-
កូវីដ-១៩នៅសហរដ្ឋអាមេរិក កើនឡើងទ្វេដងនៅ ៣សប្ដាហ៍ចុងក្រោយ

ហួន ឌីណា ករណីកូវីដ-១៩ នៅសហរដ្ឋអាមេរិកបានកើនឡើងជាថ្មីម្តងទៀតក្រោយធ្លាក់ចុះអស់ជាច្រើនខែមក ដោយចំនួនករណីវិជ្ជមានថ្មីក្នុងមួយថ្ងៃបានកើនឡើងទ្វេដងក្នុងរយៈពេល ៣ សប្តាហ៍ចុងក្រោយនេះ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Association Press ការកើនឡើងនេះគឺដោយសារតែការឆ្លងយ៉ាងរហ័សរបស់វ៉ារ្យ៉ង់ដែលតា អត្រាវ៉ាក់សាំងទាប និងការប្រមូលផ្ដុំគ្នាកាលពីថ្ងៃបុណ្យឯករាជ្យជាតិ ៤ កក្កដា។ យោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins ករណីវិជ្ជមានកើនជាមធ្យមប្រហែល ២៣ ៦០០ ករណីក្នុងមួយថ្ងៃកាលពីថ្ងៃចន្ទ ឡើងពី ១១ ៣០០ ករណីនៅថ្ងៃទី ២៣ ខែមិថុនា ហើយមានតែរដ្ឋ Maine និងរដ្ឋ South Dakota ប៉ុណ្ណេះដែលករណីឆ្លងហក់ឡើងនៅពីសប្ដាហ៍ចុងក្រោយ។ មកទល់ពេលនេះ សហរដ្ឋអាមេរិកមានអ្នកឆ្លងសរុបជាង ៣៤,៨ លានករណី ខណៈចំនួនអ្នកស្លាប់បានកើនដល់ ៦,២៣ សែនករណី ដែលជាតួរលេខខ្ពស់ជាងគេបំផុតទីមួយរបស់ពិភពលោក។ ជាមួយគ្នានេះដែរ ទិន្នន័យរបស់មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺបានបង្ហាញថា ៥៥,៦ ភាគរយនៃប្រជាជនអាមេរិកាំងសរុបបានទទួលវ៉ាក់សាំងយ៉ាងហោចណាស់ ១ ដូស ខណៈជាង ៤៨ ភាគរយបានទទួលវ៉ាក់សាំងពេញលេញ។ យ៉ាងណាមិញ អត្រាវ៉ាក់សាំងនៃក្រុមមនុស្សវ័យក្មេងនៅតែទាប បើទោះបីជារដ្ឋបាលលោកបៃដិនទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំងជនជាតិអាមេរិកាំងដែលមានវ័យចំណាស់ក៏ដោយ ខណៈដែលលោកប្រធានាធិបតី…
-
អាមេរិកព្រមានប្រើវិធានផ្លូវច្បាប់លើក្រុមហ៊ុនណា ដែលលនៅបន្តសកម្មភាពនៅតំបន់ Xinjiang

រដ្ឋបាលលោក Biden កាលពីថ្ងៃ អង្គារ បានព្រមានដល់ក្រុមហ៊ុន ដែលមានខ្សែសង្វាក់ផ្គត់ផ្គង់ និងការវិនិយោគនៅតំបន់ Xinjiang ទាំងអស់ថា ពួកគេអាចប្រឈមនឹងផលវិបាកផ្នែកច្បាប់ ដោយសំអាងពីភស្តុតាងជាច្រើន បង្ហាញអំពីអំពើប្រល័យពូជសាសន៍ និងការរំលោភសិទ្ធិមនុស្សដទៃទៀតនៅតំបន់នេះ។ ការព្រមានចេញពី ទីប្រឹក្សាអាជីវកម្មខ្សែសង្វាក់ផ្គត់ផ្គង់ខេត្ត Xinjiang ដែលបោះពុម្ពផ្សាយរួមគ្នា ដោយក្រសួងការបរទេស ក្រសួងរតនាគារពាណិជ្ជកម្ម និងក្រសួងសន្តិសុខមាតុភូមិការងារ រួមទាំងការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឱ្យដឹងថា «ក្រុមហ៊ុន និងបុគ្គល ដែលនៅតែមបន្តខ្សែសង្វាក់ផ្គត់ផ្គង់ ការបណ្តាក់ទុននិងការវិនិយោគជាមួយនឹងតំបន់ Xinjiang អាចមានហានិភ័យខ្ពស់នៃការរំលោភលើច្បាប់របស់សហរដ្ឋអាមេរិក»។ ការព្រមានលើកនេះគឺ ជាការពង្រឹងបន្ថែមលើការប្រតិបត្តិរបស់ក្រុមហ៊ុននានា ដោយគូសបញ្ជាក់ពីការអនុវត្តលើវិធានការចាំបាច់ស្ដីអំពីការរំលោភច្បាប់សហរដ្ឋអាមេរិក ប្រសិនបើក្រុមហ៊ុនទាំងនេះនៅតែបន្តប្រតិបត្តិការពួកគេ ឬ សូម្បីតែមានទំនាក់ទំនង ដោយប្រយោលជាមួយរដ្ឋាភិបាលចិននៅ Xinjiang ក៏ដោយ។ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃ អង្គារ ថា៖ «ប្រទេសចិននៅតែ បន្តការរំលោភបំពានដ៏គួរឱ្យរន្ធត់របស់ខ្លួននៅក្នុងតំបន់ស្វយ័ត Xinjiang Uyghur និងកន្លែងផ្សេងទៀតនៅក្នុងប្រទេសចិន សំដៅលើជនជាតិភាគតិច Uyghurs ជនជាតិ Kazakhs និងជនជាតិ…
-
កុបកម្មនៅអាហ្រ្វិកខាងត្បូងបង្ករអោយមានអ្នកស្លាប់

សុខ ស្រីលុច ចំនួនអ្នកស្លាប់នៅអាហ្វ្រិកខាងត្បូងបានកើនឡើងដល់ ៧២ នាក់ បន្ទាប់ពីអំពើហឹង្សាបានរាលដាលពាសពេញប្រទេសបន្ទាប់ពីការជាប់ពន្ធនាគាររបស់អតីតប្រធានាធិបតីលោក Jacob Zuma ។ បច្ចុប្បន្នយោធាត្រូវបានដាក់ពង្រាយដើម្បីជួយប៉ូលីសបន្ទាប់ពីភាពចលាចលបានចាប់ផ្តើមកាលពីសប្តាហ៍មុន។ ប៉ូលីសអាហ្វ្រិកខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានកំណត់អត្តសញ្ញាណមនុស្ស ១២ នាក់ដែលសង្ស័យថាបានបង្កចលាចល ហើយមនុស្សសរុប ១២៣៤ នាក់ត្រូវបានចាប់ខ្លួន។ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានហៅ សកម្មភាពនេះថាជាអំពើហឹង្សាអាក្រក់បំផុតនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងចាប់តាំងពីទសវត្សឆ្នាំ ១៩៩០។ https://www.bbc.com/news/world-africa-57818215
-
អាមេរិក ចរចាឲ្យទួរគីកាន់កាប់ព្រលានយន្តហោះអន្តរជាតិអាហ្វហ្គានីស្ថាន ក្រោយដកទ័ពចេញ

