Category: ព័ត៌មានអន្តរជាតិ

  • បន្ទាប់ពីការស្វែងរកអស់រយៈពេល ២៤ ឆ្នាំ ឪពុកបានជួបជុំជាមួយកូនប្រុសវិញ

    បន្ទាប់ពីការស្វែងរកអស់រយៈពេល ២៤ ឆ្នាំ ឪពុកបានជួបជុំជាមួយកូនប្រុសវិញ

    បុរសជនជាតិចិនម្នាក់បានជួបជាមួយកូនប្រុសដែលត្រូវបានគេចាប់ពង្រត់ បន្ទាប់ពីការស្វែងរកអស់រយៈពេលជាង​ ២៤ ឆ្នាំ។ កូនប្រុសរបស់លោក Guo Gangtang មានអាយុទើបតែ ២ ឆ្នាំ ៥ ខែប៉ុណ្ណោះនៅពេលដែលក្មេងប្រុស​នេះ​ត្រូវគេចាប់ពង្រត់ពីមុខផ្ទះខ្លួន​នៅខេត្ត Shandong ភាគខាងកើត។ កាលពីថ្ងៃទី ១៣​កក្កដាក្រសួងសន្តិសុខសាធារណៈចិនបាននិយាយថា ក្រុមអ្នកជួញដូរបានចាប់ក្មេងប្រុសនោះហើយបានលក់ក្មេងនោះទៅឱ្យក្រុមគ្រួសារនៅកណ្តាលប្រទេសចិន។ ការចាប់ជំរិត និងការជួញដូរកុមារបានរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិនក្នុងទសវត្សឆ្នាំ ១៩៨០ នៅពេលដែលច្បាប់របស់ចិនដែលតម្រូវអោយក្នុងមួយគ្រួសារមានកូនតែមួយបានអនុវត្តយ៉ាងតឹងរ៉ឹង។ បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំប៉ូលីសបានប្រាប់ លោក Guo កាលពីថ្ងៃទី ១១ កក្កដាថា តាមលទ្ធផលតេស្តឈាមបានបញ្ជាក់ថា គ្រូបង្រៀនម្នាក់មានអាយុ ២៦ ឆ្នាំរស់នៅក្នុងខេត្ត Henan ភាគកណ្តាលគឺជាកូនប្រុសរបស់លោកដែលបានបាត់កាលពី ២៤ ឆ្នាំមុន។ ប្រភព៖ Aljazeera

