Category: ព័ត៌មានអន្តរជាតិ

  • គំនិតច្នៃប្រឌិត៖ ជប៉ុនកែច្នៃកាកសំណល់សម្រាមអោយក្លាយជាប្រភពថាមពលប្រើប្រាស់បាន (មានវីដេអូ)

    គំនិតច្នៃប្រឌិត៖ ជប៉ុនកែច្នៃកាកសំណល់សម្រាមអោយក្លាយជាប្រភពថាមពលប្រើប្រាស់បាន (មានវីដេអូ)

    ជប៉ុន៖ បច្ចុប្បន្ននេះ សំលៀកបំពាក់ចាស់ៗជាច្រើនត្រូវគេយកមកកែច្នៃអោយប្រែក្លាយជាប្រេងឥន្ធនៈសម្រាប់ចាក់យន្តហោះ ។ សារធាតុ អ៊ីហ្សូប៊ូតាណុល កំពុងទាក់ទាញ​ចំណាប់យ៉ាងខ្លាំង និងត្រូវបានគេចាត់ទុកថាប្រភពថាមពលថ្មីមួយជំនួសអោយប្រេងឥន្ធនៈ ។ ក្រុមហ៊ុនឧស្សាហកម្មជីវសាស្ត្រមួយរបស់ប្រទេសជប៉ុន កំពុងធ្វើអាជីវកម្មទៅលើគម្រោងផលិតប្រភពថាមពលថ្មីនេះ។ លោក អ៊ីហារ៉ា តូមីហ៊ីតូ នាយកប្រតិបត្តិនៃវិទ្យាស្ថាន ហ្រ្គីន អើត បានអោយដឹងថា ការកែច្នៃសម្ភារៈ​កាកសំណលអោយក្លាយជាផលិតផលគីមីដូចជា អេតាណុល ជាដើម…បានចូលរួមចំណែកក្នុងការកាត់បន្ថយកាកសំណល់ ក៍ដូចជាសារធាតុ CO2 និងបានកំពុងផ្តល់ផលជាវិជ្ជមានទៅលើបញ្ហាពាក់ព័ន្ធ ទៅនឹងចំណីអាហារជាសកល។ ការ​ប្រែក្លាយកាកសំណល់ទៅជាប្រភពថាមពលស្អាត គឺពិតជាបញ្ហាប្រឈមដ៍​ធំមួយ។ ក្រុមអ្នកស្រាវជ្រាវបានផ្តោតការសិក្សាទៅលើសារធាតុភាគល្អិតតូចៗ ដែលមានឈ្មោះថា កូរីនហ្វម ។ សារធាតុ កូរីនហ្វម នេះ មានសមត្ថភាពក្នុងការ​រំលាយ និងបំបែកកាកសំណល់ជីវចម្រុះដែលចេញពីរុក្ខជាតិ ក៍ដូចជាកាកសំណល់​ជាក្រដាស និងកំទេចឈើជាដើម អោយក្លាយទៅជាសារធាតុសារីរាង្គ ។ យើងអាចយកផ្លែពោតជាឧទាហរណ៍បាន ដោយកាលពីមុនមកសារធាតុ អេតាណុល ត្រូវបានគេផលិតចេញតែពីគ្រាប់ពោតតែប៉ុណ្ណោះ តែបច្ចប្បន្ននេះ សារធាតុ កូរីនហ្វូម បានជួយអោយគេអាចបម្លែងសារធាតុអេតាណុល ចេញពីសម្បក និងស្នូលពោតផងដែរ។ សារធាតុ អេតាណុល ដែលចម៉្រាញ់បានទាំងនេះជាច្រើនត្រូវបានគេ​យកទៅប្រើប្រាស់នៅក្នុងផលិតផលរបស់គ្រឿងសម្អាង។ សារធាតុកែច្នៃរបស់ កូរីនហ្វូម…

  • មីយ៉ាន់ម៉ាមានអ្នកឆ្លង Covid-19 សរុប២២ម៉ឺន៩ពាន់៥២១ករណី ចំពេលដែលប្រព័ន្ធសុខាភិបាលជួបភាពខ្វះខាតខ្លាំង (មានវីដេអូ)