សហរដ្ឋអាមេរិក និងទួរគីកំពុងតែបោះជំហានទៅមុខក្នុងការចរចា ដើម្បីបើកផ្លូវឲ្យទួរគីកាន់កាប់អាកាសយានដ្ឋានអន្តរជាតិ Hamid Karzai នៃរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ដែលជាច្រកផ្លូវដ៏សុវត្ថិភាពតភ្ជាប់ពិភពលោក ជាមួយអាហ្វហ្គានីស្ថាន។ នេះបើតាមការអះអាងកាលពីថ្ងៃអង្គារនេះ របស់រដ្ឋមន្ត្រីការពារប្រទេសទួរគីលោក Hulusi Akar។ សហរដ្ឋអាមេរិក ព្រមទាំងអង្គការសន្ធិសញ្ញាសម្ព័ន្ធអាត្លង់ទិចខាងជើង ដែលហៅកាត់ជាភាសាអង់គ្លេសថា អង្គការ NATO បានសម្រេចចិត្តដកទ័ពចេញប្រទេសអាហ្វហ្គានីស្ថាន ក្រោយពីចូលនៅក្នុងទឹកដីមជ្ឈិមបូព៌ាមួយនេះអស់រយៈពេល ២០ឆ្នាំ ក្រោយពីមានភេរវកម្មយន្តហោះបុកអគារពាណិជ្ជកម្មពិភពលោកនៅសហរដ្ឋអាមេរិកកាលពីខែកញ្ញា ឆ្នាំ២០០១។ ការដកទ័ពរបស់សហរដ្ឋអាមេរិកនឹងបិទបញ្ចប់នៅថ្ងៃទី៣១ ខែសីហាខាងមុខនេះ ដោយទុកទាហានប្រមាណចំនួន ៦៥០នាក់ប៉ុណ្ណោះ ដើម្បីការពារស្ថានទូតរបស់ខ្លួន និងការពារអាកាសយានដ្ឋានអន្តរជាតិនៅរដ្ឋធានីកាប៊ុល។ នេះបើតាមការលើកឡើងរបស់លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីខែមិថុនាកន្លងទៅ។ ក្រោយពីប្រជុំក្រៅឆាកជាមួយលោក Bidenអំឡុងកិច្ចប្រជុំកំពូល NATO កាលពីដើមខែមិថុនាកន្លងទៅ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានប្រកាសថាកងទ័ពទួរគីមានបំណងបន្តនៅការពារអាកាសយានដ្ឋានកាប៊ុល ដើម្បីជាជំនួយដល់ការដកទ័ពរបស់អស់លោក NATO។ ចាប់តាំងពីពេលនោះមក មានការចុះផ្សាយជាច្រើនថា ទួរគីធ្វើការចរចាជាមួយអាមេរិក ដើម្បីទទួលបានការគាំទ្រផ្នែកការទូត ហិរញ្ញវត្ថុ និងផ្នែកភ័ស្តុភារ ក្នុងការបន្តបេសកកម្មក្នុងការការពារព្រលានយន្តហោះមួយនេះ។ ទាក់ទិននឹងលទ្ធផលនឹងកិច្ចចរចាជាមួយសហរដ្ឋអាមេរិក រដ្ឋមន្ត្រីការពារជាតិទួរគីបានឲ្យដឹងថាការពិភាក្សានៅតែបន្តជាមួយ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd…
-
យុទ្ធជនតាលីបង់សម្លាប់ជនជាតិអាហ្វហ្គានីស្ថាន ២២ នាក់

មឹង ច័ន្ទសុម៉ានីតា យោងតាមរបាយការណ៍របស់ទូរទស្សន៍ CNN អ្នកប្រយុទ្ធតាលីបង់ បានសម្លាប់កងកុម្ម៉ង់ដូអាហ្វហ្គានីស្ថានចំនួន ២២ នាក់ទន្ទឹមនឹងនេះក៏មានវីដេអូជាច្រើន ត្រូវបានគេ បង្ហោះតាមប្រព័ន្ធអនឡាញអំពីហេតុការណ៏ជាក់ស្តែងនៃឧប្បត្តិហេតុនេះផងដែរ។ ការសម្លាប់នេះត្រូវបានធ្វើឡើង នៅថ្ងៃទី ១៦ ខែមិថុនា នៅទីប្រជុំជន Dawlat Abad ខេត្ត Faryab ដែលនៅជិតព្រំដែនអាហ្វហ្គានីស្ថានជាមួយ ប្រទេសតូមិននីស្ថាន។ របាយការណ៍របស់ CNN បាននិយាយថា ខ្លួនបានទទួលនិងផ្ទៀងផ្ទាត់វីដេអូជាច្រើននៃឧប្បត្តិហេតុនេះហើយក៏បាននិយាយជាមួយសាក្សីដែលបានឃើញផ្ទាល់ភ្នែកផងដែរ។ វីដេអូមួយ ដែលទទួលបានការចាប់អារម្មណ៏លើប្រព័ន្ធអ៊ីនធើណែតដែល បង្ហាញសាកសព របស់កម្លាំងកុម្ម៉ង់ដូពាសពេញផ្នែកខាងក្រៅនៃផ្សារមួយ។ សាក្សីបាននិយាយថា បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងដើម្បី កាន់កាប់ទីប្រជុំជនកម្លាំងកុម្ម៉ង់ដូ បានរងគ្រោះថ្នាក់ដោយផ្ទុះគ្រាប់រំសេវ ហើយត្រូវបានឡោមព័ទ្ធដោយក្រុមតាលីបង់។កាកបាទក្រហមក៏ បានបញ្ជាក់ដែរថា សាកសពនៃកុម្ម៉ង់ដូចំនួន ២២ ត្រូវបានរកឃើញ។ នៅក្នុងវីដេអូមួយ ដែលមានរយៈពេលប្រហែលជា ៤៥ វិនាទី អ្នកឈរមើលបាននិយាយបានថាជា ភាសាប៉ាតូតូជា ភាសាក្នុងស្រុកថា“ កុំបាញ់ពួកគេ កុំបាញ់ពួកគេ ខ្ញុំសូមមេត្តាកុំបាញ់ពួកគេ” នៅពេលដែលក្រុមជ្រុលនិយម តាលីបង់បានចាប់ផ្តើមបើកការវាយប្រហារយ៉ាង សាហាវបំផុតមួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថានចាប់តាំងពី សហរដ្ឋអាមេរិកបានបង្កើនការដកខ្លួនចេញពីប្រទេសដែលកំពុងមានសង្គ្រាមមួយនេះ។ លោក ប្រធានាធិបតី លោកBiden…
-
វេជ្ជបណ្ឌិតកំពូលថាឥណ្ឌា មិនអាចជៀសផុតពីរលកទី៣បានទេ

ក្រុមគ្រូពេទ្យកំពូលៗ និងពូកែៗរបស់ឥណ្ឌាបាន ដាស់តឿនថា រលកទីបីនៃជំងឺ កូវីដ១៩ គឺអាចវាយលុកគ្រប់ពេលដោយជៀសមិនរួចដោយសារការរឹតបន្តឹងការធ្វើដំណើរ មានចាប់ផ្តើមមានសភាពធូរស្រាលទូទាំងប្រទេស។ រូបថតនិងវីដេអូរបស់អ្នកទេសចរដែល ធ្វើដំណើរទៅកាន់គោលដៅពេញនិយម បានរីករាលដាលនៅតាមបណ្តាញសង្គមប៉ុន្មានថ្ងៃថ្មីៗនេះ។ វីដេអូនិងរូបថតបង្ហាញ ថា ពួកគេភាគច្រើនមិនបានពាក់ម៉ាស់រ និង រក្សាសង្គម នៅតាមទីសាធារណៈទេ។ ករណីថ្មី ប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌា បានធ្លាក់ចុះមកនៅត្រឹមជាង ៤០.០០០ នាក់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលធ្លាក់ចុះពីកម្រិតកំពូលនៃ ៤០០.