Category: ព័ត៌មានអន្តរជាតិ

  • ប្រធានាធិបតីឥណ្ឌូនេស៊ី៖ វិធានការណ៍រឹតត្បិតទប់ស្កាត់កូវីដ-១៩ នឹងត្រូវពន្យារពេលរហូតដល់ថ្ងៃទី២ ខែសីហាខាងមុខ

    ប្រធានាធិបតីឥណ្ឌូនេស៊ី៖ វិធានការណ៍រឹតត្បិតទប់ស្កាត់កូវីដ-១៩ នឹងត្រូវពន្យារពេលរហូតដល់ថ្ងៃទី២ ខែសីហាខាងមុខ
  • សហរដ្ឋអាមេរិកប្តេជ្ញាបន្តការវាយប្រហារតាមផ្លូវអាកាសគាំទ្រដល់កងកម្លាំងអាហ្វហ្គានីស្ថានប្រឆាំងនឹងក្រុមតាលីបង់ (មានវីដេអូ)

    សហរដ្ឋអាមេរិកប្តេជ្ញាបន្តការវាយប្រហារតាមផ្លូវអាកាសគាំទ្រដល់កងកម្លាំងអាហ្វហ្គានីស្ថានប្រឆាំងនឹងក្រុមតាលីបង់ (មានវីដេអូ)
  • ថៃមានអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៥ពាន់៣៧៦ករណី និងស្លាប់៨៧នាក់ទៀតនៅក្នុងថ្ងៃចន្ទនេះ (មានវីដេអូ)

    ថៃមានអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៥ពាន់៣៧៦ករណី និងស្លាប់៨៧នាក់ទៀតនៅក្នុងថ្ងៃចន្ទនេះ (មានវីដេអូ)
  • បទអត្ថាធិប្បាយ៖ តើការអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិករយៈពេល២០ឆ្នាំនៅអាហ្វហ្គានីស្ថានពិតជាសមនឹងតម្លៃទេ?

    បទអត្ថាធិប្បាយ៖ តើការអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិករយៈពេល២០ឆ្នាំនៅអាហ្វហ្គានីស្ថានពិតជាសមនឹងតម្លៃទេ?

    អន្តរជាតិ៖ ក្រុមតាលីបង់ដែលត្រូវបានផ្តួលរំលំដោយរបបដឹកនាំរបស់អតីតប្រធា នាធិបតីអាមេរិកលោក George W.Bush បន្ទាប់ពីថ្ងៃទី០៩ ខែ១១ មានការប្រមូលផ្តុំ និងត្រួតត្រា ឬ ប្រកួតប្រជែងទៅលើ ៣២៨ នៃស្រុក ៤០៧ របស់ប្រទេសអាហ្គានីស្ថាន ។ ២០ឆ្នាំក្រោយ តើមានមេរៀនអ្វីខ្លះពីសង្គ្រាមនៅបរទេសដែលវែងជាងគេបំផុតរបស់សហរដ្ឋអាមេរិក? តើការអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកមានតម្លៃទេ? ២០ឆ្នាំក្រោយ អាហ្វហ្គានីស្ថានបានប្រែក្លាយជាសមភូមិសង្គ្រាមវែងបំផុតរបស់សហរដ្ឋអាមេរិក ។ ដោយដឹងថា សង្គ្រាមមិនអាចបន្តទៅមុខបានទៀតនោះ ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក ចូ បៃដិន បានប្រកាសថា នឹងដកកងទ័ពអាមេរិកសរុបចេញពីអាហ្វហ្គានីស្ថាននៅត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ។ ឥឡូវមានសំណួរពិបាកមួយ៖តើការអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិករយៈពេល ២០ឆ្នាំពិតជាសមនឹងតម្លៃទេ? ទោះបីអាហ្វហ្គានីស្ថានជាមូលដ្ឋានសម្រាប់ក្រុមអាល់កៃដាក៏ដោយ ក៏គ្មានក្រុមប្លន់យន្តហោះណាម្នាក់ ក្នុងចំណោម១៩នាក់ដែលបង្កអំពើភេវរកម្មថ្ងៃទី៩ ខែ១១លើសហរដ្ឋអាមេរិក ជាជនជាតិអាហ្វហ្គានីស្ថាននោះដែរ ។ Mohamed Atta ជាជនជាតិអេហ្ស៊ីបម្នាក់ ដែលបានដឹកនាំក្រុមប្លន់យន្តហោះចំនួន១៥នាក់ទៀតដែលមានដើមកំណើតមកពីប្រទេសអារ៉ាប៊ីសាអូឌីត ។ លោកប្រធានាធិបតី George W.Bush បានសម្រេចចិត្តទម្លាក់រដ្ឋាភិបាលតាលីបង់នៅអាហ្វហ្គានីស្ថានដោយជឿជាក់ថា អាហ្វហ្គានីស្ថានគឺជាជម្រកសុវត្ថិភាពសម្រាប់ក្រុមអាល់កៃដា និងអង្គការរ៉ាឌីកាល់ (ក្រុមភេវរករ) ដទៃទៀត ។…

