Category: ព័ត៌មានអន្តរជាតិ

  • អធិការបតីអាល្លឺម៉ង់ចុះទស្សនកិច្ចតំបន់រងគ្រោះទឹកជំនន់ ខណៈដែលចំនួនអ្នកស្លាប់នៅអឺរ៉ុបខាងលិចកើនឡើងជាង១៨០នាក់

    អធិការបតីអាល្លឺម៉ង់ចុះទស្សនកិច្ចតំបន់រងគ្រោះទឹកជំនន់ ខណៈដែលចំនួនអ្នកស្លាប់នៅអឺរ៉ុបខាងលិចកើនឡើងជាង១៨០នាក់

    អាល្លឺម៉ង់៖ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺហ្គែល នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) បានចុះទស្សនកិច្ចតំបន់ដែលរងការខូចខាតដោយទឹកជំនន់ ដើម្បីធ្វើការស្ទាបស្ទង់ពីទំហំនៃការខូចខាត និងជួបអ្នកនៅរស់រានមានជីវិត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅអឺរ៉ុបខាងលិច បណ្តាលអោយមនុស្សយ៉ាងហោចណាស់១៨៣នាក់ស្លាប់ និងរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន ។ លោកស្រី មឺហ្គែល បានធ្វើដំណើរទៅកាន់ភូមិនៃទីក្រុង Schul នៅរដ្ឋ Rhineland-Palatinate ជាតំបន់មួយក្នុងចំណោមពីរដែលរងគ្រោះធ្ងន់ធ្ងរខ្លាំងបំផុតនៅភាគខាងលិចប្រទេសអាល្លឺម៉ង់ ។ លោកស្រី មឺហ្គែល បានប្រាប់ក្រុមអ្នកយកព័ត៌មានថា វាគួរអោយតក់ស្លុតណាស់ ហើយសន្យាផ្តល់ជំនួយអោយបានលឿនដើម្បីស្តារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ។ លោកស្រី មឺហ្គែល បានអំពាវនាវអោយមានការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ។ មានកត្តាជាច្រើនរួមចំណែកដល់ទឹកជំនន់ដ៏អាក្រក់នេះ ប៉ុន្តែបរិយាកាសក្តៅដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំង ។ ដោយឡែកប្រទេសផ្សេងៗទៀតរួមមានបែលហ្ស៊ិក ស្វីស លុចហ្សំបួ និងហូឡង់ក៏ទទួលរងផលប៉ះពាល់ផងដែរ ។ បែលហ្ស៊ិកបាននិយាយថា យ៉ាងហោចណាស់មនុស្ស២៧នាក់បានបាត់បង់ជីវិត ៕ ប្រភព៖ CGTN  

  • វេជ្ជបណ្ឌិតឥណ្ឌូនេស៊ី១១៤នាក់បានស្លាប់ដោយសារ Covid-19 គិតចាប់ពីថ្ងៃទី០១ ដល់១៧ ខែកក្កដា ដែលនេះជាតួលេខខ្ពស់បំផុត

    វេជ្ជបណ្ឌិតឥណ្ឌូនេស៊ី១១៤នាក់បានស្លាប់ដោយសារ Covid-19 គិតចាប់ពីថ្ងៃទី០១ ដល់១៧ ខែកក្កដា ដែលនេះជាតួលេខខ្ពស់បំផុត