    មីយ៉ាន់ម៉ាមានអ្នកឆ្លង Covid-19 សរុប២២ម៉ឺន៩ពាន់៥២១ករណី ចំពេលដែលប្រព័ន្ធសុខាភិបាលជួបភាពខ្វះខាតខ្លាំង (មានវីដេអូ)

    មីយ៉ាន់ម៉ា៖ ក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ាបានរាយការណ៍ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុបនៅទូទាំងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់២២ម៉ឺន៩ពាន់៥២១ករណីគិតត្រឹមថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីទើបរកឃើញអ្នកឆ្លងថ្មីៗចំនួន៥ពាន់២៨៥ករណីទៀតនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ ជាមួយគ្នានេះ ក្រសួងក៏បានរាយការណ៍ពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ថ្មីៗចំនួន២៣១នាក់ផងដែរ ដែលនាំអោយតួលេខអ្នកស្លាប់សរុបកើនឡើងដល់៥ពាន់នាក់ហើយគិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ។ ក្រុមអ្នកស្ម័គ្រចិត្តនៅមីយ៉ាន់ម៉ា បានកំពុងបំពេញប្រតិបត្តិការរបស់ពួកគេ ដោយចល័តពីផ្ទះមួយទៅផ្ទះមួយ ដើម្បីប្រមូលយកសពអ្នកស្លាប់ដោយសារ COVID-19 ខណៈករណីឆ្លងមានការកើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស ។ ដោយឡែកការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 វិញ មីយ៉ាន់ម៉ាទើបសម្រេចបាន៣.៥លានដូសប៉ុណ្ណោះ ក្នុងនោះប្រជាជន១.៥៣លាននាក់ ស្មើនឹង២.៨% នៃចំនួនប្រជាជនសរុបបានទទួលការចាក់គ្រប់ដូស ។ ចំពោះការកើនឡើងវិញយ៉ាងឆាប់រហ័ស នៃករណីឆ្លង និងស្លាប់ដោយសារតែជំងឺ COVID-19 នៅមីយ៉ាន់ម៉ាត្រូវបានគេមើលឃើញថា បណ្តាលមកពីការធ្វើពិហកា មិនចូលរួមក្នុងការបំពេញកិច្ចការងារ ពីសំណាក់ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសមីយ៉ាន់ម៉ាមួយចំនួន ៕ ប្រភព៖ ស៊ីនហួរ

  • ប្រជាប្រិយភាពរបស់នាយករដ្ឋមន្រ្តីអូស្រ្តាលីធ្លាក់ចុះទាបបំផុត ដោយសារតែភាពយឺតយ៉ាវនៃការចាក់វ៉ាក់សាំងបង្ការ Covid-19 (មានវីដេអូ)

    ប្រជាប្រិយភាពរបស់នាយករដ្ឋមន្រ្តីអូស្រ្តាលីធ្លាក់ចុះទាបបំផុត ដោយសារតែភាពយឺតយ៉ាវនៃការចាក់វ៉ាក់សាំងបង្ការ Covid-19 (មានវីដេអូ)

