-
អាមេរិកចោទចិនថាលួចទិន្នន័យរបស់ក្រុមហ៊ុន Microsoft

វ៉ាស៊ីនតោន៖ រដ្ឋបាលលោកបៃដិន កាលពីថ្ងៃចន្ទនេះ បានចោទរដ្ឋាភិបាលចិន ថាបានរំលោភបំពានលើប្រព័ន្ធអ៊ីម៉ែលរបស់ក្រុមហ៊ុន Microsoft ដែលប្រើដោយក្រុមហ៊ុន បណ្ដារដ្ឋាភិបាល និងយោធាដ៏ធំបំផុតរបស់ពិភពលោក ខណៈសហរដ្ឋអាមេរិក បានគៀងគរសម្ព័ន្ធមិត្តជាច្រើនថ្កោលទោសរដ្ឋាភិបាលក្រុងប៉េកាំង ចំពោះការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតនៅជុំវិញពិភពលោក។ យោងតាមការចុះផ្សាយរបស់កាសែត The New York Times លោករដ្ឋមន្ត្រីការបរទេស Anthony J. Blinken បាននិយាយថា ក្រសួងសន្តិសុខរដ្ឋចិន បានបង្កើតប្រព័ន្ធអេកូតាមកិច្ចសន្យាព្រហ្មទណ្ឌរបស់ពួកហ៊ែកឃឺរ (Hacker) ដែលអនុវត្តទាំងសកម្មភាពឧបត្ថម្ភដោយរដ្ឋ និងតាមអ៊ីនធឺណិត ដើម្បីចំណេញផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។ យ៉ាងណាមិញ សម្ព័ន្ធភាពរួមមានសហភាពអឺរ៉ុប និងសមាជិកទាំងអស់របស់អង្គការណាតូ ហាក់បានបញ្ឈប់ការដាក់ទណ្ឌកម្មចិនជាលើកតំបូងរបស់ខ្លួន ដោយគូសបញ្ជាក់ពីឧបសគ្គនៃការប្រឈមមុខជាមួយប្រទេសនេះ។ អឺរ៉ុបដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មរកចំណូលបានច្រើនជាមួយចិន មានការស្ទាក់ស្ទើរក្នុងការរិះគន់ជាសាធារណៈនាពេលកន្លងមក។ ភាគច្រើននៃប្រទេសសមាជិកសហគមន៍អឺរ៉ុប គ្រាន់តែបានចោទប្រកាន់ក្រុងប៉េកាំងថាបានអនុញ្ញាតឱ្យពួក វាយប្រហារតាមអ៊ីនធឺណែត ធ្វើប្រតិបត្តិការពីទឹកដីរបស់ខ្លួន។ ប៉ុន្តែសហរដ្ឋអាមេរិក និងអង់គ្លេស ដែលមានក្រុមហ៊ុនរងការវាយប្រហារធ្ងន់ធ្ងរ បានឈានមួយជំហានទៀត ដោយចង្អុលចំៗលើរដ្ឋាភិបាលចិន ដោយបានបញ្ជាក់លម្អិតអំពីទំនាក់ទំនងរវាងក្រុមស៊ើបការណ៍សម្ងាត់ចិន និងពួកឧក្រិដ្ឋជន វាយប្រហារតាមអ៊ីនធឺណែត ។ សេចក្តីថ្លែងការណ៍រួមថ្មីដែលរិះគន់ចិននេះ ត្រូវបានចេញដោយសហរដ្ឋអាមេរិក អូស្ត្រាលី អង់គ្លេស កាណាដា សហភាពអឺរ៉ុប…
-
ភ្លើងឆេះព្រៃនៅសហរដ្ឋអាមេរិកបានរីកដាលយ៉ាងខ្លាំងដែលបណ្តាលអោយមានការជម្លៀសប្រជាជន