    ឥណ្ឌូនេស៊ី៖ ​សមាគម​វេជ្ជបណ្ឌិតឥណ្ឌូនេស៊ី (IDI) ​បានរាយការណ៍​ថា នៅ​ពាក់​កណ្តាល​ដើម​ខែ​កក្កដា​នេះ ករណី​ស្លាប់​វេជ្ជបណ្ឌិត​ដោយ​សារជំងឺកូវីដ១៩ ​​បាន​កើន​ឡើងយ៉ាង​ខ្លាំង​ ស្របពេលដែល​វីរុស​បម្លែងថ្មី Delta បាន​វាយ​ប្រហារ​ខ្លាំងនៅទូទាំងប្រទេសឥណ្ឌូនេស៊ី ។ ​នៅក្នុង​សន្និសីទ​សារព័ត៌មានមួយ មន្ត្រី​មក​ពី​សមាគម​វេជ្ជបណ្ឌិត​ឥណ្ឌូនេស៊ី​ (IDI) បានបញ្ជាក់ថា វេជ្ជបណ្ឌិត​ចំនួន​១១៤​នាក់​បាន​ស្លាប់​​ គិតចាប់​​​ពី​ថ្ងៃ​ទី០​១ ដល់​​១៧ ខែ​កក្កដា ដែល​នេះ​ជា​ចំនួន​ខ្ពស់​បំផុតត្រូវ​បាន​រាយការណ៍​ក្នុង​រយៈ​ពេល​ដូច​គ្នាកាលពីពេល​មុន ហើយជាង​២០​%​នៃ​ចំនួន​វេជ្ជបណ្ឌិត​៥៤៥​នាក់​​​បាន​ស្លាប់​​ដោយ​សារជំងឺកូវីដ១៩​ចាប់​តាំង​ពី​វីរុសរាតត្បាតនេះ​កើត​​ឡើង ។ ការ​ស្លាប់​ក្រុម​វេជ្ជបណ្ឌិត​បាន​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ ដែល​ជា​ប្រទេស​មាន​ប្រជា​ជន​ច្រើន​​បំផុត​លំដាប់​ទី​៤​ក្នុង​ពិភព​លោក បើ​ទោះ​ជា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩​មាន​ចំនួន​រហូតដល់៩៥​% ក្នុងចំណោមបុគ្គលិក​សុខាភិបាល ។ ប្រការ​នេះ​បាន​ធ្វើអោយ​រដ្ឋាភិបាល​សម្រេចចិត្តប្រើ​ប្រាស់វ៉ាក់សាំង Moderna ដើម្បី​ចាក់​បន្ថែម​ទៅ​លើ​វ៉ាក់សាំងរបស់​ចិន​ Sinovac សម្រាប់​បុគ្គលិក​សុខាភិបាល ៕ ប្រភព៖ Reuters

  • វៀតណាមមានអ្នកឆ្លង Covid-19 ថ្មីៗជិត៦ពាន់ករណីទៀតនៅក្នុងរបាយការណ៍ថ្ងៃអាទិត្យម្យិលមិញ

    វៀតណាមមានអ្នកឆ្លង Covid-19 ថ្មីៗជិត៦ពាន់ករណីទៀតនៅក្នុងរបាយការណ៍ថ្ងៃអាទិត្យម្យិលមិញ

    វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមនៅល្ងាចថ្ងៃអាទិត្យម្សិលមិញ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន៥ពាន់៩២៦ករណី ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន ។ ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនេះ មាន៥ពាន់៨៨៧ជាករណីឆ្លងនៅក្នុងស្រុក និងមាន៣៩នាក់ប៉ុណ្ណោះជាករណីឆ្លងនាំចូលពីក្រៅប្រទេស ហើយទីក្រុងហូជីមិញតែឯងរ៉ាប់រ៉ងករណីឆ្លងរហូតដល់ចំនួន៤ពាន់៦៩២ករណី ។ គិតត្រឹមថ្ងៃអាទិត្យសប្តាហ៍មុននេះ វៀតណាមមានអ្នកឆ្លងជំងឺកូវីដ១៩សរុបនៅទូទាំងប្រទេសកើនឡើងដល់៥ម៉ឺន៣ពាន់៨៣០នាក់ ក្នុងនោះស្លាប់២៥១នាក់ ខណៈដែលមនុស្សប្រមាណជាង៤,២លាននាក់ហើយបានចាក់វ៉ាក់សាំងបង្ការរោគ ៕ ប្រភព៖ Viet Nam News

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩១លាន២២ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១០ម៉ឺននាក់ និងជាសះស្បើយ១៧៤លាន១៦ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩១លាន២២ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១០ម៉ឺននាក់ និងជាសះស្បើយ១៧៤លាន១៦ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩១លាន២២ម៉ឺន១២៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន១០ម៉ឺន៥ពាន់៧៤៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៤លាន១៦ម៉ឺន៧ពាន់៩២៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៩៦ម៉ឺន៣ពាន់៩០៧នាក់ ស្លាប់ចំនួន៦២ម៉ឺន៤ពាន់៧៤៦នាក់ និងជាសះស្បើយចំនួន២៩លាន៣៧ម៉ឺន៦ពាន់៥៩០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន១៤ម៉ឺន៣ពាន់៥៧៥នាក់ ស្លាប់៤១ម៉ឺន៤ពាន់១៤១នាក់ និងជាសះស្បើយ៣០លាន៣០ម៉ឺន៧៦២នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៣៧ម៉ឺន៦ពាន់៥៧៤នាក់ ស្លាប់ចំនួន៥៤ម៉ឺន២ពាន់២៦២នាក់ និងជាសះស្បើយ១៨លាន២ម៉ឺន៣ពាន់៥១២នាក់ ៕ ប្រភព៖ worldometers

