Category: ព័ត៌មានអន្តរជាតិ

  • សមាជិកសភាអាមេរិកជំរុញឱ្យគណកម្មការពន្យាព្រឹត្តិការណ៍អូឡាំពិកប៉េកាំងរដូវរងារឆ្នាំ ២០២២

    សមាជិកសភាអាមេរិកជំរុញឱ្យគណកម្មការពន្យាព្រឹត្តិការណ៍អូឡាំពិកប៉េកាំងរដូវរងារឆ្នាំ ២០២២

    សៅ សម្ភស្ស ក្រុមសមាជិកសភាទ្វេភាគីអាមេរិក កាលពីថ្ងៃសុក្រសប្ដាហ៌មុន បានអំពាវនាវ ឱ្យគណៈកម្មាធិការអូឡាំពិក អន្តរជាតិ ពន្យារព្រឹត្តិការណ៍អូឡាំពិករដូវរងារនៅទីក្រុងប៉េកាំងទៅឆ្នាំ ២០២២ និងផ្លាស់ប្តូរទីតាំងព្រឹត្តិការណ៍នេះ លើកលែងតែប្រទេសចិនបញ្ចប់នូវអ្វី ដែលសហរដ្ឋអាមេរិកយល់ថាជាអំពើប្រល័យពូជសាសន៍ ដែលកំពុងបន្តប្រឆាំងនឹងអ៊ុយហ្គួរ និងក្រុមជនជាតិភាគតិចមូស្លីមដទៃទៀត។ សមាជិកសភា ដែលជាសមាជិកគណៈកម្មការទាំងអស់នៃគណៈកម្មការសភាប្រតិបត្តិស្តីពីប្រទេសចិនបាននិយាយថា៖ « យើងមិនបានឃើញកិច្ចខិតខំប្រឹងប្រែងណាមួយរបស់គណកម្មការរៀបចំកីឡាអូឡាំពិក IOC ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលចិនឱ្យផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួននោះទេ»។ ប្រភពដដែលបានបន្តថា៖ «គណកម្មការ IOC  កំពុងដើរលើផ្លូវដ៏ងងឹតមួយ ដែលធ្វើធូរលុងដាក់រដ្ឋាភិបាលម្ចាស់ផ្ទះអូឡាំពិក»។ ប្រភពដដែលបានបន្តទៀតថា គណកម្មការ IOC មានសមត្ថភាពក្នុងការពន្យារពេលកីឡាអូឡាំពិក ដោយសារព្រឹត្តិការណ៍អូឡាំពិកតូក្យូរដូវក្តៅឆ្នាំ ២០២០ នៅប្រទេសជប៉ុនត្រូវបានពន្យារពេល ៤ ខែពីការព្រៀងទុក ដែលតែនឹងអនុញ្ញាតឱ្យប្រារព្ធនាឆ្នាំនេះ។ គណកម្មការ IOC មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ ប៉ុន្តែគណកម្មការនេះធ្លាប់បាននិយាយថា ការសម្រេចដូចនេះ ក៏នៅតែមិនអាចដោះស្រាយបញ្ហានយោបាយនៅក្នុងប្រទេសចិន មុនព្រឹត្តិការណ៍កីឡា ដែលគ្រោងធ្វើនៅខែ កុម្ភៈ ដែរ។ ប្រភព៖ U.S. lawmakers urge IOC to delay or move…

