-
ថៃឆ្លងកូវីដជាង៤ម៉ឺននាក់ ត្រឹម៤ថ្ងៃ

នាព្រឹកថ្ងៃទី២០ កក្កដា ២០២១នេះ ក្រសួងសុខាភិបាលថៃបានបន្តប្រកាសពីការឆ្លងប្រចាំថ្ងៃ ជាង១ម៉ឺននាក់ទៀត ជាការឆ្លងប្រចាំថ្ងៃ ជាង១ម៉ឺននាក់ ៤ថ្ងៃជាប់ៗគ្នាមកហើយ ដូច្នេះ ត្រឹម៤ថ្ងៃ ថៃឆ្លងថ្មីជាង៤ម៉ឺនករណី។ ក្រសួងក៏បានប្រកាសពីស្លាប់មនុស្ស៨០នាក់ទៀត ដោយសារតែជំងឺនេះ ក្នុងពេល២៤ម៉ោងចុងក្រោយនេះដែរ។ ជាមួយនឹងការឆ្លងថ្មី ១១៣០៥នាក់ទៀតនេះ ធ្វើឲ្យថៃឆ្លងសរុបកើនដល់៤២៦៤៧៥នាក់ហើយ ស្លាប់វិញ កើនដល់៣៥០២នាក់ហើយដែរ។ ខណៈឆ្លងប្រចាំថ្ងៃ ជាង១ម៉ឺននាក់នោះ នាយករដ្ឋមន្ត្រីថៃកំពុងធ្វើការពីផ្ទះ ព្រោះមានទំនាក់ទំនងជាមួយអ្នកជំងឺកូវីដ១៩៕
-
ការកាត់ក្ដីអតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូង នឹងបន្ត ទោះបីមានភាពចលាចលក៏ដោយ

ហួន ឌីណា ប្រេតូរីយ៉ា៖ ការកាត់ក្ដីលើសំណុំរឿងពុករលួយប្រឆាំងអតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Jacob Zuma ត្រូវបន្តទៅថ្ងៃចន្ទ បើទោះបីជាមានភាពចលាចល បណ្ដាលមកពីបាតុកម្មតវ៉ារបស់ក្រុមអ្នកគាំទ្រឥស្សរជននយោបាយជើងចាស់រូបនេះក៏ដោយ។ រឿងក្តីរបស់លោក Zuma បានចាប់ផ្តើមនៅក្នុងខែឧសភា បន្ទាប់ពីមានការពន្យារពេលជាច្រើនពីក្រុមមេធាវីរបស់លោកដែលសុំឱ្យទម្លាក់ចោលការចោទប្រកាន់។ លោកត្រូវបានបញ្ជូលទៅពន្ធនាគារកាលពីដើមខែកក្កដា ដោយប្រឈមនឹងការចោទប្រកាន់ចំនួន ១៦ រួមមានការក្លែងបន្លំ និងអំពើរពុករលួយក្នុងកំឡុងពេលលោកស្ថិតនៅជាអនុប្រធានាធិបតីរបស់ប្រទេស។ សំណុំរឿងនេះ ក៏ផ្តោតសំខាន់លើការទិញយន្តហោះចម្បាំង ទូកល្បាត និងឧបករណ៍យោធាពីក្រុមហ៊ុនផលិតអាវុធអ៊ឺរ៉ុបចំនួន ៥ ក្នុងឆ្នាំ ១៩៩៩ ។ តែយ៉ាងណាមិញ អតីតប្រធានាធិបតីអាយុ ៧៩ ឆ្នាំរូបនេះ បានបដិសេធរាល់ការចោទប្រកាន់ទាំងឡាយ ដោយថាលោកគ្មានទោសកំហុសអ្វីនោះទេ។ ទោះបែបនេះក្ដី លោកត្រូវបានរកឃើញថាមានពិរុទ្ធភាពពីការមើលងាយតុលាការ ក្រោយមិនបានបង្ហាញខ្លួនតាមការកោះហៅឱ្យចូលបំភ្លឺនៅថ្ងៃទី ២៩ ខែមិថុនា ដោយត្រូវជាប់ពន្ធធនាគាររយៈពេល ១៥ ខែ។ ការចាប់ខ្លួនលោក Zuma ដាក់ពន្ធនាគារ ក៏បានបង្ករឱ្យមានកុបកម្មផ្ទុះឡើងនៅក្នុងខេត្ត KwaZulu-Natal ដែលជាស្រុកកំណើតរបស់លោក។ មកទល់ពេលនេះ អំពើហិង្សាបានសម្លាប់មនុស្សអស់ជាង ២០០ នាក់ ធ្វើឱ្យប្រទេសធ្លាក់ក្នុងភាពវឹកវរបន្ថែមទៀត។ ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa…
