Category: ព័ត៌មានអន្តរជាតិ

  • តួកគី៖ ក្រុង Varosha របស់ប្រទេសស៊ីបនឹងបើកឡើងវិញ ទោះបីមានការជំទាស់ពីក្រិកក្ដី

    តួកគី៖ ក្រុង Varosha របស់ប្រទេសស៊ីបនឹងបើកឡើងវិញ ទោះបីមានការជំទាស់ពីក្រិកក្ដី

    អាជ្ញាធរ​នៅ​សាធារណរដ្ឋ​ទួរគី​ខាង​ជើង​នៃ​កោះ​ស៊ីប​ បាន​ចេញ​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ផ្នែក​មួយ​នៃ​ក្រុង​Varosha ​ដែល​ត្រូវ​បាន​បោះបង់​ចោល​​ នឹង​ត្រូវ​​បើក​ឡើង​វិញ​ បង្ក​ជា​ការ​ជំទាស់​យ៉ាង​ខ្លាំង​ពី​​ក្រិក​ ស៊ីប​ និង​មេដឹក​នាំ​អន្តរជាតិ​ដទៃ​ទៀត​រួម​ទាំង​សហរដ្ឋ​អាមេរិក​។​ ក្រុង ​Varosha ​ដែល​ជា​កន្លែង​​ប្រមូល​ផ្ដុំ​ដោយ​​សណ្ឋាគារ​ និង​អគារ​ស្នាក់​នៅ​ខ្ពស់​ៗ​ ​ត្រូវ​​បាន​​គេ​​បោះ​​បង់​​ចោល​​ក្លាយ​ជា​តំបន់​យោធា​ ​ដោយ​​មិន​​អនុញ្ញាត​ឱ្យ​នរណា​ចូល​តាំង​​​​ពី​សង្រ្គាម​​ឆ្នាំ​​ ១៩៧៤ ​ហើយ​​​ធ្វើ​​ឱ្យ​​កោះ​​ស៊ីប​​បាក់​​បែក​​​។​​ ​អាជ្ញាធរ​ស៊ីប​ភាគ​ខាង​ជើង​ បាន​បើក​តំបន់​តូច​មួយ​សម្រាប់​ដំណើរ​ទស្សនកិច្ច​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ ​២០២០ ​ហើយ​កាល​ពី​ថ្ងៃ​អង្គារ​នេះ​ បាន​និយាយ​ថា​ផ្នែក​មួយ​ក្រុង​នេះ​ នឹង​ត្រូវ​បើក​ជា​ធម្មតា​ជាមួយ​នឹង​យន្តការ​មួយ​ដែល​អាច​ឱ្យ​ប្រជាជន​ចូល​ទៅ​យក​នូវ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​បាន​។​ ​​ប្រធានា​ធិបតី​​ស៊ីប​លោក​ Nicos Anastasiades ​បាន​ពិពណ៌នា​អំពី​ការ​ផ្លាស់​ប្តូរ​នេះ​ថា​ ជា​ការ​មិន​អាច​ទទួល​យក​បាន​។​ ចំណែក​ឯ​​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​លោក Antony Blinken ​បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា​ ​សេច​ក្តី​សម្រេច​នេះ​ គឺ​មិន​ស៊ី​គ្នា​នឹង​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹ​ក្សា​សន្តិសុខអ​ង្គការ​សហ​ប្រជាជាតិ​ ដែល​អំពាវនាវ​យ៉ាង​ជាក់​លាក់​ថា​ក្រុង​ Varosha ត្រូ​វ​បាន​គ្រប់គ្រង​ដោយ​អង្គការ​សហ​ប្រជាជាតិ​។​ យ៉ាង​ណា​មិញ​ ប្រធានា​ធិបតី​តួកគី​លោក​ Tayyip Erdogan ​ប្រាប់​​៖​ «​យើង​មិន​មាន​ពេល​វេលាខ្ជះ​ខ្ជាយ​ ៥០​ ឆ្នាំ​ទៀត​ទេ​»​។​ លោក​និយាយ​បែប​នេះ​ ដោយ​សម្ដៅ​លើ​កិច្ច​ខិត​ខំប្រឹងប្រែង​ដែល​រាប់​ចាត់​ទុក​ថា​ជា​ការ​បរាជ័យ​ជា​ច្រើន​ទសវត្សរ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ ​ ដើម្បី​បង្រួប​បង្រួម​កោះស៊ី​ប​ដែល​បែក​បាក់​។