  • សហរដ្ឋអាមេរិកកំពុងពិចារណាធ្វើការបង្ក្រាបលើការនាំចេញប្រេងរបស់អ៊ីរ៉ង់ទៅចិន

    សហរដ្ឋអាមេរិកកំពុងពិចារណាធ្វើការបង្ក្រាបលើការនាំចេញប្រេងរបស់អ៊ីរ៉ង់ទៅចិន

    មឹង ច័ន្ទសុម៉ានីតា សហរដ្ឋអាមេរិកកំពុងពិចារណា ក្នុងការបង្ក្រាបការលក់ប្រេងរបស់អ៊ីរ៉ង់ទៅឱ្យប្រទេសចិន ខណៈពួកគេត្រៀមសម្រាប់ករណីដែលក្រុង​តេហេរ៉ង់​អាចមិនវិលត្រឡប់ទៅរកការចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរវិញបន្ទាប់ពីប្រធានាធិបតីអភិរក្សនិយមចូលកាន់តំណែង នេះបើយោងតាមមន្ត្រីសហរដ្ឋអាមេរិកម្នាក់។ មន្ត្រីរូបនេះបាន និយាយថាក្រុងវ៉ាស៊ីនតោនបានប្រាប់ទីក្រុងប៉េកាំង កាលពីដើមឆ្នាំនេះថាគោលបំណងសំខាន់​របស់ខ្លួនគឺដើម្បីស្ដារការអនុលោមតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ហើយបើសិនធ្វើទាន់ពេលវេលា ពួកគេមិនចាំបាច់ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ជុំវិញការរំលោភការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រេងអ៊ីរ៉ង់។ ជំហររបស់ក្រុងតេហេរ៉ង់ គឺកំពុងប្រែប្រួលដោយសារភាពមិនប្រាកដប្រជាអំពីពេលដែលអ៊ីរ៉ង់អាចនឹងបន្តកិច្ចពិភាក្សានៅទីក្រុង វីយ៉ែនណា និងថាតើប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Ebrahim Raisi មានឆន្ទៈដោះស្រាយបញ្ហាបែបណា។ មន្ត្រីសហរដ្ឋអាមេរិកដែលបាននិយាយ ក្នុងលក្ខខណ្ឌអនាមិកបាននិយាយថាអ៊ីរ៉ង់ និយាយថាខ្លួននឹងបន្តការចរចាទៀតទេ ដរាបណាលោក Raisi ចូលកាន់តំណែងបានពេញលេញ។ មន្ត្រីរូបនេះបានប្រាប់សារព័ត៌មាន Reuters នៅសប្ដាហ៍នេះថា៖ «ប្រសិនបើយើងត្រលប់ទៅ កិច្ចព្រមព្រៀង JCPOA (Joint Comprehensive Plan of Action ) វិញនោះគឺគ្មានហេតុផលណាដែលយើងនឹងដាក់ដាក់ទណ្ឌកម្មសេដ្ឋកិច្ច​លើក្រុមហ៊ុនណាដែលនាំចូលប្រេងពីអ៊ីរ៉ង់នោះទេ»។ ក្រុមហ៊ុនចម្រាញ់ប្រេងចិន គឺជាអ្នកនាំចូលប្រេងពីអ៊ីរ៉ង់ធំជាងគេ។ យោងតាមក្រុមហ៊ុន ស៊ើបការណ៍ទិន្នន័យ Kpler បានឱ្យដឹងថា ប្រទេសចិនបាននាំចូលប្រេងឆៅពីអ៊ីរ៉ង់ជាមធ្យមចន្លោះពី ៤០០,០០០ ទៅ ៦៥០,០០០ បារ៉ែលក្នុងមួយថ្ងៃសម្រាប់ឆ្នាំនេះ ។ ប្រភព៖ U.S. mulls crackdown…

  • រដ្ឋបាល​ Biden ផ្តល់​ថវិកាសង្គ្រោះ​បន្ទាន់ចំនួន​១០០ លានដុល្លារសម្រា​ប់​ជនភៀស​ខ្លួន​អាហ្វហ្គានី​ស្ថាន​

    រដ្ឋបាល​ Biden ផ្តល់​ថវិកាសង្គ្រោះ​បន្ទាន់ចំនួន​១០០ លានដុល្លារសម្រា​ប់​ជនភៀស​ខ្លួន​អាហ្វហ្គានី​ស្ថាន​

