-
ក្រុមហ៊ុនផលិតវ៉ាក់សាំងចិន នឹងផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩រហូតទៅដល់ ៥៥០ លានដូសទៅកម្មវិធី COVAX

សុខ វេងឈាង កាលពីថ្ងៃចន្ទ ទី១២ កក្កដា ក្រុមហ៊ុនផលិតវ៉ាក់សាំងចិន Sinovac និង Sinopharm បានយល់ព្រមផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩របស់ពួកគេទៅកាន់កម្មវិធី COVAX ជាការផ្ដល់ការជំរុញដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងចែកចាយជុំវិញពិភពលោក ដែលបានបរាជ័យក្នុងការសម្រេចគោលដៅដើមដោយសារកង្វះវ៉ាក់សាំង។ យោងតាមសម្ព័ន្ធមិត្តវ៉ាក់សាំង Gavi ដែលតំណាងឱ្យ COVAX ក្នុងការបញ្ជាទិញ ក្រុមហ៊ុន Sinopharm បានយល់ព្រមផ្គត់ផ្គង់វ៉ាក់សាំងចំនួន ៦០ លានដូសចាប់ពីខែកក្កដា ដល់ខែតុលា ដោយមានជម្រើសបញ្ជាទិញបន្ថែមទៀតចំនួន ១១០ លានដូស។ ខណៈពេលដែលក្រុមហ៊ុន Sinovac បានយល់ព្រមផ្គត់ផ្គង់រហូតទៅដល់ ៣៨០ លានដូស។ Gavi បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «កិច្ចព្រមព្រៀងទាំងនេះ ដែលធ្វើឡើងនៅពេលដែលវីរុសបម្លែងដែលតាកំពុងបង្កើនហានិភ័យដល់ប្រព័ន្ធសុខាភិបាល និងចាប់ផ្ដើមផ្ដល់ជូនវ៉ាក់សាំងចំនួន ១១០ លានដូសភ្លាមៗ ទៅកាន់អ្នកដែលចូលរួមទាំងអស់នៃ COVAX Facility ដោយមានជម្រើសសម្រាប់ដូសបន្ថែមទៀត»។ កម្មវិធីនេះ ដែលគាំទ្រដោយអង្គការសុខភាពពិភពលោក ត្រូវបានរៀបចំឡើងកាលពីឆ្នាំមុន ដោយមានគោលដៅធ្វើការចែកចាយវ៉ាក់សាំងកូវីដ១៩ចំនួន ១,៨ ពាន់លានដូសទៅកាន់បណ្ដាប្រទេសកំពុងអភិវឌ្ឍត្រឹមឆ្នាំ ២០២២។ COVAX បានជួបប្រទះនឹងបញ្ហាជាច្រើន ដែលរួមមានកង្វះវ៉ាក់សាំង ហើយមកដល់ពេលនេះបានចែកចាយវ៉ាក់សាំងចំនួន ១០២…
-
កូវីដ១៩ បំប្លែងថ្មីប្រភេទ Alpha និង Delta អាចគម្រាមកំហែងដល់ការបើកដំណើរការកោះភូកេត

ការកើនឡើងនូវករណីកូវីដ-១៩ បំប្លែងថ្មីប្រភេទ Alpha និង Delta នៅទីក្រុងបាងកក និងព្រំដែនខាងត្បូងនៅជិតប្រទេសម៉ាឡេស៊ីបានបង្កើនការភ័យខ្លាចក្នុងចំណោមអាជីវកម្មទេសចរណ៍។ អាជីវកម្មទេសចរណ៍ទាំងនោះភ័យខ្លាចវីរុសបំប្លែងថ្មីនេះអាចនឹងចម្លងចូលកោះទេសចរណ៍រួមមានកោះភូកេត (Koh Phuket) និងកោះសាមុយ (Koh Samui) បន្ទាប់ពីមានការបើកដំណើរវិស័យទេសចរណ៍ឡើងវិញនៅតំបន់កោះទាំងនោះ។ កោះភូកេតបានបើកស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញកាលពីថ្ងៃទី១ កក្កដា ហើយភ្ញៀវទេសចរណ៍ដែលទទួលការចាក់វ៉ាក់សាំងពេញលេញប្រហែលចំនួន ៤.