-
លោក Suga និងលោក Moon ទំនងនឹងរៀបចំកិច្ចប្រជុំកំពូលដំបូងនៅការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ

នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ត្រូវបានគេរំពឹងថានឹងធ្វើកិច្ចប្រជុំកំពូលជាលើកដំបូង នៅពេលដែលមេដឹកនាំទាំងពីរចូករួមក្នុងកម្មវិធីបើកការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន Nikkei Asia។ មន្ត្រីនៃប្រទេសទាំងពីរគឺកំពុងធ្វើការលើព័ត៌មានលម្អិតនៃកិច្ចប្រជុំកំពូលជាលើកដំបូងនេះ ដែលស្នើដោយកូរ៉េខាងត្បូងប្រសិនបើលោក Moon ធ្វើដំណើរទៅចូលរួមពិធីអូឡាំពិកនៅថ្ងៃទី ២៣ ខែកក្កដា ហើយជប៉ុនក៏បានយល់ព្រមនឹងផែនការនេះ។ លោក Moonបានធ្វើទស្សនកិច្ចប្រទេសជប៉ុនចុងក្រោយនៅខែមិថុនា ឆ្នាំ ២០១៩ សម្រាប់កិច្ចប្រជុំកំពូលនៃក្រុមប្រទេស G20 នៅអូសាកា ប៉ុន្តែលោកមិនបានជួបជាមួយលោកនាយករដ្ឋមន្ត្រីShizo Abe ទេ។ បើទោះបីលោក Suga និងលោក Moonបានចូលរួមក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសអ្នកមាន G7 នៅអង់គ្លេសកាលពីខែមុនក៏ដោយ ពួកគេគ្រាន់តែផ្លាស់ប្ដូរការស្វាគមន៍ប៉ុណ្ណោះ។ កិច្ចពិភាក្សាក៏កំពុងដំណើរការសម្រាប់រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងលោក Chung Eui-yong ធ្វើដំណើរទៅកាន់ប្រទេសជប៉ុននៅខែក្រោយដើម្បីជួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោកToshimitsu Motegi ។ លោក Moon គឺប្រឈមមុខនឹងការរិះគន់នៅក្នុងស្រុកយ៉ាងខ្លាំង ជុំវិញសកម្មភាពរបស់លោកដែលជំរុញឱ្យទំនាក់ទំនងកូរ៉េខាងត្បូង និងជប៉ុនធ្លាក់ដល់កម្រិតទាបបំផុត ចាប់តាំងពីប្រទេសទាំងពីរចាប់ផ្ដើមមានទំនាក់ទំនងការទូតផ្លូវការក្នុងទសវត្សឆ្នាំ ១៩៦០៕
-
មន្ត្រីសុខាភិបាលកំពូលរបស់សហរដ្ឋអាមេរិកបារម្ភពីការកើនឡើងករណីកូវីដ-១៩

មន្ត្រីសុខាភិបាលកំពូលអាមេរិកការព្រួយបារម្ភអំពីករណីវិជ្ជមានកូវីដ-១៩ កំពុងកើនឡើងនៅរដ្ឋនីមួយៗក្នុងសហរដ្ឋអាមេរិក ខណៈមនុស្សរាប់លាននាក់នៅតែមិនទាន់ទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩។ កាលពីថ្ងៃអាទិត្យនេះ នៅក្នុងបទសម្ភាសន៍មួយនៅលើកម្មវិធីព័ត៌មានទូរទស្សន៍ CNN លោកវេជ្ជបណ្ឌិត Vivek Murthy