នៅរដ្ឋ Oregon នៃសហរដ្ឋអាមេរិក មានភ្លើងឆេះព្រៃខ្លាំងមួយបានឆេះនៅលើផ្ទៃដីជាង ៣០ ម៉ឺនហិចតាបង្កឱ្យមានការជម្លៀសមនុស្សរាប់ពាន់នាក់នៅក្នុងតំបន់នោះ។ អ្នកពន្លត់អគ្គិភ័យជាង ២ពាន់នាក់កំពុងព្យាយាមគ្រប់គ្រងស្ថានការណ៍ភ្លើងឆេះព្រៃនោះដែលគេហៅថា The Bootleg Fire ។ ភ្លើងឆេះព្រៃ The Bootleg Fire បានបណ្ដាលឱ្យប្រជាជនយ៉ាងតិច ២ពាន់នាក់នៅតំបន់ជនបទភាគច្រើនបោះបង់ចោលផ្ទះសម្បែងរបស់ពួកគេដើម្បីទៅស្នាក់នៅតំបន់ដែលមានសុវត្ថិភាព។ គិតមកដល់ពេលនេះ ផ្ទះនិងអគារចំនួន ១៦០ ត្រូវបានបំផ្លាញដោយសារឧប្បតិ្តវហេតុភ្លើងឆេះព្រៃនេះ។ គួរបញ្ជាក់ផងដែរថា ភ្លើងឆេះព្រៃនៅរដ្ឋ Oregon នេះកើតឡើងចាប់តាំងពីថ្ងៃទី៦ ខែកក្កដាមកម្ល៉េះ ហើយបានដុតបំផ្លាញតំបន់មួយដែលធំជាងទីក្រុង Los Angeles ផងដែរ។ តាមការស្រង់សម្តីរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី ១៨ កក្កដានេះ ប្រធានផ្នែកប្រតិបត្តិការ លោក John Flannigan បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា កម្តៅភ្លើងឆេះព្រៃអាចនឹងកើនឡើងលឿនជាងមុនដោយសារអាកាសធាតុមិនអំណោយផលដែលមានសភាពក្តៅស្ងួត ហើយខ្យល់មិនមានស្ថេរភាពដែលធ្វើអោយកម្តៅកើនឡើងលឿនជាងមុន។ ភ្លើងឆេះព្រៃនេះមានសភាពខ្លាំងណាស់ដែលអគ្គិភ័យនេះអាចបង្កើតឱ្យមានអាកាសធាតុមួយដែលឯកឯងនៅក្នុងតំបន់ដែលមានភ្លើងឆេះនោះ។ អាំងតង់ស៊ីតេ និងកម្តៅខ្លាំងរបស់អគ្គិភ័យនេះអាចបង្ករអោយមានខ្យល់វិលជុំវិញដែលបង្កើតបានជាពពក ហើយជួនកាលបង្កើតបានជាព្យុះកំបុតត្បូងបក់កំដៅផ្សែង និងខ្យល់ខ្លាំង។ ភ្លើងឆេះព្រៃជាច្រើនរាលដាលទៅតំបន់ផ្សេងយ៉ាងឆាប់រហ័សហើយភ្លើងឆេះព្រៃ The Bootleg Fire នេះក៏មិនខុសគ្នាដែរ។ ក្នុងរយៈពេលពីរបីថ្ងៃដំបូង អគ្គិភ័យនេះបានបង្ករអោយមានការឆេះព្រៃត្រឹមប៉ុន្មាន…
-
ទួរគីបានឃាត់ខ្លួនជនអន្តោប្រវេសខុសច្បាប់ជាច្រើននាក់នៅព្រំដែនអ៊ីរ៉ង់

កងកម្លាំងសន្តិសុខទួរគីបានឃុំខ្លួនជនចំណាកស្រុកនៅក្បែរព្រំដែនប្រទេសអ៊ីរ៉ង់ជិត ១៥០០ នាក់ដែលភាគច្រើនជាជនជាតិអាហ្វហ្គានីស្ថាន។ តាមការស្រង់សម្តីរបស់សារព័ត៌មានរ៉យទ័រ មន្រ្តីអភិបាលខេត្ត និងក្រសួងមហាផ្ទៃបាននិយាយថា ជនចំណាកស្រុកចំនួន ១៤៥៦ នាក់ត្រូវបានឃុំខ្លួនចាប់តាំងពីថ្ងៃទី ១០ ខែកក្កដានេះ នៅភាគខាងកើតនៃខេត្ត Van ក៏ដូចជាអ្នកជួញដូរមនុស្សចំនួន ១១ នាក់ដែលបាននាំពួកគេចូលក្នុងប្រទេសទួរគី។ ការព្រួយបារម្ភពីលំហូរនៃជនចំណាកស្រុកទៅកាន់ប្រទេសទួរគីពីប្រទេសអាហ្វហ្គានីស្ថានតាមរយៈប្រទេសអ៊ីរ៉ង់បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅពេលដែលអំពើហឹង្សារវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងតាលីបង់បានកើតឡើងនៅពេលដែលកងកម្លាំងអាមេរិក និងណាតូដកកងទ័ស្លួនចេញពីតំបន់នោះ។
-
រកើនឡើងករណីកូវីដ-១៩ នៅសហរដ្ឋអាមេរិកបង្កអោយមានការភ័យខ្លាចនៃរលកឆ្លងក្នុងសហគមន៍

ការកើនឡើងករណីវិជ្ជមានកូវីដ-១៩ នៅទូទាំងសហរដ្ឋអាមេរិក និងនៅបរទេសបានធ្វើឱ្យមានការភ័យខ្លាចនៃការលេចចេញការរីករាលដាលក្នុងសហគមន៍ដែលបង្ករលក្ខណៈក្នុងការគ្រប់គ្រង។ ការផ្ទុះឡើងថ្មីៗគឺនៅក្នុងផ្នែកខ្លះដែលមានប្រជាជនតិចភាគរយ ទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ។មកទល់ពេលនេះ ចំនួនប្រជាជនតិចតួចដែលទទួលបានការចាក់វ៉ាក់សាំងបានជំរុញអោយមេដឹកនាំបង្កើនសម្ពាធទៅលើប្រជាជនអាមេរិកអោយទទួលការចាក់វ៉ាក់សាំង។ គួរបញ្ចាក់ផងដែរថា ចំនួនមធ្យមនៃករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃនៅសហរដ្ឋអាមេរិកបានកើនឡើងបីដងក្នុងរយៈពេល ៣០ ថ្ងៃកន្លងមកនេះ។ តាមការស្រង់សម្តីរបស់សារព័ត៌មានរ៉យទ័រ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា អត្រាខ្ពស់នៃការឆ្លងកូវីដ-១៩ កើតមាននៅក្នុងរដ្ឋដែលមានអត្រាចមនួនអ្នកចាក់វ៉ាក់សាំងទាប។ លោក Biden បានទទូចថា៖ «សូមមេត្តាទទួលការចាក់វ៉ាក់សាំងវ៉ាក់សាំងការពារកូវីដ-១៩ ។ សូមទទួលការចាក់វ៉ាក់សាំងឥឡូវនេះ»។ កាលថ្ងៃទីច័ន្ទនេះ នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បាននិយាយថា ជនជាតិអាមេរិកាំងដែលបានចាក់វ៉ាក់សាំងគ្រប់ដូសហើយ អាចឆ្លងព្រំដែនអាមេរិក-កាណាដាចាប់ពីថ្ងៃទី ៩ ខែសីហាដោយមានការបន្ធូរបន្ថយការរិតត្បិតក្នុងការធ្វលដំណើរ។
-
តើបញ្ហាអាហ្វហ្គានីស្ថានអាចពង្រឹងអង្គការសន្តិសុខ SCO ដែលដឹកនាំដោយចិន និងរុស្ស៊ីបានទេ?