    សៅ សម្ភស្ស ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃ សុក្រសប្ដាហ៌មុន​ បាន​ផ្តល់ថវិការហូតដល់ទៅ ១០០ លានដុល្លារ​ពី​មូលនិធិបន្ទាន់ ដើម្បីជាថវិការសង្គ្រោះបន្ទាន់​សម្រាប់ជនភៀសខ្លួននៅ​អាហ្វហ្គានីស្ថាន​ ក្នុង​នោះ​រួម​មាន​ទាំង ​​អ្នកដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ពិសេ​ស​អាហ្គានីស្ថានផងដែរ​។ រដ្ឋាបាលដដែលនេះ ក៏បាន​​ផ្តល់ប្រាក់ ២០០ លានដុល្លារលើសេវាកម្ម និងអត្ថបទ​ពី​សារពើភ័ណ្ឌ​រប​ស់ទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បី​បំពេញនូវតម្រូវការដូចគ្នា។ សហរដ្ឋអាមេរិក កំពុ​ងត្រៀម​ ជម្លៀសអ្ន​កដាក់ពាក្យសុំអាហ្វហ្គានីស្ថានរាប់ពា​ន់នាក់ ​​សម្រាប់ទិដ្ឋាការអន្តោប្រវេសន៍ពិសេស (SIVs) ដែលកំពុង​ប្រថុយនឹងការសងសឹកពីក្រុមបះបោរតាលីបង់ ពីព្រោះពួក​គេបានធ្វើការ​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។ ការជម្លៀស​ដំបូង ត្រូវ​បានគេរំពឹងថា នឹងត្រូវបញ្ជូនទៅឱ្យ​ឆ្ងាយនៅចុងខែនេះ ពោល​គឺ​ទៅ​បន្ទាយ Fort Lee ដែ​លជាមូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅរដ្ឋ Virginia ដែលពួកគេ​នឹងរង់ចាំដំណើរការ​ចុងក្រោយ​នៃ​ការ​ដាក់ពាក្យសុំទិដ្ឋាការរបស់​ពួកគេ។ មន្ទីរប៉ង់តាហ្គោន បាននិយាយកាលពីថ្ងៃ ចន្ទ ថា ជនជាតិអាហ្វហ្គានីស្ថាន​ជាង ២៥០០ នាក់ អាចត្រូវ​បានគេ​នាំទៅកាន់​ទីតាំងនោះដែលមានចម្ងាយ​ប្រហែល ៤៨ គីឡូម៉ែត្រខាងត្បូងទីក្រុ​ងរីម៉ុន។ រដ្ឋបាលលោក Biden  កំពុងពិនិត្យមើលឡើងវិញនូវកន្លែងផ្សេងទៀត​នៅ សហរដ្ឋអាមេរិក​  និង​នៅប​រទេស ដែ​​លអ្នកដាក់ពាក្យសុំទិដ្ឋិការ SIV និង​គ្រួសារ អាចទទួលបានកន្លែងស្នាក់នៅ។…

  • រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី តាហ្ស៊ីគីស្ថាន ពិភាក្សាគ្នាដើម្បីឆ្លើយតបនឹងហានិភ័យនៃជម្លោះនៅអាហ្វហ្គានីស្ថាន

    រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី តាហ្ស៊ីគីស្ថាន ពិភាក្សាគ្នាដើម្បីឆ្លើយតបនឹងហានិភ័យនៃជម្លោះនៅអាហ្វហ្គានីស្ថាន

