-
ប្រមុខ អ.ស.ប អំពាវនាវឱ្យប្រទេស G-20 សម្រេចបានអព្យាក្រឹតភាពកាបូន នៅពាក់កណ្តាលសតវត្សរ៍

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និយាយកាលពីថ្ងៃអាទិត្យនេះថាក្រុមនៃប្រទេសចំនួន ២០ ត្រូវតែសម្រេចបាននូវអព្យាក្រឹតភាពកាបូនឱ្យបានមុនឆ្នាំ ២០៥០ ។ ថ្លែងក្នុងសុន្ទរកថាទៅកាន់អ្នកចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី G-២០ ស្តីពីបរិស្ថានអាកាសធាតុនិងថាមពល មន្រ្តីជាន់ខ្ពស់រូបនេះបានជំរុញឱ្យប្រទេស G-២០ និងមេដឹកនាំដទៃទៀត ប្តេជ្ញាចិត្តដើម្បីឱ្យឈានដល់អព្យាក្រឹតភាពកាបូននៅពាក់កណ្តាលសតវត្សរ៍នេះ ដោយបង្ហាញពីផែនការអាកាសធាតុជាតិឆ្នាំ២០៣០ ផ្តល់នូវគោលនយោបាយ និងសកម្មភាពជាក់ស្តែងស្របទៅនឹងអនាគតថាមពលសុទ្ធសូន្យរួមទាំងគ្មានធ្យូងថ្មថ្មីបន្ទាប់ពីឆ្នាំ ២០២១។ លោក Guterres រៀបរាប់ថា៖ «ខ្ញុំមានបំណងប្រើឱកាសនៃសម័យប្រជុំជាន់ខ្ពស់មហាសន្និបាតអង្គការសហប្រជាជាតិនាពេលខាងមុខនេះ ដើម្បីនាំមេដឹកនាំរួមគ្នាស្វែងយល់ពីនយោបាយស្តីពីធាតុផ្សំសំខាន់ៗនៃកញ្ចប់ដែលត្រូវការសម្រាប់ជំនួបនៅក្រុង Glasgow ។ អព្យាក្រឹតភាពកាបូន ឬការបំភាយកាបូនឌីអុកស៊ីតសូន្យ គឺជាតុល្យភាពរវាងការបញ្ចេញ និងការស្រូបយកកាបូនពីការលិចកាបូន ឬប្រព័ន្ធបែបនេះ ស្រូបយកកាបូនច្រើនជាងអ្វីដែលវាបញ្ចេញ ឧទាហរណ៍ព្រៃឈើ ដី និង មហាសមុទ្រ។ ប្រភព៖ TASS
-
អនុរដ្ឋលេខាធិការអាមេរិកប្តេជ្ញាដាក់កម្រិតលើការពង្រីកនុយក្លេអ៊ែររុស្ស៊ី និងចិន

សៅ សម្ភស្ស យោងតាមសេចក្តីប្រកាសមួយនៅលើ Twitter បានឱ្យដឹងថា អនុរដ្ឋលេខាធិការអាមេរិកសម្រាប់ការគ្រប់គ្រងអាវុធ និងសន្តិសុខអន្តរជាតិ ដែលត្រូវបានតែងតាំងថ្មីលោកស្រី Bonnie Jenkins ប្តេជ្ញាចិត្តក្នុងការកំណត់ការពង្រីកនុយក្លេអ៊ែររបស់រុស្ស៊ី និងចិន។ សេចក្តីថ្លែងការណ៍នោះ លោកស្រីបានសរសេរថា៖ «ខ្ញុំពិតជាចង់ធ្វើវាឱ្យលឿនណាស់។ អ្នកទាំងអស់គ្នានឹងឮព័ត៌មានពីខ្ញុំបន្ថែមទៀតក្នុងពេលឆាប់ៗ។ ខ្ញុំប្តេជ្ញាកាត់បន្ថយហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ ដោយការគ្រប់គ្រងអាវុធប្រកបដោយប្រសិទ្ធភាព កំណត់ការពង្រីកអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី និងពង្រឹងដល់ជីវភាព និងការទទួលខុសត្រូវ ចំពោះការប្រើប្រាស់អាវុធគីមី»។ ប្រភពដដែលបានឱ្យដឹងថា សហរដ្ឋអាមេរិក ត្រូវតែពង្រឹងសម្ព័ន្ធភាពអឺរ៉ុប – អាត្លង់ទិក និងឥណ្ឌូ – ប៉ាស៊ីហ្វិក ដើម្បីការពារ និងប្រឆាំងនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង។ ហើយអាមេរីកក៏ត្រូវអភិវឌ្ឍ និងពង្រឹងបទដ្ឋាននៃឥរិយាបទប្រកបដោយការទទួលខុសត្រូវក្នុងលំហ និងការផ្សាភ្ជាប់ជាមួយបច្ចេកវិទ្យា ដែលកំពុងលេចចេញ និងគំរាមកំហែងដល់យុទ្ធសាស្ត្រស្ថិរភាព។ នៅថ្ងៃទី ២៨ ខែកក្កដា ទីក្រុងហ្សឺណែវនឹងធ្វើជាម្ចាស់ផ្ទះនៃការពិគ្រោះយោបល់ថ្មីរវាងរុស្ស៊ី និងអាមេរិកស្តីពីយុទ្ធសាស្ត្រស្ថិរភាព។ គណៈប្រតិភូរុស្ស៊ី នឹងដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Sergei Ryabkov និងសហរដ្ឋអាមេរិក ដោយអនុរដ្ឋលេខាធិការ Wendy Sherman ។ ប្រតិភូអាមេរិកក៏នឹងចូលរួមផងដែរ រួមមានទាំងលោកស្រី Jenkins ។…
-
តើលោក ស៊ី ជីនភីង អាចធ្វើឱ្យគណបក្សកុម្មុយនិស្តចិនគង់វង្សទេ ក្រោយពីខួប ១០០ឆ្នាំ?

ហ៊ីម រដ្ឋា គណបក្សកុម្មុយនិស្តចិនមានអាយុ ១០០ឆ្នាំហើយ នៅក្នុងឆ្នាំ២០២១នេះ។ គណបក្សនេះត្រូវបានបង្កើតឡើង ១០ឆ្នាំ ក្រោយពីរបបរាជានិយមនៅប្រទេសចិនត្រូវបានរំលាយ ហើយស្ថានភាពចិននៅពេលនោះស្ថិតក្នុងភាពជ្រួលច្របល់ ដោយមានការបែងចែកទឹកដី និងគ្រប់គ្រងដោយក្រុមផ្សេងៗគ្នា។ សង្គ្រាមស៊ីវិលចិនអូសបន្លាយរាប់ទសវត្សនៅពេលនោះ ហើយប្រទេសនេះរងគ្រោះមួយជាន់ទៀតនៅសង្គ្រាមលោកលើកទី២។ រហូតមកដល់ឆ្នាំ១៩៤៩ កងទ័ពក្រហមរបស់បក្សកុម្មុយនិស្តចិនបានកាន់កាប់ចិនដីគោក ស្ទើរតែទាំងស្រុង ហើយនៅពេលនោះមេដឹកនាំកុម្មុយនិស្តដ៏ល្បីឈ្មោះ ម៉ៅ សេទុង បានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលមានវត្តមានរហូតមកដល់សព្វថ្ងៃនេះ។ ចាប់តាំងពីពេលនោះមក ចិនប្រជាមានិតឆ្លងកាត់ព្រឹត្តិការណ៍ជាច្រើនទាំងភាពសោកសៅ និងភាពរុងរឿង ចំណែកឯកំណែទម្រង់នានារាប់ភ្លេចក៏បានកើតឡើងទៅផងដែរ។ កំណែទម្រង់ដែលត្រូវបានគេចងចាំជាងគេគឺ ការបើកចំហប្រទេសចិន ដោយស្វាគមន៍រាល់ការវិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចជាមួយពិភពលោក ដោយមិនប្រកាន់របបនយោបាយអ្វីនោះទេ នៅអំឡុងទសវត្សឆ្នាំ១៩៨០ ដោយមេដឹកនាំចិន តេង ស៊ាវភីង។ នេះគឺជាកំណែទម្រង់ដ៏ធំ ដោយកាលនោះប្លុកកុម្មុយនិស្តនិងប្លុកសេរីគឺមិនធ្វើពាណិជ្ជកម្មជាមួយគ្នាទេ។ «ឆ្មាស ឬ ឆ្មាខ្មៅមិនសំខាន់នោះទេ ដរាបណាឆ្មាអាចចាប់កណ្ដុរបាន»។ នេះជាសម្ដីរបស់អគ្គមគ្គុទ្ទេសក៍ចិន តេង ស៊ាវភីង នៅអំឡុងទសវត្ស ១៩៦០ ដែលជាមេរៀនសម្រាប់អ្នកនយោបាយ និងអ្នកសេដ្ឋកិច្ចរហូតដល់សព្វថ្ងៃនេះ។ លុះមកដល់ពេលបច្ចុប្បន្ននេះ គណបក្សកុម្មុយនិស្តចិនកំពុងស្ថិតក្នុងយុគសម័យថ្មី ដែលដឹកនាំដោយលោក ស៊ី ជីនភីង។ យុគសម័យថ្មីរបស់គណបក្សកុម្មុយនិស្តចិន ក៏ដូចជាប្រទេសចិនទាំងមូល គឺពោរពេញទៅដោយមហិច្ឆតាខ្ពស់…