  • ជប៉ុនព្រមានថា ភាពតានតឹងរបស់កោះតៃវ៉ាន់បង្កគ្រោះថ្នាក់ដល់សន្តិសុខក្នុងតំបន់

    ជប៉ុនព្រមានថា ភាពតានតឹងរបស់កោះតៃវ៉ាន់បង្កគ្រោះថ្នាក់ដល់សន្តិសុខក្នុងតំបន់

    ក្នុងរបាយការណ៍របស់ក្រសួងការពារជាតិប្រចាំឆ្នាំ​ ត្រូវបានអនុម័ត​កាលពីថ្ងៃ​អង្គារនេះ​ ដោយ​ខុទ្ទកាល័យ លោកនាយករដ្ឋមន្រ្តី លោក​ Yoshihide Suga  រដ្ឋាភិបាលជប៉ុន​បានសម្តែងការ​ព្រួយបារ​ម្ភអំពី​ប្រទេស​ចិន​ និ​ងភាព​តាន​តឹង​របស់​យោធានៅក្នុងតំបន់។ របាយ​ការណ៍នេះ បាន​លម្អិតអំពីការគំរាមកំហែងផ្នែកយោធា ដែលមានឥទ្ធិពលបំផុតរបស់​​ប្រទេសនេះ​ដែលបាន​ធ្វើឱ្យប៉ះពាល់ដល់កោះតៃវ៉ាន់ ដោយ​ផ្ទាល់ជាងពេលណាៗទាំងអស់។ រដ្ឋាភិបាលជប៉ុនបានអោយដឹង​ថា៖ « ការធ្វើឱ្យ​ស្ថានភាពតៃវ៉ាន់ស្ថិរភាព មានសារសំខាន់សម្រាប់សន្តិសុខ​ និងស្ថិរភាព​ជាតិ​របស់សហគមន៍អន្តរជាតិរ​បស់ជប៉ុន​។ យើ​ងត្រូវយកចិត្តទុកដាក់ឱ្យបាន​ដិតដល់​ជាមួយ​នឹង​វិបត្តិ​មួយ ដែល​មិនធ្លាប់មានពីមុនមក»។ ជានិច្ចកាល​ ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់​ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយ​ក្នុង​ប៉ុន្មាន​ឆ្នាំថ្មី​ៗ​នេះ​ ប្រ​ទេសចិនបានបង្កើន​ភាព​តាន​តឹង​លើ​វិស័យ​យោធា និងសេដ្ឋកិច្ច​ទៅ​លើ​កោះ​នេះ។ ​វា​កើត​ឡើង​នៅ​ពេល​ ដែលទីក្រុងប៉េកាំង ក៏បានដាក់សម្ពាធទៅលើហុងកុង និងបង្កើន​វត្តមាន​របស់​ខ្លួន​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូ​ង​ផងដែរ​។ របាយការណ៍​ដដែល​ បានឱ្យ​ដឹងថា៖ «​ តុល្យភាពយោធាទូទៅរវាងចិន និងតៃវ៉ាន់ កំពុងតែលំអៀង​ទៅ​រក​ការ​ពេញ​ចិត្ត​របស់ចិន​ ហើយ​គម្លាតនេះហាក់ដូចជាកំពុងកើន​ឡើងពីមួយឆ្នាំទៅមួយឆ្នាំ»។ ប្រភព៖ DW

