Category: ព័ត៌មានអន្តរជាតិ

  • អាមេរិក ដាក់សេចក្ដីណែនាំអំពីជំងឺសរសៃប្រសាទដ៏កម្រលើកញ្ចប់វ៉ាក់សាំង Johnson & Johnson

    អាមេរិក ដាក់សេចក្ដីណែនាំអំពីជំងឺសរសៃប្រសាទដ៏កម្រលើកញ្ចប់វ៉ាក់សាំង Johnson & Johnson

    រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក FDA បានធ្វើបច្ចុប្បន្នភាពលើ​ស្លាកព្រមាន​ និង​សេចក្ដី​ណែនាំ​ប្រើប្រាស់​លើ​កញ្ចប់​វ៉ាក់សាំង​ Johnson & Johnson (J&J) ដោយ​បញ្ចូល​ព័ត៌មានអំពី​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ប្រសាទ​ដ៏​កម្រមួ​យ​ ដែលមានឈ្មោះថា Guillain-Barre Syndrome (GBS)​។ យោងតាមការវិភាគពី​សហព័ន្ធ​ប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពវ៉ាក់សាំង មន្រ្តី​ទាំង​នេះ​បាន​កំណត់​របាយ​ការណ៍​បឋម​អំពី​ករណី GBS ចំនួន ១០០ ករណី ​ក្នុង​ចំណោម​វ៉ាក់សាំង​​ចំនួន ១២,៥ លានដូស​ ដែល​បាន​ចែក​ចាយ​។ ក្នុងចំណោមរបាយការណ៍ទាំងនេះ ករណី​ប្រមាណ​ ៩៥ ករណី​  មាន​សភា​ពធ្ងន់ធ្ងរ​ និង​តម្រូវ​ឱ្យ​មាន​ការ​​សម្រាកព្យាបាលនៅមន្ទីរពេទ្យ​ និង​មាន​ករណី​​ស្លាប់ ១ ករណី​។ គួរបញ្ជាក់ផងដែរថា ករណី GBS គឺជា​ជំងឺសរសៃប្រសាទម្យ៉ាង​ ដែលធ្វើ​ឱ្យ​ប្រព័ន្ធភាពស៊ាំរបស់រា​ង​កាយ​បំផ្លាញ​​ដល់កោសិកាសរសៃប្រសាទ ធ្វើឱ្យ​សាច់ដុំចុះខ្សោយ ឬ ​ក្នុងករណីធ្ងន់ធ្ងរបំផុតគឺ ខ្វិន។ វា​អាច​កើត​លើ​​មនុស្សប្រមាណពី ៣.០០០ ទៅ ៦០០០ នាក់​ជារៀងរាល់ឆ្នាំនៅសហរដ្ឋអាមេរិក ប៉ុន្តែ​ភាគច្រើន​ជា​សះស្បើយ​​វិញ។

  • ហ្វីលីពីនទាត់ចោលការលើកឡើង ចិនជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីហ្វីលីពីនឆ្នាំ២០១៦

    ហ្វីលីពីនទាត់ចោលការលើកឡើង ចិនជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីហ្វីលីពីនឆ្នាំ២០១៦

