-
WHO៖ ករណីឆ្លង និងស្លាប់ដោយសារ Covid-19 កំពុងកើនឡើងជាថ្មីម្តងទៀតនៅទូទាំងពិភពលោក

អន្តរជាតិ៖ ករណីឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩កំពុងកើនឡើងជាថ្មីម្តងទៀតនៅទូទាំងពិភពលោក ។ អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍នៅថ្ងៃពុធម្សិលមិញថា ចំនួនអ្នកស្លាប់បានកើនឡើងកាលពីសប្តាហ៍មុន បន្ទាប់ពីបានធ្លាក់ចុះ០៩សប្តាហ៍ជាប់ៗគ្នា ។ របាយការណ៍នេះបានកត់ត្រាថា មានមនុស្សបាត់បង់ជីវិតជាង៥ម៉ឺន៥ពាន់នាក់ ដែលជាការកើនឡើង៣ភាគរយពីមួយសប្តាហ៍មុន ។ បើតាមអង្គការសុខភាពពិភពលោក (WHO) ករណីឆ្លងជំងឺកូវីដ១៩បានកើនឡើង១០ភាគរយកាលពីសប្តាហ៍មុនដល់ជិត៣លាននាក់ ដែលជាចំនួនខ្ពស់បំផុត ក្នុងនោះរួមមាននៅក្នុងប្រទេសប្រេស៊ីល ឥណ្ឌា ឥណ្ឌូនេស៊ី និងអង់គ្លេស ។ ការកើនឡើងទាំងករណីឆ្លង និងស្លាប់នេះ ត្រូវបានគេជឿជាក់ថា ដោយសារតែអត្រានៃការចាក់វ៉ាក់សាំងទាប ការបន្ធូរបន្ថយច្បាប់ពាក់ម៉ាស និងការប្រុងប្រយ័ត្នផ្សេងទៀត ព្រមទាំងការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលអង្គការ WHO បាននិយាយថា ឥឡូវនេះវា (វីរុស Delta) ត្រូវបានគេរកឃើញនៅក្នុង១១១ប្រទេស ហើយត្រូវបានគេរំពឹងថា នឹងឆ្លងរាតត្បាតពាសពេញពិភពលោកនាប៉ុន្មានខែខាងមុខនេះ ៕ ប្រភព៖ AP
-
វីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta កំពុងវាយប្រហារលើតំបន់ប្រជាជនអាមេរិកដែលមានអត្រាចាក់វ៉ាក់សាំងទាបនៅឡើយ

អាមេរិក៖ វីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលត្រូវបានគេរកឃើញដំបូងប្រទេសឥណ្ឌា បាននិងកំពុងវាយប្រហារលើតំបន់ប្រជាជនអាមេរិក ដែលមានអត្រាចាក់វ៉ាក់សាំងបង្ការតិចតួច ដោយធ្វើអោយករណីឆ្លងមួយរយៈពេលចុងក្រោយនេះហក់ឡើងខ្ពស់ ។ ជាក់ស្តែងអត្រាឆ្លងជំងឺកូវីដ១៩នៅបណ្តារដ្ឋជាច្រើនដូចជា Kansas, Oklahoma, Missouri, Arkansas, Louisiana និង Mississippi គឺស្ថិតក្នុងចំណោមអត្រាឆ្លងខ្ពស់បំផុតនៅសហរដ្ឋអាមេរិក ស្របពេលដែលអត្រាចាក់វ៉ាក់សាំងរបស់រដ្ឋទាំងនោះ ស្ថិតក្នុងចំណោមរដ្ឋដែលចាក់វ៉ាក់សាំងទាបជាងគេ ។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ជាង៩៨%នៃមនុស្សដែលឆ្លងកូវីដចូលមន្ទីរពេទ្យនៅរដ្ឋ Arkansas និង Oklahoma