Category: ព័ត៌មានអន្តរជាតិ

  • លោក ស៊ី ជិនពីង បានសង្កត់ធ្ងន់លើការធានាសុវត្ថិភាព​ប្រជាជនជា​អាទិភាព​កំពូល ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះទឹកជំនន់ (មានវីដេអូ)

    លោក ស៊ី ជិនពីង បានសង្កត់ធ្ងន់លើការធានាសុវត្ថិភាព​ប្រជាជនជា​អាទិភាព​កំពូល ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះទឹកជំនន់ (មានវីដេអូ)
  • លោក ស៊ី ជិនពីង បានសង្កត់ធ្ងន់លើការធានាសុវត្ថិភាពប្រជាជនជាអាទិភាពកំពូល ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះទឹកជំនន់

    លោក ស៊ី ជិនពីង បានសង្កត់ធ្ងន់លើការធានាសុវត្ថិភាពប្រជាជនជាអាទិភាពកំពូល ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះទឹកជំនន់

    ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃពុធនេះបានសង្កត់ធ្ងន់លើការជួយសង្គ្រោះអាយុជីវិតប្រជាជនជាអាទិភាពកំពូល ក្នុងការទប់ស្កាត់ និងជួយសង្គ្រោះពួកគេពីគ្រោះមហន្តរាយទឹកជំនន់ ។ ការអះអាងបែបនេះរបស់លោក ស៊ី ត្រូវបានធ្វើឡើងស្របពេលចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏ប្រល័យ​នៅទី​ក្រុង Zhengzhou ជាក្រុងស្ថិតនៅភាគកណ្តាលខេត្ត Henan បានកើនឡើងដល់១២នាក់ និង​ប្រមាណ​១០​ម៉ឺន​នាក់ផ្សេងទៀត​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទី​សុវត្ថិភាព ។ ខេត្ត Henan ភ្លៀង​បាន​ចាប់ផ្តើម​ធ្លាក់​ខ្លាំង​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ។ នៅ​ថ្ងៃ​អង្គារសប្តាហ៍នេះ អាជ្ញាធរ​អាកាសធាតុ​បាន​ចេញសេចក្តី​ព្រមាន​ពី​កម្រិត​ទឹក​ខ្ពស់​បំផុត​របស់​ខេត្ត ហើយ​ការព្យាករណ៍​អាកាស​ធាតុ​ចិនថា នឹង​មាន​ភ្លៀង​ធ្លាក់​កាន់​តែ​ខ្លាំង​ថែម​ទៀត ។ ជា​មួយ​គ្នា​នេះ​ កង​ទ័ព​ចិន​ក៏បាន​ព្រមាន​ពី​ទំនប់​វារី​អគ្គីសនី​មួយ​នៅ​ភាគ​កណ្តាល​ប្រទេស ​អាច​នឹង​ដួល​រលំ​នៅ​ពេល​ណា​មួយ បន្ទាប់​ពី​កំពុង​រង​ការ​ខួច​ខាត​ជាច្រើន​​ដោយ​សារ​ព្យុះ​ដែល​បាន​សម្លាប់​មនុស្ស និង​ធ្វើ​អោយ​តំបន់​ជាប់​គាំង ៕ ប្រភព៖ CGTN

  • វៀតណាមមានអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ពាន់៧៧៥ករណីបន្ថែមទៀតនៅក្នុងរបាយការណ៍នៅថ្ងៃពុធនេះ

    វៀតណាមមានអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ពាន់៧៧៥ករណីបន្ថែមទៀតនៅក្នុងរបាយការណ៍នៅថ្ងៃពុធនេះ