    កាល​ពី​ថ្ងៃ​ចន្ទ​ ១២ កក្កដា ខុទ្ទកាល័យ​ប្រធានាធិបតី​ហ្វីលីពីន​បាន​ច្រាន​ចោល​ការ​អះអាង​ថា​ចិន​បាន​ជ្រៀតជ្រែក​ការ​បោះឆ្នោត​ប្រធានាធិបតី​ហ្វីលីពីន​កាល​ពី​ឆ្នាំ២០១៦ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Harry Rouque អ្នក​នាំ​ពាក្យ​របស់​លោក​ប្រធានាធិបតី​ Rodrigo Duterte។ អតីត​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន​លោក Albert del Rosario បាន​ធ្វើ​អះអាង​ថា​ «ស្ថាប័ន​អន្តរជាតិ​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​មួយ» បាន​ខ្សឹប​ប្រាប់​លោក​ថា មន្ត្រី​ជាន់ខ្ពស់​របស់​ចិន​បាន​អួត​ប្រាប់​ថា «ពួក​គេ​អាច​លូក​ដៃ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ហ្វីលីពីន​កាល​ពី​ឆ្នាំ២០១៦ ដូច្នេះ​ហើយ​ទើប​ Duterte អាច​ឡើង​កាន់​អំណាច​បាន»។ អតីត​រដ្ឋមន្ត្រី​រូប​នេះ​និយាយ​បែប​នេះ​ក្នុង​វេទិកា​មួយ កាល​ពី​ថ្ងៃ​ទី១២ ខែ​កក្កដា តែ​លោក​មិន​បាន​បញ្ជាក់​លម្អិត​ពី​ព័ត៌មាន​ខាង​លើ​នោះ​ទេ។ ទាក់ទិន​នឹង​រឿង​នេះ​ដែរ លោក Rouque បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា ការ​លើកឡើង​របស់​លោក Rosario គឺ​មិន​បាន​ការ​នោះ​ឡើយ។ អ្នក​នាំ​ពាក្យ​រូប​នេះ​ថែម​​ទាំង​បាន​ចោទ​លោក Rosario ថា​ជា​ ជន​ក្បត់​ជាតិ​មួយ​រូប ដែល​ធ្វើ​ឱ្យ​ហ្វីលីពីន​បាត់បង់​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ Scarborough ដែល​ស្ថិត​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ ទៅ​កាន់​ប្រទេស​ចិន កាល​ពី​ឆ្នាំ២០១២ ក្នុង​អំឡុង​ពេល​លោក​នៅ​ធ្វើ​រដ្ឋមន្ត្រី​ការបរទេស។ ស្ថានទូត​ចិន​នៅ​រដ្ឋធានី​ម៉ានីល និង​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​មិន​ទាន់​ធ្វើ​ការ​អះអាង​នេះ​នៅ​ឡើយ​ទេ។ ហ្វីលីពីន​នឹង​រៀបចំ​ការ​បោះឆ្នោត​ប្រធានាធិបតី​ម្ដង​ទៀត​នៅ​ឆ្នាំ២០២២ តែ​លោក Duterte មិន​មាន​សិទ្ធិ​ឈរ​ឈ្មោះ​បាន​ទៀត​ទេ ដោយ​សារ​តែ​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍​ដី​កោះ​នេះ ប្រធានាធិបតី​អាច​កាន់​បាន​តែ​មួយ​អាណត្តិ​ ៦ឆ្នាំ​ប៉ុណ្ណោះ៕ ប្រភព៖ CNA

  • វ៉េណេស៊ុយអេឡា ចោទប្រកាន់មេដឹកនាំគណបក្សប្រឆាំងពីបទភេរវកម្ម នឹងក្បត់ជាតិ

    វ៉េណេស៊ុយអេឡា ចោទប្រកាន់មេដឹកនាំគណបក្សប្រឆាំងពីបទភេរវកម្ម នឹងក្បត់ជាតិ

    រដ្ឋអាជ្ញាវេណេស៊ុយអេឡាកាលពីថ្ងៃ ច័ន្ទ បានចោទប្រកាន់មេ​ដឹក​នាំ​អ្នកនយោបាយប្រឆាំងលោក​ Freddy Guevara ពីបទភេរវកម្មនិងក្បត់ជាតិ ក្នុងចំណោមការចោទប្រកាន់ផ្សេងទៀត បន្ទាប់​ពី​សេវាកម្ម​ស៊ើប​ការណ៍​​រប​ស់​ប្រទេសនេះ​ បាន​ចាប់ខ្លួន​លោក​ក្នុង​ពេល​ធ្វើដំណើរ​នៅ​តាម​ផ្លូវ​ Caracas ។ លោក ​Guevara គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់មេដឹកនាំប្រឆាំងលោក​ Juan Guaido ដែលត្រូវបាន​គេ​ស្គាល់ថា​ ជាប្រ​ធានាធិបតីស្របច្បាប់របស់អាមេ​រិកខាងត្បូង ដោយ​សហរដ្ឋអាមេរិកនិងអ្នកដទៃទៀត។ លោក Guaido បាននិយាយថា បុរសប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណ​ម្នាក់ បានគំរាមលោក​​​ និង​ចាប់​ខ្លួនលោក​​ការចាប់ខ្លួននៅព្រឹកថ្ងៃ ច័ន្ទ នេះ ខណៈដែលគាត់បានចាកចេញពីផ្ទះ​ល្វែង ដើម្បី​ផ្ដល់​ជំនួយ​​ដល់ លោក Guevara ។ នៅក្នុងសេចក្តីថ្លែងការណ៍ ប្រធានការិយាល័យរដ្ឋអាជ្ញា បាននិយាយថា ខ្លួ​នបានស្វែងរកដីកាចាប់ខ្លួន​លោក​​ Guevara ទាក់ទិន​នឹង​ទំនាក់ទំនង​ជាមួយ​ក្រុមជ្រុលនិយម និងក្រុមយោធា ដែល​ជាប់​ទាក់ទ​ង​ជាមួយ​រដ្ឋាភិបាលកូឡុំប៊ី។​ ឧប្បត្តិហេតុនេះ បានកើតឡើងនៅពេលដែលរដ្ឋាភិបាលប្រទេស​នេះ និងក្រុមប្រឆាំង កំពុង​រៀបចំ​ការ​ចរចា​ ដែលគ្រោងធ្វើនៅខែក្រោយនៅប្រទេសម៉ិកស៊ិក ដោយមានការសម្រុះសម្រួលពីសំណាក់​ប្រទេសន័រវេស ដើម្បីដោះស្រាយវិបត្តិនយោបាយយ៉ាងជ្រាលជ្រៅរបស់ប្រទេសអាមេរិកខាងត្បូង​។ ប្រភព៖ Reuters