  • ​មិនទាន់​ធូរ​​កូវីដផង​! ​ឥណ្ឌា​មាន​មនុស្ស​ស្លាប់​១​៥​៩​នាក់​ហើយ​ ​ព្រោះ​ទឹកជំនន់​និង​បាក់​ដី​

    ​មិនទាន់​ធូរ​​កូវីដផង​! ​ឥណ្ឌា​មាន​មនុស្ស​ស្លាប់​១​៥​៩​នាក់​ហើយ​ ​ព្រោះ​ទឹកជំនន់​និង​បាក់​ដី​

    បន្ទាប់ពី​រងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ប៉ុន្មាន​ខែមុន​ ​និង​បន្ត​រងគ្រោះ​មិនទាន់​ធូរ​ស្បើយ​ផង​នោះ​ ​សម្រាប់​​ប្រទេស​ឥណ្ឌាក៏​ជួបប្រទះ​នឹង​បញ្ហា​ទឹកជំនន់​និង​បំណាក់​ដី​ទៀត​ ​ក្នុង​នោះ​ ​ចំនួន​មនុស្ស​ស្លាប់​ដោយសារតែគ្រោះថ្នាក់ធម្មជាតិ បង្កឡើង​ដោយ​ភ្លៀង​មូសុង​ខ្លាំងក្លា​ ​នៅ​ប្រទេស​ឥណ្ឌា​ ​បាន​កើន​ដល់​១​៥​៩​នាក់​ហើយ​ ​នេះ​បើ​តាម​មន្ត្រី​ផ្លូវការ​បញ្ជាក់​ ​កាល​ល​ពី​ថ្ងៃ​ទី​២​៥​ ​កក្កដា​ ​ម្សិលមិញ​។​ ​ប្រភព​ថា​ ​ក្រៅពី​នេះ​ ​ក៏មាន​មនុស្ស​បាត់ខ្លួន​រាប់​សិប​នាក់​ទៀត​ ​ខណៈ​ក្រុម​សង្គ្រោះ​កំពុង​ធ្វើ​ប្រតិបត្តិការ​រុករក​អ្នក​ទាំងនោះ​។​​តំបន់​ឆ្នេរ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា​បាន​ទទួល​រងគ្រោះ​ពី​ការ​ធ្លាក់​ភ្លៀង​ដ៏​ខ្លាំង​ ​តាំងពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​មុន​ ​ខណៈ​ដែល​ផ្នែក​ឧតុនិយម​ជាតិ​បាន​ព្រមាន​ថា​ ​ភ្លៀង​នឹង​បន្ត​ធ្លាក់​ខ្លាំងក្លា​បន្ថែម​ទៀត​ ​នា​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​។​ ​រដ្ឋ​ ​Ma​h​a​rash​t​r​a​ ​មាន​មនុស្ស​ស្លាប់​ដល់ទៅ​១​៤​៩​នាក់​ ​ខណៈ​ភូមិ​មាន​ចម្ងាយ​ប្រមាណ​២​៥​០​គីឡូម៉ែត្រ​ ​ពី​ក្រុង​មុំ​បៃ​ ​ត្រូវ​បាន​វាយប្រហារ​ពី​គ្រោះថ្នាក់​ធម្មជាតិ​នេះ​។​ ទឹកជំនន់​និង​បំណាក់​ដី​តែងតែ​កើតមាន​ ​ក្នុង​ពេល​រដូវ​កាល​នេះ​ ​សម្រាប់​ប្រទេស​ឥណ្ឌា​ ​ហើយ​តែង​ឃើញ​មាន​អគារ​ផ្ទះ​អ្នក​ក្រីក្រ​បាន​ជន់​លិច​ ​ក្រោយ​ភ្លៀង​ធ្លាក់​ឥត​ឈប់​ ​ប៉ុន្មាន​ថ្ងៃ​នោះ​៕​