    អូស្រ្តាលី៖ យោងតាមការបោះឆ្នោតមួយដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទនេះបង្ហាញថា ប្រជាប្រិយភាពរបស់នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម៉ូរីសុន បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ខណៈដែលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩មានភាពយឺតយ៉ាវ ដែលធ្វើអោយប៉ះពាល់ដល់ជំនឿទុកចិត្តរបស់អ្នកបោះឆ្នោត ចំពោះរដ្ឋាភិបាលអភិរក្សរបស់លោក ។ បើតាមប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី ការគាំទ្រជាសាធារណៈរបស់លោក ម៉ូរីសុន បានធ្លាក់ចុះ២ពិន្ទុមកនៅត្រឹម៥១ភាគរយ ក្នុងរយៈពេល០៣សប្តាហ៍ចុងក្រោយនេះ ដែលជាកម្រិតទាបបំផុត ចាប់តាំងពីលោកប្រឈមមុខនឹងការរិះគន់កាលពីដើមឆ្នាំមុន ជុំវិញការឆ្លើយតបរបស់លោកចំពោះភ្លើងឆេះព្រៃដ៏អាក្រក់ ។ គិតមកទល់ពេលនេះ លោក ម៉ូរីសុន បានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិមានភាពយឺតយ៉ាវ ធ្វើអោយប្រទេសអូស្រ្តាលីប្រឈមនឹងរលកថ្មីនៃជំងឺរាតត្បាតកូវីដ១៩ ។ យ៉ាងណាមិញ ចំនួនអ្នកឆ្លង COVID-19 ប្រចាំថ្ងៃបានធ្លាក់ចុះបន្តិចនៅថ្ងៃចន្ទនេះ នៅក្នុងទីក្រុងធំៗចំនួន ០២របស់អូស្ត្រាលី គឺទីក្រុង ស៊ីដនី និងទីក្រុង មែលប៊ន ដែលកំពុងស្ថិតនៅក្រោមវិធានការបិទខ្ទប់ ដើម្បីប្រឆាំងនឹងការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា ៕ ប្រភព៖ Reuters

  • លោក បូរីស ចនសុន អំពាវនាវអោយមានការប្រុងប្រយ័ត្ន នៅពេលដែលចក្រភពអង់គ្លេសដកចេញវិធានការរឹតត្បិតទប់ស្កាត់ Covid-19 ទាំងស្រុង (មានវីដេអូ)

    លោក បូរីស ចនសុន អំពាវនាវអោយមានការប្រុងប្រយ័ត្ន នៅពេលដែលចក្រភពអង់គ្លេសដកចេញវិធានការរឹតត្បិតទប់ស្កាត់ Covid-19 ទាំងស្រុង (មានវីដេអូ)

    អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសនៅថ្ងៃចន្ទនេះ បានដកចេញវិធានការរឹតត្បិតទប់ស្កាត់ជំងឺរាតត្បាតនៅក្នុងចក្រភពអង់គ្លេសទាំងស្រុង នៅក្នុងជំហានមួយដែលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកវិទ្យាសាស្រ្ត និងគណបក្សប្រឆាំង ជុំវិញគ្រោះថ្នាក់ដែលមិនអាចដឹងមុន ។ចាប់ពីថ្ងៃនេះតទៅ ក្លឹបរាត្រីអាចបើកឡើងវិញ ហើយព្រឹត្តិការណ៍នានាអាចជួបជុំមនុស្សដោយមិនកំណត់ ខណៈដែលការពាក់ម៉ាស និងធ្វើការនៅផ្ទះក៏ត្រូវបានដកចេញផងដែរ ។ លោក ចនសុន បានការពារការបើកប្រទេសឡើងវិញ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយហៅថា ថ្ងៃសេរីភាព “Freedom Day” បើទោះបីជាមានការព្រមាន និងការរិះគន់ពីក្រុមអ្នកវិទ្យាសាស្រ្ត បន្ទាប់ពីអត្រាឆ្លងវីរុសប្រចាំថ្ងៃនៅអង់គ្លេសបានកើនឡើងដល់៥ម៉ឺនករណី តាមពីក្រោយប្រទេសឥណ្ឌូនេស៊ី និងប្រេស៊ីល ។ លោក ចនសុន បានថ្លែងសារនៅក្នុងវីដេអូមួយថា ប្រសិនបើយើងមិនធ្វើវាឥឡូវនេះទេ ដូច្នេះយើងគួរតែសួរខ្លួនយើងថា នៅពេលណាដែលយើងត្រូវធ្វើវា? នេះគឺជារឿងត្រឹមត្រូវ ប៉ុន្តែយើងក៏ត្រូវតែធ្វើវាដោយប្រុងប្រយ័ត្នផងដែរ… យើងត្រូវចាំថា វីរុសនេះនៅមិនទាន់ដល់ទីបញ្ចប់នៅឡើយទេ ។គួរកត់សម្គាល់ បើតាមការិយាល័យ Downing Street នោះ លោក បូរីស ចនសុន នឹងធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃនៅឯវិមាន ឈែកឺស៍ (Chequers) ដែលជាគេហដ្ឋានរបស់នាយករដ្ឋមន្រ្តី ខណៈដែលរដ្ឋមន្ត្រីរតនាគារអង់គ្លេស លោក រីហ្ស៉ី ស៊ូណេក ក៏នឹងចូលរួមធ្វើចត្តាឡីស័កដោយខ្លួនឯងផងដែរ ៕ ប្រភព៖ Reuters