  • ពលរដ្ឋគុយបា ចេញធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ខណៈប្រធានាធិបតីចោទថាអាមេរិកនៅពីក្រោយ

    ពលរដ្ឋគុយបា ចេញធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ខណៈប្រធានាធិបតីចោទថាអាមេរិកនៅពីក្រោយ

    កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១១ កក្កដា ប្រជាជន​គុយបា​រាប់ពាន់​នាក់​បាន​ចេញ​ធ្វើ​បាតុកម្ម​ ដោយ​បាន​បង្ហាញ​ពី​ភាព​មិន​សប្បាយ​ចិត្ត​នឹង​បញ្ហា​សេដ្ឋកិច្ច បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩ ហើយ​បាតុករ​ខ្លះ​បាន​ទាមទារ​ឱ្យ​បញ្ចប់​របប​ដឹកនាំ​របស់​គណបក្ស​កុម្មុយនិស្ត​នៅ​ប្រទេស​គុយបា​ទៀត​ផង​ ខណៈ​ពេល​ដែល​ប្រធានាធិបតី​គុយបា​លោក Miguel Díaz-Canel បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ថា សហរដ្ឋអាមេរិក​ជា​អ្នក​នៅ​ពី​ក្រោយ​បញ្ហា​នៅ​កោះ​នេះ។ បាតុកម្ម​ដំបូង​ឡើយ​បាន​កើតឡើង​ក្រោម​ទ្រង់ទ្រាយ​តូច​នៅ​ស្រុក St Antonio de los Banosជាយ​រដ្ឋធានី​ហាវ៉ាណា។ បាតុករ​នៅ​ទីនោះ​បាន​ស្រែក​បន្ទរ​ថា «សេរីភាព» និង «យើង​មិន​ខ្លាច​ទេ» ហើយ​ខ្លះ​ទៀត​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី Diaz-Canel ចុះ​ចេញ​ពី​តំណែង​ទៀត​ផង​។ វីដេអូ និង​រូបភាព​អំពី​ការ​តវ៉ា​នេះ​ត្រូវ​បាន​ចែកចាយ​ពាស​ពេញ​បណ្ដាញ​សង្គម ដែល​ធ្វើ​ឲ្យ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​រីក​សាយ​ភាយ​ទៅ​កាន់​តំបន់​ផ្សេង​ទៀត​​ទូទាំង​ប្រទេស​គុយបា។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន CNN បាន​ឱ្យ​ដឹង​ថា បាតុករ​ជា​ច្រើន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​ប៉ូលិស​។ ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ត្រូវ​បាន​ប្រើប្រាស់​ ដើម្បី​បំបែក​ហ្វូង​បាតុករ។ ជាមួយ​គ្នា​នេះ​ អំពើ​ហិង្សា​ក៏​បាន​កើត​ឡើង​ផង​ដែរ ដោយ​ក្រុម​បាតុករ​បាន​បំបះ​រថយន្ត​របស់​ប៉ូលិស ហើយ​គប់​ដុំ​ថ្ម​ទៅ​កាន់​កងកម្លាំង​បង្ក្រាប​បាតុកម្ម។ នេះ​ជា​បាតុកម្ម​ដ៏​កម្រ​បំផុត​ក្នុង​គុយបា ដោយ​លើក​ចុង​ក្រោយ​ដែល​ប្រទេស​នេះ​ជួប​ប្រទះ​ការ​តវ៉ា​ដ៏​ធំ​បែប​នេះ​គឺ​តាំង​ពី​ឆ្នាំ១៩៩៤ មក​ម្ល៉េះ ដោយ​នៅ​ពេល​សេដ្ឋកិច្ច​គុយបា​ត្រូវ​បាន​ដួល​រលំ​ ពី​ព្រោះ​ការ​បាត់បង់​ជំនួយ​ពី​សហភាព​សូវៀត​។ ភ្លាមៗ​នោះ​កម្មវិធី​ទូរទស្សន៍​នានា​ ដោយ​រាប់​បញ្ចូល​ទាំង​ការ​ចាក់​បញ្ចាំង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA Euro 2020 រវាង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស និង​អ៊ីតាលី​ត្រូវ​បាន​បង្អាក់ ដោយ​សុន្ទរកថា​ផ្សាយ​ផ្ទាល់​របស់​ប្រធានាធិបតី​គុយបា។ លោក Diaz-Canel បាន​ហៅ​បាតុកម្ម​នេះ​ថា​ជា​កម្លាំង​ប្រឆាំង​នឹង​រដ្ឋាភិបាល​បដិវត្តន៍​របស់​គុយបា…