-
ប្រធានាធិបតី ទុយនីស៊ី រងការចោទប្រកាន់ពីបទធ្វើរដ្ឋប្រហារ បន្ទាប់ពីបណ្តេញនាយករដ្ឋមន្រ្តីចេញ

ទុយនីស៖ ប្រធានាធិបតីទុយនីស៊ីលោក Kais Saied រងការចោទប្រកាន់ពីបទធ្វើរដ្ឋប្រហារដោយគូប្រជែងរបស់ខ្លួន បន្ទាប់ពីលោកបានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ បណ្តេញនាយករដ្ឋមន្រ្តីលោក Hichem Mechichi និងបង្កកសភា ក្រោយពីមានការធ្វើបាតុកម្មហិង្សាជុំវិញការគ្រប់គ្រងសេដ្ឋកិច្ច និងជំងឺរាតត្បាតកូវីដ-១៩ របស់រដ្ឋាភិបាល។ ប្រធានាធិបតីដដែលបាននិយាយថា លោកនឹងទទួលយកអំណាចប្រតិបត្តិដោយមានជំនួយពីនាយករដ្ឋមន្រ្តីថ្មី ហើយថាសកម្មភាពរបស់លោកខណៈនេះ គឺស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញ។ បញ្ហានេះបង្កជារឿងប្រឈមដ៏ធំបំផុត សម្រាប់រដ្ឋធម្មនុញ្ញប្រជាធិបតេយ្យរបស់ទុយនីស៊ីបង្កើតឡើងនៅក្នុងបដិវត្តឆ្នាំ ២០១១ ដែលបានបំបែកអំណាចរវាងប្រធានាធិបតី នាយករដ្ឋមន្រ្តី និងសភា។ ក្រោយសេចក្ដីប្រកាស ប្រជាជនទុយនីស៊ីជាច្រើនបានប្រមូលផ្ដុំគ្នាក្នុងរដ្ឋធានី និងនៅបណ្ដាក្រុងមួយចំនួនទៀត ដើម្បីអបអរសាទរ និងគាំទ្រដល់ចលនារបស់លោកប្រធានាធិបតី។ ទោះយ៉ាងណា ខណៈដែលវិសាលភាពនៃការគាំទ្រចំណាត់ការប្រឆាំងនឹងរដ្ឋាភិបាលដែលបែកបាក់ និងសភាដែលត្រូវបែងចែក នៅមិនទាន់ច្បាស់លាស់ លោកប្រធានាធិបតី Saied បានព្រមានប្រសិនបើមានការឆ្លើយតបដោយហិង្សាណាមួយអាចនឹងកើតមានឡើង។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ចែកចាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា៖ «មនុស្សជាច្រើនត្រូវបានបោកបញ្ឆោតដោយការលាក់ពុត ការក្បត់ និងការប្លន់សិទ្ធិរបស់ប្រជាជន»។ លោកបន្ថែមថា៖ «ខ្ញុំព្រមានអ្នកទាំងឡាយណាដែលគិតអំពីការប្រើប្រាស់អាវុធ ហើយអ្នកដែលបាញ់កាំភ្លើងតែមួយគ្រាប់ នោះកងកម្លាំងប្រដាប់អាវុធនឹងឆ្លើយតបវិញដោយប្រើគ្រាប់កាំភ្លើងដូចគ្នា»។ អ្នកតំណាងសភាទុយនីស៊ី និងជាប្រធានគណបក្ស Ennahdha លោក Rached Ghannouchi បានចោទប្រកាន់ប្រធានាធិបតី Saied បន្ទាប់ពីមានចលនាបាតុកម្មនេះ ថាបានចាប់ផ្តើមធ្វើរដ្ឋប្រហារប្រឆាំងនឹងបដិវត្ត និងរដ្ឋធម្មនុញ្ញ។ លោកបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ…
-
ការបើកអង្គប្រជុំលើកដំបូងរបស់សភាម៉ាឡេស៊ីនៅឆ្នាំនេះដោយទុកចន្លោះតិចតួចសម្រាប់ការតស៊ូមតិ

