Category: ព័ត៌មានអន្តរជាតិ

  • មន្ត្រីអាហ្វហ្គានីស្ថាន ជួបជាមួយតាលីបង់នៅប្រទេសកាតា ខណៈពេលដែលការប្រយុទ្ធគ្នាកើនឡើង

    មន្ត្រីអាហ្វហ្គានីស្ថាន ជួបជាមួយតាលីបង់នៅប្រទេសកាតា ខណៈពេលដែលការប្រយុទ្ធគ្នាកើនឡើង

    កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៧ កក្កដា​ តំណាង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន និង​ក្រុម​ឧទ្ទាម​តាលីបង់​បាន​ធ្វើ​ការ​ជួប​ពិភាក្សា​នៅ​ក្រុង​ដូហា ប្រទេស​កាតា​​ ខណៈ​ពេល​ដែល​អំពើ​ហិង្សា​ និង​ការ​ប្រយុទ្ធ​គ្នា​បាន​ឡើង​ក្នុង​ប្រទេស​ពួកគេ បន្ទាប់​ពី​ការ​ដក​ខ្លួន​កង​ទ័ព​បរទេស​។ ភាគី​ទាំង​ពីរ​បាន​ធ្វើ​ការ​ចរចា​សន្តិភាព​ ដោយ​មិន​ទៀងទាត់​ជា​ច្រើន​ខែ​មក​ហើយ​នៅ​រាជធានី​របស់​ប្រទេស​កាតា​ ប៉ុន្តែ​សំទុះ​នៃ​ការ​ចរចា​បាន​ធ្លាក់​ចុះ​បន្ទាប់​ពី​ក្រុម​តាលីបង់​បាន​ទទួល​ការ​ជោគជ័យ​ក្នុង​ការ​វាយ​ដណ្ដើម​ដែន​ដី​ពី​រដ្ឋាភិបាល​។ មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រួម​ទាំង​ អតីត​ប្រមុខ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​លោក Abdullah Abdullah ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ឧត្ដម​ក្រុមប្រឹក្សា​សម្រាប់​ការ​ផ្សះផ្សា​ជាតិ​បាន​ប្រមូល​ផ្ដុំ​នៅ​សណ្ឋាគារ​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​បន្ទាប់​ពី​អធិដ្ឋាន​ពេល​ព្រឹក​។ ពួកគេ​ត្រូវ​បាន​ចូល​រួម​ដោយ​អ្នក​ចរចា​មក​ពី​ការិយាល័យ​នយោបាយ​តាលីបង់​ប្រចាំ​កាតា​។ «(ពួក​យើង) គួរ​តែ​ចាត់​វិធានការ​ដើម្បី​បន្ត​ដំណើរ​ការ​សន្តិភាព ដើម្បី​ទប់​ស្កាត់​ការ​សម្លាប់​ប្រជាជន​» លោក Abdullah បាន​និយាយ​បែប​នេះ​ហើយ​បន្ត​ទៀត​ថា​៖ «ពី​ព្រោះ​យើង​មិន​អាច​បង់​ថ្លៃ​ឈាម​នេះ​បាន​ទេ ហើយ​យើង​ក៏​មិន​អាច​រួច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​ដែរ​»។ លោក​ Mullah Abdul Ghani Baradar ដែល​ជា​មេដឹកនាំ​មួយ​រូប​ និង​ជា​អ្នក​ចរចា​របស់​តាលីបង់​ បាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​កង្វះ​ការ​រីក​ចម្រើន​។ លោក​បាន​និយាយ​ថា​៖ «ប៉ុន្តែ​នៅ​តែ​មាន​ក្តី​សង្ឃឹម ហើយ​តាលីបង់​នឹង​ប្រឹងប្រែង​ធ្វើ​កិច្ច​ចរចា​ដើម្បី​ទទួល​បាន​លទ្ធផល​វិជ្ជមាន​»​។ កង្វះ​ការ​រីក​ចម្រើន​ពី​ការ​ចរចា​មុន​ៗ​ បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ទៅ​លើ​ភាគី​ទាំង​២​ឱ្យ​ឈាន​ដល់​កិច្ចព្រមព្រៀង​សន្តិភាព ខណៈ​ពេល​ដែល​អាមេរិក​បាន​ប្ដេជ្ញា​ដក​ទាហាន​ចេញ​ពី​អាហ្វហ្គានីស្ថាន​ទាំង​ស្រុង​ត្រឹម​ដំណាច់​ខែ​កញ្ញា​។ ស្រប​ពេល​នឹង​ការ​ប្ដេជ្ញា​នេះ​ តាលីបង់​បាន​ធ្វើ​ការ​អះអាង​ថា​ពួកគេ​បាន​ចូល​កាន់​កាប់​ ៨៥% នៃ​ផ្ទៃដី​ប្រទេស​អាហ្វហ្គានីស្ថាន​ ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំ​មើល​បាន​ប៉ាន់ស្មាន​ថា​តាលីបង់​ចូល​កាន់​កាប់​ជាង​ពាក់​កណ្ដាល​នៃ​ផ្ទៃដី​អាហ្វហ្គានីស្ថាន​។ នៅ​ក្នុង​ការ​ប៉ះទង្គិច​ចុង​ក្រោយ​បង្អស់​នៃ​ការ​ប្រយុទ្ធ​គ្នា​ប្រជាជន​ប្រមាណ ១២.០០០ គ្រួសារ​នៅ​ខេត្ត​ភាគ​ខាង​ជើង​ប្រទេស​ត្រូវ​បាន​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ​នៅ​ពេល​ដែល​ការ​ប្រយុទ្ធ​គ្នា​នៅ​តែ​បន្ត​កើត​មាន​។ នៅ​ខេត្ត Kandahar ភាគ​ខាង​ត្បូង​ប្រទេស​ការ​ប្រយុទ្ធ​គ្នា​បាន​កើត​មាន​ឡើង ហើយ​ក្រុម​តាលីបង់​នៅ​ដើម​សប្ដាហ៍​នេះ​បាន​ដណ្ដើម​កាន់​កាប់​តំបន់ Spin Boldak ដែល​ជា​តំបន់​ជាប់​ព្រំដែន​ប៉ាគីស្ថាន…

