-
វៀតណាម-អាមេរិកឈានដល់កិច្ចព្រមព្រៀងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ១៩

រដ្ឋមន្ត្រីសុខាភិបាលវៀតណាម Nguyen Thanh Long បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៥ កក្កដា ២០២១ម្សិលមិញថា វៀតណាមបានឈានដល់កិច្ចព្រមព្រៀងស្តីពីការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយ ដោយចាប់ផ្តើមផលិតនៅឆ្នាំក្រោយ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNexpress។ ផ្អែកតាមប្រភពដដែល លោករដ្ឋមន្ត្រីមិនបានផ្តល់ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះទេ ប៉ុន្តែលោកគ្រាន់តែបង្ហើបថា រោងចក្រផលិតវ៉ាក់សាំងអាចមានសមត្ថភាពផលិត២០០លានដូស ហើយនឹងចាប់ផ្តើមប្រតិបត្តិការផលិតក្នុងឆមាសដំបូងនៃឆ្នាំ២០២២ ខណៈដែលរោងចក្រកំពុងស្ថិតក្នុងដំណាក់កាលសាងសង់។ លោក Nguyen Thanh Long បន្ថែមទៀតថា វៀតណាមក៏បានឈានដល់កិច្ចព្រមព្រៀងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងជាមួយរុស្ស៊ីនិងជប៉ុនដែរ។ ការលើកឡើងរបស់លោករដ្ឋមន្ត្រីសុខាភិបាលវៀតណាមរូបនេះបានធ្វើឡើង ក្នុងសម័យប្រជុំសភាជាតិ លើកទី១ នីតិកាលទី១៥៕
-
ទីក្រុងហាណូយត្រូវបិទខ្ទប់ ខណៈពេលដែលជំងឺកូវីដ១៩កំពុងកើនឡើង

កាលពីថ្ងៃសៅរ៍ ទី២៤ កក្កដា រដ្ឋាភិបាលវៀតណាម បានធ្វើការបិទខ្ទប់មិនឱ្យប្រជាជនជាង ៨ លាន នាក់នៅក្នុងរដ្ឋធានីហាណូយធ្វើដំណើរចេញចូល ដោយនេះជាការសម្រេចចុងក្រោយបំផុត ដើម្បីទប់ស្កាត់រលកឆ្លងជំងឺកូវីដ១៩ ធ្ងន់ធ្ងរ ដែលមកដល់ពេលនេះបានបង្កឱ្យជាងមួយភាគបីនៃប្រជាជនប្រទេសនេះជាប់ក្នុងគេហដ្ឋានរបស់ពួកគេ។ ក្រសួងសុខាភិបាលវៀតណាម បានរាយការណ៍កាលពីថ្ងៃសៅរ៍ថាមានការរកឃើញអ្នកឆ្លងវីរុសកូរ៉ណាថ្មីចំនួន ៧.៩៦៨ នាក់ ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតរបស់ប្រទេសនេះ ដោយបំបែកកំណត់ត្រាចាស់៧.៣០៧ នាក់កាលពីថ្ងៃសុក្រ។ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ការផ្ទុះឡើងការឆ្លងឱ្យមានត្រឹមតែចំនួនតិចតួចកាលពីឆ្នាំមុន ប្រទេសវៀតណាម គឺកំពុងជួបប្រទះការផ្ទុះឡើងករណីឆ្លងយ៉ាងខ្លាំង ចាប់តាំងពី ចុងខែមេសា។ ជាងមួយភាគបីនៃប្រជាជនសរុបជិត១០០លានរបស់ប្រទេសវៀតណាមគឺកំពុងស្ថិតក្រោមការបិទខ្ទប់។ បើទោះបីជាមានវិធានការណ៍បែបនេះក៏ដោយ ក៏នៅតែគ្មានសញ្ញាបង្ហាញថាការឆ្លងបានថយចុះ ហើយទីក្រុងហូជីមិញនៅខាងត្បូងប្រទេសបានសម្រេចបន្តការបិទខ្ទប់របស់ពួកគេបន្ថែមទៀត។ ប្រភព៖ Straitstimes
-
តើអ្វីទៅជា «វិបត្តិជំងឺផ្សិតខ្មៅ» នៅឥណ្ឌា?

