Category: ព័ត៌មានអន្តរជាតិ

  • កូវីដ៖ ហ្វីលីពីន​ហាមមិនឲ្យ​អ្នកមកពី​ថៃ​និង​ម៉ាឡេស៊ី​ ​ចូល​ប្រទេស​ ​

    កូវីដ៖ ហ្វីលីពីន​ហាមមិនឲ្យ​អ្នកមកពី​ថៃ​និង​ម៉ាឡេស៊ី​ ​ចូល​ប្រទេស​ ​

    ហ្វីលីពីន​នឹង​ដាក់​បំរាម​មិន​ឲ្យ​មាន​អ្នកដំណើរ​មកពី​ប្រទេស​ថៃ​និង​ម៉ាឡេស៊ី​ចូល​មក​ប្រទេស​ខ្លួន​ ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ប​ម្លែ​ង​ខ្លួន​ថ្មី​ ​នេះ​បើ​តាម​អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន​ ​បញ្ជាក់​នា​ថ្ងៃ​ទី​២​៤​ ​កក្កដា​ ​២​០​២​១​នេះ​ ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ CN​A​។​ ​ផ្អែក​តាម​ប្រភព​នេះ​ ​អ្នកនាំពាក្យ​ ​Harry​ Roqu​e​ ​ថា​ ​ការ​រឹត​បន្តឹង​នេះ​នឹង​ចាប់ផ្តើម​មាន​ប្រសិទ្ធ​ភាព​ ​ចាប់ពី​ថ្ងៃអាទិត្យ​ ​ស្អែកនេះ​តទៅ​ ​ហើយ​បន្ត​មាន​ស​ពុល​ភាព​ដល់​ចុងខែ​កក្កដា​។​ ​ជា​ការ​កត់​សម្គាល់​ថា​ ​មួយ​រយៈ​ចុងក្រោយ​នេះ​ ​ថៃ​និង​ម៉ាឡេស៊ី​មានការ​ឆ្លង​រាលដាល​ខ្លាំង​ ​១​ថ្ងៃ​ៗ​ ​ឆ្លង​ជាង​១​ម៉ឺន​នាក់​ ​សម្រាប់​ប្រទេស​ទាំងពីរ​ ​ក្នុង​នោះ​ថៃ​ ​មាន​ឆ្លង​ជិត​១​៥​០​០​០​នាក់​ ​ពេលខ្លះ​ ​រីឯ​ម៉ាឡេស៊ី​វិញ​ ​ឆ្លង​ជាង​១​៥​០​០​០​នាក់​ក៏មាន​ដែរ​។​ ​ទីភ្នាក់ងារ​ព័ត៌មាន​សិង្ហបុរី​មួយ​នេះ​ក៏បាន​ចេញផ្សាយ​ដែរ​ថា​ ​កន្លងមក​ ​ហ្វីលីពីន​ក៏​ហាម​អ្នកដំណើរ​មកពី​ប្រទេស​ផ្សេងៗ​ដែរ​ ​មាន​៨​ប្រទេស​ហើយ​ ​រួម​មាន​ទាំង​ឥណ្ឌូ​នេ​ស៊ី​ ​និង​ឥណ្ឌា​ដែរ​៕​

  • វៀតណាមឈានដល់ការឆ្លង១ថ្ងៃ ជាង៧ពាន់នាក់ហើយ

    វៀតណាមឈានដល់ការឆ្លង១ថ្ងៃ ជាង៧ពាន់នាក់ហើយ

    ក្រសួងសុខាភិបាលវៀតណាមបានប្រកាស ទើបរកឃើញវិជ្ជមានកូវីដ១៩ ចំនួនជាង៣ពាន់នាក់ទៀត ដូច្នេះសរុបទាំងពេលព្រឹក រហូតដល់យប់ ថ្ងៃទី២៣ កក្កដា ២០២១នេះ គឺមាន៧២៩៥នាក់ ជាចំនួនឆ្លងប្រចាំថ្ងៃខ្លាំង ពុំធ្លាប់មាន៕ ប្រភពពី VNexpress

