Category: ព័ត៌មានអន្តរជាតិ

  • ចក្រភព​អង់គ្លេស​នឹង​បញ្ជូន​នាវា​ចម្បាំង​ ២គ្រឿង ឱ្យ​ឈរ​ជើង​ជា​អចិន្ត្រៃយ៍​នៅ​តំបន់​ឥណ្ឌូ​-ប៉ាស៊ីហ្វិក ដើម្បី​បង្ហាញ​ពី«​ការ​ការពារ​សណ្ដាប់ធ្នាប់​អន្តរជាតិ»

    ចក្រភព​អង់គ្លេស​នឹង​បញ្ជូន​នាវា​ចម្បាំង​ ២គ្រឿង ឱ្យ​ឈរ​ជើង​ជា​អចិន្ត្រៃយ៍​នៅ​តំបន់​ឥណ្ឌូ​-ប៉ាស៊ីហ្វិក ដើម្បី​បង្ហាញ​ពី«​ការ​ការពារ​សណ្ដាប់ធ្នាប់​អន្តរជាតិ»

    ហ៊ីម រដ្ឋា ចក្រភព​អង់គ្លេស​មាន​ផែនការ​ក្នុង​ការ​បញ្ជូន​នាវា​ចម្បាំង​របស់​ខ្លួន​ចំនួន ២គ្រឿង​ ដើម្បី​ឱ្យ​ទៅ​ឈរ​ជើង​ជា​អចិន្ត្រៃយ៍​នៅ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។ នេះ​បើ​តាម​ការ​បញ្ជាក់​​ពី​​លោក Ben Wallace រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អង់គ្លេស អំឡុង​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ជប៉ុន​លោក Nobuo Kishi កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅនេះ​។ លោក Wallace បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន​រយៈ​ពេល ២ថ្ងៃ កាល​ពី​ដើម​សប្ដាហ៍​នេះ ដោយ​លោក​បាន​ចូល​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន Yoshihide Suga និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​ប្រទេស​នេះ។ ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​អង់គ្លេស​លើក​នេះ ធ្វើ​ឡើង​ដើម្បី​រឹត​ចំណង​មិត្តភាព​ ផ្នែក​សន្តិសុខ​រវាង​ប្រទេស​ជប៉ុន និង​អង់គ្លេស​ ខណៈ​ប្រទេស​ទាំង​ពីរ​នេះ​សន្យា​គ្នា​ថា «ប្រឆាំង​ដាច់​ខាត​នឹង​ការ​​ប្រព្រឹត្តិ​សកម្មភាព​ឯកតោភាគី​ណា​មួយ ដែល​​ប៉ុនប៉ង​ផ្លាស់​ប្ដូរ​ស្ថានភាព​បច្ចុប្បន្ន ដោយ​កម្លាំង​ប្រដាប់​អាវុធ ឬ ការ​គំរាមកំហែង ក៏​ដូច​ជា​សកម្មភាព​បញ្ឆេះ​បង្ក​ជា​ជម្លោះ​ណា​មួយ»។​​ តែទោះជា​យ៉ាង​ណា​ ផែនការ​នៃ​ការ​បញ្ជូន​នាវា​ទាំង​ពីរ​គ្រឿង​ មិន​ទាន់​បាន​បញ្ចេញពី​ពត៌មាន​​លម្អិត​ជា​សាធារណៈ​នៅ​ឡើយ​នោះ​ទេ។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​ការពារ​ជាតិ​អង់គ្លេស​បាន​ឱ្យ​ដឹង​ថា នាវា​ទាំង​ពីរ​គ្រឿង​នេះ​មាន​ឈ្មោះ​ថា HMS Spey និង HMS Tamar ​ជា​នាវា​ល្បាត​ក្រៅ​ឆ្នេរ​សមុទ្រ (Offshore Patrol Vessels)។ អ្នក​នាំ​ពាក្យ​របស់​ស្ថានទូត​អង់គ្លេស​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា នាវា​ទាំង​ពីរ​គ្រឿង​នេះ​នឹង​មិន​មាន​មូលដ្ឋាន​អចិន្ត្រៃយ៍​នោះ​ទេ។ ចំណែក​ឯ​ខាង​ក្រសួង​ការពារ​ជាតិ​បាន​បង្ហើប​​ថា ប្រតិបត្តិការ​នៃ​នាវា​ទាំង​ពីរ​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ចុង​ខែ​សីហា ជាមួយ​នឹង​ការ​ទំនុក​បម្រុង​ពី​សំណាក់​ប្រទេស​ជា​ដៃ​គូ ដែល​មាន​ដូច​ជា អូស្ត្រាលី ជប៉ុន…