  • ឃាតកម្មប្រធានាធិបតី ធ្វើឱ្យហៃទីធ្លាក់ចូលក្នុងគំហុកនៃវិបត្តិនយោបាយធ្ងន់ធ្ងរ

    ឃាតកម្មប្រធានាធិបតី ធ្វើឱ្យហៃទីធ្លាក់ចូលក្នុងគំហុកនៃវិបត្តិនយោបាយធ្ងន់ធ្ងរ

    ព័រអូប្រាំង​៖​​ ​ខណៈ​ពេល​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​​ថា​នរណា​​នៅ​ពី​ក្រោយ​ការ​ធ្វើ​ឃាតលោក​​ប្រធានា​ធិបតី​ បន្ទុក​ថ្មី​មួយ​ទៀត​បាន​បង្ករ​ជា​រឿង​ឈឺ​ក្បាល​ដល់​ប្រជាជន​ហៃទី​ បន្ថែម​​ភាព​ស្មុគ​ស្មាញ​កាន់​តែ​ខ្លាំង​ឡើង​លើ​សំណុំ​រឿង​ស៊ើប​អង្កេត​ឃាត​កម្ម​ និង​​កម្ដៅ​លើ​បញ្ហា​ប្រទេស​ដែល​គ្មាន​អ្នក​កាន់​ចង្កូត​ច្បាស់​លាស់​  ក្រោយ​អ្នក​នយោបាយ​ដល់​ទៅ​បី​រូប​អះអាង​ថា​ខ្លួន​ជា​អ្នក​ដឹក​នាំ​រដ្ឋាភិបាល​ស្រប​ច្បាប់​។​ ​បញ្ហា​​ប្រឈម​កើន​ឡើង​ប្រឆាំង​នឹង​នាយក​រដ្ឋ​មន្រ្តី​បណ្តោះ​អាសន្ន​លោក​ Claude​ Joseph​ ដែល​កំពុង​​គ្រប់​គ្រង​ប្រទេស​ហៃទី​ដោយ​មាន​ការ​គាំទ្រ​ពី​កម្លាំង​ប៉ូលីស​ និង​យោធា​ទាំង​ខ្វះ​ធន​ធាន​។​ លោក​បាន​សន្យា​ថានឹងធ្វើការ​ជាមួយ​ក្រុម​ប្រឆាំង​ និង​សម្ព័ន្ធ​មិត្ត​របស់​លោក​ប្រធានា​ធិបតី​ Jovenel ​Moise​ ដែល​ត្រូវ​បានគេ​ធ្វើ​ឃាត​ក្នុង​ការ​វាយប្រហារ​មួយ​នៅ​គេហដ្ឋាន​របស់​លោក​កាល​ពី​ថ្ងៃ​ពុធ​ សប្ដាហ៍​មុន​។ ​ប៉ុន្តែ​មក​ទល់​ពេល​នេះ ​គេ​មិន​ទាន់​ឃើញ​ជំហាន​ណា​មួយ​ជាក់​លាក់​ ត្រូវ​បាន​បោះ​នៅ​ឡើយ​ទេ​។​ ​ក្រុម​ចម្រុះ​នៃ​គណបក្ស​ប្រឆាំង​ធំ​ៗឈ្មោះថា​​ ​Democratic ​and​ Popular​ Sector​ នៅ​​​ថ្ងៃ​អង្គារ​ប្រាប់ថា​​ ស្ថានភាព​ប្រទេស​ដែល​ខ្វះ​មេ​ដឹក​នាំ​ មិន​ត្រូវ​បន្ត​ទៀត​ទេ​ ដោយ​បង្ហាញ​ពី​​សំណើ​របស់​ខ្លួន​បង្កើត​អាជ្ញាធរ​សីលធម៌​ឯករាជ្យ​ (Independent Moral Authority) ​ដែល​ចូលរួ​ម​​ពី​ភាគី​ផ្សេងៗ​គ្នា​រួម​មាន​ខាង​សកម្មជន​សិទ្ធិ​មនុស្ស​ មេ​ដឹក​នាំ​សាសនា​ និង​អ្នក​សិក្សា​។​ ​ ​ទន្ទឹម​នឹង​នេះ​ដែរ​ លោក​ Ariel​ Henry​ ដែល​ត្រូវ​បាន​លោក​ Moise​ ​តែង​តាំង​ជា​នាយក​រដ្ឋ​មន្រ្តី​មួយ​ថ្ងៃ​មុន​ពេល​ប្រធានា​ធិបតី​រូប​នេះ​ត្រូវ​បាន​គេ​សម្លាប់​នោះ ​បាន​និយាយ​ថា​ លោក​គឺ​ជា​នាយក​រដ្ឋ​មន្រ្តី​ដែល​ត្រឹម​ត្រូវ​ស្រប​តាម​ច្បាប់​។​ អ្នក​នយោបាយ​រូប​នេះ​ ​មាន​ការ​គាំទ្រ​ពី​ក្រុម​អ្នក​នយោបាយ​ល្បី​ៗ​ឈ្មោះ​មួយ​ក្រុម​ ដែល​គេ​ស្គាល់​ថា​ជា​សម្ព័ន្ធ​មិត្ត​របស់​លោក​ Moise​ ដែល​ថ្មី​ៗ​នេះ​បាន​ជ្រើស​រើស​លោក​ Joseph ​Lambert​ ជា​​ប្រធានា​ធិបតី​បណ្តោះ​អាសន្ន​។​ យ៉ាង​ណា​មិញ​ ពិធី​ស្បថ​ចូល​កាន់​ដំណែង​របស់​លោក​…

  • គណៈរដ្ឋមន្ត្រីថៃអនុម័តជំនួយសាច់ប្រាក់សរុបប្រមាណ ១ពាន់លានដុល្លារដល់អ្នកប៉ះពាល់ដោយវិធានការបិទខ្ទប់