០០០ នាក់នៅក្នុងខែឧសភា។ ការធ្លាក់ចុះនៃ. ចំនួននេះភាគច្រើន ត្រូវបានបណ្តាលមកពីការបិទទ្វារយ៉ាងតឹងរឹងដោយរដ្ឋដែលកំពុងត្រូវបានបន្ធូរបន្ថយ។ ទោះបីជាករណីឆ្លង កំពុងថយចុះក្តី អ្នកជំនាញបារម្ភ ថាប្រទេសឥណ្ឌា អាចប្រឈមនឹងហានិភ័យនៃការឆ្លងមេរោគទី ៣ ដ៏មានសក្តានុពលខណៈដែលជាង ៦% នៃប្រជាជន បានទទួលបានការចាក់វ៉ាក់សាំងពេញលេញនិងប្រហែល ២២%នៃប្រជាជនសរុប បានទទួលយ៉ាងហោចណាស់មួយដូស។ កាលពីខែមេសា មានមនុស្សរាប់លាននាក់ បានប្រមូលផ្តុំ គ្នានៅទីប្រជុំ ជន និងតំបន់ហិម៉ាល័យ ដើម្បីចូលរួមក្នុងពិធីបុណ្យ កូឡាម៉ាឡា ដែលធ្វើឲ្យមានការស្ទះកកកុញ។ ទោះបីជាទីក្រុងជាច្រើន បានជួបប្រទះការខ្វះខាតអុកស៊ីសែន និងគ្រែមន្ទីរពេទ្យយ៉ាងធ្ងន់ធ្ងរក៏ដោយ។ ហើយអ្វីដែលគួរឲ្យបារម្ភគឺអ្នកធ្វើដំណើរត្រឡប់មកវិញមួយចំនួន ដែលមកត្រឡប់មកពីចូលរួមពិធីបុណ្យ បានធ្វើតេស្តវិជ្ជមាន។ ប្រទេសឥណ្ឌាកំពុងប្រតិបតិ្តការចាក់វ៉ាក់សាំងចំនួនជាង៤…
-
ស្រ្តីកាន់សាសនាអ៊ីស្លាមរស់នៅប្រទេសកាណាដាភ័យខ្លាចពីសុវត្ថិភាពរបស់ពួកគេ

ការបៀតបៀន និងការយារយី ទៅលើស្ត្រីដែលកាន់សាសនាអ៊ីស្លាមបណ្តាលអោយស្ត្រីដែលរស់នៅប្រទេសកាណាដាមានការភ័យខ្លាចនឹងសុវត្ថិភាពរបស់ខ្លួន។ កាលពីប៉ុន្មានខែមុននេះ នៅប្រទេសកាណាដាមានការវាយប្រហារមួយទៅលើគ្រួសារកាន់សាសនាអ៊ីស្លាមដែលបង្ករដោយអ្នកបើកបររថយន្តម្នាក់បើកទៅបុកគ្រួសារនោះដែលបណ្តាលអោយមានអ្នកស្លាប់ និងរងរបួស។ អាជ្ញាធរបានសន្មត់ការវាយប្រហារនេះជាបទល្មើសស្អប់ខ្ពើមទៅលើអ្នកកាន់សាសនាអ៊ីស្លាម។ ហេតុការណ៍នេះជាហេតុការណ៍មួយដែលកើតមានឡើងទៅលើអ្នកកាន់សាសនាអ៊ីស្លាមនៅប្រទេសកាណាដា ដែលក្លាយជាហេតុការណ៌មួយធ្វើអោយអ្នកកាន់សាសនាអ៊ីស្លាមនៅទីនោះមានការភ័យខ្លាចពីសុវត្ថិភាពរបស់ខ្លួន។ លោកស្រី Nur ដែលជាជនជាតិសូម៉ាលីកាត់កាណាដា និងជាសហស្ថាបនិកនៃក្រុមប្រឹក្សាទំនាក់ទំនងស៊ីវិលរវាងអាហ្វ្រិកនិង កាណាដាបានបញ្ចេញភាពភ័យខ្លាចរបស់នាងបន្ទាប់ពីបានជួបប្រទះនឹងភាពរើសអ់ងនៅប្រទេសកាណាដាផ្ទាល់ ព្រមទាំងដឹងពីហេតុការណ៍មួយចំនួនទៅលើអ្នកកាន់សាសនាអ៊ីស្លាមដូចអនកស្រីដែរ។ តាមការស្រង់សម្តីរបស់សារព័ត៌មាន Aljazeera លោកស្រី Nur បាននិយាយថា៖« ស្ត្រីស្បែកខ្មៅកាន់សាសនាអ៊ីស្លាមកំពុងត្រូវបានគេវាយប្រហារ ហើយពួកគេត្រូវបានគេវាយប្រហារដោយសារតែការរើសអើងជាតិសាសន៍ស្បែកខ្មៅ ពួកគេត្រូវបានគេវាយប្រហារដោយសារតែជំនឿសាសនាអ៊ីស្លាម