  • Samsung គ្រោងបង្កើតរោងចក្រផលិតបន្ទះឈីបថ្មីមួយទៀតនៅសហរដ្ឋអាមេរិក ក្រោមទុនវិនិយោគ១៧ពាន់លានដុល្លារ (មានវីដេអូ)

    Samsung គ្រោងបង្កើតរោងចក្រផលិតបន្ទះឈីបថ្មីមួយទៀតនៅសហរដ្ឋអាមេរិក ក្រោមទុនវិនិយោគ១៧ពាន់លានដុល្លារ (មានវីដេអូ)

    អាមេរិក៖ វិបត្តិកង្វះបន្ទះឈីបបានធ្វើអោយក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក និងរថយន្តជាច្រើននៅលើពិភពលោកជួបបញ្ហា ដូច្នេះហើយទើបក្រុមហ៊ុនជាច្រើនបាននាំគ្នាសម្រុកទៅបង្កើតរោងចក្រនៅក្នុងសហរដ្ឋអាមេរិក ដោយសារវាមានភាពងាយស្រួលក្នុងការផ្គត់ផ្គង់ និងដឹកជញ្ជូន ។ ជាក់ស្តែងក្រុមហ៊ុន Samsung Electronics បានស្នើសុំតាមផ្លូវច្បាប់ក្នុងការបង្កើតរោងចក្រផលិតបន្ទះឈីបថ្មីមួយទៀត ក្នុងតំបន់ Williamson County រដ្ឋតិចសាស់ ក្រោមទុនវិនិយោគ១៧ពាន់លានដុល្លារ និងផ្ដល់ឱកាសការងារថ្មីរហូតដល់១ម៉ឺន៨រយនាក់ ខណៈបច្ចុប្បន្នមានរោងចក្រមួយរួចទៅហើយនៅក្នុងរដ្ឋអូស្ទីន ។ យោងតាមឯកសារផ្លូវការដែលបានចេញផ្សាយជាសាធារណៈបានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា និងអេឡិចត្រូនិករបស់កូរ៉េខាងត្បូងនេះ កំពុងរត់ការលើផ្នែកបង់ពន្ធ ដោយតាម ការបញ្ជាក់គឺនឹងត្រូវបង់ក្នុងរង្វង់ប្រាក់ប្រមាណ៨០លានដុល្លារសម្រាប់រយៈពេល១០ឆ្នាំ ខណៈដែល Samsung គ្រោងនឹងចាប់ផ្ដើមដំណើរការផលិតបន្ទះឈីបនៅចុងឆ្នាំ២០២៤ ខាងមុខ ៕ ប្រភព៖ Reuters

  • កង្វះគោលនយោបាយ និង ស្ថានីយ៍សាកថ្មកំពុងធ្វើអោយប៉ះពាល់ទៅដល់ទីផ្សាររថយន្តអគ្គិសនីនៅវៀតណាម (មានវីដេអូ)

    កង្វះគោលនយោបាយ និង ស្ថានីយ៍សាកថ្មកំពុងធ្វើអោយប៉ះពាល់ទៅដល់ទីផ្សាររថយន្តអគ្គិសនីនៅវៀតណាម (មានវីដេអូ)