    គណៈរដ្ឋមន្ត្រីថៃអនុម័តជំនួយសាច់ប្រាក់សរុបប្រមាណ ១ពាន់លានដុល្លារដល់អ្នកប៉ះពាល់ដោយវិធានការបិទខ្ទប់

    គណៈរដ្ឋមន្ត្រី​ថៃ​បាន​អនុម័ត​កញ្ចប់​ជំនួយ​សាច់​ប្រាក់​សរុប ៤២ពាន់​លាន​បាត ឬ ប្រហាក់​ប្រហែល​នឹង ១,៣ពាន់​លាន​ដុល្លារ សម្រាប់​អ្នក​​ទទួល​ផល​​ប៉ះ​ពាល់​ដោយ​វិធានការ​បិទ​ខ្ទប់​នៅ​ខេត្ត-ក្រុង​តំបន់​ក្រហម​ចំនួន ១០ និង​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ចំនួន ៩។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​ថៃ​លោក Anucha Burapachaisri កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។ ក្នុង​ខេត្ត​ចំនួន ១០ ភាគ​ច្រើន​ជា​តំបន់​នៅ​ក្បែរ​រាជធានី​បាងកក និង​ខេត្ត​ភាគ​ខាង​ត្បូង​ចំនួន ៤ ដែល​ជាប់​នឹង​ព្រំដែន​ម៉ាឡេស៊ី។ ចំណែក​ឯ​វិស័យ​ទាំង ៩ នោះ​រាប់​បញ្ចូល​ទាំង វិស័យ​សំណង់ បដិសណ្ឋារកិច្ច និង​សេវាកម្ម​ម្ហូប​អាហារ វិស័យ​សិល្បៈ កម្មករ​បម្រើ​ការ​នៅ​ក្នុង​សេវាកម្ម​កម្សាន្ត វិស័យ​ដឹកជញ្ជូន និង​ស្តុក​ទុក​ទំនិញ អាជីវកម្ម​បោះដុំ វិស័យ​រដ្ឋបាល, សកម្មភាព​វិទ្យាសាស្ត្រ និង​ការ​សិក្សា ព្រម​ទាំង​ ព័ត៌មាន​ និង​ការ​ទំនាក់ទំនង។ អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​នោះ​នឹង​ទទួល​បាន​ទឹកប្រាក់​ចំនួន ១៥៣ដុល្លារ​អាមេរិក ខណៈ​ខាង​ក្រុមហ៊ុន​ដែល​មាន​បុគ្គលិក​ដល់​ ២០០នាក់​នឹង​ទទួល​បាន​ប្រមាណ ៩១ដុល្លារ​ក្នុង​ម្នាក់ៗ។ ចំណោម ១,៣ពាន់​លាន​ដុល្លារ​នោះ​ កញ្ចប់​ថវិកា​ចំនួន​ប្រមាណ ៩២០លាន​ដុល្លារ​នឹង​បែងចែក​សម្រាប់​ជំនួយ​សាច់​ប្រាក់​ដល់​បុគ្គលិក និង​ក្រុមហ៊ុន ខណៈ​ក្បែរ ៤០០លាន​ដុល្លារ​ទៀត​ជា​ថ្លៃ​ដែល​រដ្ឋ​ចេញ​លើ​ទឹក​-ភ្លើង​ឲ្យ​ក្រុមហ៊ុន៕ ប្រភព៖ Bangkok Post