ហើយពួកគេត្រូវបានគេវាយប្រហារដោយសារតែពួកគេជាស្ត្រី។ ចំណុចទាំនេះធ្វើអោយយើងមិនប្រាកដថានឹងមានអ្វីកើតឡើងចំពោះយើងនៅពេលយើងចេញទៅខាងក្រៅ»។ គួរបញ្ជាក់ផងដែរថា កាលពីចុងខែមិថុនាបងប្អូនស្រីពីរនាក់ដែលជាស្ត្រីជនជាតិម៉ូស្លីមដែលស្លៀកសម្លៀកបំពាក់ហ៊ីចាប់ត្រូវបានវាយប្រហារដោយបុរសកាន់កាំបិត ហើយបុរសនោះបានបានជេរប្រមាថជាតិសាសន៍របស់អ្នកទាំងពីរលើផ្លូវមួយនៅខាងក្រៅទីក្រុង។ ក្នុងករណីផ្សេងទៀតស្ត្រីម៉ូស្លីមត្រូវបានគេបណ្តាញចេញ ឬគំរាមកំហែងខណៈពេលពួកគេរង់ចាំមធ្យោបាយធ្វើដំណើរសាធារណៈ។ ប៉ូលីស Edmonton បានទទួលសេចក្តីរាយការណ៍អំពីឧប្បត្តិហេតុចំនួន ៥ ដែលពាក់ព័ន្ធនឹងស្ត្រីស្បែកខ្មៅដែលពាក់ហ៊ីចាប់តាំងពីថ្ងៃទី ៨ ខែធ្នូឆ្នាំ ២០២០ ហើយអង្គភាពប្រឆាំងល្មើសរបស់កម្លាំងប៉ូលីសបានចាប់ខ្លួន និងបានធ្វើការចោទប្រកាន់ទៅលើជនសង្ស័យក្នុងករណីនីមួយៗ។ ការទាមទារឱ្យមានវិធានការណ៍បន្ថែមទៀតចំពោះស្ត្រីកាន់សាសនាអ៊ីស្លាមនៅ Edmonton កើតឡើងចំពេលប្រទេសកាណាដាអំពាវនាវឱ្យរដ្ឋាភិបាលអនុវត្តផែនការសកម្មភាពមួយចំនួនដើម្បីទប់ស្កាត់ការស្អប់ខ្ពើមសាសនាអ៊ីស្លាម។ សម្រាប់មនុស្សជាច្រើនការវាយប្រហារនៅខែមិថុនានៅរដ្ឋ Ontario ក៏ដូចជាការបាញ់សម្លាប់ដ៏សាហាវនៅឆ្នាំ ២០១៧ នៅឯវិហារអ៊ីស្លាមនៅក្នុងទីក្រុង Quebec និងការចាក់សម្លាប់កាលពីឆ្នាំមុននៅខាងក្រៅវិហារអ៊ីស្លាមមួយនៅចុងខាងលិចនៃទីក្រុង Toronto បង្ហាញពីបញ្ហាដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកកាន់សាសនាអ៊ីស្លាមដែលរស់នៅក្នុងប្រទេសកាណាដា។ តាមការស្រង់សម្តីរបស់សារព័ត៌មាន CBC លោកស្រី…
-
យុទ្ធជនតាលីបង់សម្លាប់ជនជាតិអាហ្វហ្គានីស្ថាន ២២ នាក់

យោងតាមរបាយការណ៍របស់ទូរទស្សន៍ CNN អ្នកប្រយុទ្ធតាលីបង់ បានសម្លាប់កងកុម្ម៉ង់ដូអាហ្វហ្គានីស្ថានចំនួន ២២ នាក់ទន្ទឹមនឹងនេះក៏មានវីដេអូជាច្រើន ត្រូវបានគេ បង្ហោះតាមប្រព័ន្ធអនឡាញអំពីហេតុការណ៏ជាក់ស្តែងនៃឧប្បត្តិហេតុនេះផងដែរ។ ការសម្លាប់នេះត្រូវបានធ្វើឡើង នៅថ្ងៃទី ១៦ ខែមិថុនា នៅទីប្រជុំជន Dawlat Abad ខេត្ត Faryab ដែលនៅជិតព្រំដែនអាហ្វហ្គានីស្ថានជាមួយ ប្រទេសតូមិននីស្ថាន។ របាយការណ៍របស់ CNN បាននិយាយថា ខ្លួនបានទទួលនិងផ្ទៀងផ្ទាត់វីដេអូជាច្រើននៃឧប្បត្តិហេតុនេះហើយក៏បាននិយាយជាមួយសាក្សីដែលបានឃើញផ្ទាល់ភ្នែកផងដែរ។ វីដេអូមួយ ដែលទទួលបានការចាប់អារម្មណ៏លើប្រព័ន្ធអ៊ីនធើណែតដែល បង្ហាញសាកសព របស់កម្លាំងកុម្ម៉ង់ដូពាសពេញផ្នែកខាងក្រៅនៃផ្សារមួយ។ សាក្សីបាននិយាយថា បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងដើម្បី កាន់កាប់ទីប្រជុំជនកម្លាំងកុម្ម៉ង់ដូ បានរងគ្រោះថ្នាក់ដោយផ្ទុះគ្រាប់រំសេវ ហើយត្រូវបានឡោមព័ទ្ធដោយក្រុមតាលីបង់។កាកបាទក្រហមក៏ បានបញ្ជាក់ដែរថា សាកសពនៃកុម្ម៉ង់ដូចំនួន ២២ ត្រូវបានរកឃើញ។ នៅក្នុងវីដេអូមួយ ដែលមានរយៈពេលប្រហែលជា ៤៥ វិនាទី អ្នកឈរមើលបាននិយាយបានថាជា ភាសាប៉ាតូតូជា ភាសាក្នុងស្រុកថា“ កុំបាញ់ពួកគេ កុំបាញ់ពួកគេ ខ្ញុំសូមមេត្តាកុំបាញ់ពួកគេ” ។ នៅពេលដែលក្រុមជ្រុលនិយម តាលីបង់បានចាប់ផ្តើមបើកការវាយប្រហារយ៉ាង សាហាវបំផុតមួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថានចាប់តាំងពី សហរដ្ឋអាមេរិកបានបង្កើនការដកខ្លួនចេញពីប្រទេសដែលកំពុងមានសង្គ្រាមមួយនេះ។ លោក ប្រធានាធិបតី លោកBiden ក៏បាននិយាយថា…
-
មនុស្សជាង ១០០ នាក់ត្រូវបានចាប់ និងបាត់ខ្លួនក្នុងបាតុកម្មទ្រង់ទ្រាយធំនៅគុយបា

ហាវ៉ាណា៖ ក្រុមសង្កេតការណ៍ និង ក្រុមសកម្មជន អះអាងថាមនុស្សចំនួន ១០០ នាក់រួមទាំងអ្នកកាសែតឯករាជ្យ និងសកម្មជនប្រឆាំងផងនោះ ត្រូវបានចាប់ខ្លួនឬកំពុងបាត់ខ្លួនក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសគុយបា។ មកទល់ពេលនេះ រដ្ឋាភិបាលគុយបាមិនទាន់បានបញ្ជាក់ថា មានមនុស្សប៉ុន្មាននាក់ត្រូវបានចាប់ខ្លួន ឬរងរបួសនោះទេ ប៉ុន្តែយោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសនេះ យ៉ាងហោចណាស់បុរសម្នាក់ត្រូវបានសម្លាប់អំឡុងពេលប៉ះទង្គិចជាមួយកងកម្លាំងប៉ូលីសកាលពីថ្ងៃចន្ទ។ មហាបាតុកម្ម បានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ ទី ១១ កក្កដា ខណៈប្រទេសនេះកំពុងមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល ៣០ ឆ្នាំដោយសារកង្វះអគ្គិសនី ស្បៀង និងថ្នាំពេទ្យ ហើយការរីករាលដាលនៃជំងឺកូវីដ-១៩ កាន់តែអាក្រក់ទៅៗ។ មេដឹករដ្ឋាភិបាលលោកប្រធានាធិបតី Miguel Díaz-Canel