Category: ព័ត៌មានអន្តរជាតិ

  • កម្មករ០៧នាក់រងផលប៉ះពាល់សុខភាព ក្រោយលេចធ្លាយឧស្ម័នគីមីក្នុងរោងចក្រថាមពលនុយក្លេអ៊ែរនៅជប៉ុន

    កម្មករ០៧នាក់រងផលប៉ះពាល់សុខភាព ក្រោយលេចធ្លាយឧស្ម័នគីមីក្នុងរោងចក្រថាមពលនុយក្លេអ៊ែរនៅជប៉ុន

    ជប៉ុន៖ កម្មករ០៧នាក់បានត្អូញត្អែរពីការវិលមុខ ក្អួតចង្អោរ និងឈឺក្បាល នៅក្នុងអគារគ្រប់គ្រងស្ថានីយ៍ថាមពលនុយក្លេអ៊ែរ Onagawa ក្រោយស្រូបយកសារធាតុពុលអ៊ីដ្រូសែនស៊ុលហ្វីត នេះបើតាមសារព័ត៌មានក្នុងស្រុករបស់ជប៉ុន ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ ក្រុមហ៊ុន Tohoku Electric Power Co., Inc. បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ នៅក្នុងថ្ងៃអង្គារសប្តាហ៍នេះថា សារធាតុពុលអ៊ីដ្រូសែនស៊ុលហ្វីត ត្រូវបានលេចធ្លាយចេញពីធុងដែលផ្ទុកសារធាតុរាវ ហើយហូរចូលក្នុងបន្ទប់ត្រួតពិនិត្យតាមរយៈបំពង់បង្ហូរ ៕ ប្រភព៖ CGTN

  • ថៃ​ប្រកាស​ឆ្លង​កូ​វី​ដ​ថ្មី​ជិត​១​ម៉ឺន​នាក់​ ​ស្លាប់​ជិត​៩​០​នាក់​ទៀត​ ​ព្រឹកនេះ​!

    ថៃ​ប្រកាស​ឆ្លង​កូ​វី​ដ​ថ្មី​ជិត​១​ម៉ឺន​នាក់​ ​ស្លាប់​ជិត​៩​០​នាក់​ទៀត​ ​ព្រឹកនេះ​!

    អាជ្ញាធរ​សុខាភិបាល​ថៃ​ ​នា​ថ្ងៃពុធ​ទី​ ​១​៤​ ​កក្កដា​ ​២​០​២​១​នេះ​ ​បាន​ប្រកាស​ថា​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​ ​ថៃ​មាន​ឆ្លង​កូ​វី​ដ​១​៩​ ​ករណី​ថ្មីៗ​ចំនួន​៩​៣​១​៧​នាក់​ ​និង​ស្លាប់​មនុស្ស​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​៨​៧​នាក់​បន្ថែម​ទៀត​។​ ​ករណី​ឆ្លង​ថ្មី​បន្ថែម​ទៀត​នេះ​ ​ធ្វើឲ្យ​ថៃ​មាន​អ្នក​កើត​កូ​វី​ដ​១​៩​ ​សរុប​ចំនួន​៣​៦​៣​០​២​៩​នាក់​ហើយ​ ​ខណៈ​អ្នក​ស្លាប់​ក្នុង​ប្រទេស​ថៃ​កើន​ដល់​២​៩​៣​៤​នាក់​ហើយ​ដែរ​។​ ​ប្រភព​បាន​បញ្ជាក់​ដែរ​ថា​ ​ក្នុងចំណោម​ឆ្លង​ថ្មី​ជិត​១​ម៉ឺន​នាក់​ ​ក៏​នៅតែ​បន្ត​មាន​ឆ្លង​ក្នុង​ពន្ធ​នាគា​រ​ចំនួន​១​២​៩​នាក់​ទៀត​ដែរ​៕​​

  • ស្ថាប័នជាង៤០របស់សហរដ្ឋអាមេរិកស្នើអោយរដ្ឋបាលលោក ចូ បៃដិន បញ្ឈប់ការប្រឈមមុខជាមួយចិន ហើយចាប់យកកិច្ចសហប្រតិបត្តិការជាអាទិភាព

