-
រដ្ឋបាលរបស់ Biden ចង់បង្កើតទូរស័ព្ទក្រហមទៅកាន់ប្រទេសចិនសម្រាប់ការទំនាក់ទំនងបន្ទាន់

រដ្ឋបាល លោក Biden កំពុងពិនិត្យ មើលលទ្ធភាពនៃការបង្កើតបណ្តាញទូរស័ព្ទ បន្ទាន់ មួយខ្សែជាមួយ រដ្ឋាភិបាលចិនដែលស្រដៀងនឹងអ្វី ដែលហៅថា ទូរស័ព្ទក្រហម ដែលបង្កើតឡើង រវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀត ក្នុងអំឡុងសង្រ្គាមត្រជាក់ដែលអនុញ្ញាតឱ្យមានការទំនាក់ទំនងផ្ទាល់ជាមួយ វិមានក្រឹមឡាំងជាវិធីដើម្បីបញ្ចៀសសង្គ្រាមនុយក្លេអ៊ែរ។ ខណៈគំនិតនេះនៅតែស្ថិតក្នុងភាព មិនទាន់អាចចេញជារូបរាងនៅឡើយទេ ហើយមិនទាន់ត្រូវបានលើកឡើង ជាផ្លូវការជាមួយចិនទេ។ រដ្ឋបាល លោកBiden ចង់បង្កើតឧបករណ៍ទំនាក់ទំនងយ៉ាងឆាប់រហ័ស ដែលជាផ្នែកមួយនៃកិច្ច ខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយ ដើម្បីកាត់បន្ថយហានិភ័យនៃជម្លោះរវាងសហរដ្ឋអាមេរិកនិងចិន។ យោងតាមប្រភពទាំងពីរ បានអោយដឹង ថាបណ្តាញទូរស័ព្ទបន្ទាន់ទៅកាន់ទីក្រុងប៉េកាំងនឹងអនុញ្ញាតឱ្យលោកប្រធានាធិបតី Joe Biden ឬមន្ត្រីជាន់ខ្ពស់នៅក្នុងក្រុមសន្តិសុខជាតិរបស់លោកផ្ញើការហៅទូរស័ព្ទ ឬសារដែលមានសុវត្ថិភាពត្រឹមត្រូវទៅកាន់លោក ប្រធានាធិបតីស៊ី ជីនពីង ឬអ្នកដែលនៅជុំវិញលោក ស៊ី ឧទាហរណ៍ ព័ត៌មានបន្ទាន់អាចត្រូវបានចែករំលែក អំពីចលនាយោធាភ្លាមៗណាមួយ ឬសារព្រមានអំពីការ hack តាមបណ្តាញអ៊ីនធឺណិត។ គួររំលឹកដែរថាគំនិតនៃការបង្កើតបណ្តាញ ទូរស័ព្ទបន្ទាន់ជាមួយទីក្រុងប៉េកាំង មានតាំងពីយ៉ាងហោចណាស់ អំឡុងរដ្ឋបាលលោក អូបាម៉ា ទោះបីជាគំនិតនេះមិនត្រូវបានដាក់បញ្ចូលទៅក្នុងអនុស្សរណៈសន្តិសុខ ថ្នាក់ជាតិ។ ប្រភពពីមន្ត្រីរដ្ឋបាលលោក Biden បានឲ្យដឹងថាលោកBiden នៅតែចង់ អនុវត្តគំនិតនេះ ប៉ុន្តែ…
-
ម៉ាឡេស៊ីរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មីឡើងដល់ ១ម៉ឺននាក់រយៈពេល ២ថ្ងៃជាប់គ្នា

ម៉ាឡេស៊ីរកឃើញករណីវិជ្ជមាននៃជំងឺកូវីដ-១៩ថ្មីឡើងដល់ ១១ ៦១៨ករណីកាលពីថ្ងៃពុធកន្លងទៅ ខណៈកាលពីថ្ងៃអង្គារ ប្រទេសនេះកត់ត្រាបាន ១១ ០៧៩ករណី។ ភាគច្រើននៃអ្នកជំងឺកូវីដ-១៩នៅម៉ាឡេស៊ីស្ថិតនៅរដ្ឋ Selangor និងទីក្រុងកូឡាឡាំពួរ។ ជាមួយគ្នានេះដែរ កាលពីថ្ងៃពុធកន្លងទៅ ម៉ាឡេស៊ីរកឃើញមានអ្នកស្លាប់ដោយកូវីដ-១៩ចំនួន ១១៨នាក់ ដោយក្នុងនោះ ១៣នាក់បានបាត់បង់ជីវិតនៅក្រៅមន្ទីរពេទ្យ។ មន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាលម៉ាឡេស៊ីលោក Noor Hisham Abdullah បានលើកឡើងថា ការរកឃើញដល់ ១ម៉ឺនករណីក្នុងមួយថ្ងៃបែបនេះ ក៏ព្រោះតែមានកំណើនក្នុងការធ្វើតេស្ត។ កាលពីថ្ងៃអង្គារកន្លងទៅ ម៉ាឡេស៊ីធ្វើតេស្តលើមនុស្ស ១៣ម៉ឺននាក់ ដែលជាចំនួនច្រើនបំផុតក្នុងរយៈពេល ២សប្ដាហ៍។ គិតត្រឹមថ្ងៃពុធ ម៉ាឡេស៊ីមានអ្នកឆ្លងកូវីដ-១៩សរុប ៨៦ម៉ឺនករណី ដោយ ១០ម៉ឺនករណីនៅកំពុងព្យាបាល៕ ប្រភព៖ CNA
-
តាលីបង់អះអាងថា ខ្លួនកាន់កាប់ព្រំដែនសំខាន់ជាប់ប៉ាគីស្ថាន

ក្រុមឧទ្ទាមតាលីបង់បាននិយាយថា ខ្លួនបានកាន់កាប់ច្រកព្រំដែន Spin Boldak ជាប់ប៉ាគីស្ថាន និងបន្តពង្វាតទី ខណៈក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានអះអាងថា កងកម្លាំងរដ្ឋាភិបាលបានគ្រប់គ្រង និងបង្ក្រាបជាស្ថាពរលើការវាយប្រហាររបស់ក្រុមប្រដាប់អាវុធមួយនេះ។ លោក Arif Kakar មន្ត្រីរដ្ឋបាលមូលដ្ឋានប៉ាគីស្ថានបានបញ្ចាក់ពីការអះអាងនេះ ដោយនិយាយថា ប៉ាគីស្ថានបានបិទច្រកព្រំដែន Chaman-Spin Boldak ជាប់អាហ្វហ្គានីស្ថាន ដោយមិនអនុញ្ញាតិឱ្យទំនិញ ឬប្រជាជនឆ្លងកាត់តាមច្រកសំខាន់នេះឡើយ។ លោកបានប្រាប់សារព័ត៌មាន Al Jazeera ថា គេអាចឃើញពីវត្តមានរបស់ពួកតាលីបង់នៅខាងក្រៅព្រំដែនប្រទេស ដោយគ្មានកងកម្លាំងទ័ពរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាននោះទេ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថានលោក Tareq Arian បានបដិសេធការអះអាងនេះដោយនិយាយថា ពួកភេរវជនបានធ្វើសកម្មភាពនៅក្បែរព្រំដែន ប៉ុន្តែត្រូវបានកងកម្លាំងសន្តិសុខបង្រ្កាប។ យ៉ាងណាមិញ ប្រជាជនដែលរស់នៅក្នុងតំបន់ បានបដិសេធនឹងការឆ្លើយតបរបស់រដ្ឋាភិបាល។ លោក Raz Mohammad អ្នកលក់ឥវ៉ាន់ម្នាក់នៅក្បែរព្រំដែនបាននិយាយថា៖ «ខ្ញុំទៅកន្លែងលក់ឥវ៉ាន់កាលពីព្រឹកមិញ ទាំងឃើញពួកតាលីបង់គ្រប់កន្លែងទាំងអស់ ហើយខ្ញុំក៏ឮសម្លេងបាញ់គ្នាក្បែរនោះដែរ»។ ពួកតាលីបង់បានធ្វើការវាយលុកពាសពេញអាហ្វហ្គានីស្ថាន ចាប់តាំងពីដើមខែឧសភា នៅពេលដែលកងកម្លាំងបរទេសដឹកនាំដោយសហរដ្ឋអាមេរិក និងអង្គការណាតូបានចាប់ផ្តើមដកខ្លួនចេញពីប្រទេសអាស៊ីកណ្ដាលមួយនេះ។ តាំងពីពេលនោះមក ក្រុមនេះបានចាប់យកច្រកឆ្លងកាត់យ៉ាងតិចចំនួន ៣ ទៀតនៅតាមបណ្តោយព្រំដែនជាមួយតាហ្ស៊ីគីស្ថាន តួកម៉េនីស្ថាន និងអ៊ីរ៉ង់។ ច្រក…