បានចោទប្រកាន់ថា ការដាក់ទណ្ឌកម្មរបស់អាមេរិកគឺជាមេនៃបញ្ហាទាំងអស់នេះ ហើយថា ការផ្ទុះឡើងនៃបាតុកម្មគឺជាលទ្ធផលនៃយុទ្ធនាការតាមបណ្ដាញសង្គមរបស់សហរដ្ឋអាមេរិក បំផុសបំផុលប្រជាជន បង្ករឱ្យប្រទេសរបស់ខ្លួនធ្លាក់ក្នុងភាពចលាចល។ ទំនាក់ទំនងអាមេរិក-គុយបា ស្ថិតក្នុងចំណុចទាបបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយរដ្ឋបាលរបស់លោកត្រាំ បានដាក់ចេញនូវវិធានការសេដ្ឋកិច្ចតឹងរឹងបំផុតមួយចំនួនប្រឆាំងនឹងប្រទេសគុយបា ខណៈដែលរដ្ឋបាលរបស់លោកបៃដិន ហាក់ស្ទាក់ស្ទើរនឹងដកទណ្ឌកម្មនេះចេញ។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមានរដ្ឋាភិបាលគុយបាមិនឱ្យបង្ក្រាបពលរដ្ឋរបស់ខ្លួនកាលពីថ្ងៃចន្ទ ប៉ុន្តែលោក Díaz-Canel បានហៅក្រុមបាតុករថាជាឧក្រិដ្ឋជន។ ប្រភព៖ CNN
-
ផែនការការបើកច្រកធ្វើដំណើរតាមយន្តហោះរវាងសិង្ហបុរី-ហុងកុងនៅមិនច្បាស់ការ

ផែនការការឲ្យធ្វើដំណើរចេញ-ចូលដោយមិនឆ្លងកាត់ការធ្វើចត្តាឡីស័ក ឬ ជាភាសាអង់គ្លេសហៅថា Travel Bubble រវាងសិង្ហបុរី និងហុងកុងស្ថិតសភាពមិនប្រាកដប្រជាក្រោយពីពន្យារជាច្រើនដង រយៈពេលប៉ុន្មានខែចុងក្រោយមកនេះ។ យោងតាមការចុះផ្សាយរបស់ Straitstimes បានឲ្យដឹងថា កាលពីម្សិលមិញ ភាគីទាំងពីរគ្រោងនឹងប្រកាសដាក់ឲ្យដំណើរការផែនការនេះឡើងវិញ ត្រូវបានលុបចោលនៅនាទីចុងក្រោយ។ បើយោងតាមផែនការដាក់ដំណើរការជាថ្មីនេះ ទាំងអ្នកដំណើរមកពីសិង្ហបុរី និងហុងកុងត្រូវតែចាក់វ៉ាក់សាំងឲ្យបាន ២ដូស មុននឹងអាចធ្វើដំណើរក្នុងយន្តហោះ ដែលមានការរៀបចំរួចជាស្រេច។ យ៉ាងណាមិញ សមាជិកសភាហុងកុងមួយចំនួនបានជំរុញឲ្យរដ្ឋាភិបាលស្វយ័តហុងកុងលុបផែនការនេះចោល ដោយសារតែសិង្ហបុរីកំពុងតែដកខ្លួនចេញពី «យុទ្ធសាស្ត្រសូន្យករណី» ដែលជាយុទ្ធសាស្ត្រធ្វើយ៉ាងណាមិនឲ្យករណីវិជ្ជមាននៃជំងឺកូវីដ-១៩។ សមាជិកសភាទាំងនេះបានសម្អាងយកហេតុផលថា ប្រសិនបើហុងកុងមិនមានករណីជំងឺកូវីដ-១៩ នោះដែនដីនេះអាចបើកព្រំដែនជាមួយចិនដីគោកបាន។ ខាងភាគីសិង្ហបុរីឯណេះវិញបានប្រាប់សារព័ត៌មាន Straitstimes ថា ភាគីទាំងពីរនៅតែរក្សាទំនាក់ទំនងជាមួយគ្នា ពាក់ព័ន្ធនឹងបញ្ហានេះ ហើយនឹងប្រកាសផែនការណាមួយនៅក្នុងពេលខាងមុខ៕ ប្រភព៖ Straitstimes