    ហួន ឌីណា ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី  TASS បានចុះផ្សាយថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu និងសមភាគីតាហ្ស៊ីគីស្ថានលោក Sherali Mirzo កាលថ្ងៃសៅរ៍ទី ២៤ កក្កដា បានពិភាក្សាគ្នាពីវិធានការរួម ដើម្បីប្រឆាំងនឹងការគំរាមកំហែងរបស់ពួកតាលីបង់ ក្នុងតំបន់ព្រំដែនតាហ្ស៊ីគីស្ថាននិងអាហ្វហ្គានីស្ថាន។ តាមរយៈនេះ ប្រទេសរុស្ស៊ីបានសន្យាថានឹងជួយសម្ព័ន្ធមិត្តតាហ្ស៊ីគីស្ថានរបស់ខ្លួន ដើម្បីសាងសង់ប៉ុស្តិ៍ថ្មីមួយនៅតាមព្រំដែន ស្របពេលជម្លោះក្នុងប្រទេសអាហ្វហ្គានីស្ថានកាន់តែអាក្រក់ៗ ក្រោយពេលដែលកងទ័ពបរទេសដឹកនាំដោយសហរដ្ឋអាមេរិកចាប់ផ្ដើមដកចេញបន្ទាប់ពីអន្តរាគមន៍អស់រយៈពេល ២០ ឆ្នាំ។ កាលពីដើមខែកក្កដានេះ ទាហានអាហ្វហ្គានីស្ថានរាប់រយនាក់ បានឆ្លងកាត់ព្រំដែនចូលប្រទេសតាហ្ស៊ីគីស្ថាន ដើម្បីដកថយពីការវាយលុករបស់ក្រុមឧទ្ទាមតាលីបង់។ តាហ្ស៊ីគីស្ថាន ក្រោយមកក៏បានបញ្ជូនទាហានទាំងនេះឱ្យត្រឡប់ទៅវិញតាមរយៈការរៀបចំជើងហោះហើរពិសេសរបស់រដ្ឋាភិបាលក្រុងកាប៊ុល។  ប្រទេសរុស្សី តាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថាន ដែលជារដ្ឋអាស៊ីកណ្តាលមួយទៀតមានព្រំដែនជាប់អាហ្វហ្គានីស្ថាន នឹងធ្វើសមយុទ្ធយោធារួមគ្នានៅជិតព្រំដែនតាហ្ស៊ីគីស្ថាន-អាហ្វហ្គានីស្ថាននៅខែក្រោយ។ ក្រុងម៉ូស្គូ ក៏បានចាប់ផ្តើមជញ្ជូនសម្ភារសឹកទៅមូលដ្ឋានទ័ពរបស់ខ្លួនក្នុងប្រទេសនេះផងដែរ។ ប្រភព៖ 1. Russian, Tajik defence ministers discuss response to Afghan conflict risks https://www.reuters.com/world/russian-tajik-defence-ministers-discuss-response-afghan-conflict-risks-tass-2021-07-24/