    ស្ថាប័នជាង៤០របស់សហរដ្ឋអាមេរិកស្នើអោយរដ្ឋបាលលោក ចូ បៃដិន បញ្ឈប់ការប្រឈមមុខជាមួយចិន ហើយចាប់យកកិច្ចសហប្រតិបត្តិការជាអាទិភាព

    អាមេរិក៖ ស្ថាប័ន-អង្គភាពច្រើនជាង៤០របស់សហរដ្ឋអាមេរិកបានផ្ញើលិខិតមួយទៅកាន់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងសមាជិកសភា កាលពីថ្ងៃពុធសប្តាហ៍កន្លងទៅ ដោយជំរុញអោយពួកគេផ្តល់អាទិភាពដល់កិច្ចសហប្រតិ បត្តិការជាមួយប្រទេសចិនស្តីពីបញ្ហាប្រែប្រួលអាកាសធាតុ និងទប់ស្កាត់វិធីប្រឈមមុខរបស់ខ្លួន ។ស្ថាប័ន-អង្គភាពទាំងនោះបានធ្វើការអំពាវនាវដល់រដ្ឋបាលរបស់លោក ចូ បៃដិន និងសមាជិកសភាទាំងអស់អោយពិចារណានូវវិធីសាស្រ្តបដិវត្តដែលលេចធ្លោចំពោះទំនាក់ទំនងរវាងចិន-សហរដ្ឋអាមេរិក និង ផ្តល់អាទិភាពដល់ពហុភាគីនិយមការទូត ព្រមទាំងកិច្ចសហប្រតិ បត្តិការជាមួយប្រទេសចិន ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ ។ ក្រុមទាំងនោះមិនមែនធ្វើតែម្នាក់ឯងទេ ក្នុងការជំរុញអោយអ្នកនយោបាយអាមេរិកច្រានចោលវិធីសាស្រ្តប្រឈមមុខដាក់ចិន និងបន្តកិច្ចសហប្រតិបតិ្តការជាមួយចិន ដើម្បីដោះស្រាយបញ្ហានានា ក្នុងនោះមានដូចជាវិបត្តិអាកាសធាតុជាដើម ។តួយ៉ាងនៅថ្ងៃទី០១ ខែកក្កដាកន្លងទៅ ស្ថាប័ន-អង្គការចំនួន២៨របស់សហរដ្ឋអាមេរិក នៅក្នុងលិខិតរួមមួយបានអំពាវនាវដល់ប្រធានសភាលោក Nancy Pelosi អោយជួយលើកកម្ពស់វិធីសាស្រ្តសន្តិសុខជាតិដែលមានតុល្យភាព និងសមហេតុផលជាងមុន ក្នុងការប្រកួតប្រជែងជាមួយចិន និងបដិសេធនូវគោលការណ៍ដែលបានដាក់ចេញនៅក្នុងច្បាប់ច្នៃប្រឌិត និងការប្រកួតប្រជែងរបស់សហរដ្ឋអាមេរិកដែលត្រូវបានព្រឹទ្ធសភាអនុម័តកាលពីមួយខែមុន ដែលនឹងបង្កើនភាពតានតឹងក្នុងតំបន់ដោយមិនចាំបាច់ ៕ ប្រភព៖ CGTN

  • ប្រេសិតពិសេសរបស់លោក ចូ បៃដិន បំពេញទស្សនកិច្ចនៅរុស្ស៊ីរយៈពេល០៣ថ្ងៃ ដោយផ្តោតសំខាន់លើបញ្ហាប្រែប្រួលអាកាសធាតុ

    ប្រេសិតពិសេសរបស់លោក ចូ បៃដិន បំពេញទស្សនកិច្ចនៅរុស្ស៊ីរយៈពេល០៣ថ្ងៃ ដោយផ្តោតសំខាន់លើបញ្ហាប្រែប្រួលអាកាសធាតុ