-
កូរ៉េខាងត្បូងកំពុងតែជាប់ផុងរវាងសេរីភាពក្នុងការបញ្ចេញមតិ និងការក្រឡៃប្រវត្តិសាស្ត្រលើបញ្ហារសើបមួយចំនួន

ហ៊ីម រដ្ឋា ការបកស្រាយទៅលើទិដ្ឋភាពប្រវត្តិសាស្ត្របានក្លាយជាបញ្ហាមួយសម្រាប់ប្រទេសកូរ៉េខាងត្បូង។ នៅក្នុងសាធារណរដ្ឋ ដែលជាសម្ព័ន្ធមិត្តយ៉ាងជិតស្និតជាមួយសហរដ្ឋអាមេរិកមួយនេះ នៅតែមានការយល់ឃើញខុសៗគ្នាលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយចំនួន ទាំងប្រវត្តិសាស្ត្រសម័យទំនើបនៅក្នុងស្រុក ក៏ដូចជាប្រវត្តិសាស្ត្រជូរចត់ និងខ្មៅងងឹតជាមួយនឹងប្រទេសជប៉ុន។ នៅក្នុងទំព័រសារព័ត៌មានអន្តរជាតិ គេតែងតែសង្កេតឃើញប្រទេសកូរ៉េ ដែលនិន្នាការសេរី តែងតែប៉ះទង្គិចពាក្យសម្ដីជាមួយនឹងប្រទេសជប៉ុន ទាក់ទិននឹងហេតុការណ៍ ដែលកើតឡើងនាអតីតកាលមួយចំនួន។ ចំណែកឯរឿងប្រវត្តិសាស្ត្រក្នុងស្រុកវិញ ប្រជាជនកូរ៉េខាងត្បូងតែងតែមានការយល់ឃើញផ្សេងៗគ្នាទៅលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយចំនួន ជាពិសេសគឺហេតុការណ៍ការរើបម្រាស់ ១៨ ឧសភា ១៩៨០ នៅខេត្ត Gwangju ដែលនៅភាគខាងត្បូង រដ្ឋធានីសេអ៊ូល។ អំឡុងពេលព្រឹត្តិការណ៍នេះ ប្រជាជនខេត្ត Gwangju រាប់ពាន់បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធានៅក្នុងប្រទេសកូរ៉េខាងត្បូងនៅពេលនោះ ដែលមានលោក Chun Doo-hwan ជាអ្នកក្ដោបក្ដាប់អំណាចយោធាកូរ៉េខាងត្បូង។ នៅពេលនោះ ដោយមានការធ្វើទុក្ខបុកម្នេញពីសំណាក់ក្រុមយោធា ខាងប្រជាជនស៊ីវិលក៏នាំគ្នាតដៃទៅវិញ តែក្រោយមកត្រូវបានបង្ក្រាបយ៉ាងព្រៃផ្សៃ។ មានមនុស្សរាប់រយនាក់ត្រូវបានសម្លាប់ នៅពេលនោះ។ ព្រឹត្តិការណ៍បង្ហូរឈាមនេះត្រូវបានរៀបរាប់ និងពិពណ៌នានៅក្នុងសៀវភៅប្រវត្តិសាស្ត្រ ដែលបង្រៀនក្មេងៗជំនាន់ក្រោយនៅកូរ៉េខាងត្បូង។ ហេតុការណ៍នេះត្រូវបានសៀវភៅប្រវត្តិសាស្ត្រទាំងនោះបានហៅថា «ចលនាប្រជាធិបតេយ្យ Gwangju»។ រឿងហេតុនេះហើយ ត្រូវបានអ្នកតាមដាននយោបាយកូរ៉េខាងត្បូងយល់ឃើញថា ជារបៀបវារៈនយោបាយដ៏សំខាន់មួយរបស់គណបក្សប្រជាធិបតេយ្យកូរ៉េ ដែលជាគណបក្សរបស់លោកប្រធានាធិបតី Moon Jae-in។ លោក Moon ធ្លាប់លើកឡើងកាលពីឆ្នាំ២០១៧ ថា…
-
ប៉ុន្មានថ្ងៃមុនកីឡាអូឡាំពិក អត្តពលិកជាច្រើននាក់តេស្តវិជ្ជមានកូវីដ-១៩

