-
យោធាមីយ៉ាន់ម៉ាគ្រប់ភាគីប្រារព្ធពិធីទុក្ករបុគ្គល ឧទ្ទិសដល់វីរបុរសឯករាជ្យជាតិដោយមិនការចូលរួមរបស់លោកស្រី អ៊ុងសាន ស៊ូជី

កាលពីថ្ងៃទី១៩ ខែកក្កដាលោកស្រី អ៊ុងសាន ស៊ូជី មិនត្រូវបានគេអនុញ្ញាតឱ្យចូលរួមប្រារព្ធពិធីទុក្ករបុគ្គល រំលឹកគុណទៅដល់ឪពុករបស់លោកស្រីគឺលោក អ៊ុង សាន និងបុគ្គលចំនួន ៨រូប ដែលជាវីរបុរសឯករាជ្យជាតិនៃប្រទេសនេះ និងជាសមាជិករដ្ឋាភិបាលបណ្ដោះអាសន្ននៃប្រទេសភូមាអំឡុងឆ្នាំ១៩៤៧ ក្រោយទទួលបានឯករាជ្យពីចក្រភពអង់គ្លេស ដោយវីរបុរសទាំងនោះត្រូវបានក្រុមគូប្រជែងនយោបាយធ្វើឃាតកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៤៧។ នៅមីយ៉ាន់ម៉ា ពិធីនេះត្រូវបានប្រារព្ធដោយឡែកៗពីគ្នាដោយរបបយោធា និងក្រុមប្រឆាំង។ របបយោធាបានប្រារព្ធនេះទ្រង់ទ្រាយធំ ជាមួយនឹងវិធានការសុវត្ថិភាពកូវីដ១៩ នៅទីក្រុងយ៉ាំងហ្គោន ដែលជាអតីតរដ្ឋធានីនៅមីយ៉ាន់ម៉ា ត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីកិច្ចការសាសនា និងវប្បធម៌ ដែលជាតំណាងរបស់មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា។ ទង់ជាតិមីយ៉ាន់ម៉ា ត្រូវបានបង្ហូតត្រឹមពាក់កណ្ដាល ដែលជានិមិត្តរូបក្នុងការកាន់ទុក្ខ ខណៈនៅម៉ោង ១០៖៣៧ព្រឹក ដែលជាម៉ោងដែលវីរបុរសឯករាជ្យជាតិត្រូវបានគេធ្វើឃាត សំឡេងស៊ីផ្លេឡាន និងម៉ូតូត្រូវបានបន្លឺឡើងនៅទីក្រុងដ៏ធំនេះ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា សាច់ញាតិរបស់លោក អ៊ុង សាន ក៏បានចូលរួមក្នុងពិធីនោះដែរ ខណៈឯកអគ្គរដ្ឋទូត និងអ្នកតំណាងស្ថានទូតប្រទេសមួយចំនួនមានវត្តមានចូលរួមផងដែរ។ យ៉ាងណាមិញ ក្រុមអ្នកប្រឆាំងនឹងរបបយោធា ដែលភាគច្រើនជាយុវជន បានធ្វើបាតុកម្មនៅក្រុងធំៗដូចជានៅទីក្រុង Monywa និងក្រុងយ៉ាំងហ្គោនក្នុងរយៈពេលខ្លី ជាពិសេសនៅម៉ោង ១០៖៣៧ព្រឹក។
-
មេដឹកនាំកូរ៉េខាងត្បូងលោក Moon លុបចោលទស្សនកិច្ចទៅតូក្យូ ដោយសំដី «មិនអាចទទួលយកបាន» របស់អ្នកការទូតជប៉ុន