  • មន្ត្រីចិននៅហុងកុងនិយាយថាការដាក់ទណ្ឌកម្មដោយអាមេរិកគឺមាន «ចេតនាគួរឱ្យស្អប់ខ្ពើម»

    មន្ត្រីចិននៅហុងកុងនិយាយថាការដាក់ទណ្ឌកម្មដោយអាមេរិកគឺមាន «ចេតនាគួរឱ្យស្អប់ខ្ពើម»

    សាខា​ក្រសួង​ការ​បរទេស​ចិន​នៅ​ហុងកុង​ បាន​និយាយ​ថា​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋអាមេរិក​ទៅ​លើ​មន្ត្រី​ចិន​ និង​ការ​ចេញ​សេចក្ដី​ណែនាំ​ថ្មី​អំពី​ទីក្រុង​នេះ​ គឺ​ជា​សកម្មភាព​យាយី​ «ឈ្លើយ​បំផុត​» និង​ «មិន​សម​ហេតុផល​បំផុត​» ជា​មួយ​នឹង​ «ចេតនា​គួរ​ឱ្យ​ស្អប់​ខ្ពើម»​។ កាល​ពី​ថ្ងៃ​សុក្រ​ ទី​១៦ កក្កដា​ សហរដ្ឋអាមេរិក​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ចិន​ចំនួន​៧​រូប ជុំវិញ​ការ​បង្ក្រាប​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង​។ រដ្ឋបាល​លោក​ប្រធានាធិបតី​ចូ បៃដិន​ក៏​បាន​ចេញ​សេចក្ដី​ណែនាំ​ថ្មី​ដើម្បី​ព្រមាន​ដល់​សហគ្រាស​អាមេរិក​អំពី​ហានិភ័យ​ចំពោះ​ប្រតិបត្តិការ និង​សកម្មភាព​របស់​ពួកគេ​នៅ​ក្នុង​ទីក្រុង​ហុងកុង បន្ទាប់​ពី​ប្រទេស​ចិន​បាន​ដាក់​ចេញ​នូវ​ច្បាប់​សន្តិសុខ​ជាតិ​កាល​ពី​ឆ្នាំ​មុន​។ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ អ្នក​នាំ​ពាក្យ​ស្នងការ​ក្រសួង​ការបរទេស​ចិន​ប្រចាំ​ហុងកុង​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​​ ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​របស់​សហរដ្ឋអាមេរិក​ ដោយ​និយាយ​ថា​សកម្មភាព​ទាំង​នេះ​ គឺ​ជា​ការ​ជ្រៀតជ្រែក​ដោយ​ឥត​លាក់លៀម​ចូល​ទៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ហុងកុង​ និង​ចិន​។ អ្នក​នាំ​ពាក្យ​បាន​និយាយ​ថា​៖ «ការ​ព្រួយ​បារម្ភ​របស់​អាមេរិក​ចំពោះ​បរិស្ថាន​ធុរកិច្ច​ហុងកុង​ គឺ​ក្លែងក្លាយ​។ ការ​ប៉ុនប៉ង​របស់​ពួកគេ​ដើម្បី​បំផ្លាញ​វិបុលភាព​ និង​ស្ថិរភាព​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​របស់​ចិន ហើយ​រារាំង​ការ​អភិវឌ្ឍ​របស់​ចិន​គឺ​ពិត​»​៕ អ្នក​នាំ​ពាក្យ​រូប​នេះ​ ក៏​បាន​បន្ថែម​ផង​ដែរ​ថា​ការ​អនុវត្ត​ច្បាប់​សន្តិសុខ បាន​ពង្រឹង​ជំហរ​របស់​ទីក្រុង​ហុងកុង​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​អន្តរជាតិ ហើយ​ការ​ដាក់​ទណ្ឌកម្ម​និង​សម្ពាធ​របស់​សហរដ្ឋអាមេរិក​គឺ​ត្រឹម​តែ​ជា «ការ​ខ្ជះខ្ជាយ​ក្រដាស» ដែល​នឹង​មិន​រារាំង​ប្រទេស​ចិន​មិន​ឱ្យ​រីក​ចម្រើន​នោះ​ទេ​។