០០០ នាក់បានធ្វើដំណើរមកកោះនេះដែលចំនួននេះប្រហែលនឹង៥ ភាគរយនៃផលិតផលក្នុងស្រុក មុនពេលមានរោគរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំ២០២០។ ទោះយ៉ាងណា បច្ចុប្បន្នទីក្រុងបាងកកកំពុងស្ថិតក្នុងការរិតត្បិតដោយសារចំនួនករណីវិជ្ជមានកូវីដ-១៩ កើនឡើងច្រើនដែលបណ្តាលអោយមន្ទីរពេទ្យខ្វះគ្រែសម្រាប់ដាក់ព្យាបាលអ្នកជម្ងឺ។ អាជ្ញាធរក្រុងបាងកកបានដាក់បំរាមគោចរដោយបិទភោជនីយដ្ឋាន និងស្ប៉ា និងរឹតត្បិតការធ្វើដំណើរផងដែរ។ ការផ្ទុះឡើងវិញនៃករណីកូវីដ-១៩ នៅប្រទេសថៃនេះគឺជាពេលវេលាមិនសមស្របសម្រាប់បើកដំណើរការកោះភូកេតឡើងវិញ ទោះបីកោះនេះមានអត្រាឆ្លងទាប និងមានអ្នកទទួលបានការចាក់វ៉ាក់សាំងប្រមាណ ៤២០.០០០ នាក់ដែលចំនួននេះជិត ៧០ ភាគរយនៃប្រជាជននៅលើកោះនោះ។ គួរបញ្ជាក់ផងដែរថា ការបើកដំណើរការកោះភូកេតឡើងវិញនេះនឹងក្លាយជាគំរូសម្រាប់ខេត្តផ្សេងៗទៀតដែលមានន័យថា ខេត្តនីមួយៗត្រូវតែមានវ៉ាក់សាំងធ្នកទទួលបានារចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ៧០ ភាគរយនៃប្រជាជនសរុបនៅក្នុងតំបន់នោះ និងបុគ្គលិកដែលធ្វើការក្នុងវិស័យទេសចរណ៍ត្រូវទទួលបានការចាក់វ៉ាក់សាំងទាំងអស់គ្នា។ ទោះជាយ៉ាងណា កោះភូកេតអាចនឹងបិទវិញបើសិនជាមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៩០ ករណីក្នុងរយៈពេលមួយសប្តាហ៍។ បន្ថែមពីការបើកកោះភូកេត កោះចំនួនបីបន្ថែមនឹងបើកដំណើរការឡើងវិញនៅថ្ងៃទី ១៥ កក្កដាដោយយកគំរូតាមកោះភូកេតដែលកោះទាំងបីនោះរួមមាន កោះសាមុយ កោះផែង (Koh Phangan)…
-
កូវីដ-១៩ បំប្លែងថ្មីប្រភេទ Alpha និង Delta អាចគម្រាមកំហែងដល់ការបើកដំណើរការកោះភូកេត

សុខ ស្រីលុច ការកើនឡើងនូវករណីកូវីដ-១៩ បំប្លែងថ្មីប្រភេទ Alpha និង Delta នៅទីក្រុងបាងកក និងព្រំដែនខាងត្បូងនៅជិតប្រទេសម៉ាឡេស៊ីបានបង្កើនការភ័យខ្លាចក្នុងចំណោមអាជីវកម្មទេសចរណ៍។ អាជីវកម្មទេសចរណ៍ទាំងនោះភ័យខ្លាចវីរុសបំប្លែងថ្មីនេះអាចនឹងចម្លងចូលកោះទេសចរណ៍រួមមានកោះភូកេត (Koh Phuket) និងកោះសាមុយ (Koh Samui) បន្ទាប់ពីមានការបើកដំណើរវិស័យទេសចរណ៍ឡើងវិញនៅតំបន់កោះទាំងនោះ។ កោះភូកេតបានបើកស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញកាលពីថ្ងៃទី១ កក្កដា ហើយភ្ញៀវទេសចរណ៍ដែលទទួលការចាក់វ៉ាក់សាំងពេញលេញប្រហែលចំនួន ៤.