  • វៀតណាមទទួលបានវ៉ាក់សាំង AstraZeneca ជាង១.២លានដូសទៀត

    វៀតណាមទទួលបានវ៉ាក់សាំង AstraZeneca ជាង១.២លានដូសទៀត

    វ៉ាក់សាំងប្រភេទ AstraZeneca ១ ២២៨ ៥០០ដូសទៀតត្រូវបានបញ្ជូនដល់វៀតណាម នារសៀលថ្ងៃទី២៣ កក្កដា ២០២១។ នេះគឺជាផ្នែកមួយនៃកញ្ចប់វ៉ាក់សាំង AstraZeneca ដែលវៀតណាមបញ្ជាទិញ សរុប៣០លានដូស ពីក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត និងសកលវិទ្យាល័យOxford។ ឈុតដំបូង ដឹកមកដល់ កាលពីខែកុម្ភះ សរុបមក ដឹកមកដល់៣.១៣លានដូសហើយ។ មកទល់នេះ វៀតណាមមានវ៉ាក់សាំង AstraZeneca ក្នុងដៃជិត៨.៦លានដូសហើយ បូករួមទាំងការផ្តល់ជូនតាមយន្តការកូវ៉ាក់ និងការជួយពីរដ្ឋាភិបាលប្រទេសនានាដែរ។ វៀតណាមក៏មានវ៉ាក់សាំងផ្សេងៗទៀតដែរ ចាក់ជូនប្រជាពលរដ្ឋ ខណៈខ្លួនគ្រោងនឹងចាក់លើ៧០ភាគរយនៃចំនួនប្រជាជនសរុប៕ ប្រភពពី VNexpress

  • ការសិក្សាមួយបង្ហាញថា ក្រុមហ៊ុនធំៗចំនួន២០ស្ថិតនៅពីក្រោយកំណើនកាកសំណល់ប្លាស្ទិកនៅទូទាំងពិភពលោក (មានវីដេអូ)

    ការសិក្សាមួយបង្ហាញថា ក្រុមហ៊ុនធំៗចំនួន២០ស្ថិតនៅពីក្រោយកំណើនកាកសំណល់ប្លាស្ទិកនៅទូទាំងពិភពលោក (មានវីដេអូ)

    Video: https://fb.watch/6WgispwZza/ អន្តរជាតិ៖ មានតែក្រុមហ៊ុនចំនួន២០ប៉ុណ្ណោះ ដែលជាប្រភពរ៉ាប់រងចំនួនជាងពាក់កណ្តាល នៃវត្ថុប្លាស្ទិកដែលត្រូវបានប្រើនៅទូទាំងពិភពលោក ។ នោះគឺជាការសន្និដ្ឋាន នៃការវិភាគបណ្តាញសាជីវកម្ម នៅពីក្រោយការផលិតប្លាស្ទិក ។ ការសិក្សានេះ បានពិនិត្យទៅលើរោងចក្រប្រមាណ១ពាន់រោងចក្រដែលផលិតវត្ថុធាតុដើមដែលត្រូវការសម្រាប់ផលិតផលប្រើប្រាស់តែមួយម្តង ។ ដបប្លាស្ទិក, កញ្ចប់ស្បៀងអាហារ និងកាបូប ស្ថិតនៅក្នុងចំណោមវត្ថុរាប់ពាន់លាន ដែលត្រូវបានប្រើម្តង ហើយបន្ទាប់មកត្រូវបានគេបោះចោល ដោយជាញឹកញាប់ត្រូវបានបញ្ចប់នៅមហាសមុទ្រ ។ ការសិក្សាស្រាវជ្រាវនេះ ធ្វើឡើងជាសម្ព័ន្ធមួយ ក្នុងនោះរួមមានទាំងសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍ផងដែរ ដោយមើលទៅលើក្រុមហ៊ុនណាដែលស្ថិតនៅមូលដ្ឋានខ្សែសង្វាក់ផ្គត់ផ្គង់ប្លាស្ទិក ហើយនឹងប្លុកអគារដែលផលិតប្លាស្ទិកទាំងអស់ ។ ការសិក្សាស្រាវជ្រាវខាងលើ បានកត់ត្រាឈ្មោះក្រុមហ៊ុនគីមីឥន្ធនៈចំនួន២០ ដែលខ្លួនបាននិយាយថា ជាប្រភពរ៉ាប់រងរហូតដល់៥៥ភាគរយ នៃកាកសំណល់ប្លាស្ទិកដែលប្រើប្រាស់តែមួយម្តង ។ ក្រុមហ៊ុនទាំងនោះ រួមមាន ExxonMobil, Dow និង Sinopec ។  ការសិក្សានេះទៀតសោត ក៏បានវាយតម្លៃផងដែរ ថាតើប្រទេសណាដែលផលិតកាកសំណល់ប្លាស្ទិកប្រើប្រាស់ច្រើនជាងគេ ដោយផ្អែកលើអត្រាប្រជាជន ។ ចក្រភពអង់គ្លេសស្ថិតនៅលំដាប់ទីបួន ដោយមានកាកសំណល់ប្លាស្ទិកច្រើនជាង៤០គីឡូក្រាមត្រូវបានបង្កើតឡើងសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ ខណៈដែលអូស្រ្តាលីឈរនៅលំដាប់ទី ១ និងសហរដ្ឋអាមេរិកទី ២ ។ ទន្ទឹមនេះ ផ្នែកមួយនៃការកើនឡើងតម្រូវការប្លាស្ទិក…

  • វៀតណាមកំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក ដើម្បីផលិតវ៉ាក់សាំង Covid-19 ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA (មានវីដេអូ)

    វៀតណាមកំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក ដើម្បីផលិតវ៉ាក់សាំង Covid-19 ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA (មានវីដេអូ)

    វៀតណាម៖ ក្រសួងការបរទេសវៀតណាមបញ្ជាក់ថា វៀតណាមកំពុងពិភាក្សាជាមួយអាមេរិក ដើម្បីផលិតវ៉ាក់សាំងដែលប្រើប្រាស់បច្ចេកវិទ្យា mRNA នៅក្នុងប្រទេសរបស់ខ្លួន ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងតែព្យាយាមបង្កើនការផ្គត់ផ្គង់វ៉ាក់សាំង ចំពេលផ្ទុះជំងឺកូវីដ១៩ដ៏អាក្រក់បំផុត ។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការផលិតវ៉ាក់សាំងដែលប្រើប្រាស់បច្ចេកវិទ្យា mRNA ដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណ អាចចាប់ផ្តើមនៅត្រីមាសទី៤ ឆ្នាំ២០២១នេះ ឬអាចនៅដើមឆ្នាំ២០២២ខាងមុខ ហើយថា តាមកិច្ចព្រមព្រៀងនេះ វៀតណាមអាចនឹងផលិតវ៉ាក់សាំងពី ១០០លានទៅ ២០០លានដូស ក្នុងមួយឆ្នាំ ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer និង Moderna ដែលប្រើប្រាស់បច្ចេកវិទ្យា RNA (mRNA) ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ពួកគេ នៅមិនទាន់ធ្វើការឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយពីកាសែតរ៉យទ័រនៅឡើយទេ ។ គួរកត់សម្គាល់ ក្រោយទប់ស្កាត់ជំងឺរាតត្បាតបានជោគជ័យនោះ បច្ចុប្បន្ននេះវៀតណាមកំពុងប្រឈមមុខនឹងការកើនឡើងករណីឆ្លងម្តងទៀត ដោយមានតំបន់មួយចំនួននៅភាគខាងត្បូងប្រទេស រួមទាំងទីក្រុងហូជីមិញ កំពុងស្ថិតក្រោមវិធានការបិទខ្ទប់ដ៏តឹងរ៉ឹង ៕ ប្រភព៖ AP

  • អូស្រ្តាលីអនុម័តអោយប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech ចាក់ដល់ក្មេងៗដែលមានអាយុពី ១២ឆ្នាំ ដល់១៥ឆ្នាំ (មានវីដេអូ)

    អូស្រ្តាលីអនុម័តអោយប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech ចាក់ដល់ក្មេងៗដែលមានអាយុពី ១២ឆ្នាំ ដល់១៥ឆ្នាំ (មានវីដេអូ)

    អូស្ត្រាលី៖ រដ្ឋមន្រ្តីសុខាភិបាលសហព័ន្ធរបស់អូស្រ្តាលីលោក ហ្គ្រេក ហាន់ (Greg Hunt) បញ្ជាក់ថា និយ័តករអូស្រ្តាលីបានអនុម័តអោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ការប្រើប្រាស់លើកុមារ ដែលមានអាយុពី ១២ ទៅ ១៥ឆ្នាំ ខណៈប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើង នៃវីរុសបម្លែងថ្មី Delta នៅក្នុងរដ្ឋចំនួនបី ។ រដ្ឋមន្រ្តីសុខាភិបាលសហព័ន្ធរបស់អូស្រ្តាលីរូបនេះ បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមអ្នកជំនាញបានវាយតម្លៃលើភស្តុតាងក្នុងស្រុក និងអន្តរជាតិយ៉ាងហ្មត់ចត់ចំពោះការអនុម័តខាងលើនេះ នៅមុនពេលពង្រីកការព្រមព្រៀងរបស់ខ្លួន សម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតអាមេរិក-អាល្លឺម៉ង់នេះ ដែលនឹងត្រូវចាក់ជូនក្រុមមនុស្សដែលមានអាយុចន្លោះពី១២ ទៅ១៥ឆ្នាំ ។ គួរកត់សម្គាល់ បច្ចុប្បន្ន វ៉ាក់សាំងបង្ការជំងឺរបស់ក្រុមហ៊ុន Pfizer-BioNTech ទើបតែត្រូវបានអនុញ្ញាតអោយប្រើប្រាស់នៅក្នុងប្រទេសអូស្ត្រាលី សម្រាប់ក្រុមមនុស្សដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ ។ យ៉ាងណាមិញ អូស្រ្តាលីនឹងផ្តល់ប្រឹក្សាដល់ក្រុមកុមារណា ដែលគួរតែត្រូវបានផ្តល់អាទិភាព សម្រាប់ការចាក់វ៉ាក់សាំង និងនៅពេលណាដែលវាគួរតែត្រូវបានអនុវត្ត ៕ ប្រភព៖ AP

