-
អំពើហឹង្សានៅអាហ្រ្វិកខាងត្បូង បានរាលដាលដល់ទីក្រុង ក្រោយមានការដាក់ពន្ធនាគារអតីតប្រធានាធីបតី

ប្រែសម្រួលដោយ៖ សៅ សម្ភស្ស ភាពវឹកវរ និងអំពើអាណាធិបតេយ្យ ដោយក្រុមបាតុករប្រដាប់អាវុធ រីករាលដាលពាសពេញទីក្រុង Johannesburg កាលពីថ្ងៃ អាទិត្យ ខណៈអំពើហឹង្សាបានកើតឡើងជាបន្តបន្ទាប់ ក្រោយ អតីតប្រធានាធីបតីអាហ្វ្រិកខាងត្បូងលោក Jacob Zuma ជាប់ពន្ធនាគារ។ ភាពចលាចលនេះ ត្រូវបានគេផ្តោតជាសំខាន់នៅក្នុងខេត្តកំណើតរបស់ហ្សូម៉ាគឺ Kwa Zulu-Natal (KZN) ដែលជាកន្លែង ដែលរូបលោកបានចាប់ផ្តើមទទួលការកាត់ទោសចំនួន ១៥ ខែ ពីបទមើលងាយតុលាការនៅយប់ថ្ងៃពុធ។ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងបច្ចុប្បន្ន លោក Cyril Ramaphosa បាននិយាយកាលពីថ្ងៃ អាទិត្យ ថា អំពើហឹង្សានេះមិនមានគោលបំណងពិតប្រាកដទេ ហើយវាបាន និងកំពុងធ្វើឱ្យខូចខាតដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ទៀតផង។ ការផ្តន្ទាទោស និងដាក់ពន្ធនាគារលោក Zuma ត្រូវបានគេមើលឃើញថា ជាការសាកល្បងសមត្ថភាពរបស់ប្រទេសប្រកាន់របប Apartheid ក្នុងការអនុវត្តច្បាប់ ដោយយុត្តិធម៌ប្រឆាំងនឹងអ្នកគ្រប់គ្នា មិនថាអ្នកនយោបាយមានអំណាចក៏ដោយ។ ប៉ុន្តែ ការជាប់ឃុំឃាំងរបស់លោក បានធ្វើឱ្យអ្នកគាំទ្រខឹងសម្បារយ៉ាងខ្លាំង។ ប៉ូលីសបាននិយាយថា ពួកឧក្រិដ្ឋជនកំពុងទាញយកផលប្រយោជន៍ពីកិារចលាចល ដោយចូលលួច និងបង្កការខូចខាតជាសាធារណៈ…
-
អាមេរិកនិយាយថា ខ្លួនគ្រោងនឹងបញ្ជូនយោធាជំនួយទៅហៃទី ដើម្បីស៊ើបអង្កេតលើករណីធ្វើឃាតប្រធានាធិបតី

សៅ សម្ភស្ស កាលពីថ្ងៃ អាទិត្យ មន្ទីរបញ្ចកោណអាមេរិក ដោយដឹងថា ក្រុមអ្នកជំនាញខាងសន្តិសុខ និងការអនុវត្តច្បាប់សហរដ្ឋអាមេរិក កំពុងធ្វើដំណើរទៅកាន់ប្រទេសហៃទី ដើម្បីផ្ដល់នូវជំនួយផ្នែកសន្តិសុខតាមតែអាចផ្ដល់ឱ្យ ក្រោយប្រទេសមានករណីធ្វើឃាតប្រធានាធិបតីប្រទេសហៃទី កាលពីសប្តាហ៍មុន។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ John Kirby បានប្រាប់សារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យថា៖ «ក្រុមទីភ្នាក់ងារសន្តិសុខក្នុងស្រុក និងភ្នាក់ងារស៊ើបអង្កេត FBI បាននិង កំពុងធ្វើដំណើរទៅកាន់ប្រទេសហៃទី ដើម្បីពិនិត្យមើលនូវអ្វី ដែលយើងអាចធ្វើបាន ដើម្បីជួយក្នុងដំណើរការស៊ើបអង្កេត»។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់លោក Joe Biden បានប្រាប់សារព័ត៌មាន Reuter ថា ក្រុមភ្នាក់ងារទាំងនេះនឹងរាយការណ៍សង្ខេបឱ្យប្រធានាធិបតីលោក Joe Biden នៅពេលត្រឡប់មកវិញ ដើម្បីឱ្យលោកធ្វើការសម្រេចចិត្តអំពីអ្វី ដែលអាចធ្វើបាននៅថ្ងៃខាងមុខ។ គួរបញ្ជាក់ផងដែរថា ប្រទេសហៃទី បានស្វែងរកជំនួយពីសហរដ្ឋអាមេរិកក្នុងការធានាសន្តិសុខប្រទេស និងស៊ើបអង្កេតការធ្វើឃាតសម្លាប់ប្រធានាធិបតី Jovenel Moise កាលពីថ្ងៃ ពុធ នៅឯគេហដ្ឋាន Port-au-Prince របស់គាត់ កាលពីសប្ដាហ៍មុន ដែលបានធ្វើឱ្យប្រទេសកោះក្រីក្រមួយនេះធ្លាក់ចូលក្នុងភាពវឹកវរ។ ប្រភព៖ Pentagon says…
-
អាមេរិក ព្រួយបារម្ភលើបញ្ហាលំហូរជនអន្តោប្រវេសន៍ពីបេឡារុសទៅលីទុយអានី

ប្រែសម្រួលដោយ៖ ហួន ឌីណា វីលីនីស៖ អ្នកការទូតសហរដ្ឋអាមេរិកនិយាយថា អាមេរិកមានការព្រួយបារម្ភពីបញ្ហាលំហូរនៃជនអន្តោប្រវេសន៍មជ្ឈឹមបូព៌ា និងអាហ្វ្រិក ពីប្រទេសបេឡារុស ទៅលីទុយអានី។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក George Kent បាននិយាយប្រាប់សារព័ត៌មានអនឡាញរបស់លីទុយអានី15min.lt ចុះផ្សាយកាលពីថ្ងៃអាទិត្យថា៖ «យើងកំពុងឃ្លាំមើលវាយ៉ាងជិតដិត និងព្រួយបារម្ភ ហើយនេះជាអ្វីដែលយើងអំពាវនាវឱ្យអាជ្ញាធរបេឡារុសបញ្ឈប់ការរុញច្រានជនអន្តោប្រវេសន៍មកពីប្រទេសដទៃទៀតទៅព្រំដែនលីទុយអានីដោយចេតនា»។ លោកថា សម្ពាធនៃបញ្ហានេះ អាចប្រៀបធៀបទៅនឹងលំហូរជនអន្តោប្រវេសន៍ពីប្រទេសរុស្ស៊ី ទៅហ្វាំងឡង់ និងន័រវែសក្នុងឆ្នាំ ២០១៥ បាន។ រដ្ឋសមាជិកនៃសហភាពអឺរ៉ុបលីទុយអានី កាលពីសប្ដាហ៍មុនបានចោទប្រកាន់បេឡារុស ថាបានអនុញ្ញាតឱ្យជនអន្តោប្រវេសន៍ក្នុងទឹកដីរបស់ខ្លួនតាមរយៈជើងហោះហើរ ហើយបានចាប់ផ្តើមសាងសង់រនាំងលួសឡាមប្រវែង ៥៥០ គីឡូម៉ែត្រនៅតាមបណ្ដោយព្រំដែនរបស់ខ្លួនជាមួយប្រទេសនេះ។ យ៉ាងណាមិញ ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko ធ្លាប់បាននិយាយកាលពីខែឧសភាថា ប្រទេសរបស់លោក នឹងមិនរារាំងជនចំណាកស្រុកពីការឆ្លងកាត់ព្រំដែនភាគខាងលិចរបស់ខ្លួនចូលសហភាពអឺរ៉ុបទៀតទេ។ ប្រភព៖ U.S. “concerned” by flow of migrants from Belarus to Lithuania https://www.reuters.com/world/europe/us-concerned-by-flow-migrants-belarus-lithuania-2021-07-11/ Lithuania says Belarus is…
-
ឥណ្ឌាអះអាងថា បានចាប់ខ្លួនបុរស ២នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្មអាល់កៃដា