  • អាស៊ានឆ្លងកូវីដ១៩មានជាង៩ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

    អាស៊ានឆ្លងកូវីដ១៩មានជាង៩ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៩ម៉ឺន៤ពាន់៨៩៧ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់៩៩០នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧ប្រទេស ។ ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៩ម៉ឺន៤ពាន់៨៩៧ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់៩៩០នាក់។ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, ឡាវ, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៧ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, វៀតណាម, និងប្រទេសកម្ពុជា។ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៤ម៉ឺន៩ពាន់៥០៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣លាន៣ម៉ឺន៣ពាន់៣៣៩ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន១ពាន់៤៤៩នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧ម៉ឺន៩ពាន់៣២នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន១ម៉ឺន៣ពាន់៣៤ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៩៦ម៉ឺន៤ពាន់៩១៨ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន១៣៤នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧ពាន់៥៧៤នាក់។ប្រទេសថៃមានការឆ្លងថ្មីចំនួន១ម៉ឺន៣ពាន់៦៥៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤៥ម៉ឺន៣ពាន់១៣២ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៨៧ករណីដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ពាន់៦៩៧នាក់។នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន៥ពាន់៨២៨ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៥៣ម៉ឺន២៦៦ករណី។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន១៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៦ពាន់៨៩១នាក់។ប្រទេសមីយ៉ាន់ម៉ានមានការឆ្លងថ្មីចំនួន៦ពាន់៩៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២៤ម៉ឺន៦ពាន់៦៦៣ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២៤៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥ពាន់៨១៤នាក់។ប្រទេសវៀតណាមមានការឆ្លងថ្មី៥ពាន់៥៣៧ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៧ម៉ឺន១ពាន់១៤៤ករណី។ចំណែកការស្លាប់ថ្មីមានចំនួន៣៦នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣៧០នាក់។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៨១១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៧ម៉ឺន៤១៩ករណី។ ចំណែកការស្លាប់ថ្មី២០ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់១៨៨នាក់។ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន១៧០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៣ពាន់៧៩១ករណី។ប្រទេសឡាវមានការឆ្លងថ្មីចំនួន២៥៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤ពាន់១១៩ករណី។ប្រទេសប្រុយណេមានការឆ្លងថ្មីចំនួន៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣០៩ករណី។គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៦លាន៤៣ម៉ឺន៨ពាន់១០០ករណី, និងការស្លាប់មាន១២ម៉ឺន៤ពាន់៦១០នាក់។បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ១៩២លានករណី, និងការស្លាប់មានជាង៤លាន១៤ម៉ឺននាក់។

