Category: ព័ត៌មានអន្តរជាតិ

  • វៀតណាមទទួលជោគជ័យ ក្នុងការផលិតបានវ៉ាក់សាំង របស់ រុស្ស៊ីជា លើកដំបូង (មានវីដេអូ)

    វៀតណាមទទួលជោគជ័យ ក្នុងការផលិតបានវ៉ាក់សាំង របស់ រុស្ស៊ីជា លើកដំបូង (មានវីដេអូ)
  • វៀតណាមមានអ្នកឆ្លង Covid-19 ថ្មីៗជិត៣ពាន់នាក់បន្ថែមទៀត នៅក្នុង​របាយការណ៍​ថ្ងៃព្រហស្បតិ៍នេះ (មានវីដេអូ)

    វៀតណាមមានអ្នកឆ្លង Covid-19 ថ្មីៗជិត៣ពាន់នាក់បន្ថែមទៀត នៅក្នុង​របាយការណ៍​ថ្ងៃព្រហស្បតិ៍នេះ  (មានវីដេអូ)
  • ថៃមានអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៣ពាន់៦៥៥ករណី និងស្លាប់​៨៧​នាក់ទៀតនៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ (មានវីដេអូ)

    ថៃមានអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៣ពាន់៦៥៥ករណី និងស្លាប់​៨៧​នាក់ទៀតនៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ (មានវីដេអូ)
  • អង្គការសុខភាពពិភពលោក WHO ព្រមានថា វីរុស COVID-19 បម្លែងថ្មី Delta នឹងរាតត្បាតពាសពេញពិភពលោកនៅប៉ុន្មាន​ខែទៀត (មានវីដេអូ)

    អង្គការសុខភាពពិភពលោក WHO ព្រមានថា វីរុស COVID-19 បម្លែងថ្មី Delta នឹងរាតត្បាតពាសពេញពិភពលោកនៅប៉ុន្មាន​ខែទៀត (មានវីដេអូ)
  • អង្គការសុខភាពពិភពលោក WHO ព្រមានថា វីរុស COVID-19 បម្លែងថ្មី Delta នឹងរាតត្បាតពាសពេញពិភពលោកនៅប៉ុន្មានខែទៀត

    អង្គការសុខភាពពិភពលោក WHO ព្រមានថា វីរុស COVID-19 បម្លែងថ្មី Delta នឹងរាតត្បាតពាសពេញពិភពលោកនៅប៉ុន្មានខែទៀត

    ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) បានអោយដឹងថា វីរុសកូវីដ១៩បម្លែងថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា ហើយវាត្រូវបានក្រុមអ្នកជំនាញអន្តរជាតិជឿជាក់ថា មានសមត្ថភាពចម្លងលឿនរហ័ស និងបង្កឲ្យអ្នកឆ្លងជំងឺធ្លាក់ខ្លួនឈឺធ្ងន់រហូតដល់ស្លាប់នោះ ត្រូវបានគេរំពឹងថា នឹងក្លាយជាវីរុសរាតត្បាតពាសពេញពិភពលោកនៅប៉ុន្មានខែទៀតប៉ុណ្ណោះ ។ បើតាមអង្គការសុខភាពពិភពលោក (WHO) វីរុសកូវីដ១៩បម្លែងថ្មី Delta បច្ចុប្បន្ននេះ វាត្រូវបានរកឃើញនៅក្នុងប្រទេស និងដែនដីសរុបចំនួន១២៤រួចទៅហើយ ពោលគឺកើនឡើងចំនួន១៣បន្ថែមទៀត បើធៀបនឹងសប្តាហ៍មុន ។ ហើយរហូតមកទល់ពេលនេះ ប្រទេសធំៗក៏កំពុងតែរាយការណ៍អំពីការរាតត្បាតវីរុសនេះយ៉ាងគំហុកផងដែរ ដោយស្ថិតនៅក្នុងអត្រាលើស២ភាគ៣នៃករណីឆ្លងថ្មីៗ ។ គួរកត់សម្គាល់ វីរុសបម្លែងថ្មីចំនួនបីទៀត គឺ Alpha ដែលមានប្រភពដើមនៅអង់គ្លេសត្រូវបានបានរកឃើញនៅ១៨០ប្រទេស និង ដែនដី​ វីរុសបម្លែងថ្មី Beta ដែលមានប្រភពដើមនៅអាហ្វ្រិកខាងត្បូងត្រូវបានរកឃើញនៅ១៣០ប្រទេស និង ដែនដី ហើយវីរុសបម្លែងថ្មី Gamma ដែលប្រភពដើមនៅប្រេស៊ីលត្រូវបានរកឃើញនៅ៧៨ប្រទេស និងដែនដី ៕ ប្រភព៖ AFP

  • ថៃមានអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៣ពាន់៦៥៥ករណី និងស្លាប់៨៧នាក់ទៀតនៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

    ថៃមានអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៣ពាន់៦៥៥ករណី និងស្លាប់៨៧នាក់ទៀតនៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

    ថៃ៖ ក្រសួងសុខាភិបាលថៃបានរាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៣ពាន់៦៥៥ករណី និងស្លាប់៨៧នាក់បន្ថែមទៀតនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ។ ទន្ទឹមនេះ ក្នុងចំណោមករណីឆ្លងជំងឺកូវីដ១៩ថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៣ពាន់១១០ករណីជាប្រជាជនទូទៅ និង ៥៤៥ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ហើយនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយដែរ ក៏មានអ្នកជំងឹកូវីដ១៩ចំនួន៧ពាន់៩២១នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ ។ គួរកត់សម្គាល់ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើងនោះ ប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៤២ម៉ឺន៤ពាន់២៦៩ករណី ដែលក្នុងនោះមានអ្នកជំងឺ២៨ម៉ឺន៤ពាន់៩៥១នាក់បានជាសះស្បើយ ៕ ប្រភព៖ Bangkok Post

  • វៀតណាមមានអ្នកឆ្លង Covid-19 ថ្មីៗជិត៣ពាន់នាក់បន្ថែមទៀតនៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

    វៀតណាមមានអ្នកឆ្លង Covid-19 ថ្មីៗជិត៣ពាន់នាក់បន្ថែមទៀតនៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

    វៀតណាម៖ ក្រសួង​សុខាភិបាល​វៀត​ណា​មនៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បានរាយការណ៍ពីការ​រក​ឃើញ​អ្នក​ឆ្លងជំងឺកូវី​ដ​១៩​ក្នុង​សហគមន៍​ចំនួន​២ពាន់៩៦៥​នាក់បន្ថែម​ទៀត ដែល​នាំ​អោយ​ចំនួន​ករណីឆ្លងជំងឺកូ​វីដ​១៩​នៅ​រលក​ថ្មីនៅទូទាំងប្រទេសវៀតណាម ​កើនឡើង​ដល់​៦ម៉ឺន៧ពាន់៤២២​ករណី ​។​ ​ចាប់តាំងពី​ជំងឺកូវី​ដ​១៩​រលក​ទី​៤​វាយប្រហារ​លើប្រទេសវៀតណាម​កាលពី​ថ្ងៃ​២៧ ខែ​មេសា​មក ករណីឆ្លង​ក្នុង​សហគម​ន៍​បាន​រាលដាល់​ដល់​៦១​ខេត្ត-​ក្រុង ដោយ​ខេត្ត ​ក្វាង​ប៊ិញ ​ត្រូវ​បាន​បន្ថែម​ចូល​ក្នុង​បញ្ជី​ខេត្ត​មាន​អ្នក​កើតជំងឺកូ​វីដ​១៩​ នៅក្នុង​ថ្ងៃ​ព្រហស្បតិ៍​នេះ ។ នៅ​ទូទាំង​ប្រទេស​វៀតណាម មាន​តែ២​ខេត្ត​ភាគ​ខាងជើង​ទេ ​គឺ កាវ បាង ​និង​ឡាយ ចា​វ ដែល​មិន​ទាន់​មានករណីឆ្លងជំងឺកូវី​ដ​១៩ ​។​ ​គួរកត់សម្គាល់ ប្រទេសវៀតណាម​បាន​ចាក់​វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនដល់​ប្រជាជន​ខ្លួន​បាន​៤,៣៦​លាន​នាក់ ​ស្មើនឹង​៤,៥​ភាគរយ​នៃ​ប្រជាពលរដ្ឋ​របស់​ខ្លួន ក្នុងនោះតែ​មានមនុស្ស​៣២ម៉ឺន៤ពាន់៩៥៥​នាក់ប៉ុណ្ណោះ ​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ (ពីរដូស) ៕ ប្រភព៖ VNExpress