    អាមេរិក៖ បេសកជនពិសេសទទួលបន្ទុកកិច្ចការអាកាសធាតុរបស់អាមេរិកលោក ចន ឃែរី បានជួបជាមួយមន្រ្តីជាន់ខ្ពស់រុស្ស៊ីនៅក្នុងទីក្រុងមូស្គូ ក្នុងនោះរួមមានទាំងរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរូវ ផងដែរ ដើម្បីធ្វើកិច្ចពិភាក្សាស្តីពីសកម្មភាពរួមគ្នាដែលមានសក្តានុពលលើបញ្ហាប្រែប្រួលអាកាសធាតុ ។ លោក ឃែរី បានធ្វើដំណើរទៅដល់រុស្ស៊ីកាលពីថ្ងៃទី១២ ខែកក្កដា សម្រាប់ការបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅក្នុងប្រទេសមួយនេះ ។ លោក ឃែរី បាននិយាយថា ប្រទេសទាំងពីរមានបន្ទប់ដើម្បីសហការគ្នាលើបញ្ហាប្រែប្រួលអាកាសធាតុនេះ ហើយប្រហែលជាអាចបើកឱកាសកាន់តែប្រសើរលើបញ្ហាផ្សេងៗទៀតដូចដែលយើងធ្វើសហប្រតិបត្តិការលើបញ្ហានេះ ។ លោក ឃែរី បន្ថែមថា បញ្ហាប្រែប្រួលអាកាសធាតុ គឺមានសារៈសំខាន់ដូចបញ្ហាផ្សេងៗដែលលោកបានចរចាជាមួយរុស្ស៊ីកាលពីពេលមុន ក្នុងនោះមានទាំងអាវុធនុយក្លេអ៊ែរផងដែរ ហើយថា ទាំងសហរដ្ឋអាមេរិក និងរុស្ស៊ី គឺជាប្រទេសដែលបានចូលរួមចំនែកខ្ពស់បំផុតចំពោះឧស្ម័នផ្ទះកញ្ចក់ ដូច្នេះមានទំនួលខុសត្រូវក្នុងការធ្វើសកម្មភាពប្រឆាំងនឹងបញ្ហាប្រែប្រួលអាកាសធាតុ ។ គួរកត់សម្គាល់ ការប្រែប្រួលអាកាសធាតុ ជាគឺបញ្ហាតែមួយគត់ដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបមានឆន្ទៈចូលរួមដោះស្រាយជាមួយប្រទេសរុស្ស៊ី ៕ ប្រភព៖ CGTN

  • ម៉ាឡេស៊ីបិទមជ្ឈមណ្ឌលចាក់វ៉ាក់សាំង បន្ទាប់ពីអ្នកស្ម័គ្រចិត្ត និងបុគ្គលិកពេទ្យជាង២០០នាក់ធ្វើតេស្តវិជ្ជមានកូវីដ-១៩

    ម៉ាឡេស៊ីបិទមជ្ឈមណ្ឌលចាក់វ៉ាក់សាំង បន្ទាប់ពីអ្នកស្ម័គ្រចិត្ត និងបុគ្គលិកពេទ្យជាង២០០នាក់ធ្វើតេស្តវិជ្ជមានកូវីដ-១៩