ប៉ុន្មានថ្ងៃមុនព្រឹត្តិការណ៍កីឡាអូឡាំពិកគ្រោងនឹងចាប់ផ្តើម សមាជិកប៉ុន្មាននាក់ ដែលមកពីក្រុមបាល់ទាត់អូឡាំពិកនៃប្រទេសអាហ្វ្រិកខាងត្បូងបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ បន្ទាប់ពីបានទៅដល់ភូមិអូឡាំពិកទីក្រុងតូក្យូ។ លោក Mxolisi Sibam អ្នកចាត់ការទូទៅសមាគមន៍បាល់ទាត់អាហ្វ្រិកខាងត្បូង បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃ អាទិត្យ ថា៖ «យើងរកឃើញករណីវិជ្ជមានចំនួន ៣ នៅក្នុងជំរំនៅទីនេះ អ្នកលេងពីរនាក់ និងមន្ត្រីម្នាក់»។ យោងតាមសមាគមបានឱ្យដឹងថា អត្តពលិកទាំងពីរគឺជាកីឡាករបាល់ទាត់លោក Thabiso Monyane និងលោក Kamohelo Mahlatsi និងមន្ត្រីវិភាគវីដេអូ លោក Mario Masha។ ពួកគេជាអត្តពលិកដំបូងគេ ដែលបានធ្វើតេស្តវិជ្ជមាននៅក្នុងភូមិកីឡានេះ។ ក្រុមកីឡានេះ បានចាកចេញពីអាហ្វ្រិកខាងត្បូងនៅថ្ងៃទី ១៣ ខែកក្កដា ហើយបានទៅដល់ទីក្រុងតូក្យូនៅថ្ងៃបន្ទាប់ ហើយលទ្ធផលតេស្តគឺ អវិជ្ជមាន។ សមាគមបាននិយាយថា មន្ត្រីវិភាគវីដេអូ បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃ ព្រហស្បតិ៍ ហើយបានធ្វើចត្តាឡីស័ក ដោយឡែកអត្តពលិកបានធ្វើតេស្តវិជ្ជមាននៅថ្ងៃ សុក្រ និងថ្ងៃ សៅរ៍។ ឥឡូវនេះ ក្រុមទាំងមូលកំពុងស្ថិតក្នុងការដាក់ឱ្យដាច់ដោយឡែកពីគ្នា រហូតដល់ស្ថានភាពល្អប្រសើរវិញ។ លោក Sibam បាននិយាយថា៖ «ឥឡូវនេះ យើងទាំងអស់គ្នាត្រូវធ្វើចត្តាឡីស័កមុននឹងហាត់សមសម្រាប់ថ្ងៃនេះ ដោយរង់ចាំលទ្ធផលនៅព្រឹកនេះ។ ស្ថានភាពអកុសលនេះ…
-
លោកវ៉ាង យី៖ ចិនប្រកាន់ជំហររឹងមាំប្រឆាំងនឹងការផ្លាស់ប្ដូររបបកាន់អំណាចនៅស៊ីរី

កាលពីថ្ងៃសៅរ៍នេះ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យីវបាននិយាយថាក្រុងប៉េកាំងប្រឆាំងរាល់ការប៉ុនប៉ងជំរុញការផ្លាស់ប្ដូររបបនៅស៊ីរី ហើយនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រុងដាម៉ាសគូស លើគម្រោងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ និងផ្លូវ និងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។ លោកវ៉ាងបាននិយាយបែបនេះនៅក្នុងការជួបប្រជុំជាមួយប្រធានាធិបតីស៊ីរីលោកបាសា អាល់-អាសាដ ដែលជាផ្នែកមួយនៃទស្សនកិច្ចលើកទី ២ របស់លោកទៅកាន់មជ្ឈិមបូព៌ាក្នុងឆ្នាំនេះ។ បើយោងតាមសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសចិន លោកវ៉ាងបាននិយាយថា៖ «រាល់សកម្មភាពជ្រៀតជ្រែកនៅក្នុងប្រទេសស៊ីរីបានបរាជ័យក្នុងពេលកន្លងមក ហើយសកម្មភាពទាំងនេះនឹងមិនទទួលបានជោគជ័យនាពេលអនាគតឡើយ»។ លោកបានបន្ថែមទៀតថា៖ «ប្រទេសចិនគាំទ្រប្រទេសស៊ីរីយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងកម្លាំងភេរវកម្មគ្រប់រូបភាព ហើយមានឆន្ទៈពង្រឹងការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដើម្បីជួយប្រទេសនេះបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការប្រឆាំងនឹងអំពើភេរវកម្ម»។ ក្នុងការពិភាក្សាជាមួយលោកអាសដ លោកវ៉ាងបាននិយាយថាប្រទេសចិនស្វាគមន៍ការគាំទ្រដ៏រឹងមាំដោយគ្មានលក្ខខណ្ឌរបស់ប្រទេសស៊ីរី លើបញ្ហាដែលជាប់ទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសចិនដូចជាបញ្ហាក្រុងហុងកុង កោះតៃវ៉ាន់ និងតំបន់ស៊ីនជាំងជាដើម។ លោកក៏បាននិយាយថាក្រុងប៉េកាំងស្វាគមន៍ការចូលរួមរបស់ក្រុងដាម៉ាសគូសក្នុងគម្រោងក្រវាត់ និងផ្លូវ បន្ទាប់ពីរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំងដោយសារសង្គ្រាមស៊ីវិលមួយទសវត្ស។ ប្រទេសស៊ីរី គឺជាចំណតទីមួយនៃទស្សនកិច្ច ៤ ថ្ងៃ និង ៣ ប្រទេសរបស់លោកវ៉ាង ដោយលោកនឹងបន្តដំណើរទៅកាន់ប្រទេសអេហ្ស៊ីប និងអាល់ហ្សេរី។ កាលពីថ្ងៃសៅរ៍ លោកវ៉ាងក៏បាននិយាយតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសលោក Mohammad Javad Zarif ថាប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រឹងទំនាក់ទំនងជាមួយរដ្ឋាភិបាលអ៊ីរ៉ង់ថ្មី និងរួមគ្នាប្រឆាំងនឹងសកម្មភាពឯកតោភាគីនិយម និងការយាយី។ អ្នកវិភាគមួយចំនួនបានយល់ឃើញថាទស្សនកិច្ចនេះ ជាមួយនឹងទស្សនកិច្ចទៅប្រទេសមជ្ឈិមបូព៌ាចំនួន ៦ កាលពីខែមីនា បានបង្ហាញថាតំបន់មជ្ឈិមបូព៌ាបានក្លាយជាទិសដៅសំខាន់មួយនៃនយោបាយការទូតរបស់ប្រទេសចិន ដោយចិនបង្កើនចំណាប់អារម្មណ៍ក្នុងការប្រឆាំងអំពើភេរវកម្មនៅក្នុងតំបន់នេះ និងអាស៊ីកណ្ដាល ខណៈពេលដែលអាមេរិកដកវត្តមានមកផ្ដោតលើតំបន់ឥណ្ឌូ- ប៉ាស៊ីហ្វិកវិញ។…
-
ប្រជាជនមីយ៉ាន់ម៉ាមួយចំនួនល្មើសនឹងបម្រាមគោចររបស់យោធាដើម្បីជួយសង្រ្គោះអ្នកជម្ងឺកូវីដ-១៩