ប្រទេសឥណ្ឌា បានរកករណី«ជំងឺផ្សិតខ្មៅ» (black fungus) ជាង ៤៥.០០០ ករណីក្នុងរយៈពេល ២ ខែចុងក្រោយនេះ។នេះបើតាមឱ្យដឹងពី រដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌាគឺ លោក Bharati Pravin Pawar ដោយក្នុងនោះមនុស្សជាង ៤.២០០ នាក់ បានស្លាប់ដោយសារជំងឺផ្សិតខ្មៅ ឬ mucormycosis នេះ។ ករណីឆ្លងនេះ ពីមុនត្រូវបានគេចាត់ទុកថាជាករណីកម្រ ប៉ុន្តែទើបផ្ទុះឡើងក្នុងកំឡុងពេលរីករាលដាលជំងឺកូវីដ១៩នេះ ពោលលើអ្នកជំងឺ ដែលជាសះស្បើយពីកូវីដ១៩។ វាគឺជាជំងឺកាចសាហាវ កើតមកពីក្រុមផ្សិត ដែលបណ្តាលឱ្យមានពងបែក ហើម និងដំបៅផងដែរ។ គ្រូពេទ្យ ត្រូវបង្ខំចិត្តវះកាត់ ភ្នែក ច្រមុះ និងថ្គាម ចេញពីអ្នកជំងឺ ដែលឆ្លងមេរោគនេះរួច ដើម្បីរារាំងកុំឱ្យរីក រាលដាលដល់ខួរក្បាល ហើយមានអត្រាមរណភាពខ្ពស់ជាង ៥០ ភាគរយ។ ហើយបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល រដ្ឋភាគខាងលិចនៃរដ្ឋ Maharashtra បានរកឃើញករណីផ្សិតខ្មៅនេះចំនួន ៩.៣៤៨ ករណី ដែលជាចំនួនខ្ពស់បំផុតនៅក្នុងប្រទេស។ ជំងឺផ្សិតខ្មៅនេះទៀតសោត បានក្លាយទៅជាទី ២ របស់ឥណ្ឌា បន្ទាប់ពីវិបត្តិកូវីដ១៩…
-
ចំនុចជោគជ័យនិងកំហុស អាមេរិកអាចរៀនសូត្រពីគោលនយោបាយឧស្សាហកម្មរបស់ចិន

អស់រយៈពេលជាច្រើនឆ្នាំ «គោលនយោបាយឧស្សាហកម្ម» និងជាគោលនយោបាយលើកកម្ពស់កំណើនសេដ្ឋកិច្ចគ្រប់ផ្នែកទាំងអស់ក្រោមជំនួយរបស់រដ្ឋាភិបាល គឺជាពាក្យកខ្វក់មួយនៅសហរដ្ឋអាមេរិក។ ប៉ុន្តែបច្ចុប្បន្ននេះ វាក្លាយជារឿងមួយក្នុងចំណោមរឿងផ្សេងទៀត ដែលទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ យល់ស្របគ្នា។ សេចក្ដីព្រាងច្បាប់នានាដែលឆ្លងកាត់សភាសហរដ្ឋអាមេរិកក្រោមការគាំទ្ររបស់បក្សទាំងពីរ ក៏នឹងជួយបង្កើនការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ ទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍ ការអប់រំវិទ្យាសាស្ត្រ និងលើជំនួយឥតសំណងសម្រាប់រោងចក្រសឺម៉ីកុងឌុចទ័រចំនួន ២៥០ ពាន់លានដុល្លារ។ ជុំវិញរឿងនេះ កាសែត The Wall Street Journal បានសរសេរថា ភាពចុះសម្រុងគ្នារវាងទ្វេបក្សមិនមែនជារឿងលាក់កំបាំងអ្វីនោះទេ ប៉ុន្តែជាការកើនឡើងនៃការព្រួយបារម្ភលើការប្រកួតប្រជែងរបស់ប្រទេសចិន។ សេចក្ដីព្រាងច្បាប់លើហេដ្ឋារចនាសម្ពន្ធ័ទ្វេបក្សដែលមានតំលៃប្រហែល ១ ទ្រីលានដុល្លារផ្សេងទៀត ត្រូវបានដាក់លក់តាមបណ្តាញស្រដៀងគ្នា។ ប្រហែលជាមានការសង្ស័យតិចតួច ដែលសហរដ្ឋអាមេរិកត្រូវការការចំណាយសាធារណៈបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធ ការស្រាវជ្រាវ និងការអភិវឌ្ឍ និងការបណ្តុះបណ្តាលអ្នកសរសេរកម្មវិធី រួមទាំងវិស្វករជំនាន់ក្រោយរបស់អាមេរិក។ ការគាំទ្រដល់យុទ្ធសាស្រ្តឧស្សាហកម្ម ជាមួយនឹងការលើកទឹកចិត្តពន្ធដារ ឬមធ្យោបាយផ្សេងទៀត ក៏អាចមានប្រយោជន៍ផងដែរ ដូចជាតៃវ៉ាន់ និងកូរ៉េខាងត្បូងបានបង្ហាញនៅក្នុងវិស័យសឺម៉ីកុងឌុចទ័រ។ នៅក្នុងប្រទេសចិន ការរួមបញ្ចូលគ្នានៃគោលនយោបាយជារឿយៗ នាំឱ្យមានលទ្ធផលមិនល្អ ហួសសមត្ថភាព និងក្រុមហ៊ុនដែលមានគុណភាពទាបដែលផ្គត់ផ្គង់ការឧបត្ថម្ភរបស់រដ្ឋ ជាជាងម្ចាស់ជើងឯកបច្ចេកវិទ្យាពិតប្រាកដ។ ក្នុងឆ្នាំ ២០១៧ វិស័យស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យឯកជនរបស់អាមេរិក មានប្រហែល ១,៨% នៃផលិតផលក្នុងស្រុកសរុប…
-
ចិនបានផ្គត់ផ្គង់វ៉ាក់សាំងទៅកាន់ក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា

ចិនតាមរយៈអាជ្ញាធរខេត្តយូណាន ដែលស្ថិតនៅភាគខាងត្បូងប្រទេស បានផ្គត់ផ្គង់វ៉ាក់សាំងចំនួន ១ម៉ឺនដូស ទៅកាន់កងទ័ពឯករាជ្យកាឈីន (KIA) ដែលមានមូលដ្ឋាននៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យ KIA លោក Naw Bu ប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP។ យោងតាមប្រភពខាងលើបានឱ្យដឹងថា វ៉ាក់សាំងមួយចំនួនត្រូវបានផ្ដល់ឱ្យតាមរយៈការបរិច្ចាគ និងមួយចំនួនទៀតតាមរយៈការទិញ ប៉ុន្តែមិនបានបញ្ជាក់អំពីតួលេខច្បាស់លាស់ទេ។ ពួកគេក៏មិនបានបញ្ជាក់ថាពួកគេបានទទួលវ៉ាក់សាំងចិនប្រភេទមួយណាទេ។ រដ្ឋាភិបាលរដ្ឋធានីប៉េកាំងក៏បានផ្ដល់វ៉ាក់សាំងទៅកាន់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាផងដែរ ដោយកាលពីថ្ងៃសុក្រកន្លងទៅ វ៉ាក់សាំងស៊ីណូហ្វាមចំនួនប្រមាណ ៧៣ម៉ឺនដូស ត្រូវបានដឹកមកកាន់ទីក្រុងយ៉ាំងហ្គូន។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានឱ្យដឹងថា ប្រជាជនរស់នៅតាមបណ្ដោយព្រំដែនចិននឹងទទួលបានអាទិភាពក្នុងការទទួលបានវ៉ាក់សាំងនេះ។ ការផ្ដល់វ៉ាក់សាំងទៅកាន់មីយ៉ាន់ម៉ា