០០០ នាក់បានធ្វើដំណើរមកកោះនេះដែលចំនួននេះប្រហែលនឹង៥ ភាគរយនៃផលិតផលក្នុងស្រុក មុនពេលមានរោគរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំ២០២០។ ទោះយ៉ាងណា បច្ចុប្បន្នទីក្រុងបាងកកកំពុងស្ថិតក្នុងការរិតត្បិតដោយសារចំនួនករណីវិជ្ជមានកូវីដ-១៩ កើនឡើងច្រើនដែលបណ្តាលអោយមន្ទីរពេទ្យខ្វះគ្រែសម្រាប់ដាក់ព្យាបាលអ្នកជម្ងឺ។ អាជ្ញាធរក្រុងបាងកកបានដាក់បំរាមគោចរដោយបិទភោជនីយដ្ឋាន និងស្ប៉ា និងរឹតត្បិតការធ្វើដំណើរផងដែរ។ ការផ្ទុះឡើងវិញនៃករណីកូវីដ-១៩ នៅប្រទេសថៃនេះគឺជាពេលវេលាមិនសមស្របសម្រាប់បើកដំណើរការកោះភូកេតឡើងវិញ ទោះបីកោះនេះមានអត្រាឆ្លងទាប និងមានអ្នកទទួលបានការចាក់វ៉ាក់សាំងប្រមាណ ៤២០.០០០ នាក់ដែលចំនួននេះជិត ៧០ ភាគរយនៃប្រជាជននៅលើកោះនោះ។ គួរបញ្ជាក់ផងដែរថា ការបើកដំណើរការកោះភូកេតឡើងវិញនេះនឹងក្លាយជាគំរូសម្រាប់ខេត្តផ្សេងៗទៀតដែលមានន័យថា ខេត្តនីមួយៗត្រូវតែមានវ៉ាក់សាំងធ្នកទទួលបានារចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ៧០ ភាគរយនៃប្រជាជនសរុបនៅក្នុងតំបន់នោះ និងបុគ្គលិកដែលធ្វើការក្នុងវិស័យទេសចរណ៍ត្រូវទទួលបានការចាក់វ៉ាក់សាំងទាំងអស់គ្នា។ ទោះជាយ៉ាងណា កោះភូកេតអាចនឹងបិទវិញបើសិនជាមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៩០ ករណីក្នុងរយៈពេលមួយសប្តាហ៍។ បន្ថែមពីការបើកកោះភូកេត កោះចំនួនបីបន្ថែមនឹងបើកដំណើរការឡើងវិញនៅថ្ងៃទី ១៥ កក្កដាដោយយកគំរូតាមកោះភូកេតដែលកោះទាំងបីនោះរួមមាន កោះសាមុយ កោះផែង…
-
Aung San Suu Kyi ប្រឈមមុខនឹងការចោទ ប្រកាន់ ថ្មីបន្ថែមទៀត

សុខ ស្រីលុច លោកស្រី Aung San Suu Kyi ប្រឈមមុខនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌចំនួន ៤ បន្ថែមទៀតដែលត្រូវបានដាក់បញ្ចូនទៅតុលាការក្នុងទីក្រុង ម៉ាន់ដាឡេ (Mandalay) ប្រទេសមីយ៉ាន់ម៉ា។ ក្រុមមេធាវីរបស់ លោកស្រី Aung San Suu Kyi មានព័ត៌មានតិចតួចអំពីការចោទប្រកាន់ចុងក្រោយលើកលែងតែថា ការចោទប្រកាន់ទាំងនោះពាក់ព័ន្ធនឹងអំពើពុករលួយ។ គួរបញ្ជាក់ផងដែរថា លោកស្រីត្រូវបានក្រុមយោធាដណ្តើមអំណាចដោយការធ្វើរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈនិងត្រូវបានកាត់ទោសពីបទចោទប្រកាន់ដែលរួមមាន ការនាំចូលខុសច្បាប់និងការកាន់កាប់វិទ្យុទំនាក់ទំនង ( Walkie-Talkie) និងការរំលោភបំពានលើគោលការណ៍ការពារកូវីដ-១៩ ដែលស្ថិតនៅក្រោមច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ។ នាងក៏ត្រូវបានគេចោទប្រកាន់នៅក្នុងតុលាការក្រុងយ៉ាំងហ្គោន (Yangon ) ផងដែរដោយត្រូវបានចោទប្រកាន់ពីបទទម្លាយព័ត៌មាន សម្ងាតមួយដែលត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលអតិបរមា ១៤ ឆ្នាំ។ ប៉ុន្តែក្រុមមេធាវីរបស់លោកស្រីបដិសេធរាល់ការចោទប្រកាន់ទាំងនោះ។ https://www.reuters.com/world/asia-pacific/myanmars-suu-kyi-faces-new-charges-mandalay-court-lawyer-2021-07-12/