ប្រជាពលរដ្ឋមីយ៉ាន់ម៉ាមួយចំនួនកំពុងប្រឆាំងនឹងបម្រាមគោចរយោធាដើម្បីស្វែងរកអុកស៊ីសែនអោយទៅអ្នកជម្ងឺកូវីដ-១៩ ធ្ងន់ធ្ងរ ខណៈរលកឆ្លងក្នុងសហគមន៍ដែលមានវីរុសបំប្លែងថ្មីបានផ្ទុះឡើងនៅប្រទេសនេះ។ រលកថ្មីនៃការឆ្លងក្នុងសហគមន៍កើតឡើងក្រោយមានរដ្ឋប្រហារក្នុងប្រទេស ហើយបុគ្គលិកពេទ្យជាច្រើននាក់បានចូលរួមយុទ្ធនាការប្រឆាំងនឹងយោធាទូទាំងប្រទេសដែលបណ្តាលអោយខ្វះធនធានក្នុងការគ្រប់គ្រងស្ថានការណ៍បច្ចុប្បន្ន។ បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ាកំពុងប្រឈមនឹងកង្វះអូកស៊ីសែន ព្រមទាំងបុគ្គលិនពេទ្យសម្រាប់ព្យាបាលអ្នកជម្ងឺ ប្រជាជនមីយ៉ាន់ម៉ាមួយចំនួនបានល្មើសនឹងវិធានការណ៍រឹតបន្តឹងរបស់យោធាដើម្បីស្វែងរកអុកស៊ីសែនដល់អ្នកជម្ងឺដែលត្រូវការ។ ក្រុមស្ម័គ្រមួយចំនួនបានទទួលការឱបត្ថម្ភជាថវិការតាមរយៈអ្នកឱបត្ថម្ភក្នុងបណ្តាញសង្គមដើម្បីទិញបំពង់អុកស៊ីសែនដើម្បីផ្គត់ផ្គង់អ្នកជម្ងឺ។ លោក Phoe Thar បានចេញទៅក្រៅពីព្រលឹមដើម្បីប្រមូលបំពង់អុកស៊ីសែនពីផ្ទះរបស់អ្នកជម្ងឺកូវីដ-១៩ នៅក្នុងទីក្រុងម៉ាន់ដាឡេនប្រទេសមីយ៉ាន់ម៉ា។ លោក Thar និងក្រុមអ្នកស្ម័គ្រចិត្តព្យាយាមជួយសង្គ្រោះជីវិតនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលប្រព័ន្ធសុខាភិបាលបានដួលរលំយ៉ាងខ្លាំងចាប់តាំងពីមានរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភះ ហើយឥឡូវនេះប្រឈមមុខនឹងការរីករាលដាលកូវីដ-១៩ ក្នុងសហគមន៍ថែលទៀតផង។ តាមការស្រង់សម្តីរបស់សារព័ត៌មានរ៉ុទ័រ លោក Thar បាននិយាយថា បញ្ហាប្រឈមដ៏ធំសម្រាប់ក្រុមការងារស្ម័គ្រចិត្តរបស់លោកគឺបច្ចុប្បន្នតម្រូវការបំពង់អុកស៊ីសែនគឺមានច្រើន។ តួលេខរបស់ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានបង្ហាញថា អ្នកស្លាប់ដោយសារកូវីដ-១៩ បានកើនឡើងដល់ ២៣៣ នាក់ត្រឹមថ្ងៃទី ១៧ កក្កដា ប៉ុន្តែពេទ្យព្យាបាលអ្នកជម្ងឺបាននិយាយថា ចំនួនអ្នកស្លាប់គឺខ្ពស់ជាងនេះទៅទៀត។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានអំពាវនាវឱ្យមានការចូលរួមជាអន្តរជាតិជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាដែលជាកត្តាដែលកំពុងជំរុញឱ្យមានវិបត្តិកូវី-ដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ាបាននិយាយថា