-
ទាន់ហេតុការណ៍! ថ្ងៃសៅរ៍នេះ ថៃប្រកាសឆ្លងកូវីដ ១ម៉ឺន៨២នាក់ ស្លាប់១៤១នាក់

-
ត្រី Fugu ជាប្រភេទត្រីមួយប្រភេទដែលមានរសជាតិឆ្ងាញ់នៅជប៉ុន តែត្រីប្រភេទនេះក៏អាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ (មានវីដេអូ)

ជប៉ុន៖ ត្រី ហ៊្វូហ្គូ មានផ្ទុកនូវសារធាតុពុលដ៍សាហាវ ។ គ្រោះថ្នាក់មានន័យថា វាមិនត្រូវបានគេបរិភោគជាទូទៅទេ ។ តែសម្រាប់ប្រទេសជប៉ុន វាជាមុខម្ហូបឆ្ងាញ់ និងមានប្រជាប្រិយ ។ ម្ហូបជប៉ុន Ultra-thin fugu sashimi អាចឱ្យអ្នករីករាយនឹងរសជាតិ ។ ឆ្នាំងភ្លើងកាន់តែជួយបង្កើនឱជារសរបស់វាថែមមួយកម្រិតទៀត ។ ប៉ុន្តែដោយសារតែគ្រោះថ្នាក់នៃការស្លាប់ វា(សាច់ត្រី ហ៊្វូហ្គូ)ត្រូវបានហាមឃាត់នៅទសវត្សឆ្នាំ ១៥០០ ។ បម្រាមនេះបានបន្តរហូតដល់សតវត្សទី១៩ ប៉ុន្តែវាត្រូវបានគេលួចបរិភោគយ៉ាងរីករាយដោយសម្ងាត់ ។ ហើយវិធីសាស្រ្តចម្អិនអាហារប្រកបដោយសុវត្ថិភាពក៏ត្រូវបានបង្កើតឡើង ។ សាច់ត្រី ហ៊្វូហ្គូ ត្រូវបាននិយមចូលចិត្តជាពិសេស ដោយអ្នកដែលស្គាល់ពីវា ។ សាច់ត្រី ហ៊្វូហ្គូ ត្រូវបានគេទៅសម្ងួតនៅក្នុងខ្យល់សមុទ្រ ។ លោកស្រី Okamura Hideko និយាយថា ដំបូង សាច់ត្រី ហ៊្វូហ្គូ ត្រូវយកទៅហាលអោយស្ងួតសិន… រួចខ្ញុំនឹងយកពួកវាទៅដាក់ក្នុងឡផ្សែង ។ ឡផ្សែងនេះត្រូវបានគេប្រើប្រាស់ជាង៦០ឆ្នាំមកហើយ ។ លោកស្រីបន្តថា ខ្ញុំជឿជាក់ថា មានតែផ្សែងទេពអប្សរទេ (smoke…
-
មីយ៉ាន់ម៉ាទទួលបានវ៉ាក់សាំង Covid-19 ចំនួន០៦លានដូសពីប្រទេសចិន (មានវីដេអូ)

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានរាយការណ៍ថា ប្រទេសមីយ៉ាន់ម៉ានឹងទទួលបានវ៉ាក់សាំងជំនួយប្រមាណ០៦លានដូសពីប្រទេសចិន នៅក្នុងខែសីហាខាងមុខនេះ ។ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងព័ត៌មានមីយ៉ាន់ម៉ាបានប្រាប់អ្នកកាសែតថា រដ្ឋាភិបាលបានធ្វើការបញ្ជាទិញវ៉ាក់សាំងប្រមាណជា០៤លានដូសពីប្រទេសចិន ខណៈដែលវ៉ាក់សាំងចំនួន០២លានដូសទៀតគឺជាជំនួយ ។ បើតាមមន្រ្តីដដែលនេះ វ៉ាក់សាំងចំនួន០១លានដូសដំបូងនឹងអាចធ្វើដំណើរមកដល់ប្រទេសមីយ៉ាន់ម៉ានៅចុងខែកក្កដាខាងមុខនេះ ។ គួរកត់សម្គាល់ បច្ចុប្បន្នមីយ៉ាន់ម៉ាបាននិងកំពុងប្រឈមនូវការកើនឡើងករណីឆ្លង Covid-19 ជាថ្មីម្តងទៀត ដោយគិតមកទល់ពេលនេះ មីយ៉ាន់ម៉ាទើបតែអាចចាក់វ៉ាក់សាំងជូនដល់ប្រជាជនរបស់ខ្លួនប្រមាណជា១,៧៥លានដូសប៉ុណ្ណោះ ក្នុងចំណោមពលរដ្ឋសរុបរបស់ខ្លួនដល់ទៅ៥៤លាននាក់ ៕ ប្រភព៖ ស៊ីនហួរ
-
ម៉ាឡេស៊ីអនុម័តអោយចាក់វ៉ាក់សាំង Sinopharm និង Johnson & Johnson សម្រាប់ការប្រើប្រាស់បន្ទាន់ (មានវីដេអូ)