កាលពីថ្ងៃចន្ទនេះ ខុទ្ទកាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បានប្រកាសថាលោកនឹងមិនធ្វើដំណើរទស្សនកិច្ចទៅចូលរួមប្រកួតកីឡាអូឡាំពិកនៅក្រុងតូក្យូ ហើយលុបចោលផែនការធ្វើកិច្ចប្រជុំកំពូលលើកដំបូងជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga។ ប្រកាសនេះធ្វើឡើងស្របពេលជាមួយនឹងការចេញផ្សាយសេចក្ដីរាយការណ៍មួយថាមន្ត្រីការទូតជាន់ខ្ពស់មួយរូបនៅស្ថានទូតជប៉ុនប្រចាំក្រុងសេអ៊ូលបាននិយាយថាកិច្ចខិតខំប្រឹងប្រែងរបស់លោក Moon ក្នុងការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យប្រសើរឡើង គឺជាការ «សម្រេចកាមដោយខ្លួនឯង» របស់មេដឹកនាំកូរ៉េខាងត្បូង។ ខុទ្ទកាល័យលោក Moon បាននិយាយថាពួកគេមាន «ភាពស្ទាក់ស្ទើរ» អំពីដំណើររបស់លោកទៅតូក្យូ បន្ទាប់ពីការអត្ថាធិប្បាយ «មិនអាចទទួលយកបាន» របស់អ្នកការទូតជប៉ុនខាងលើ។ លោក Park Soo-hyun អ្នកនាំពាក្យខុទ្ទកាល័យលោក Moon បាននិយាយថា៖ «លោកប្រធានាធិបតី Moon បានសម្រេចចិត្តមិនទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន»។ លោកបានបន្ថែមទៀតថាភាគីទាំងពីរបានរិះរកវិធីដើម្បីដោះស្រាយជម្លោះជុំវិញបញ្ហាប្រវត្តិសាស្ត្រ និងដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ប៉ុន្តែមិនបានសម្រេចលើកិច្ចព្រមព្រៀងណាមួយទេ។ លោក Park បាននិយាយថា៖ «ការពិភាក្សាត្រូវបានធ្វើឡើងប្រកបដោយមេត្រីភាព និងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ប៉ុន្តែវាមិនអាចចាត់ទុកជាលទ្ធផលនៃកិច្ចប្រជុំកំពូលទេ ហើយយើងបានធ្វើការពិចារណាអំពីកាលៈទេសៈផ្សេងទៀត»។ នាយករដ្ឋមន្ត្រីជប៉ុនលោក Suga បានបដិសេធធ្វើការអត្ថាធិប្បាយលើការសម្រេចមិនចូលរួមរបស់លោក Moon ប៉ុន្តែលោកបាននិយាយថាសម្ដីរបស់អ្នកការទូតគឺពិតជា «មិនសមរម្យ»។ ការប៉ះទង្គិចចុងក្រោយនេះបានធ្វើឱ្យខូចខាតដល់ទំនាក់ទំនងដ៏ផុយស្រួយរវាងប្រទេសទាំងពីរនេះ ដែលមានជម្លោះលើជុំវិញបញ្ហាទឹកដី និងប្រវត្តិសាស្ត្រសង្គ្រាម ហើយលុបបំបាត់ក្ដីសង្ឃឹមព្រឹត្តិការណ៍អូឡាំពិកអាចផ្ដល់នូវចំណុចចាប់ផ្ដើមថ្មីមួយសម្រាប់ការស្ដារកិច្ចសហប្រតិបត្តិការទ្វេភាគី និងនៅក្នុងតំបន់៕
-
ប្រមុខការពារជាតិអាមេរិក នឹងធ្វើទស្សនកិច្ចនៅអាស៊ាន ដើម្បីស្វែងរកកិច្ចសម្របសម្រួលពីបញ្ហាសមុទ្រចិនខាងត្បូង