វិស័យសុខាភិបាលនៅប្រទេសមីយ៉ាន់ម៉ាបានដួលរលំ រួមទាំងការមិនទុកចិត្តរបស់ប្រជាជនមីយ៉ាន់ម៉ាទៅកាន់របបយោធាបានបង្កើតជាកត្តាដែលអាចបណ្តាលឱ្យបាត់បង់ជីវិតនៅប្រទេសមីយ៉ាន់ម៉ាជាច្រើន បើសិនជាគ្មានជំនួយបន្ទាន់ពីសហគមន៍អន្តរជាតិទេ។ លោក Andrews បានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់លោកទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវកាលពីថ្ងៃទី ៧ ខែកក្កដាស្តីពីស្ថានការណ៍បន្ទាន់នៅប្រទេសមីយ៉ាន់ម៉ាដើម្បីផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់ប្រទេសនេះ។ លោកបាននិយាយថា៖ « របបយោធាខ្វះធនធាន សមត្ថភាព និងភាពស្របច្បាប់ដើម្បីធ្វើឲ្យវិបត្តិនេះស្ថិតនៅក្រោមការគ្រប់គ្រង ។…
-
កសិករវៀតណាមលក់តាមអនឡាញ កើនឡើង១៩១ភាគរយ

ក្រុមកសិករវៀតណាមជិត៨ពាន់នាក់បានចាប់ផ្តើមទម្រង់ពាណិជ្ជកម្មអេឡិត្រូនិក ក្នុងពេល៦ខែដំបូងនៃឆ្នាំ២០២១ កើនឡើង១៩១ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០២០ ខណៈអាជ្ញាធរបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ របាយការណ៍របស់ក្រសួងព័ត៌មាននិងទូរគមនាគមន៍ចេញផ្សាយនាថ្ងៃទី១៩ កក្កដា ២០២១បានឲ្យដឹងថា ទំហំតម្លៃផលិតផលិតកសិម្មលក់តាមអនឡាញ ក្នុងពេល៦ខែមកនេះ កើនឡើងដល់៩៤៤ពាន់លានដុង ឬ ៤១លានដុល្លារអាមេរិក។ ប្រភពថា វាគឺជាលទ្ធផលនៃការជំរុញរបស់ក្រសួងនិងភាគីពាក់ព័ន្ធ ដល់ការចែកចាយផលិតផលតាមទម្រង់អនឡាញ។ ឆ្នាំនេះ ផ្លែគូលែនបានក្លាយជាផលិតផលកសិកម្មដូង នាំចេញទៅអឺរ៉ុប តាមរយៈទម្រង់ពាណិជ្ជកម្មអេឡិត្រូនិកក្នុងស្រុក៕ ប្រភពពី VNexpress
-
អាហ្វហ្គានីស្ថានកោះហៅ ប្រេសិតនិង អ្នកការទូតមកពីប្រទេសប៉ាគីស្ថានជុំវិញករណីចាប់កូនស្រីឯកអគ្គរដ្ឋទូត

ក្រសួងការបរទេសអាហ្វហ្គានីស្ថាន បាននិយាយថាប្រទេសអាហ្វហ្គានីស្ថានបានដក ឯកអគ្គរដ្ឋទូត និងអ្នកការទូតរបស់ខ្លួនចេញពីរដ្ឋធានីប៉ាគីស្ថាន បន្ទាប់ពីមានការចាប់ជំរិតកូនស្រីរបស់ឯកអគ្គរដ្ឋទូត ដែលនេះជាការប៉ះទង្គិចថ្មីមួយចំពោះទំនាក់ទំនង នៅក្នុងពេលវេលាដ៏រសើបមួយសម្រាប់ដំណើរការស្វែងរកសន្តិភាពនៅអាហ្វហ្គានីស្ថាន។ Silsila Alikhil ជាកូនស្រីរបស់លោក Najib Alikhil ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំនៅ ប្រទេសប៉ាគីស្ថានត្រូវបានចាប់ជំរិតដោយក្រុមមិនស្គាល់មុខនៅថ្ងៃសុក្រ ហើយត្រូវបានឃុំខ្លួន និងរងការធ្វើទារុណកម្មអស់រយៈពេលជាច្រើនម៉ោង ដែលបានបង្កឱ្យមានរបួសស្នាម។ អាជ្ញាធរប៉ាគីស្ថានបាននិយាយ ថាពួកគេកំពុងស៊ើបអង្កេតលើឧប្បត្តិហេតុនេះ។ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានកោះហៅឯកអគ្គរដ្ឋទូតនិងអ្នកការទូតជាន់ខ្ពស់ឱ្យត្រឡប់មកទីក្រុងកាប៊ុលវិញរហូតដល់ពេលដែលមានដំណោះស្រាយទាំងស្រុង នូវការគំរាមកំហែងសន្តិសុខរួមទាំងការចាប់ខ្លួន និងការផ្ដន្ទាទោសជនល្មើស។ ក្រសួងការបរទេសអាហ្វហ្គានីស្ថានបាននិយាយកាលពីថ្ងៃសៅរ៍ថា Alikhiកំពុងធ្វើដំណើរទៅគេហដ្ឋានរបស់នាងក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាតនៅពេលដែលនាងត្រូវបានគេចាប់នាង។ អនុប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Amrullah Saleh បាននិយាយនៅលើបណ្ដាញសង្គម Twitter ថា៖ «ការចាប់កូនស្រីរបស់ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថាននិងការធ្វើទារុណកម្មជាបន្តបន្ទាប់ទៅលើខ្លួននាង បានធ្វើឱ្យព្រលឹងរបស់ជាតិយើងរងការរបួស។ព្រលឹងរបស់ជាតិយើងបានរងការធ្វើទារុណកម្ម»។ ក្រសួងការបរទេសអាហ្វហ្គានីស្ថានបាន និយាយថាគណៈប្រតិភូអាហ្វហ្គានីស្ថានមួយ នឹងធ្វើទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន ដើម្បីវាយតម្លៃស្ថានភាព ដែលបន្ទាប់ពីនោះ «វិធានការជាច្រើននឹងត្រូវអនុវត្ត»។
-
អធិការបតីអាល្លឺម៉ង់មានការតក់ស្លុតចំពោះស្ថានការណ៍ជន់លិចនៅអ៊ឺរ៉ុប

អធិការបតីអាល្លឺម៉ង់រៀបរាប់ពីស្ថានការណ៍ជនលិចនៅប្រទេសអាល្លឺម៉ង់ថា ជាការបំផ្លាញហួសហេតុដែលបង្កឡើងដោយទឹកជំនន់។ កាលពីថ្ងៃអាទិត្យនេះ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានទៅតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅភាគខាងលិចប្រទេសអាល្លឺម៉ង់ដោយជជែកជាមួយអ្នករស់រានពីឧប្បត្តិវហេតុទឹកជំនន់ និងបុគ្គលិកសង្គ្រោះបន្ទាន់មួយចំនួន។ តាមការស្រង់សម្តីរបស់សារព័ត៌មាន BBC លោកស្រី Merkel បាននិយាយថា៖ « យើងនៅក្បែរអ្នក ខ្ញុំពិតជាអាចនិយាយបានថា ភាសាអាឡឺម៉ង់មិនមានពាក្យណាដែកអាចពណ៌នាពីការបំផ្លិចបំផ្លាញនេះបានឡើយ»។ មេដឹកនាំអឺរ៉ុបបានស្តីបន្ទោសបម្រែបម្រួលអាកាសធាតុដែលបណ្តាលអោយមានទឹកជំនន់ដែលបានជះឥទ្ធិពលដល់ប្រទេសស្វីស លុចសំបួ និងហូឡង់ផងដែរ។ គួរបញ្ចាក់ផងដែរថា កាលពីសប្តាហ៍មុនភាគខាងលិចនៃតំបន់អ៊ឺរ៉ុបមានភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលអោយមានជាទឹកជំនន់។ មនុស្សយ៉ាងតិច ១៨៨ នាក់នៅប្រទេសអាល្លឺម៉ង់ និងបែលហ្ស៊ិកបានស្លាប់ដោយសារទឹកជំនន់នេះ។