  • ប្រទេសចិនចង់បានម៉ាស៊ីនផលិតបន្ទះឈីប ពីហូឡង់ ប៉ុន្តែសហរដ្ឋអាមេរិកជំទាស់

    ប្រទេសចិនចង់បានម៉ាស៊ីនផលិតបន្ទះឈីប ពីហូឡង់ ប៉ុន្តែសហរដ្ឋអាមេរិកជំទាស់

    ម៉ាស៊ីន​មួយ​ចំនួន​ ដែល​ជា​ផ្នែក​ដ៏​សំខាន់​បំផុត​របស់​ឧស្សាហកម្ម​បច្ចេកវិទ្យា​ ត្រូវ​បាន​គេ​ផលិត​នៅ​រោងចក្រ​មួយ​ជាប់​នឹង​ចំ​ការ​ពោត​មួយ​កន្លែង​នៅ​ប្រទេស​ហូឡង់​។ រដ្ឋាភិបាល​ សហរដ្ឋ​អាមេរិក​ កំពុង​ព្យាយាម​ធ្វើ​យ៉ាង​កុំ​ឱ្យ​ម៉ាស៊ីន​ទាំង​នេះ​ធ្លាក់​ចូល​ក្នុង​ដៃ​របស់​ប្រទេស​ចិន​។ ទីក្រុង​ប៉េកាំង​ បាន​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ហូឡង់​ ឱ្យ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចិន​ទិញ​ម៉ាស៊ីន​ផលិត​បន្ទះ​ឈីប​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន​ហូឡង់​ASML Holding តាម​រយៈ​បច្ចេកវិទ្យា​ extreme ultraviolet lithography ។ ម៉ាស៊ីន​មាន​ទម្ងន់​ជាង​ ១៨០ តោន​នេះ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ ជា​ច្រើន​រួម​មាន​ក្រុមហ៊ុន​អាមេរិក​ Intel Corp,​ ក្រុមហ៊ុន​កូរ៉េខាងត្បូង Samsung Electronics ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឈាន​មុខ​គេ​របស់​ក្រុមហ៊ុន​ Apple Inc​ គឺ​ក្រុមហ៊ុន ​Taiwan Semiconductor Manufacturing (TSMC) ដើម្បី​ផលិត​បន្ទះ​ឈីប​គ្រប់​បែបយ៉ាង​សម្រាប់​ប្រើ​ក្នុង​ទូរស័ព្ទ​ស្មាត​ហ្វូន​ និង​កុំព្យូទ័រ​ជំនាន់​ថ្មី​។ ប្រទេស​ចិន​ចង់​ទិញ​ម៉ាស៊ីន ដែល​មាន​តម្លៃ​ ១៥០ លាន​ដុល្លារ​នេះ​ សម្រាប់​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​ក្នុងស្រុក ​ដើម្បី​ផ្គត់ផ្គង់​ក្រុមហ៊ុន​ទូរស័ព្ទ​ស្មាត​ហ្វូន​ដ៏​ល្បីឈ្មោះ​Huawei ​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ផ្សេង​ទៀត ក្នុង​បំណង​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​អ្នក​ផ្គត់ផ្គង់​បរទេស​។ ប៉ុន្តែ​ ក្រុមហ៊ុន ASML របស់​ហូឡង់​ មិន​ទាន់​បាន​យល់​ព្រម​ធ្វើ​ការ​លក់​ម៉ាស៊ីន​របស់​ពួកគេ​ដល់​ក្រុមហ៊ុន​ណា​មួយ​មក​ពី​ប្រទេស​ចិន​ ​ពីព្រោះ​ប្រទេស​ហូឡង់ ​ដែល​ស្ថិត​ក្រោម​សម្ពាធ​ពី​សហរដ្ឋ​អាមេរិក​ គឺ​កំពុង​ដកហូត​អាជ្ញាប័ណ្ណ​នាំចេញ​ ទៅ​កាន់​ប្រទេស​ចិន​របស់​ក្រុមហ៊ុន​ASML។ យោង​តាម​មន្ត្រី​សហរដ្ឋ​អាមេរិក​ បាន​ឱ្យ​ដឹង​ថា​រដ្ឋបាល​ Biden បាន​ស្នើសុំ​រដ្ឋាភិបាល​រឹត​បន្ទឹង​ការ​លក់​នេះ​…