  • សហរដ្ឋអាមេរិកប្តេជ្ញាបន្តការវាយប្រហារតាមផ្លូវអាកាសគាំទ្រដល់កងកម្លាំងអាហ្វហ្គានីស្ថានប្រឆាំងនឹងក្រុមតាលីបង់

    សហរដ្ឋអាមេរិកប្តេជ្ញាបន្តការវាយប្រហារតាមផ្លូវអាកាសគាំទ្រដល់កងកម្លាំងអាហ្វហ្គានីស្ថានប្រឆាំងនឹងក្រុមតាលីបង់

    អាហ្វហ្គានីស្ថាន៖ សហរដ្ឋអាមេរិកនឹងបន្តជួយគាំទ្រដល់កងកម្លាំងអាហ្វហ្គានីស្ថាន តាមរយៈការវាយប្រហារតាមដែនអាកាសប្រឆាំងនឹងក្រុមតាលីបង់ បើទោះបីជាកងទ័ពអាមេរិក និងសម្ព័ន្ធមិត្ត នឹងត្រូវដកចេញទាំងស្រុងក្នុងពេលឆាប់ៗខាងមុខ នេះបើតាមការបញ្ជាក់របស់អគ្គមេបញ្ជាការយោធាថ្នាក់តំបន់ម្នាក់របស់សហរដ្ឋអាមេរិក ។ អគ្គមេបញ្ជាការកងទ័ពជើងទឹកអាមេរិក លោក ខេននែត ម៉ាខេនហ្ស៊ី (Kenneth McKenzie) បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងកាប៊ុលថា សហរដ្ឋអាមេរិកបានបង្កើនការវាយប្រហារតាមផ្លូវការ ដើម្បីគាំទ្រដល់កងកម្លាំងអាហ្វហ្គានីស្ថាននៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយយើងក៏បានរៀបចំរួចហើយ ដើម្បីបន្តគាំទ្រនៅប៉ុន្មានសប្តាហ៍ខាងមុខទៀត ប្រសិនបើពួកតាលីបង់ នៅតែបន្តសកម្មភាពវាយប្រហារនោះ ។ ទោះជាយ៉ាងណា លោក ម៉ាខេនហ្ស៊ី បាននិយាយថា ការចង់បានជ័យជម្នះរបស់ក្រុមតាលីបង់ គឺជារឿងមិនអាចចៀសផុតបានឡើយ ប៉ុន្តែដំណោះស្រាយតាមផ្លូវនយោបាយនៅតែអាចទៅរួច ។ គួរកត់សម្គាល់ ស្ថានការណ៍នៅអាហ្វហ្គានីស្ថានបានវិវឌ្ឍកាន់តែក្តៅគគុក នៅក្រោយពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីអំឡុងខែមេសាបានប្រកាសថា នឹងដកកងទ័ពអាមេរិកទាំងស្រុងចេញពីប្រទេសអាស៊ីខាងត្បូងមួយនេះ អោយបានមុនខែកញ្ញា ឆ្នាំ២០២១ (មុនខួបមហាភេរវកម្ម ១១ កញ្ញា) ៕ ប្រភព៖ Reuters

  • ប្រធានាធិបតីឥណ្ឌូនេស៊ី៖ វិធានការរឹតត្បិតទប់ស្កាត់កូវីដ-១៩ នឹងត្រូវពន្យារពេលរហូតដល់ថ្ងៃទី២ ខែសីហាខាងមុខ