  • ព្រឹកនេះ​ ​ថៃ​ប្រកាស​ពី​ការ​ឆ្លង​កូ​វី​ដ​ ​ជាង​១​ម៉ឺន​នាក់​ទៀត​ ​ស្លាប់ថ្មី​៨​១​នាក់​

    ព្រឹកនេះ​ ​ថៃ​ប្រកាស​ពី​ការ​ឆ្លង​កូ​វី​ដ​ ​ជាង​១​ម៉ឺន​នាក់​ទៀត​ ​ស្លាប់ថ្មី​៨​១​នាក់​

    អាជ្ញាធរ​សុខាភិបាល​ថៃ​ ​នា​ព្រឹក​ថ្ងៃ​ទី​១​៩​ ​កក្កដា​ ​២​០​២​១​នេះ​ ​បាន​ប្រកាស​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ក្នុង​ប្រទេស​ចំនួន​១​១​៧​៨​៤​នាក់​ ​និង​ស្លាប់​មនុស្ស​ព្រោះ​ជំងឺ​នេះ​៨​១​នាក់​បន្ថែម​ទៀត​ ​ក្នុងរយៈពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​។​ ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ដែរ​ថា​ ​ក្នុងចំណោម​ឆ្លង​ថ្មី​ជាង​១​ម៉ឺន​នាក់​នេះ​ ​មាន​១​០​០​នាក់​ជា​អ្នកទោស​ក្នុង​ពន្ធ​នាគា​រ​។​ ​ចាប់តាំង​ពី​កើតមាន​រលក​ទី​៣​ ​កាលពី​ខែ​មេសា​មក​ ​មាន​មនុស្សជា​ង​៣​៨​ម៉ឺន​នាក់​បាន​ឆ្លង​ថ្មី​ ​ជាសះស្បើយ​វិញ​ជាង​២​៦​ម៉ឺន​នាក់​។​ ​ចាប់តាំង​ពី​មាន​ឆ្លង​ដំបូង​ ​កាលពីដើម​ឆ្នាំ​មក​ ថៃ​មាន​ករណី​ឆ្លង​សរុប​ចំនួនជា​ង​៤​១​ម៉ឺន​នាក់​ហើយ​ ​ជាសះស្បើយ​វិញ​ជិត​២​៩​ម៉ឺន​នាក់​។​ ​រីឯ​អ្នក​ស្លាប់​កើន​ដល់​ ​៣​៤​២​២​នាក់​ហើយ​។​ ​ជា​ការ​កត់​សម្គាល់​ ​មាន​រយៈពេល​៣​ថ្ងៃជា​ប់​ៗ​គ្នា​ហើយ​ ​ដែល​ថៃ​ឆ្លង​ជាង​១​ម៉ឺន​នាក់​ ​ក្នុងមួយថ្ងៃៗ​៕​ ប្រភពពីបាងកកប៉ុស្តិ៍

