Category: ព័ត៌មានអន្តរជាតិ

  • តម្លៃប្រេងកំពុងស្ថិតក្រោមសម្ពាធ ក្រោយអង្គការ OPEC ព្រមព្រៀងគ្នាជំរុញផលិតកម្មប្រេង (មានវីដេអូ)

    តម្លៃប្រេងកំពុងស្ថិតក្រោមសម្ពាធ ក្រោយអង្គការ OPEC ព្រមព្រៀងគ្នាជំរុញផលិតកម្មប្រេង (មានវីដេអូ)

    អន្តរជាតិ៖ តម្លៃប្រេងបានចាប់ផ្តើមធ្លាក់ចុះខ្លាំង បន្ទាប់ពីអង្គការប្រទេសនាំចេញប្រេង អូពិច (OPEC) និងប្រទេសមិនមែន អូពិច ដែលមានឈ្មោះថា អូពិច ផ្លាស់ (OPEC Plus) បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំតាមអ៊ិនធើណិត កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ដើម្បីជំរុញផលិតកម្មប្រេង៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ខណៈដែលតម្រូវការកើនឡើង ។ ទន្ទឹមនេះ អង្គការ អូពិច និងសម្ព័ន្ធមិត្តមិនមែន អូពិច ក៏បានឈានដល់កិច្ចព្រមព្រៀងបញ្ឈប់ដំណាក់កាលនៃការផលិតប្រេង៥,៨លានបារ៉ែលក្នុងមួយថ្ងៃ នៃការផលិតប្រេងនៅត្រឹមខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ដោយផ្អែកលើលក្ខខណ្ឌទីផ្សារផងដែរ ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អង្គការ អូពិច ផ្លាស់ បាននិយាយថា បណ្តាប្រទេសនានាបានព្រមព្រៀងក្នុងការកែតម្រូវផលិតកម្មរួមរបស់ពួកគេចាប់ពីខែសីហាខាងមុខ ហើយបន្ទាប់មកវាយតម្លៃការអភិវឌ្ឍទីផ្សារ និងការអនុវត្តរបស់ប្រទេសដែលចូលរួមនៅក្នុងខែធ្នូ ។ កិច្ចប្រជុំនេះបានកត់សម្គាល់ពីការពង្រឹងមូលដ្ឋានគ្រឹះទីផ្សារ ដែលកំពុងបន្តដោយមានតម្រូវការប្រេងបង្ហាញពីសញ្ញានៃការកែលំអ និងភាគហ៊ុនរបស់ OECD ធ្លាក់ចុះ ខណៈការងើបឡើងវិញនៃសេដ្ឋកិច្ចនៅតែបន្តកើតមាននៅតំបន់ភាគច្រើននៃពិភពលោក ដោយមានជំនួយពីការពន្លឿនកម្មវិធីចាក់វ៉ាក់សាំង ៕ Reuters

  • វៀតណាមកត់ត្រាអ្នកឆ្លង Covid-19 ថ្មីៗចំនួន៤ពាន់១៩៥ ករណី ទៀត នៅក្នុង​របាយ​ការណ៍​នៅ​ថ្ងៃចន្ទដើមសប្តាហ៍នេះ (មានវីដេអូ)

    វៀតណាមកត់ត្រាអ្នកឆ្លង Covid-19 ថ្មីៗចំនួន៤ពាន់១៩៥ ករណី ទៀត នៅក្នុង​របាយ​ការណ៍​នៅ​ថ្ងៃចន្ទដើមសប្តាហ៍នេះ (មានវីដេអូ)
  • វីរុសកូវីដ-១៩បម្លែងថ្មី Delta រ៉ាប់រងរហូតដល់៦៣ភាគរយ នៃ​ករណី ឆ្លង​នៅក្នុងប្រទេសថៃ (មានវីដេអូ)