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin នឹងធ្វើដំណើរទៅកាន់ប្រទេសនៅអាស៊ានមួយចំនួនរួមមាន សឹង្ហបូរី វៀតណាម និងហ្វីលីពីន នៅចុងសប្តាហ៍នេះ ខណៈដែលក្រុងវ៉ាស៊ីនតោន ស្វែងរកវិធីសាស្រ្តសម្របសម្រួលសម្រាប់ជុំវិញវត្តមានក្រុងប៉េកាំងក្នុងសមុទ្រចិនខាងត្បូង។ បើយោងទៅតាមលេខាធិការមន្ទីរបញ្ចកោណលោក John Kirby ដែលបាននិយាយកាលពីថ្ងៃចន្ទ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីរូបនេះ នឹងបង្ហាញពីសារៈសំខាន់នៃគោលជំហររបស់រដ្ឋបាលលោក បៃដិន នៅអាស៊ីអាគ្នេយ៍និងនៅអាស៊ានដែលជាផ្នែកសំខាន់មួយនៃស្ថាបត្យកម្មឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោកនិយាយថា៖ «ដំណើរទស្សនកិច្ចនេះ នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះតំបន់នេះ និងចំណាប់អារម្មណ៍របស់យើង ក្នុងការថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់នៅក្នុងតំបន់ និងលើកកម្ពស់តម្លៃនៃអាស៊ាន»។ ប្រទេសចិន ដែលកំពុងសម្លឹងមើលពីប្រយោជន៍ជុំវិញអវត្តមានរបស់ក្រុងវ៉ាស៊ីនតោន ក្នុងអាណត្តិរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននឹងកំពុងផ្លាស់ប្តូរឥរិយាបទនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជុំវិញទំនាស់ដែនទឹកដែលខ្លួនអះអាងថាជារបស់ខ្លួន។ ជាមួយនឹងភាពតានតឹងក្នុងដែនសមុទ្រដែលកំពុងផ្ទុះឡើង ក្រុងប៉េកាំងចង់ពង្រីកវិសាលភាពរបស់ខ្លួនបន្ថែមទៀត។ ប៉ុន្តែដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលលោកបៃដិន លើកនេះ ត្រូវបានគេរំពឹងថា នឹងជួយដល់ការសហការជាមួយបណ្តាប្រទេសក្នុងតំបន់សម្រាប់វិធីសាស្រ្តបង្រួបបង្រួមមួយ ចំពោះគោលនយោបាយចិន។ កងកម្លាំងអាមេរិកនៅហ្វីលីពីន មានភារកិច្ចចម្បងក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មនៅក្នុងប្រទេសនេះ ប៉ុន្តែមិនមែនជាការទប់ស្កាត់ដ៏មានប្រសិទ្ធិភាពប្រឆាំងនឹងប្រទេសចិនទេនៅពេលដែលអ្វីៗកើតឡើងនោះទេ។ ដូច្នេះ សហរដ្ឋអាមេរិកទំនងជានឹងស្វែងរកការពង្រីកលទ្ធភាពទទួលបានមូលដ្ឋានយោធានៅហ្វីលីពីនសម្រាប់គោលបំណងនេះ។ កាលានុវត្តភាព ឬកាលៈទេសៈដ៏សមគួរ ក៏បង្ករភាពងាយស្រួលសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហរដ្ឋអាមេរិក ខណៈដែលក្រុងហាណូយកាន់តែប្រយ័ត្នខ្លាំងឡើងចំពោះក្រុងប៉េកាំង។ ចំណែកឯសិង្ហបុរីឯណោះវិញ កងទ័ពជើងទឹកសហរដ្ឋអាមេរិកមានអង្គភាពបញ្ជាការខាងដឹកនាំសាស្ត្រនៅក្នុងប្រទេសនេះ ហើយបានដាក់ពង្រាយនាវានិងយន្តហោះស៊ើបការណ៍សម្រាប់ល្បាតសមុទ្រចិនខាងត្បូង។
