់នៅថ្ងៃ ច័ន្ទ និងថ្ងៃ អង្គារសប្ដាហ៌​មុន​ រួម​ទាំង​ការ​ប្រមូល​ផ្តុំ​គ្នា ដោ​យកម្មករ និងកសិករផងដែរ​។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​ ពាក់កណ្តាលផ្លូវការ ISNA…

  • ពូទីន៖ កងទ័ពជើងទឹករុស្សីអាចធ្វើ «ការវាយប្រហារមិនអាចទប់ស្កាត់បាន» ប្រសិនបើចាំបាច់

    ពូទីន៖ កងទ័ពជើងទឹករុស្សីអាចធ្វើ «ការវាយប្រហារមិនអាចទប់ស្កាត់បាន» ប្រសិនបើចាំបាច់

    កាល​ពី​ថ្ងៃ​អាទិត្យនេះ​ ប្រធានាធិបតី​រុស្សី​លោក ​វ្លាឌីមៀ ពូទីន ​​និយាយ​ថា​កងទ័ព​ជើង​ទឹក​រុស្សី​អាច​រក​ឃើញ​គ្រប់​សត្រូវ​ ហើយ​ធ្វើ​ «ការ​វាយ​ប្រហារ​មិន​អាច​ទប់​ស្កាត់​បាន​» ប្រសិន​ចាំ​បាច់​ ដោយ​ការ​លើកឡើង​បែប​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​ពី​ការ​ប្រឈម​មុខ​ជា​មួយ​នាវា​ចម្បាំង​អង់គ្លេស​នៅ​ដែន​សមុទ្រ​ឧបទ្វីប​គ្រីមៀរ​។ ថ្លែង​ក្នុង​ពិធី​គម្រប់​ខួប​កង​ទ័ព​ជើង​ទឹក​រុស្សី លោក​ពូទីន​បាន​និយាយ​ថា​៖ «យើង​មាន​សមត្ថភាព​ក្នុង​ការ​រាវ​រក​សត្រូវ​នៅ​ក្រោម​ទឹក​ នៅ​លើ​ទឹក​ និង​នៅ​លើ​អាកាស​ ហើយ​ប្រសិន​បើ​ចាំបាច់​ ​ធ្វើ​ការ​វាយ​ប្រហារ​មិន​អាច​ទប់​ស្កាត់​បាន​»​។ ការ​លើក​ឡើង​របស់​លោក​ពូទីន​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ប្រឈម​មុខ​ជា​មួយ​នាវា​ចម្បាំង​អង់គ្លេស​ HMS Defender ដែល​រុស្សី​បាន​អះអាង​ថា​ខ្លួន​បាន​ធ្វើ​ការ​បាញ់​ព្រមាន​ទៅ​លើ ដើម្បី​បណ្ដេញ​នាវា​នេះ​ចេញ​ពី​ដែន​ទឹក​ឧបទ្វីប​គ្រីមៀរ​។ រុស្សី​ បាន​កាត់​យក​ឧបទ្វីប​គ្រីមៀរ​ពី​ប្រទេស​អ៊ុយក្រែន​កាល​ពី​ឆ្នាំ​២០១៤​ ប៉ុន្តែ​អង់គ្លេស​ និង​បណ្ដា​ប្រទេស​លោក​ខាង​លិច​មិន​ទទួល​ស្គាល់​ការ​កាត់​យក​នេះ​ទេ​ ហើយ​នៅ​មាន​ជំហរ​ថា​ឧបទ្វីប​គ្រីមៀរ​គឺ​ជា​របស់​អ៊ុយក្រែន​៕ ប្រភព៖ CNBC

  • ឥណ្ឌូនេស៊ី​បន្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ រយៈពេល​មួយ​សប្ដាហ៍​ទៀត ប៉ុន្តែ​មាន​ការ​បន្ធូរបន្ថយ​ជាង​មុន​ខ្លះ