    ម៉ាឡេស៊ី៖ រដ្ឋមន្ត្រីម៉ាឡេស៊ីទទួលបន្ទុកការចាក់ថ្នាំបង្ការជំងឺកូវីដ១៩រលោក ខៃរី ចាម៉ាលូឌីន (Khairy Jamaluddin) បញ្ជាក់ថា មជ្ឈមណ្ឌលចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩មួយកន្លែងត្រូវបានបញ្ជាអោយបិទ ដើម្បីធ្វើអនាម័យនៅថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីអ្នកស្ម័គ្រចិត្ត និងបុគ្គលិកជាង២០០នាក់នៅទីនោះ ធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩កាលពីចុងសប្ដាហ៍មុន ។លោក ខៃរី ចាម៉ាលូឌីន បានប្រាប់អ្នកសារព័ត៌មានថា អ្នកដែលឆ្លងជម្ងឺកូវីដ១៩ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែកក្កដា នៅមជ្ឈមណ្ឌលដែលស្ថិតនៅចម្ងាយ២៥គីឡូម៉ែត្រខាងក្រៅទីក្រុងកូឡាឡាំពួរនោះ ត្រូវបានណែនាំអោយនៅដាច់ដោយឡែកសម្រាប់រយៈពេល១០ថ្ងៃ ។ បើតាមលោក ខៃរី មជ្ឈមណ្ឌលនោះ មានសមត្ថភាពចាក់វ៉ាក់សាំងប្រមាណ៣ពាន់ដូសជារៀងរាល់ថ្ងៃ ហើយក្នុងចំណោមបុគ្គលិក និងអ្នកស្ម័គ្រចិត្ត៤៥៣នាក់ដែលត្រូវបានពិនិត្យនោះ មាន២០៤នាក់រកឃើញវិជ្ជមាន ។សូមជម្រាបផងដែរថា ម៉ាឡេស៊ីមានអត្រាឆ្លងខ្ពស់បំផុតមួយក្នុងចំណោមប្រទេស អាស៊ីអាគ្នេយ៍ ក៏ប៉ុន្តែក៏មានអត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ខ្ពស់បំផុតមួយ ផងដែរ ដោយ២៥ភាគរយនៃចំនួនប្រជាជន៣២លាននាក់របស់ខ្លួន បានទទួលការចាក់វ៉ាក់សំាងយ៉ាងហោចណាស់ក៏មួយដូសដែរ ៕ ប្រភព៖ CNA

  • ថៃចេញមុខការពារការចាក់វ៉ាក់សាំង Covid-19 ពីរប្រភេទផ្សេងគ្នា បើទោះជាអង្គការសុខភាពពិភពលោក (WHO) ទើបព្រមានពីហានិភ័យ

    ថៃចេញមុខការពារការចាក់វ៉ាក់សាំង Covid-19 ពីរប្រភេទផ្សេងគ្នា បើទោះជាអង្គការសុខភាពពិភពលោក (WHO) ទើបព្រមានពីហានិភ័យ

    ថៃ៖ នៅថ្ងៃអង្គារសប្តាហ៍នេះ ប្រទេសថៃ​បានចេញមុខ​ការពា​រការ​ចាក់​វ៉ាក់សាំងចម្រុះ ក្នុងគោលបំណង​ប្រយុទ្ធ​ប្រឆាំងនឹង​កំណើន​ករណីឆ្លង​ជំងឺ​កូវី​ដ​១៩ បន្ទាប់ពី​អ្នកវិទ្យាសាស្ត្រ​កំពូល​របស់​អង្គការ​សុខភាព​​ពិភពលោក ​(WHO) ទើប​បាន​ព្រមាន​ថា​ ​វា​ជា​និន្នាការ​គ្រោះថ្នាក់​​មួយ ដែល​មិន​មាន​ការគាំទ្រ​ដោយ​ភស្តុ​ង​តាង ​។​ ​ប្រធាន​ផ្នែក​វីរុស​របស់ថៃ​ លោក យ៉ុង ពូ​វ៉ូ​រ៉ា​វ៉ាន (Yong Poovorawan) បញ្ជាក់ថា វិធី​នេះ​ (ការចាក់វ៉ាក់សាំងចម្រុះ) អាច​ជា​ការបញ្ចូល​គ្នា​រវាង​វ៉ាក់សាំង​អសកម្ម​Sinovac ជាមួយ​វ៉ាក់សាំង​ប្រើ​បច្ចេកវិទ្យា ​viral vector​ ដូចជា​វ៉ាក់សាំង​AstraZeneca ។ ​យើង​មិន​អាច​រង់ចាំ​ដល់​ទៅ​១២​សប្តាហ៍ ​(​សំរាប់​ប្រសិទ្ធភាព​វ៉ាក់សាំង​ដូស​បន្ថែម​) ក្នុង​បរិបទ​ផ្ទុះជំងឺ​កូវី​ដ​ដូច​សព្វថ្ងៃ​នេះទេ ប៉ុន្តែ​នៅ​ពេល​អនាគត បើ​មាន​វ៉ាក់សាំង​ល្អប្រសើរ​ជាង​…​ យើង​នឹង​ស្វែងរក​វិធី​គ្រប់​​គ្រង​សភាពការណ៍​ល្អ​ជាង​នេះ​ ​។ លោក យ៉ុង ពូ​វ៉ូ​រ៉ា​វ៉ាន បានអះអាងបែបនេះ មួយថ្ងៃ​បន្ទាប់ពី​ប្រធានផ្នែក​វិទ្យាសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) លោកស្រី ស៊ូម្យ៉ា ស្វាមីណាថាន (Soumya Swaminathan) ​បាន​ហៅ​យុទ្ធសាស្ត្រ​នេះ​ថា​ ជា​​និន្នាការ​គ្រោះថ្នាក់​​មួយ ​និងថា ​មិន​មាន​ទិន្នន័យ ​ឬ​ភស្តុ​ង​តាង​អំពី​​ប្រសិទ្ធភាព​ ​នៃការចាក់​វ៉ាក់សាំង​ចម្រុះគ្នានោះទេ ។ ទោះជាយ៉ាងណា អាជ្ញាធរថៃ​​និយាយថា ពួកគេ​នឹង​ចាក់​បញ្ចូល​គ្នា​នូវវ៉ាក់សាំង​AstraZeneca​ បន្ថែម​លើ​វ៉ាក់សាំង ​Sinovac…