-
បារាំង និងបណ្ដាប្រទេសប៉ាស៊ីហ្វិកខាងត្បូងនឹងធ្វើការប្រយុទ្ធនឹងការនេសាទ «កេងប្រវ័ញ្ច» ខណៈពេលចិនកំពុងពង្រីកឥទ្ធិពល

កាលពីថ្ងៃចន្ទ ទី១៩ កក្កដាប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រូន បាននិយាយថាប្រទេសបារាំង និងបណ្ដាប្រទេសនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូងនឹងបើកដំណើរការបណ្ដាញឆ្មាំសមុទ្រដើម្បីប្រឆាំងឥរិយាបថ«កេងប្រវ័ញ្ច» ដូចជាការនេសាទខុសច្បាប់ ខណៈពេលដែលប្រទេសចិនកំពុងពង្រីកឥទ្ធិពលនៅដែនសមុទ្រនេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាបារាំង ជប៉ុន អូស្ត្រាលី និងនូវែលហ្សេឡង់បានបង្កើនសកម្មភាពរបស់ពួកគេនៅមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីប្រកួតប្រជែងនឹងចិន។ បើទោះបីជាមានទំហំផ្ទៃដីតូចក៏ដោយ បណ្ដាកោះនៅសមុទ្រប៉ាស៊ីហ្វិកគ្រប់គ្រងដែនសមុទ្រដ៏ធំក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ពួកគេ។ បន្ទាប់ពីបានជួបជាមួយមេដឹកនាំអូស្ត្រាលី កោះម៉ាស្សាល ប៉ាពូញូវហ្គីណេ និងតំណាង ប្រទេសនូវែលហ្សេឡង់ និងបណ្ដាប្រទេសប៉ាស៊ីហ្វិកផ្សេងទៀតតាមរយៈវីដេអូ លោកម៉ាក្រូន បាននិយាយថា៖ «ដើម្បីទប់ទល់ឱ្យប្រសើរឡើងនឹងឥរិយាបថកេងប្រវ័ញ្ច ដែលយើងទាំងអស់ជាជនរងគ្រោះ ខ្ញុំចង់ជំរុញកិច្ចសហប្រតិបត្តិការរបស់យើងនៅដែនសមុទ្រតំបន់ប៉ាស៊ីហ្វិកខាងត្បូង»។ លោកបន្ថែមទៀតថា៖ «យើងនឹងបើកដំណើរការបណ្ដាញឆ្មាំសមុទ្រសម្រាប់តំបន់ប៉ាស៊ីហ្វិកខាងត្បូង ដោយមានគោលដៅចំនួន៣ គឺការចែករំលែកព័ត៌មាន កិច្ចសហប្រតិបត្តិការការធ្វើប្រតិបត្តិការ និងការបណ្ដុះបណ្ដាល»។ លោកម៉ាក្រូន មិនបាននិយាយអំពីប្រទេសចិនទេ ប៉ុន្តែទីប្រឹក្សាជាន់ខ្ពស់របស់លោកមួយរូបបាននិយាយថា បណ្ដាញឆ្មាំសមុទ្រគឺមានគោលដៅចម្បងប្រឆាំងនឹងការនេសាទខុសច្បាប់ ដែលភាគច្រើនបង្កដោយបុគ្គល ឬក្រុមហ៊ុនឯកជន។ ក្រុមទូកនេសាទឯកជនចិន បានចូលកាន់តែជ្រៅទៅក្នុងដែនទឹកអាស៊ីអាគ្នេយ៍ក្នុងការស្វែងរកកន្លែងនេសាទថ្មីៗ ខណៈពេលដែលត្រីនៅក្នុងដែនទឹករបស់ខ្លួនគឺកាន់តែតិចទៅៗ។ នាវាទាំងនេះបានផ្សងព្រេងចូលដែនទឹកមានជម្លោះ ដែលបង្កឱ្យភាពតានតឹងការទូតយ៉ាងខ្លាំងជាមួយបណ្ដាប្រទេសនៅសមុទ្រចិនខាងត្បូង៕
-