    ប្រធានាធិបតីឥណ្ឌូនេស៊ី៖ វិធានការរឹតត្បិតទប់ស្កាត់កូវីដ-១៩ នឹងត្រូវពន្យារពេលរហូតដល់ថ្ងៃទី២ ខែសីហាខាងមុខ

    ឥណ្ឌូនេស៊ី៖ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក​ ចូកូ វី​ដូ​ដូ ​នៅ​ថ្ងៃអាទិត្យម្សិលមិញបញ្ជាក់ថា វិធានការ​រឹតបន្តឹង​ទប់ស្កាត់ជំងឺ​កូវី​ដ​១៩ក្នុងពេលបច្ចុប្បន្ន នឹង​ត្រូវ​អូសបន្លាយពេល​ចាប់ពី​ថ្ងៃទី២៦ ខែ​កក្កដា រហូត​ដល់​ថ្ងៃទី២ ខែ​សីហាខាងមុខនេះ ។ ស្ថិត​ក្រោម​វិធានការ​រឹតត្បិត​នាពេល​បច្ចុប្បន្ន លោក​ ចូកូ វីដូដូ បាន​និយាយថា រដ្ឋាភិបាល​នឹង​កែសម្រួល​ការ​រឹតត្បិត​លើ​សកម្មភាព​មួយ​ចំនួន​ជា​បណ្តើរៗ ខណៈ​អនុញ្ញាតឱ្យ​ផ្សារ​ និង​ភោជនីយដ្ឋាន​បែប​ប្រពៃណី​ដែល​មាន​ទីធ្លា​ទូលាយ​នៅ​ខាងក្រៅបើក​ឡើង​វិញ​ជាមួយ​ភ្ញៀវ​មាន​កម្រិត ។ គួរកត់សម្គាល់ ករណីឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ន គឺស្ថិតក្នុងចំណោមអត្រាឆ្លងខ្ពស់បំផុតនៅលើពិភពលោក ។ ជាក់ស្តែងឥណ្ឌូនេស៊ីបានកត់ត្រាអ្នកឆ្លងកូវីដ១៩រហូតដល់ជាង៣លានករណី និង៨ម៉ឺន៣ពាន់នាក់បានស្លាប់ ៕ ប្រភព៖ Reuters

  • វៀតណាមកត់ត្រាពីអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ពាន់៧០៤ករណីបន្ថែមទៀតនៅព្រឹកថ្ងៃចន្ទនេះ

    វៀតណាមកត់ត្រាពីអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ពាន់៧០៤ករណីបន្ថែមទៀតនៅព្រឹកថ្ងៃចន្ទនេះ

    វៀតណាម៖ ក្រសួង​សុខាភិបាល​វៀតណាមបានប្រកាស​រក​ឃើញ​អ្នក​ឆ្លងជំងឺកូវី​ដ​១៩​ថ្មីៗ​ចំនួន​២ពាន់៧០៤ករណីបន្ថែមទៀត ​នៅ​ព្រឹក​ថ្ងៃ​ចន្ទដើមសប្តាហ៍នេះ នៅ​១៩​ទីតាំង​​ដោយ​ទីក្រុង​ហូជីមិញ​ មាន​អ្នក​ឆ្លង​ច្រើនជាងគេ គឺចំនួន១ពាន់៧១៤​ករណី ។​ ​ការផ្ទុះជំងឺកូ​វីដ​១៩​រលក​ទី​៤​នៅ​រយៈពេល​៣​ខែ​ចាប់ពី​ចុងខែ​មេសា​មក ប្រទេស​វៀតណាម​មាន​អ្នក​ឆ្លងស​រុប​៩ម៉ឺន៧ពាន់៣៧០​ករណីនៅ​៦៣​ខេត្ត-​ក្រុង ក្នុង​នោះមាន​៦ម៉ឺន២ពាន់១៣៩​ករណី​នៅ​ទីក្រុង​ហូជីមិញ ដែល​ជា​មជ្ឈមណ្ឌល​ផ្ទុះ​កូវី​ដ​១៩​បច្ចុប្បន្ន​នៅ​វៀតណាម ។ គិតមកទល់ពេលនេះ នៅវៀតណាមមានមនុស្សប្រមាណជាង៤,៦១លាននាក់ក្នុងចំណោមប្រជាជនសរុប៩៦លាននាក់បានទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ប៉ុន្តែមានតែ៣៨ម៉ឺន៩ពាន់៨៦៣នាក់ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងពេញលេញ (ពីរដូស) ៕ ប្រភព៖ VNExpress

  • ថៃមានអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៥ពាន់៣៧៦ករណី និងស្លាប់៨៧នាក់ទៀតនៅក្នុងថ្ងៃចន្ទនេះ

    ថៃមានអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៥ពាន់៣៧៦ករណី និងស្លាប់៨៧នាក់ទៀតនៅក្នុងថ្ងៃចន្ទនេះ

    ថៃ៖ ក្រសួង​សុខាភិបាល​ថៃ​ នៅ​ព្រឹក​ថ្ងៃ​ចន្ទដើមសប្តាហ៍នេះ បានប្រកាស​រក​ឃើញ​អ្នក​ឆ្លងជំងឺកូវី​ដ​១៩​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​ជាថ្មីម្តងទៀត រហូតដល់​១ម៉ឺន៥ពាន់៣៧៦ករណី ​និង​អ្នកជំងឺ​៨៧​នាក់​ទៀត​បាន​ស្លាប់​នៅក្នុងរយៈពេល​២៤​ម៉ោង​កន្លងទៅ​ ។​ ​បើតាមរបាយការណ៍ដដែលនែះ នៅក្នុងចំណោមករណី​ឆ្លង​ថ្មីៗទាំងអស់​ខាងលើនេះ ​មាន១ម៉ឺន៤ពាន់៣៣៥ករណីជាប្រជាជនទូទៅ និង​១ពាន់៤១​ករណីផ្សេងទៀត​ជា​អ្នកទោស​ក្នុង​ពន្ធនាគារ​ ។  នៅក្នុងរយៈពេល​២៤​ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺកូវីដ១៩ចំនួន៦ពាន់៧៨២នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យផងដែរ ។ ​ចាប់តាំងពី​ថ្ងៃ​១ ខែ​មេសា​មក នៅពេលជំងឺ​កូវី​ដ​១៩​រលក​ទី​៣​ចាប់ផ្តើម​វាយប្រហារប្រទេស​ថៃ មាន​អ្នក​ឆ្លងជំងឺកូវី​ដ​១៩​សរុប៤៨ម៉ឺន៣ពាន់៨១៥ករណី​ និង៣១ម៉ឺន៤ពាន់៤៩នាក់បានជាសះស្បើយឡើងវិញ ៕ ប្រភព៖ Bangkok Post

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៤លាន៨២ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១៧ម៉ឺននាក់ និងជាសះស្បើយ១៧៦លាន៧៦ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៤លាន៨២ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១៧ម៉ឺននាក់ និងជាសះស្បើយ១៧៦លាន៧៦ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩៤លាន៨២ម៉ឺន៥ពាន់១៣០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន១៧ម៉ឺន៥ពាន់៨០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៦លាន៧៦ម៉ឺន៧ពាន់៨៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៥លាន១៩ម៉ឺន៩ពាន់៤៦៥នាក់ ស្លាប់ចំនួន៦២ម៉ឺន៦ពាន់៧៦២នាក់ និងជាសះស្បើយចំនួន២៩លាន៥១ម៉ឺន១ពាន់៩០៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៤០ម៉ឺន៩ពាន់៦៣៩នាក់ ស្លាប់៤២ម៉ឺន៩៩៦នាក់ និងជាសះស្បើយ៣០លាន៥៧ម៉ឺន១ពាន់៣៩៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៦៨ម៉ឺន៨ពាន់៦៦៣នាក់ ស្លាប់ចំនួន៥៤ម៉ឺន៩ពាន់៩៩៩នាក់ និងជាសះស្បើយ១៨លាន៣៤ម៉ឺន៩ពាន់៤៣៦នាក់ ៕ ប្រភព៖ worldometers