មឹង ច័ន្ទសុម៉ានីតា កាលពីថ្ងៃចន្ទនេះ សភាប្រទេសម៉ាឡេស៊ី បានបើកអង្គប្រជុំជាលើកដំបូងក្នុងឆ្នាំ ខណៈពេលដែលមានការមិនជឿទុកចិត្តថាសម័យប្រជុំពិសេសរយៈពេល៥ថ្ងៃនេះនឹងផ្ដល់នូវការតស៊ូមតិធំដុំទៅលើវិបត្តិសុខភាព ឬសេដ្ឋកិច្ចកំពុងធ្លាក់ចុះរបស់ប្រទេសនេះ។ លោកនាយករដ្ឋមន្ត្រី Muhyiddin Yassin កាលពីដើមខែនេះ បានឯកភាព បើកអង្គប្រជុំសភាសារជាថ្មី បន្ទាប់ពីមានសម្ពាធពីព្រះមហាក្សត្រស៊ុលតង់ អាប់ឌុលឡាអាម៉ាត់សាហ៍ ខណៈស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេស កាន់តែដុនដាបទៅៗ។ សភាម៉ាឡេស៊ីត្រូវបានព្យួរជាបណ្ដោះអាសន្នចាប់តាំងពីការប្រកាសដាក់ប្រទេសក្នុងភាពអាសន្នកាលពីខែ មករាដើម្បីដោះស្រាយ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។ ប៉ុន្តែចំនួនករណីឆ្លងនិងករណីស្លាប់ នៅតែកើនឡើងយ៉ាងខ្លាំងចាប់តាំងពីពេលនោះមក។ ការប្រជុំរយៈពេល ៥ ថ្ងៃនេះ ត្រូវបានអ្នកវិភាគមើលឃើញថា នឹងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ការធ្វើការតស៊ូមតិ ឬការសួរសំណួរគណៈរដ្ឋមន្ត្រី ឬសំខាន់ជាងនេះទៅទៀត មិនមានពេលគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតអនុម័តអ្វីមួយ ដូច្នេះមានន័យថាការកាន់អំណាចរបស់លោក Muhyiddin នឹងមិនរងការប្រឆាំងធំដុំណាមួយ។ យោងតាមសេចក្ដីថ្លែងការណ៍ដែល មានពីរទំព័រ ដែលត្រូវបានផ្សព្វផ្សាយ នៅលើគេហទំព័រសភាម៉ាឡេស៊ី កាលពីថ្ងៃសុក្រសប្ដាហ៍មុន ការប្រជុំនេះនឹងមានបទបង្ហាញសង្ខេបដោយទេសរដ្ឋមន្ត្រីជាច្រើនដែលទទួលបន្ទុកលើទិដ្ឋភាពសំខាន់ៗនៃការឆ្លើយតបរបស់របស់រដ្ឋាភិបាលទៅនឹងជំងឺកូវីដ១៩។ ការប្រជុំនេះ ក៏ត្រូវបានអមដោយការបង្ហាញអំពីខ្លឹមសារនៃការប្រកាសអាសន្នចំនួន ១២ ចំណុច។ ការប្រកាសទាំងនេះបាន ចូលជាធរមានរួចទៅហើយ ដោយមិនមានការយល់ព្រម ពីសភា ក្នុងពេលដែលប្រទេសស្ថិតក្នុងគ្រាមានអាសន្ន។ សេចក្ដីរាយការណ៍សង្ខេប ដែលនឹងធ្វើឡើងដោយគណៈរដ្ឋមន្ត្រី នឹងចាប់ផ្ដើម ជាមួយលោក Muhyiddin និយាយអំពីផែនការស្ដារប្រទេសជាតិ…
-
ក្រុមអ្នកតាក់តែងច្បាប់បារាំង អនុម័តសេចក្តីព្រាងច្បាប់ដើម្បីទប់ទល់នឹងរលកទីបួននៃជំងឺកូវីដ-១៩