  • ឥណ្ឌូនេស៊ី៖កើនឡើងករណីកូវីដ-១៩ ខ្លាំងបណ្តាលអោយមានកន្លែងព្យាបាលអ្នកជម្ងឺ

    ឥណ្ឌូនេស៊ី៖កើនឡើងករណីកូវីដ-១៩ ខ្លាំងបណ្តាលអោយមានកន្លែងព្យាបាលអ្នកជម្ងឺ

    ឥណ្ឌូនេស៊ី​កំពុង​ព្យាយាម​គ្រប់​គ្រង​ស្ថានភាព​កូវីដ-១៩​ នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ដែល​បច្ចុប្បន្ន​ចំនួន​អ្នក​ឆ្លង​កើន​ឡើង​ជា​លំដាប់​ចាប់​តាំង​ពី​ខែ​ឧសភា​។ បន្ទាប់​ពី​ចំនួន​ករណី​​វិជ្ជមាន​កើន​ឡើង​ខ្លាំង​ ប្រជាពលរដ្ឋ​​ឥណ្ឌូនេស៊ី​ដែលលទ្ធផល​​វិជ្ជមាន​កូវីដ-១៩​ កម្រិត​ស្រាល​តម្រូវ​អោយ​ព្យាបាល​ និង​ដាក់​ខ្លួន​អោយ​ដាច់​ដោយ​ឡែក​នៅ​គេហដ្ឋាន​របស់​ពួក​គេ​។ ការ​​ព្យាបាល​អ្នក​ជម្ងឺ​កូវីដ-១៩​ ​​បណ្តាល​អោយ​មាន​អ្នក​ស្លាប់​នៅ​តាម​ផ្ទះ​ បន្ទាប់​ពី​មន្ទីរពេទ្យ​មិន​អាច​ទទួល​អ្នក​ទទួល​អ្នក​ជម្ងឺ​ថ្មី​ដោយ​សារ​កង្វះ​អុកស៊ីសែន​ និង​គ្រែ​សម្រាប់​ដាក់​អោយ​អ្នក​ជម្ងឺ​សម្រាក​ព្យាបាល​។ តួរយ៉ាង​ កាល​ពី​ថ្ងៃ​ទី​ពុធនេះ​ ​ប្រទេស​ឥណ្ឌូនេស៊ី​មាន​អ្នក​ឆ្លង​កូវីដ-១៩​ ថ្មី​ប្រមាណ​ ៣៣៧៧២​ នាក់​និង​មាន​អ្នក​ស្លាប់​ ១៣៨៣​ នាក់​។ តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ CNA អគ្គលេខាធិការ​នៃ​សមាគម​មន្ទីរពេទ្យ​ឥណ្ឌូនេស៊ី​លោក​ស្រី​ Lia​ Gardenia​ Partakusuma​ បាន​និយាយ​​៖ «មន្ទីរពេទ្យ​មួយ​ជា​ធម្មតា​ត្រូវ​ប្រើ​អុកស៊ីសែន​ ៣​ តោន​ក្នុង​រយៈ​ពេល​ ៣​ ថ្ងៃ​ទៅ​មួយ​សប្តាហ៍​ ឥឡូវ​នេះ​បរិមាណ​អុកស៊ីសែន​ប្រើ​បាន​មួយ​ថ្ងៃ​ប៉ុណ្ណោះ​»។ ចំពោះ​ស្ថានភាព​កូវីដ-១៩​ នៅ​ឥណ្ឌូនេស៊ី​បច្ចុប្បន្ន​ដែល​មាន​ដូច​ជា​ កង្វះ​អុកស៊ីសែន​​សម្រាប់​ព្យាបាល​អ្នក​ជម្ងឺ​ សមាគម​អ្នក​ជំនាញ​សុខភាព​សាធារណៈ​ឥណ្ឌូនេស៊ី​បាន​និយាយ​ថា​ កង្វះ​អុកស៊ីសែន​កើត​ចេញ​ពី​អសមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​គ្រប់​គ្រង​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ខ្លួន​ និង​លទ្ធភាព​ដែល​អាច​មាន​ការ​កើន​ឡើង​ករណី​វិជ្ជមាន​កូវីដ-១៩​។ អ្នក​ជំនាញ​ផ្នែក​សុខភាព​បាន​ធ្លាប់​ដាស់​តឿន​​ទៅ​​រដ្ឋាភិបាល​ថា​​អាច​នឹង​មាន​ករណី​កើនឡើង​គួរ​ឱ្យ​កត់​សម្គាល់​ដោយ​សារ​តែ​ថ្ងៃ​បុណ្យ​ជាតិ​នា​ពេល​ខាង​មុខនេះ​​។ ការ​កើន​ឡើង​​​ចំនួនករណី​​វិជ្ជមាន​កូវីដ-១៩​ ត្រូវ​បាន​គេ​ជឿ​ថា​​បណ្តាល​មក​ពី​ការ​ល្មើស​បំរាម​គោច​ររបស់​ប្រជាពលរដ្ឋ​​នៅ​ថ្ងៃ​បុណ្យ​ Eid al-Fitr ។ បុណ្យ​ Eid al-Fitr មាន​រយៈ​ពេល​បី​ថ្ងៃ​ ហើយ​ក្នុង​កំឡុង​ពេល​ថ្ងៃ​បុណ្យ​នេះ​ពួក​គេ​ប្រារព្ធ​ដោយ​មាន​ការ​ជួប​ជុំ​ និង​ពិសារ​អាហារ​ជុំ​គ្នា​សម្រាប់​បញ្ចប់​ពីធី​បុណ្យ ​Ramadon​ ។ តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ Aljazeera​ កាល​ពី​ថ្ងៃ​ទី​ ១០​…