  • ថៃសម្រេចចាក់វ៉ាក់សាំងលាយគ្នា បើទោះជា WHO ព្រមានអំពីគ្រោះថ្នាក់នៃការលាយក្ដី

    ថៃសម្រេចចាក់វ៉ាក់សាំងលាយគ្នា បើទោះជា WHO ព្រមានអំពីគ្រោះថ្នាក់នៃការលាយក្ដី

    រដ្ឋាភិបាល​ថៃ គ្រោង​នឹង​ចាក់​​វ៉ាក់សាំង​កូវីដ-១៩ លាយ​គ្នា ដោយ​ចាក់​វ៉ាក់សាំង​ចិន Sinovac ជា​ដូស​ទី ១ និង​វ៉ាក់សាំង Astra Zeneca ឬ Pfizer ជា​ដូស​ទី ២ ដើម្បី​បង្កើន​ប្រសិទ្ធិភាពប្រឆាំង​នឹង​វ៉្យារ៉្យង់​ថ្មី​ បើ​ទោះជា​អង្គការ​សុខភាពពិភពលោក​ WHO ព្រមាន​ពី​គ្រោះថ្នាក់​នៃ​ការ​លាយ​វ៉ាក់សាំង​ក្ដី​។ វិធាននៃការ​លាយវ៉ាក់សាំងចិន និង​វ៉ាក់សាំង​លោក​ខាង​លិច​នេះ គឺ​ជា​លទ្ធផល​ថ្មី​បាន​មក​ពី​ការ​សិក្សា​បឋម​របស់​ថៃ​ ដែល​សិក្សា​អំពី​ការលាយ​វ៉ាក់សាំង​ ដើម្បី​ការពារ​​ក្នុង​រយៈ​ពេល​យូរ​នៃ​វ៉ាក់សាំង​ Sinovac ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul បានប្រាប់អ្នកសារព័ត៌មានថា៖ ​«ការធ្វើដូចនេះ​ គឺ​ដើម្បី​ធ្វើឱ្យប្រសើរឡើង​នូវ​ភាពស៊ាំ​ក្នុង​រាង​កាយ​ ដើម្បី​ប្រឆាំង​នឹង​វ៉្យារ៉្យង់​ថ្មី​នេះ​។ ហើយគន្លាត​នៃ​ការ​ចាក់​​វ៉ាកសាំង AstraZeneca ដែល​នឹង​ត្រូវ​ចាក់​នៅ​​ដូស​ទី ២ គឺ​មាន​រយៈ​ពេល​ពី ៣ ទៅ ៤ សប្ដាហ៍​ ពីវ៉ាក់សាំង​ Sinovac»។ យ៉ាងណាមិញ មិនមានការសិក្សាជាក់លាក់ណាមួយ​ស្តីពី​ការលាយ​វ៉ាក់សាំង ចិន Sinovac និង​វ៉ាក់សាំង AstraZeneca នោះ​ទេ ប៉ុន្តែប្រទេសមួយចំនួន​​កំពុង​ក្រឡេក​មក​មើល​លទ្ធភាព​នៃ​​ការ​លាយ​វ៉ាក់សាំង​បញ្ចូលគ្នា​រវាង​វ៉ាក់សាំង​ផ្សេងៗ​គ្នា ឬ ចាក់វ៉ាក់សាំង​ដូស​ទី​៣  ដើម្បី​ទប់​ទល់​នឹង​ក្ដី​បារម្ភ​របស់​វ៉ារ្យ៉ង់​ថ្មី និង​ចំនួន​ឆ្លង​…

  • ជានិមិត្តរូបនៃការបញ្ចប់សង្គ្រាម មេទ័ពអាមេរិកបានចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន

    ជានិមិត្តរូបនៃការបញ្ចប់សង្គ្រាម មេទ័ពអាមេរិកបានចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន

    កាល​ពី​ថ្ងៃ​ចន្ទ ទី​១២ កក្កដា នាយ​ឧត្ដមសេនីយ៍​អាមេរិក ដែល​ដឹក​នាំ​សង្គ្រាម​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​លោក​ Austin Miller បាន​ចុះ​ចេញ​ពី​តំណែង​ជា​មេបញ្ជាការ​កងទ័ព​អាមេរិក​នៅ​ប្រទេស​នេះ ហើយ​ធ្វើ​ការ​ចាកចេញ​ដោយ​ស្ងាត់ស្ងៀម​ ដែល​នេះ​ជា​និមិត្តរូប​នៃ​ការ​បញ្ចប់​សង្គ្រាម​វែង​បំផុត​របស់​អាមេរិក​ ខណៈ​ពេល​ក្រុម​ឧទ្ទាម​បង្កើន​សំទុះ​ការ​វាយ​លុក​។ លោក Miller ដែល​ជា​មេបញ្ជាការ​ផ្កាយ​បួន​ចុង​ក្រោយ​របស់​អាមេរិក​បម្រើ​ការ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន បាន​ឡើង​លើ​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ហើយ​បាន​ហោះ​ចេញ​ពី​មូលដ្ឋាន​យោធា​នៅ​រដ្ឋធានី​កាប៊ុល ដែល​ជា​មជ្ឈមណ្ឌល​សរសៃ​ប្រសាទ​សម្រាប់​ប្រតិបត្តិការ​សង្គ្រាម ដែល​មាន​អាយុ​កាល​ពីរ​ទសវត្សរ៍​នេះ​។ ប្រធានាធិបតី​អាមេរិក​ចូ បៃដិន​បាន កំណត់​កាលបរិច្ឆេទ​បញ្ចប់​បេសកកម្ម​យោធា​របស់​សហរដ្ឋអាមេរិក​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ៣១ ខែ​សីហា ខណៈ​ពេល​ដែល​លោក​ចង់​ផ្ដាច់​ខ្លួន​អាមេរិក​ចេញ​ពី​សង្គ្រាម​ ដែល​បង្ក​ដោយ​ការ​វាយ​ប្រហារ​អគារ​ភ្លោះ​ដោយ​ក្រុម​ភេរវកម្ម​អាល់កៃដា​កាល​ពី​ថ្ងៃ​ទី ១១ កញ្ញា​ ២០០១​។ ថ្លែង​ទៅ​កាន់​ទាហាន​អាមេរិក​ និង​មន្ត្រី​អាហ្វហ្គានីស្ថាន​មួយ​ចំនួន​តូច​លោក​ Miller បាន​ប្ដេជ្ញា​ចងចាំ​អំពី​ជីវិត​មនុស្សី​ដែល​បាន​បាត់បង់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ ហើយ​បាន​ទាមទារ​ឱ្យ​តាលីបង់​បញ្ឈប់​ការ​វាយ​ប្រហារ​របស់​ពួកគេ ដែល​ដណ្ដើម​ការ​គ្រប់​គ្រង​ដែន​ដី​ជា​ច្រើន​ពី​រដ្ឋាភិបាល​គាំទ្រ​ដោយ​អន្តជាតិ​។ លោក​ Miller បាន​និយាយ​ថា​៖ «អ្វី​ដែល​ខ្ញុំ​ប្រាប់​តាលីបង់ គឺ​ពួកគេ​ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​ផង​ដែរ​។ អំពើ​ហិង្សា ដែល​កំពុង​កើត​ឡើង គឺ​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ប្រជាជន​អាហ្វហ្គានីស្ថាន ហើយ​វា​ចាំ​បាច់​ត្រូវ​បញ្ឈប់​»​។ កិច្ចការ​ទាក់ទង​ជា​មួយ​នឹង​អាហ្វហ្គានីស្ថាន​ទាំង​អស់​ ត្រូវ​ផ្ទេរ​ពី​លោក​ Miller ទៅ​ឱ្យ​អគ្គបញ្ជាការដ្ឋាន​មជ្ឈិមបូព៌ា​របស់​អាមេរិក​ ដែល​ជា​បញ្ជា​ការដ្ឋាន​កង​កម្លាំង​អាមេរិក​នៅ​តំបន់​ក្ដៅ​រួមមាន​អ៊ីរ៉ាក់ និង​ស៊ីរី មាន​មូលដ្ឋាន​នៅ​រដ្ឋ​ Florida សហរដ្ឋ​អាមេរិក ហើយ​ដឹក​នាំ​ដោយ​នាយ​ឧត្ដមសេនីយ៍​ Kenneth McKenzie​។ លោក​…