គឺជាអ្នកមិនទាន់ចាក់វ៉ាក់សាំង ។ នៅរដ្ឋ Arkansas មន្ត្រីនិយាយថា ក្នុងចំណោមពួកគេគឺអាយុចន្លោះ២០ឆ្នាំ ៣០ឆ្នាំ និង៤០ឆ្នាំចូលមន្ទីរពេទ្យ ។ ការឆ្លងជាចង្កោមនៅបណ្តារដ្ឋភាគខាងភាគខាងលិច និងខាងត្បូងបានលេចឡើងជាមណ្ឌលផ្ទុះកូវីដ១៩ថ្មី ដោយសារតែវីរុស Delta កំពុងវាយប្រហារទៅលើតំបន់ប្រជាជនដែលចាក់វ៉ាក់សាំងតិចតួចទូទាំងអាមេរិក ។ កត្តានេះជាសញ្ញាវិលត្រឡប់មកវិញដ៏ធ្ងន់ធ្ងរមួយសម្រាប់ការប៉ុនប៉ងរបស់រដ្ឋបាលលោក ចូ បៃដិន ដើម្បីដាក់បំរាមគោចរ និងគ្រប់គ្រងការឆ្លងរាលដាល ខណៈវីរុសដ៏កាចសាហាវនេះ បានចាប់ផ្តើមឆ្លងរីករាលដាលកាន់តែច្រើនស្ទើរទូទាំងសហរដ្ឋអាមេរិក ៕ ប្រភព៖ Theguardian
-
ប្រធានាធិបតីអាល្លឺម៉ង់ជំរុញអោយប្រជាជនខ្លួនទៅចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ខណៈវីរុស Delta កំពុងឆ្លងរាតត្បាតខ្លាំង

អាល្លឺម៉ង់៖ ប្រធានាធិបតីអាល្លឺម៉ង់លោក ហ្វ្រាំង វ៉លធើ ស្ទេនមីញែរ (Frank-Walter Steinmeier) បានថ្លែងទៅកាន់ជនរួមជាតិរបស់លោក នៅក្នុងសារជាវីដេអូមួយនៅថ្ងៃពុធសប្តាហ៍នេះ និងបានជំរុញអោយពួកគេ (ប្រជាជនអាល្លឺម៉ង់) ទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩ ។ លោក ស្ទេនមីញែរ បានគូសបញ្ជាក់ថា យើងពិតជាមានសំណាងណាស់ ដែលបានរកឃើញមធ្យោបាយដើម្បីការពារខ្លួនយើង និងអ្នកដទៃ… “សូមប្រើវា!” មានតែតាមរយៈការចាក់វ៉ាក់សាំងអោយបានពេញលេញ ដល់ប្រជាជនអោយបានច្រើនបំផុតតាមដែលអាចធ្វើទៅបានទេ ទើបអាចការពារប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មី Delta ដែលកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័ស ។ លោកបន្ថែមថា លោកមានមោទនភាព ចំពោះអ្វីដែលសង្គមនេះបានបង្ហាញក្នុងរយៈពេលមួយឆ្នាំកន្លះ គឺសាមគ្គីភាព ហេតុផល វិន័យ ការច្នៃប្រឌិត និងជំនួយទៅវិញទៅមក ។ ក្នុងស្ថានភាពបច្ចុប្បន្ន វាអាស្រ័យលើសហគមន៍ដើម្បីទទួលខុសត្រូវ ។ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រជាជនអាល្លឺម៉ង់ច្រើនជាង៣៦.៣លាននាក់ហើយបានចាក់វ៉ាក់សាំងពេញលេញ (ពីរដូស) ធ្វើអោយអត្រានៃការចាក់វ៉ាក់សាំងកើនដល់៤៣.៧% ខណៈដែលមនុស្សប្រមាណជាង៤៩លាននាក់បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស នេះបើតាមវិទ្យាស្ថាន Robert Koch (RKI) ដែលជាទីភ្នាក់ងារសហព័ន្ធទទួលបន្ទុកកិច្ចការជំងឺឆ្លង ៕ ប្រភព៖ ស៊ីនហួរ