  • ដ្រូនជ្រមុជទឹករបស់ចិន អាចផ្លាស់ប្តូររបៀបប្រយុទ្ធគ្នាលើដែនសមុទ្រ

    ដ្រូនជ្រមុជទឹករបស់ចិន អាចផ្លាស់ប្តូររបៀបប្រយុទ្ធគ្នាលើដែនសមុទ្រ

    ក្រុមស្រាវជ្រាវមួយនៅប្រទេសចិន បានបង្ហាញពី​គម្រោង​ដ្រូនជ្រមុជទឹករបស់ខ្លួន​ ដែល​អាចសម្គាល់​ ​តាម​ដាន​ និង​វាយប្រហារសត្រូវ ដោយមិន​ចាំបាច់​មាន​មនុស្ស​បញ្ជា​។ នេះ​បើតាម​ឱ្យដឹងពីរសារព័ត៌មាន​ South China Morning Post។ គម្រោងសំងាត់ ដែលត្រូវបានផ្តល់មូលនិធិដោយយោធានេះ ត្រូវបានប្រកាស​ជាផ្នែក​ៗ​ កាលពីសប្តាហ៍​មុន​ ជាមួយនឹងការ​ចែក​ចាយ​ព័ត៌មានតាម​រយៈ​ឯកសារ​ស្ដីអំពី​ការសាកល្បង​ប្រើប្រាស់​ប្រភេទ​ដ្រូន​ជ្រមុជ​ទឹក​គ្មាន​មនុស្ស​បើក​​​ (UUV) ដែល​ហាក់​ដូច​ជា​ ដាក់​សាក​ល្បង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​កាល​ពី​ជាង​មួយ​ទសវត្សរ៍​មុន​ឯណ្ណោះ​។ គេមិនទាន់ដឹងច្បាស់ថា ហេតុអ្វីបានជាប្រទេសចិន​ទើប​បានប្រកាសលម្អិតអំពីការសាកល្បងនេះ​ ប៉ុន្តែ​ភាព​តានតឹង​លើច្រកសមុទ្រតៃវ៉ាន់ថ្មីៗនេះ បានកើនឡើងដល់ចំណុចខ្ពស់បំផុត​ក្នុងប៉ុន្មានទសវត្សចុង​ក្រោយ​នេះ។ បណ្តា​ប្រទេសដូចជា សហរដ្ឋអាមេរិក និងជប៉ុន បានលើកឡើង​ពីល​ទ្ធភាព​នៃ​ការ​ធ្វើអ​ន្ត​រា​គម​ន៍​​ ផ្នែកយោធា​ប្រសិនបើ ក្រុងប៉េកាំង ដែលចាត់ទុកកោះតៃវ៉ាន់​ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន​ ព្យាយាម​ដណ្តើម​យក​កោះនេះ​ដោយ​កម្លាំងបាយ​។ យោងតាមសាស្ត្រាចារ្យ Liang Guolong និង​សហសេវិកមកពីសាកលវិទ្យាល័យវិ​ស្វកម្មវិស្វកម្មនាវា​មុជ​ទឹក​កំពូលរបស់ប្រទេសចិន បានឱ្យដឹងថាយន្ដហោះ​រ៉ូបូត​ទាំងនេះ​ កំពុងធ្វើវិវឌ្ឍន៍​ម្ដងបន្ដិចៗ ប៉ុន្តែ​ការធ្វើ​ឱ្យ​ប្រសើរ​បច្ចេកវិទ្យា​អាចនឹងធ្វើ​ឡើង​​ជាកញ្ចប់សរុប​តែ​ម្ដង​។ នាវា​ប្រភេទផ្សេងៗគ្នា អាច​ត្រូវ​ប្រើប្រាស់​ដើម្បីតាំង​ទី​នៅ​ក្នុង​បាត​សមុទ្រ​ និង​ដាក់​ធ្វើឱ្យ​សកម្មក្នុងករណីមានការប៉ះ​ទង្គិច ឬ សង្គ្រាម។ អ្នកស្រាវជ្រាវ បាននិយាយនៅ​ក្នុង​ឯកសារ​ ដែលបាន​ចេញផ្សាយនៅ​ក្នុង​ទិនានុប្បវត្តិ​នៃ​សាកលវិទ្យាល័យ​វិស្វកម្ម​ Harbin Engineering University កាលពីថ្ងៃ សុក្រ ថា៖ «សេចក្តី​ត្រូវការ​នៃអភិវឌ្ឍន៍អាវុធ​ក្រោម​ទឹក​នេះ​ នឹង​​នាំម​កនូវឱកាសអភិវឌ្ឍន៍ថ្មីសម្រា​ប់សង្គ្រាមអាវុធ​ដោយគ្មាន​មនុស្ស​បញ្ជា​នៅ​ថ្ងៃ​អនាគត​»។ នាវា​មុជទឹកភាគច្រើន…