  • យោធាមីយ៉ាន់ម៉ាតែងតាំងទូតបណ្ដោះអាសន្នទៅកាន់អង់គ្លេស ក្រោយដកឯកអគ្គរដ្ឋទូតចាស់

    យោធាមីយ៉ាន់ម៉ាតែងតាំងទូតបណ្ដោះអាសន្នទៅកាន់អង់គ្លេស ក្រោយដកឯកអគ្គរដ្ឋទូតចាស់

    ហ៊ីម រដ្ឋា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៣ ខែកក្កដា បានតែងតាំងភារធារីមួយរូបទៅដឹកនាំស្ថានទូតរបស់ខ្លួននៅរាជធានីឡុងដុង ចក្រភពអង់គ្លេស ដើម្បីជំនួសលោកឯកអគ្គរដ្ឋទូត Kyaw Zwar Minn ដែលត្រូវបានដកចេញតំណែង ក្រោយប្រកាសប្រឆាំងរដ្ឋអំណាចយោធាជាសាធារណៈកាលពីពេលកន្លងទៅ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។ ភារធារីនេះមានតួនាទីជាប្រមុខបេសកកម្មរបស់ប្រទេសមួយ ប្រចាំប្រទេសមួយទៀត ពោលគឺមានសិទ្ធិអំណាចប្រហាក់ប្រហែលនឹងឯកអគ្គរដ្ឋទូតដែរ ដោយគ្រាន់តែតំណែងនេះជាតំណែងបណ្ដោះអាសន្នក្នុងកាលៈទេសៈណាដែលមានអវត្តមានឯកអគ្គរដ្ឋទូតវិសាមញ្ញ។ បន្ថែមពីលើនេះទៀត តំណែងនេះមិនត្រូវការការទទួលយល់ព្រមពីសំណាក់ប្រទេសម្ចាស់ផ្ទះទេ បើយោងតាមអនុសញ្ញាទីក្រុងវីយ៉ែនណា ស្ដីពីទំនាក់ទំនងការទូត។ ប្រភពមកពីសារព័ត៌មាន Reuters បានឱ្យដឹងថា ក្រសួងការបរទេសនៃចក្រភពអង់គ្លេសបានទទួលដំណឹងពីការតែងតាំងនេះហើយ កាលពីថ្ងៃសុក្រកន្លងទៅ។ យ៉ាងណាមិញ អ្នកនាំពាក្យរបស់ក្រសួងការបរទេសអង់គ្លេសមិនបានបញ្ជាក់ពីសមាសភាពរបស់ភារធារីនេះទេ។ យោងតាមប្រភពពីគម្រោងតម្លាភាពមីយ៉ាន់ម៉ា ដែលជាក្រុមសិទ្ធិមនុស្សធ្វើការពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ាមានមូលដ្ឋាននៅរាជធានីឡុងដុង បានឱ្យដឹងថា ភារធារីដែលទើបតែតែងតាំងនេះគឺ លោក Htun Aung Kyaw ដែលជាអ្នកបើកយន្តហោះចម្បាំង ហើយមានអាជីពយោធាជាច្រើនឆ្នាំ។ ក្រុមសិទ្ធិមនុស្សមួយនេះបានអំពាវនាវឱ្យខាងអង់គ្លេសមិនទទួលស្គាល់លើការតែងតាំងនេះ៕ ប្រភព៖ Myanmar junta replaces envoy to Britain who broke ranks https://www.reuters.com/world/asia-pacific/myanmar-junta-picks-replacement-envoy-britain-who-broke-ranks-sources-2021-07-23/

  • បាតុករ​រាប់​ពាន់​ធ្វើ​ការ​តវ៉ា​នៅ​ជុំវិញ​ពិភពលោក​ ខណៈ​កំហឹង​ផ្ទុះ​ឡើង​ជុំវិញ​វិធានការណ៍​រឹត​បន្តឹង​ជំងឺ​កូវីដ១៩​

    បាតុករ​រាប់​ពាន់​ធ្វើ​ការ​តវ៉ា​នៅ​ជុំវិញ​ពិភពលោក​ ខណៈ​កំហឹង​ផ្ទុះ​ឡើង​ជុំវិញ​វិធានការណ៍​រឹត​បន្តឹង​ជំងឺ​កូវីដ១៩​