  • អាជ្ញាធរសុខាភិបាលអាមេរិកនឹងពិចារណាលើការចាក់វ៉ាក់សាំងបង្ការ Covid-19 ដូសទី៣ដល់ក្រុមមនុស្សមានប្រព័ន្ធភាពស៊ាំទន់ខ្សោយ (មានវីដេអូ)

    អាជ្ញាធរសុខាភិបាលអាមេរិកនឹងពិចារណាលើការចាក់វ៉ាក់សាំងបង្ការ Covid-19 ដូសទី៣ដល់ក្រុមមនុស្សមានប្រព័ន្ធភាពស៊ាំទន់ខ្សោយ (មានវីដេអូ)

    អាមេរិក៖ ក្រុមទីប្រឹក្សានៃមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) នឹងពិចារណាលើសំណើដែលបង្ហាញថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បន្ថែម ឬ ដូសទី៣អាចជួយបង្កើនការការពារ ក្នុងចំណោមមនុស្សដែលមានប្រព័ន្ធភាពសុំាចុះខ្សោយ ។ ការបោះឆ្នោតសម្រេចចិត្តលើការផ្ដល់អនុសាសន៍ថាតើគួរ ឬមិនគួរចាក់វ៉ាក់សាំងបន្ថែម (ដូសទី៣) មិនទាន់ត្រូវបានកំណត់នៅឡើយទេ ដោយរង់ចាំមើលរហូតដល់ក្រោយចប់កិច្ចប្រជុំ ។ យ៉ាងណាមិញ ទិន្នន័យសិក្សាស្រាវជ្រាវមួយត្រូវបានចេញផ្សាយនៅមុនកិច្ចប្រជុំរបស់ក្រុមទីប្រឹក្សា CDC បានបង្ហាញថា ការចាក់វ៉ាក់សាំងបន្ថែម ឬដូសទី៣ លើក្រុមមនុស្សដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ អាចជួយបង្កើនអង់ទីករឆ្លើយតបរបស់ពួកគេអោយកាន់តែរឹងមាំ ។ គិតមកទល់ពេលនេះ មិនទាន់មានទិន្នន័យជាក់លាក់បង្ហាញពីប្រសិទ្ធភាព និងភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសទី៣នៅឡើយទេ ។ ប៉ុន្តែកាលពីសប្ដាហ៍មុន អ៊ីស្រាអែលបានចាប់ផ្ដើមចាក់វ៉ាក់សាំង Pfizer-BioNTech ដូសទី៣ សម្រាប់អ្នកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ ខណៈក្រុមអ្នកជំនាញយល់ថា ការចាក់វ៉ាក់សាំងបន្ថែមនេះ អាចនឹងត្រូវបានអនុញ្ញាតក្នុងសហរដ្ឋអាមេរិកនាពេលឆាប់ៗខាងមុខ ៕ Reuters

  • នាយករដ្ឋមន្រ្តីបារាំង៖ ៩៦%នៃករណីឆ្លង Covid-19 ថ្មីៗនៅក្នុង ប្រទេសបារាំង គឺស្ថិតក្នុងចំណោមមនុស្សមិន ទាន់ចាក់វ៉ាក់សាំង(មានវីដេអូ)

    នាយករដ្ឋមន្រ្តីបារាំង៖ ៩៦%នៃករណីឆ្លង Covid-19 ថ្មីៗនៅក្នុង ប្រទេសបារាំង គឺស្ថិតក្នុងចំណោមមនុស្សមិន ទាន់ចាក់វ៉ាក់សាំង(មានវីដេអូ)
  • ចិនបានផ្តល់ជំនួយវ៉ាក់សាំង Covid-19 ជាង៦០០លានដូសហើយ ជូនដល់​ប្រទេសនានាជុំវិញពិភពលោក (មានវីដេអូ)

    ចិនបានផ្តល់ជំនួយវ៉ាក់សាំង Covid-19 ជាង៦០០លានដូសហើយ ជូនដល់​ប្រទេសនានាជុំវិញពិភពលោក (មានវីដេអូ)
  • វៀតណាមរកឃើញអ្នកឆ្លង Covid-19 ថ្មីៗជាង៦ពាន់ករណី បន្ថែមទៀត គិត​ត្រឹមយប់ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ (មានវីដេអូ)

    វៀតណាមរកឃើញអ្នកឆ្លង Covid-19 ថ្មីៗជាង៦ពាន់ករណី បន្ថែមទៀត គិត​ត្រឹមយប់ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ  (មានវីដេអូ)