    វីរុសកូវីដ-១៩បម្លែងថ្មី Delta រ៉ាប់រងរហូតដល់៦៣ភាគរយ នៃ​ករណី ឆ្លង​នៅក្នុងប្រទេសថៃ (មានវីដេអូ)
  • លោក ចូ បៃដិន បន្តអំពាវនាវអោយប្រជាជនខ្លួន ប្រញាប់ទៅ ចាក់ វ៉ាក់សាំង ដើម្បីគេចផុតពីវីរុសកូវីដ-១៩បម្លែងថ្មី Delta ដ៏កាច សាហាវ (មានវីដេអូ)

    លោក ចូ បៃដិន បន្តអំពាវនាវអោយប្រជាជនខ្លួន ប្រញាប់ទៅ ចាក់ វ៉ាក់សាំង ដើម្បីគេចផុតពីវីរុសកូវីដ-១៩បម្លែងថ្មី Delta ដ៏កាច សាហាវ (មានវីដេអូ)
  • សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចោទប្រកាន់ប្រទេស​ចិនពីបទ​វាយ​ប្រហារ​ផ្នែកព័ត៌មាននៅទូទាំងសកលលោក (មានវីដេអូ)

    សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចោទប្រកាន់ប្រទេស​ចិនពីបទ​វាយ​ប្រហារ​ផ្នែកព័ត៌មាននៅទូទាំងសកលលោក (មានវីដេអូ)
  • សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចោទប្រកាន់ប្រទេសចិនពីបទវាយប្រហារផ្នែកព័ត៌មានវិទ្យានៅទូទាំងសកលលោក

    សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចោទប្រកាន់ប្រទេសចិនពីបទវាយប្រហារផ្នែកព័ត៌មានវិទ្យានៅទូទាំងសកលលោក

    អាមេរិក៖ សហរដ្ឋ​អាមេរិក ​និង​សម្ព័ន្ធមិត្ត​មួយ​ចំនួន​ទៀតរបស់ខ្លួន​បាន​ចោទប្រកាន់ប្រទេស​ចិន​ថា ​កំពុង​ជួល​អ្នក​លួច​ព័ត៌មាន​តាម​កុំព្យូទ័រ ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​លួច​ព័ត៌មាន​លើ​កុំព្យូទ័រ​នៅ​ទូទាំង​សាកលលោក ដែលប្រការ​នេះ​ ផ្ដល់​ផលប្រយោជន៍​ដល់​អ្នក​លួច​ព័ត៌មាន​ដោយ​ផ្ទាល់ ។ សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​អង្គការ​ NATO សហភាព​អឺរ៉ុប ​អង់គ្លេស អូស្តា្រលី ជប៉ុន កាណាដា និង​នូវែលហ្សេឡង់ នៅ​ថ្ងៃ​ចន្ទដើមសប្តាហ៍នេះ ​បាន​ស្តី​បន្ទោស​ចិន​ចំពោះ​ការ​លួច​យក​ព័ត៌មាន​តាម​កុំព្យូទ័រ​កាល​ពី​ខែ​មីនា ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​រាប់​ម៉ឺន ​តាមរយៈ​កម្មវិធី Microsoft Exchange ។ បន្ថែមលើនេះ ពួកគេថែមទាំងបានថ្កោលទោសជុំវិញការធ្វើចារកម្ម ដែលរដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់តូនី ប្លីងខិន បាននិយាយថា ជាទង្វើបង្កការគំរាមកំហែងដ៏ធំបំផុតសម្រាប់សេដ្ឋកិច្ច និងសន្តិសុខជាតិរបស់យើង ។ ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Lui Pengyu បានហៅការចោទប្រកាន់ប្រឆាំងនឹងប្រទេសចិនថា ជាទង្វើគ្មានទំនួលខុសត្រូវ ខណៈកន្លងមក ចិនក៏បាន​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ​ខ្លួន​មិន​បាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ទាំងអស់​នោះ​ទេ ៕ ប្រភព៖ reuters

  • លោក ចូ បៃដិន បន្តអំពាវនាវអោយប្រជាជនខ្លួនប្រញាប់ទៅចាក់វ៉ាក់សាំង ដើម្បីគេចផុតពីវីរុសកូវីដ-១៩បម្លែងថ្មី Delta ដ៏កាចសាហាវ

    លោក ចូ បៃដិន បន្តអំពាវនាវអោយប្រជាជនខ្លួនប្រញាប់ទៅចាក់វ៉ាក់សាំង ដើម្បីគេចផុតពីវីរុសកូវីដ-១៩បម្លែងថ្មី Delta ដ៏កាចសាហាវ

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងក្រុមអ្នកជំនាញកំពូលៗផ្នែកសុខាភិបាល នៅតែបន្តអំពាវនាវយ៉ាងទទូចអោយប្រជាជនទាំងឡាយ ដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវបានប្រញាប់ទៅទទួលការចាក់ ដើម្បីគេចផុតពីវីរុសកូវីដ១៩បម្លែងថ្មី Delta ដែលជាប្រភេទវីរុសចម្លងរហ័សជាងវីរុសធម្មតា និងធ្វើឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ ឬងាយនឹងស្លាប់ ។ ប្រធានាធិបតីអាមេរិករូបនេះបានគូសបញ្ជាក់ថា ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក គឺពឹងផ្អែកលើការធ្វើអោយប្រសើរឡើង ក្នុងការគ្រប់គ្រងជំងឺរាតត្បាត ដូច្នេះសូមមេត្តា… សូមទៅទទួលការចាក់វ៉ាក់សាំង… ទៅចាក់វ៉ាក់សាំងឥឡូវនេះ ។ រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកនៅតែបន្តមើលឃើញការកើនឡើងវិញនៃករណីឆ្លងកូវីដ១៩ជាប្រចាំថ្ងៃ ក្នុងអំឡុងពេល០៤សប្តាហ៍ជាប់ៗគ្នាមកនេះ ខណៈវីរុសបម្លែងថ្មី Delta ត្រូវបានគេជឿជាក់ថា កំពុងតែធ្វើឲ្យអនាគតសហរដ្ឋអាមេរិកមានភាពមិនច្បាស់លាស់ឡើងវិញ ពាក់ព័ន្ធកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺរាតត្បាតសកលដ៏កាចសាហាវមួយនេះ ។ សូមជម្រាបផងដែរថា ការស្ទុះងើបឡើងវិញនៃចំនួនករណីឆ្លង និងស្លាប់នៅទូទាំងសហរដ្ឋអាមេរិក គឺដោយសារការរាតត្បាតកាន់តែខ្លាំង នៃវីរុសបម្លែងថ្មី Delta ដែលត្រូវបានគេរកឃើញដំបូងនៅប្រទេសឥណ្ឌា ខណៈដែលប្រជាជនជាង៥០% ក្នុងចំណោមប្រជាជនអាមេរិកសរុប៣៣២លាននាក់ នៅមិនទាន់ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅឡើយ ៕ ប្រភព៖ Reuters