  • ក្រុមហ៊ុនផលិតឱសថអាមេរិកតម្រូវបង់ប្រាក់តម្លៃ ២៦ ប៊ីលានដុល្លារជាការដោះស្រាយបញ្ហាថ្នាំបំបាត់ការឈឺចាប់

    ក្រុមហ៊ុនផលិតឱសថអាមេរិកតម្រូវបង់ប្រាក់តម្លៃ ២៦ ប៊ីលានដុល្លារជាការដោះស្រាយបញ្ហាថ្នាំបំបាត់ការឈឺចាប់

    មេធាវី​ទូទៅ​របស់​រដ្ឋ​មួយ​ក្រុម​នៅ​ស​ហ​រដ្ឋ​អាមេរិក​បាន​បង្ហាញ​នូវ​ដំណោះ​ស្រាយ​បញ្ហា​អ្នក​ញៀន​ថ្នាំ​បំ​បាត់​ការ​ឈឺ​ចាប់​នៅ​សហរដ្ឋអាមេរិក​ដោយ​តម្រូវ​អោយ​ក្រុមហ៊ុន​ផលិត​ឱសថ​ធំៗ​បង់​ជា​សំណង​ ២៦​ ប៊ីលាន​ដុល្លារ​អាមេរិក​។ តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ Aljazeera​ សំណើ​ដំណោះស្រាយ​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ២១​​ កក្កដា​ក្រុមហ៊ុន​ផលិត​ឱសថ​ធំ​បំផុត​ចំនួន​ ៣​ របស់​អាមេរិក​មាន​ដូច​ជា​ McKesson​, Cardinal​ Health​ and​ Amerisource​ Bergen​ និង​ Johnson​ &​ Johnson​ ។ លោក​ Letitial​ James​ ដែល​ជា​មេធាវី​ម្នាក់​មក​ពី​រដ្ឋ​ចំនួន​ ១៥​ ដែល​ចូល​រួម​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ​បាន​និយាយ​ថា​៖​ «​ ក្រុមហ៊ុន​ជា​ច្រើន​ដែល​ផលិត​ និង​ចែក​ចាយ​ថ្នាំ​ប្រភេទ​នេះ​នៅ​ទូទាំង​ប្រទេស​បាន​ធ្វើ​ដូច្នេះ​ដោយ​មិន​គិត​ពី​អាយុ​ជីវិត​អ្នក​ប្រើ​ប្រាស់​ ឬ​វិបត្តិ​ជាតិ​ឡើយ​»​។​ ថវិការ​ដែល​តម្រូវ​អោយ​ក្រុមហ៊ុន​ផលិត​ឱសថ​ទាំង​នោះ​នឹង​ត្រូវ​បង់​ក្នុង​រយៈ​ពេល​ ១៨​ ឆ្នាំ​។ ក្រុមហ៊ុន​ Johnson​ &​ Johnson​ ​នឹង​បង់​សំណង​នោះ​ក្នុង​រយៈ​ពេល​ ៩​ ឆ្នាំ​ជា​មួយ​នឹង​ទឹក​ប្រាក់​រហូត​ដល់​ ៣,៧​ ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ ​៣​ ឆ្នាំ​ដំបូង​។ ថវិកា​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ការ​ព្យាបាល​អ្នក​ដែល​ញៀន​ថ្នាំ​ប្រភេទ​នេះ​ ផ្គត់​ផ្គង់​​ក្រុម​​គ្រួសារ​​ដែល​ត្រូវ​ការ​ ការ​អប់រំ​ និង​កម្ម​វិធី​សង្គម​ផ្សេង​ៗ​ទៀត​។​ លោក​ Michael​ Ullmann​ អ្នក​ប្រឹក្សា​ទូទៅ​របស់​ក្រុមហ៊ុន​ Johnson​ &​…