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៨លាន៥៧ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៦ម៉ឺននាក់ និងជាសះស្បើយ១៧២លាន៤០ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៨លាន៥៧ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៦ម៉ឺននាក់ និងជាសះស្បើយ១៧២លាន៤០ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៨លាន៥៧ម៉ឺន៩ពាន់៦១៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៦ម៉ឺន៥ពាន់៣២៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧២លាន៤០ម៉ឺន៦ពាន់២៧៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៨០ម៉ឺន៧ពាន់៨១៣នាក់ ស្លាប់ចំនួន៦២ម៉ឺន៣ពាន់៤៣៥នាក់ និងជាសះស្បើយចំនួន២៩លាន៣០ម៉ឺន៤ពាន់៤៥១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៩៤ម៉ឺន៤ពាន់៩៤៩នាក់ ស្លាប់៤១ម៉ឺន១ពាន់៤៣៩នាក់ និងជាសះស្បើយ៣០លាន៩ម៉ឺន៧ពាន់៩៦នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន១៥ម៉ឺន២ពាន់៦៥នាក់ ស្លាប់ចំនួន៥៣ម៉ឺន៥ពាន់៩២៤នាក់ និងជាសះស្បើយ១៧លាន៧៧ម៉ឺន៦១៧នាក់ ៕ ប្រភព៖ worldometers

  • អឺរ៉ុប​ចង់​ប្រកួត​ប្រជែង​យុទ្ធសាស្ត្រ​ក្រវាត់​ និង​ផ្លូវ​របស់​ចិន ជា​មួយ​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​ពិភពលោក

    អឺរ៉ុប​ចង់​ប្រកួត​ប្រជែង​យុទ្ធសាស្ត្រ​ក្រវាត់​ និង​ផ្លូវ​របស់​ចិន ជា​មួយ​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​ពិភពលោក