  • ប្រទេសមេដឹកនាំពិភពលោកប្ដេជ្ញាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទ្វេដង នៅឯកិច្ចប្រជុំ APEC

    ប្រទេសមេដឹកនាំពិភពលោកប្ដេជ្ញាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទ្វេដង នៅឯកិច្ចប្រជុំ APEC

    កាល​ពី​ថ្ងៃសុក្រ​ កន្លងទៅ ​ក្រុម​ប្រទេស​ដឹកនាំក្រុមសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) រួមទាំងសហរដ្ឋ​​អាមេរិក ប្រទេសរុស្ស៊ី ​និង​​ប្រទេសចិន​ បាន​ប្ដេជ្ញា​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទ្វេដង ដោយ​​ធ្វើការព​ង្រីកការចែករំលែក និង​ផលិតវ៉ាក់សាំងកូវីដ-១៩ ដើម្បី​ប្រយុទ្ធប្រឆាំងនឹងជំងឺ​​រាតត្បាត​​ជា​សកល។ នេះ​បើតាម​​ឱ្យ​ដឹងពីសារព័ត៌មាន CNA កាលពីពេលថ្មីៗ​នេះ។ មេដឹកនាំប្រទេសនានា​ កំពុងខិត​ខំ​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​នឹង​វ៉ារ៉្យង់​ Delta ថ្មី​ បាននិយាយថា ពួកគេ​នឹង​លើក​ទឹក​ចិត្ត​ដល់​ប្រទេស​ ដែល​ចង់​ផ្ទេរ​បច្ចេកវិទ្យាផលិតវ៉ាក់សាំងដោយ​ស្មគ្រ័​ចិត្ត​ តាម​លក្ខខណ្ឌ ដែល​បាន​ព្រម​ព្រៀង​គ្នា។ ក្រុម​ប្រទេស​មេដឹក​នាំ​ទាំង​នេះ បាន​និយាយ​នៅ​ក្នុងសេចក្តីថ្លែងការណ៍រួមមួយ​ថា ៖ «ជំងឺ​​រាតត្បាតនេះ​​នឹង នៅតែបន្តជះឥទ្ធិពលយ៉ាងធ្ង​ន់ធ្ងរដ​ល់ប្រជាជន និងសេដ្ឋកិច្ចក្នុងតំបន់របស់យើង។ យើង​នឹង​យក​ឈ្នះលើ​ភាពអាសន្ន​ផ្នែកសុខភាពនេះ ដោយកា​របង្កើនល្បឿនចែ​ក​ចាយ​វ៉ាក់សាំង​ ដែល​មានសុវត្ថិភាព​ ប្រសិទ្ធភាព ធានាគុណភាព និងតម្លៃ​សមរម្យ»។​ មេដឹកនាំក្រុម​ APEC បាន​ពិភាក្សាអំពីសកម្មភាពរួម ដើម្បីស្វែងរក​ដំណោះ​ស្រាយ​ និង​ធ្វើយ៉ាងណា​ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​ពី​ផ​លប៉ះពាល់បណ្ដាល​មក​ពី​ជំ​ងឺ​រាត​ត្បាត​នេះ​។ លោក Lee Hsien Loong នាយករដ្ឋ​មន្រ្តី​សិង្ហបុរី​ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះ​ដែរ។ ប្រទេសនូវែលសេឡង់ ដែលជាម្ចាស់ផ្ទះកិចប្រជុំ​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិកនេះ  បាន​និយាយ​​​​នៅ​​សប្តាហ៍​នេះ​ថា​ ខ្លួននឹងធ្វើជាប្រធានកិច្ចប្រជុំវិសាមញ្ញមុនការជួបជុំជាផ្លូវការមួយនៅក្នុងខែ វិច្ឆិកា ដែល​នេះជាកិច្ចប្រជុំលើកទី…

  • ពួកយុវជនថៃបាតុកម្មជាថ្មីឲ្យនាយករដ្ឋមន្ត្រីចុះចេញ ទោះប្រទេសឆ្លងកូវីដជាង១ម៉ឺននាក់ ក្នុង១ថ្ងៃ