  • ចិនដាក់ដំណើរការរថភ្លើងល្បឿនលឿនបំផុតលើពិភពលោក ដែលរត់បានល្បឿន៦០០គីឡូម៉ែត្រក្នុងមួយម៉ោង (មានវីដេអូ)

    ចិនដាក់ដំណើរការរថភ្លើងល្បឿនលឿនបំផុតលើពិភពលោក ដែលរត់បានល្បឿន៦០០គីឡូម៉ែត្រក្នុងមួយម៉ោង (មានវីដេអូ)

    ចិន៖ រថភ្លើងល្បឿនលឿនថ្មីមួយមានឈ្មោះថា Maglev របស់ប្រទេសចិន ចាប់ផ្តើមដាក់អោយដំណើរការហើយនៅថ្ងៃអង្គារសប្តាហ៍នេះ ដោយវាត្រូវបានរចនាឡើងក្នុងល្បឿនដ៏អស្ចារ្យ៦០០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈល្បឿន​អតិបរិមា​នេះ​ នឹង​ធ្វើអោយ​រថភ្លើង​ដែល​អភិវឌ្ឍ​ដោយ​ខ្លួនឯង​របស់​ចិន ​និង​ផលិត​នៅ​ទីក្រុង​ឆ្នេរ ឈី​ងតាវ ក្លាយ​ជា​យានជំនិះ​លើ​ដីគោក​លឿន​បំផុត​នៅលើ​ពិភពលោក ​។​ ​​នៅក្នុង​ល្បឿន៦០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោងនោះ វា​នឹង​ចំណាយ​ពេល​ត្រឹមតែ២,៥ម៉ោង​ក្នុង​ការធ្វើដំណើរ​ពី​ទីក្រុង​ប៉េកាំង ​ទៅទីក្រុង​សៀង​ហៃតាម​រថភ្លើង ដែល​មាន​ចម្ងាយ​ជាង១ពាន់គីឡូម៉ែត្រ ​។​ ​បើ​ធ្វើ​ការប្រៀបធៀប ការធ្វើដំណើរ​បែបនេះ​នឹង​ចំណាយ​ពេល៣ម៉ោង​តាម​យន្តហោះ​ និង ៥,៥ម៉ោង​តាម​រថភ្លើង​ល្បឿន​លឿន​ធម្មតា ​។​ សូមជម្រាបផងដែរថា បណ្តា​ប្រទេស​នានា​ចាប់ពី​ជប៉ុន​រហូតដល់​អាល្លឺម៉ង់​ក៏​កំពុង​សម្លឹងមើល​ការកសាង​បណ្តាញ​ផ្លូវ​មេដែក​នេះ​ផង​ដែរ​ ​៕ ប្រភព៖ ស៊ីនហួរ

