Category: ព័ត៌មានអន្តរជាតិ

  • មនុស្ស ១១,៣៩៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១០១នាក់ស្លាប់ ក្នុងរបាយការណ៍ប្រទេសថៃ! ថ្ងៃអាទិត្យនេះ

    មនុស្ស ១១,៣៩៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១០១នាក់ស្លាប់ ក្នុងរបាយការណ៍ប្រទេសថៃ! ថ្ងៃអាទិត្យនេះ

    បាងកក៖ សារព័ត៌មាន Bangkok Post ចុះផ្សាយពីករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១១,៣៩៧ករណីបន្ថែម ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ខណៈអ្នកជំងឺចំនួន ១០១នាក់ទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្រសួងសុខាភិបាលថៃបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១១,០៧៩ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ ខណៈ ៣១៨ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ជុំវិញបញ្ហានេះ វិធានការរឹតត្បិតរួមទាំងបំរាមគោចរ ត្រូវបានដាក់នៅទីក្រុងបាងកក និងខេត្តជាប់គ្នាចំនួន ០៥ ក្នុងរយៈពេលពីរសប្តាហ៍ គិតចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈរដ្ឋាភិបាលបានព្យាយាមទប់ស្កាត់ ការកើនឡើងនៃចំនួនករណីឆ្លងថ្មីៗ ដែលកំពុងតែកើនឡើងយ៉ាងគំហុកនេះ។ រហូតមកទល់ពេលនេះ ប្រទេសថៃ បានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេស ៤០៣,៣៨៦ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៣៤១នាក់ និងអ្នកជាសះស្បើយ ២៨៣,៩១០នាក់។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ គិតត្រឹមសប្តាហ៍នេះ ថៃសម្រេចបាន ១៣.៥លានដូស ដោយក្នុងនោះប្រជាជន ៣.៣៧លាននាក់ (៤.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕

  • ស្តេច ប្រដាល់ ម៉ានី ប៉ាក់គីអៅ ត្រូវបានបណ្តេញ ចេញពីតំណែងបន្ទាប់ពីមានជម្លោះជាមួយ លោក Duterte

    ស្តេច ប្រដាល់ ម៉ានី ប៉ាក់គីអៅ ត្រូវបានបណ្តេញ ចេញពីតំណែងបន្ទាប់ពីមានជម្លោះជាមួយ លោក Duterte

    ហ្វីលីពីន ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានរយទ័រ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យ ដឹងថាស្តេចប្រដាល់ និងជាសមាជិកព្រឹទ្ធសភា លោក  ម៉ានី ប៉ាក់គីអៅ ត្រូវបានបោះឆ្នោតបណ្តេញ ចេញពីតំណែងជាមេដឹកនាំគណបក្សកាន់អំណាចកាលពីថ្ងៃសៅរ៍ ទី១៧ ខែកក្កដាម្សិលមិញ ។ ការបោះឆ្នោតបណ្តេញចេញពីតំណែងត្រូវបានធ្វើឡើងត្រឹមតែប៉ុន្មានសប្តាហ៍ក្រោយពីលោកបាន ប្រឈមមុខដាក់គ្នាជាមួយ ប្រធានាធិបតី រ៉ូឌ្រី ហ្គោឌូទើតេ (Rodrigo Duterte) ជុំវិញជំហររបស់លោក លើប្រទេសចិន និង កំណត់ត្រាប្រឆាំងនឹង អំពើពុករលួយ ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានរយទ័រ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ។ ប្រភពដដែលបានបន្តថា ប៉ាក់គីអៅ ដែលត្រូវបានគេមើលឃើញថាជាដៃគូរប្រជែងក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីនៅឆ្នាំក្រោយ គឺស្ថិតក្នុងចំណោមអ្នកគាំទ្រម្នាក់ក្នុងចំណោមអ្នកគាំទ្រខ្លាំងក្លា បំផុតរបស់ប្រធានាធិបតី រ៉ូឌ្រី ហ្គោឌូទើតេជាយូរមកហើយដោយគាំទ្រសង្គ្រាមបង្ហូរឈាមលើគ្រឿងញៀនរបស់លោក និងទាមទារឱ្យមានទោសប្រហារជីវិតឡើងវិញផងដែរ ។ ជម្លោះអ្នកទាំង២ បន្ទាប់ពីលោកប៉ាក់គីអៅ បានលើកបានលើកឡើងពីជំហរទន់ភ្លន់របស់លោក Duterte ស្តីពីការឈ្លានពានរបស់ទីក្រុងប៉េកាំងនៃប្រទេសចិននៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង និង បាននិយាយថាលោកកំពុងស៊ើបអង្កេតអំពើពុករលួយនៅក្នុងរដ្ឋាភិបាលថែមទៀតផង ។ ក្រោយពីចំណងទាក់ទងហាក់មានភាពរង្គោះរង្គើរនោះក្រុមបក្សកាន់អំណាចប្រជាធិបតេយ្យដឹកនាំ…

  • រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសធ្វើតេស្តវិជ្ជមានកូវីដ១៩ តែមានរោគសញ្ញាកម្រិតស្រាល

    រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសធ្វើតេស្តវិជ្ជមានកូវីដ១៩ តែមានរោគសញ្ញាកម្រិតស្រាល

    អង់គ្លេស៖ រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស លោក សាជីដ ចាវីដ (Sajid Javid) បញ្ជាក់ថា ខ្លួនបានធ្វើតេស្ត វិជ្ជមានជំងឺកូវីដ១៩ ប៉ុន្តែលោកមានរោគសញ្ញាកម្រិតស្រាលប៉ុណ្ណោះ ហើយក៏បានទទួលការចាក់វ៉ាក់សាំងគ្រប់២ដូសផងដែរ ។ តាមរយៈបណ្តាញសង្គម Twitter លោក ចាវីដ បញ្ជាក់ថា ខ្ញុំបានធ្វើតេស្តឃើញវិជ្ជមាន COVID-19 តាមរយៈការធ្វើតេស្តរហ័ស និងកំពុងរង់ចាំលទ្ធផលបញ្ជាក់ ពីការធ្វើតេស្តបែប PCR ដែលត្រូវឆ្លងកាត់មន្ទីរពិសោធន៍មួយតង់ទៀត ប៉ុន្តែសំណាងល្អ ខ្ញុំបានចាក់វ៉ាក់សាំងគ្រប់ដូស ហើយរោគសញ្ញាគឺកម្រិតស្រាលប៉ុណ្ណោះ ៕ ប្រភព៖ Ajazeera

  • ថៃឆ្លងប្រចាំថ្ងៃ ១១៣៩៧នាក់ ស្លាប់១០១នាក់ទៀត របាយការណ៍ថ្ងៃអាទិត្យនេះ

    ថៃឆ្លងប្រចាំថ្ងៃ ១១៣៩៧នាក់ ស្លាប់១០១នាក់ទៀត របាយការណ៍ថ្ងៃអាទិត្យនេះ

    បូកទាំងនេះទៀត ថៃឆ្លងកូវីដ១៩ ទូទាំងប្រទេសជាង៤០ម៉ឺននាក់ហើយ ស្លាប់៣៣៤១នាក់។ The Nation បញ្ជាក់ទៀតថា របាយការណ៍ប្រកាស នាថ្ងៃអាទិត្យ ទី ១៨ កក្កដានេះ ក៏មានអ្នកជាសះស្បើយជាង៥ពាន់នាក់ដែរ តែនេះគឺការឆ្លងប្រចាំថ្ងៃ លើស១ម៉ឺននាក់ ២ថ្ងៃជាប់ៗគ្នា និងស្លាប់ប្រចាំថ្ងៃលើស១០០នាក់ ២ថ្ងៃជាប់គ្នាដែរ៕

  • យប់នេះ! វៀតណាមប្រកាសឆ្លងប្រចាំថ្ងៃខ្លាំង ពុំធ្លាប់មាន

    យប់នេះ! វៀតណាមប្រកាសឆ្លងប្រចាំថ្ងៃខ្លាំង ពុំធ្លាប់មាន

    ប្រទេសវៀតណាម បានកត់ត្រាអ្នកឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ​៣៧០៥នាក់ សម្រាប់ថ្ងៃទី១៧ កក្កដា នេះ ពោលគឺបន្ទាប់ពីយប់នេះថា ឆ្លងថ្មីប្រមាណ ១៦០០នាក់ទៀត។ ថ្ងៃសៅរ៍នេះគឺជាថ្ងៃទី៣ ជាប់ៗគ្នាហើយ ដែលវៀតណាមឆ្លងជាង៣ពាន់នាក់ ក្នុង១ថ្ងៃ តែគ្រាន់តែថា ថ្ងៃនេះ ឆ្លងខ្លាំងជាងគេ។ វៀតណាមមានករណីកូវីដ១៩ សរុបជាង៤៤០០០នាក់ហើយ៕ ប្រភពពី VNexpress

  • រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសឆ្លងកូវីដ១៩

    រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសឆ្លងកូវីដ១៩

    Sky News បានចេញផ្សាយ នៅមុននេះបន្តិចថា លោករដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស Sajid Javid បានឆ្លងវីរុសកូវីដ១៩។ លោក Sajid Javidថា លោកឆ្លងស្រាលទេ បន្ទាប់ពីតេស្តឃើញវិជ្ជមាន នាថ្ងៃទី១៧ កក្កដានេះ៕

  • ឡាវទើបបានជំនួយវ៉ាក់សាំងអាមេរិក ជាង១លានដូសដែរ

    ឡាវទើបបានជំនួយវ៉ាក់សាំងអាមេរិក ជាង១លានដូសដែរ

    ក្រៅពីវៀតណាម សម្រាប់តំបន់អាស៊ាន ឡាវ និងហ្វីលីពីន កាលពីថ្ងៃទី១៦ ខែកក្កដា ២០២១ ក៏បានទទួលវ៉ាក់សាំងសរុបជាង២,៦លានដូសរបស់ក្រុមហ៊ុន Johnson & Johnson ដែលជាវិភាគទានរបស់អាមេរិក ជាជំនួយវ៉ាក់សាំង ត្រូវបានបរិច្ចាគតាមយន្តការ COVAX ។ ក្នុងចំណោមវ៉ាក់សាំងចាក់មួយដូសរបស់ Johnson & Johnson ទាំង២,៦លានដូសរបស់អាមេរិក ឡាវ ទទួលបានវ៉ាក់សាំងចំនួន១លាន៨ពាន់ដូស ហើយហ្វីលីពីនទទួលបានជាង១,៦លានដូស៕

  • ​អាមេរិក​នឹង​​ឲ្យវៀតណាម​ ​Modern​a​ ថែម​៣​លាន​ដូ​ស​ទៀត​​ ​បន្ទាប់ពី​ទើប​ឲ្យ​ ២​លាន​ដូ​ស​

    ​អាមេរិក​នឹង​​ឲ្យវៀតណាម​ ​Modern​a​ ថែម​៣​លាន​ដូ​ស​ទៀត​​ ​បន្ទាប់ពី​ទើប​ឲ្យ​ ២​លាន​ដូ​ស​

    សហរដ្ឋអាមេរិក​នឹង​ផ្តល់​វ៉ាក់សាំង​ប្រភេទ​ ​Modern​a​ ​ចំនួន​៣​លាន​ដូ​ស​បន្ថែម​ទៀត​ ​ជូន​ប្រទេស​វៀតណាម​ ​តាមរយៈ​យន្ត​ការ​របស់​ពិភពលោក​ ​G​A​V​I​ ​នេះ​បើ​តាម​ស្ថានទូត​អាមេរិក​ប្រចាំ​វៀតណាម​បញ្ជាក់​ ​កាលពី​ថ្ងៃសុក្រ​ ​ទី​១​៦​ ​កក្កដា​ ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ ​V​N​express​ ​នា​ថ្ងៃ​ទី​១​៧​ ​កក្កដា​នេះ​។​ ​ប្រភព​ថា​ ​កាលពី​ស​ប្តាហ៍​មុន​ ​អាមេរិក​បាន​ផ្តល់​មកដល់​វៀតណាម​វ៉ាក់សាំង​ប្រភេទ​នេះ​ ​២​លាន​ដូ​ស​រួចមក​ហើយ​ ​តាមរយៈ​កម្មវិធី​នេះ​ដូចគ្នា​។​ ​ផ្អែក​តាម​ប្រភព​ដដែល​ ​អាំ​មេ​រិ​ក​គម្រោង​នឹង​ផ្តល់​៨​០​លាន​ដូ​ស​ ​ដល់​បណ្តា​ប្រទេស​ផ្សេងៗ​ ​មាននៅ​អាស៊ី​ដែរ​ ហើយដែលវៀតណាមបាននិងកំពុងទទួលបាននេះ។ យ៉ាងណាក៏ដោយ ​វៀតណាម​ ​មកទល់​ពេលនេះ​ ​ទើប​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ប្រមាណ​ជាង​៤​.​២​លាន​នាក់​ ​ខណៈ​អ្នក​ចាក់​គ្រប់​២​ដូ​ស​ ​មាន​ជិត​៣​០​ម៉ឺន​នាក់​៕​​

  • ហេតុអ្វីបានជាក្មេងៗជប៉ុន ខុសពីក្មេងៗនៃប្រទេសដទៃ? តើក្មេងៗទាំងនោះ មានលក្ខណៈសម្បតិ្តដូចម្តេចខ្លះ?