ធ្វើឡើងបន្ទាប់ពីចិនរកឃើញការកើនឡើងនូវករណីវិជ្ជមានជំងឺកូវីដ១៩ នៅតាមព្រំដែន ដោយកាលពីដើមខែនេះ ប្រទេសនេះរកឃើញ ៥៧ករណី ដោយក្នុងនោះមាន ១៥ករណីកើតឡើងនៅទីក្រុងដែលជាប់នឹងព្រំដែនប្រទេសមីយ៉ាន់ម៉ា។ ជាមួយគ្នានេះដែរ ករណីវិជ្ជមាននៅមីយ៉ាន់ម៉ា ក៏កាន់តែកើនឡើង ដោយក្នុងសប្ដាហ៍មុនប្រទេសនេះរកឃើញជាមធ្យម ៥ពាន់ករណី និងស្លាប់រាប់រយករណីក្នុងមួយថ្ងៃៗ។ ទន្ទឹមនឹងការកើនឡើងនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំមីយ៉ាន់ម៉ាលោក Chen Hai បានលើកឡើងក្នុងទំព័រហ្វេសប៊ុករបស់ទូតចិនថា នៅតាមព្រំដែនចិន-មីយ៉ាន់ម៉ា មានករណីវិជ្ជមានថ្មីជាច្រើន៕ ប្រភព៖ Reuters
-
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ថ្កោលទោសផែនការបើករមណីយដ្ឋាន តួកគី-ស៊ីប ឡើងវិញ

មជ្ឈិមបូព៌ា៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានថ្កោលទោសចំពោះការសម្រេចចិត្តរបស់តួកគី និងតួកគី-ស៊ីប លើផែនការបើករមណីយដ្ឋានក្រុងVarosha ឡើងវិញ និងបានអំពាវនាវឱ្យមានការផ្លាស់ប្តូរជាបន្ទាន់នូវសកម្មភាពឯកតោភាគីរបស់ខ្លួន ដោយព្រមានថា វាអាចនឹងបង្កើនភាពតានតឹងនៅលើដីកោះក្នុងសមុទ្រមេឌីទែរ៉ាណេនេះ។ សេចក្ដីថ្លែងការណ៍ចេញកាលពីថ្ងៃសុក្រ ទី២៣ កក្កដា បាននិយាយថា ការប៉ុនប៉ងដើម្បីដោះស្រាយផ្នែកណាមួយនៃជាយក្រុង Varosha ដោយក្រុមមនុស្សផ្សេងក្រៅពីប្រជាជនរបស់ខ្លួន គឺមិនអាចទទួលយកបាន។ ការថ្កោលទោសនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំតួកគី-ស៊ីប កាលពីថ្ងៃអង្គារ សប្ដាហ៍មុនបានប្រកាសថា ផ្នែកមួយនៃក្រុង Varosha ដែលត្រូវបានបោះបង់ចោលក្នុងទំហំប្រហែល ៣,៥ គីឡូម៉ែត្រក្រឡា នឹងត្រូវបើកឡើងវិញដោយផ្លាស់ប្ដូរពីការគ្រប់គ្រងដោយយោធា ទៅជាជនស៊ីវិល។ ការណ៍នេះបង្កឱ្យមានប្រតិកម្មខឹងសម្បារពីរដ្ឋាភិបាលក្រិក-ស៊ីប ដែលទទួលស្គាល់ជាអន្តរជាតិ រួមទាំងការមិនយល់ព្រមពីមហាអំណាចលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ឆ្លើយតបនឹងការថ្កោលទោសថ្មីៗ ក្រសួងការបរទេសតួកគីបានច្រានចោលសេចក្ដីថ្លែងការណ៍នេះដោយនិយាយថា បានផ្អែកលើការអះអាងដោយគ្មានមូលដ្ឋាន មិនស៊ីគ្នានឹងភាពពិតនៅលើកោះស៊ីប។ កោះស៊ីបភាគខាងកើត ត្រូវបានបែកខ្ញែកគ្នាដោយការឈ្លានពានរបស់តួកគីក្នុងឆ្នាំ ១៩៧៤ ដែលបង្កឡើងដោយរដ្ឋប្រហារដឹកនាំដោយក្រិក។ កិច្ចខិតខំប្រឹងប្រែងសន្តិភាពនានាត្រូវបានធ្វើឡើង ប៉ុន្តែបានបរាជ័យម្តងហើយម្តងទៀត។ នៅក្រោមលក្ខខណ្ឌនៃផែនការបង្រួបបង្រួមជាតិ អ.