-
Aung San Suu Kyi ប្រឈមមុខនឹងការចោទប្រកាន់ថ្មីបន្ថែមទៀត

លោកស្រី Aung San Suu Kyi ប្រឈមមុខនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌចំនួន ៤ បន្ថែមទៀតដែលត្រូវបានដាក់បញ្ចូនទៅតុលាការក្នុងទីក្រុង ម៉ាន់ដាឡេ (Mandalay) ប្រទេសមីយ៉ាន់ម៉ា។ ក្រុមមេធាវីរបស់ លោកស្រី Aung San Suu Kyi មានព័ត៌មានតិចតួចអំពីការចោទប្រកាន់ចុងក្រោយលើកលែងតែថា ការចោទប្រកាន់ទាំងនោះពាក់ព័ន្ធនឹងអំពើពុករលួយ។ គួរបញ្ជាក់ផងដែរថា លោកស្រីត្រូវបានក្រុមយោធាដណ្តើមអំណាចដោយការធ្វើរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈនិងត្រូវបានកាត់ទោសពីបទចោទប្រកាន់ដែលរួមមាន ការនាំចូលខុសច្បាប់និងការកាន់កាប់វិទ្យុទំនាក់ទំនង ( Walkie-Talkie) និងការរំលោភបំពានលើគោលការណ៍ការពារកូវីដ-១៩ ដែលស្ថិតនៅក្រោមច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ។ នាងក៏ត្រូវបានគេចោទប្រកាន់នៅក្នុងតុលាការក្រុងយ៉ាំងហ្គោន (Yangon ) ផងដែរដោយត្រូវបានចោទប្រកាន់ពីបទទម្លាយព័ត៌មានសម្ងាតមួយដែលត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលអតិបរមា ១៤ ឆ្នាំ។ ប៉ុន្តែក្រុមមេធាវីរបស់លោកស្រីបដិសេធរាល់ការចោទប្រកាន់ទាំងនោះ។ ប្រភព៖ Reuters
-
កូវីដ៖ ថៃអនុម័តការចាយថវិការ ១.២៩ពាន់លានដុល្លារ ទប់នឹងការបិទខ្ទប់ជាថ្មី

គណៈរដ្ឋមន្ត្រីថៃ នាថ្ងៃទី១៣ កក្កដា ២០២១នេះ បានអនុម័តកញ្ចប់ថវិការចំណាយ ៤២ពាន់លានបាត ឬ ១.២៩ពាន់លានដុល្លារអាមេរិក សម្រាប់វិធានការសង្គ្រោះ ជួយដល់អ្នកធ្វើការនិងអ្នកប្រកបរបររកស៊ី ដែលរងផលប៉ះពាល់ដោយសារតែការរឹតត្បឹតខ្លាំងចុងក្រោយនេះ ខណៈដែលថៃកំពុងជួបញ្ហារាតត្បាតជំងឺកូវីដ១៩ ធ្ងន់ធ្ងរ។ វិធានការទាំងនោះរួមមានទាំងការផ្តល់សំណងជូនសហគ្រិន និងការទូទាត់ថ្លៃទឹក ថ្លៃភ្លើងទៀតផង នេះបើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន។ គូរបញ្ជាក់ថា ការបិទខ្ទប់បានចាប់ផ្តើមកាលពីថ្ងៃចន្ទ ទី១២ កក្កដា ក្នុងរាធានីបាងកក និងបណ្តាខេត្តចំនួន៩ទៀត៕ ប្រភពពី CNA
-
ប្រមុខការទូតជប៉ុនប្រកាសថា នឹងបញ្ជូនវ៉ាក់សាំង AstraZeneca ចំនួន១លានដូសទៀតទៅកាន់កោះតៃវ៉ាន់ (មានវីដេអូ)