    ហេតុអ្វីបានជាក្មេងៗជប៉ុន ខុសពីក្មេងៗនៃប្រទេសដទៃ? តើក្មេងៗទាំងនោះ មានលក្ខណៈសម្បតិ្តដូចម្តេចខ្លះ?

    ជប៉ុន៖ នៅប្រទេសជប៉ុន រថយន្តតាមដងផ្លូវបានឈប់នៅពេលដែលមានក្មេងៗចង់ដើរឆ្លងកាត់ដងផ្លូវ។ ហើយជាការបង្ហាញកាយវិការអគុណត្រឡប់វិញ យើងចាំមើលពួកគាត់នឹងធ្វើអ្វីបន្ទាប់។ មែនហើយ គឺជាការ “អោនគោរព” ។ នេះគឺជាការបង្ហាញពីការគោរពយ៉ាងពិតប្រាកដ ដែលជារឿងមួយយើងកម្ររបានឃើញទិដ្ឋភាពទាំងនេះ នៅប្រទេសដទៃនៅលើពិភពលោកយើងនេះ ជាពិសេសគឺក្រុមកុមារដូចពួកគេ។ នៅទីនេះ ទោះបីជាពួកគេស្ថិតក្នុងភាពប្រញ៉ាប់ប្រញ៉ាលយ៉ាងណាក៍ដោយ ក៍ពួកគេមិនភេ្លចពីកាយវិការគោរពនេះដែរ។ ក្រុមកុមារជនជាត់ជប៉ុន មិនត្រឹមតែចេះគួរសមចំពោះមនុស្សទេ សូម្បីតែម៉ាស៊ីនក៍ពួកគេគួរសមជាមួយដែរ! ខណៈដែលពិភពលោកយើងនេះពោរពេញទៅដោយភាពអសុជីវធម៌។គម្រោងកម្មវិធីមួយដែលមានឈ្មោះថា ណាយ ហ្វល បានធ្វើការស្រាវជ្រាវរកពីមូលហេតុដែលក្រុមកុមារជប៉ុន មានភាពខុសគ្នាពីកុមារដទៃទៀតនៅលើពិភពលោក។ ចំណុចដំបូងនៃការរឃើញបង្ហាញថា ខណៈដែលសាលាជាច្រើនបានបង្រៀនសិស្សពីចំណេះដឹងទូទៅនោះ សាលានៅប្រទេសជប៉ុនបានផ្តោតការបង្ហៀនក្រុមកុមារអោយមានសុជីវធម៌អត្តចរិតល្អ ហើយការបង្រៀនទាំងនេះ ក៍បានចាប់ផ្តើមឡើងតាំងមុនពេលពួកគេបានចូលសាលារៀនផងដែរ ពីរបៀបដែលខ្ញុំធំឡើង ឬ ពីអ្វីដែលអ្នកម្តាយបានបង្រៀនខ្ញុំ ពីអ្វីជាកំហុស និងការគិតពីអារម្មណ៍របស់អ្នកដទៃ។ ពួកគេបានរៀនសូត្រពីឯករាជ្យភាព និងការទទួលខុសត្រូវតាំងពីតូច។ ដោយការអោយពួកគេទៅសាលារៀនដោយខ្លួនឯង ជារៀងរាល់ថ្ងៃ មិនថាពួកគេមានអាយុប៉ុន្មាននោះទេ។ មែនហើយនេះ មិនមែនជារឿងលេងសើចទេ! នៅប្រទេសជប៉ុន ពុំមានឪពុកម្តាយជូនកូនទៅសាលារៀននោះឡើយ។ ហើយនៅឯសាលាវិញ ពួកគេត្រូវបានបង្រៀនមិនអោយមានទម្លាប់ទម្រើសខ្លួនទៀតផង ដោយពួកគេត្រូវយកម្ហូបអាហារញ៉ាំដោយខ្លួនឯង លាងចាន ហើយថែមទាំងធ្វើការសម្អាតនូវអ្វីដែលពួកគេបានធ្វើអោយកខ្វក់។ ហើយអ្វីដែលកាន់តែមិនគួរអោយជឿទៀតនោះគឺសកម្មភាពទាំងនេះគឺមានប្រសិទ្ធភាពបំផុត រហូតដល់សាលាជាច្រើននៅក្នុងប្រទេសជប៉ុន ពុំមានបុគ្គលិកអនាម័យនោះឡើយ។ ពុំមានបុគ្គលិកអនាម័យ ដោយសារតែក្រុមកុមារទាំងអស់ជាអ្នកធ្វើអនាម័យដោយខ្លួនឯងផ្ទាល់។ យើងអាចមើលឃើញថា ពួកគេមានសកម្មភាពល្អបែបណា…