-
បន្ទាប់ពីការស្វែងរកអស់រយៈពេល ២៤ ឆ្នាំ ឪពុកបានជួបជុំជាមួយកូនប្រុសវិញ

សុខ ស្រីលុច បុរសជនជាតិចិនម្នាក់បានជួបជាមួយកូនប្រុសដែលត្រូវបានគេចាប់ពង្រត់ បន្ទាប់ពីការស្វែងរកអស់រយៈពេលជាង ២៤ ឆ្នាំ។ កូនប្រុសរបស់លោក Guo Gangtang មានអាយុទើបតែ ២ ឆ្នាំ ៥ ខែប៉ុណ្ណោះនៅពេលដែលក្មេងប្រុសនេះត្រូវគេចាប់ពង្រត់ពីមុខផ្ទះខ្លួននៅខេត្ត Shandong ភាគខាងកើត។ កាលពីថ្ងៃទី ១៣កក្កដាក្រសួងសន្តិសុខសាធារណៈចិនបាននិយាយថា ក្រុមអ្នកជួញដូរបានចាប់ក្មេងប្រុសនោះហើយបានលក់ក្មេងនោះទៅឱ្យក្រុមគ្រួសារនៅកណ្តាលប្រទេសចិន។ ការចាប់ជំរិត និងការជួញដូរកុមារបានរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិនក្នុងទសវត្សឆ្នាំ ១៩៨០ នៅពេលដែលច្បាប់របស់ចិនដែលតម្រូវអោយក្នុងមួយគ្រួសារមានកូនតែមួយបានអនុវត្តយ៉ាងតឹងរ៉ឹង។ បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំប៉ូលីសបានប្រាប់ លោក Guo កាលពីថ្ងៃទី ១១ កក្កដាថា តាមលទ្ធផលតេស្ត៍ឈាមបានបញ្ជាក់ថា គ្រូបង្រៀនម្នាក់មានអាយុ ២៦ ឆ្នាំរស់នៅក្នុងខេត្ត Henan ភាគកណ្តាលគឺជាកូនប្រុសរបស់លោកដែលបានបាត់កាលពី ២៤ ឆ្នាំមុន។ https://www.aljazeera.com/news/2021/7/13/chinese-father-reunited-with-kidnapped-son-after-24-year-search/
-
ថៃពិចារណាដាក់កម្រិតនាំចេញវ៉ាក់សាំង AstraZeneca ដែលប្រការនេះនឹងធ្វើអោយប៉ះពាល់ដល់ប្រទេសជិតខាងខ្លះដែលកំពុងត្រូវការវ៉ាក់សាំង

ថៃ៖ មន្ត្រីម្នាក់នៅថ្ងៃពុធម្សិលមិញនិយាយថា រដ្ឋាភិបាលថៃកំពុងពិចារណាដាក់កម្រិតលើនាំចេញវ៉ាក់សាំង AstraZeneca ដែលផលិតក្នុងស្រុក ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិក្នុងប្រទេសខ្លួន ខណៈការសម្រេចចិត្តនេះនឹងធ្វើឲ្យប៉ះពាល់ដល់ប្រទេសជិតខាងខ្លះដែលកំពុងត្រូវការវ៉ាក់សាំង ។ សមាជិកសំខាន់ម្នាក់នៅគណៈកម្មាធិការវ៉ាក់សាំងជាតិរបស់ថៃ លោក Nakorn Premsri បានប្រាប់អ្នកយកព័ត៌មាននៅពេលសួរពីផែនការដាក់កូតាលើការនាំវ៉ាក់សាំងថា គណៈកម្មាធិការបានយល់ព្រមជាគោលការណ៍លើសេចក្តីព្រាងបទបញ្ជា ។ លោកបន្ថែមថា ឥឡូវនេះ បទបញ្ជាមិនទាន់ចេញនៅឡើយទេ ហើយថា