  • ភ្លៀងធ្លាក់ខ្លាំងនៅអឺរ៉ុបខាងលិចបានបណ្តាលអោយមានមនុស្សស្លាប់

    ភ្លៀងធ្លាក់ខ្លាំងនៅអឺរ៉ុបខាងលិចបានបណ្តាលអោយមានមនុស្សស្លាប់

    សុខ ស្រីលុច នៅប្រទេសអាល្លឺម៉ង់មនុស្សយ៉ាងតិច ១៣៣ នាក់បានស្លាប់ដោយសារទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។ ទឹកជំនន់នៅប្រទេសអាល្លឺម៉ង់ និងអ៊ឺរ៉ុបលើកនេះក្លាយជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតដែលបានវាយប្រហារប្រទេសនេះក្នុងរយៈពេលជិត ៦០ ឆ្នាំ។ តំបន់ Ahrweiler ស្ថិតនៅភាគខាងត្បូងនៃទីក្រុង Cologne បានរាយការណ៍ថា មានមនុស្សស្លាប់យ៉ាងតិចណាស់ ៩០ នាក់ក្នុងនោះមានអ្នកពិការចំនួន ១២ នាក់ដែលស្នាក់នៅមជ្ឈមណ្ឌលថែទាំងជនពិការ។ តាមការរាយការណ៍របស់សារព័ត៌មាន CNN នៅតាមដងទន្លេ Rur នៅរដ្ឋ North Rhine-Westphalia ភាគខាងលិចប្រទេសអាឡឺម៉ង់មានទំនប់វារីអគ្គិសនីមួយបានបាក់កាលពីយប់ថ្ងៃទី ១៦ កក្កដា។ នៅថ្ងៃដដែលនោះ អាជ្ញាធរអាល្លឺម៉ង់បានចាប់ផ្តើមជម្លៀសប្រជាជនប្រហែល ៧០០ នាក់នៅ Ophoven ក្នុងទីក្រុង Wassenberg ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាឡឺម៉ង់បានផ្សាយថា គេហដ្ឋានប្រហែល ២៥ ខ្នងកំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការដួលរលំនៅក្នុងស្រុក Schuldbei Adenau ក្នុងតំបន់ភ្នំ Eifel ដែលជាកន្លែងប្រកាសអាសន្ន។ ផ្ទះមួយចំនួនត្រូវបានកាត់ផ្តាច់ទាំងស្រុងដោយសារលំហូរទឹក ហើយក្រុមជួយសង្រ្គោះមិនអាចទៅដល់តាមទូកបានទេ។ រដ្ឋរបស់ប្រទេសអាឡឺម៉ង់ដូចជា Rhineland-Palatinate និង North Rhine-Westphalia ក្នុងប្រទេសអាល្លឺម៉ង់រងការវាយប្រហារខ្លាំងជាងគេ ប៉ុន្តែប្រទេសហូឡង់ក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។…

  • អាសាដ៖ប្រាក់ជាប់កកនៅក្នុងធនាគារលីបង់ គឺជាឧបសគ្គធំបំផុតដល់ការវិនិយោគក្នុងស៊ីរី

    អាសាដ៖ប្រាក់ជាប់កកនៅក្នុងធនាគារលីបង់ គឺជាឧបសគ្គធំបំផុតដល់ការវិនិយោគក្នុងស៊ីរី

    កាល​ពី​ថ្ងៃ​សៅរ៍​ ទី​១៧ កក្កដា​ប្រធានាធិបតី​ប្រទេស​ស៊ីរី​លោក​បាសា​ អាល់​អាសាដ បាន​និយាយ​ថា​បង្កក​ប្រាក់​ពាន់​លាន​នៅ​ធនាគារ​ប្រទេស​លីបង់​ គឺ​ឧបសគ្គ​ចម្បង​ចំពោះ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​របស់​លោក​។ ប្រទេស​លីបង់​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​ ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​ប្រឈម​នឹង​អស្ថិរភាព​ផ្ទៃក្នុង​។ ជា​ហេតុ​ធ្វើ​ឱ្យ​ធនាគារ​លីបង់​ជា​ច្រើន​ធ្វើ​ការ​ហាម​ឃាត់​មិន​ឱ្យ​អ្នក​ដាក់​ប្រាក់​បញ្ញើ ដក​ប្រាក់​ចេញ​ពី​គណនី​របស់​ពួកគេ​ ឬ​ធ្វើ​ការ​ផ្ទេរ​ចេញ​។ នៅ​​ការថ្លែង​​សុន្ទរកថា​មួយ​បន្ទាប់​ពី​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាណត្តិ​ទី ៤ លោក​អាសាដ​បាន​និយាយ​ថា​ការ​ប៉ាន់ស្មាន​បាន​លើក​ឡើង​ថា​មូលនិធិ​ដែល​ជាប់​គាំង​ គឺ​មាន​តម្លៃ​ចន្លោះ​ពី ៤០ ពាន់​លាន​ដុល្លារ​ទៅ ៦០ ពាន់​លាន​ដុល្លារ​។ លោក​បាន​និយាយ​ថា​៖ «តួលេខ​ទាំង​ពីរ​នេះ​គឺ​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ដូច​យើង​ធ្លាក់​ចុះ​»​។ ក្រុមហ៊ុន​ស៊ីរី​ជា​ច្រើន បាន​បញ្ចៀស​ទណ្ឌកម្ម​លោក​ខាង​លិច​ ដោយ​ការ​ប្រើ​ប្រព័ន្ធ​ធនាគារ​ប្រទេស​លីបង់​ដើម្បី​ទូទាត់​ការ​ទិញ​ទំនិញ​ ដែល​នឹង​នាំ​ចូល​មក​ប្រទេស​ស៊ីរី​តាម​ផ្លូវគោក​។ អាជ្ញាធរ​ស៊ីរី​បន្ទោស​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាង​លិច​ចំពោះ​ការ​លំបាក​យ៉ាង​ខ្លាំង ដែល​រួម​មាន​ទាំង​ការ​ឡើង​ថ្លៃ និង​ការ​លំបាក​របស់​ប្រជាជន​ក្នុង​ទិញ​ស្បៀង​អាហារ និង​ផលិតផល​ប្រើប្រាស់​ទូទៅ​៕