តម្លៃប្រាក់យ៉េន និងដុល្លារឡើងខ្ពស់ ខណៈវីរុសបម្លែងដែលតាជំរុញការជួញដូរ

តម្លៃរូបិយប័ណ្ណ ដែលមានសុវត្ថិភាព និងការទទួលស្គាល់ច្រើនដូចជា ប្រាក់យ៉េន របស់ជប៉ុន និងដុល្លារអាមេរិកបានកើនឡើងយ៉ាងខ្ពស់ ក្នុងរយៈពេលក្នុងរយៈពេលប៉ុន្មានខែនេះ បើធៀបនឹងប្រាក់ដុល្លារអូស្ត្រាលី និងផោនអង់គ្លេស ខណៈពេលការភ័យខ្លាចអំពីការរីករាលដាលវីរុសកូរ៉ូណាបម្លែងដែលតា បានជំរុញការជួញដូររូបិយប័ណ្ណទាំងនេះ។ ប្រាក់យ៉េន បានឡើងថ្លៃដល់ ៨០,០៥ ក្នុងមួយដុល្លារអូស្ត្រាលី កាលពីថ្ងៃចន្ទ ជាលើកដំបូងចាប់តាំងពីដើមខែកុម្ភៈ ដោយកាលពីមុនអត្រាប្ដូរ៨០,៤០ ។ ប្រាក់ដុល្លារបានកើនឡើងដល់តម្លៃ ខ្ពស់ជិត ០,៧៣២២៥ ដុល្លារក្នុងមួយ ដុល្លារអូស្ត្រាលី ។ វីរុសដែលតា ដែលកំពុងមានការ រីករាលដាលយ៉ាងឆាប់រហ័ស ឥឡូវនេះគឺជាការព្រួយបារម្ភនៅទូទាំងពិភពលោក ហើយនាពេលបច្ចុប្បន្ននេះ ក៏កំពុងមានការកើនឡើងនៃករណីឆ្លងនៅជុំវិញសហរដ្ឋអាមេរិកដែរ ជាពិសេសនៅក្នុងតំបន់ដែលមានអត្រាការចាក់វ៉ាក់សាំងទាប។
-
ករណីអ្នកស្លាប់នៅឥណ្ឌូណេស៊ី មានច្រើនជាងតូរលេខក្នុងរបាយការណ៏

ក្នុងខែនេះ ប្រទេសឥណ្ឌូនេស៊ីបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ លើសអត្រាករណីឆ្លងប្រចាំថ្ងៃនៅប្រទេសឥណ្ឌា ហើយមានចំនួនអ្នកស្លាប់ប្រចាំថ្ងៃច្រើនជាងប្រទេសប្រេស៊ីលទៅទៀត ដែលកាលមុនមានចំនួនអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតនៅលើពិភពលោក។ សរុបមកចំនួនអ្នកស្លាប់ ដោយ កូវីដ១៩របស់ឥណ្ឌូណេស៊ីមានចំនួនច្រើនជាង ៧៣.០០០ នាក់។ កាលពីថ្ងៃចន្ទប្រទេសឥណ្ឌូនេស៊ី បានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ១.៣៣៨ នាក់ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។ ប៉ុន្តែក្រុមអ្នកជំនាញ បានព្រមានថាសូម្បីតែតួលេខទាំងនេះក៏ ប្រហែលតិចជាងចំនួនជាក់ស្តែងដែរ ព្រោះអត្រាធ្វើតេស្តរបស់ប្រទេសនេះ គឺនៅទាបណាស់។ មានមន្ទីរពេទ្យជាច្រើន ត្រូវបង្ខំចិត្តឈប់ទទួលអ្នកជម្ងឺកូវីដ១៩ ខណៈពេលដែលមនុស្សកាន់តែច្រើនកំពុងស្លាប់នៅផ្ទះ ដោយមិនអាចទទួលបានការព្យាបាលត្រឹមត្រូវ ហើយមនុស្សជាច្រើនទៀតក៏មិន មានឱកាសទទួលធ្វើតេស្ត។ លោកMuhammad Jauhar ជាបុគ្គលិកជួយសម្រួលការយកសាកសពអ្នកជំងឺកូវីដ១៩មកជូនគ្រួសារវិញបានប្រាប់សារព័ត៌មាន Al