  • វៀតណាមទទួលជោគជ័យ ក្នុងការផលិតបានវ៉ាក់សាំងរបស់រុស្ស៊ីនៅក្នុងប្រទេសខ្លួន

    វៀតណាមទទួលជោគជ័យ ក្នុងការផលិតបានវ៉ាក់សាំងរបស់រុស្ស៊ីនៅក្នុងប្រទេសខ្លួន

    វៀតណាម៖ ប្រទេសរុស្សីបានប្រកាសនៅថ្ងៃពុធនេះថា កញ្ចប់វ៉ាក់សាំង Sputnik V មួយចំនួនត្រូវបានផលិតបានរួចរាល់ជាលើកដំបូងហើយនៅក្នុងប្រទេសវៀតណាម ដើម្បីអាចយកមកប្រយុទ្ធប្រឆាំងនឹងរលកថ្មីនៃជំងឺកូវីដ១៩ ។ កញ្ចប់វ៉ាក់សាំងដែលត្រូវបានផលិតនេះ ទោះបីជាយ៉ាងណាក្តីត្រូវបានគេចាត់ទុកថា ជាវ៉ាក់សាំងសម្រាប់តេស្តនៅឡើយ គឺជាការសហការគ្នារវាងរដ្ឋាភិបាលរុស្សីជាមួយនឹងក្រុមហ៊ុនរដ្ឋវៀតណាម Vabiotech ដែលក្នុងនោះ ទទួលបានការគាំទ្រហិរញ្ញវត្ថុទាំងស្រុងដោយ Sputnik V ។ ទន្ទឹមនេះ ប្រធានក្រុមហ៊ុន Vabiotech លោក Dat Tuan Do បានសំដែងការស្វាគមន៍យ៉ាងខ្លាំងចំពោះការប្រកាសនេះហើយថា វានឹងអាចជួយទៅដល់ប្រតិបត្តិការចាក់វ៉ាក់សាំងនៅវៀតណាមផង និងប្រទេសក្នុងតំបន់ផង ពីព្រោះថា វ៉ាក់សាំងនេះ នឹងប្រកបទៅដល់គុណភាព ជាពិសេសតម្លៃសមរម្យផងដែរ ។ យ៉ាងណាមិញ វ៉ាក់សាំងដែលផលិតរួចរាល់ជាលើកដំបូងនៅវៀតណាមទាំងនោះ នឹងត្រូវបញ្ចូនទៅដល់ដៃក្រុមហ៊ុនអ្នកផលិតនៅក្នុងទីក្រុងមូស្គូ ដើម្បីធ្វើការត្រួតពិនិត្យគុណភាពជាមុនសិន ៕ ប្រភព៖ Reuters

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩២លាន៨២ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១៤ម៉ឺននាក់ និងជាសះស្បើយ១៧៥លាន៣៤ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩២លាន៨២ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១៤ម៉ឺននាក់ និងជាសះស្បើយ១៧៥លាន៣៤ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩២លាន៨២ម៉ឺន៥ពាន់៩៨២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន១៤ម៉ឺន២ពាន់៤៧២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៥លាន៣៤ម៉ឺន៣ពាន់១៩៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៥លាន១៤ម៉ឺន៦ពាន់៤៧៦នាក់ ស្លាប់ចំនួន៦២ម៉ឺន៥ពាន់៨០៨នាក់ និងជាសះស្បើយចំនួន២៩លាន៤៥ម៉ឺន៨ពាន់៤០៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន២៥ម៉ឺន៦ពាន់៨៩៣នាក់ ស្លាប់៤១ម៉ឺន៩ពាន់២១នាក់ និងជាសះស្បើយ៣០លាន៤២ម៉ឺន១ពាន់៨១៣នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៤៧ម៉ឺន៤ពាន់៤៩៨នាក់ ស្លាប់ចំនួន៥៤ម៉ឺន៥ពាន់៦៩០នាក់ និងជាសះស្បើយ១៨លាន២០ម៉ឺន៦ពាន់១៧៣នាក់ ៕ ប្រភព៖ worldometers