  • កូវីដ-១៩នៅសហរដ្ឋអាមេរិក កើនឡើងទ្វេដងនៅ ៣សប្ដាហ៍ចុងក្រោយ

    កូវីដ-១៩នៅសហរដ្ឋអាមេរិក កើនឡើងទ្វេដងនៅ ៣សប្ដាហ៍ចុងក្រោយ

    ករណី​​កូវីដ-១៩​​ នៅ​​សហរដ្ឋ​​អាមេរិក​​បាន​​កើន​​​ឡើង​​ជា​​ថ្មី​​ម្តង​​ទៀត​​ក្រោយ​​ធ្លាក់​​ចុះ​​អស់​​ជា​​ច្រើន​​ខែ​​មក​​​ ​​​​​​​​​​​​ដោយ​ចំនួន​ករណី​វិជ្ជមាន​ថ្មីក្នុងមួយ​ថ្ងៃបានកើនឡើង​ទ្វេ​ដងក្នុង​រយៈពេល ៣ សប្តាហ៍ចុងក្រោយ​​នេះ​។ យោងតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​Association​ Press ​ការ​កើន​ឡើង​នេះ​គឺ​ដោយ​សារ​តែ​ការ​ឆ្លង​យ៉ាង​រហ័ស​របស់​វ៉ារ្យ៉ង់​ដែលតា​ អត្រា​វ៉ាក់សាំង​ទាប​ និង​ការ​ប្រមូល​ផ្ដុំ​គ្នា​កាល​ពី​ថ្ងៃ​បុណ្យ​ឯករាជ្យជាតិ​​​ ៤​ កក្កដា​។ ​យោង​តាម​ទិន្នន័យ​របស់​សាកល​វិទ្យាល័យ​ Johns​ Hopkins​ ​ករណី​វិជ្ជមាន​​កើន​​ជា​មធ្យម​ប្រហែល ​២៣ ៦០០ ​ករណី​ក្នុង​មួយ​ថ្ងៃ​កាល​ពី​ថ្ងៃ​ចន្ទ​ ​ឡើង​ពី​ ១១ ៣០០ ​ករណី​នៅ​ថ្ងៃ​ទី​ ២៣​ ខែ​មិថុនា​ ហើយ​មាន​តែ​រដ្ឋ​ Maine ​និង​រដ្ឋ ​South​ Dakota​ ប៉ុណ្ណេះដែល​ករណី​ឆ្លង​ហក់​ឡើង​នៅ​ពី​សប្ដាហ៍​ចុង​ក្រោយ​​​។​ ​មក​ទល់​ពេល​នេះ សហរដ្ឋ​អាមេរិក​មាន​អ្នក​ឆ្លង​សរុប​ជាង​ ៣៤,៨ ​លាន​ករណី​ ខណៈ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់​ ៦,២៣ ​សែន​ករណី​ ដែល​ជា​តួរលេខ​ខ្ពស់​ជាង​គេ​បំផុត​ទីមួយ​របស់​ពិភព​លោក​។​ ជាមួយ​គ្នា​នេះ​ដែរ​ ទិន្នន័យ​របស់​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ​បាន​បង្ហាញ​ថា​ ៥៥,៦​ ភាគ​រយ​នៃ​ប្រជាជន​អាមេរិកាំង​សរុ​ប​បាន​ទទួល​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​ ១ ដូស​ ខណៈ​ជាង​ ៤៨​ ភាគ​រយ​បាន​ទទួល​វ៉ាក់សាំង​ពេញ​លេញ​។​ ​​យ៉ាង​ណា​មិញ​ អត្រា​វ៉ាក់សាំង​នៃ​ក្រុម​មនុស្ស​វ័យ​ក្មេង​នៅ​តែ​ទាប​ បើ​ទោះ​បី​ជា​រដ្ឋបាល​លោក​បៃដិន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ជន​ជាតិ​អាមេរិកាំង​ដែល​មាន​វ័យ​ចំ​ណាស់​ក៏​ដោយ​ ខណៈដែល​លោក​ប្រធានា​ធិបតី​ ចូ បៃដិន ​​កំពុងខ្នះខ្នែង​បង្កើតយុទ្ធនាការផ្សេងៗដើម្បី​ជំរុញ​ឱ្យយុវជនទទួលវ៉ាក់សាំង។…