    វៀតណាម៖ អាជ្ញាធរសុខាភិបាលវៀតណាមបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ពាន់៧៧៥ករណីបន្ថែមទៀតនៅក្នុង២៣ខេត្ត-ក្រុង ធ្វើអោយករណីឆ្លងសរុបនៅទូទាំងប្រទេសវៀតណាម នៅក្នុងរលកថ្មីបានកើនឡើងដល់៦ម៉ឺន១ពាន់៨៨៩ករណីគិតត្រឹមព្រឹកថ្ងៃពុធនេះ ។   ប្រភពបានអោយដឹងថា ក្នុងចំណោមការឆ្លងថ្មីៗទាំងអស់ខាងលើនេះ ក្នុងនោះទីក្រុងហូជីមិញ រកឃើញអ្នកឆ្លងថ្មីចំនួន១ពាន់៧៣៩ករណី បន្ទាប់មកខេត្ត Binh Duong រកឃើញ៦៥៧ករណី និង Dong Nai រកឃើញ៨៥ករណី ។ ជាមួយគ្នានេះ ខេត្ត Ha Giang បានកត់ត្រាករណីឆ្លងក្នុងសហគមន៍ជាលើកដំបូងនៅក្នុងរលកចុងក្រោយនេះ ។ គួរកត់សម្គាល់ ចាប់តាំងពីរលកចុងក្រោយផ្ទុះឡើងកាលពីថ្ងៃទី២៧ ខែមេសាមក ករណីឆ្លងក្នុងសហគមន៍ត្រូវបានកត់ត្រានៅក្នុង៦០ខេត្ត-ក្រុង ក្នុងចំណោម ៦៣ខេត្ត-ក្រុងរបស់ប្រទេសវៀតណាម ខណៈដែលទីក្រុង ហូជីមិញ មានករណីឆ្លងច្រើនជាងគេ ពោលគឺ៣ម៉ឺន៩ពាន់៥២៦ករណី ៕ ប្រភព៖ VNExpress

  • ថៃកត់ត្រាពីអ្នកឆ្លង Covid-19 ថ្មីៗជាង១ម៉ឺន៣ពាន់ករណី និងស្លាប់១០៨នាក់ទៀតនៅក្នុងរបាយការណ៍ថ្ងៃពុធនេះ

    ថៃកត់ត្រាពីអ្នកឆ្លង Covid-19 ថ្មីៗជាង១ម៉ឺន៣ពាន់ករណី និងស្លាប់១០៨នាក់ទៀតនៅក្នុងរបាយការណ៍ថ្ងៃពុធនេះ

    ថៃ៖ នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ថៃបានកត់ត្រាពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៣ពាន់២ករណី និងស្លាប់១០៨នាក់បន្ថែមទៀត នេះបើតាមប្រភពពីក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃពុធនេះ ។ បើតាមប្រភពដដែលនេះ ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មាន ១ម៉ឺន១ពាន់៩៥៣ករណីជាប្រជាជនទូទៅ និង ១ពាន់៤៩ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ទន្ទឹមនេះ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ អ្នកជំងឺកូវីដចំនួន៨ពាន់២៤៨នាក់បានជាសះស្បើយ និង ត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី០១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង មានអ្នកជំងឺចំនួន៤១ម៉ឺន៦១៤នាក់ ក្នុងនោះមាន២៧ម៉ឺន៧ពាន់៣០នាក់បានជាសះស្បើយ ។ ដោយឡែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៣ពាន់៥១៦ នាក់ ធ្វើអោយការស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៣ពាន់៦១០នាក់ ៕ ប្រភព៖ Bangkok Post

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩២លាន២២ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១៣ម៉ឺននាក់ និងជាសះស្បើយ១៧៤លាន៩២ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩២លាន២២ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១៣ម៉ឺននាក់ និងជាសះស្បើយ១៧៤លាន៩២ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩២លាន២២ម៉ឺន៨ពាន់៣០៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន១៣ម៉ឺន៣ពាន់៣២៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៤លាន៩២ម៉ឺន៣ពាន់៤២០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៥លាន៨ម៉ឺន១ពាន់៧១៩នាក់ ស្លាប់ចំនួន៦២ម៉ឺន៥ពាន់៣៦៣នាក់ និងជាសះស្បើយចំនួន២៩លាន៤៣ម៉ឺន៥ពាន់១៧១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន២១ម៉ឺន៥ពាន់១៤២នាក់ ស្លាប់៤១ម៉ឺន៨ពាន់៥១១នាក់ និងជាសះស្បើយ៣០លាន៣៨ម៉ឺន៣ពាន់១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៤១ម៉ឺន៩ពាន់៧៤១នាក់ ស្លាប់ចំនួន៥៤ម៉ឺន៤ពាន់៣០២នាក់ និងជាសះស្បើយ១៨លាន១២ម៉ឺន៤ពាន់៦២១នាក់ ៕ ប្រភព៖ worldometers

  • អស្ចារ្យ! លោក Jeff Bezos និងអ្នករួមដំណើរផ្សេងទៀតបានត្រលប់មកផែនដីវិញដោយជោគជ័យ ក្រោយបញ្ចប់ការហោះហើរទៅកាន់ទីអវកាស

    អស្ចារ្យ! លោក Jeff Bezos និងអ្នករួមដំណើរផ្សេងទៀតបានត្រលប់មកផែនដីវិញដោយជោគជ័យ ក្រោយបញ្ចប់ការហោះហើរទៅកាន់ទីអវកាស