ជប៉ុន៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក ម៉ូតេជិ តូស៊ីមីតស៊ូ (Toshimitsu Motegi) នៅថ្ងៃអង្គារនេះបញ្ជាក់ថា ប្រទេសរបស់លោកនឹងបញ្ជូនកញ្ចប់ទី៣ នៃជំនួយវ៉ាក់សាំង AstraZeneca ចំនួន១លានដូសទៀតទៅអោយកោះតៃវ៉ាន់នៅក្នុងសប្តាហ៍នេះ ដើម្បីគាំទ្រកោះនេះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ។ លោក ម៉ូតេជិ បានប្រាប់អ្នកយកព័ត៌មានថា វ៉ាក់សាំង AstraZeneca ដែលជប៉ុនបរិ ច្ចាគដល់កោះតៃវ៉ាន់ នឹងត្រូវចាប់ផ្តើមធ្វើការដឹកជញ្ជូននៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ដែលវានឹងធ្វើឲ្យចំនួនវ៉ាក់សាំងបង្ការ COVID-19 ដែលជប៉ុនបានបរិច្ចាគទៅកោះតៃវ៉ាន់ កើនឡើងសរុបដល់៣.៤លានដូស ។ កញ្ចប់ដំបូងត្រូវបានបញ្ជូនទៅកាលពីខែមិថុនា ខណៈដែលកញ្ចប់ទី២ត្រូវបានបញ្ជូនទៅកាលពីដើមខែនេះ ។ ស្របពេលជាមួយគ្នានេះដែរ ក្រសួងការបរទេសកោះតៃវ៉ាន់បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានជួយខ្លួនក្នុងគ្រាដ៏លំបាកនេះផងដែរ ហើយថា ចំណងមិត្តភាពរវាងកោះតៃវ៉ាន់ និងជប៉ុនកំពុងស្ថិតស្ថេរ ។ ជាថ្មីម្តងទៀត ក្រសួងការបរទេសកោះតៃវ៉ាន់ក៏ថ្លែងអំណរគុណចំពោះដៃគូរបស់យើងក្នុងសេរីភាព និងប្រជាធិបតេយ្យសម្រាប់ជំនួយ និងការគាំទ្រដ៏កក់ក្តៅរបស់ពួកគេ ៕ ប្រភព៖ CNA
-
ប្រធានាធិបតីបារាំង៖ បុគ្គលិកសុខាភិបាលទាំងអស់ត្រូវតែទទួលការចាក់វ៉ាក់សាំងបង្ការ Covid-19 (មានវីដេអូ)

បារាំង៖ បុគ្គលិកសុខាភិបាលទាំងអស់នៅប្រទេសបារាំង ត្រូវតែទទួលការចាក់វ៉ាក់សាំង Covid-19 ហើយអ្នកណាដែលចង់ទៅមើលខ្សែភាពយន្តនៅរោងកុន ឬជិះរថភ្លើង នឹងត្រូវទាមទារអោយបង្ហាញភស្តុតាងពីការចាក់វ៉ាក់សាំង ឬធ្វើតេស្តអវិជ្ជមាន Covid-19ជាមុនសិន ស្ថិតក្រោមច្បាប់ថ្មីដែលត្រូវបានប្រកាសដោយប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃចន្ទសប្តាហ៍នេះ ។ លោក ម៉ាក្រុង បានប្រកាសពីច្បាប់ថ្មីនេះនៅក្នុងសន្ទរកថាមួយផ្សាយតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃចន្ទម្សិលមិញ ស្របពេលមានការកើនឡើងករណីឆ្លងវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលត្រូវបានគេឃើញដំបូងនៅប្រទេសឥណ្ឌា ។ បច្ចុប្បន្ននេះ វីរុសបម្លែងខ្លួនថ្មីបានរ៉ាប់រងរហូតជិត៦០ភាគរយឯណោះ នៃករណីឆ្លងថ្មីៗនៅក្នុងប្រទេសបារាំង ។ បន្ថែមលើនេះ លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំងនឹងមិនមែនជាកាតព្វកិច្ចសម្រាប់មនុស្សទូទៅសម្រាប់ពេលនេះទេ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ការរឹតបន្តឹងនឹងផ្តោតលើអ្នកដែលមិនទាន់ទៅទទួលការថ្នាំបង្ការនៅឡើយ ។ លោក ម៉ាក្រុង