  • ឥណ្ឌាមានករណីស្លាប់ដោយសារជម្ងឺផ្តាសាយបក្សី

    ឥណ្ឌាមានករណីស្លាប់ដោយសារជម្ងឺផ្តាសាយបក្សី

    កាល​ពី​ថ្ងៃ​អង្គារ​នេះ ​នៅ​​ឥណ្ឌា​មាន​ការ​រក​ឃើញ​ករណី​ស្លាប់​ដោយ​សារ​ជម្ងឺ​ផ្តាសាយ​បក្សី​ដំបូង​ដែល​កើត​​មាន​ឡើង​ទៅលើ​កុមារា​អាយុ​ ១១​ ឆ្នាំ។ តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ CNA សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋា​ភិបាល​ឥណ្ឌា​បាន​និយាយ​ថា​ក្មេងប្រុសម្នាក់​នោះ​ត្រូវបានចូល​សម្រាក​ព្យាបាល​នៅវិទ្យាស្ថាន​វេជ្ជសាស្ត្រ​ឥណ្ឌា​នៅ​ទីក្រុង​ New Delhi ​នៅ​ថ្ងៃ​ទី​ ២​ ខែ​កក្កដា​និង​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​​ ២០​នេះ​ ​​បន្ទាប់​ពី​សរីរាង្គ​ខាង​ក្នុងភាគ​ច្រើន​លែង​ដំណើរការ​។ សេចក្តីថ្លែងការណ៍​បានបន្ត​និយាយ​ថា​ បុគ្គលិកពេទ្យដែល​ព្យាបាល​អ្នក​ជម្ងឺ​​ និង​ក្រុម​គ្រួសារ​ក្មេង​ប្រុស​នោះ​ត្រូវ​បាន​ដាក់​អោយ​នភ​ដាច់​ដោយ​ឡែក​។

  • មន្ត្រីចិន៖ ប្រទេសចិននឹងមិនទទួលយកផែនការរបស់ WHO ស្តីពីការតាមដានប្រភពដើមនៃវីរុស Covid-19 ដំណាក់កាលទី២ឡើយ (មានវីដេអូ)

    មន្ត្រីចិន៖ ប្រទេសចិននឹងមិនទទួលយកផែនការរបស់ WHO ស្តីពីការតាមដានប្រភពដើមនៃវីរុស Covid-19 ដំណាក់កាលទី២ឡើយ (មានវីដេអូ)

    ចិន៖ មន្ត្រីជាន់ខ្ពស់ នៃគណៈកម្មការសុខាភិបាលជាតិចិន (NHC) លោក ហ្សេង យីស៊ីន បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានខ្លីមួយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិននឹងមិនអនុវត្តតាមផែនការសំណើរបស់អង្គការសុខភាពពិភពលោក (WHO) ស្តីពីការតាមដានប្រភពដើមនៃវីរុសកូរ៉ូណាដំណាក់កាលទី២ឡើយ ។ ស្របពេលជាមួយគ្នានេះដែរ លោក ហ្សេង យីស៊ីន បាននិយាយថា ខ្លួនមានការតក់ស្លុតចំពោះផែនការស៊ើបអង្កេតរកប្រភពដើមនៃវីរុស COVID-19 ក្នុងដំណាក់កាលទី ២ ដោយអង្គការសុខភាពពិភពលោក (WHO) ហើយថែមទាំងបានច្រានចោលផងដែរ ចំពោះពាក្យចចាមអារ៉ាមថា វីរុស COVID-19 ត្រូវបានលេចធ្លាយចេញពីមន្ទីរពិសោធន៍ ។ លោក ហ្សេង បានសង្កត់ធ្ងន់ទៀតថា មន្ទីរពិសោធន៍នៅក្នុងទីក្រុងវូហាន គ្មានវីរុសដែលអាចចម្លងដោយផ្ទាល់ទៅកាន់មនុស្សនោះឡើយ ហើយចិនក៏បានធ្វើការបញ្ជាក់ម្តងហើយម្តងទៀតរួចរាល់ដែរ ចំពោះការពិតនេះ ។ ដូច្នេះចិនមិនទទួលយកផែនការរបស់ WHO ក្នុងការស៊ើបរកប្រភពដើមនៃវីរុសកូរ៉ូណាជាលើកទីពីរតាមរបៀបនេះឡើយ ៕ ប្រភព៖ CGTN