ហួន ឌីណា ប៉ារីស៖កាលពីថ្ងៃចន្ទនេះ សភាបារាំងបានអនុម័តលើសេចក្តីព្រាងច្បាប់ ដែលនឹងតម្រូវឱ្យបុគ្គលិកសុខាភិបាលមានកាតព្វកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក៏ដូចជាតម្រូវឱ្យមានសំបុត្របញ្ជាក់សុខភាពមុនចូលកន្លែងសាធារណៈសម្រាប់ប្រជាជនទូទៅ ស្របពេលប្រទេសបារាំងកំពុងប្រយុទ្ធប្រឆាំងនឹងរលកទីបួននៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ អ្នកទេសចរដែលធ្វើដំណើរទៅកាន់សារមន្ទីរ រោងកុន ឬអាងហែលទឹកនៅប្រទេសបារាំង ត្រូវបានគេបដិសេធមិនឱ្យចូល ប្រសិនបើពួកគេមិនមានលិខិតដែលបញ្ជាក់ថាខ្លួនបានទទួលវ៉ាក់សាំងកូវីដ-១៩ ឬ តេស្តអវិជ្ជមាននៃវីរុសនាពេលថ្មីៗនេះ។ លក្ខខណ្ឌទាំងនេះ ត្រូវបានតម្រូវនៅក្នុងការប្រារព្ធពិធីធំៗ ឬក្លឹបកំសាន្ត។ វិធានការដែលមាននៅក្នុងសេចក្ដីព្រាងច្បាប់នេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំនេះ។ ក៏ប៉ុន្តែ តុលាការកំពូលរបស់ប្រទេស នឹងផ្ដល់ភ្លើងខៀវចុងក្រោយមុន ពេលច្បាប់នេះចូលជាធរមាន។ យ៉ាងណាមិញ វិធានការដដែល ប្រហែលជានឹងចាប់ផ្ដើមអនុវត្តនៅដើមខែសីហា ខាងមុខនេះទៅ។ ដូចប្រទេសជាច្រើនទៀតនៅទូទាំងទ្វីបអឺរ៉ុប ប្រទេសបារាំងកំពុងប្រឈមមុខនឹងរាលដាលវ៉ារ្យ៉ង់ដែលតា ដែលកំពុងគំរាមកំហែងដល់ការងើបឡើងវិញនៃសេដ្ចកិច្ចរបស់ប្រទេស។ អាជ្ញាធរកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសម្រួលដល់ការចាក់វ៉ាក់សាំងដ៏ធំ ហើយកំពុងផ្សព្វផ្សាយដល់អ្នកដែលមិនបានធ្វើការណាត់ជួបដើម្បីទទួលវ៉ាក់សាំង។ គិតត្រឹមថ្ងៃអាទិត្យ ៤៩,៣% នៃប្រជាជន ៦៧ លាននាក់របស់បារាំង បានទទួលវ៉ាក់សាំងកូវីដ-១៩ ពេញលេញ ក៏ប៉ុន្តែអ្នកជំនាញខ្លះនិយាយថា វានៅតែឆ្ងាយពី «ភាពស៊ាំសហគមន៍»។ អ្នកជំនាញនៃវិទ្យាស្ថានប៉ាស្ទ័ររបស់ប្រទេសបាននិយាយកាលពីដើមឆ្នាំនេះថា ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងទូទៅនៅក្នុងប្រទេសបាន ទាល់តែមនុស្សពេញវ័យជាង ៩០% បានទទួលវ៉ាក់សាំង។ ប្រភពៈ French lawmakers approve…
-
បារាំងជំរុញឱ្យមានការស៊ើបអង្កេតបន្ថែម លើក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអ៊ែលធ្វើចារកម្មលើពិភពលោក

ប្រធានាធីបតីបារាំង លោក Emmanuel Macron ចេញថ្លែងការណ៍មួយទៅកាន់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល គឺលោក Naftali Bennett ដើម្បីធានាឱ្យបានថារដ្ឋាភិបាលអ៊ីស្រាអែល នឹងស៊ើបអង្កេតយ៉ាងល្អិតល្អត់លើករណីមួយ ហើយប្រធានាធិបតីបារាំងចោទប្រកាន់ថាខ្លួនក្លាយជាគោលដៅចារកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអែល។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន The Guadian កាលពីពេលថ្មីៗនេះ។ លោក Macron បង្ហាញការព្រួយបារម្ភថាខ្សែរទូរស័ព្ទរបស់លោកជាមួយនឹងគណៈរដ្ឋមន្រ្តីភាគច្រើនអាចឆ្លងមេរោគ Pegasus ជាកម្មវិធីលួចស្តាប់ព័ត៌មានតាមទូរស័ព្ទបង្កើតឡើង ដោយក្រុមហ៊ុនឃ្លាំមើលអ៊ីស្រាអែល NSO អាចឱ្យប្រតិបត្តិករនៃកម្មវិធីនេះដកស្រង់សាររូបភាពនិងអ៊ីមែល កត់ត្រាការហៅទូរស័ព្ទ និងបើកមីក្រូហ្វូនដោយសម្ងាត់លើឧបករណ៍ដែលមានវីរុស។ ទិន្នន័យ database ដែលបានបែកធ្លាយចេញពីគម្រោង Pegasus មានរួមបញ្ចូលទាំងលេខទូរស័ព្ទដៃរបស់លោក Macron ផងដែរ។ យ៉ាងណាមិញ ក្រុមហ៊ុន NSO បាននិយាយថា លោក Macron មិនមែនជាគោលដៅរបស់អតិថិជនខ្លួនណាមួយទេ ពោលក្រុមហ៊ុនបដិសេធថា ខ្លួនមិនបានជ្រើសរើសលោក Macron ដើម្បី ជាគោលដៅក្នុងការឃ្លាំមើល ដោយប្រើមេរោគ Pegasus នោះទេ។ ក្រុមហ៊ុននិយាយថា ការពិតដែលថាលេខរបស់លោកមានវត្តមាននៅក្នុងបញ្ជី គឺមិនមានន័យថា លេខនោះត្រូវបានជ្រើសរើសសម្រាប់ការឃ្លាំមើល ដោយប្រើ Pegasus ទេ។ គម្រោង…
-
នាយករដ្ឋមន្ត្រីរុស្ស៊ី នឹងធ្វើទស្សនកិច្ចនៅកោះកំពុងមានជម្លោះជាមួយជប៉ុន

កាលពីថ្ងៃអាទិត្យ ទី២៥ កក្កដា មន្ត្រីរុស្ស៊ីមួយរូប បាននិយាយថានាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin គ្រោងនឹងធ្វើទស្សនកិច្ចនៅកោះមានជម្លោះមួយ ដែលគ្រប់គ្រងដោយរុស្សីប៉ុន្តែទាមទារដោយជប៉ុន ក្នុងរយៈពេល ២ ថ្ងៃខាងមុខ ដែលនេះជាទស្សនកិច្ចដំបូងបន្ទាប់វិសោធនកម្មរដ្ឋធម្មនុញ្ញរុស្សីហាមឃាត់ប្រទេសមិនឱ្យប្រគល់ទឹកដីទៅអំណាចបរទេស។ ដំណើរទស្សនកិច្ចដែល បានគ្រោងទុកនៅកោះ Etorofu ដោយ លោក Mishustin ដែលអាចនឹងធ្វើឡើងនៅថ្ងៃចន្ទ ឬថ្ងៃអង្គារខាងមុខនេះ ក៏នឹងជាដំណើរលើកដំបូងទៅកាន់កោះមានជម្លោះដោយនាយករដ្ឋមន្ត្រីរុស្សី ចាប់តាំងពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីមុនលោក Dmitry Medvedev នៅខែ សីហាឆ្នាំ ២០១៩ ។ កាលពីថ្ងៃសុក្រប្រធានាធិបតីរុស្សីលោក វ៉្លាឌីមៀរ ពូទីន បាននិយាយថាលោកបានប្រាប់ លោក Mishustin មុនពេលដំណើរទស្សនកិច្ចតំបន់ចុងបូព៌ារុស្ស៊ី ឱ្យយកចិត្តទុកដាក់បន្ថែមទៀតចំពោះកោះនានា ហើយបានបន្ថែមថាលោក Mishustin បានធ្វើសំណើល្អស្តីពីសកម្មភាពសេដ្ឋកិច្ចរួមគ្នារវាងជប៉ុននិងរុស្ស៊ីនៅលើកោះមានជម្លោះទាំង ៤ ដែលត្រូវបានគេស្គាល់ថាជា «ដែនដីភាគខាងជើង ក្នុងប្រទេសជប៉ុន និង «ប្រជុំកោះ Kurils ខាងត្បូង» នៅក្នុងប្រទេសរុស្ស៊ី។ ប្រទេសទាំងពីរបានព្រមព្រៀងអនុវត្ត គម្រោងសេដ្ឋកិច្ច រួមគ្នានៅលើកោះទាំងនេះ ទៅលើវិស័យ ដូចជា…
-
តើលោក ស៊ី ជីនភីង អាចធ្វើឱ្យគណបក្សកុម្មុយនិស្តចិនគង់វង្សទេ ក្រោយពីខួប ១០០ឆ្នាំ?