-
ជនជាតិអាហ្វហ្គានីស្ថាននជាង ៣០០ នាក់បានភៀសខ្លួនចូលទៅតាហ្ស៊ីគីស្ថានខណៈប្រទេសអសន្ដិសុខ

យ៉ាងហោចណាស់មាន ជនភៀសខ្លួនចំនួន ៣៤៧ នាក់មកពី ប្រទេសអាហ្វហ្គានីស្ថាន បានឆ្លងចូលទៅក្នុងប្រទេសអាស៊ីកណ្តាលមួយគឺប្រទេស តាជីគីស្ថាន យ៉ាងច្រើនក្នុងរយៈពេលតែពីរថ្ងៃ ដោយសារពួកគេចង់ភៀសខ្លួន ពីការគំរាមកំហែងពីសំណាក់យុទ្ធជនតាលីបង់នៅពេលដែលកងកម្លាំងបរទេសបានដកថយ។ ទីភ្នាក់ងារព័ត៌មានរដ្ឋKhovar ដែលដកស្រង់សម្តី មន្រ្តីការពារព្រំដែន តាហ្ស៊ីគីស្ថានបាននិយាយកាលពីថ្ងៃពុធថា ជនភៀសខ្លួនទាំងនោះ “សម្រេចចិត្តភៀសខ្លួន ពីពួកតាលីបង់ដើម្បីរក្សាអាយុជីវិតរបស់ពួកគេ” ។ កាលពីខែមិថុនា ក្រុមតាលីបង់បានរឹបអូសបានតំបន់តាមព្រំដែន Shir Khan Bandar របស់ប្រទេស អាហ្វហ្គានីស្ថាន ដែលមានទីតាំងនៅភាគខាងជើងប្រទេស អាហ្វហ្គានីស្ថានដែលមានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីទីក្រុង Kunduz ។ ជនជាតិតាហ្ស៊ីគីស្ថានបាននិយាយថាជនភៀសខ្លួនទាំងនោះរួមមានក្មេងប្រុសប្រហែល ៦៤ នាក់និងក្មេងស្រី ១១៣ នាក់បានឆ្លងពីខេត្ត Badakhshan របស់អាហ្វហ្គានីស្ថានដោយនាំយកហ្វូងសត្វមកជាមួយផង។ នៅថ្ងៃពុធនេះដែររដ្ឋមន្រ្តីការបរទេស នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) បានអំពាវនាវដល់ភាគីអាហ្វហ្គានីស្ថាននិងក្រុមតាលីបង់ឱ្យបញ្ឈប់អំពើហឹង្សានិងចាប់ផ្តើមការចរចាសន្តិភាពអំពីអនាគតរបស់ប្រទេស។ នៅក្នុងសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីកិច្ចប្រជុំមួយ នៅក្នុងរដ្ឋធានី តាហ្សុគុនៃប្រទេសតាហ្ស៊ីគីស្ថាន ក្រុមរដ្ឋមន្រ្តីក្រសួងការបរទេស SCO បានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនៃការប្រមូលផ្តុំក្រៅច្បាប់និងក្រុមប្រដាប់អាវុធនៅភាគខាងជើងនៃប្រទេស។ ប្រភព៖ Aljazeera
-
គុយបា៖ ពន្ធគយលើ ម្ហូបអាហារ និងឪសថត្រូវបានគេលើកលែងបន្ទាប់ពីមានចលាចល