ម៉ាឡេស៊ី៖ ក្រសួងសុខាភិបាលម៉ាឡេស៊ីបានផ្តល់ការអនុម័តអោយប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែលផលិតដោយក្រុមហ៊ុនឱសថ Sinopharm របស់ចិន ។អគ្គនាយកផ្នែកសុខភាពរបស់ម៉ាឡេស៊ីលោកវេជ្ជបណ្ឌិត Noor Hisham Abdullah បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនផលិតឱសថក្នុងស្រុករបស់ម៉ាឡេស៊ី ឌូហ្វាម៉ា (Duopharma) ត្រូវបានចុះបញ្ជី ដើម្បីទទួលបន្ទុកនាំចូលវ៉ាក់សាំងចិន Sinopharm ។ កន្លងមក ក្រុមហ៊ុន ឌូហ្វាម៉ា ក៏បានប្រកាសពីកិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំង COVID-19 របស់រុស្ស៉ី Sputnik V ចំនួន៦.៤លានដូសដល់រដ្ឋាភិបាលម៉ាឡេស៊ីផងដែរ ។ នាពេលថ្មីៗនេះ ម៉ាឡេស៊ីក៏ទើបតែបានអនុម័តអោយចាក់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Janssen ផងដែរ ក្រោយវ៉ាក់សាំងចាក់តែមួយដូសនេះ បានទទួលភ្លើងខៀវសម្រាប់ការប្រើប្រាស់បន្ទាន់ ពីអង្គការសុខភាពពិភពលោក (WHO) ។សូមជម្រាបថា ម៉ាឡេស៊ីបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ម៉ាឡេស៊ីសម្រេចការចាក់វ៉ាក់សាំងបានជាង១២.៦៤លានដូស ក្នុងនោះមនុស្សជាង៤លាននាក់ ឬស្មើនឹង១២.៣ភាគរយនៃចំនួនប្រជាជនសរុប ទទួលបានការចាក់គ្រប់ដូស ៕ ប្រភព៖ Reuters
-
កូវីដ១៩៖ ថៃឆ្លងប្រចាំថ្ងៃជិត១ម៉ឺននាក់ទៀត និងស្លាប់មនុស្ស៦៧បន្ថែម

នាព្រឹកថ្ងៃទី១៦ កក្កដា ២០២១នេះ ក្រសួងសុខាភិបាលថៃបានប្រកាសថា ប្រទេសនេះមានការឆ្លងជំងឺកូវីដ១៩ ចំនួន៩៦៩២នាក់ទៀតបន្ថែមទៀត និងស្លាប់មនុស្សព្រោះជំងឺមួយនេះ ៦៧នាក់បន្ថែមទៀតដែរ ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ។ ក្រសួងថា ក្នុងចំណោមឆ្លងថ្មីទាំងជិត១ម៉ឺននាក់នេះ ក៏មានឆ្លងក្នុងពន្ធនាគារ៦១៥នាក់ផងដែរ។ ២៤ម៉ោងចុងក្រោយមកនេះ ក៏មានជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន៥៧៣០នាក់ ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យហើយដែរ។ គិតត្រឹមព្រឹកថ្ងៃទី១៦ កក្កដា ថៃមានឆ្លងកូវីដ១៩ សរុបចំនួន៣៨១៩០៧នាក់ ជាសះស្បើយវិញ ២៧១៨៥៧ករណីហើយ និងស្លាប់សរុបកើនដល់ ៣០៩៩នាក់ ចាប់តាំងពីថៃមានវីរុសនេះដំបូង កាលពីដើមឆ្នាំ២០២០មក៕
-
ទីបំផុត! វៀតណាមអនុម័តអោយប្រើប្រាស់វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson សម្រាប់ករណីបន្ទាន់

វៀតណាម៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រសួងសុខាភិបាលវៀតណាមបានបើកភ្លើងខៀវអោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Johnson & Johnson សម្រាប់ការប្រើប្រាស់បន្ទាន់ ។ ការអនុម័តរបស់ក្រសួងសុខាភិបាលវៀតណាមខាងលើនេះ ធ្វើឡើងដោយផ្អែកលើអ្នកផលិតដែលបានធានាពីសុវត្ថិភាព និងគុណភាព ដោយផ្តល់ទិន្នន័យបន្ថែមនៅពេលស្នើសុំ និងសហប្រតិបត្តិការក្នុងការចែកចាយ រដ្ឋបាល និងការគ្រប់គ្រងហានិភ័យ ។ កន្លងមក វៀតណាមបានអនុម័តវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន០៥ប្រភេទមកហើយ គឺ AstraZeneca, Sputnik-V, Pfizer, Moderna និង Sinopharm ។ គួរកត់សម្គាល់ ក្រុមហ៊ុន Johnson & Johnson (J&J) នៅក្នុងប្រទេសវៀតណាមបានដាក់ស្នើសុំការអនុម័តកាលពីដើមខែនេះ ជាមួយនឹងទិន្នន័យសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពរបស់វា ។ Johnson & Johnson គឺជាវ៉ាក់សាំងទី៦ហើយ ដែលត្រូវបានអនុម័តនៅក្នុងប្រទេសវៀតណាម ៕ ប្រភព៖ VNExpress
-
លោក ប្រាយុទ្ធ ចាន់អូចា នឹងត្រឡប់មកបំពេញការងារនៅវិមានរដ្ឋាភិបាលវិញ ក្រោយធ្វើតេស្តលើកទី៣អវិជ្ជមានកូវីដ-១៩

ថៃ៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា នឹងវិលត្រឡប់មកបំពេញការងារនៅវិមានរដ្ឋាភិបាលវិញនៅក្នុងថ្ងៃសុក្រនេះ បន្ទាប់ពីការធ្វើតេស្តលើកទី៣បានបង្ហាញថា លោកអវិជ្ជមានជំងឺកូវីដ១៩ នេះបើតាមប្រភពពីវិមានរដ្ឋាភិបាល ។ ជាមួយគ្នានេះ ទាំងជំនួយការ និងសមាជិកកងកម្លាំងការពារសន្តិសុខរបស់លោកបានធ្វើតេស្តអវិជ្ជមានជំងឺកូវីដ១៩ផងដែរ ។ លោក ប្រាយុទ្ធ ចាន់អូចា បានធ្វើចត្តាឡីស័ក បន្ទាប់ពីមន្ត្រីសាធារណៈម្នាក់ដែលបានចូលរួមពិធីបើកសម្ពោធជាផ្លូវការនូវគម្រោង “ប្រអប់ខ្សាច់ភូកេត ឬ Phuket Sandbox” កាលពីពេលថ្មីៗនេះ ហើយបានថតរូប Selfie ជាមួយលោក ប្រាយុទ្ធ ហើយក្រោយមកត្រូវបានគេធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ បន្ទាប់ពីត្រលប់ទៅស្រុកកំណើតរបស់គាត់វិញ ។ សូមជម្រាបថា លោក ប្រាយុទ្ធ នឹងវិលត្រឡប់មកធ្វើការនៅវិមានរដ្ឋាភិបាលវិញ ហើយភារកិច្ចដំបូងរបស់លោក គឺចូលរួមក្នុងសន្និសិទសារព័ត៌មានដែលរៀបចំដោយមជ្ឈមណ្ឌលប្រតិបត្តិការ នៃមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពជំងឺកូវីដ-១៩ (CCSA) នៅមុនពេលចូលរួមក្នុងកិច្ចប្រជុំ CCSA តាមរយៈវីដេអូអនឡាញ ៕ ប្រភព៖ Bangkok Post
-
យុវជនម្នាក់នឹងហោះហើរជាមួយលោក Jeff Bezos សម្រាប់ការធ្វើដំណើរកម្សាន្តទៅកាន់ទីអវកាស