ក្រោយពីសហរដ្ឋអាមេរិក និងក្រុមប្រទេសអង្គការសម្ព័ន្ធមិត្ត NATO ប្រកាសដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ចិន និងរុស្ស៊ីចាប់ផ្ដើមឈឺឆ្អាលយ៉ាងសកម្មទៅលើបញ្ហានៅក្នុងប្រទេសមជ្ឈិមបូព៌ានេះ។ ទាំងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានរិះគន់ថា ការដកទ័ពយ៉ាងប្រញាប់របស់សហរដ្ឋអាមេរិក និងក្រុមសម្ព័ន្ធមិត្ត ដែលធ្វើឱ្យអាហ្វហ្គានីស្ថានធ្លាក់ក្នុងភាពមិនប្រាកដប្រជាផ្នែកសន្តិសុខ និងផ្នែកនយោបាយ។ បន្ថែមពីលើនេះទៅទៀត ប្រទេសមហាអំណាចទាំងពីរនេះ សុទ្ធតែបង្ហាញពីការត្រៀមខ្លួនក្នុងការចូលជួយអាហ្វហ្គានីស្ថាន ស្វែងរកផ្លូវទៅកាន់សន្តិភាព និងស្ថិរភាព។ ក្រៅពីបង្ហើរសារតាមរយៈក្រសួងការបរទេសប្រចាំរដ្ឋធានីនីមួយៗ ប្រទេសទាំងពីរក៏បានលើកពីបញ្ហានៅប្រទេសអាហ្វហ្គានីស្ថាន មកពិភាក្សានៅក្នុងវេទិកាសន្តិសុខមួយ ដែលបង្កើតនៅទីក្រុងសៀងហៃ ប្រទេសចិនកាលពី ២០ឆ្នាំមុន។ វេទិកានោះមានឈ្មោះថា អង្គការកិច្ចសហប្រតិបត្តិការទីក្រុងសៀងហៃ ដែលហៅកាត់ជាភាសាអង់គ្លេសថា SCO។ អង្គការ SCO នៅពេលនេះមានសមាជិកចំនួន ៨ប្រទេស ដែលភាគច្រើននៅតំបន់អាស៊ីកណ្ដាល និងអាស៊ីខាងត្បូង។ ប្រទេសទាំង ៨នោះមានដូចជា ចិន ឥណ្ឌា កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ប៉ាគីស្ថាន រុស្ស៊ី តាហ្ស៊ីគីស្ថាន និងអ៊ូបេគីស្ថាន។ អង្គការនេះធ្វើការលើផ្នែកសន្តិសុខ ដែលជាពិសេសព្យាយាមដោះស្រាយលើបញ្ហាធំៗចំនួន ៣គឺ ភេរវកម្ម ចលនាផ្ដាច់ខ្លួន…
-
ថៃចុះកុងត្រាទិញ វ៉ាក់សាំងអាមេរិក Pfizer ២០លានដូស

ប្រទេសថៃបានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនអាមេរិក Pfizer ដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ២០លានដូស នេះបើតាមការចេញផ្សាយរបស់ The Nation នារសៀលថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។ អគ្គនាយក DDC របស់ថៃ និង អ្នកចាត់ការទូទៅនៃក្រុមហ៊ុន Pfizer ប្រចាំនៅសាខាប្រទេសថៃ និងឥណ្ឌូណេស៊ី បានចូលរួមក្នុងពិធីចុះហត្ថលេខា ដែលត្រូវបានធ្វើឡើងនៅទីស្នាក់ការ នៃក្រសួងសុខាភិបាលថៃ ស្ថិតក្នុងខេត្ត Nonthaburi ដោយមានលោករដ្ឋមន្ត្រីសុខាភិបាល Anutin Charnvirakul ចូលរួមដែរ។ តាមរយៈកិច្ចព្រមព្រៀងនេះ វ៉ាក់សាំង Pfizer-BioNTech ដែលត្រូវបានចុះបញ្ចី ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេសថៃ កាលពីថ្ងៃទី២៤ ខែមិថុនានោះ នឹងត្រូវផ្តល់វ៉ាក់សាំងដំណាក់កាលដំបូង អំឡុងត្រីមាសទី ៤ នៃឆ្នាំ២០២១។