    វៀតណាម៖ កង្វះគោលនយោបាយក្នុងការជំរុញការផលិតអាគុយ និងបណ្តាញស្ថានីយ៍សាកថ្មកំពុងធ្វើអោយប៉ះពាល់ទៅដល់ទីផ្សាររថយន្តអគ្គិសនីនៅក្នុងប្រទេសវៀតណាម ។  ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមមិនទាន់មានគោលនយោបាយគាំទ្រពិតប្រាកដសម្រាប់រថយន្តអគ្គិសនីនៅឡើយទេ ។ ជាមួយគ្នានេះ អ្នកជំនាញក៏បាននិយាយដែរថា កង្វះគោលនយោបាយជាប្រព័ន្ធ ដើម្បីគាំទ្រឧស្សាហកម្មទាក់ ទងនឹងការផលិតអាគុយកំពុងក្លាយជាបញ្ហា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃស្ថានីយ៍សាកថ្ម ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើ ក្រុមហ៊ុនផលិតរថយន្ត VinFast គ្រោងនឹងដោះស្រាយបញ្ហាប្រឈមទាំងនេះជាមួយនឹងផែនការបង្កើតស្ថានីយ៍សាកថ្មចំនួនជាង ២ ពាន់កន្លែងនៅទូទាំងប្រទេសនៅចុងឆ្នាំ២០២១នេះ ។ គួរកត់សម្គាល់ កាលពីចុងខែមីនាឆ្នាំនេះ ក្រុមហ៊ុនផលិតរថយន្ត VinFast បានចាប់ផ្តើមទទួលយកការបញ្ជាទិញជាមុន សម្រាប់រថយន្តអគ្គិសនីដំបូងរបស់ខ្លួន ហើយការបញ្ជាទិញច្រើនជាង៤ពាន់ត្រូវបានដាក់លក់នៅថ្ងៃដំបូង ៕ ប្រភព៖ VNExpress

  • ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន១ពាន់៧៨៤ករណី និងស្លាប់៨១នាក់ទៀតនៅក្នុងថ្ងៃចន្ទនេះ (មានវីដេអូ)

    ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន១ពាន់៧៨៤ករណី និងស្លាប់៨១នាក់ទៀតនៅក្នុងថ្ងៃចន្ទនេះ (មានវីដេអូ)
  • វៀតណាមមានអ្នកឆ្លង Covid-19 ថ្មីៗជិត៦ពាន់ករណីទៀតនៅ ក្នុងរបាយការណ៍ថ្ងៃអាទិត្ យម្យិលមិញ(មានវីដេអូ)

    វៀតណាមមានអ្នកឆ្លង Covid-19 ថ្មីៗជិត៦ពាន់ករណីទៀតនៅ ក្នុងរបាយការណ៍ថ្ងៃអាទិត្ យម្យិលមិញ(មានវីដេអូ)
  • មន្រ្តីឥណ្ឌូនេស៊ី៖ វេជ្ជបណ្ឌិត១១៤នាក់បានស្លាប់ដោយសារ Covid -19 គិតចាប់ពីថ្ងៃទី០១ ដល់១៧ ខែកក្កដា ដែលនេះជាតួ លេខខ្ពស់បំផុត (មានវីដេអូ)

    មន្រ្តីឥណ្ឌូនេស៊ី៖ វេជ្ជបណ្ឌិត១១៤នាក់បានស្លាប់ដោយសារ Covid -19 គិតចាប់ពីថ្ងៃទី០១ ដល់១៧ ខែកក្កដា ដែលនេះជាតួ លេខខ្ពស់បំផុត (មានវីដេអូ)
  • អធិការបតីអាល្លឺម៉ង់ចុះទស្សនកិច្ចតំបន់រងគ្រោះទឹកជំនន់ ខណៈ ចំនួនអ្នកស្លាប់នៅអឺរ៉ុបខាងលិចកើនឡើងជាង១៨០នាក់(មានវីដេអូ)

    អធិការបតីអាល្លឺម៉ង់ចុះទស្សនកិច្ចតំបន់រងគ្រោះទឹកជំនន់ ខណៈ ចំនួនអ្នកស្លាប់នៅអឺរ៉ុបខាងលិចកើនឡើងជាង១៨០នាក់(មានវីដេអូ)