ប្រទេសគុយបា បានដកពន្ធលើការនាំចូលជាបណ្តោះអាសន្ន លើស្បៀងអាហារ ថ្នាំពេទ្យនិងរបស់ចាំបាច់មួយចំនួនទៀតបន្ទាប់ពីមាន ភាពចលាចលពេញទីក្រុងធំៗនាពេលថ្មីៗនេះ។ នៅថ្ងៃច័ន្ទ ក្រោយនេះ នឹងមិនមានការកំណត់តម្លៃ ពន្ធលើទំនិញ ដូចរៀបរាប់ខាងលើ ដែលនាំចូលតាមអ្នកធ្វើដំណើររហូតដល់ចុងឆ្នាំនេះ។ គួរឲ្យដឹងដែរថា មានមនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មនៅ តាមដងផ្លូវកាលពីថ្ងៃអាទិត្យដើម្បីប្រឆាំងនឹងកង្វះខាត ស្បៀងអាហារនិងថ្នាំពេទ្យ ព្រមទាំងដើម្បីទប់ស្កាត់ ការឡើងថ្លៃនិងការគ្រប់គ្រងរបស់រដ្ឋាភិបាលលើ ចំណាត់ការកូវីដ១៩។ បាតុកម្មនោះគឹចង់ទាមទារឲ្យមានអ្នកដំណើរមកពីខាងក្រៅអាចចូលមកប្រទេសកុយបាហើយនាំចូលសម្ភារចាំបាច់ ឬស្បៀងដោយមិនចាំបាច់បង់ពន្ធ។ មនុស្សរាប់សិបនាក់ ត្រូវបានចាប់ខ្លួន នៅទូទាំងប្រទេសចាប់តាំង ពីមានភាពចលាចល បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ។ អាជ្ញាធរ បានបញ្ជាក់កាលពីថ្ងៃអង្គារថាមានបុរសម្នាក់បានស្លាប់។ មនុស្សជាច្រើន បានធ្វើការផ្សាយបន្តផ្ទាល់ តាមបណ្តាញសង្គម។ ការបង្ហោះនៅលើបណ្តាញសង្គមបានបង្ហាញថា ប្រជាជនបានក្រឡាប់រថយន្តប៉ូលីស ដែលបង្កការកកស្ទះនិងភាព ឥតសណ្តាប់ធ្នាប់។ គួរបញ្ជាក់ផងដែររ ថាបាតុកម្ម ដែលគ្មានការអនុញ្ញាតគឺ ខុសច្បាប់នៅក្នុងប្រទេសហើយការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលគឺ កម្រណាស់។ លោកនាយករដ្ឋមន្រ្តី Manuel Marrero Cruz បានប្រកាសពីការផ្លាស់ប្តូរ លើការបង់ពន្ធ នេះកាលពីថ្ងៃពុធនៅឯកិច្ចប្រជុំមួយ ដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ។ បច្ចុប្បន្នអ្នកធ្វើដំណើរ ទៅគុយបា អាចនាំថ្នាំសង្កូវចូលបានរហូតដល់ទៅ ១០ គីឡូក្រាមចូលក្នុងប្រទេសដោយមិនបាច់បង់ពន្ធ។ ទោះយ៉ាងណា ក៏ដោយក៏ពួកគេត្រូវ បង់ពន្ធគយលើបរិមាណអាហារក្រោមការកំណត់ជាក់លាក់ដដែល។…
-
ក្រុមអ្នកឃ្លាំមើល៖ FBI បរាជ័យក្នុងការស៊ើបអង្កេតការរំលោភបំពានអ្នកកាយសម្ព័ន្ធអាមេរិក

ក្រុមអ្នកឃ្លាំមើលរបស់ការិយាល័យអគ្គអធិការនៃនាយកដ្ឋានយុត្តិធម៌ បានចេញរបាយការណ៍មួយកាលពីថ្ងៃពុធ ដោយរកឃើញថា ការិយាល័យស៊ើបអង្កេតរដ្ឋាភិបាលសហព័ន្ធ FBI មិនគោរពតាមការចោទប្រកាន់ការរំលោភបំពានផ្លូវភេទលើកីឡាការិនីកាយសម្ព័ន្ធអាមេរិកវ័យក្មេងប្រឆាំងនឹងអតីតគ្រូបង្វឹកក្រុមលោក Larry Nassar