    មឹង​ ច័ន្ទ​សុម៉ា​នីតា​ បារាំង៖ មនុស្ស​រាប់ពាន់​នាក់​នៅ​បណ្ដា​ប្រទេស​ជាច្រើន​រួម​ទាំង​បារាំង​និង​ អ៊ីតាលី​ បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វិធានការ​ប្រឆាំង​ជំងឺ​កូវីដ១៩​ ដោយ​ការ​ប៉ះទង្គិច​បាន​ឈាន​ដល់​ប៉ូលិស​បារាំង​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ និង​កាណុង​បាញ់​ទឹក​ដើម្បី​បំបែក​ក្រុម​អ្នក​តវ៉ា​នៅ​រដ្ឋធានី​ប៉ារីស​។ នៅ​ប្រទេស​បារាំង​ មាន​មនុស្ស​ប្រមាណ ​១៦០.០០០ នាក់​បាន​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ដើម្បី​ធ្វើការ​តវ៉ា​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​គំនិត​ផ្ដួច​ផ្ដើម​ប័ណ្ណ​សុខភាព​របស់​លោក​អេម៉ាញូអែល​ ម៉ាក្រុន​ ដែល​នឹង​កាត់​បន្ថយ​លទ្ធភាព​ចូល​ទៅកាន់​ ភោជនីយដ្ឋាន​ និង​កន្លែង​សាធារណៈ​ប្រជាជន​មិន​ទាន់​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​។ ក្រុម​បាតុករ​បាន​ស្រែក​ថា​«សេរីភាព ​សេរីភាព​» ដោយ​កាន់​ខិត្តប័ណ្ណ​ សម្រាប់​រិះគន់​លោក​ម៉ាក្រូន​ដោយ​សរសេរ​ថា​ «ម៉ាក្រូន មេដឹកនាំ​ផ្ដាច់​ការ​» «ក្រុម​ហ៊ុន​ឱសថ​ធំ​រារាំង​សេរីភាព​» ឬ «​និយាយ​ថា​ទេ​ចំពោះ​ប័ណ្ណ​នៃ​ភាព​អាម៉ាស់​»។ វិធានការណ៍​ស្រដៀង​គ្នា​ទៅ​នឹង​ប័ណ្ណ​សុខភាព​របស់​លោក​ម៉ាក្រូន​គឺ​វិធានការណ៍​ «ប័ណ្ណ​បៃតង​» ​បាន​ធ្វើ​ឱ្យ​បាតុករ​ ខឹង​សម្បារ​នៅ​ទូទាំង​ប្រទេស​អ៊ីតាលី។​ ប័ណ្ណ​បៃតង​នេះ​នឹង​ត្រូវ​ការ​ជាចាំបាច់​ ចាប់ពី​ដើមខែ​ក្រោយ​ទៅ ដើម្បី​បរិភោគ​នៅ​ភោជនីយដ្ឋាន​ និង​ដើម្បី​ទស្សនា​នៅ​ក្នុង​រោងកុន​ជាដើម។ មនុស្ស​រាប់ពាន់​នាក់​ក៏បាន​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ឡុងដុង​ផង​ដែរ​ ដើម្បី​ប្រឆាំង​នឹង​អ្វី​ដែល​ពួក​គេ​ពិពណ៌នា​ថា​ជា​ការ​លុប​បំបាត់​នៃ​សិទ្ធ​សេរីភាពស៊ីវិល​របស់​ពួក​គេ។​ ក្រុម​បាតុករ​បាន​និយាយ​ថា​ កម្មវិធី​តាមដាន​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ គឺ​កំពុង​ដាក់​កម្រិត​លើ​ចលនា​ និង​ការ​ធ្វើដំណើរ​របស់​ពលរដ្ឋ​អង់គ្លេស​ ដោយ​តាម​រយៈ​កម្មវិធី​នេះ ​មនុស្ស​ជាង ៦០ ម៉ឺន​នាក់​ ត្រូវ​បាន​គេ​បញ្ជា​ឲ្យ​ដាក់​ ខ្លួន​ដាច់ដោយឡែក​ពី​អ្នក​ដទៃ​ក្នុង​ពេល​តែមួយ​សប្ដាហ៍​ក្នុង​ខែ​នេះ​។ មុន​នេះ​ក្រុម​បាតុករ​ រាប់​សិប​នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​បន្ទាប់​ពី​មាន​ការ​ដង្ហែក្បួន​ដោយ​គ្មាន​ការ​អនុញ្ញាត​នៅ​ទី​ក្រុង​ស៊ីដនី​ដែល​ជា​ទីក្រុង​ធំ​បំផុត​របស់​អូស្ត្រាលី។​ ក្រុម​អ្នក​រៀបចំ​បាតុកម្ម​ បាន​ហៅ​ការ​តវ៉ា​នេះ​ថា​ជា​ការ​ប្រមូល​ផ្តុំ​ដើម្បី​ទាមទារ​​ «សេរីភាព»​។ លោកស្រី​ Heidi Larson សាស្ត្រាចារ្យ​ផ្នែក​នរវិទ្យា​ ហានិភ័យ​…

  • ថៃ៖ ឆ្លងប្រចាំថ្ងៃជាង១ម៉ឺននាក់ ស្រាប់តែព្រឹកនេះ ថាឆ្លងកម្រិតខ្ពស់ខ្លាំងថ្មី១ទៀត