Jazeera ថា៖ «យើងម្នាក់ៗមានការងារត្រូវធ្វើផ្សេងៗគ្នា នៅក្នុងក្រុមការងារនេះ»។ លោកបានបន្តថា៖ «ក្រៅពីដឹកជញ្ជូនសាកសព ខ្ញុំក៏ត្រូវធ្វើការសម្អាត រុំនិងបញ្ជូនសពទៅទីបញ្ចុះសពផងដែរ»។ តាមការពិតទៅ លោក Jauhar មិនមែនជាបុគ្គលិកដែលធ្លាប់ធ្វើការងារទាំងអស់នេះទេ ដើមឡើយលោកជាអ្នកធ្វើការ នៅក្នុងវិស័យផលិតកម្មទូរទស្សន៍មួយកន្លែង ក្នុងនាមជាអ្នកដឹកនាំរឿង។ ប៉ុន្តែនៅពេល ដែលប្រទេសឥណ្ឌូនេស៊ី មិនអាចបន្តទប់ទល់ នឹងការកើនឡើងនៃចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ទើបបណ្ដាលឱ្យមានកង្វះខាតកម្មករគ្រប់គ្រាន់ដើម្បី បញ្ចុះសពអ្នកស្លាប់។ អ្នកស្ម័គ្រចិត្តដូចជា Jauhar គឺជាផ្នែកសំខាន់មួយនៃ…
-
ហ្វូស៊ីលនៃសត្វមច្ឆាចម្លែកមានអាយុកាល៤៦០លានឆ្នាំ ត្រូវបានគេរកឃើញនៅក្នុងបន្ទប់ក្រោមដីនៃសារមន្ទីរអូស្រ្តាលី (មានវីដេអូ)

អូស្រ្តាលី៖ ហ្វូស៊ីលនៃសត្វមច្ឆាចម្លែក អេនដូសឺរ៉ាស់ (Endoceras) ដែលមានប្រវែង៨ហ្វីត ឬស្មើនឹង២,៥ម៉ែត្រដ៏កាចសាហាវ ដែលជាប់នឹងមហាសមុទ្រ៤៦០លានឆ្នាំមុន ត្រូវបានគេរកឃើញក្នុងបន្ទប់ក្រោមដីនៃសារមន្ទីរអូស្រ្តាលី ក្រោយប្រមូលធូលីអស់ជាច្រើនឆ្នាំ ។ អ្នកអភិរក្សជាន់ខ្ពស់ លោក Adam Yates បានប្រាប់ក្រុមហ៊ុនវិទ្យុអូស្រ្តាលី (ABC) ថា ហ្វូស៊ីលពិសេសនេះត្រូវបានគេរកឃើញកំពុងលាក់ខ្លួននៅក្នុងបន្ទប់ក្រោមដី នៃកន្លែងចាស់ជាកន្លែងប្រមូលទុកជាបណ្តោះអាសន្ន ខណៈ អេនដូសឺរ៉ាស់ បានរីករាលដាលនៅអាមេរិកខាងជើង និងអឺរ៉ុបរស់នៅកណ្តាលប្រទេសអូស្ត្រាលី ដោយហែលទឹកនៅក្នុងសមុទ្ររាក់ ដែលឥឡូវជាវាលខ្សាច់ស្ងួតដូចនៅខាងក្រៅ ។ វាលខ្សាច់អូស្រ្តាលីស្ថិតនៅក្នុងចំណោមវាលខ្សាច់តូចជាងគេនៅលើភពផែនដីមានអាយុប្រហែលជា១,៥លានឆ្នាំប៉ុណ្ណោះថ្មីៗនេះ ខណៈ៦៥លានឆ្នាំមុនទ្វីបនេះពិតជាមានគ្រាប់មីនតូចៗមួយចំនួនដែលបំបែកដោយសមុទ្ររាក់ ។ លោក Yates បានប្រាប់ABCថា វាប្រហែលជាមិនត្រូវបានគេទទួលស្គាល់ជាទូទៅក្នុងចំណោមប្រជាជនសាមញ្ញរបស់យើងថា Central Australia ជាកន្លែងរស់នៅរបស់សត្វសមុទ្រទាំងនេះ ហើយហ្វូស៊ីលរបស់ពួកគេនៅតែអាចត្រូវបានរកឃើញនៅក្នុងកន្លែងដូចជា MacDonnell Ranges ។ គួរកត់សម្គាល់ អេនដូសឺរ៉ាស់ ជាភាសាក្រិកបុរាណមានន័យថា សត្វមានស្នែងខាងក្នុង គឺជាពពួកសត្វដែលផុតពូជនៃពពួកសិរបាតសត្វ (ពពួកសត្វមានដៃជើងលើក្បាលដ៏ធំដែលប្រហាក់ប្រហែលនឹងសត្វសមុទ្រមានរូបរាងដូចខ្យង ។ ហ្វូស៊ីល អេនដូសឺរ៉ាស់ បានស្ថិតនៅក្នុងការប្រមូលសារមន្ទីរ ដាវីន (Darwin) អស់រយៈពេលជាច្រើនឆ្នាំ នៅពេលអ្នកអភិរក្សជាន់ខ្ពស់ Adam…