រួមទាំងមានកំហុសធ្ងន់ធ្ងរក្នុងការស៊ើបអង្កេតក្រោយមកទៀត។ របាយការណ៍និយាយថា ភាពមិនត្រឹមត្រូវ និងការបិទបាំងជាច្រើនរបស់ភ្នាក់ងារ FBI ក្រោយបើកការស៊ើបអង្កេតរបស់ខ្លួន បានអនុញ្ញាតឱ្យលោក Nassar បន្តរំលោភបំពានលើអត្តពលិកអស់រយៈពេលជាច្រើនខែ។ ឆ្លើយតបនឹងការចោទប្រកាន់ FBI បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃពុធដូចគ្នាថា បញ្ហាលើការកាន់សំណុំរឿងនេះមិនអាចប្រកែកដោះសារបាន និងបានធ្វើឱ្យខូចដល់កិត្តិយសរបស់អង្គភាពខ្លួន។ លោក Nassar ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារជាង ១០០ ឆ្នាំ កាលពីឆ្នាំ ២០១៨ ពីបទរំលោភបំពានផ្លូវភេទ និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។ ប្រភព៖ BBC
-
WHO ៖ មជ្ឈឹមបូព៌ាអាចប្រឈមមុខនឹងមហន្តរាយនៃហានិភ័យឆ្លងជំងឺកូវីដ១៩

អង្គការសុខភាពពិភពលោកប្រកាសកាលពីថ្ងៃពុធនេះថាការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសជាច្រើននៅមជ្ឈឹមបូព៌ា អាចមានផលវិបាក មហន្តរាយធ្ងន់ធ្ងរ ដោយសារតែការរាលដាលនៃវ៉ារ្យ៉ង់ដែលតា និង អត្រាចាក់វ៉ាក់សាំងទាប ហើយកង្វះនៃការប្រកាន់ខ្ជាប់នូវវិធានការសង្គមនិងសុខភាពសាធារណៈ។ ការិយាល័យប្រចាំតំបន់នៃទីភ្នាក់ងារ WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ករណីឆ្លងថ្មីហក់ឡើងវិញគួរឱ្យកត់សម្គាល់ដូចជានៅលីប៊ី អ៊ីរ៉ាក់ អ៊ីរ៉ង់ ទុយនីស៊ី លីបង់ និងម៉ារ៉ុក។ ហើយសប្ដាហ៍ក្រោយ នៅទូទាំងតំបន់នេះនឹងប្រារព្ធពិធីបុណ្យ Eid al-Adha ដែលជាធម្មតាមនុស្សប្រមូលផ្ដុំគ្នា ធ្វើឱ្យករណីឆ្លងអាចកើនឡើងលើសដើម។ ទីភ្នាក់ងារដដែល បានគូសបញ្ជាក់ថា ទុយនីស៊ីជាប្រទេសដែលមានអត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់បំផុតក្នុងតំបន់ និងនៅអាហ្វ្រិក ហើយបានកត់សម្គាល់ថា ករណីឆ្លងប្រចាំថ្ងៃបានកើនឡើងទ្វេដងនៅក្នុងប្រទេសអ៊ីរ៉ង់អំឡុងពេល ៤ សប្តាហ៍រហូតដល់ដើមខែកក្កដា។ សេចក្តីថ្លែងការណ៍បាននិយាយថា ករណីឆ្លងសរុបនៅក្នុងតំបន់ភាគខាងកើតនៃសមុទ្រមេឌីទែរ៉ាណេដែលរួមមានប្រទេសប៉ាគីស្ថាន អាហ្វហ្គានីស្ថាន សូម៉ាលី និងហ្សីប៊ូទី ក៏ដូចជារដ្ឋមជ្ឈិមបូព៌ាដទៃផ្សេងទៀត បានកើនឡើងដល់ជាង ១១,៤ លានករណី ខណៈករណីស្លាប់បានកើនដល់ ២,២៣ សែនករណី។ ប្រភព៖ Aljazeera