  • ប្រតិភូជាន់ខ្ពស់អាមេរិកកំពុងធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីព្យាយាមស្វែងរកមូលដ្ឋានរួមមួយ (មានវីដេអូ)

    ប្រតិភូជាន់ខ្ពស់អាមេរិកកំពុងធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីព្យាយាមស្វែងរកមូលដ្ឋានរួមមួយ (មានវីដេអូ)

    អាមេរិក៖ ប្រតិភូជាន់ខ្ពស់អាមេរិកពីររូបបាននិងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសចិន ដើម្បីខិតខំប្រឹងប្រែងព្យាយាមស្វែងរកមូលដ្ឋានរួមមួយ ។ អនុមន្រ្តីការបរទេសអាមេរិកលោកស្រី វេនឌី ហ្សឺមែន (Wendy Sherman) នឹងក្លាយជាមន្រ្តីជាន់ខ្ពស់បំផុតដំបូងបង្អស់របស់សហរដ្ឋអាមេរិក ដែលនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ចាប់តាំងពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ចូលកាន់តំណែង ។ ប្រភពបានអោយដឹងថា សម្រាប់ការបំពេញទស្សនកិច្ចរបស់លោកស្រី ហ្សឺមែន ក៏នឹងរួមបញ្ចូលទាំងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងម៉ុងហ្គោលី ផងដែរ ។ លោកស្រី ហ្សឺមែន ត្រូវបានគេរាយការណ៍ថា នឹងធ្វើដំណើរទៅកាន់ទីក្រុង ធានជីន (Tianjin) នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីជួបជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី ។ គួរកត់សម្គាល់ លោកស្រី ហ្សឺមែន និងលោក វ៉ាង ត្រូវបានគេរំពឹងថា នឹងលើកយកបញ្ហាមួយចំនួនយកមកពិភាក្សាគ្នា ហើយពួកលោកក៏ត្រូវបានគេរំពឹងដែរថា នឹងស្វែងរកផលប្រយោជន៍រួមគ្នា ដូចជាការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រែប្រួលអាកាសធាតុ និងការលើកទឹកចិត្តដល់មន្រ្តីកូរ៉េខាងជើងអោយចូលរួមក្នុងពិភាក្សានុយក្លេអ៊ែរជាដើម ៕ ប្រភព៖ NHK

  • ប្រមុខការពារជាតិអាមេរិក៖ សហរដ្ឋអាមេរិកនឹងត្រួតពិនិត្យសកម្មភាពយោធារបស់ចិន ដែលកំពុងពង្រីកឥទ្ធិពលនៅសមុទ្រចិនខាងត្បូង (មានវីដេអូ)

    ប្រមុខការពារជាតិអាមេរិក៖ សហរដ្ឋអាមេរិកនឹងត្រួតពិនិត្យសកម្មភាពយោធារបស់ចិន ដែលកំពុងពង្រីកឥទ្ធិពលនៅសមុទ្រចិនខាងត្បូង (មានវីដេអូ)