  • WHO គាំទ្រព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ទោះបីធ្វើឡើងក្នុងកំឡុងពេលកូវីដ-១៩ក្ដី

    WHO គាំទ្រព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ទោះបីធ្វើឡើងក្នុងកំឡុងពេលកូវីដ-១៩ក្ដី

    លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក (WHO) បាន​រៀបរាប់​កាលពី​ថ្ងៃពុធនេះ​ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ គួរតែជាគំរូ ​បង្ហាញ​ដល់​ពិភពលោក​នូ​វ​អ្វី​ ដែល​យើង​អាចជំនះបាន ប្រសិនបើ​មានផែនការ និងវិធានការណ៍​ត្រឹម​ត្រូវ​ ក្នុង​ការ​ទប់ស្កាត់​វីរុស​កូវីដ-១៩។ ថ្លែងទៅកាន់សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅក្នុងសម័យប្រជុំ​នៅរដ្ឋធានីជប៉ុនលោក​ Tedros បាននិយាយថា​ពិភ​ពលោកកំពុង​​ត្រូ​វការព្រឹត្តិការណ៍​អូឡាំពិក​ឥឡូវនេះណាស់ ​ជា​កា​អបអរ​នៃ​ក្តី​សង្ឃឹមមួយ​​​។ លោក បានមានប្រសាសន៍ថា៖ «កីឡាអូឡាំពិក​នេះ ផ្ដល់​នូវ​ថាមពល​ ដើម្បី​នាំ​ពិភពលោក​រួមគ្នា​ បំផុស និង​បង្ហាញ​នូវអ្វី ដែលអា​ចជំនះ​បាន»​។ លោកថ្លែងថា៖ «សូមឱ្យពន្លឺនៃក្តីសង្ឃឹមចេញពីទឹកដីនេះ បំភ្លឺដល់ពន្លឺថ្ងៃថ្មី​មួយ​ ដែល​ពិភពលោក​មាន​សុខ​សុវត្ថិភា​ព​ជា​ង​មុន​។ ​វាជាក្តីសង្ឃឹមដ៏ស្មោះត្រង់របស់ខ្ញុំ ដែល​ខ្ញុំ​ប៉ង​ឱ្យ​ព្រឹត្តិការណ៍​កីឡា​តូក្យូ​នេះ​ប្រព្រឹត្តិ​ទៅ​ដោយ​ជោគជ័យ​»​។ មកដល់ពេលនេះ គេរក​ឃើញ​ករណី​វិជ្ជមាន​ ៦៧ ករណី​នៅក្នុងប្រទេស​​ ដែល​មក​ដល់​ប្រទេស​ជប៉ុន​ចាប់​តាំង​ពី​ថ្ងៃទី ១ ខែកក្កដា មក ទោះបី​ជា​មាន​វិធានការណ៍តឹងរឹ​ងសម្រាប់​ទប់ស្កាត់​យ៉ាងណាក្ដី​។

  • ធនាគារកណ្តាលថៃ៖ សេដ្ឋកិច្ចរបស់ថៃនឹងធ្លាក់ចុះទាបជាងការព្យាករណ៍ ដោយសារតែវិបត្តិកូវីដ-១៩ (មានវីដេអូ)

    ធនាគារកណ្តាលថៃ៖ សេដ្ឋកិច្ចរបស់ថៃនឹងធ្លាក់ចុះទាបជាងការព្យាករណ៍ ដោយសារតែវិបត្តិកូវីដ-១៩ (មានវីដេអូ)