    អាមេរិក៖ ដូចតាមការគ្រោងទុក កំពូលមហាសេដ្ឋីលំដាប់លេខ១លើពិភពលោក គឺលោក Jeff Bezos និង មនុស្សចំនួន០៣នាក់ផ្សេងទៀតបានត្រលប់មកកាន់ផែនដីវិញដោយជោគជ័យ បន្ទាប់ពីបញ្ចប់ការហោះហើរទៅកាន់ទីអវកាស តាមរយ:គ្រាប់រុ៉ក្តែត New Shepard របស់ក្រុមហ៊ុនអវកាស Blue Origin ដែលជារបស់លោក Bezos ផ្ទាល់ នៅថ្ងៃអង្គារសប្តាហ៍នេះ ។ នៅវេលាម៉ោងប្រមាណ៩៖១២នាទីម៉ោងនៅភាគខាងកើត គ្រាប់រ៉ុក្កែត New Shepard ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអវកាស Blue Origin បានដឹកកំពូលមហាសេដ្ឋីរូបនេះទៅកាន់ទីអវកាស ហើយបានចុះចតវិញយ៉ាងជោគជ័យ ។ ការហោះហើរនេះ មានរយៈពេលតែ ១០នាទី និង១០វិនាទីប៉ុណ្ណោះ បន្ទាប់គ្រាប់រ៉ុក្កែតបានបាញ់បង្ហោះចូលក្នុងលំហអាកាស ។ ក្រៅពីលោក Jeff Bezos នៅលើយាន្តអវកាសនោះ គឺមានប្អូនប្រុសរបស់លោកគឺលោក Mark និងលោក Wally Funk វ័យ ៨២ឆ្នាំជាអ្នកត្រួសត្រាយអាកាសចរណ៍ ព្រមទាំងលោក Oliver Daemen អាយុ ១៨ឆ្នាំជានិស្សិតមកពីប្រទេសហូឡង់ផងដែរ។ សូមជម្រាបថា ការហោះហើរនេះ បើទោះបីជាវាមិនបានចូលទៅក្នុងគន្លងគោចរ…

  • អស្ចារ្យ! លោក Jeff Bezos និងអ្នករួមដំណើរផ្សេងទៀតបានត្រលប់មកផែនដីវិញដោយជោគជ័យ ក្រោយបញ្ចប់ការហោះហើរទៅកាន់ទីអវកាស

    អស្ចារ្យ! លោក Jeff Bezos និងអ្នករួមដំណើរផ្សេងទៀតបានត្រលប់មកផែនដីវិញដោយជោគជ័យ ក្រោយបញ្ចប់ការហោះហើរទៅកាន់ទីអវកាស

    អាមេរិក៖ ដូចតាមការគ្រោងទុក កំពូលមហាសេដ្ឋីលំដាប់លេខ១លើពិភពលោក គឺលោក Jeff Bezos និង មនុស្សចំនួន០៣នាក់ផ្សេងទៀតបានត្រលប់មកកាន់ផែនដីវិញដោយជោគជ័យ បន្ទាប់ពីបញ្ចប់ការហោះហើរទៅកាន់ទីអវកាស តាមរយ:គ្រាប់រុ៉ក្តែត New Shepard របស់ក្រុមហ៊ុនអវកាស Blue Origin ដែលជារបស់លោក Bezos ផ្ទាល់ នៅថ្ងៃអង្គារនេះ ។ នៅវេលាម៉ោងប្រមាណ៩៖១២នាទីម៉ោងនៅភាគខាងកើត គ្រាប់រ៉ុក្កែត New Shepard ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអវកាស Blue Origin បានដឹកកំពូលមហាសេដ្ឋីរូបនេះទៅកាន់ទីអវកាស ហើយបានចុះចតវិញយ៉ាងជោគជ័យ ។ ការហោះហើរនេះ មានរយៈពេលតែ ១០នាទី និង១០វិនាទីប៉ុណ្ណោះ បន្ទាប់គ្រាប់រ៉ុក្កែតបានបាញ់បង្ហោះចូលក្នុងលំហអាកាស ។ ក្រៅពីលោក Jeff Bezos នៅលើយាន្តអវកាសនោះ គឺមានប្អូនប្រុសរបស់លោកគឺលោក Mark និងលោក Wally Funk វ័យ ៨២ឆ្នាំជាអ្នកត្រួសត្រាយអាកាសចរណ៍ ព្រមទាំងលោក Oliver Daemen អាយុ ១៨ឆ្នាំជានិស្សិតមកពីប្រទេសហូឡង់ផងដែរ។ សូមជម្រាបថា ការហោះហើរនេះ បើទោះបីជាវាមិនបានចូលទៅក្នុងគន្លងគោចរ…