    ប្រែសម្រួលដោយ៖ សុខ វេងឈាង កាលពី​ថ្ងៃច័ន្ទ​នេះ​ រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​បាន​ឯកភាព​ចាប់​ផ្ដើម​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​សកល​មួយ​ដែល​នឹង​តភ្ជាប់​អឺរ៉ុប​ទៅ​នឹង​ពិភពលោក​ ដែល​នេះ​ជា​ជំហាន​ចុង​ក្រោយ​បង្អស់​របស់​ពួកគេ បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​ និង​កិច្ច​សន្យា​ប្រហាក់​ប្រហែល​នេះ​ ជា​មួយ​នឹង​ឥណ្ឌា​ ជប៉ុន​ និង​ក្រុម​ប្រទេស​អ្នក​មាន​ទាំង​៧ ឬហៅថា​​ G7​។ រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​លោក​ Heiko Maas បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់​បាន​ជួប​សមភាគី​អឺរ៉ុប​នៅ​ក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក​ថា​៖ «យើង​ឃើញ​ប្រទេស​ចិន​ប្រើប្រាស់​មធ្យោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដើម្បី​បង្កើន​ឥទ្ធិពល​នយោបាយ​របស់​ខ្លួន​នៅ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក។ វា​គ្មាន​ប្រយោជន៍​អ្វី​ក្នុង​ការ​ស្រែក​ថ្ងូរ​អំពី​បញ្ហា​នេះ​ទេ យើង​ត្រូវ​តែ​ផ្ដល់​ជម្រើស​ផ្សេង​»​។ លោក​បាន​បន្ថែម​ទៀត​ថា​៖ «វា​សំខាន់​ណាស់​ដែល​សហភាព​អឺរ៉ុប​សម្របសម្រួល​វា​(ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ) យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​សហរដ្ឋអាមេរិក​»។​ សហភាព​អឺរ៉ុប​បាន​ចុះ​ហត្ថលេខា​លើ​ភាព​ជា​ដៃគូ​ជា​មួយ​ជប៉ុន និង​ឥណ្ឌា​រួច​ហើយ ដើម្បី​សម្រប​សម្រួល​គម្រោង​ដឹក​ជញ្ជូន​ ថាមពល និង​ឌីជីថល​ ដើម្បី​តភ្ជាប់​អឺរ៉ុប​និង​អាស៊ី​។ ​ទីក្រុង​តូក្យូ និង​ញូដេលី​មាន​ការ​ព្រួយបារម្ភ​អំពី​ការ​ផ្ដល់​ជំនួយ​ និង​ប្រាក់​កម្ចី​មិន​រើស​មុខ​ដោយ​ចិន ដែល​ពួកគេ​និយាយ​ថា​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​ក្រីក្រ​ជាប់​ជំពាក់​ក្រុង​ប៉េកាំង ពី​ព្រោះ​ពួកគេ​ត្រូវ​បង្ខំ​ចិត្ត​យក​បំណុល​ដ៏​ច្រើន​បែប​នេះ​។ យុទ្ធសាស្ត្រ​របស់​អឺរ៉ុប​ ដែល​មាន​ឈ្មោះ​ថា​ «អឺរ៉ុប​ដែល​តភ្ជាប់​នឹង​ពិភពលោក​» មិន​បាន​និយាយ​ទាក់ទង​នឹង​ប្រទេស​ចិន​ទេ ហើយ​រដ្ឋមន្ត្រី​ការបរទេស​ជើងចាស់​លុចហ្សំបួរ​លោក​ Jean Asselborn បាន​និយាយ​ថា​អឺរ៉ុប​មិន​គួរ​ធ្វើ​ប្រទេស​ចិន​ឱ្យ​ក្លាយ​ជា​សត្រូវ​ទេ​ ដោយ​កត់​សម្គាល់​ថា​ក្នុង​មួយ​ឆ្នាំ​ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​លក់​រថយន្ត​នៅ​ចិន​បាន​ច្រើន​ជាង​នៅ​អាល្លឺម៉ង់​ទៅ​ទៀត​។ ចាប់​តាំង​ពី​ឆ្នាំ ២០១៣ ប្រទេស​ចិន​បាន​ចាប់​ផ្ដើម​គម្រោង​សាងសង់​នៅ​ជាង ៦០ ប្រទេស​ ក្នុង​គោលបំណង​កសាង​បណ្ដាញ​ផ្លូវ​គោក​និង​សមុទ្រ ដើម្បី​តភ្ជាប់​ប្រទេស​ខ្លួន​ជា​មួយ​អាស៊ី​អាគ្នេយ៍ អាស៊ី​កណ្ដាល មជ្ឈិម​បូព៌ា អឺរ៉ុប​និង​អាហ្វ្រិក​។…

  • អាមេរិក​ពិចារណា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ឌីជីថល​ដើម្បី​ប្រឆាំង​​មហា​អំណាច​​​​នៅ​អាស៊ីគឺ​​ចិន

    អាមេរិក​ពិចារណា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ឌីជីថល​ដើម្បី​ប្រឆាំង​​មហា​អំណាច​​​​នៅ​អាស៊ីគឺ​​ចិន