    អាមេរិក៖ រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ឡយដ៍ អូស្ទីន ថ្លែងថា សហរដ្ឋអាមេរិកនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលជាមធ្យោបាយមួយ ដើម្បីរក្សាការត្រួតពិនិត្យសកម្មភាពយោធារបស់ចិន ដែលកំពុងពង្រីកឥទ្ធិពលនៅតំបន់សមុទ្រចិនខាងត្បូង ។ ការថ្លែងបែបនេះរបស់លោក អូស្ទីន ត្រូវបានធ្វើឡើងនៅក្នុងសន្និសិទសារព័ត៌មានមួយនៅថ្ងៃពុធម្សិលមិញ មុនពេលរូបលោកចេញដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសសង្ហិបុរី វៀតណាម និងហ្វីលីពីននៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ។ ដោយសំដៅលើប្រទេសចិន ប្រមុខការពារជាតិអាមេរិករូបនេះបាននិយាយដូច្នេះថា ខ្ញុំនឹងបញ្ជាក់យ៉ាងច្បាស់ពីកន្លែងដែលយើងឈរ ជុំវិញការទាម ទារដែលគ្មានមូលដ្ឋានដោយចិននៅតំបន់សមុទ្រចិនខាងត្បូង ។ លោកបានសង្កត់ធ្ងន់ទៀតថា ខ្ញុំនឹងធ្វើការយ៉ាងជិតស្និទជាមួយដៃគូររបស់យើង អំពីការធ្វើបច្ចុប្បន្នភាព និងធ្វើទំនើបកម្មសមត្ថភាពរបស់យើង ដើម្បីធ្វើការជាមួយគ្នាក្នុងការដោះស្រាយនូវរាល់ទម្រង់នៃការឈ្លានពាន និងការបង្ខិតបង្ខំដែលយើងកំពុងប្រឈមមុខ ។ ជាមួយគ្នានេះ ក្រុមអ្នកវិភាគបាននិយាយថា រដ្ឋបាលរបស់លោក ចូ បៃដិន មានបំណងបង្កើនយុទ្ធសាស្ត្រទប់ស្កាត់របស់ខ្លួនចំពោះសកម្មភាពយោធារបស់ចិននៅសមុទ្រចិនខាងត្បូង ដោយបង្ហាញថា វាមានសារៈសំខាន់នៅអាស៊ីអាគ្នេយ៍ ៕ ប្រភព៖ NHK

  • ឡាវ​ប្រកាស​ពី​វិជ្ជមាន​កូ​វី​ដ​ប្រចាំថ្ងៃ​ខ្លាំង​ ​ពុំ​ធ្លាប់​មាន​

    ឡាវ​ប្រកាស​ពី​វិជ្ជមាន​កូ​វី​ដ​ប្រចាំថ្ងៃ​ខ្លាំង​ ​ពុំ​ធ្លាប់​មាន​

    ប្រទេស​ឡាវ​ ​នា​ថ្ងៃ​ទី​២​២​ ​កក្កដា​នេះ​បាន​រាយការណ៍​ពី​ការ​រក​ឃើញ​ ​ករណី​វិជ្ជមាន​ជំងឺ​ ​CO​V​I​D​-19 ​ថ្មីៗ​ចំនួន​ ​២​៥​៦​ករណី​បន្ថែម​ទៀត​ ​ដែល​ជា​តួលេខ​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​មិនធ្លាប់​មាន​ ​គិត​ចាប់តាំង​ពី​មានការ​រក​ឃើញ​ជំងឺ​នេះ​ ​ជាលើកដំបូង​នៅ​ក្នុង​ប្រទេស​។ ឡាវ​ ​រហូតមក​ទល់​ពេលនេះ​ ​មាន​ករណី​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​សរុប​នៅ​ទូទាំង​ប្រទេស​ ​៤​,​១​១​៩​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ ​០​៥​នាក់​ ​និង​អ្នក​ជាសះស្បើយ​ ​២​,​៥​១​១​នាក់​។​ ​អាជ្ញាធរ​ថា​ ​ចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​មាន​ ​២​៥​៤​ករណី​ ​គឺជា​ករណី​នាំចូល​ ​ក្នុង​នោះ​រួម​មាន​ ​១​២​៨​ករណី​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្ដ​ S​a​van​n​a​k​h​e​t​, ​៨​៣​ករណី​នៅ​ក្នុង​ខេត្ត​Champ​as​a​k, ​១​៦​ករណី​នៅ​ S​ar​a​van​, ​១​៤​ករណី​នៅ​ K​ham​m​u​an​ ​និង​ ​១​៣​ករណី​នៅ​ក្នុង​រដ្ឋធានី​ ​Vie​n​t​i​an​e​ ​ខណៈ​០​២​ករណី​ទៀត​ ​គឺជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្ត​ ​Champ​as​a​k​។​