-
អាឡឺម៉ង់នឹងប្រកាសពីការសម្រេចលើកិច្ចព្រមព្រៀងផ្លូវការស្តីពីបំពង់បង្ហូរប្រេង Nord Stream 2 ឆាប់ៗ

អាមេរិក និងអាឡឺម៉ង់ រំពឹងថានឹងប្រកាសពីដំណោះស្រាយស្ដីពីជម្លោះដ៏យូរអង្វែងរបស់ពួកគេលើបំពង់បង្ហូរឧស្ម័នធម្មជាតិរបស់រុស្ស៊ី Nord Stream 2 តម្លៃជាង ១១ ពាន់លានដុល្លារក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមប្រភព ដែលមានជំនាញពីបញ្ហានេះ។ ប្រធានាធិបតីលោក Joe Biden និងអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានបរាជ័យក្នុងការដោះស្រាយភាពខុសគ្នារបស់ពួកគេជុំវិញបញ្ហាបំពង់បង្ហូរប្រេងក្រោមសមុទ្រក្នុងជំនួបកាលពីសប្តាហ៍មុន ប៉ុន្តែបានយល់ព្រមថា ទីក្រុងម៉ូស្គូ មិនត្រូវ ប្រើប្រាស់ថាមពលជាអាវុធប្រឆាំងនឹងប្រទេសជិតខាងឡើយ។ កិច្ចព្រមព្រៀងនេះ ត្រូវបានគេលើកយកមកពិភាក្សាក្នុងចំណោមមន្រ្តីអាមេរិក និងអាល្លឺម៉ង់ ស្ដីអំពីក្តីបារម្ភរបស់អាមេរិក ដែលថាការសាងសង់បំពង់បង្ហូរប្រេងនេះរួចរាល់បានដល់ ៩៨% ទៅហើយ ដែលគម្រោងនេះនឹងផ្គត់ផ្គង់ថាមពលឧស្ម័នទៅឱ្យអឺរ៉ុប ហើយអាចកាត់បន្ថយថ្លៃដឹកជញ្ជូនឆ្លងកាត់អ៊ុយក្រែន ដែលប្រមូលបានពីការបូមឧស្ម័ននៅបំពង់ ដែលមានស្រាប់។ កិច្ចព្រមព្រៀងនេះនឹងបញ្ចៀសការបន្តដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំង នឹង ក្រុមហ៊ុន Nord Stream 2 AG ដែលជាក្រុមហ៊ុននៅពីក្រោយបំពង់បង្ហូរប្រេង និងនាយកប្រតិបត្តិរបស់ខ្លួន។ ព័ត៌មានលម្អិតទាក់ទិននឹងកិច្ចព្រមព្រៀងនេះនៅមិនទាន់បានបង្ហាញនៅឡើយទេ ប៉ុន្តែប្រភពដដែលបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងរួមបញ្ចូលទាំងការប្តេជ្ញាចិត្តដោយភាគីទាំងពីរ ដើម្បីធានាការវិនិយោគទុននៅក្នុងវិស័យថាមពលរបស់អ៊ុយក្រែន និងទូទាត់នូវការធ្លាក់ចុះអវិជ្ជមានណាមួយចេញពីបំពង់បង្ហូរប្រេងថ្មី ដែលនឹងនាំឧស្ម័នពីតំបន់អាក់ទិកទៅកាន់ប្រទេសអាល្លឺម៉ង់ក្រោមសមុទ្របាល់ទិក។ ប្រភពមួយ ដែលបាននិយាយក្នុងលក្ខខណ្ឌអនាមិកពីព្រោះកិច្ចពិភាក្សានៅមិនទាន់បញ្ចប់ បាននិយាយថា៖ «ការព្រមព្រៀងនេះ មើលទៅដូចជាល្អ ។…
-
អង់គ្លេសដាស់តឿនសហភាពអឺរ៉ុបថាខ្លួនអាចងាកចេញពីកិច្ចព្រមព្រៀង Brexit ទៅរកអៀរឡង់ខាងជើងវិញ