    ថៃ៖ ឆ្លងប្រចាំថ្ងៃជាង១ម៉ឺននាក់ ស្រាប់តែព្រឹកនេះ ថាឆ្លងកម្រិតខ្ពស់ខ្លាំងថ្មី១ទៀត

    នាព្រឹកថ្ងៃអាទិត្យទី២៥ កក្កដា ២០២១នេះ ក្រសួងសុខាភិបាលថៃបានប្រកាសពីការឆ្លងកូវីដ១៩ក្នុងប្រទេស ចំនួន១៥៣៣៥នាក់ទៀត ខណៈស្លាប់មនុស្ស១២៩នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ។ បន្ទាប់ពីឆ្លងប្រចាំថ្ងៃជាង១ម៉ឺននាក់ មានថ្ងៃខ្លះក្បែរ ១៥០០០នាក់ប្រមាណជាង១សប្តាហ៍មកនេះ តួលេខប្រកាសចុងក្រោយនេះ ធ្វើឲ្យថៃឈានខ្ពស់ដល់កម្រិតខ្ពស់ខ្លាំង១ទៀត ព្រោះ ជាង១៥០០០នាក់ហើយ រីឯការស្លាប់ក៏ដូចគ្នា៕ ប្រភពពី The Nation

  • កូវីដ១៩៖ វៀតណាមឆ្លងប្រចាំថ្ងៃ ជិត១ម៉ឺននាក់ហើយ

    កូវីដ១៩៖ វៀតណាមឆ្លងប្រចាំថ្ងៃ ជិត១ម៉ឺននាក់ហើយ

    យប់ថ្ងៃទី២៤ កក្កដា ២០២១ វៀតណាមបានប្រកាសថា ឆ្លងកូវីដ ជិត៤ពាន់នាក់ទៀត សរុបតាំងពីព្រឹកមក ឆ្លង៩២២៥នាក់ ក្នុង១ថ្ងៃ គឺថ្ងៃទី២៤ កក្កដា នេះ ជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់ខ្លាំង មិនដែរមាននៅវៀតណាមទេ នេះបើតាមប្រភពពី VNexpress។ គិតត្រឹមថ្ងៃសៅរ៍នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ ៩០,៩៣៤នាក់ ក្នុងនោះស្លាប់៣៧០នាក់ និងជាសះស្បើយចំនួន ១៧,៥៨៣នាក់៕

  • ថៃ​៖​ ​ស្លាប់​ព្រោះ​កូ​វី​ដ​១​៩​ច្រើន​ ​ដល់​ថ្នាក់​បាក់​រលំ​នៃ​បច្ឆា​បូជាសព​

    ថៃ​៖​ ​ស្លាប់​ព្រោះ​កូ​វី​ដ​១​៩​ច្រើន​ ​ដល់​ថ្នាក់​បាក់​រលំ​នៃ​បច្ឆា​បូជាសព​

    ទីភ្នាក់ងារ​ព័ត៌មាន​ថៃ​ ​T​h​e​ N​ar​ion​ ​បាន​ចេញផ្សាយ​ពី​រូបភាព​ការ​ប្រេះ​បាក់​រលំ​នៃ​បច្ឆា​បូជាសព​ ​នៅ​ក្នុង​វត្ត​ ​Bang​ N​am​ C​h​on ​កាលពី​នៅ​ថ្ងៃសុក្រ​ ​ទី​២​៣​ ​ខែ​កក្កដា​ឆ្នាំ​២​០​២​១​នេះ​។​ ​T​h​e​ ​Nation​ថា​ ​រូបថត​នោះ​បាន​បង្ហាញ​ពី​ការ​ប្រេះ​បែក​បច្ឆា​បូជាសព​ ​ហើយ​បំពង់ផ្សែង​បាន​បាក់​រលំ​។​ ​បច្ឆា​បូជាសព​នេះ​ ​ត្រូវ​បាន​ប្រើប្រាស់​អស់​រយៈពេល​ ​២​៥​ ​ឆ្នាំ​មក​ហើយ​ដោយ​ជាមធ្យម​បូជា​សាកសព​ចំនួន​ ​៣​ ​ជា​រៀងរាល់ថ្ងៃ​។​ ​ប្រភព​បន្ត​ថា​ ​ថ្មីៗ​នេះ​សាកសព​នៃ​អ្នកជំងឺ​កូ​វី​ដ​១​៩​ ​បាន​កើន​ឡើងជា​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ​ ​ហើយ​ត្រូវ​បូជា​ជាប់​ជាប្រចាំ​ ​នៅកន្លែង​បូជាសព​នេះ​ ​ទើប​បណ្តាល​ឱ្យ​ប្រេះ​បាក់​រលំ​តែម្តង​។​ ចៅអធិការ​វត្ត​ ​ថា​នឹង​សាងសង់​បច្ឆា​បូ​ជាថ្មី​ចំនួន​ ​២​ ​កន្លែង​ទៀត។ គួរបញ្ជាក់ថា ថៃមានមនុស្សស្លាប់ព្រោះជំងឺកូវីដ១៩ ប្រចាំថ្ងៃ ចន្លោះពីជិត១០០ដល់ជាង១០០នាក់ មួយរយៈចុងក្រោយនេះ៕​