    ប្រែសម្រួលដោយ៖ ហួន ​ឌីណា ​វ៉ាស៊ីនតោន​៖ ​មន្ត្រី​សេតវិមាន​កំពុង​ពិភាក្សា​សំណើ​​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ឌីជីថល​ដែល​គ្រប​ដណ្តប់​លើ​សេដ្ឋកិច្ច​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ ខណៈ​រដ្ឋបាលបៃដិន​​ស្វែង​រក​មធ្យោបាយ​ដើម្បី​ពិនិត្យ​មើល​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​។​ ​ យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Bloomberg​ ដែល​បាន​ដក​ស្រង់​សម្ដី​​ប្រភព​ដើម​ផ្សេង​គ្នា​​សុំ​មិន​បញ្ចេញ​ឈ្មោះ​​ សេចក្តី​លម្អិត​នៃ​កិច្ច​ព្រម​ព្រៀង​សក្តានុ​ពល​ស្ថិត​នៅ​ជា​សេចក្តី​ព្រាង​នៅ​ឡើយ​ ប៉ុន្តែ​កតិកា​សញ្ញា​អាច​ត្រូវ​បាន​ចូល​រួម​ដោយ​បណ្តា​ប្រទេស​ដូចជា​ កាណាដា ​ឈីលី​ ជប៉ុន​ ម៉ាឡេស៊ី​ អូស្ត្រាលី​​ នូវែលសេឡង់​ និង​សិង្ហបុរី​ជាដើម​។​ ហើយ​កិច្ច​ព្រម​ព្រៀង​នេះ​ទៀត​សោត​ ក៏​អាច​ដាក់​ចេញ​នូវ​ស្តង់ដារ​សម្រាប់​សេដ្ឋកិច្ច​លើ​ប្រព័ន្ធឌីជីថល (អ៊ីនធឺណែត)​​ រួម​ទាំង​ច្បាប់​ស្តី​ពី​ការ​ប្រើប្រាស់​ទិន្នន័យ​ ការ​សម្រប​សម្រួល​ពាណិជ្ជកម្ម​ និង​ការ​រៀប​ចំ​គយ​អេឡិចត្រូនិក​។​ គម្រោង​នេះ ​ក៏​នឹង​បង្ហាញ​ថា​ រដ្ឋ​បាល​លោក​ បៃដិន​ ចាប់​អារម្មណ៍​ក្នុង​ការ​ស្វែ​ង​រក​ឱកាស​ពាណិជ្ជកម្ម​ថ្មី​បន្ទាប់​ពី​ចំណាយ​ពេល​ជា​ច្រើន​ខែ​ដំបូង​របស់​ខ្លួន​ផ្តោត​លើ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ដែល​មាន​ស្រាប់​ ជា​ជាង​ការចរចា​ជាមួយ​ប្រទេស​អង់គ្លេស​ និង​កេនយ៉ា​ ដែល​បន្សល់​ទុក​ពី​រដ្ឋបាល​របស់​លោក ​ត្រាំ​។​ ​ចំណុច​​ចម្បង​​នៃ​គោល​នយោបាយ​នេះ​ ប្រហែល​ជា​នឹង​តំណាង​ឱ្យ​កិច្ចខិត​ខំ​ប្រឹងប្រែង​ដំបូង​របស់​រដ្ឋបាល​លោក​​បៃដិន​ ដើម្បី​បង្ហាញ​ផែនការ​សេដ្ឋកិច្ច​សម្រាប់​តំបន់​ដែល​មាន​សេដ្ឋកិច្ច​និង​យុទ្ធសាស្ត្រ​សំខាន់​បំផុត​នៅ​លើ​ពិភពលោក​ ​ក្រោយ​ពី​អតីត​ប្រធានា​ធិបតី​លោក​​ដូណាល់ ​ត្រាំ ​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​ពី​ការ​ចរចា​​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ភាព​ជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​កាល​ពី​ឆ្នាំ ​២០១៧​។ ​មន្រ្តី​សេត​វិមាន​ម្នាក់​បាន​និយាយ​​ថា​ មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ការ​សម្រេច​ចិត្ត​ណាមួយ​កើត​ឡើង​ទេ​ ប៉ុន្តែ​រដ្ឋបាល​របស់​ខ្លួន​មាន​ចេតនា​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​លើ​ទំនាក់​ទំនង​​ជាមួយ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ ក្នុង​វិស័យ​ជា​ច្រើន​រួម​ទាំង​វិស័យ​ពាណិជ្ជកម្ម​ឌីជីថល​។​ ​ អ្នក​តស៊ូ​មតិ​សម្រាប់​កិច្ច​ព្រម​ព្រៀង​បែប​នេះ​ រួម​មាន​ទាំង​អតីត​តំណាង​ពាណិជ្ជកម្ម​ស្តី​ទី​សហរដ្ឋ​អាមេរិក​លោក​ Wendy ​Cutler​ បាន​លើក​ឡើង​ថា​ វា​អាច​ទាញ​យក​ការ​រៀបចំ​ដែល​មាន​ស្រាប់​នៅ​ក្នុង​តំបន់​រួម​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ឌីជីថល​រវាង​សហរដ្ឋ​អាមេរិក​ ​និង​ជប៉ុន​ ក៏​ដូច​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ឌីជីថល​សិង្ហបុរី-អូស្ត្រាលី ​និង​កិច្ចព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​ឌីជីថល​សិង្ហបុរី​-​នូវែលសេឡង់​-​ឈីលី​។​…