  • កុបកម្មនៅអាហ្រ្វិកខាងត្បូងបង្ករអោយមានអ្នកស្លាប់

    កុបកម្មនៅអាហ្រ្វិកខាងត្បូងបង្ករអោយមានអ្នកស្លាប់

    ចំនួនអ្នកស្លាប់នៅអាហ្វ្រិកខាងត្បូងបានកើនឡើងដល់ ៧២ នាក់ បន្ទាប់ពីអំពើហឹង្សាបានរាលដាលពាសពេញប្រទេសបន្ទាប់ពីការជាប់ពន្ធនាគាររបស់អតីតប្រធានាធិបតីលោក Jacob Zuma ។ បច្ចុប្បន្នយោធាត្រូវបានដាក់ពង្រាយដើម្បីជួយប៉ូលីសបន្ទាប់ពីភាពចលាចលបានចាប់ផ្តើមកាលពីសប្តាហ៍មុន។ ប៉ូលីសអាហ្វ្រិកខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានកំណត់អត្តសញ្ញាណមនុស្ស ១២ នាក់ដែលសង្ស័យថាបានបង្កចលាចល ហើយមនុស្សសរុប ១២៣៤ នាក់ត្រូវបានចាប់ខ្លួន។ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានហៅ សកម្មភាពនេះថាជាអំពើហឹង្សាអាក្រក់បំផុតនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងចាប់តាំងពីទសវត្សឆ្នាំ ១៩៩០។ ប្រភព៖ BBC

  • ខ្សែសង្វាក់ផលិតកម្មនៃយន្តហោះដឹកទំនិញខ្នាតយក្សរបស់ពិភពលោក Boeing 747-8 (មានវីដេអូ)

    ខ្សែសង្វាក់ផលិតកម្មនៃយន្តហោះដឹកទំនិញខ្នាតយក្សរបស់ពិភពលោក Boeing 747-8 (មានវីដេអូ)

    អន្តរជាតិ៖ យន្តហោះដឹកទំនិញខ្នាតយក្សប្រភេទ ប៊ូអ៊ីង ៧៤៧-៨ មានល្បឿនលឿនបំផុត គឺ៩៨៨គីឡូម៉ែត្រក្នុងមួយម៉ោង ។ ខាងក្រោមនេះ គឺជាខ្សែសង្វាក់ផលិតកម្ម នៃយន្តហោះដ៏អស្ចារ្យនេះ ។ យន្តហោះដឹកនាំទំនិញប្រភេទ ប៊ូអ៊ីង ៧៤៧-៨ ត្រូវបានតំឡើង (ផ្គុំរូបរាង) និងលាបពណ៌នៅរោងចក្រ Everett ទីក្រុង Washington ។ នៅក្នុងដំណាក់កាលដំបូង គឺកាប៊ីនយន្តហោះ ស្លាប និងតួខ្លួនត្រូវបានភ្ជាប់ដោយឧបករណ៍លើកដ៏ធំមួយ ។ គ្រឿងបង្គំផ្តេក និងបញ្ឈរត្រូវបានផ្តុំគ្នា ។ បន្ទាប់មកម៉ាស៊ីនដែលមានអនុភាពត្រូវបានតំឡើង ហើយកង់ក៏ត្រូវបានត្រួតពិនិត្យផងដែរ ។ ថ្នាំលាបផ្សេងៗគ្នាត្រូវបានគេយកទៅលាបលើរូបរាងកាយរបស់យន្តហោះ ។ ឥឡូវនេះ ដល់ពេលវេលាហើយ ដែលយន្តហោះប៊ូអ៊ីងខ្នាតយក្សនេះ ត្រូវឆ្លងកាត់ការហោះហើរសាកល្បង ។ ហើយនៅទីបំផុត! យន្តហោះប៊ូអ៊ីង ៧៤៧-៨ បានត្រៀមខ្លួនរួចរាល់ ដើម្បីដឹកជញ្ជូនទំនិញ និងអ្នកដំណើរមកពីទូទាំងពិភពលោក ៕ ប្រភព៖ Mechanical education