អាមេរិក៖ អ្នកទិញសំបុត្រសម្រាប់ធ្វើដំណើរកម្សាន្តទៅទីអវកាសជាមួយលោក Jeff Bezos ត្រូវបានកាសែតរ៉យទ័រទម្លាយអោយដឹងថា គឺជានិស្សិតផ្នែករូបវិទ្យាអាយុ១៨ឆ្នាំម្នាក់ ដែលមានឪពុកជាប្រធានក្រុមហ៊ុនគ្រប់គ្រង់ការវិនិយោគមួយ ដោយបានចំណាយប្រាក់២៨លានដុល្លារក្នុងទិញសំបុត្រមួយនេះ ។ បើតាមក្រុមហ៊ុន Blue Origin ក្មេងប្រុសឈ្មោះ Oliver Daemen នឹងធ្វើដំណើរកម្សាន្តទៅកាន់ទីអវកាសជាមួយនឹងអ្នកដំណើរការពីរនាក់ទៀត គឺមានលោក Jeff Bezos និងប្អូនប្រុសរបស់លោក ព្រមទាំងមាននាវិកចំនួន០២នាក់ ព្រោះថាយានអវកាស New Shepard អាចផ្ទុកមនុស្សបានត្រឹមតែ០៦នាក់ប៉ុណ្ណោះ ហើយគ្រោងនឹងធ្វើដំណើរនៅថ្ងៃទី២០ ខែកក្កដាខាងមុខនេះ ។ សូមជម្រាបថា យានអវកាស New Shepard របស់ក្រុមហ៊ុន Blue Origin ដែលមានលក្ខណៈរួមផ្សំបញ្ចូលគ្នា រវាងយានសម្រាប់ជិះធ្វើដំណើរ និងគ្រាប់រ៉ុក្កែត ត្រូវបានរចនាឡើងដើម្បីដឹកជញ្ជូនអ្នកដំណើរបានសរុបចំនួន០៦នាក់ ដោយស្វ័យ ប្រវត្តិឡើងទៅកាន់រយៈកម្ពស់ជាង១០០គីឡូម៉ែត្រពីផ្ទៃផែនដី ដែលល្មមអាចឲ្យភ្ញៀវទេសចរនៅក្នុងយានអវកាស អាចទទួលបានបទពិសោធន៍នៅក្នុងបរិស្ថានដែលគ្មានកម្លាំងទំនាញ និងមើលឃើញរាងកោងនៃភពរបស់យើង មុនពេលយានអវកាសនេះចុះមកផ្ទៃផែនដីវិញដោយប្រើឆ័ត្រយោង ៕ ប្រភព៖ Reuters
-
លោក ស៊ី ជិនពីង ផ្ញើសាររំលែកទុក្ខដល់ប្រធានាធិបតីអ៊ីរ៉ាក់ ពាក់ព័ន្ធនឹងហេតុការណ៍អគ្គិភ័យឆាបឆេះមន្ទីរព្យាបាលអ្នកជំងឺកូវីដ១៩

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានផ្ញើសារចូលរួមរំលែកទុក្ខទៅដល់សមភាគីអ៊ីរ៉ាក់លោក Barham Salih ទាក់ទិននឹងគ្រោះអគ្គីភ័យនាពេលថ្មីៗនេះ ដែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩មួយកន្លែងនៅអ៊ីរ៉ាក់ ។ នៅក្នុងសាររបស់ខ្លួន លោក ស៊ី បានបញ្ជាក់ថា តាងនាមអោយរដ្ឋាភិបាល និងប្រជាជនចិន សូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅដល់ជនរងគ្រោះ និងបានបង្ហាញពីការអាណិតអាសូរដោយស្មោះដល់ក្រុមគ្រួសារជនរងគ្រោះបាត់បង់ជីវិត និងអ្នកដែលបានរងរបួសក្នុងគ្រោះថ្នាក់នេះ ។ គួរកត់សម្គាល់ គិតមកទល់ពេលនេះ ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩នៅប្រទេសអ៊ីរ៉ាក់ បានបន្តកើនឡើងដល់៩២នាក់ ខណៈដែលមនុស្សច្រើនជាង១០០នាក់ផ្សេងទៀតរងរបួស នេះបើតាមប្រភពពីមន្រ្តីសុខាភិបាល និងទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ាក់ INA ៕ ប្រភព៖ CGTN
-
ចំនួនអ្នកស្លាប់កើនដល់៤៣នាក់ ដោយសារគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរវាយប្រហារប្រទេសអាល្លឺម៉ង់

អាល្លឺម៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយនៅភាគខាងលិចប្រទេសអាល្លឺម៉ង់បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្ស៤៣នាក់ហើយបានស្លាប់ ខណៈដែលមនុស្សជាច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួន ដោយសារតែគ្រោះមហន្តរាយទឹកជំនន់ ដែលបង្កឡើងពីព្យុះភ្លៀងនៅជុំវិញតំបន់ ។ ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើនេះ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺហ្គែល បានបញ្ជាក់នៅលើគណនីយ ធ្វីតធើ របស់រដ្ឋាភិបាលថា លោកស្រីពិតជាមានអារម្មណ៍តក់ស្លុតចំពោះគ្រោះមហន្តរាយនេះ ។ ទឹកទន្លេបានឡើងផុតច្រាំង ហើយបណ្តាលអោយផ្ទះចំនួន៦ខ្នងបាក់រលំ ។ ទូរទស្សន៍ SWR ផ្សាយថា ស្ថានភាពនៅតំបន់ជនបទ Eifelkreis Bitburg-Prum ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ខណៈដែលមនុស្សរាប់សិបនាក់កំពុងជាប់នៅលើដំបូលផ្ទះ ។ មនុស្សជាច្រើនត្រូវបានជម្លៀសចេញ នៅតាមតំបន់ក្នុងរង្វង់ចម្ងាយ៥០ម៉ែត្រ នៃទន្លេ Ahr ។ ក្រុមអ្នកជួយសង្គ្រោះបានជាប់នៅតំបន់ខ្លះ ដោយសារចរន្តទឹកជំនន់ហូរខ្លាំងពេក ៕ ប្រភព៖ NHK