គណបក្សកុម្មុយនិស្តចិនមានអាយុ ១០០ឆ្នាំហើយ នៅក្នុងឆ្នាំ២០២១នេះ។ គណបក្សនេះត្រូវបានបង្កើតឡើង ១០ឆ្នាំ ក្រោយពីរបបរាជានិយមនៅប្រទេសចិនត្រូវបានរំលាយ ហើយស្ថានភាពចិននៅពេលនោះស្ថិតក្នុងភាពជ្រួលច្របល់ ដោយមានការបែងចែកទឹកដី និងគ្រប់គ្រងដោយក្រុមផ្សេងៗគ្នា។ សង្គ្រាមស៊ីវិលចិនអូសបន្លាយរាប់ទសវត្សនៅពេលនោះ ហើយប្រទេសនេះរងគ្រោះមួយជាន់ទៀតនៅសង្គ្រាមលោកលើកទី២។ រហូតមកដល់ឆ្នាំ១៩៤៩ កងទ័ពក្រហមរបស់បក្សកុម្មុយនិស្តចិនបានកាន់កាប់ចិនដីគោក ស្ទើរតែទាំងស្រុង ហើយនៅពេលនោះមេដឹកនាំកុម្មុយនិស្តដ៏ល្បីឈ្មោះ ម៉ៅ សេទុង បានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលមានវត្តមានរហូតមកដល់សព្វថ្ងៃនេះ។ ចាប់តាំងពីពេលនោះមក ចិនប្រជាមានិតឆ្លងកាត់ព្រឹត្តិការណ៍ជាច្រើនទាំងភាពសោកសៅ និងភាពរុងរឿង ចំណែកឯកំណែទម្រង់នានារាប់ភ្លេចក៏បានកើតឡើងទៅផងដែរ។ កំណែទម្រង់ដែលត្រូវបានគេចងចាំជាងគេគឺ ការបើកចំហប្រទេសចិន ដោយស្វាគមន៍រាល់ការវិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចជាមួយពិភពលោក ដោយមិនប្រកាន់របបនយោបាយអ្វីនោះទេ នៅអំឡុងទសវត្សឆ្នាំ១៩៨០ ដោយមេដឹកនាំចិន តេង ស៊ាវភីង។ នេះគឺជាកំណែទម្រង់ដ៏ធំ ដោយកាលនោះប្លុកកុម្មុយនិស្តនិងប្លុកសេរីគឺមិនធ្វើពាណិជ្ជកម្មជាមួយគ្នាទេ។ «ឆ្មាស ឬ ឆ្មាខ្មៅមិនសំខាន់នោះទេ ដរាបណាឆ្មាអាចចាប់កណ្ដុរបាន»។ នេះជាសម្ដីរបស់អគ្គមគ្គុទ្ទេសក៍ចិន តេង ស៊ាវភីង នៅអំឡុងទសវត្ស ១៩៦០ ដែលជាមេរៀនសម្រាប់អ្នកនយោបាយ និងអ្នកសេដ្ឋកិច្ចរហូតដល់សព្វថ្ងៃនេះ។ លុះមកដល់ពេលបច្ចុប្បន្ននេះ គណបក្សកុម្មុយនិស្តចិនកំពុងស្ថិតក្នុងយុគសម័យថ្មី ដែលដឹកនាំដោយលោក ស៊ី ជីនភីង។ យុគសម័យថ្មីរបស់គណបក្សកុម្មុយនិស្តចិន ក៏ដូចជាប្រទេសចិនទាំងមូល គឺពោរពេញទៅដោយមហិច្ឆតាខ្ពស់ និងឆន្ទៈចង់លុបលាងនូវប្រវត្តិសាស្ត្រដ៏អាម៉ាស់ នៃជិះជាន់ដោយបរទេសកាលពី…
-
ក្រុមអ្នកតាក់តែងច្បាប់បារាំង អនុម័តសេចក្តីព្រាងច្បាប់ដើម្បីទប់ទល់នឹងរលកទីបួននៃជំងឺកូវីដ១៩