បាននិយាយថា ការស្លាប់ដោយសារកូវីដ-១៩ នៅសហរដ្ឋអាមេរិកស្ទើរតែទាំងអស់ស្ថិតក្នុងចំណោមមនុស្សដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង។ លោក Murthy បាននិយាយថា៖ « ខ្ញុំមានការព្រួយបារម្ភ ពីព្រោះយើងកំពុងមើលឃើញករណីកើនឡើងគឺក្នុងចំណោមអ្នកដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាងការពារ»។ គួរបញ្ចាក់ផងដែរថា ករណីវិជ្ចមានកូវីដ១៩ នៅសហរដ្ឋអាមេរិចបានកើនឡើង ៧០ ភាគរយក្នុងសប្តាហ៍នេះបើប្រៀបធៀបទៅនឹងរយៈពេល ៧ ថ្ងៃមុន។ ប្រធានអង្គការសុខភាពអាមេរិកាំងប៉ាស៊ីហ្វិក (Pan American Health Organization) កាលពីសប្តាហ៍មុនបានជំរុញឱ្យបណ្តាប្រទេសនានាបន្តប្រកាន់ខ្ជាប់នូវវិធានការសុខភាពសាធារណៈកំឡុងពេលមានការកើនឡើងនៃករណីវិជ្ជមាននៅក្នុងប្រទេសមួយចំនួននៅទូទាំងទ្វីបអាមេរិក រួមទាំងសហរដ្ឋអាមេរិកផងដែរ។
-
មនុស្សយ៉ាងហោចណាស់ ២៣ នាក់ ត្រូវសម្លាប់ដោយសារការបាក់ដីនៅឥណ្ឌា

បុមបៃ៖កាលពីថ្ងៃអាទិត្យ អាជ្ញាធរឥណ្ឌា បាននិយាយថាយ៉ាងហោចណាស់មនុស្ស ២៣ នាក់ត្រូវបានសម្លាប់ ក្រោយផ្ទះជាច្រើនខ្នង និងរបងមួយកន្លែងដួលរលំដោយសារតែការបាក់រអិលដី ដែលបណ្ដាលមកពីភ្លៀងធ្លាក់ជោគជាំនៅក្រុងបុមបៃ។ អង្គភាពកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ (NDRF) ថា មនុស្ស ១៧ បានស្លាប់បន្ទាប់ពីរបងបាក់រលំកិននៅភាគខាងកើតសង្កាត់ Chembur ខណៈដែល ៦ នាក់ផ្សេងទៀតបានស្លាប់ដោយសារតែការបាក់រអិលដីដែលហូរបុកផ្ទះចំនួនប្រាំខ្នងនៅសង្កាត់ Vikhroli ភាគឦសាននៃក្រុង។ ទីភ្នាក់ងារសារព័ត៌មានបារាំង Agence France-Presse បានស្រង់សម្ដីប្រជាជនម្នាក់ក្នុងតំបន់ដែលបាននិយាយថា ខ្លួនឃើញមានថ្ម និងភក់ ហូរចុះមកពីលើទួលខ្ពស់លាយឡំជាមួយទឹកភ្លៀង ខណៈដែលប្រជាជនម្នាក់ទៀត ថាខ្លួនបានជួយក្មេងស្រីជនរងគ្រោះម្នាក់ដែលជាប់ក្នុងកម្ទេចកម្ទីលើភក់កំពុងហូរ ទោះបីខ្លួនស្ទើរតែមិនរួចជីវិតក៏ដោយ។ ការបាក់រលំអាគារចាស់ទ្រុធទ្រោម ស្ទើរតែជារឿងធម្មតាហើយនៅឥណ្ឌា ចន្លោះពីខែមិថុនា ទៅខែកញ្ញា ដែលជារដូវវស្សាមានភ្លៀងធ្លាក់ខ្លាំង។ កាលពីខែមុន មនុស្ស ១២ នាក់បានស្លាប់នៅពេលអាគារមួយបានដួលនៅក្រុងបុមបៃ ហើយកាលពីខែកញ្ញា ឆ្នាំទៅ មានឧប្បត្តិវហេតុមួយបានបណ្ដាលអោយមនុស្ស ៣៩ នាក់បានស្លាប់ក្រោយអាគារកម្ពស់ ៣ ជាន់នៅក្រុង Bhiwandi ក្នុងរដ្ឋ Maharashtra បានបាក់ដូចគ្នា។ ក្រុងហិរញ្ញវត្ថុរបស់ឥណ្ឌាបុមបៃ មានភ្លៀងធ្លាក់ជោគជាំតាំងពីថ្ងៃសៅរ៍ ធ្វើឱ្យប៉ះពាល់ទាំងសេវាកម្មដឹកជញ្ជូនក្នុងតំបន់ ហើយសូម្បីតែទឹកស្អាតប្រើប្រាស់ក៏ត្រូវបានកាត់ផ្ដាច់។…
-
ប្រទេសក្រិករងការចោទប្រកាន់ថា បានបណ្ដែតជនអន្តោប្រវេសន៍ចោលនៅសមុទ្រ

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះប្រទេសក្រិកបានរងការចោទប្រកាន់ពីប្រទេសជិតខាង ជាពិសេសប្រទេសតួកគី ថាបានបណ្ដេញជនអន្តោប្រវេសន៍រាប់ពាន់នាក់ដោយសម្ងាត់ តាមរយៈការបណ្ដែតពួកគេចោលនៅត្រឹមខាងក្រៅដែនសមុទ្ររបស់ខ្លួន។ ការបណ្ដេញតាមរបៀបខុសច្បាប់នេះគឺជាចំណុចក្ដៅមួយរវាងប្រទេសទាំងពីរ ជុំវិញជនអន្តោប្រវេសន៍ទាំងនេះ ដែលធ្វើដំណើរឆ្លងសមុទ្រពីប្រទេសតួកគី មកកាន់ប្រទេសក្រិកក្នុងបំណងបន្តដំណើរទៅកាន់ទ្វីបអឺរ៉ុប។ ចាប់តាំងពីកិច្ចព្រមព្រៀងទ្វេភាគី បានបែកបាក់កាលពីឆ្នាំមុន ប្រទេសតួកគី និងក្រិក បានប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង ជុំវិញវិធីដោះស្រាយលំហូរនៃជនអន្តោប្រវេសន៍នៅតាមបណ្តោយច្រកនេះមួយ ដែលត្រូវបានប្រើប្រាស់ជាញឹកញាប់បន្ទាប់ពីមានការផ្ទុះការកើនឡើងជនភៀសខ្លួនកាលពីឆ្នាំ២០១៥។ កាលនោះ ជនអន្តោប្រវេសន៍ប្រហែលមួយលាននាក់ ភាគច្រើនជាជនជាតិស៊ីរីដែលបានភៀសខ្លួនចេញពីសង្គ្រាមស៊ីវិលនៅក្នុងប្រទេសរបស់ពួកគេ បានធ្វើឱ្យចំនួនជនភៀសខ្លួនមានការកើនឡើងនៅអឺរ៉ុប។ នៅឆ្នាំនេះលំហូរជនភៀសខ្លួន ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ដោយមានតែជនភៀសខ្លួនប្រមាណ៤០.០០០ នាក់បានធ្វើដំណើរទៅដល់អឺរ៉ុបចូលតាមសមុទ្រ ប៉ុន្តែឥឡូវនេះចំនួនជនចំណាកស្រុកមានការកើនឡើងវិញ ដោយសារស្ថានភាពនៅប្រទេសអាហ្វហ្គានីស្ថាន ដែលមានការ កើនឡើងនៃការប្រយុទ្ធគ្នាបន្ទាប់ពីការដកកងទ័ពអាមេរិក។ អស់រយៈពេលជាងមួយឆ្នាំមកហើយដែលប្រទេសតួកគីបាន បន្តមិនយកចិត្តទុកដាក់លើ ជនភៀសខ្លួន ហើយអនុញ្ញាតឱ្យពួកគេធ្វើដំណើរឆ្លងសមុទ្រទៅប្រទេសក្រិក។ ចំណែកប្រទេសក្រិកវិញបានបណ្ដេញជនអន្តោប្រវេសន៍ទៅវិញដោយបង្ខំ ដោយធ្វើឱ្យម៉ាស៊ីនទូករបស់ពួកគេខូច រួចហើយរុញទូកពួកគេឱ្យអណ្ដែតត្រឡប់ទៅប្រទេសតួកគីវិញ។ ក្នុងរយៈពេលថ្មីនេះ អាជ្ញាធរក្រិកបានចាប់ខ្លួនជនអន្តោប្រវេសន៍ នៅលើដីគោករួចដាក់ពួកគេនៅលើទូកហើយបណ្ដែតចោលតាមសមុទ្រ។ រដ្ឋាភិបាលក្រិកបានបដិសេធការចោទប្រកាន់នេះ។ កាលពីសប្ដាហ៍មុន លោក Notis Mitarachi រដ្ឋមន្ត្រីទទួលបន្ទុកជនចំណាកស្រុកនិងសិទ្ធិជ្រកកោនក្រិកបាននិយាយថា៖ «មានករណីជាច្រើនត្រូវបានស៊ើបអង្កេតដោយសហភាពអឺរ៉ុប» ហើយ «របាយការណ៍មិនបានរកឃើញភស្តុតាងណាមួយដែលបញ្ជាក់ថាមានការរំលោភលើគោលការណ៍សិទ្ធមនុស្សរបស់សហភាពអឺរ៉ុប» ។ លោក Philippe Leclerc ប្រធានទីភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសតួកគី បាននិយាយថាការិយាល័យរបស់លោក បានបង្ហាញភស្តុតាងមួយចំនួនរួមតាំង «ការចោទប្រកាន់អំពីអំពើហិង្សា…
-
ហ្វូស៊ីលនៃសត្វមច្ឆាចម្លែកមានអាយុកាល៤៦០លានឆ្នាំ ត្រូវបានគេរកឃើញនៅក្នុងបន្ទប់ក្រោមដីនៃសារមន្ទីរអូស្រ្តាលី

អូស្រ្តាលី៖ ហ្វូស៊ីលនៃសត្វមច្ឆាចម្លែក អេនដូសឺរ៉ាស់ (Endoceras) ដែលមានប្រវែង៨ហ្វីត ឬស្មើនឹង២,៥ម៉ែត្រដ៏កាចសាហាវ ដែលជាប់នឹងមហាសមុទ្រ៤៦០លានឆ្នាំមុន ត្រូវបានគេរកឃើញក្នុងបន្ទប់ក្រោមដីនៃសារមន្ទីរអូស្រ្តាលី ក្រោយប្រមូលធូលីអស់ជាច្រើនឆ្នាំ ។ អ្នកអភិរក្សជាន់ខ្ពស់ លោក Adam Yates បានប្រាប់ក្រុមហ៊ុនវិទ្យុអូស្រ្តាលី (ABC) ថា ហ្វូស៊ីលពិសេសនេះត្រូវបានគេរកឃើញកំពុងលាក់ខ្លួននៅក្នុងបន្ទប់ក្រោមដី នៃកន្លែងចាស់ជាកន្លែងប្រមូលទុកជាបណ្តោះអាសន្ន ខណៈ អេនដូសឺរ៉ាស់ បានរីករាលដាលនៅអាមេរិកខាងជើង និងអឺរ៉ុបរស់នៅកណ្តាលប្រទេសអូស្ត្រាលី ដោយហែលទឹកនៅក្នុងសមុទ្ររាក់ ដែលឥឡូវជាវាលខ្សាច់ស្ងួតដូចនៅខាងក្រៅ ។ វាលខ្សាច់អូស្រ្តាលីស្ថិតនៅក្នុងចំណោមវាលខ្សាច់តូចជាងគេនៅលើភពផែនដីមានអាយុប្រហែលជា១,៥លានឆ្នាំប៉ុណ្ណោះថ្មីៗនេះ ខណៈ៦៥លានឆ្នាំមុនទ្វីបនេះពិតជាមានគ្រាប់មីនតូចៗមួយចំនួនដែលបំបែកដោយសមុទ្ររាក់ ។ លោក Yates បានប្រាប់ABCថា វាប្រហែលជាមិនត្រូវបានគេទទួលស្គាល់ជាទូទៅក្នុងចំណោមប្រជាជនសាមញ្ញរបស់យើងថា Central Australia ជាកន្លែងរស់នៅរបស់សត្វសមុទ្រទាំងនេះ ហើយហ្វូស៊ីលរបស់ពួកគេនៅតែអាចត្រូវបានរកឃើញនៅក្នុងកន្លែងដូចជា