  • ចិនបានអះអាងថា ខ្លួនបានដេញនាវាចម្បាំងអាមេរិកចេញពីសមុទ្រចិនខាងត្បូង

    ចិនបានអះអាងថា ខ្លួនបានដេញនាវាចម្បាំងអាមេរិកចេញពីសមុទ្រចិនខាងត្បូង

    យោធា​ចិន​បាន​អះអាង​ថា ខ្លួន​បាន​ដេញ​នាវា​ចម្បាំង​របស់​សហរដ្ឋអាមេរិក​ ដែល​មាន​ឈ្មោះ​ថា USS Benfold ចេញ​ពី​ដែន​ទឹក​មួយ​នៅ​ក្បែរ​ប្រជុំ​កោះ​មាន​ជម្លោះ Paracel នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​បញ្ជា​ការដ្ឋាន​ភូមិភាគ​ខាង​ត្បូង​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) កាល​ពី​ថ្ងៃ​ចន្ទ​ ទី​១២ កក្កដា​។ ស្ថាប័ន​កងទ័ព​ចិន​នៅ​តំបន់​នេះ​បាន​លើកឡើង​ថា អាមេរិក​បាន​ចូល​ក្នុង​ដែនទឹក​របស់​ចិន​កាល​ពី​ថ្ងៃ​ទី១២ ខែ​កក្កដា​កន្លង​ទៅ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​របស់​ចិន។ ក្រសួង​ការបរទេស​ចិន​តាម​រយៈ​អ្នក​នាំ​ពាក្យ​លោក Zhao Lijian ក៏​បាន​ជំរុញ​ឱ្យ​អាមេរិក​បញ្ឈប់​នូវ​ការ​បង្ក​រឿង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ទៀត​ទៅ។ ផ្ទុយ​ពី​នេះ​ទៅ​វិញ កងទ័ព​ជើងទឹក​សហរដ្ឋអាមេរិក​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ទៅ​វិញ​ភ្លាមៗ​ច្រាន​ចោល​ការ​លើកឡើង​របស់​ចិន។ ​អាមេរិក​បាន​អះអាង​ថា ខ្លួន​បាន​ប្រើប្រាស់​សេរីភាព​ក្នុង​ការ​ធ្វើ​នាវាចរណ៍​ និង​សេរីភាព​ក្នុង​ការ​ហោះហើរ ដោយ​ផ្អែក​លើ​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ១៩៨២​ប៉ុណ្ណោះ ហើយ​ព្រម​ទាំង​សង្កត់​ធ្ងន់​ថា ខ្លួន​នឹង​បន្ត​ធ្វើ​បែប​នេះ​នៅ​កន្លែង​ណា ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត។ យោធា​អាមេរិក​បាន​គូស​បញ្ជាក់​ថា នាវា Benfold នឹង​មិន​បញ្ឈប់​ដំណើរ​នោះ​ទេ បើ​ទោះ​ជា​មាន​ការ​រារាំង​ពី​ចិន​ក៏​ដោយ៕ ប្រភព៖ CNA