ស.ប ឆ្នាំ ២០០៤ ក្រុង Varosha គឺជាផ្នែកមួយនៃតំបន់ដែលនឹងត្រូវប្រគល់ឱ្យប្រជាជនរបស់ខ្លួនវិញក្រោមរដ្ឋបាលរបស់ប្រទេសក្រិក-ស៊ីប។ ផែនការនេះ ត្រូវបានបដិសេធនៅក្នុងការធ្វើប្រជាមតិមួយដោយរដ្ឋបាលដដែល។ ប្រភព៖ Reuter
-
កិច្ចពិភាក្សាជាផ្លូវការរវាងរុស្ស៊ី និងសហរដ្ឋអាមេរិកនឹងធ្វើឡើងម្តងទៀតនៅទីក្រុងហ្សឺណែវ

កិច្ចពិភាក្សាជាផ្លូវការរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ស្តីពីស្ថិរភាពយុទ្ធសាស្ត្រនឹងធ្វើឡើងនៅទីក្រុងហ្សឺណែវនៅថ្ងៃទី ២៨ ខែកក្កដា។ កាលបីថ្ងៃសុក្រ ទី២៣ កក្កដា ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា៖ «នៅក្នុងការពង្រីកកិច្ចព្រមព្រៀងដែលបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាថ្ងៃទី ១៦ ខែមិថុនារវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសហរដ្ឋអាមេរិក លោក Joe Biden ស្តីពីកិច្ចពិភាក្សាស្ថេរភាពយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីនឹងត្រូវធ្វើឡើងនៅទីក្រុងហ្សឺណែវនៅថ្ងៃទី ២៨ ខែកក្កដា»។ យោងតាមការរាយការណ៍របស់សារព័ត៌មាន TASS ក្រសួងបាននិយាយបន្ថែមទៀតថា ភាគីទាំងពីរនឹងពិភាក្សាគ្នាអំពីបញ្ហានៃការថែរក្សា និងពង្រឹងស្ថេរភាពយុទ្ធសាស្ត្រក៏ដូចជាទស្សនវិស័យសម្រាប់ការគ្រប់គ្រងអាវុធ។ តាមប្រភពដដែល អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Sergei Ryabkov បាននិយាយថា ភាគីរុស្ស៊ីគ្រោងនឹងពិភាក្សាលម្អិតពីគ្រប់ទិដ្ឋភាពទាំងអស់នៃស្ថេរភាពយុទ្ធសាស្ត្រ ហានិភ័យ និងការគំរាមកំហែងដែលអាចកើតមាន និងដើម្បីបញ្ជាក់ពីយន្តការនៃសកម្មភាពរួមគ្នាបន្ថែមទៀត។ ប្រភព៖ TASS
-
ករណីកូវីដ១៩ នៅតែបន្តកើនឡើងនៅក្នុងទ្វីបអាហ្រិក

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៌មុន នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកនៅទ្វីបអាហ្វ្រិកបានក្រើនរំលឹកពីស្ថានភាពនៃរលកទីបីនៃកូវីដ១៩ នៅអាហ្រិកគឺមិនទាន់បញ្ចប់នៅឡើយទេ។ ស្ថានភាពកូវីដ១៩ នៅទ្វីបអាហ្រិកនៅតែបន្តមានការកើនឡើងជាបន្តបន្ទាប់នាប៉ុន្មានសប្តាហ៌ថ្មីនេះ ដែលបណ្តាលមកពីមានករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទ Delta និងចំនួនអ្នកទទួលបានការចាក់វ៉ាក់សាំងគឺនៅមានទាបនៅឡើយ។ យោងតាមគេហទំព័រផ្លូវការរបស់អង្គការសហប្រជាជាតិ នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកប្រចាំទ្វីបអាហ្វ្រិក លោកស្រី Matshidiso Moeti បាននិយាយថា៖ «រលកទីបីនៃកូវីដ១៩ នៅក្នុងទ្វីបអាហ្រ្វិកមិនទាន់បានបញ្ចប់នៅឡើយទេ»។ លោកស្រី Moeti បានបន្តនិយាយថា ប្រទេសជាច្រើននៅក្នុងទ្វីបអាហ្រ្វីកនៅតែស្ថិតក្នុងហានិភ័យខ្ពស់ ហើយរលកទីបីនៃកូវីដ១៩ នេះមានការកើនឡើងលឿនខ្ពស់ជាងពេលណាៗទាំងអស់។ ការប្រារព្ធពិធីបុណ្យ Eid ដែលនៅសប្តាហ៍នេះក៏អាចបណ្តាលឱ្យមានការកើនឡើងករណីមួយចំនួនផងដែរ។ យោងតាមប្រភពគេហទំព័រដដែល អង្គការសុខភាពពិភពលោកបាននិយាយថា ប្រទេសចំនួន ២១ នៅទ្វីបអាហ្រ្វិកមានករណីវិជ្ជមានកូវីដ១៩ កើនឡើងជាង ២០ ភាគរយក្នុងរយៈពេលពីរសប្តាហ៍ជាប់គ្នាដែលចំនួននេះច្រើនជាង ៣ សប្តាហ៍មុន។ បន្ថែមពីការកើនឡើងនៃករណីវិជ្ជមានកូវីដ១៩ នៅក្នុងប្រទេសចំនួន ២៦ នៅក្នុងទ្វីបអាហ្រ្វិកក៏មានករណីឆ្លងវីរុសបំប្លែងថ្មីប្រភេទ Delta ។ ចំពោះវីរុសបំប្លែងថ្មីប្រភេទ Alpha និង Beta ក៏ត្រូវបានគេរាយការណ៍ថាមានឆ្លងក្នុងទ្វីបអាហ្រ្វីកផងដែរ។ យោងតាមការរាយការណ៍របស់សារព័ត៌មាន BBC នៅក្នុងទ្វីបអាហ្រ្វីកប្រទេសដែលមានចំនួនអ្នកស្លាប់ខ្ពស់បំផុតរួមមាន ប្រទេសណាមីប៊ី អាហ្រ្វិកខាងត្បូង ទុយនីស៊ី អ៊ូហ្គង់ដា និងហ្សំបៀ។…
-
G20 បរាជ័យក្នុងការយល់ព្រមលើកិច្ចពីភាក្សាស្តីពីអាកាសធាតុ

សុខ ស្រីលុច រដ្ឋមន្រ្តីថាមពល និងបរិស្ថានមកពីក្រុមប្រទេសអ្នកមាន ២០ បានបរាជ័យក្នុងការឯកភាពលើការប្តេជ្ញាចិត្តផ្លាស់ប្តូរអាកាសធាតុសំខាន់ៗនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ពួកគេ។ តាមការស្រង់សម្តីរបស់សារព័ត៌មាន Reuters លោក Roberto Cingolani ដែលជាប្រធាននៃកិច្ចប្រជុំនេះបាននិយាយថា ប្រទេសខ្លះចង់កាត់បន្ថយរយៈពេលដែលតម្រូវអោយមានការកើនឡើងកម្តៅត្រឹម ១,៥ អង្សារក្នុងរយៈពេលមួយទស្សវត្សរ៍ដែលមានក្នុងកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីស ប៉ុន្តែប្រទេសដទៃទៀតដែលមានសេដ្ឋកិច្ចផ្អែកលើកាបូនច្រើនចង់រក្សាកិច្ចព្រមព្រៀងដែលមានហើយ។ លោក Cingolani បាននិយាយថាក្រុមប្រទេស G20 មិនបានព្រមព្រៀងលើហិរញ្ញប្បទានថ្មីនោះទេ ប៉ុន្តែបាននិយាយបន្ថែមថា ប្រទេសអ៊ីតាលីនឹងបង្កើនហិរញ្ញប្បទានផ្ទាល់ខ្លួនសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍរ៉ូមនៅខែតុលា។ https://www.reuters.com/world/g20-loath-commit-climate-meeting-tussle-over-carbon-wording-2021-07-23/
-
អនុរដ្ឋមន្ត្រីការបរទេសអាមេរិកនឹងទស្សនកិច្ចទៅចិន តែអ្នកវិភាគមិនសូវរំពឹងខ្ពស់ពីជំនួបនេះទេ

ហ៊ីម រដ្ឋា លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសហរដ្ឋអាមេរិកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងធានជីន (Tianjin) ដែលស្ថិតនៅភាគខាងជើងប្រទេសចិន នៅថ្ងៃទី២៥-២៦ ខែកក្កដា ប៉ុន្តែអ្នកវិភាគ និងអ្នកតាមដាននានាមិនសូវរំពឹងខ្ពស់ពីជំនួបនេះប៉ុន្មានទេ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិកបាននិយាយថា លោកស្រីអនុរដ្ឋមន្ត្រីនឹងចូលជួបជាមួយ «មន្ត្រីរបស់សាធារណរដ្ឋប្រជាមានិតចិន ដោយរាប់បញ្ចូលទាំងទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី»។ ក្រសួងការបរទេសបានបញ្ជាក់ថា ជំនួបនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការការពារផលប្រយោជន៍ជាតិខ្លួន និងគុណតម្លៃរបស់អាមេរិកពីទំនាក់ទំនងជាមួយចិន។ ក្នុងជំនួបនេះដែរ លោកស្រី Sherman នឹងលើកយកបញ្ហា ដែលអាមេរិក «មានក្ដីព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរពីសកម្មភាពរបស់ចិន ក៏ដូចជាផ្នែកណា ដែលចិន និងអាមេរិកមានផលប្រយោជន៍រួម»។ តាមពិតទៅ លោកស្រី Sherman មិនបានគ្រោងធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិននៅខែកក្កដានេះទេ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times បានឱ្យដឹងថា ជំនួបមន្ត្រីជាន់ខ្ពស់ចិន-អាមេរិក កៀកនឹងមិនកើតមានទៅហើយ ក្រោយពីមានភាពមិនចុះសម្រុងគ្នាទៅលើពិធីការមួយចំនួន។ ដោយដំបូងឡើយ ភាគីចិនចាត់តាំងតែលោក Xie Feng អនុរដ្ឋមន្ត្រីការបរទេសចិន មានឋានៈលេខរៀងទី៥ នៅក្នុងក្រសួង ឱ្យចូលជួបជាមួយលោកស្រី Sherman ប៉ុន្តែភាគីអាមេរិកចង់ចូលជួបជាមួយ មន្ត្រីជាន់ខ្ពស់ទី២ នៅក្រសួងគឺ…