ទីភ្នាក់ងារជាច្រើននឹងត្រូវការពិនិត្យមើលអោយបានច្បាស់លាស់ និងពិចារណាពីផលប៉ះពាល់ ។ គួរកត់សម្គាល់ ការប៉ុនប៉ងដើម្បីគ្រប់គ្រងលើការនាំចេញអាចធ្វើអោយយឺតដល់ប្រទេសម៉ាឡេស៊ី វៀតណាម និងឥណ្ឌូណេស៊ី ដែលបាននិងកំពុងប្រយុទ្ធប្រឆាំងជាមួយករណីឆ្លងដ៏អាក្រក់ និងធ្វើអោយរាំងស្ទះក្នុងការផ្គត់ផ្គង់ដូចទៅនឹងប្រទេសឥណ្ឌាដែលបានដាក់កម្រិតលើនាំចេញនាពេលថ្មីៗនេះដែរ ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៩លាន១៣ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៧ម៉ឺននាក់ និងជាសះស្បើយ១៧២លាន៧៧ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៩លាន១៣ម៉ឺន៩ពាន់៦៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៧ម៉ឺន៤ពាន់៨០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧២លាន៧៧ម៉ឺន៦ពាន់៧៧៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៨៤ម៉ឺន៨ពាន់៦៨នាក់ ស្លាប់ចំនួន៦២ម៉ឺន៣ពាន់៨៣៨នាក់ និងជាសះស្បើយចំនួន២៩លាន៣២ម៉ឺន៤ពាន់៣០០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៩៨ម៉ឺន៦ពាន់៨០៣នាក់ ស្លាប់៤១ម៉ឺន២ពាន់១៩នាក់ និងជាសះស្បើយ៣០លាន១៣ម៉ឺន៦ពាន់៤៨៣នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន២០ម៉ឺន៩ពាន់៧២៩នាក់ ស្លាប់ចំនួន៥៣ម៉ឺន៧ពាន់៤៩៨នាក់ និងជាសះស្បើយ១៧លាន៨៥ម៉ឺន៨ពាន់៦៣៣នាក់ ៕ ប្រភព៖ worldometers
-
ជប៉ុនព្រមានថា ភាពតានតឹងរបស់កោះតៃវ៉ាន់បង្កគ្រោះថ្នាក់ដល់សន្តិសុខក្នុងតំបន់
សៅ សម្ភស្ស ក្នុងរបាយការណ៍របស់ក្រសួងការពារជាតិប្រចាំឆ្នាំ ត្រូវបានអនុម័តកាលពីថ្ងៃអង្គារនេះ ដោយខុទ្ទកាល័យ លោកនាយករដ្ឋមន្រ្តី លោក Yoshihide Suga រដ្ឋាភិបាលជប៉ុនបានសម្តែងការព្រួយបារម្ភអំពីប្រទេសចិន និងភាពតានតឹងរបស់យោធានៅក្នុងតំបន់។ របាយការណ៍នេះ បានលម្អិតអំពីការគំរាមកំហែងផ្នែកយោធា ដែលមានឥទ្ធិពលបំផុតរបស់ប្រទេសនេះដែលបានធ្វើឱ្យប៉ះពាល់ដល់កោះតៃវ៉ាន់ ដោយផ្ទាល់ជាងពេលណាៗទាំងអស់។ រដ្ឋាភិបាលជប៉ុនបានអោយដឹងថា៖ « ការធ្វើឱ្យស្ថានភាពតៃវ៉ាន់ស្ថិរភាព មានសារសំខាន់សម្រាប់សន្តិសុខ និងស្ថិរភាពជាតិរបស់សហគមន៍អន្តរជាតិរបស់ជប៉ុន។ យើងត្រូវយកចិត្តទុកដាក់ឱ្យបានដិតដល់ជាមួយនឹងវិបត្តិមួយ ដែលមិនធ្លាប់មានពីមុនមក»។ ជានិច្ចកាល ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិនបានបង្កើនភាពតានតឹងលើវិស័យយោធា និងសេដ្ឋកិច្ចទៅលើកោះនេះ។ វាកើតឡើងនៅពេល ដែលទីក្រុងប៉េកាំង ក៏បានដាក់សម្ពាធទៅលើហុងកុង និងបង្កើនវត្តមានរបស់ខ្លួននៅលើសមុទ្រចិនខាងត្បូងផងដែរ។ របាយការណ៍ដដែល បានឱ្យដឹងថា៖ « តុល្យភាពយោធាទូទៅរវាងចិន និងតៃវ៉ាន់ កំពុងតែលំអៀងទៅរកការពេញចិត្តរបស់ចិន ហើយគម្លាតនេះហាក់ដូចជាកំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ»។ ប្រភព៖ Japan warns Taiwan tensions pose ‘regional security risk’ https://www.dw.com/en/japan-warns-taiwan-tensions-pose-regional-security-risk/a-58255990
-
ឃាតកម្មប្រធានាធិបតី ធ្វើឱ្យហៃទីធ្លាក់ចូលក្នុងគំហុកនៃវិបត្តិនយោបាយធ្ងន់ធ្ងរ

ហួន ឌីណា ព័រអូប្រាំង៖ ខណៈពេលគេមិនទាន់ដឹងនៅឡើយថានរណានៅពីក្រោយការធ្វើឃាតលោកប្រធានាធិបតី បន្ទុកថ្មីមួយទៀតបានបង្ករជារឿងឈឺក្បាលដល់ប្រជាជនហៃទី បន្ថែមភាពស្មុគស្មាញកាន់តែខ្លាំងឡើងលើសំណុំរឿងស៊ើបអង្កេតឃាតកម្ម និងកម្ដៅលើបញ្ហាប្រទេសដែលគ្មានអ្នកកាន់ចង្កូតច្បាស់លាស់ ក្រោយអ្នកនយោបាយដល់ទៅបីរូបអះអាងថាខ្លួនជាអ្នកដឹកនាំរដ្ឋាភិបាលស្របច្បាប់។ បញ្ហាប្រឈមកើនឡើងប្រឆាំងនឹងនាយករដ្ឋមន្រ្តីបណ្តោះអាសន្នលោក Claude Joseph ដែលកំពុងគ្រប់គ្រងប្រទេសហៃទីដោយមានការគាំទ្រពីកម្លាំងប៉ូលីស និងយោធាទាំងខ្វះធនធាន។ លោកបានសន្យាថានឹងធ្វើការជាមួយក្រុមប្រឆាំង និងសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតី Jovenel Moise ដែលត្រូវបានគេធ្វើឃាតក្នុងការវាយប្រហារមួយនៅគេហដ្ឋានរបស់លោកកាលពីថ្ងៃពុធ សប្ដាហ៍មុន។ ប៉ុន្តែមកទល់ពេលនេះ គេមិនទាន់ឃើញជំហានណាមួយជាក់លាក់ ត្រូវបានបោះនៅឡើយទេ។ ក្រុមចម្រុះនៃគណបក្សប្រឆាំងធំៗឈ្មោះថា Democratic and Popular Sector នៅថ្ងៃអង្គារប្រាប់ថា ស្ថានភាពប្រទេសដែលខ្វះមេដឹកនាំ មិនត្រូវបន្តទៀតទេ ដោយបង្ហាញពីសំណើរបស់ខ្លួនបង្កើតអាជ្ញាធរសីលធម៌ឯករាជ្យ (Independent Moral Authority) ដែលចូលរួមពីភាគីផ្សេងៗគ្នារួមមានខាងសកម្មជនសិទ្ធិមនុស្ស មេដឹកនាំសាសនា និងអ្នកសិក្សា។ ទន្ទឹមនឹងនេះដែរ លោក Ariel Henry ដែលត្រូវបានលោក Moise