    Video: https://fb.watch/v/I4NlzI63/ ថៃ៖ ធនាគារកណ្តាលរបស់ប្រទេសថៃបញ្ជាក់ថា សេដ្ឋកិច្ចរបស់ថៃអាចប្រឈមនឹងហានិភ័យធ្លាក់ចុះគួរអោយកត់សម្គាល់ ហើយអាចមានកំរិតទាបជាងការព្យាករណ៍ជាមូលដ្ឋាន ស្របពេលប្រទេសអាស៊ីដែលពឹងផ្អែកលើវិស័យទេសចរណ៍មួយនេះ បានជួបកំណើនដ៏ខ្ពស់នៃករណីឆ្លងជំងឺកូវីដ១៩នាពេលថ្មីៗនេះ ។ នាយកជាន់ខ្ពស់នៅធនាគារថៃ (BOT) លោកស្រី Chayawadee Chai-Anant បានថ្លែងនៅក្នុងកិច្ចប្រជុំរបស់អ្នកវិភាគថា ការរឹតត្បិតនេះនឹងមានផលប៉ះពាល់ខ្លាំងជាងការរំពឹងទុកទៅលើសេដ្ឋកិច្ច ។ លោកស្រីបានសង្កត់ធ្ងន់ថា គោលនយោបាយនេះ អាចធ្ងន់ធ្ងរជាងការរំពឹងទុក ហើយវានឹងប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចច្រើនជាងការព្យាករណ៍ ។ សូមរំលឹកថា កាលពីខែមុន ធនាគារថៃ (BOT) បានកាត់បន្ថយការព្យាករណ៍កំណើនផលិត ផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២១ ពី៣.០%ទៅ១.៨% និងទស្សនវិស័យឆ្នាំ២០២២ ពី៤.៧% មកនៅត្រឹម៣.៩% ដោយសារចំនួនភ្ញៀវទេសចរបរទេសមានចំនួនទាបជាងការរំពឹងទុក ៕ ប្រភព៖ Reuters

  • ការនាំចេញរបស់ជប៉ុនកើនឡើង៤៨.៦%នៅក្នុងខែមិថុនា ឆ្នាំ២០២១នេះ (មានវីដេអូ)

    ការនាំចេញរបស់ជប៉ុនកើនឡើង៤៨.៦%នៅក្នុងខែមិថុនា ឆ្នាំ២០២១នេះ (មានវីដេអូ)

    ជប៉ុន៖ យោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុនបានបង្ហាញអោយដឹងថា ការនាំចេញរបស់ជប៉ុនបានកើនឡើង៤៨.៦%នៅក្នុងខែមិថុនា ឆ្នាំ២០២១នេះ បើធៀបនឹងឆ្នាំមុន ។ ការកើនឡើងនេះ លើសពីតួលេខព្យាករណ៍របស់ក្រុមអ្នកសេដ្ឋកិច្ចវិទូនៅក្នុងបោះឆ្នោតមួយនៅក្នុងកាសែតរ៉យទ័រ ដែលមានចំនួនត្រឹមតែ៤៦.២% ។ ប៉ុន្តែវាបានធ្លាក់ចុះតិច បើធៀបនឹងខែឧសភា ដែលកើនឡើង៤៩.៦% ជាការកើនឡើងប្រចាំខែខ្ពស់បំផុតចាប់តាំងពីខែមេសា ឆ្នាំ១៩៨០ ។ ដោយឡែកការនាំចូលរបស់ជប៉ុនវិញក៏បានកើនឡើង៣២.៧%ផងដែរនៅក្នុងខែមិថុនាឆ្នាំ២០២១នេះ បើធៀបនឹងខែមិថុនាដូចគ្នាកាលពីឆ្នាំមុន កើនលើសការរំពឹងទុករបស់ប្រព័ន្ធផ្សព្វផ្សាយ ដែលមានចំនួន២៩.០%ប៉ុណ្ណោះ ។ ទន្ទឹមនេះ ប្រទេសជប៉ុនក៏បានរក្សាការវាយតម្លៃរួមនៃសេដ្ឋកិច្ចរបស់ខ្លួន មិនផ្លាស់ប្តូរក្នុងរយៈពេលពីរខែជាប់គ្នានៅក្នុងខែកក្កដាផងដែរ ដោយរក្សាទស្សនៈថា លក្ខខណ្ឌនៅតែធ្ងន់ធ្ងរដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត ។ រដ្ឋាភិបាលជប៉ុនបាននិយាយនៅក្នុងការវាយតម្លៃខែកក្កដា អំពីលក្ខខណ្ឌសេដ្ឋកិច្ចថា សេដ្ឋកិច្ចបង្ហាញពីភាពទន់ខ្សោយ ការកើនឡើងនៅផ្នែកខ្លះ បើទោះបីជាសេដ្ឋកិច្ចបន្តកើនឡើង ចំពេលមានស្ថានភាពធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ក៏ដោយ ៕ ប្រភព៖​ CNA