  • ប្រមុខយូអិន៖ ពិភពលោកត្រូវការវ៉ាក់សាំង១១ពាន់លានដូស ដើម្បីចាក់អោយបាន៧០%នៃប្រជាជនលើពិភពលោក ទើបអាចបញ្ចប់ជំងឺ Covid-19 (មានវីដេអូ)

    ប្រមុខយូអិន៖ ពិភពលោកត្រូវការវ៉ាក់សាំង១១ពាន់លានដូស ដើម្បីចាក់អោយបាន៧០%នៃប្រជាជនលើពិភពលោក ទើបអាចបញ្ចប់ជំងឺ Covid-19 (មានវីដេអូ)

    អន្តរជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស (Antonio Guterres) បានបញ្ជាក់ថា ពិភពលោកត្រូវការវ៉ាក់សាំងចំនួន១១ពាន់លានដូស ដើម្បីចាក់អោយបាន៧០ភាគរយនៃប្រជាជនលើពិភពលោក ដើម្បីបិទបញ្ចប់ជំងឺកូវីដ១៩ ។ លោក ហ្គូដទែរ៉េស បានគូសបញ្ជាក់ថា មនុស្សគ្រប់រូបនៅគ្រប់ទីកន្លែង ត្រូវតែមានសិទ្ធិទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ការធ្វើតេស្ត ការព្យាបាល និងការគាំទ្រផ្សេងទៀតជាដើម ។ ការអភិវឌ្ឍ និងការចាក់វ៉ាក់សាំង តាមរយៈយន្តការ ACT-Accelerator និងគម្រោង COVAX កំពុងផ្តល់ក្តីសង្ឃឹម ។ បើតាមប្រមុខអង្គការសហប្រជាជាតិរូបនេះ ក្នុងពេលបច្ចុប្បន្ន វាចាំបាច់ណាស់ក្នុងការផ្តល់ហិរញ្ញប្បទានពេញលេញដល់យន្តការ ACT-Accelerator និងគាំទ្រផែនទីបង្ហាញផ្លូវវិនិយោគ៥០ពាន់លានដុល្លារ ដល់មូលនិធិរូបិយវត្ថុអន្តរជាតិ, ធនាគារពិភពលោក, អង្គការសុខភាពពិភពលោក (WHO) និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជាធានាបាននូវការស្ដារពិភពលោកឡើងវិញ ៕ ប្រភព៖ ស៊ីនហួរ

  • អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី៖ ការដាក់ពង្រាយមូលដ្ឋានទ័ពអាមេរិកជាអចិន្រ្តៃយ៍នៅតាមបណ្ដាប្រទេសក្បែរខាងអាហ្វហ្គានីស្ថាន គឺជារឿងមិនអាចទទួលយកបាន (មានវីដេអូ)

    អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី៖ ការដាក់ពង្រាយមូលដ្ឋានទ័ពអាមេរិកជាអចិន្រ្តៃយ៍នៅតាមបណ្ដាប្រទេសក្បែរខាងអាហ្វហ្គានីស្ថាន គឺជារឿងមិនអាចទទួលយកបាន (មានវីដេអូ)