  • ឥណ្ឌូនេស៊ីកំពុងពិចារណាការបន្តដាក់បម្រាមកូវីដ-១៩

    ឥណ្ឌូនេស៊ីកំពុងពិចារណាការបន្តដាក់បម្រាមកូវីដ-១៩

    ឥណ្ឌូនេស៊ី កំពុង​តែ​ពិចារណា​ការ​បន្ត​ដាក់​បម្រាម​ក្នុង​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩​បន្ត​ទៀត ខណៈ​ករណី​វិជ្ជមាន​នៃ​ជំងឺ​នេះ​នៅ​តែ​បន្ត​កើន​ឡើង​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ការ​ប្រយុទ្ធ​ប្រឆាំង​កូវីដ១៩​ Luhut Pandjaitan កាល​ពី​ថ្ងៃ​សៅរ៍​ទី​១៧ កក្កដា​។ បម្រាម​រឹត​បន្ដឹង​លើ​ការ​ធ្វើ​ដំណើរ​រួម​មាន​ដូច​ជា ការ​បិទ​ផ្សារ​នានា ក៏​ដូច​ជា​បទ​បញ្ជា​ឱ្យ​ធ្វើការ​ពី​ផ្ទះ​ លើកលែង​តែ​អ្នក​ធ្វើការ​ជួរ​មុខ ដែល​ដាក់​នៅ​លើ​ទីក្រុង​នៅ​លើ​កោះ​ជ្វា កោះ​បាលី និង​ទីក្រុង​ ១៥ ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស។ បម្រាម​បច្ចុប្បន្ន​នឹង​អស់​សុពលភាព​នៅ​ថ្ងៃ​ទី២០ ខែ​កក្កដា​នេះ​ហើយ។ ទន្ទឹម​នឹង​ការ​ដាក់​បម្រាម​នេះ លោក Luhut ក៏​បាន​ធ្វើ​ការ​សុំទោស​ទៅ​កាន់​ប្រជាជន​ឥណ្ឌូនេស៊ី ប្រសិន​បើ​គោលនយោបាយ​របស់​រដ្ឋាភិបាល​មិន​មាន​ភាព​សមស្រប​ក្នុង​ប្រការ​ណា​មួយ។ ប្រទេស​អាស៊ីអាគ្នេយ៍​ដី​កោះ​មួយ​នេះ​បាន​រក​ឃើញ​ករណី​វិជ្ជមាន​នៃ​ជំងឺ​កូវីដ១៩ ចំនួន​រាប់​ម៉ឺន​ករណី​ក្នុង​មួយ​ថ្ងៃ​ៗ​ចាប់​តាំង​ពី​ខែ​មិថុនា​មក ខណៈ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ប្រទេស​នេះ​រក​ឃើញ​ប្រមាណ ៥២ ០០០ ករណី មាន​មាន​មនុស្ស​ស្លាប់​ជាង​ ១ពាន់​នាក់។ ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​នៅ​យឺត​នៅ​ឡើយ ដោយ​មក​ទល់​ពេល​នេះ​ឥណ្ឌូនេស៊ី​ទើប​តែ​ចាក់​បាន ៦% ប៉ុណ្ណោះ​នៃ​ចំនួន​ប្រជាជន​សរុប​ជាង​ ២៥០លាន​នាក់៕