MacDonnell Ranges ។ គួរកត់សម្គាល់ អេនដូសឺរ៉ាស់ ជាភាសាក្រិកបុរាណមានន័យថា សត្វមានស្នែងខាងក្នុង គឺជាពពួកសត្វដែលផុតពូជនៃពពួកសិរបាតសត្វ (ពពួកសត្វមានដៃជើងលើក្បាលដ៏ធំដែលប្រហាក់ប្រហែលនឹងសត្វសមុទ្រមានរូបរាងដូចខ្យង ។ ហ្វូស៊ីល អេនដូសឺរ៉ាស់ បានស្ថិតនៅក្នុងការប្រមូលសារមន្ទីរ ដាវីន (Darwin) អស់រយៈពេលជាច្រើនឆ្នាំ នៅពេលអ្នកអភិរក្សជាន់ខ្ពស់ Adam…
-
ចិនគ្រោងនឹងបញ្ចប់ការសាងសង់កីឡដ្ឋានសម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវរងានៅខែតុលាខាងមុខ

ចិនគ្រោងនឹងបញ្ចប់ការសាងសង់កីឡដ្ឋានសម្រាប់ប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ នៅខែតុលាខាងមុខនេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិន Xinhua កាលពីថ្ងៃអាទិត្យកន្លងទៅ។ គម្រោងអូឡាំពិកចំនួន ៥៣ ក្នុងចំណោម ៥៧គម្រោងនៅរដ្ឋធានីប៉េកាំង និងក្រុង Yanqing ដែលនៅក្បែរប៉េកាំងត្រូវបានបញ្ចប់រួចរាល់អស់ហើយ។ នៅសល់ ៤គម្រោងទៀត ដែលរួមមានការជួសជុលស្ថាបនាកីឡដ្ឋានជាតិចិន ឬត្រូវបានគេស្គាល់ថាជាកន្លែងប្រារព្ធពិធីបើកកីឡាអូឡាំពិកឆ្នាំ២០០៨ គ្រោងនឹងបញ្ចប់នៅប៉ុន្មានខែខាងមុខនេះ។ ព្រឹត្តិការណ៍អូឡាំពិករដូវរងានៅប្រទេសចិនគ្រោងនឹងធ្វើនៅខែកុម្ភៈ ឆ្នាំ២០២២៕
-
ក្រុមយុវជនសេរីតវ៉ាប្រឆាំងនាយករដ្ឋមន្ត្រីថៃ តែរងការបង្ក្រាបដោយអាជ្ញាធរ

កាលពីថ្ងៃអាទិត្យ ទី១៨ កក្កដាចលនាយុវជនសេរីថៃ និងក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន បានចេញតវ៉ាតាមដងវិថីនៃរាជធានីបាងកក ដោយល្មើសនឹងបម្រាមទប់ស្កាត់នៃជំងឺកូវីដ១៩ ដាក់ចេញដោយរាជរដ្ឋាភិបាលថៃ ដែលហាមមិនឱ្យមានការជួបជុំមនុស្សលើសពី ៥នាក់។ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលជាច្រើននាក់បានធ្វើការជួបជុំគ្នានៅវិមានប្រជាធិបតេយ្យនៅរាជធានីបាងកក ហើយបានធ្វើដំណើរដោយថ្មើរជើង អមជាមួយរថយន្ត និងទោចក្រយានយន្តឆ្ពោះទៅកាន់វិមានរដ្ឋាភិបាល។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន AFP ក្រុមបាតុករទាមទារ ៣ចំណុចធំៗគឺ (១) នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូឆា ត្រូវតែលាលែងពីតំណែងដោយឥតលក្ខខ័ណ្ឌ (២) ថវិកាសម្រាប់ព្រះមហាក្សត្រ និងយោធាត្រូវតែកាត់បន្ថយ និង (៣) វ៉ាក់សាំង mRNA ត្រូវតែប្រើប្រាស់សម្រាប់ប្រជាជនទូទៅ។ យោងតាមសារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្នុងអំឡុងពេលដែលក្រុមបាតុករព្យាយាមរើរនាំងបន្លាដែកចេញពីដងផ្លូវ ការប៉ះទង្គិចគ្នារវាងបាតុករ និងប៉ូលិសបានកើតមានឡើង។ ប៉ូលិសបានប្រើកាណុងបាញ់ទឹក គ្រាប់សំណ និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបង្ក្រាបបាតុកម្ម។ Bangkok Post ចុះផ្សាយថា នគរបាលច្រើនជាង ២ពាន់នាក់ត្រូវបានដាក់ពង្រាយ។ បាតុកម្មត្រូវបានរំសាយកាលពីម៉ោង ៦៖៣០នាទីល្ងាចថ្ងៃអាទិត្យ។ គេមិនទាន់ដឹងថា មនុស្សប៉ុន្មាននាក់មានរបួសនោះទេ។ បាតុកម្មប្រឆាំងរដ្ឋាភិបាលថៃមិនមែនជារឿងថ្មីទេ ដោយក្រុមអ្នកតវ៉ាភាគច្រើនជាយុវជនជារឿយៗតែងតែតវ៉ានឹងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូឆា៕
-
កូរ៉េខាងត្បូងកំពុងតែជាប់ផុងរវាងសេរីភាពក្នុងការបញ្ចេញមតិ និងការក្រឡៃប្រវត្តិសាស្ត្រលើបញ្ហារសើបមួយចំនួន

ការបកស្រាយទៅលើទិដ្ឋភាពប្រវត្តិសាស្ត្របានក្លាយជាបញ្ហាមួយសម្រាប់ប្រទេសកូរ៉េខាងត្បូង។ នៅក្នុងសាធារណរដ្ឋ ដែលជាសម្ព័ន្ធមិត្តយ៉ាងជិតស្និតជាមួយសហរដ្ឋអាមេរិកមួយនេះ នៅតែមានការយល់ឃើញខុសៗគ្នាលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយចំនួន ទាំងប្រវត្តិសាស្ត្រសម័យទំនើបនៅក្នុងស្រុក ក៏ដូចជាប្រវត្តិសាស្ត្រជូរចត់ និងខ្មៅងងឹតជាមួយនឹងប្រទេសជប៉ុន។ នៅក្នុងទំព័រសារព័ត៌មានអន្តរជាតិ គេតែងតែសង្កេតឃើញប្រទេសកូរ៉េ ដែលនិន្នាការសេរី តែងតែប៉ះទង្គិចពាក្យសម្ដីជាមួយនឹងប្រទេសជប៉ុន ទាក់ទិននឹងហេតុការណ៍ ដែលកើតឡើងនាអតីតកាលមួយចំនួន។ ចំណែកឯរឿងប្រវត្តិសាស្ត្រក្នុងស្រុកវិញ ប្រជាជនកូរ៉េខាងត្បូងតែងតែមានការយល់ឃើញផ្សេងៗគ្នាទៅលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយចំនួន ជាពិសេសគឺហេតុការណ៍ការរើបម្រាស់ ១៨ ឧសភា ១៩៨០ នៅខេត្ត Gwangju ដែលនៅភាគខាងត្បូង រដ្ឋធានីសេអ៊ូល។ អំឡុងពេលព្រឹត្តិការណ៍នេះ ប្រជាជនខេត្ត Gwangju រាប់ពាន់បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធានៅក្នុងប្រទេសកូរ៉េខាងត្បូងនៅពេលនោះ ដែលមានលោក Chun Doo-hwan ជាអ្នកក្ដោបក្ដាប់អំណាចយោធាកូរ៉េខាងត្បូង។ នៅពេលនោះ ដោយមានការធ្វើទុក្ខបុកម្នេញពីសំណាក់ក្រុមយោធា ខាងប្រជាជនស៊ីវិលក៏នាំគ្នាតដៃទៅវិញ តែក្រោយមកត្រូវបានបង្ក្រាបយ៉ាងព្រៃផ្សៃ។ មានមនុស្សរាប់រយនាក់ត្រូវបានសម្លាប់ នៅពេលនោះ។ ព្រឹត្តិការណ៍បង្ហូរឈាមនេះត្រូវបានរៀបរាប់ និងពិពណ៌នានៅក្នុងសៀវភៅប្រវត្តិសាស្ត្រ ដែលបង្រៀនក្មេងៗជំនាន់ក្រោយនៅកូរ៉េខាងត្បូង។ ហេតុការណ៍នេះត្រូវបានសៀវភៅប្រវត្តិសាស្ត្រទាំងនោះបានហៅថា «ចលនាប្រជាធិបតេយ្យ Gwangju»។ រឿងហេតុនេះហើយ ត្រូវបានអ្នកតាមដាននយោបាយកូរ៉េខាងត្បូងយល់ឃើញថា ជារបៀបវារៈនយោបាយដ៏សំខាន់មួយរបស់គណបក្សប្រជាធិបតេយ្យកូរ៉េ ដែលជាគណបក្សរបស់លោកប្រធានាធិបតី Moon Jae-in។ លោក Moon ធ្លាប់លើកឡើងកាលពីឆ្នាំ២០១៧ ថា «ដោយសារតែការធ្វើពលិកម្មនៅ Gwangju…
-
កូរ៉េខាងជើងដាស់តឿនយុវជនកុំឱ្យប្រើភាសាសាមញ្ញមកពីខាងត្បូង

សារព័ត៌មានរដ្ឋកូរ៉េខាងជើងបានព្រមានឱ្យយុវជនឱ្យឈប់ប្រើភាសាសាមញ្ញមកពីកូរ៉េខាងត្បូង ហើយជំរុញឱ្យប្រើភាសាស្តង់ដារកូរ៉េខាងជើង នេះបើតាមការរាយការណ៍របស់សារព័ត៌មាន។ នេះគឺជាផ្នែកមួយនៃច្បាប់ថ្មីដែលព្យាយាមបំបាត់ឥទ្ធិពលបរទេសណាមួយ ដោយមានការដាក់ទណ្ឌកម្មយ៉ាងឃោរឃៅ។ ជនសង្ស័យណាដែលត្រូវបានរកឃើញរំលោភច្បាប់នេះអាចប្រឈមមុខនឹងការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ឬរហូតដល់ការប្រហារជីវិត។ កាសែតរដ្ឋ Rodong Sinmun ក៏បានព្រមានអំពីការទទួលយកម៉ូដសំលៀកបំពាក់ ម៉ូដសក់ និងចម្រៀងពីកូរ៉េខាងត្បូង។ កាសែតនេះសរសេរថា៖ «ការជ្រៀតចូលនៃមនោគមវិជ្ជា និងវប្បធម៌នៅក្រោមផ្លាកសញ្ញាពណ៌ចម្រុះរបស់ពួកវណ្ណៈនាយទុន គឺកាន់តែគ្រោះថ្នាក់ជាងសត្រូវ ដែលកំពុងកាន់កាំភ្លើង»។ ឥទ្ធិពលបរទេសត្រូវបានគេមើលឃើញថាជាការគំរាមកំហែងដល់របបកុម្មុយនិស្តកូរ៉េខាងជើង និងការក្ដោបក្ដាប់អំណាចរបស់លោក Kim Jong-un។ មេដឹកនាំរូបនេះ បាននិយាយថាចម្រៀង K-Pop គឺជា«មហារីកដ៏សាហាវ» ដែលធ្វើឱ្យខូចយុវជនកូរ៉េខាងជើង។ ជនសង្ស័យដែលត្រូវបានចាប់ខ្លួនជាមួយរឿងភាគ ឬចម្រៀង កូរ៉េខាងត្បូង ឬជប៉ុន ឬអាមេរិក អាចប្រឈមនឹងការប្រហារជីវិត