-
ប្រមុខការពារជាតិអាមេរិកនឹងប្រើឱកាសបំពេញទស្សនកិច្ចនៅអាស៊ី បង្ហាញពីសារៈសំខាន់ដែលរដ្ឋបាលលោក បៃដិន ផ្តោតលើតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ាន (មានវីដេអូ)

អាមេរិក៖ ស្ថានទូតអាមេរិកប្រចាំទីក្រុងហាណូយបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយដ៍ អូស្ទីន (Lloyd Austin) នឹងចាកចេញទៅបំពេញទស្សនកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅក្នុងខែកក្កដានេះ ដោយក្នុងកំឡុងដំណើរទស្សនកិច្ចនេះ លោកនឹងឈប់សំចតនៅក្នុងប្រទេសហ្វីលីពីន សង្ហិបុរី និងវៀតណាម ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ចន ឃើប៊ី (John Kirby) បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក ឡយដ៍ អូស្ទីន នឹងបង្ហាញអំពីសារៈសំខាន់ដែលរដ្ឋបាលរបស់លោក ចូ បៃដិន និងលោកស្រី កាមេឡា ហារីស ផ្តោតទៅលើតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ាន ដែលជាផ្នែកដ៏សំខាន់មួយ នៃស្ថាបត្យកម្មឥណ្ឌូ-ប៉ាស៊ីហ្វិក ។ ស្របពេលជាមួយគ្នានេះដែរ ស្ថានទូតអាមេរិកប្រចាំទីក្រុងហាណូយបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ដំណើរទស្សនកិច្ចរបស់លោក អូស្ទីន នឹងចាប់ផ្តើមធ្វើឡើងនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ៕ ប្រភព៖ CNA
-
លោក ចូ បៃដិន បង្ហាញការគាំទ្រចំពោះដំណោះស្រាយរដ្ឋពីរលើបញ្ហាអ៊ីស្រាអែល និងប៉ាឡេស្ទីន ក្នុងឱកាសជួបជាមួយព្រះមហាក្សត្រហ្ស៊កដានី (មានវីដេអូ)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានធ្វើកិច្ចពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាក្នុងតំបន់ ក្នុងឱកាសជួបជាមួយព្រះមហាក្សត្រ អាប់ឌុលឡាទី២ (Abdullah II) របស់ប្រទេសហ្ស៊កដានី នៅឯសេតវិមាន នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ។ បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន លោកប្រធានាធិបតី ចូ បៃដិន