  • អាមេរិក ដាក់​សេចក្ដីណែនាំ​អំពី​​ជំងឺ​សរសៃ​ប្រសា​ទ​ដ៏​កម្រ​លើ​ កញ្ចប់​វ៉ាក់សាំង Johnson & Johnson ​

    អាមេរិក ដាក់​សេចក្ដីណែនាំ​អំពី​​ជំងឺ​សរសៃ​ប្រសា​ទ​ដ៏​កម្រ​លើ​ កញ្ចប់​វ៉ាក់សាំង Johnson & Johnson ​

    ប្រែសម្រួលដោយ៖ សៅ សម្ភស្ស រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក FDA បានធ្វើបច្ចុប្បន្នភាពលើ​ស្លាកព្រមាន​ និង​សេចក្ដី​ណែនាំ​ប្រើប្រាស់​លើ​កញ្ចប់​វ៉ាក់សាំង​ Johnson & Johnson (J&J) ដោយ​បញ្ចូល​ព័ត៌មានអំពី​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ប្រសាទ​ដ៏​កម្រមួ​យ​ ដែលមានឈ្មោះថា Guillain-Barre Syndrome (GBS)​។ យោងតាមការវិភាគពី​សហព័ន្ធ​ប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពវ៉ាក់សាំង មន្រ្តី​ទាំង​នេះ​បាន​កំណត់​របាយ​ការណ៍​បឋម​អំពី​ករណី GBS ចំនួន ១០០ ករណី ​ក្នុង​ចំណោម​វ៉ាក់សាំង​​ចំនួន ១២,៥ លានដូស​ ដែល​បាន​ចែក​ចាយ​។ ក្នុងចំណោមរបាយការណ៍ទាំងនេះ ករណី​ប្រមាណ​ ៩៥ ករណី​  មាន​សភា​ពធ្ងន់ធ្ងរ​ និង​តម្រូវ​ឱ្យ​មាន​ការ​​សម្រាកព្យាបាលនៅមន្ទីរពេទ្យ​ និង​មាន​ករណី​​ស្លាប់ ១ ករណី​។ គួរបញ្ជាក់ផងដែរថា ករណី GBS គឺជា​ជំងឺសរសៃប្រសាទម្យ៉ាង​ ដែលធ្វើ​ឱ្យ​ប្រព័ន្ធភាពស៊ាំរបស់រា​ង​កាយ​បំផ្លាញ​​ដល់កោសិកាសរសៃប្រសាទ ធ្វើឱ្យ​សាច់ដុំចុះខ្សោយ ឬ ​ក្នុងករណីធ្ងន់ធ្ងរបំផុតគឺ ខ្វិន។ វា​អាច​កើត​លើ​​មនុស្សប្រមាណពី ៣.០០០ ទៅ ៦០០០ នាក់​ជារៀងរាល់ឆ្នាំនៅសហរដ្ឋអាមេរិក ប៉ុន្តែ​ភាគច្រើន​ជា​សះស្បើយ​​វិញ។