  • សហរដ្ឋ​​​​អាមេរិក​​​នឹង​​ចាត់​វិធានកា​រ​ដំបូ​ង​​ក្នុង​​ពេល​ឆាប់​​ៗ​ ក្រោយ​ពី​​បាតុកម្ម​នៅ​គុយបា​

    សហរដ្ឋ​​​​អាមេរិក​​​នឹង​​ចាត់​វិធានកា​រ​ដំបូ​ង​​ក្នុង​​ពេល​ឆាប់​​ៗ​ ក្រោយ​ពី​​បាតុកម្ម​នៅ​គុយបា​

    ហួន​ ឌីណា​ វ៉ាស៊ីនតោន​៖​ មន្រ្តី​ក្រសួង​ការ​បរទេស​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​ ១៩​ កក្កដា​ ថា​ សហរដ្ឋ​អាមេរិក​ត្រូវ​បាន​​​គេរំពឹង​ថា​ នឹង​ប្រកាស​ជំហាន​ដំបូង​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ពិនិត្យ​ឡើង​វិញ​របស់​រដ្ឋបាល​​លោក​បៃដិន​ អំពី​គោល​នយោបាយ​របស់​ប្រទេស​គុយបា​ និង​ឆ្លើយ​តប​ទៅ​នឹង​ការ​បង្ក្រាប​ហ្វូង​បាតុករ​ទ្រង់​ទ្រាយ​ធំ​ប្រចាំ​ទសវត្សរ៍​ក្នុង​ក្រុង​ឡាហាវ៉ាន​។​  ​ យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ ក្រុម​មន្រ្តី​ដែល​សុំ​ថ្លែង​ជា​អនាមិក​ បាន​និយាយ​ថា​ រដ្ឋបាល​​លោក​ បៃដិន​ នៅ​តែ​ស្វែង​រក​មធ្យោបាយ​ដើម្បី​បន្ធូរបន្ថយ​ស្ថានភាព​ទុក្ខ​លំបាក​របស់​ប្រជាជន​គុយបា​ ខណៈ​ពេល​ដែល​​រក្សា​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​​កុម្មុយនីស្ត​របស់​លោក​ប្រធានា​ធិបតី​ Miguel Díaz-Canel​។ ​ ​កាល​ពី​សប្តាហ៍​មុន​ លោក​ប្រធានា​ធិបតី​លោក​ ចូ ​បៃដិន​ បាន​និយាយ​ថា​ លោក​មិន​បាន​ត្រៀម​ខ្លួន​ក្នុង​ការ​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​សម្រាប់​ការ​ផ្ទេរ​ប្រាក់​ ឬ​ការ​បង់​ប្រាក់​ ដែល​ជន​ជាតិ​អាមេរិក​ផ្ញើរ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​របស់​ខ្លួន​នៅ​លើ​កោះ​នោះ​ទេ​ដោយ​សារ​តែ​មាន​ការ​ព្រួយ​បារម្ភ​ថា​រដ្ឋាភិបាល​គុយបា​ នឹង​រឹបអូស​យក​ថវិកា​មួយ​ចំនួន​ធំ​។​ ​​ប្រជាជន​គុយបា​រាប់​ពាន់​នាក់​ បាន​លើក​គ្នា​ធ្វើ​បាតុ​កម្ម​ប្រឆាំង​រដ្ឋាភិបាល​ដោយ​ស្ម័គ្រ​ចិត្ត​កាល​ពី​មួយ​សប្តាហ៍​មុន​ ជុំ​វិញ​បញ្ហា​​វិបត្តិ​សេដ្ឋកិច្ច​ដែល​​បង្ក​ជា​កង្វះ​ខាត​ទំនិញ​ទូទៅ​ រួម​ទាំង​ការ​ដាច់​ចរន្ត​អគ្គិសនី​ប្រើ​ប្រាស់​។​ ក្រុម​បាតុករ​ ក៏​តវ៉ា​ប្រឆាំង​នឹង​វិ​ធាន​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​លើ​ការ​ឆ្លង​នៃ​ជំងឺ​រាតត្បាត​កូវីដ-១៩ ​និង​ការ​ទប់​ស្កាត់​លើ​សេរីភាព​សង្គម​ស៊ីវិល​។​ មក​ទល់​ពេល​នេះ​ សកម្មជន​ជា​ច្រើន​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​។​ ​យ៉ាង​ណា​មិញ​ រដ្ឋាភិបាល​គុយបា​បាន​ស្តី​បន្ទោស​ការ​តវ៉ា​នេះ​ ដោយ​ហៅ​ថា​ជា​ការ​ប្រឆាំង​បដិវត្ត​ក្រោម​ហិរញ្ញប្ប​ទាន​របស់​អាមេរិក​ដើម្បី​ទាញ​យក​ផល​ចំណេញ​ពី​សេដ្ឋកិច្ច​ត្រដ​ខ្យល់​ដែល​បណ្តាល​មក​ពី​ទណ្ឌកម្ម​របស់​ក្រុង​វ៉ាស៊ីនតោន​។​ ​ប្រភព៖ 1 EXCLUSIVE U.S. expected to take initial steps soon in…