    ពួកយុវជនថៃបាតុកម្មជាថ្មីឲ្យនាយករដ្ឋមន្ត្រីចុះចេញ ទោះប្រទេសឆ្លងកូវីដជាង១ម៉ឺននាក់ ក្នុង១ថ្ងៃ

    នៅថ្ងៃអាទិត្យ ទី១៨ កក្កដា ២០២១នេះ ក្រុមយុវសកម្មជនថៃ ហៅខ្លួនឯងថា អ្នកគាំទ្រប្រជាធិបតេយ្យនោះបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មទាមទារឲ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែង បើទោះបីជារដ្ឋាភិបាលមិនឲ្យមានការប្រមូលផ្តុំជាសាធារណៈទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរុសកូវីដ១៩ ក៏ដោយ។ ជាការជួបជុំ ទោះបីជាថៃ ឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃ ជាង១ម៉ឺននាក់ ២ថ្ងៃជាប់គ្នា ហើយស្លាប់១ថ្ងៃៗ ជាង១០០នាក់ក៏ដោយ៕

  • ចក្រភពអង់គ្លេសគាំទ្រការសិក្សាអំពីករណី«កូវីដរយៈពេលវែង»

    ចក្រភពអង់គ្លេសគាំទ្រការសិក្សាអំពីករណី«កូវីដរយៈពេលវែង»

    ចក្រភពអង់គ្លេស កំពុងគាំទ្រការស្រាវជ្រាវថ្មី​ចំនួន ១៥ ស្តីពីការព្យាបាល និង​ធ្វើរោគវិនិច្ឆ័យនៃ«កូវីដរយៈ​ពេល​យូរ​»​ ​ជា​ករណីមួយ ដែល​មាន​​រោគសញ្ញារាប់សិប​និងមានរយៈពេលរាប់ខែ​ បន្ទាប់​ពី​ការ​ឆ្លងកូវីដ​ជា​លើក​​ដំបូង​ហើយ​។ គម្រោងនេះ​នឹង​ចំណាយ​​ថវិកាជិត ២៧.៥៤ លានដុល្លារនៃ​មូលនិធិរដ្ឋាភិបាល​ ​នឹង​ផ្តោត​លើ​ការយល់​ដឹង​កាន់តែច្បាស់អំពីស្ថានភាពនេះ និង​ កំណត់ការព្យាបាលប្រកបដោយប្រសិទ្ធភាព​ និងវិធីល្អ​បំផុត​ ដើម្បី​ថែទាំអ្នកជំងឺ​។ អ្នកជំនាញ​បាននិយាយថា អ្នកដែល​មាន​ «កូវីដរយៈពេលវែង» អាចមានរោគសញ្ញា​ពី​អស់កម្លាំង និង​អ័ព្ទខួរក្បាល​ រហូត​ដល់​ខូច​ដង្ហើម និង​ខូចសរីរា​ង្គ​។ លោក Nick Lemoine ប្រធានគណៈកម្មាធិការមូលនិធិ​ កូវីដរយៈពេលវែង របស់វិទ្យាស្ថានជាតិ​សម្រាប់​ការស្រាវ​ជ្រាវ​សុខភាព​ បាន​មានប្រសាស​ន៍ថា៖ «កញ្ចប់​នៃការស្រាវជ្រាវនេះ នឹងផ្តល់នូវក្តីសង្ឃឹម​ដល់​ប្រជាជន ដែលមាន​បញ្ហាសុខភាពរយៈពេលវែង បន្ទាប់​ពីឆ្លង​កូវីដ​ – ១៩ ហើយ»​។ ការសិក្សាមួយនៅឯមហាវិទ្យាល័យសាកលវិទ្យាល័យឡុងដ៍ នឹង​ជ្រើសរើសមនុស្សជា​ង ៤.៥០០ នាក់ ដែល​ជំងឺ​កូវីដរយៈពេលវែង ដើម្បីសាកល្បងប្រសិទ្ធភាពនៃថ្នាំ ដែលមានស្រាប់​ដូចជា ការព្យាបាល​ក្នុង​រយៈ​ពេល ៣ ខែ ដើម្បីមើលពីផលប៉ះពាល់រោគសញ្ញារោគសញ្ញា សុខភាពផ្លូវចិត្ត និងសមត្ថភាព​ក្នុងការ​ត្រឡប់​មកធ្វើ​ការវិញ។ ដំណើរ​ការ​នេះ​ក៏​រួមបញ្ជូល​ទាំង​ ការស្កេន MRI អាចត្រូវបានប្រើ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ការ​ខូចខាតសរី​រាង្គ​ទៀ​ត​ផង​។​…