-
អស្ចារ្យ! រថយន្តក្រុងអគ្គិសនីបើកបរលើដងផ្លូវដោយស្វ័យប្រវត្តិ ត្រូវបានដាក់អោយប្រើប្រាស់ជាផ្លូវការនៅចក្រភពអង់គ្លេស (មានវីដេអូ)

អង់គ្លេស៖ រថយន្តក្រុងសាធារណៈអាចដំណើរការលើដងផ្លូវដោយបើកស្វ័យ ប្រវត្តិ ទើបនឹងប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការនៅចក្រភពអង់គ្លេស ។ គម្រោងសាកល្បងយានយន្តបើកស្វ័យប្រវត្តិនេះ បានធ្វើតេស្តច្រើនជាង០៥ឆ្នាំមកហើយ ទើបនឹងលេចចេញជារូបរាងផ្លូវការ ។ ទោះជាយ៉ាងណា វាមិនទាន់ពេញលេញ១០០ភាគរយនៅឡើយទេ ព្រោះនៅត្រូវការធ្វើតេស្តបន្ថែមទៀត ។ រថយន្តក្រុងដែលមានរូបរាងដូចមនុស្សយន្តនេះ អាចដឹកមនុស្សបាន១០នាក់ ។ វាដំណើរការដោយថាមពលអគ្គិសនី កម្លាំងរត់បានល្បឿនលឿនបំផុត៣២គីឡូ ម៉ែត្រក្នុងមួយម៉ោង ពេលសាកពេញរត់បានឆ្ងាយបំផុត១៦០គីឡូម៉ែត្រ ។បច្ចុប្បន្ន Aurrigo ដែលជាក្រុមហ៊ុនឯកទេសផ្នែកផលិតបច្ចេកវិទ្យាយានយន្តស្វ័យប្រវត្តិ បានដាក់ឲ្យវារត់នៅផ្លូវបីខ្សែ និងនៅជុំវិញបរិវេណសាកលវិទ្យាល័យ Cambridge សម្រាប់បម្រើការជូនសាធារណជន និងនិស្សិត២៤ម៉ោងក្នុងមួយសប្ដាហ៍ ហើយក៏ដឹកបានមនុស្សច្រើនជាង១០០នាក់រួចមកហើយប្រកបដោយសុវត្ថិភាព ចាប់តាំងពីដើមខែមិថុនា ឆ្នាំ២០២១ ។ គួរកត់សម្គាល់ថា រថយន្តក្រុងអគ្គិសនីនេះ ត្រូវបានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាចំនួន០៣សហការរួមគ្នាដូចជា៖ AWS Wavelength របស់ក្រុមហ៊ុន Amazon បច្ចេកវិទ្យា 5G Vodafone របស់ក្រុមហ៊ុនទូរទគមនាគមន៍ចល័ត និង MEC technologies ជាបច្ចេកវិទ្យាបង្កើតដោយអ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ Cambridge ៕
-
អតីតអនុប្រធានាធិបតីអាមេរិកព្រមានថា ចិនកំពុងបង្កការគំរាមកំហែងខ្លាំងដល់សហរដ្ឋអាមេរិកជាងសហភាពសូវៀតនៅក្នុងសម័យសង្រ្គាមត្រជាក់ (មានវីដេអូ)

អាមេរិក៖ អតីតអនុប្រធានាធិបតីអាមេរិកលោក មៃក៍ ភែន ព្រមានថា ចិនកំពុងអភិវឌ្ឍខ្លួនទៅជាអាណាចក្របិសាច “evil empire” និងបង្កការគំរាមកំហែងដ៏ធំបំផុតដល់សហរដ្ឋអាមេរិកជាងសហភាពសូវៀតនៅក្នុងសម័យសង្រ្គាមត្រជាក់ ។ ថ្លែងនៅក្នុងវេទិកាមូលនិធិបេតិកភណ្ឌ “Heritage Foundation” លោក មៃក៍ ភែន