អង់គ្លេស បានព្រមានសប្ដាហ៍នេះថា ខ្លួននឹងងាកចេញពីកិច្ចព្រមព្រៀង Brexit លុះត្រាតែសហភាពអឺរ៉ុប ជួយសម្រួលឱ្យអៀរឡង់ខាងជើង ដែលជាចំណាត់ការមួយ ដែលអាចជំរុញឱ្យការចាកចេញពី Brexit រយៈពេល ៥ ឆ្នាំ ធ្លាក់ក្នុងសភាពអាណាធិបតេយ្យ។ នេះបើតាមឱ្យដឹងពីប្រភពខាងអង់គ្លេស និងសហភាពអឺរ៉ុបប្រាប់សារព័ត៌មាន Reuter។ ការងាកចេញពីកិច្ចព្រមព្រៀង ដែលគេហៅថា ពិធីសារអៀរឡង់ខាងជើង គឺជាជំហានប្រកបដោយគ្រោះថ្នាក់មួយ ដោយមានបំណងរារាំងមិនឱ្យ Brexit រំខានដល់សន្តិភាពអៀរឡង់ខាងជើង ជាផ្នែកមួយនៃកិច្ចព្រមព្រៀងឆ្នាំ ១៩៩៨ របស់សហរដ្ឋអាមេរិក ដែលបានបញ្ចប់ជម្លោះបីទសវត្សកន្លងមក។ ពិធីសារ ដែលបានដាក់ឯកសារ និងការត្រួតពិនិត្យ ដែលអាចការពារការនាំចេញអាហារអង់គ្លេស ដូចជា សាច់ក្រក ទៅប្រទេសអៀរឡង់ខាងជើង បានរារាំងដំណើរចាកចេញពី Brexit ឆ្នាំ ២០២០ ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីលោក Boris Johnson។ ប្រភពមួយ បាននិយាយថា លោក David Frost រដ្ឋមន្រ្តីអង់គ្លេស ដែលដឹកនាំកិច្ចចរចា Brexit កំពុងត្រៀមប្រកាសអំពីការផ្លាស់ប្តូរសក្តានុពលលើពិធីសារ ដែលអាចមានផលវិបាកដ៏ធំធេងសម្រាប់ទំនាក់ទំនងជាមួយសហភាពអឺរ៉ុប។ ផែនការនេះ កំពុងត្រូវបានដំណើរការដោយក្រុមការងារអង់គ្លេស Downing…
-
សហគមន៍អន្តរជាតិអំពាវនាវ ឱ្យក្រុមតាលីបង់បញ្ចប់ការវាយប្រហារជាបន្ទាន់

បេសកកម្មការទូតជាងដប់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃច័ន្ទ ទី១៩ កក្កដា បានអំពាវនាវ ឱ្យមានការបញ្ចប់ជាបន្ទាន់ នូវការវាយប្រហាររបស់ក្រុមតាលីបង់ ដោយក្រុមអ្នកការទូតបាននិយាយថាសកម្មភាពរបស់តាលីបង់គឺ ផ្ទុយទៅនឹងការអះអាងថាពួកគេចង់បានដំណោះស្រាយនយោបាយដែលកំពុងចរចាដើម្បីបញ្ចប់ជម្លោះ។ សេចក្ដីថ្លែងការណ៍ដែលបាន ចុះហត្ថលេខាដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបេសកកម្មជាង ១០ ផ្សេងទៀត នៅក្នុងទីក្រុងកាប៊ុលបានធ្វើឡើង ក្រោយកិច្ចពិភាក្សាកាលពីចុងសប្ដាហ៍មុននៅក្នុងប្រទេសកាតារវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងក្រុមតាលីបង់មិនបានសម្រេចក្នុងការទទួលលទ្ធផលណាមួយ។ សេចក្ដីថ្លែងការណ៍នោះសរសេរថា «ការវាយលុក របស់តាលីបង់គឺផ្ទុយស្រឡះ ពីការអះអាងរបស់ពួកគេ ថា ពួកគេនឹងគាំទ្រដំណោះស្រាយតាមបែបចរចា» ។ ការវាយប្រហារ របស់ក្រុមតាលីបង់ បានបណ្ដាលឱ្យបាត់បង់ជីវិតជនស៊ីវិលអាហ្វហ្គានីស្ថាន ការផ្លាស់ទីលំនៅ ការលួចប្លន់ ការដុតបំផ្លាញអាគារ ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការខូចខាតបណ្ដាញទំនាក់ទំនងនៅក្នុងប្រទេស។ លោក អាប់ឌុលឡា អាប់ឌុលឡា ដែលជាអ្នកដឹកនាំ គណៈប្រតិភូរដ្ឋាភិបាលអាហ្វហ្គានីស្ថានក្នុងចរចាបានប្រាប់សារព័ត៌មាន AFP ថា៖ «យើងក៏បានព្រមព្រៀងផងដែរ ថាមិនគួរ មានការផ្អាក កិច្ចសន្ទនានៅក្នុងការចរចានេះទេ»។ ទោះយ៉ាងណា លោកបានកត់សម្គាល់ថាបច្ចុប្បន្ននេះ គ្មានភាគី ណាមួយបានធ្វើការឈប់បាញ់គ្នា ក្នុងអំឡុងកិច្ចពិភាក្សានោះក៏ដោយ បើទោះបីមានការអំពាវនាវ ជាបន្ទាន់ពីសង្គមស៊ីវិល អាហ្វហ្គានីស្ថាននិងសហគមន៍អន្តរជាតិដើម្បីបញ្ចប់ការប្រយុទ្ធគ្នាក៏ដោយ។
-
វៀតណាម ព្រមព្រៀងជាមួយអាមេរិកថា មិនទម្លាក់តម្លៃរូបិយប័ណ្ណរបស់ខ្លួន

វៀតណាមបានព្រមព្រៀងសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៩ ខែកក្កដាថា ខ្លួននឹងមិនទម្លាក់តម្លៃរូបិយប័ណ្ណដុង ហើយសន្យាថានឹងរៀបចំគោលនយោបាយរូបិយវត្ថុរបស់ខ្លួនឲ្យកាន់តែតម្លាភាពជាងមុន។ ការព្រមព្រៀងនេះធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍រួមរវាងលោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី ង្វៀន ធីហុង (Nguyen Thi Hong) ទេសាភិបាលនៃធនាគាររដ្ឋវៀតណាម។ ការទម្លាក់តម្លៃរូបិយប័ណ្ណដុង ធ្វើឱ្យវៀតណាមអាចទាញយកចំណេញបានច្រើនពីពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ កាលពីឆ្នាំ២០២០ ចំពេលដែលអាមេរិក និងចិនមានជម្លោះពាណិជ្ជកម្ម និងវិបត្តិជំងឺកូវីដ១៩ វៀតណាមមានអតិរេកពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក បានសេចក្ដីថាវៀតណាមនាំចេញទៅកាន់អាមេរិក ច្រើនជាងនាំចូល ដោយវៀតណាមចំណេញសរុបគិតជាសាច់ប្រាក់នោះគឺប្រមាណក្បែរនឹង ៧ម៉ឺនលានដុល្លារ ដែលជាចំនួនមួយកើនពីស្ថិតិឆ្នាំ២០១៩។ ចំពោះមុខស្ថានភាពនេះ រដ្ឋបាលរបស់លោកប្រធានាធិបតីដូណាល់ ត្រាំនៅក្នុងពេលវេលាចុងក្រោយរបស់ខ្លួន បានចាត់ទុកវៀតណាមថា ជាប្រទេសធ្វើការអន្តរាគមន៍ក្នុងអត្រាប្ដូរប្រាក់ ហើយថែមទាំងគំរាមដាក់ទណ្ឌកម្មទៀតផង។ យ៉ាងណាមិញ ក្នុងរដ្ឋបាលលោក Joe Biden ខាងសហរដ្ឋអាមេរិក បានចរចាបញ្ចុះបញ្ចូលវៀតណាម រហូតដល់ប្រទេសសង្គមនិយមមួយនេះ ព្រមព្រៀងឈប់ទម្លាក់តម្លៃរូបិយប័ណ្ណរបស់ខ្លួន៕