  • សភា​ហុងកុង​បើក​កិច្ច​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​នឹង​ការ​ទម្លាយ​ព័ត៌មាន​ឯកជន​

    សភា​ហុងកុង​បើក​កិច្ច​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​នឹង​ការ​ទម្លាយ​ព័ត៌មាន​ឯកជន​

    ហ៊ីម រដ្ឋា​ សភា​ហុងកុង​បាន​ចាប់​ផ្ដើម​បើក​កិច្ច​ពិភាក្សា​អំពី​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ពី​ការ​ប្រឆាំង​នឹង​ការ​ទម្លាយ​ព័ត៌មាន​ឯកជន​ជា​សាធារណៈ កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Reuters បាន​ឱ្យ​ដឹង​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ ក្រោយ​ពេល​ដែល​ព័ត៌មាន​ឯកជន​របស់​មន្ត្រី​រដ្ឋបាល​នៅ​លើ​ដែនដី​នេះ ដែល​មាន​ដូច​ជា អាសយដ្ឋាន​ផ្ទាល់​ខ្លួន ក៏​ដូច​ជា​សាលារៀន ដែល​កូន​របស់​ពួក​គេ​កំពុង​តែ​រៀន ត្រូវ​បាន​ទម្លាយ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​ ដោយ​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែនដី​ស្វយ័ត​ហុងកុង។ គេ​រំពឹង​ទុក​ថា ច្បាប់​នេះ​អាច​នឹង​ត្រូវ​អនុម័ត​យ៉ាង​លឿន ដោយសារ​តែ​នៅ​ពេល​នេះ​សភា​ហុងកុង​មិន​សមាជិក​ក្រុម​ប្រឆាំង​ណា​មួយ​ទេ ខណៈ​អ្នក​តាក់តែង​ច្បាប់​មាន​និន្នាការ​ប្រឆាំង​បាន​លា​ឈប់ ក្រោយ​ពេល​ដែល​ច្បាប់​សន្តិសុខ​ជាតិ​ត្រូវ​បាន​អនុម័ត ដោយ​ក្រុង​ប៉េកាំង​កាល​ពី​ឆ្នាំ២០២០។ បើ​តាម Reuters អ្នក​ដែល​ល្មើស​នឹង​ច្បាប់​នេះ គឺ​ជា​អ្នក​ដែល​ទម្លាយ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ណា​មួយ ដោយ​មិន​មាន​ការ​អនុញ្ញាត ដែល​មាន​បំណង​ក្នុង​ការ​វាយប្រហារ​ជាក់លាក់​ណា​មួយ​ដូច​ជា ការ​គំរាមកំហែង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ជា​ដើម។ អ្នក​ល្មើស​ច្បាប់ អាច​នឹង​ប្រឈម​នឹង​ការ​ផាក​ពិន័យ​ចំនួន ១លាន​ដុល្លារ​ហុងកុង ឬ ក្បែរ ១៣ម៉ឺន​ដុល្លារ ហើយ​អាច​ជាប់​ពន្ធនាគារ​ ៥ឆ្នាំ។ បើ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ច្បាប់​នេះ​ត្រូវ​បាន​សម្ព័ន្ធ​អ៊ីនធឺណិត​អាស៊ី ដែល​រួម​មាន​ក្រុមហ៊ុន Google ក្រុមហ៊ុន Facebook និង Twitter សម្ដែង​ពី​ការ​ព្រួយបារម្ភ​ ហើយ​បាន​ហៅ​វិធានការ​នេះ​ថា មិន​សមស្រប​នឹង​បទបញ្ញត្តិ និង​ទំនោរ​របស់​ពិភពលោក៕ ប្រភព៖ Hong Kong begins talks on…