  • សិង្ហបុរីជំរុញឱ្យពលរដ្ឋខ្លួនចាកចេញពីមីយ៉ាន់ម៉ា ខណៈប្រទេសនេះញាំញីដោយបញ្ហាសន្តិសុខ និងវិបត្តិជំងឺកូវីដ-១៩

    សិង្ហបុរីជំរុញឱ្យពលរដ្ឋខ្លួនចាកចេញពីមីយ៉ាន់ម៉ា ខណៈប្រទេសនេះញាំញីដោយបញ្ហាសន្តិសុខ និងវិបត្តិជំងឺកូវីដ-១៩

    ស្ថានទូត​សិង្ហបុរី​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​ចាកចេញ​ពី​ប្រទេស​នេះ ឱ្យ​បាន​ឆាប់ ខណៈ​ពេល​ដែល​ស្ថានភាព​សន្តិសុខ​នៅ​មីយ៉ាន់ម៉ា​នៅ​មិន​ប្រសើរ​ឡើង ហើយ​ស្ថានភាព​ជំងឺ​កូវីដ-១៩​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង នេះ​បើ​តាម​សារ​អេឡិចត្រូនិក​មួយ​របស់​ស្ថានទូត​ចុះ​ថ្ងៃ​ទី១៥ ខែ​កក្កដា ដែល​បាន​ឃើញ​ដោយ​សារព័ត៌មាន Channel News Asia។ ចំពោះ​បញ្ហា​សន្តិសុខ​នៅ​មីយ៉ាន់ម៉ា ស្ថានទូត​សិង្ហបុរី​បាន​មើល​ឃើញ​ថា ក្រោយ​ច្បាប់​អាជ្ញាសឹក​បាន​ចូល​ជា​ធរមាន​នៅ​ស្រុក​មួយ​ចំនួន​នៅ​តំបន់​យ៉ាំងហ្គូន អាជ្ញាធរ​ស៊ីវិល​ទាំង​អស់​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន ដោយ​ជំនួស​វិញ​ដោយ​អាជ្ញាធរ​យោធា។ ហេតុ​ដូច​នេះ​ហើយ​ ស្ថានទូត​បាន​ផ្ដល់​យោបល់​ឱ្យ​ពលរដ្ឋ​សិង្ហបុរី​ទាំង​អស់​គោរព​ច្បាប់​ទម្លាប់ និង​បម្រាម​នៅ​តាម​តំបន់​រៀងៗ​ខ្លួន។ ចំណែក​ឯ​ស្ថានភាព​កូវីដ១៩​វិញ ស្ថានទូត​បាន​មើល​ឃើញ​ថា នៅ​មីយ៉ាន់ម៉ា​ស្ថានភាព​មាន​សភាព «ធ្ងន់ធ្ងរ​ខ្លាំង» ដោយ​វីរុស​បម្លែង​ខ្លួន​កំពុង​តែ​ឆ្លង​ពាសពេញ​មីយ៉ាន់ម៉ា ខណៈ​ប្រព័ន្ធ​សុខាភិបាល​នៅ​ប្រទេស​នេះ​នៅ​មាន​កម្រិត ហើយ​មាន​កង្វះ​ថ្នាំពេទ្យ និង​អុកស៊ីហ្សែន។ ក្នុង​ស្ថានភាព​បែប​នេះ​ហើយ ស្ថានទូត​ក៏​បាន​ជូន​យោបល់​ឱ្យ​ពលរដ្ឋ​សិង្ហបុរី​ចាកចេញ​ពី​ប្រទេស​នេះ​ឱ្យ​បាន​ឆាប់​តាម​តែ​អាច​ធ្វើ​បាន តែ​ស្ថានទូត​នឹង​មិន​រៀប​ចំ​ជើង​ហោះហើរ​មាតុភូមិ​និវត្តន៍​ណា​មួយ​នោះ​ទេ។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​ អ្នក​ដែល​មាន​បំណង​មក​វិញ ត្រូវ​​តែ​គោរព​នូវ​បម្រាម​ក្នុង​ការ​ចូល​សិង្ហបុរី ដូច​ជា​បង្ហាញ​លទ្ធផល​អវិជ្ជមាន​តេស្ត​ PCR កូវីដ១៩ រយៈពេល ៧២ម៉ោង​មុន​ឡើង​យន្តហោះ ក៏​ដូច​ជា​ធ្វើ​តេស្ត​ល្បឿនលឿន​នៅ​ពេល​មក​វិញ ហើយ​ត្រូវ​ចត្តាឡឺស័ក ១៤ថ្ងៃ​ផងដែ​៕