    រុស្ស៊ី៖ រុស្ស៊ីបានធ្វើការព្រមានធ្ងន់ៗដល់សហរដ្ឋអាមេរិក ដើម្បីសម្តែងការប្រឆាំងចំពោះការដាក់ពង្រាយកងទ័ពរបស់ខ្លួន ទៅកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ីកណ្ដាល ក្រោយការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) បាននិយាយថា ខ្ញុំសូមបញ្ជាក់ថា ការពង្រាយកងទ័ពអាមេរិកជាអចិន្រ្តៃយ៍ នៅតាមបណ្ដាប្រទេសក្បែរខាងអាហ្វហ្គានីស្ថាន គឺជារឿងមិនអាចទទួលយកបាន… យើងបានប្រាប់សហរដ្ឋអាមេរិកដោយផ្ទាល់ដែរថា ការធ្វើបែបនេះមិនត្រឹមតែផ្លាស់ប្ដូរការយល់ឃើញរបស់រុស្ស៊ី ចំពោះអ្វីដែលកំពុងកើតឡើងប៉ុណ្ណោះទេ តែវាក៏នឹងផ្លាស់ប្ដូរទាំងស្រុវនូវទំនាក់ទំនងរបស់ពួកយើងជាមួយអាមេរិកផងដែរ ។ គួរកត់សម្គាល់ ការព្រមានរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីខាងលើនេះ ត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី នៅថ្ងៃអង្គារសប្ដាហ៍នេះ ស្របពេលដែលសហរដ្ឋអាមេរិកបានដកកងទ័ពចេញពីអាហ្វហ្គានីស្ថានជាង ៩០ ភាគរយហើយ ។ បន្ថែមលើនេះ មេបញ្ជាយោធាអាមេរិកប្រចាំនៅអាហ្វហ្គានីស្ថាន លោកឧត្តមសេនីយ៍ អូស្ទីន មីល្លឺ (Austin Miller) ក៏បានចូលរួមពិធីលាគ្នា និងចាកចេញពីប្រទេសអាស៊ីខាងត្បូងមួយនេះហើយ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដែលវាជាសញ្ញាបង្ហាញថា ប្រតិបត្តិការយោធាអាមេរិកនៅទីនេះ ជិតឈានដល់ទីបញ្ចប់ហើយ ៕ ប្រភព៖ AP

  • ប្រធាន​ក្រុមហ៊ុន​ ​Vie​t​jet​ ​ក្លាយ​ជា​​សេដ្ឋ​នី​ពិភពលោក​ ​ដំបូង​របស់​វៀតណាម​

    ប្រធាន​ក្រុមហ៊ុន​ ​Vie​t​jet​ ​ក្លាយ​ជា​​សេដ្ឋ​នី​ពិភពលោក​ ​ដំបូង​របស់​វៀតណាម​

    ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​Vietnam​news​ ​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១​៤​ ​កក្កដា​ ​២​០​២​១​នេះ​ ​បង្ហាញ​ពី​មហា​សេដ្ឋ​នី​ពិភពលោក​ ​របស់​វៀតណាម​តែម្នាក់​គត់​ N​guy​e​n ​T​h​i​ ​P​h​uon​g​ ​T​h​a​o ​លំដាប់​ទី​១​១​១​ ​លើ​ពិភពលោក​។​ ​ប្រធាន​ ​និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ ​Vie​t​jet​ រូបនេះ​បាន​ក្លាយ​ជា​មហាសេដ្ឋឋី​នី​ពិភពលោក​ ​ក្នុង​បញ្ជី​កំពូល​មហាសេដ្ឋី​ពិភពលោក​ប្រចាំ​ឆ្នាំ​របស់​ទស្សនា​វ​ត្តី ​For​be​s ​ទោះបីជា​ឧស្សាហកម្ម​អាកាសចរ​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​វិបត្តិ​កូ​វី​ដ​១​៩​ក៏ដោយ​។ ​លោកស្រី​ត្រូវ​បាន​គេ​ដឹង​ថា​ ​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ​២​.​៨​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ជា​សហគ្រិន​ស្ត្រី​វៀតណាម​តែម្នាក់​គត់​បាន​ចូល​ទៅ​ក្នុង​លំដាប់​មហាសេដ្ឋី​ពិភពលោក​នេះ​។​ ​លោកស្រី ​N​guy​e​n ​T​h​i​ ​P​h​uon​g​ ​T​h​a​oក៏​ជា​អនុប្រធាន​ធនាគារ​ ​H​D​Bank​ ​ដែរ​៕​