បានធ្វើការជំរុញអោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ប្រឈមមុខជាមួយប្រទេសចិនកាន់តែខ្លាំងជាងមុនលើបញ្ហាជាច្រើន ក្នុងនោះរួមមានបញ្ហាប្រភពដើមនៃវីរុសកូរ៉ូណា និងអាណានិគមបែបថ្មីរបស់មហាយក្សនៅអាស៊ីមួយនេះជាដើម ។ អតីតប្រធានាធិបតីអាមេរិករូបនេះ ថែមទាំងបានជំរុញអោយរដ្ឋបាលលោក បៃដិន គួរតែផ្តាច់សេដ្ឋកិច្ចសហរដ្ឋអាមេរិកពីចិន ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម ដោយពិចារណាពីសារៈសំខាន់ផ្នែកសន្តិសុខជាតិ ការពង្រឹងសេដ្ឋកិច្ចជាមួយកោះតៃវ៉ាន់ កាត់បន្ថយការនាំចូលពីចិន និងទាមទារអោយព្រឹត្តិការណ៍កីឡាំអូឡាំពិករដូវរងាឆ្នាំ២០២២ ត្រូវផ្លាស់ចេញពីទីក្រុងប៉េកាំង លើកលែងតែចិនផ្តល់នូវទិន្នន័យប្រភពដើមនៃវីរុសកូវីដ១៩ពេញលេញ ជាពិសេសទប់ស្កាត់ចិនលើការកសាងមូលដ្ឋានយោធានៅក្នុងតំបន់មួយចំនួន ដើម្បីកម្រិតដែនអាណានិគមបែបថ្មីរបស់ចិន ៕ ប្រភព៖ CNA
-
រដ្ឋបាលលោក ចូ បៃដិន នឹងជំរុញការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតអំពីវ៉ាក់សាំង ខណៈអត្រាចាក់ថ្នាំបង្ការ Covid-19 កំពុងធ្លាក់ចុះ (មានវីដេអូ)

អាមេរិក៖ របាយការណ៍មួយបានអោយដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតអំពីវ៉ាក់សាំង នៅតាមតំបន់ដែលអត្រាចាក់ថ្នាំបង្ការជំងឺកូវីដ១៩កំពុងធ្លាក់ចុះ ហើយករណីឆ្លងកំពុងកើនឡើង ។ ការស្ទាក់ស្ទើរចាក់ថ្នាំបង្ការបានធ្វើអោយអត្រាចាក់វ៉ាក់សាំងថយចុះ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់សេតវិមាន ដើម្បីបង្កើនល្បឿនក៏ដោយ ។ប៉ុន្តែឥឡូវនេះមន្រ្តីរដ្ឋបាលកំពុងពិនិត្យមើលជំហានបន្ទាប់ ស្របពេលមនុស្ស៩១លាននាក់នៅតែមិនទាន់បានចាក់វ៉ាក់សាំង ហើយរដ្ឋចំនួន៤៣កំពុងមានករណីឆ្លងជំងឺកូវីដ១៩កើនឡើងកាលពីសប្តាហ៍មុន ខណៈវីរុសបម្លែងខ្លួនថ្មី Delta បង្កអោយករណីឆ្លងហក់ឡើងខ្ពស់ ។ គួរកត់សម្គាល់ ក្រុមសម្ព័ន្ធមិត្តរបស់លោក បៃដិន រួមទាំងគណៈកម្មាធិការជាតិគណបក្សប្រជាធិបតេយ្យ (DNC) មានគម្រោងចូលរួមជាមួយភ្នាក់ងារពិនិត្យព័ត៌ មាន និងធ្វើការជាមួយក្រុមហ៊ុនផ្ញើសារ SMS ផងដែរ ដើម្បីលុបបំបាត់ព័ត៌មានមិនពិតអំពីវ៉ាក់សាំង ដែលត្រូវបានផ្ញើតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងសារជាអក្សរ ៕ ប្រភព៖ dailymail