  • ក្រោយពីទឹកស្រកនៅភាគខាងលិចអ៊ឺរ៉ុប ប្រជាជនចាប់ផ្តើមសម្អាតតំបន់នោះឡើងវិញ

    ក្រោយពីទឹកស្រកនៅភាគខាងលិចអ៊ឺរ៉ុប ប្រជាជនចាប់ផ្តើមសម្អាតតំបន់នោះឡើងវិញ

    ប្រជាជននៅប្រទេសអាល្លឺម៉ង់ និងបែលហ្ស៊ិកដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយទឹកជំនន់ថ្មីៗនេះបានចាប់ផ្តើមរៀបចំ និងត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេឡើងវិញពេលទឹកចាប់ផ្តើមស្រក។ ប្រជាជននៅតំបន់ Ahrweiler នៃ Rhineland-Palatinate ​បានប្តេជ្ញាចិត្តចាប់ផ្តើមប្រតិបត្តិការបោសសំអាតដោយយកភក់ចេញពីផ្លូវ និងបោសសំអាតគំនរកំទេចកំទីចេញ។ ប៉ុន្តែការខូចខាតគឺមានច្រើនដោយមានអាជីវកម្ម និងកន្លែងរស់នៅជាច្រើននៅក្នុងទីក្រុងនោះមិនមានអគ្គិសនី និងហ្គាសនៅតែត្រូវបានកាត់ផ្តាច់ ហើយបណ្តាញទំនាក់ទំនងត្រូវបានបំផ្លាញក្រោយពីមានទឹកជំនន់នោះ។ មនុស្សយ៉ាងតិចជាង ១០០ នាក់បានស្លាប់ហើយមានមនុស្សជាច្រើនបានបាត់ខ្លួន និងចំនួនអ្នកស្លាប់អាចកើនឡើងថែមទៀត។ ក្រុមជួយសង្គ្រោះបានជួយសង្គ្រោះមនុស្សចេញពីផ្ទះនៅតំបន់ដែលរងផលប៉ះពាល់នៅអ៊ឺរ៉ុប។  ទន្ទឹមនឹងនេះដែរ នៅប្រទេសអាឡឺម៉ង់នៅភាគខាងត្បូងទៅតំបន់ Bavaria ដែលជាកន្លែងដែលមានភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យប៉ះពាល់ដល់ផ្លូវក្រោមដី និងផ្លូវថ្នល់ខ្លាំង។