ប៉ារីស៖ កាលពីថ្ងៃចន្ទនេះ សភាបារាំងបានអនុម័តលើសេចក្តីព្រាងច្បាប់ ដែលនឹងតម្រូវឱ្យបុគ្គលិកសុខាភិបាលមានកាតព្វកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក៏ដូចជាតម្រូវឱ្យមានសំបុត្របញ្ជាក់សុខភាពមុនចូលកន្លែងសាធារណៈសម្រាប់ប្រជាជនទូទៅ ស្របពេលប្រទេសបារាំងកំពុងប្រយុទ្ធប្រឆាំងនឹងរលកទីបួននៃការឆ្លងរីករាលដាលជំងឺកូវីដ១៩។ អ្នកទេសចរដែលធ្វើដំណើរទៅកាន់សារមន្ទីរ រោងកុន ឬអាងហែលទឹកនៅប្រទេសបារាំង ត្រូវបានគេបដិសេធមិនឱ្យចូល ប្រសិនបើពួកគេមិនមានលិខិតដែលបញ្ជាក់ថាខ្លួនបានទទួលវ៉ាក់សាំងកូវីដ១៩ ឬ តេស្តអវិជ្ជមាននៃវីរុសនាពេលថ្មីៗនេះ។ លក្ខខណ្ឌទាំងនេះ ត្រូវបានតម្រូវនៅក្នុងការប្រារព្ធពិធីធំៗ ឬក្លឹបកំសាន្ត។ វិធានការដែលមាននៅក្នុងសេចក្ដីព្រាងច្បាប់នេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំនេះ។ ក៏ប៉ុន្តែ តុលាការកំពូលរបស់ប្រទេស នឹងផ្ដល់ភ្លើងខៀវចុងក្រោយមុន ពេលច្បាប់នេះចូលជាធរមាន។ យ៉ាងណាមិញ វិធានការដដែល ប្រហែលជានឹងចាប់ផ្ដើមអនុវត្តនៅដើមខែសីហា ខាងមុខនេះទៅ។ ដូចប្រទេសជាច្រើនទៀតនៅទូទាំងទ្វីបអឺរ៉ុប ប្រទេសបារាំងកំពុងប្រឈមមុខនឹងរាលដាលវ៉ារ្យ៉ង់ដែលតា ដែលកំពុងគំរាមកំហែងដល់ការងើបឡើងវិញនៃសេដ្ចកិច្ចរបស់ប្រទេស។ អាជ្ញាធរកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសម្រួលដល់ការចាក់វ៉ាក់សាំងដ៏ធំ ហើយកំពុងផ្សព្វផ្សាយដល់អ្នកដែលមិនបានធ្វើការណាត់ជួបដើម្បីទទួលវ៉ាក់សាំង។ គិតត្រឹមថ្ងៃអាទិត្យ ៤៩,៣% នៃប្រជាជន ៦៧ លាននាក់របស់បារាំង បានទទួលវ៉ាក់សាំងកូវីដ១៩ ពេញលេញ ក៏ប៉ុន្តែអ្នកជំនាញខ្លះនិយាយថា វានៅតែឆ្ងាយពី «ភាពស៊ាំសហគមន៍»។ អ្នកជំនាញនៃវិទ្យាស្ថានប៉ាស្ទ័ររបស់ប្រទេសបាននិយាយកាលពីដើមឆ្នាំនេះថា ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងទូទៅនៅក្នុងប្រទេសបាន ទាល់តែមនុស្សពេញវ័យជាង ៩០% បានទទួលវ៉ាក់សាំង។ ប្រភព៖ US News