បាននិយាយដូច្នេះថា យើងត្រូវតែឆ្ពោះទៅរកការចាក់វ៉ាក់សាំងដល់ប្រជាជនបារាំងទាំងអស់… វាគឺជាមធ្យោបាយតែមួយគត់ ដើម្បីវិលទៅរកជីវិតធម្មតាវិញបាន ។ បើតាមរដ្ឋមន្រ្តីសុខាភិបាលបារាំង លោក អូលីវីយ៉េ វ៉េរ៉ង់ (Olivier Veran) បុគ្គលិកសុខាភិបាលនឹងមិនត្រូវបានអនុញ្ញាតអោយទៅធ្វើការឡើយ ហើយក៏មិនទទួលបានប្រាក់ខែដែរ ប្រសិនបើពួកគេមិនចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩នៅត្រឹមថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ ៕ ប្រភព៖ CNA
-
ទីបំផុត! អាមេរិកថាពលរដ្ឋខ្លួនចាក់វ៉ាក់សាំងគ្រប់ដូសទី២ហើយ មិនបាច់ថែមដូសទី៣ទេ

បន្ទាប់ពីបានជួបពិភាក្សាគ្នារវាងមន្ត្រីពាក់ព័ន្ធនៅសហរដ្ឋអាមេរិក កាលពិថ្ងៃទី១២ កក្កដាម្សិលមិញរួចមក សេចក្តីសម្រេចបានបញ្ជាក់ជាថ្មី ថា ជនជាតិអាមេរិកដែលបានចាក់វ៉ាក់សាំងពេញលេញ គ្រប់២ដូសរួចហើយ មិនចាំបាច់ចាក់ដូសទី៣បន្ថែមទៀតនោះទេ។ ការសម្រេចនេះ ក្រោយពេលដែលអង្គការសុខភាពពិភពលោកបានឱ្យដឹងថា ប្រទេសអ្នកមានមិនគួរបញ្ជាទិញវ៉ាក់សាំងបន្ថែមទៀតទេ សម្រាប់ប្រជាជនដែលបានទទួលវ៉ាក់សាំងបង្ការ ២ដូសរួច ខណៈដែលប្រទេសផ្សេងទៀតមិនទាន់បានទទួលវ៉ាក់សាំងការពារសម្រាប់ចាក់ឱ្យប្រជាជនខ្លួនផង។ កាលពីសប្តាហ៍មុន ក្រុមហ៊ុន Pfizer ថាខ្លួនគ្រោងនឹងស្នើសុំអនុញ្ញាតឱ្យក្រុមហ៊ុនខ្លួនចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី៣បន្ថែមទៀត ដោយផ្អែកលើភស្តុតាងនៃហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលនៃវីរុសកូវីដ ឌែលតា៕
-
អាមេរិក និងបណ្តាប្រទេសអឺរ៉ុប ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មកនិយាយបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាមួយចិនទេ

បញ្ហាសិទ្ធិមនុស្សរបស់ប្រទេសពួកគាត់ធ្លាប់មានកំណត់ត្រាហីនភាពដែរ។ ក្នុងប្រវតិ្តសាស្ត្រ ពួកគាត់បានប្រល័យពូជសាសន៍ទៅលើជនជាតិដើម ហើយមានការរើសអើង និងធ្វើបាបលើក្រុមជនជាតិភាគតិច។ ចលនាឆ្តោះទៅទិសខាងលិច (Westward Movement) របស់អាមេរិកបានកាប់សម្លាប់ និងបណ្តេញជនជាតិដើមអាមេរិក Indians ជាទ្រង់ទ្រាយធំ បណ្តាលឱ្យចំនួនជនជាតិ Indians ធ្លាក់ចុះពី៥លាននាក់មកសល់ត្រឹម ២៥ម៉ឺននាក់ ក្នុងរយៈពេលប្រមាណជាង ១០០ឆ្នាំ ពួកគេធ្លាប់ជាក្រុមប្រជាជនចម្បង ដែលរស់នៅអាមេរិកខាងជើង បច្ចុប្បន្ននៅសល់មិនដល់ ២% នៃចំនួនប្រជាជនសរុប។ លោក Le Yucheng អនុរដ្ឋមន្ត្រីការបរទេសចិន ប្រភព៖ https://www.fmprc.gov.cn/mfa_eng/wjbxw/t1891464.shtml