    ឥណ្ឌូនេស៊ី​បន្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ រយៈពេល​មួយ​សប្ដាហ៍​ទៀត ប៉ុន្តែ​មាន​ការ​បន្ធូរបន្ថយ​ជាង​មុន​ខ្លះ

    ហ៊ីម រដ្ឋា ឥណ្ឌូនេស៊ី​បន្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ-១៩ រយៈពេល​មួយ​សប្ដាហ៍​ទៀត ដែល​មាន​សុពលភាព​រហូត​ដល់​ថ្ងៃ​ទី២ ខែ​សីហា​ខាង​មុខ​នេះ ប៉ុន្តែ​វិធានការ​ដាក់​ចេញ​លើក​ចុង​ក្រោយ​នេះ មាន​លក្ខណៈ​បន្ធូរបន្ថយ​ជាង​មុន​ឆ្ងាយ។ លោក Joko Widodo ប្រធានាធិបតី​ឥណ្ឌូនេស៊ី​បាន​លើកឡើង​ថា វិធានការ​ទប់​ស្កាត់​ជំងឺ​កូវីដ១៩​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍​ដី​កោះ​នេះ នឹង​មាន​ការ​កែ​សម្រួល​មួយ​ចំនួន ដោយ​ផ្សារ​ប្រពៃណី និង​ភោជនីយដ្ឋាន​មួយ​ចំនួន​អាច​ឱ្យ​បើក​វិញ​បាន ជាមួយ​នឹង​បទ​បញ្ជា​មួយ​ចំនួន​ដូច​ជា អតិថិជន​មាន​ពេល​តែ ២០នាទី​ប៉ុណ្ណោះ​ក្នុង​ការ​ទទួល​ទាន​អាហារ។ ជំនួញ​មួយ​ចំនួន​ដូចជា កន្លែង​ជួសជុល​យានយន្ត​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​វិញ​ផង​ដែរ​។ យោង​តាម​ការ​លើកឡើង​របស់​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​លើ​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ១៩ លោក Luhut Pandjaitan បាន​ឱ្យ​ដឹង​ថា វិធានការ​ឆ្លើយតប​នេះ​នឹង​ដាក់​ទៅ​លើ​កោះ​ជ្វា និង​កោះ​បាលី ដោយ​រាប់​បញ្ចូល​ទាំង​រដ្ឋធានី​ហ្សាការតា​។ បុគ្គលិក​ដែល​ធ្វើ​ការ​នៅ​ផ្នែក​ណា​ ដែល​មិន​ចាំ​បាច់​ ត្រូវ​បន្ត​ធ្វើ​ការ​ពី​ផ្ទះ​ដដែល ខណៈ​ការ​ពាក់​ម៉ាស​នៅ​ទី​សាធារណៈ​ជា​កាតព្វកិច្ច​ចាំ​បាច់​។ ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ខេត្ត-ក្រុង នៅ​តែ​រឹតត្បិត។ យ៉ាងណាមិញ នៅ​តំបន់​ដែល​មាន​ស្ថានភាព​ធូរ​ស្រាល វិធានការ​នឹង​បន្ធូរបន្ថយ​ទៅ​តាម​នោះ​។ ឥណ្ឌូនេស៊ី​កាល​ពី​សប្ដាហ៍​មុន​មាន​ករណី​ថ្មី​ប្រចាំ​ថ្ងៃ​ជា​មធ្យម​ប្រមាណ ៤ម៉ឺន​ករណី តែ​អ្នក​ស្លាប់​វិញ​នៅ​មាន​កម្រិត​ខ្ពស់ ដោយ​ថ្ងៃ​ខ្លះ​មាន​ដល់​ទៅ​ជាង​ ១ ៥០០នាក់​ក្នុង​មួយ​ថ្ងៃ៕ ប្រភព៖ Asian COVID epicentre of Indonesia extends curbs by a week…