  • ក្រុមឧទ្ទាមនៅអេត្យូពី បានអះអាងថាខ្លួនបានបង្កើនការកាន់កាប់នៅ តំបន់ Tigray

    ក្រុមឧទ្ទាមនៅអេត្យូពី បានអះអាងថាខ្លួនបានបង្កើនការកាន់កាប់នៅ តំបន់ Tigray

    ជម្លោះ​រវាង​រដ្ឋាភិបាល​ អេត្យូពី​និង​កង​កម្លាំង​នៅ​តំបន់​ Tigray ​ភាគ​ខាងជើង​របស់​អេត្យូពី​បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​មាន​ភាព​វឹក​វរ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ ដោយ​ការ​ប្រយុទ្ធ​គ្នា​នេះ​បាន​ បន្ត​ចាប់តាំង​ពី​ខែ​ វិច្ឆិកា​ឆ្នាំ ២០២០ ​ដែល​ធ្វើ​ឱ្យ​ប្រទេស​នៅ​ស្នែង​ទ្វីប​អាហ្វ្រិក​នេះ​មាន​អស្ថិរភាព​ ហើយ​ធ្វើ​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​ បាន​ស្លាប់​និង​ ៣៥០.០០០​ នាក់​ផ្សេង​ទៀត​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​អត់ឃ្លាន​។ កម្លាំង​មកពី​តំបន់​ Tigray​ បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ពួកគេ​កំពុង​រុញ​ច្រាន​កម្លាំង​របស់​ រដ្ឋាភិបាល​ភាគ​ខាង​ត្បូង​ ហើយ​ដណ្ដើម​បាន​ទីក្រុង​ពី​កម្លាំង​រដ្ឋាភិបាល​ដោយ​បាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​ក្នុង​ការ​បន្ត​ប្រយុទ្ធ​ រហូត​ដល់​ពេល​ព្រំដែន​កាលពី​មុន​សង្គ្រាម​ ត្រូវ​បាន​ស្តា​ឡើង​វិញ​។ ការ​អះអាង​ចូល​ដណ្ដើម​នេះ​ គឺ​មិន​អាច​បញ្ជាក់​ពី​ដោយ​ឯករាជ្យ​នោះ​ទេ​ ពីព្រោះ​ទំនាក់​ទំនង​នៅ​តំបន់​នេះ​មាន​ការ​ធ្លាក់​ចុះ​។ ជម្លោះ​បាន​ផ្ទុះ​ឡើង​នៅ​តំបន់​ Tigray​ កាល​ពី​ ៨ ខែមុន ​បន្ទាប់​ពី​ នាយករដ្ឋមន្ត្រី​អេត្យូពី​លោក Abiy Ahmed បាន​បញ្ជូន​កម្លាំង​រដ្ឋាភិបាល​ ដើម្បី​បង្ក្រាប​ការ​បះបោរ​មួយ​ដោយ​ក្រុម​ដ៏​មាន​ឥទ្ធិពល​គឺ​រណសិរ្ស​រំដោះ​ប្រជាជន​ Tigray​ (TPLF) ។ គណបក្ស​វិបុលភាព​ របស់​លោក​នាយករដ្ឋមន្ត្រី Ahmed ​បាន​ឈ្នះ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ ដែល​បាន​ធ្វើឡើង​នា​ពេល​ថ្មីៗ​នេះ​ ដោយ​បាន​ទទួល​សំឡេង​គាំទ្រ​លើសលប់ ធ្វើ​លោក​រឹត​បន្តឹង​ការ​កាន់​អំណាច​។ រដ្ឋាភិបាល​ក៏​បាន​ប្រកាស​ជ័យ​ជម្នះ​ បី​សប្ដាហ៍​ក្រោយ​ពេល​មានការ​ដណ្តើម​ កាន់កាប់​រដ្ឋធានី​ក្នុង​តំបន់​ Mekelle​ ប៉ុន្តែ​ការ​ប្រយុទ្ធ​នៅតែ​ បន្ត​ធ្វើ​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​ស្លាប់​និង​ជិត​ ២ លាន​ នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ផ្ទះ​របស់​ពួក​គេ។​ ប៉ុន្តែ​នៅ​ថ្ងៃ​ទី ​២៨…

  • ចិន​បាន​អះអាង​ថា ខ្លួន​បាន​ដេញ​នាវា​ចម្បាំង​អាមេរិក​ចេញ​ពី​សមុទ្រ​ចិន​ខាង​ត្បូង

    ចិន​បាន​អះអាង​ថា ខ្លួន​បាន​ដេញ​នាវា​ចម្បាំង​អាមេរិក​ចេញ​ពី​សមុទ្រ​ចិន​ខាង​ត្បូង

    ហ៊ីម រដ្ឋា យោធា​ចិន​បាន​អះអាង​ថា ខ្លួន​បាន​ដេញ​នាវា​ចម្បាំង​របស់​សហរដ្ឋអាមេរិក​ ដែល​មាន​ឈ្មោះ​ថា USS Benfold ចេញ​ពី​ដែន​ទឹក​មួយ​នៅ​ក្បែរ​ប្រជុំ​កោះ​មាន​ជម្លោះ Paracel នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​បញ្ជា​ការដ្ឋាន​ភូមិភាគ​ខាង​ត្បូង​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) កាល​ពី​ថ្ងៃ​ចន្ទ​ ទី​១២ កក្កដា​។ ស្ថាប័ន​កងទ័ព​ចិន​នៅ​តំបន់​នេះ​បាន​លើកឡើង​ថា អាមេរិក​បាន​ចូល​ក្នុង​ដែនទឹក​របស់​ចិន​កាល​ពី​ថ្ងៃ​ទី១២ ខែ​កក្កដា​កន្លង​ទៅ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​របស់​ចិន។ ក្រសួង​ការបរទេស​ចិន​តាម​រយៈ​អ្នក​នាំ​ពាក្យ​លោក Zhao Lijian ក៏​បាន​ជំរុញ​ឱ្យ​អាមេរិក​បញ្ឈប់​នូវ​ការ​បង្ក​រឿង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ទៀត​ទៅ។ ផ្ទុយ​ពី​នេះ​ទៅ​វិញ កងទ័ព​ជើងទឹក​សហរដ្ឋអាមេរិក​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ទៅ​វិញ​ភ្លាមៗ​ច្រាន​ចោល​ការ​លើកឡើង​របស់​ចិន។ ​អាមេរិក​បាន​អះអាង​ថា ខ្លួន​បាន​ប្រើប្រាស់​សេរីភាព​ក្នុង​ការ​ធ្វើ​នាវាចរណ៍​ និង​សេរីភាព​ក្នុង​ការ​ហោះហើរ ដោយ​ផ្អែក​លើ​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ១៩៨២​ប៉ុណ្ណោះ ហើយ​ព្រម​ទាំង​សង្កត់​ធ្ងន់​ថា ខ្លួន​នឹង​បន្ត​ធ្វើ​បែប​នេះ​នៅ​កន្លែង​ណា ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត។ យោធា​អាមេរិក​បាន​គូស​បញ្ជាក់​ថា នាវា Benfold នឹង​មិន​បញ្ឈប់​ដំណើរ​នោះ​ទេ បើ​ទោះ​ជា​មាន​ការ​រារាំង​ពី​ចិន​ក៏​ដោយ៕ ប្រភព៖ China says it ‘drove away’ US warship in South China Sea https://www.channelnewsasia.com/news/asia/china-south-china-sea-paracel-islands-drove-away-us-warship-15205044 Navy Denies Chinese Forces Chased…