  • សហរដ្ឋអាមេរិកចោទប្រកាន់អ៊ីរ៉ង់ថាបានព្យាយាមបង្វែរការបន្ទោសចំពោះភាពជាប់គាំងការចរចានុយក្លេអ៊ែរ

    សហរដ្ឋអាមេរិកចោទប្រកាន់អ៊ីរ៉ង់ថាបានព្យាយាមបង្វែរការបន្ទោសចំពោះភាពជាប់គាំងការចរចានុយក្លេអ៊ែរ

    កាលពីថ្ងៃសៅរ៍ ទី១៧ កក្កដារដ្ឋបាល Biden បានចោទប្រកាន់ក្រុងតេអេរ៉ង់ពីការព្យាយាមបង្វែរការស្តីបន្ទោសចំពោះភាពជាប់គាំងនៅក្នុងកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ និងបានបដិសេធថា មិនមានកិច្ចព្រមព្រៀងក្នុងការដោះដូរអ្នកទោសទេ។ ប្រធានអ្នកចរចានុយក្លេអ៊ែរអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយនៅលើបណ្តាញសង្គមថា ការចរចាបន្ទាប់នៅទីក្រុង Vienna ប្រទេសអូទ្រីសត្រូវរង់ចាំរហូតដល់រដ្ឋបាលអ៊ីរ៉ង់ចូលកាន់តំណែងនៅខែសីហានេះ។ ប៉ុន្តែលោកបានទទូចពីកិច្ចព្រមព្រៀងដោះដូរអ្នកទោសអាចនឹងកើតឡើង ប្រសិនបើសហរដ្ឋអាមេរិក និងអង់គ្លេសបញ្ឈប់ការភ្ជាប់កិច្ចព្រមព្រៀងនេះជាមួយនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ។ អ៊ីរ៉ង់បានលើកឡើងកាលពីដើមសប្តាហ៍នេះថា ខ្លួនកំពុងធ្វើកិច្ចចរចាស្តីពីការធានាការដោះលែងអ្នកទោសអ៊ីរ៉ង់នៅក្នុងពន្ធនាគារអាមេរិក និងទីតាំងអន្តរជាតិផ្សេងៗគ្នាជុំវិញការរំលោភលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែកាលពីខែឧសភា ទីក្រុងវ៉ាស៊ីនតោនបានបដិសេធការរាយការណ៍របស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា ទីតាំងអន្តរជាតិបានឈានដល់កិច្ចព្រមព្រៀងដោះដូរអ្នកទោសក្នុងការដោះដូរជាទឹកប្រាក់ប្រមាណ ៧ ពាន់លានដុល្លារក្នុងមូលនិធិប្រេងអ៊ីរ៉ង់ក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងទីតាំងអន្តរជាតិផ្សេងៗគ្នា។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយថា ការអត្ថាធិប្បាយរបស់អ៊ីរ៉ង់នេះគឺជាការព្យាយាមបង្វែរការស្តីបន្ទោសចំពោះភាពជាប់គាំងនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរនាពេលបច្ចុប្បន្ននេះ។ លោក Price បាននិយាយបន្ថែមថា៖ « យើងបានធ្វើកិច្ចចរចាដោយប្រយោលស្តីពីអ្នកជាប់ឃុំក្នុងបរិបទនៃដំណើរការចរចានៅទីក្រុង Vienna ប្រទេសអូទ្រីស ហើយការពន្យាពេលក្នុងការចាប់ផ្តើមដំណើរការនោះឡើងវិញគឺមិនបានជួយអ្វីទេ។  ប្រសិនបើយើងបានជួបគ្នានៅទីក្រុងវីយែនកាន់តែលឿន យើងនឹងត្រៀមបន្តការពិភាក្សាអំពីអ្នកជាប់ឃុំក្នុងអំឡុងពេលនោះផងដែរ »។