ខណៈពេលដែលជនសង្ស័យ ដែលត្រូវបានរកឃើញថាបានទស្សនៈ អាចប្រឈមនឹងការជាប់ពន្ធនាគារ ១៥ឆ្នាំ។ បើទោះបីជាមានហានិភ័យបែបនេះក៏ដោយ ក៏ឥទ្ធិពលបរទេសនៅតែជ្រៀតជ្រែកចូលកូរ៉េខាងជើងតាមរយៈក្រុមរត់ពន្ធជាច្រើន។ ជនភៀសខ្លួនមួយចំនួនបាននិយាយថាពួកគេបានរត់ចេញពីកូរ៉េខាងជើងបន្ទាប់ពីពួកគេត្រូវបានគេរកឃើញថាបានមើលរឿងភាគកូរ៉េខាងត្បូង៕
-
ការកាត់ក្ដីអតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូង នឹងបន្ត ទោះបីមានភាពចលាចលក៏ដោយ

ប្រេតូរីយ៉ា៖ ការកាត់ក្ដីលើសំណុំរឿងពុករលួយប្រឆាំងអតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Jacob Zuma ត្រូវបន្តទៅថ្ងៃចន្ទ បើទោះបីជាមានភាពចលាចល បណ្ដាលមកពីបាតុកម្មតវ៉ារបស់ក្រុមអ្នកគាំទ្រឥស្សរជននយោបាយជើងចាស់រូបនេះក៏ដោយ។ រឿងក្តីរបស់លោក Zuma បានចាប់ផ្តើមនៅក្នុងខែឧសភា បន្ទាប់ពីមានការពន្យារពេលជាច្រើនពីក្រុមមេធាវីរបស់លោកដែលសុំឱ្យទម្លាក់ចោលការចោទប្រកាន់។ លោកត្រូវបានបញ្ជូលទៅពន្ធនាគារកាលពីដើមខែកក្កដា ដោយប្រឈមនឹងការចោទប្រកាន់ចំនួន ១៦ រួមមានការក្លែងបន្លំ និងអំពើរពុករលួយក្នុងកំឡុងពេលលោកស្ថិតនៅជាអនុប្រធានាធិបតីរបស់ប្រទេស។ សំណុំរឿងនេះ ក៏ផ្តោតសំខាន់លើការទិញយន្តហោះចម្បាំង ទូកល្បាត និងឧបករណ៍យោធាពីក្រុមហ៊ុនផលិតអាវុធអ៊ឺរ៉ុបចំនួន ៥ ក្នុងឆ្នាំ ១៩៩៩ ។ តែយ៉ាងណាមិញ អតីតប្រធានាធិបតីអាយុ ៧៩ ឆ្នាំរូបនេះ បានបដិសេធរាល់ការចោទប្រកាន់ទាំងឡាយ ដោយថាលោកគ្មានទោសកំហុសអ្វីនោះទេ។ ទោះបែបនេះក្ដី លោកត្រូវបានរកឃើញថាមានពិរុទ្ធភាពពីការមើលងាយតុលាការ ក្រោយមិនបានបង្ហាញខ្លួនតាមការកោះហៅឱ្យចូលបំភ្លឺនៅថ្ងៃទី ២៩ ខែមិថុនា ដោយត្រូវជាប់ពន្ធធនាគាររយៈពេល ១៥ ខែ។ ការចាប់ខ្លួនលោក Zuma ដាក់ពន្ធនាគារ ក៏បានបង្ករឱ្យមានកុបកម្មផ្ទុះឡើងនៅក្នុងខេត្ត KwaZulu-Natal ដែលជាស្រុកកំណើតរបស់លោក។ មកទល់ពេលនេះ អំពើហិង្សាបានសម្លាប់មនុស្សអស់ជាង ២០០ នាក់ ធ្វើឱ្យប្រទេសធ្លាក់ក្នុងភាពវឹកវរបន្ថែមទៀត។ ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa កាលពីថ្ងៃសុក្របាននិយាយថា ភ្នាក់ងារសន្តិសុខបានកំណត់អត្តសញ្ញាណមនុស្សមួយចំនួនដែលត្រូវបានគេសង្ស័យថាជាអ្នកបង្កអំពើហឹង្សា។…