បានសម្តែងការគាំទ្រចំពោះការដោះស្រាយបញ្ហារវាងប៉ាឡេស្ទីន និង អ៊ីស្រាអែល តាមរយៈដំណោះស្រាយរដ្ឋពីរ ក្នុងអំឡុងពេលប្រជុំ និងគោរពតួនាទីពិសេសរបស់ហ្ស៊កដានី ក្នុងនាមជាអាជ្ញាធរគ្រប់គ្រងនៃដែនដីបរិសុទ្ធអ៊ីស្លាមនៅទីក្រុង ហ្សេរុយសាឡឹម ។ បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ លោក បៃដិន បានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ហ្ស៊កដានី នៅក្នុងស្ថេរភាពក្នុងតំបន់ និងស្វាគមន៍កិច្ចប្រជុំត្រីភាគីនាពេលថ្មីៗនេះ ដែលដឹកនាំដោយមេដឹកនាំហ្ស៊កដានី អ៊ីរ៉ាក់ និងអេហ្ស៊ីប នៅទីក្រុងបាដដាដ ។ បន្ថែមលើនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិទ្វេភាគី ស្ថានភាពនៅស៊ីរី និងការចូលរួមរវាងរដ្ឋាភិបាលហ្ស៊កដានី និងអ៊ីស្រាអែលផងដែរ ៕ ប្រភព៖ ស៊ីនហួរ
-
ក្រុមហ៊ុនចិន Tencent ចាយប្រាក់ជិត១.៣ពាន់លានដុល្លារទិញយកក្រុមហ៊ុនអង់គ្លេស Sumo ដើម្បីលើកកម្ពស់ការផលិតហ្គេមអោយកាន់តែខ្លាំង (មានវីដេអូ)

អង់គ្លេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន ធែនសេន (Tencent) ប្រកាសថា ខ្លួនបានព្រមព្រៀងទិញយកក្រុមហ៊ុនផលិតហ្គេមរបស់អង់គ្លេស Sumo Group ក្នុងតម្លៃ៩១៩លានផោន ឬស្មើនឹង១.២៧ពាន់លានដុល្លារអាមេរិក ។ Sumo Group ជាក្រុមហ៊ុនផលិតហ្គេមដ៏ធំមួយ ដែលកន្លងមកបានផលិតផលហ្គេមជាច្រើនអោយទៅក្រុមហ៊ុន Sony និង Microsoft ជាដើម ។ ជាមួយគ្នានេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Sumo Group លោក ខាល់ ខាវើ (Carl Cavers) បាននិយាយថា យើងសប្បាយរីករាយខ្លាំងណាស់ដែលបានរួមការងារជាមួយក្រុមហ៊ុន ធែនសេន ហើយយើងអាចនឹងសោកស្តាយខ្លាំងផងដែរ បើសិនជាមិនទទួលយកឱកាសដ៏ល្អមួយនេះ ។ យើងនៅតែបន្តការងាររបស់ខ្លួនដដែល ប៉ុន្តែយើងនឹងចែករំលែកបទពិសោធន៍អោយគ្នាទៅវិញទៅមក ជាពិសេសយើងនឹងសាងនូវសមិទ្ធផលថ្មីៗរួមគ្នាជាច្រើនទៀត ។ គួរកត់សម្គាល់ ក្រុមហ៊ុន ធែនសេន ត្រូវបានគេដឹងថា មានចំណែកហ៊ុនចំនួន៨.៧៥ភាគរយនៅក្នុងក្រុមហ៊ុន Sumo Group មុនពេលប្រកាសទិញ ។ ដោយឡែកនៅក្នុងកិច្ចព្រមព្រៀងទិញនេះគឺត្រូវបានគេដឹងថា ធែនសេន បានស្នើសុំទិញ៤៣ភាគរយបន្ថែមទៀត ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនធំ ៕ ប្រភព៖ Reuters