  • កូរ៉េខាងត្បូង បានកោះហៅ ប្រេសិតជប៉ុនជុំវិញ ការអត្ថាធិប្បាយមិនសមរម្យអំពីលោក Moon

    កូរ៉េខាងត្បូង បានកោះហៅ ប្រេសិតជប៉ុនជុំវិញ ការអត្ថាធិប្បាយមិនសមរម្យអំពីលោក Moon

    ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ កោះ​ហៅ​ឯកអគ្គរដ្ឋទូត​ ជប៉ុន​នៅ​ថ្ងៃសៅរ៍​ (១៧ ​ខែ​កក្កដា)​ ជុំ​វិញ​ការ​លើកឡើង​មិន​សមរម្យ​អំពី​ប្រធានាធិបតី​ Moon​ Jae​-in ដោយ​មន្ត្រី​ការទូត​ជប៉ុន​មួយ​រូប ​និង​លទ្ធភាព​នៃ​កិច្ច​ប្រជុំ​កំពូល​មួយ​អំឡុង​ព្រឹត្តិការណ៍​អូឡាំពិក​ ទីក្រុង​តូក្យូ​នា​ពេល​ខាងមុខ​នេះ។​ មន្ត្រី​ការទូត​ជាន់ខ្ពស់​ជប៉ុន​ម្នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​សើច​ចំអក​ជុំវិញ​ការ​លើកឡើង​របស់​លោក​ Moon ក្នុង​ការ​ចង់​​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ​លោក​ Yoshihide Suga ដោយ​និយាយ​ថា​មេដឹកនាំ​កូរ៉េខាងត្បូង​រូប​នេះ​គឺ​ «​កំពុង​សម្រេច​កាម​ដោយ​ខ្លួន​ឯង​»។ អ្នក​ការទូត​រូប​នោះ​ ដែល​មិន​ត្រូវ​បាន​គេ​បញ្ចេញ​អត្តសញ្ញាណ​ បាន​បន្ថែម​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​​កូរ៉េខាងត្បូង​ JTBC ថា​ លោក​ Moon កំពុង​ស្ថិត​ក្នុង​ «ការ​ទាញ​ព្រ័ត្រ​ជាមួយ​ខ្លួន​ឯង​» ពី​ព្រោះ​ជប៉ុន«​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​លើ​ទំនាក់​ទំនង​សេអ៊ូល​ – តូក្យូ​ទេ»​។ ការ​អត្ថាធិប្បាយ​នេះ​ធ្វើឡើង​ នៅ​ពេល​ដែល​ប្រទេស​ទាំងពីរ​ត្រូវ​គេ​រាយការណ៍​ថា​ គឺ​កំពុង​ពិភាក្សា​គ្នា​អំពី​ការ​ឈាន​ទៅ​រក​ការ​ជួប​ប្រជុំ​កំពូល​មួយ​រវាង​មេដឹកនាំ​ក្នុង​អំឡុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ ចំណង​ទាក់ទង​ដែល​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជុំវិញ​ជម្លោះ​ប្រវត្តិសាស្ត្រ​។ បន្ទាប់​ពី​ការ​ចេញ​ផ្សាយ​របាយការណ៍​របស់​ JTBC​ ឯក​អគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កូរ៉េខាងត្បូង​ បាន​និយាយ​ថា​សំដី​ទាំង​នេះ​គឺ​ជា​របស់​ឯកអគ្គរដ្ឋទូត​រង​លោក​ Hirohisa Soma​ដែល​បាន​និយាយ​ពាក្យ«​មិន​សម​រម្យ​បំផុត​» ប៉ុន្តែ​មិន​បាន​បញ្ជាក់​ច្បាស់​ពី​អ្វី​ខ្លះ​ត្រូវ​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍។ ទីក្រុង​តូក្យូ​ និង​សេអ៊ូល​ គឺជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​អាមេរិក​ ប៉ុន្តែ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​មាន​ភាព​តានតឹង​ដោយ​សារ​ជម្លោះ​ លើ​សំណង​សម្រាប់​ការ​គ្រប់គ្រង​អាណានិគម ​របស់​ជប៉ុន​នៅ​ដើម​សតវត្ស​ទី ​២០​ លើ​ឧបទ្វីប​កូរ៉េ។​ នៅ​ក្នុង​សន្និសីទ​កាសែត​ កាលពី​ដើម​ខែ​នេះ​មេដឹកនាំ​ប្រទេស​ជប៉ុន​…

  • កូនស្រីប្រេសិតអាហ្វហ្គានីស្ថាន ត្រូវបានគេចាប់ជំរិតនិងរងរបួសនៅ ប៉ាគីស្ថាន

    កូនស្រីប្រេសិតអាហ្វហ្គានីស្ថាន ត្រូវបានគេចាប់ជំរិតនិងរងរបួសនៅ ប៉ាគីស្ថាន

    កូនស្រី​របស់​ឯកអគ្គរដ្ឋទូត​ទូត​អាហ្វហ្គានីស្ថាន​ប្រចាំ​នៅ​ប្រទេស​ប៉ាគីស្ថាន​ ត្រូវ​បាន​ចាប់​ជំរិត​ដោយ​ក្រុម​ជន​មិន​ស្គាល់​មុខ​ ហើយ​រង​របួស​ដោយ​ការ​ធ្វើ​«ទារុណកម្ម​។ កូន​ស្រី​ឯកអគ្គរដ្ឋទូត​ ដែល​មានឈ្មោះ Silsila Alikhil​ ត្រូវ​បាន​ឃុំខ្លួន​អស់​រយៈពេល​ជាច្រើន​ម៉ោង​បន្ទាប់​ពី​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​តាម​ផ្លូវ​ត្រលប់​របស់​មក​ផ្ទះ​មកវិញ​នៅ​ឯ​រដ្ឋធានី​ប្រទេស​ប៉ាគីស្ថាន​ Islamabad ​កាល​ពី​ថ្ងៃ​សុក្រ​។ ក្រសួង​ការ​បរទេស​អាហ្វហ្គានីស្ថាន​និយាយ​ថា​ នាង​ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​គេ​កំពុង​ដាក់​ពាក្យ​បណ្ដឹង​។ មន្ត្រី​ប៉ាគីស្ថាន​និយាយ​ថា​ Silsila​ Alikhil ​ដែល​មាន​អាយុ​ជាង​ ២០ ឆ្នាំ​ត្រូវ​បាន​គេ​ឆ្មក់​ក្នុង​ឡាន​ដែល​នាង​កំពុង​ជិះ​ និង​រង​ការ​វាយ​ប្រហារ​យ៉ាង​ដំណំ​។ ក្រសួង​ការ​បរទេស​អាហ្វហ្គានីស្ថាន​ បាន​សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ហើយ​បាន​ជំរុញ​ឱ្យ​ប្រទេស​ប៉ាគីស្ថាន​ធានា​នូវ​សុវត្ថិភាព​របស់​អ្នក​ការទូត​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ។​ ក្រសួង​ការ​បរទេស​ប៉ាគីស្ថាន​ បាន​និយាយ​ថា​ សន្តិសុខ​ របស់​ឯកអគ្គរដ្ឋទូត​ ត្រូវ​បាន​គេ​រឹត​បន្តឹង។​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ប៉ាគីស្ថាន​លោក​ Sheikh Rashid Ahmed បាន​និយាយ​ថា​ នាយក​រដ្ឋ​មន្ត្រី Imran Khan ​បាន​បញ្ជា​ឱ្យ​ចាប់​ខ្លួន​ជនសង្ស័យ​ឱ្យ​បាន​ឆាប់​រហ័ស​។ ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​ ចំណង​ទាក់​ទង​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​យ៉ាប់យ៉ឺន​ឡើង​ៗ ចំ​ពេល​មាន​អំពើ​ហិង្សា​កំពុង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​។ រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ បាន​ចោទ​ប្រកាន់​ប៉ាគីស្ថាន​ថា​ បាន​ផ្តក់​ទី​ជម្រក​សុវត្ថិភាព​ដល់​ក្រុម​ឧទ្ទាម​តាលីបង់​ ដែល​កំពុង​ធ្វើ​ការ​វាយ​ប្រហារ​នៅ​ពាសពេញ​ប្រទេស​។ ក្រុម​ឧទ្ទាម​ តាលីបង់​បាន​ធ្វើ​ឱ្យ​មាន​ភាព​ចលាចល​ទូទាំង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដោយ​ត្រូវ​វាយ​ដណ្ដើម​ច្រក​ព្រំដែន​សំខាន់​ៗ​ ពី​កង​កម្លាំង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​។