  • អង់គ្លេសគាំទ្រឥស្សរជនប្រឆាំងរដ្ឋាភិបាលវេណេស៊ុយអេឡាក្នុងរឿងដេញថ្លៃមាសតម្លៃជិត១ពាន់លានដុល្លារ

    អង់គ្លេសគាំទ្រឥស្សរជនប្រឆាំងរដ្ឋាភិបាលវេណេស៊ុយអេឡាក្នុងរឿងដេញថ្លៃមាសតម្លៃជិត១ពាន់លានដុល្លារ

    មេធាវី​តំណាង​ឱ្យ​រដ្ឋមន្រ្តីក្រសួងការបរទេសលោក​ Dominic Raab បានប្រាប់តុលាការកំពូលថា រដ្ឋា​ភិ​បាល​​​​​ចក្រ​ភព​អង់គ្លេស គាំទ្រ​និង​ទទួល​ស្គាល់​មេដឹកនាំប្រឆាំងរដ្ឋាភិបាល​វេណេ​ស៊ុយ​​អេឡាគឺ​លោក​ Juan Guaido ក្នុ​ងករណី​ដេញ​ថ្លៃ​មាស​តម្លៃ​ជិត​ ១ពាន់​លាន​ដុល្លារ​។ រដ្ឋាភិបាលអង់គ្លេស បានព្យាយាមដកហូតការដេញថ្លៃរបស់ធនាគារកណ្តាលវេណេស៊ុយអេឡា​ (BCV)   ដែលគាំទ្រដោយដោយ​លោក​ Nicolas Maduro កាលពី​ថ្ងៃ ច័ន្ទ ក្នុងករណី​ដេញ​ថ្លៃ​​​ផ្ទេរ​មាស​មាន​តម្លៃ​ជិត ១ ពាន់លាន​ដុល្លារ​ ដែលផ្ទុកនៅក្នុងធនាគារ​ទីក្រុងឡុងដ៍​ មក​ប្រទេស​ខ្លួន​វិញ​។ ក្រុមប្រឹក្សាទាំងពីរ ដែល​​ត្រូវបានតែងតាំងដោយប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Madu និងលោក Juan Guaido ក៏មានជម្លោះ​ពាក់ព័ន្ធនឹងករណី​មួយ​ទៀត​ ទាក់​ទិន​ទឹកប្រាក់ប្រមាណ​ ១២០ លានដុល្លារអាមេរិក ដែល​ធនាគារ Deutsche Bank ឱ្យ​ធនាគារ​កណ្ដាល​ខ្ជី​ផងដែរ​។ មេធាវីតំណាងឱ្យក្រុមប្រឹក្សាភិបាលលោក​ Guaido បានចាត់វិធានការស្របច្បាប់កាលពីឆ្នាំមុន ដើម្បីផ្ទេរ​មាស​​ ដែល​ប្រទេស​នេះ​​តំកល់ទុក​ ដើម្បីយក​ទៅ​លក់​ហើយ​​ដោះស្រា​យវិបត្ដិមេរោ​គឆ្លងនៅ​ប្រទេសនេះ។ ប៉ុន្តែ ធនាគារអង់គ្លេស បាននិយាយថា ខ្លួន​ត្រូ​វ​ឈរ​កណ្តាលដៃគូ​ប្រជែង​ទាំង​ពីរ ដែល​គ្រោង​នឹង​ផ្ទេរ​មាស​នេះ​ ដោយ​សារ​ករណី​​ជំពាក់​ប្រាក់​ធនាគារ Deutsche Bank នៅ​មិន​ទាន់​ដោះស្រាយ​រួច ពោល​គឺ​ត្រូវ​ចាំ​លទ្ធផល​ពី​ករណីនេះសិន​។…