  • វៀតណាម​សម្រេច​បិទ​ខ្ទប់​ទីក្រុង​ហាណូយ​ហើយ​

    វៀតណាម​សម្រេច​បិទ​ខ្ទប់​ទីក្រុង​ហាណូយ​ហើយ​

    នា​ថ្ងៃសៅរ៍​ ​ទី​២​៤​ ​កក្កដា​ ​២​០​២​១​នេះ​ ​ក្រុង​ហាណូយ​របស់​វៀតណាម​បាន​ចាប់ផ្ដើម​អនុវត្ត​ការ​បិទ​ខ្ទប់​ (​lock​down​) ​និង​វិធានការ​រក្សា​គ​ម្លា​ត​សុវត្ថិភាព​ដ៏​តឹងរ៉ឹង​មួយ​ ​ចំពោះមុខ​ការ​កើន​ឡើង​ជាថ្មី​នៃ​ករណី​ឆ្លង​ ​CO​V​I​D​-19​។​ ​វិធានការ​នេះ​ត្រូវ​អនុវត្ត​ស្រប​ទៅតាម​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ​P​ham​ ​M​in​h​ ​Chin​h​ដោយ​នឹង​មាន​រយៈពេល​ ​១​៥​ថ្ងៃ​រាប់​ចាប់ពី​ថ្ងៃ​ចូលជាធរមាន​។​ ​បើ​តាម​បទបញ្ជា​នេះ​ដែរ​ ​ប្រជាជន​ក្នុង​រដ្ឋធានី​ហាណូយ​ ​ត្រូវ​ស្ថិត​នៅក្នុងផ្ទះ​ ​និង​អា​ចចេញ​ទៅក្រៅ​បាន​ដើម្បី​ស្វែងរក​សេវា​ចាំបាច់​ ​ឬ​ក្នុង​ករណី​ចំា​បាច់​ដូចជា​ ​ទិញ​ម្ហូប​ ​ឬក៏​ថ្នាំពេទ្យ​ ​និង​ទៅ​ធ្វើការ​នៅ​តាម​រោងចក្រ​ ​ឬ​អាជីវកម្ម​នានា​ ​ដែល​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​បន្ត​បើកទ្វារ​ដំណើរការ​នៅឡើយ​។​ ​បន្ថែម​ពីលើ​នេះ​ ​ការ​ជួបជុំគ្នា​នៅ​តាម​ទី​សាធារណៈ​ចាប់ពី​មនុស្ស​ ​២​នាក់​ឡើង​ទៅ​ ​ក៏​នឹង​ត្រូវ​បាន​ហាមឃាត់​ផង​ដែរ​។ ក្រសួងសុខាភិបាលវៀតណាមបានប្រកាស ទើបរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៣ កក្កដា ២០២១ថាមាន៧២៩៥នាក់ ជាចំនួនឆ្លងប្រចាំថ្ងៃខ្លាំង ពុំធ្លាប់មាន៕