  • គំនិតច្នៃប្រឌិត៖ ជប៉ុនកែច្នៃកាកសំណល់សម្រាមអោយក្លាយជាប្រភពថាមពលប្រើប្រាស់បាន

    គំនិតច្នៃប្រឌិត៖ ជប៉ុនកែច្នៃកាកសំណល់សម្រាមអោយក្លាយជាប្រភពថាមពលប្រើប្រាស់បាន

    ជប៉ុន៖ បច្ចុប្បន្ននេះ សំលៀកបំពាក់ចាស់ៗជាច្រើនត្រូវគេយកមកកែច្នៃអោយប្រែក្លាយជាប្រេងឥន្ធនៈសម្រាប់ចាក់យន្តហោះ។ សារធាតុ អ៊ីហ្សូប៊ូតាណុល កំពុងទាក់ទាញចំណាប់យ៉ាងខ្លាំង និងត្រូវបានគេចាត់ទុកថាប្រភពថាមពលថ្មីមួយជំនួសអោយប្រេងឥន្ធនៈ។ ក្រុមហ៊ុនឧស្សាហកម្មជីវសាស្ត្រមួយរបស់ប្រទេសជប៉ុន កំពុងធ្វើអាជីវកម្មទៅលើគម្រោងផលិតប្រភពថាមពលថ្មីនេះ។ លោក អ៊ីហារ៉ា តូមីហ៊ីតូ នាយកប្រតិបត្តិនៃវិទ្យាស្ថាន ហ្រ្គីន អើត បានអោយដឹងថា ការកែច្នៃសម្ភារៈកាកសំណលអោយក្លាយជាផលិតផលគីមីដូចជា អេតាណុល ជាដើម…បានចូលរួមចំណែកក្នុងការកាត់បន្ថយកាកសំណល់ ក៍ដូចជាសារធាតុ CO2 និងបានកំពុងផ្តល់ផលជាវិជ្ជមានទៅលើបញ្ហាពាក់ព័ន្ធ ទៅនឹងចំណីអាហារជាសកល។ ការប្រែក្លាយកាកសំណល់ទៅជាប្រភពថាមពលស្អាត គឺពិតជាបញ្ហាប្រឈមដ៍ធំមួយ។ ក្រុមអ្នកស្រាវជ្រាវបានផ្តោតការសិក្សាទៅលើសារធាតុភាគល្អិតតូចៗ ដែលមានឈ្មោះថា កូរីនហ្វម ។ សារធាតុ កូរីនហ្វម នេះ មានសមត្ថភាពក្នុងការរំលាយ និងបំបែកកាកសំណល់ជីវចម្រុះដែលចេញពីរុក្ខជាតិ ក៍ដូចជាកាកសំណល់ជាក្រដាស និងកំទេចឈើជាដើម អោយក្លាយទៅជាសារធាតុសារីរាង្គ។ យើងអាចយកផ្លែពោតជាឧទាហរណ៍បាន ដោយកាលពីមុនមកសារធាតុ អេតាណុល ត្រូវបានគេផលិតចេញតែពីគ្រាប់ពោតតែប៉ុណ្ណោះ តែបច្ចប្បន្ននេះ សារធាតុ កូរីនហ្វូម បានជួយអោយគេអាចបម្លែងសារធាតុអេតាណុល ចេញពីសម្បក និងស្នូលពោតផងដែរ។ សារធាតុ អេតាណុល ដែលចម៉្រាញ់បានទាំងនេះជាច្រើនត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងផលិតផលរបស់គ្រឿងសម្អាង។ សារធាតុកែច្នៃរបស់ កូរីនហ្វូម ក៍អាចផលិតវត្ថុធាតុដើមដែលមានសារៈប្រយោជន៍ជាច្រើនទៀតផងដែរ។ សារធាតុ អ៊ីហ្សូប៊ូតាណុល…