  • លេចធ្លាយទិន្នន័យ៖ក្រុមហ៊ុនអ៊ីស្រាអែលលក់មេរោគទូរស័ព្ទធ្វើចារកម្មជុំវិញពិភពលោក

    លេចធ្លាយទិន្នន័យ៖ក្រុមហ៊ុនអ៊ីស្រាអែលលក់មេរោគទូរស័ព្ទធ្វើចារកម្មជុំវិញពិភពលោក

    ក្រុមហ៊ុន​បច្ចេកវិទ្យា​ឃ្លាំមើល និង​ចារកម្ម​អ៊ីស្រាអែល​ឈ្មោះ​ NSO Groups កំពុង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​មាន​ការ​រាយការណ៍​កាល​ថ្ងៃ​អាទិត្យ​នេះ​ ដោយ​ក្រុម​ស្ថាប័ន​សារព័ត៌មាន​អន្តរជាតិ​ថា​ក្រុមហ៊ុន​នេះ​បាន​លក់​មេរោគ​ទូរស័ព្ទ​ទៅ​ឱ្យ​រដ្ឋាភិបាល​ជុំវិញ​ពិភពលោក​ ដែល​ភាគ​ច្រើន​ប្រើ​សម្រាប់​លួច​ឃ្លាំមើល​ទូរស័ព្ទ​របស់​អ្នក​សារព័ត៌មាន​ សកម្មជន និង​អ្នក​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល​កាន់​អំណាច​។ រដ្ឋាភិបាល​អ៊ីស្រាអែល​ក៏​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ ចំពោះ​ការ​អនុញ្ញាត​ឱ្យ​ NSO Groups លក់​ផលិតផល​ទៅ​ឱ្យ​របប​ផ្ដាច់​ការ​ ដែល​ប្រើប្រាស់​កម្មវិធី​ឆ្ងាយ​ពី​គោលដៅ​របស់​ក្រុមហ៊ុន​សម្រាប់​ប្រើប្រាស់​លើ​ការ​តាម​ដាន​ភេរវករ និង​ឧក្រិដ្ឋជន​។ បន្ទាប់​ពី​មាន​ការ​បែក​ធ្លាយ​ទិន្នន័យ​របស់ក្រុម​ហ៊ុន​​ NGO Groups ស្ថាប័ន​សារព័ត៌មាន​អន្តរជាតិ​ចំនួន​ ១៦ ​រួម​មាន​កាសែត​ The Washington Post និង​ The Guardian ដោយ​មាន​ជំនួយ​បច្ចេកទេស​ពី​អង្គការ​ Amnesty International និង​ Forbidden Story បាន​បើក​ការ​ស៊ើប​អង្កេត​មួយ ហើយ​រក​ឃើញ​ការ​រំលោភ​បំពាន​ដ៏​ទូលំទូលាយ​ និង​បន្ត​មាន​ដោយ​ការ​ប្រើប្រាស់​មេរោគ​ទូរស័ព្ទឈ្មោះ​ Pegasus​។ មេរោគ​ទូរស័ព្ទ​ឈ្មោះ​​ Pegasus​ អនុញ្ញាត​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​ ចូល​មើល​រូប​ភាព​នៅ​លើ​ទូរស័ព្ទ បើក​មើល​សារ​អេឡិចត្រូនិក ថត​សំឡេង​ការ​ហៅ​ចេញ​ និង​ធ្វើ​លួច​ថត​សំឡេង​ដោយ​សំងាត់​។ ក្នុង​ការ​បែក​ធ្លាយ​ទិន្នន័យ​ខាង​លើ​ ក្រុម​ស៊ើប​អង្កេត​បាន​រក​ឃើញ​បញ្ជី​លេខ​ទូរស័ព្ទ​ជាង​ ៥០,០០០ លេខ​មក​ពី​ជាង​៥០​ប្រទេស​ ដែល​ពួកគេ​សង្ស័យ​ថា​ជា​ជា​បញ្ជី​គោលដៅ​ចារកម្ម​របស់​ភ្ញៀវ​ក្រុមហ៊ុន​ NSO Groups​ ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក​។ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​បញ្ជី​នេះ​បញ្ជាក់​ពី​ការ​ជ្រៀត​ជ្រែក​ដោយ​ជោគជ័យ…