  • វីរុសកូវីដ-១៩បម្លែងថ្មី Delta រ៉ាប់រងរហូតដល់៦៣ភាគរយនៃករណីឆ្លងនៅក្នុងប្រទេសថៃ

    វីរុសកូវីដ-១៩បម្លែងថ្មី Delta រ៉ាប់រងរហូតដល់៦៣ភាគរយនៃករណីឆ្លងនៅក្នុងប្រទេសថៃ

    ថៃ៖ នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្ររបស់ថៃបានរាយការណ៍ថា វីរុសកូវីដ១៩បម្លែងថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា បានយកឈ្នះវីរុសបម្លែងថ្មី Alpha ដែលមានប្រភពដើមនៅចក្រភពអង់គ្លេស ក្លាយជាវីរុសបម្លែងថ្មីគ្របដណ្តប់នៅក្នុងប្រទេសថៃ ដែលមានករណីឆ្លងរហូតដល់៦៣ភាគរយ ។រហូតមកទល់ពេលនេះ ខេត្តចំនួន១១ក្នុងនោះរួមមាន៖ Mae Hong Son, Kanchanaburi, Samut Songkhram, Chachoengsao, Trat, Surin, Chumphon, Nakhon Si Thammarat, Krabi, Phangnga និង Pattani បានរាយការណ៍អំពីករណីវីរុសបម្លែងថ្មី Delta លើកដំបូងនាពេលថ្មីៗនេះ ដែលនាំអោយខេត្តរកឃើញវីរុសដ៏កាចសាហាវមួយនេះកើនឡើងដល់៧២ខេត្ត ។បើតាមលោកវេជ្ជបណ្ឌិត Supakit Sirilak ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្ររបស់ថៃ ប្រមាណ៦៣ភាគរយ នៃករណីជាង៣ពាន់ដែលត្រូវបានវិភាគដោយនាយកដ្ឋាននេះបានរកឃើញថា ជាវីរុសបម្លែងថ្មី Delta ខណៈ៣៤ភាគរយ គឺជាវីរុសបម្លែងថ្មី Alpha ខណៈករណីនៅសេសសល់គឺជាវីរុសបម្លែងថ្មី Beta ដែលគេរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង ៕ ប្រភព៖ Bangkok Post

  • វៀតណាមកត់ត្រាអ្នកឆ្លង Covid-19 ថ្មីៗចំនួន៤ពាន់១៩៥ករណីទៀតនៅក្នុងរបាយការណ៍នៅថ្ងៃចន្ទដើមសប្តាហ៍នេះ

    វៀតណាមកត់ត្រាអ្នកឆ្លង Covid-19 ថ្មីៗចំនួន៤ពាន់១៩៥ករណីទៀតនៅក្នុងរបាយការណ៍នៅថ្ងៃចន្ទដើមសប្តាហ៍នេះ

    វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ ចំនួន៤ពាន់១៩៥ករណី ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមួយ ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន៤ពាន់១៧៥ជាករណីឆ្លងនៅក្នុងស្រុក និងមាន២០នាក់ប៉ុណ្ណោះជាករណីឆ្លងនាំចូលពីក្រៅប្រទេស ហើយទីក្រុងហូជីមិញតែឯងរ៉ាប់រ៉ងចំនួន៣ពាន់៧៤ករណី ។ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ វៀតណាមមានករណីឆ្លងជំងឺកូវីដ១៩សរុបនៅទូទាំងប្រទេសកើនឡើងដល់៥ម៉ឺន៨ពាន់២៥ករណី ក្នុងនោះស្លាប់៣៣៤នាក់ និងជាសះស្បើយចំនួន១ម៉ឺន១ពាន់៤៧នាក់ ៕ ប្រភព៖ Viet Nam News

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩១លាន៧១ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១១ម៉ឺននាក់ និងជាសះស្បើយ១៧៤លាន៥៦ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩១លាន៧១ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១១ម៉ឺននាក់ និងជាសះស្បើយ១៧៤លាន៥៦ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩១លាន៧១ម៉ឺន២ពាន់៩៦៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន១១ម៉ឺន២ពាន់៧៩២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៤លាន៥៦ម៉ឺន៧ពាន់២៣៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៥លាន១ម៉ឺន៨ពាន់៦០០នាក់ ស្លាប់ចំនួន៦២ម៉ឺន៤ពាន់៩៨៣នាក់ និងជាសះស្បើយចំនួន២៩លាន៤០ម៉ឺន៦ពាន់២០២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន១៧ម៉ឺន៣ពាន់១៩នាក់ ស្លាប់៤១ម៉ឺន៤ពាន់៥១៣នាក់ និងជាសះស្បើយ៣០លាន៣៤ម៉ឺន៦ពាន់១៣១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៣៩ម៉ឺន១ពាន់៨៤៥នាក់ ស្លាប់ចំនួន៥៤ម៉ឺន២ពាន់៨៧៧នាក់ និងជាសះស្បើយ១៨លាន៦ម៉ឺន៧ពាន់៨០នាក់ ៕ ប្រភព៖ worldometers