តែងតាំងជានាយករដ្ឋមន្រ្តីមួយថ្ងៃមុនពេលប្រធានាធិបតីរូបនេះត្រូវបានគេសម្លាប់នោះ បាននិយាយថា លោកគឺជានាយករដ្ឋមន្រ្តីដែលត្រឹមត្រូវស្របតាមច្បាប់។ អ្នកនយោបាយរូបនេះ មានការគាំទ្រពីក្រុមអ្នកនយោបាយល្បីៗឈ្មោះមួយក្រុម ដែលគេស្គាល់ថាជាសម្ព័ន្ធមិត្តរបស់លោក Moise ដែលថ្មីៗនេះបានជ្រើសរើសលោក Joseph Lambert…
-
មនុស្សស្លាប់ព្រោះកូវីដនៅថៃឈានដល់កម្រិតដ៏ខ្ពស់ ពុំធ្លាប់មាន

ក្រសួងសុខាភិបាលថៃ នាព្រឹកថ្ងៃទី១៥ កក្កដា ២០២១នេះ បានប្រកាសថា ២៤ម៉ោងចុងក្រោយមកនេះ ថៃមានមនុស្សស្លាប់ដោយសារតែជំងឺកូវីដ១៩ ចំនួន៩៨នាក់បន្ថែមទៀត ជាអត្រាស្លាប់ប្រចាំថ្ងៃដ៏ច្រើន ពុំធ្លាប់មាន។ ក្រៅពីនេះ ថៃក៏ប្រកាសពីការឆ្លងថ្មី បន្ថែមទៀតចំនួនជាង៩ពាន់នាក់ផងដែរ៕ ប្រភពពី The Nation
-
ក្រុមលួចប្រហារទិន្នន័យ REvil បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងពីអ៊ីនធឺណិត

មឹង ច័ន្ទសុម៉ានីតា យោងតាមក្រុមអ្នកជំនាញខាងសន្តិសុខតាមអ៊ីនធឺណិត បានអោយដឹងថា REvil គឺជាមេរោគដែលបាន វាយប្រហារបណ្តាញទិន្នន័យអ្នកផ្គត់ផ្គង់សាច់ JBS Foods បានបាត់ខ្លួនពីអ៊ីនធើណែតតែម្តង។ គេហទំព័រនិង ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលជាកម្មសិទ្ធិរបស់ក្រុមCybercrimainal gang ដែលជាក្រុមលួចទិន្នន៏យតាមប្រព័ន្ធអនឡាញ ដែលត្រូវបានគេជឿថាដំណើរការពីអឺរ៉ុបខាងកើត ឬរុស្ស៊ីបាន បាត់ ស្រមោល កាលពីថ្ងៃអង្គារ។ មូលហេតុនៃការបាត់ខ្លួនរបស់ REvil មិនត្រូវបានគេដឹង ច្បាស់ភ្លាមៗនោះទេ ប៉ុន្តែការបាត់ខ្លួនរបស់គេហទំព័រនេះបានកើតឡើងបន្ទាប់ពីមានការលួចទិន្នន័យរបស់ក្រុមមួយទៀត ដែលកំពុងដណ្តើមការគ្រប់គ្រងកុំព្យួទ័រនិងលួចទិន្នន័យនៅជុំវិញពិភពលោក។ ការបាត់ខ្លួននេះ ក៏គេសង្ស័យ ថាវា បានកើតឡើងផងដែរ បន្ទាប់ពីលោក ប្រធានាធិបតី ចូបៃដិន បាននិយាយថា លោក បាន. ព្រមាន. សមភាគី. រុស្ស៊ីរបស់ លោក. វ្ល៉ាឌីមៀ ពូទីន អំពីបញ្ហាលួចទិន្នន័យនេះផងដែរ។ កាលពីចុងសប្តាហ៍ថ្ងៃឯករាជ្យជាតិអាមេរិកកន្លងទៅ អ្នកជំនាញខាងសន្តិសុខតាមអ៊ីនធឺណិត បាននិយាយថា ក្រុម REvil ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារទៅលើក្រុមហ៊ុន Kaseya ដែលជា ក្រុមហ៊ុនsoftware អាយធីដែលផ្តល់សេវាកម្មដល់ អាជីវកម្មខ្នាត តូចយ៉ាងច្រើន…