  • អ្នកស្រុកសៀមប៉ាង រក្សាទម្លាប់ដើររែកបន្លែធម្មជាតិលក់នៅតាមទីប្រជុំជន ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ (មានវីដេអូ)

    អ្នកស្រុកសៀមប៉ាង រក្សាទម្លាប់ដើររែកបន្លែធម្មជាតិលក់នៅតាមទីប្រជុំជន ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ (មានវីដេអូ)

    ខេត្តស្ទឹងត្រែង៖ ពលរដ្ឋនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានដើមកំណើតខ្មែរកាត់ឡាវនៅតែបន្តរក្សាទម្លាប់របស់ខ្លួន ដោយរែកបន្លែដើរលក់ចិញ្ចឹមជីវភាពប្រចាំថ្ងៃនៅតាមទីប្រជុំជន ។ អ្នកស្រុកនៅតំបន់នោះបានអោយដឹងថា អ្នកភូមិមួយចំនួនដែលរស់នៅតាមដងទន្លេបានដាំបន្លែជាទម្លាប់ប្រពៃណីតាមបែបធម្មជាតិ ។ ជារៀងរាល់ព្រឹកព្រហៀមស្រាងៗ គេតែងឃើញមានអ្នកភូមិ២ទៅ៣នាក់ បានរែកបន្លែ និងអម្រែកដើរលក់នៅក្នុងទីប្រជុំជនស្រុកសៀមប៉ាង ដែលបន្លែបង្ការទាំងនោះ អ្នកភូមិបានដាំតាមបែបធម្មជាតិ និងមួយចំនួនទៀត ជាបន្លែដែលបានមកពីក្នុងព្រៃ ។ អ្នកស្រុកសៀមប៉ាងបានអោយដឹងទៀតថា អ្នកភូមិដែលដើររែកបន្លែលក់នោះ គឺប្រើមធ្យោបាយដោយថ្មើរជើងមានចម្ងាយឆ្ងាយពីផ្ទះពួកគាត់ ហើយពួកគាត់ភាគច្រើននិយមប្រើភាសាឡាវ នៅក្នុងការប្រាស្រ័យទាក់ទងគ្នា ។ ពួកគាត់អាចស្ដាប់ភាសាខ្មែរបាន និងនិយាយខ្មែរបានតិចតួចតែប៉ុណ្ណោះ ។ ពលរដ្ឋនៅស្រុកសៀមប៉ាងបានប្រាប់ថា រៀងរាល់ព្រឹក អ្នករស់នៅតាមភូមិឆ្ងាយៗបានប្រើដងរែករែកបន្លែ និងត្រីតាំងពីផ្ទះមកដល់ទីប្រជុំជនផ្សារសៀមប៉ាង ជាទម្លាប់តាំងពីដើមឡើយយូរណាស់មកហើយ ។ នេះគឺជាទម្លាប់របស់អ្នកនៅទីរួមស្រុកសៀមប៉ាង ។ សូមបញ្ជាក់ថា ស្រុកសៀមប៉ាង របស់ខេត្តស្ទឹងត្រែង គឺជាស្រុកមួយដែលមានចំងាយឆ្ងាយជាងគេពីទីរួមខេត្តស្ទឹងត្រែង នៅជាប់ព្រំដែនកម្ពុជា-ឡាវជាមួយខេត្តរតនគិរី ៕