  • Pacquiao ត្រូវបានគេទម្លាក់ចេញពីតំណែងប្រធានគណបក្សកាន់អំណាចហ្វីលីពីន

    Pacquiao ត្រូវបានគេទម្លាក់ចេញពីតំណែងប្រធានគណបក្សកាន់អំណាចហ្វីលីពីន

    លោក Manny Pacquiao ដែល​ជា​​កីឡាករ​ប្រដាល់​ដ៏​ល្បី​ឈ្មោះ ត្រូវ​បាន​គេ​ទម្លាក់​ចេញ​ពី​តំណែង​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ហ្វីលីពីណូ-ឡាបាន (PDP-Laban) ដែល​ជា​គណបក្ស​កំពុង​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ក្នុង​អំឡុង​មហាសន្និបាត​គណបក្ស​ថ្នាក់​ជាតិ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។ នៅ​ក្នុង​គណបក្ស​នេះ​មាន​ ២ក្រុម​ធំ​ៗ​គឺ (១) ក្រុម​របស់​លោក Pacquiao និង​សមាជិក​ព្រឹទ្ធសភា​លោក Koko Pimentel និង (២) ក្រុម​របស់​លោក Alfonso Cusi ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ថាមពល និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​គណបក្ស​។ លោក Pimentel ជា​កូន​ប្រុស​របស់​ស្ថាបនិក​គណបក្ស​ ហើយ​ក្រុម​របស់​លោក ត្រូវ​បាន​គេ​ហៅ​ថា «សមាជិក​ដើម» ខណៈ​ក្រុម​របស់​លោក Cusi វិញ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ជា​ ក្រុម​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte។ ក្រុម​ទាំង​ពីរ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ភាព​មិន​ចុះ​សម្រុង​យ៉ាង​ខ្លាំង​លើ​ការ​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ២០២២។ កាល​ពី​ថ្ងៃ​សៅរ៍ ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Cusi បាន​ប្រជុំ​គ្នា​ជា​មហាសន្និបាត​គណបក្ស​ថ្នាក់​ជាតិ​ ហើយ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​ដាក់​តំណែង​មន្ត្រី​ថ្នាក់​ជាតិ​របស់​គណបក្ស​ចំនួន ១៦ កន្លែង​ឱ្យ​នៅ​ទំនេរ។ តំណែង​ទាំង ១៦ រួម​មាន​ទាំង​តំណែង​ប្រធាន​គណបក្ស​របស់​លោក Pacquiao។ តំណែង​ជា​ប្រធាន​គណបក្ស​នេះ​ត្រូវ​បាន​​ជំនួស​មក​វិញ​ដោយ​លោក Alfonso Cusi តាម​រយៈ​ការ​បោះឆ្នោត​នៅ​ក្នុង​ថ្ងៃ​ដដែល។ ក្នុង​អំឡុង​ពេល​មហាសន្និបាត​បក្ស​នេះ ក៏​មាន​វត្តមាន​លោក​ប្រធានាធិបតី​ Duterte…