-
ឥណ្ឌូនេស៊ីរាយការណ៍ពីចំនួនគ្រូពេទ្យបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ ខ្ពស់បំផុតក្នុងខែកក្កដានេះ

ចំនួនវេជ្ជបណ្ឌិតស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែកក្កដា នេះបើយោងតាមការរាយការណ៍របស់សមាគមវេជ្ជសាស្ត្រឥណ្ឌូនេស៊ី (IDI) ខណៈពេលដែលវីរុសកូរ៉ូណាបម្លែងដែលតាបានជំរុញឱ្យមានការកើនឡើងនៃករណីឆ្លង និងស្លាប់នៅទូទាំងប្រទេសនេះ។ វេជ្ជបណ្ឌិតសរុបចំនួន ១១៤ នាក់បានស្លាប់ក្នុងកំឡុងពេលរវាងថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃទី ១៧ ខែកក្កដា ដែលជាចំនួនខ្ពស់បំផុតបើប្រៀបធៀបទៅនឹងរយៈពេលប្រហាក់ប្រហែលគ្នាកាលពីខែមុនៗ ហើយស្មើនឹងជាង ២០ ភាគរយនៃចំនួនវេជ្ជបណ្ឌិតបានស្លាប់ចាប់តាំងពីការចាប់ផ្ដើមនៃការរីករាលដាលជំងឺកូវីដ១៩នៅប្រទេសនេះ។ លោក Mahesa Paranadipa មន្ត្រីជាន់ខ្ពស់នៃសមាគម IDI បាននិយាយថាសមាគមមានការព្រួយបារម្ភថាបើយោងតាមកំណត់ត្រារបស់ឥណ្ឌូនេស៊ី ប្រព័ន្ធសុខាភិបាលប្រទេសនេះ ប្រហែលជាមិនអាចទប់ទល់នឹងជំងឺនេះបានទេ។ មរណភាពរបស់វេជ្ជបណ្ឌិត បានកើនឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី បើទោះបីជាមានអត្រាចាក់វ៉ាក់សាំងដល់ទៅ ៩៥ ភាគរយក្នុងចំណោមបុគ្គលិកសុខាភិបាលក៏ដោយ។ ប្រការនេះបានជំរុញ ឱ្យរដ្ឋាភិបាលបើកយុទ្ធនាការចាក់វ៉ាក់សាំង Moderna បន្ថែមពីលើវ៉ាក់សាំងស៊ីណូវ៉ាក់ដែលបុគ្គលិកសុខាភិបាលទាំងនេះបានទទួលរួចហើយ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះប្រទេសឥណ្ឌូនេស៊ីបានរកឃើញករណីឆ្លងថ្មីច្រើនជាងជាងគេក្នុងពិភពលោក ដែលធ្វើឱ្យអ្នកជំនាញផ្នែកសុខភាព ហៅប្រទេសនេះថា ជាចំណុចកណ្ដាលថ្មីនៃជំងឺរាតត្បាតកូវីដ១៩។ ប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាជនច្រើនជាងគេទីបួនក្នុងពិភពលោក បានរកឃើញករណីឆ្លងថ្មីចំនួន ៤៤.៧២១ ករណីនិងអ្នកស្លាប់ថ្មី ចំនួន ១,០៩៣ នាក់កាលពីថ្ងៃអាទិត្យ (១៨ កក្កដា) ។