  • ប្រមុខការពារជាតិ​អាមេរិក​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​​ប្លុកអា​ស៊ាន​ ​ស​ប្តាហ៍​នេះ​

    ប្រមុខការពារជាតិ​អាមេរិក​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​​ប្លុកអា​ស៊ាន​ ​ស​ប្តាហ៍​នេះ​

    លោក​ ​L​l​o​y​d​ ​A​us​tin​ ​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបុរី​ ​វៀតណាម​ ​និង​ហ្វីលីពីន​ ​ដោយ​នឹង​ចាប់ផ្តើម​ ​នា​ថ្ងៃសុក្រ​ ​ទី​២​៣​ ​កក្កដា​ ​២​០​២​១​ ​នេះ​បើ​តាម​ការប្រកាស​របស់​មន្ទីរ​បង់​តា​ហ្គោ​ន​អាមេរិក​ ​កាលពី​ពេលថ្មីៗនេះ​។ ​អ្នកនាំពាក្យ​មន្ទីរ​បង់​តា​ហ្គោ​ន​ Jo​h​n ​F​. K​i​r​by​ ​បាន​និយាយ​ថា​ ​ទស្សនកិច្ច​ដំបូង​នៅ​អាស៊ី​អាគ្នេយ៍​ដោយ​សមាជិក​ជាន់ខ្ពស់​របស់​រដ្ឋបាល​ ​លោ​ប្រធានាធិបតី​ ចូ ​បាយ​ឌិន​នេះ​នឹង​បង្ហាញ​ពី​សារៈសំខាន់​របស់​អាមេរិក​ ​ដើរ​តួនាទី​នៅ​ក្នុង​តំបន់អាស៊ីអាគ្នេយ៍​ ​និង​ ​បណ្តា​ប្រទេស​នៃ​ប្រជាជាតិ​អា​ស៊ាន​ ​ក៏ដូចជា​ ​ផ្នែក​សំខាន់​មួយ​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​៕ ​

  • ថៃកត់ត្រាពីអ្នកឆ្លង Covid-19 ជាង១ម៉ឺន៣ពាន់ករណី និងស្លាប់ ១០៨ នាក់ទៀតនៅក្នុងរបាយការណ៍ថ្ងៃពុធនេះ (មានវីដេអូ)

    ថៃកត់ត្រាពីអ្នកឆ្លង Covid-19 ជាង១ម៉ឺន៣ពាន់ករណី និងស្លាប់ ១០៨ នាក់ទៀតនៅក្នុងរបាយការណ៍ថ្ងៃពុធនេះ (មានវីដេអូ)
  • វៀតណាមមានអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ពាន់៧៧៥ ករណី បន្ថែមទៀតនៅ​ក្នុងរបាយការណ៍នៅថ្ងៃពុធនេះ (មានវីដេអូ)

    វៀតណាមមានអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ពាន់៧៧៥ ករណី បន្ថែមទៀតនៅ​ក្នុងរបាយការណ៍នៅថ្ងៃពុធនេះ (មានវីដេអូ)
  • អស្ចារ្យ! លោក Jeff Bezos និងអ្នករួមដំណើរផ្សេង ទៀតបាន ត្រលប់មកផែន ដីវិញដោយជោគជ័យ ក្រោយបញ្ចប់ការហោះហើរ ទៅកាន់ទីអវកាស (មានវីដេអូ)

    អស្ចារ្យ! លោក Jeff Bezos និងអ្នករួមដំណើរផ្សេង ទៀតបាន ត្រលប់មកផែន ដីវិញដោយជោគជ័យ ក្រោយបញ្ចប់ការហោះហើរ ទៅកាន់ទីអវកាស (មានវីដេអូ)