  • ក្រុមហ៊ុនផលិតវ៉ាក់សាំងចិន នឹងផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ រហូតទៅដល់ ៥៥០ លានដូសទៅកម្មវិធី COVAX

    ក្រុមហ៊ុនផលិតវ៉ាក់សាំងចិន នឹងផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ រហូតទៅដល់ ៥៥០ លានដូសទៅកម្មវិធី COVAX

    កាល​ពី​ថ្ងៃ​ចន្ទ​ ទី​១២ កក្កដា ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ចិន Sinovac និង ​Sinopharm បាន​យល់ព្រម​ផ្គត់ផ្គង់​វ៉ាក់សាំង​កូវីដ១៩​របស់​ពួកគេ​ទៅ​កាន់​កម្មវិធី​ COVAX ​ជា​ការ​ផ្ដល់​ការ​ជំរុញ​ដ៏​សំខាន់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ចែកចាយ​ជុំវិញ​ពិភពលោក​ ដែល​បាន​បរាជ័យ​ក្នុង​ការ​សម្រេច​គោលដៅ​ដើម​ដោយ​សារ​កង្វះ​វ៉ាក់សាំង​។ យោង​តាម​សម្ព័ន្ធ​មិត្ត​វ៉ាក់សាំង​ Gavi ដែល​តំណាង​ឱ្យ​ COVAX ក្នុង​ការ​បញ្ជា​ទិញ​ ក្រុមហ៊ុន​ Sinopharm បាន​យល់ព្រម​ផ្គត់ផ្គង់​វ៉ាក់សាំង​ចំនួន​ ៦០ លាន​ដូស​ចាប់​ពី​ខែ​កក្កដា​ ដល់​ខែ​តុលា​ ដោយ​មាន​ជម្រើស​បញ្ជា​ទិញ​បន្ថែម​ទៀត​ចំនួន​ ១១០ លាន​ដូស​។ ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ Sinovac បាន​យល់ព្រម​ផ្គត់ផ្គង់​រហូត​ទៅ​ដល់​ ៣៨០ លាន​ដូស​។ Gavi បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា​៖ «កិច្ចព្រមព្រៀង​ទាំង​នេះ​ ដែល​ធ្វើ​ឡើង​នៅ​ពេល​ដែល​វីរុស​បម្លែង​ដែលតា​កំពុង​បង្កើន​ហានិភ័យ​ដល់​ប្រព័ន្ធ​សុខាភិបាល និង​ចាប់​ផ្ដើម​ផ្ដល់​ជូន​វ៉ាក់សាំង​ចំនួន ១១០ លាន​ដូស​ភ្លាម​ៗ​ ទៅ​កាន់​អ្នក​ដែល​ចូល​រួម​ទាំង​អស់​នៃ​ COVAX Facility ដោយ​មាន​ជម្រើស​សម្រាប់​ដូស​បន្ថែម​ទៀត​»​។ កម្មវិធី​នេះ ដែល​គាំទ្រ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ ត្រូវ​បាន​រៀប​ចំ​ឡើង​កាល​ពី​ឆ្នាំ​មុន ដោយ​មាន​គោលដៅ​ធ្វើ​ការ​ចែកចាយ​វ៉ាក់សាំង​កូវីដ១៩​ចំនួន​ ១,៨ ពាន់​លាន​ដូស​ទៅ​កាន់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ត្រឹម​ឆ្នាំ​ ២០២២​។ COVAX បាន​ជួប​ប្រទះ​នឹង​បញ្ហា​ជា​ច្រើន​ ដែល​រួម​មាន​កង្វះ​វ៉ាក់សាំង ហើយ​មក​ដល់​ពេល​នេះ​បាន​ចែកចាយ​វ៉ាក់សាំង​ចំនួន​ ១០២ លាន​ដូស​ ដែល​ជា​គម្លាត​ដ៏​ធំ​ពី​គោលដៅ​ខាង​លើ​។…