ហ៊ីម រដ្ឋា បុរស ២នាក់ដែលជាប់សង្ស័យនឹងក្រុមឧទ្ទាម Ansar Ghazwat-ul-Hind ដែលជាសាខាមួយនៃក្រុមភេរវកម្មអាល់កៃដា ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអាទិត្យ នៅតំបន់មួយនៃទីក្រុង Lucknow រដ្ឋ Uttar Pradesh ដែលមានទីតាំងនៅភាគខាងជើងប្រទេសឥណ្ឌា នេះបើតាមការលើកឡើងរបស់ លោក Prashant Kumarមន្ត្រីនគរបាលជាន់ខ្ពស់របស់រដ្ឋនេះ។ លោក Kumar បានឲ្យដឹងថា បុរស ២នាក់ខាងលើនេះបានរៀបចំផែនការក្នុងការបំផ្ទុះគ្រាប់បែក និងគ្រាប់បែកអត្តឃាត ដោយបានដាក់គោលដៅលើកន្លែងមានមនុស្សច្រើននៅទីក្រុង Lucknow។ ការបំផ្ទុះនេះគ្រោងនឹងធ្វើឡើងនៅមុនថ្ងៃទី១៥ ខែសីហាខាងមុខនេះ ដែលជាថ្ងៃបុណ្យឯករាជ្យឥណ្ឌា។ ជាមួយគ្នានេះដែរ នគរបាលឥណ្ឌាក៏បានរកឃើញគ្រឿងបំផ្ទុះរបស់បុរសទាំងពីរខាងលើផងដែរ។ ក្រុម Ansar Ghazwat-ul-Hind ជាក្រុមភេរវកម្មខ្នាតតូចមួយ មានទីតាំងនៅតំបន់ហិមាល័យ-កាស្មៀ ដែលជាទីតាំងជម្លោះដ៏រ៉ាំរ៉ៃរវាងឥណ្ឌា និងប៉ាគីស្ថាន។ ក្រុមនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧ ដោយសកម្មប្រយុទ្ធកំពូលមួយរូបឈ្មោះ Zakir Musa ហើយបានចូលជាសម្ព័ន្ធមិត្តរបស់អាល់កៃដា។ ក្រុមនេះដែរមានបំណងក្នុងការបង្កើតទឹកដីឥស្លាមនៅតំបន់កាស្មៀ។ នគរបាលឥណ្ឌាបានអះអាងថា ក្រុមមួយនេះត្រូវបានកម្ទេចចោលទាំងស្រុងកាលពីឆ្នាំ២០២០កន្លងទៅ៕ ប្រភព៖ India claims arrest of two Al-Qaeda-linked operatives…
-
ប្រទេសកាណាដាចេញវិធានការណ៍ទប់ស្កាត់ភ្លើងឆេះព្រៃ

សុខ ស្រីលុច ប្រទេសកាណាដាបានប្រកាសពីវិធានការណ៍ថ្មីៗដើម្បីការពារភ្លើងឆេះព្រៃក្រោយពីមានការកើនឡើងកម្តៅខ្លាំងកាលពីខែមុនបណ្តាលឱ្យមានអគ្គិភ័យកើតឡើងជាច្រើននៅតំបន់ភាគខាងលិចរបស់ប្រទេស។ កាលពីថ្ងៃអាទិត្យនេះ នាយកដ្ឋានដឹកជញ្ជូនបានចេញសេចក្តីថ្លែងការណ៍រៀបរាប់ថា ការធ្វើសំណើរតាមផ្លូវដែកនឹងត្រូវកាត់បន្ថយល្បឿនរថភ្លើងនៅពេលសីតុណ្ហភាពឡើងដល់ ៣០ អង្សាសេហើយអ្នកត្រួតពិនិត្យរថភ្លើងត្រូវធានាថា រថភ្លើងមិនមានផ្ទុកវត្ថុធាតុដើមដែលអាចឆេះបាន។ អ្នកត្រួតពិនិត្យនឹងត្រូវតម្រូវឱ្យចុះផ្សាយ និងរាយការណ៍អំពីអគ្គិភ័យដែលមាននៅតាមបណ្តោយផ្លូវរបស់ពួកគេផងដែរ។ វិធានការណ៍នេះបានចូលជាធរមាននៅពាក់កណ្តាលអធ្រាតយប់ថ្ងៃទី ១១ កក្កដា។ តាមការស្រង់សម្តីរបស់សារព័ត៌មាន Aljazeera រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន លោក Omar Alghabra បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ស្ថានភាពអាកាសធាតុបែបនេះគែមិនធ្លាប់មានពីមុនឡើយ ហើយស្ថានភាពអាកាសធាតុនេះបន្តបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រតិបត្តិការសុវត្ថិភាពសាធារណៈ និងផ្លូវដែក។ លោក Alghabra បានបន្តថា រដ្ឋាភិបាលប្រទេសកាណាដានៅតែប្តេជ្ញាចិត្តជួយដល់អ្នកដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃ ហើយនឹងមិនស្ទាក់ស្ទើរក្នុងការធ្វើសកម្មភាពចាំបាច់ដើម្បីកាត់បន្ថយហានិភ័យទាំងនេះចំពោះសុវត្ថិភាពសាធារណៈនៃផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធឡើយ។ ក្រុមអ្នកជំនាញបានចង្អុលបង្ហាញអំពីការប្រែប្រួលអាកាសធាតុដែលជាកត្តាមួយដែលបានធ្វើឱ្យអាកាសធាតុកាន់តែអាក្រក់ឡើងដែលបណ្តាលអោយមានភ្លើងឆេះព្រៃ រលកកំដៅ និងព្យុះត្រូពិក។ នាយកគ្រប់គ្រងផ្នែកភ្លើងឆេះព្រៃនៅប្រទេសកាណាដា លោក Brian Wiens ដែលជាក្រុមស្រាវជ្រាវបាននិយាយថា កំដៅនាពេលថ្មីៗនេះនៅឆ្នេរសមុទ្រភាគខាងលិចប្រទេសកាណាដាត្រូវបានផ្សារភ្ជាប់ទៅនឹង រលកកម្តៅដែលមានលក្ខណៈខ្យល់ក្តៅស្ងួតគ្របដណ្តប់លើផ្ទៃដីធំ និងធ្វើអោយសីតុណ្ហភាពឡើងខ្ពស់។ លោក Wiens បាននិយាយថា រលកកម្តៅបានធ្វើអោយមិនមានទឹកភ្លៀង មានសីតុណ្ហភាពខ្ពស់ មានសំណើមទាបនៅលើផែនដី។ គួរបញ្ចាក់ផងដែរថា ប្រទេសកាណាដាកាលពីខែមុនបានបំបែកកំណត់ត្រាកម្តៅអាកាសធាតុនៅក្នុងប្រទេសរបស់ខ្លួនដោយរយៈពេលបីថ្ងៃជាប់ៗអាកាសធាតុមានកម្តៅរហូតដល់ ៤៩.៦ អង្សាសេ ក្នុងទីក្រុង Lytton ខេត្ត British…
-
ប្រជាជនគុយបារាប់ពាន់នាក់ចូលរួមបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល

សុខ ស្រីលុច កាលពីថ្ងៃអាទិត្យ ទី ១១ កក្កដាប្រជាជនគុយបារាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។ ការតវ៉ានៅ ទីក្រុងSan Antoniodelos Banos ដែលជាទីប្រជុំជនមួយមានប្រជាជនប្រមាណ ៥០០០០ នាក់នៅភាគនិរតីនៃទីក្រុង Havana ភាគច្រើនយុវជនបានស្រែកជេរប្រមាថប្រឆាំងនឹងប្រធានាធិបតីគុយបា លោក Miguel Diaz-Canel។ ការធ្វើបាតុកម្មនេះបានកើតឡើងនៅពេលដែលប្រទេសគុយបាកំពុងជួបប្រទះវិបត្តិកូវីដ-១៩ ធ្ងន់ធ្ងរ។ប្រជាជនគុយបាចាប់ផ្តើមខឹងសម្បារនឹងស្ថានភាណកូវីដ-១៩ បច្ចុប្បន្នបន្ទាប់ពីមានការខ្វះស្បៀងអាហារនិងការខ្វះខាតថ្នាំចាប់តាំងពីមានការចាប់ផ្តើមនៃការរីករាលដាលកូវីដ-១៩ ។ ប្រទេសគុយបាចាប់ផ្តើមមានករណីវិជ្ជមានកូវីដ-១៩ កាន់តែច្រើនឡើងរយៈពេលថ្មីៗនេះដោយករណីប្រចាំថ្ងៃចំនួន ៦.៩២៣ ត្រូវបានគេរាយការណ៍កាលពីថ្ងៃទី ១១ កក្កដារួមជាមួយអ្នកស្លាប់បន្ថែមចំនួន ៤៧ នាក់។ https://www.aljazeera.com/news/2021/7/11/thousands-join-rare-anti-government-protests-in-cuba
-
ធនាគារកណ្តាលអឺរ៉ុបនឹងផ្លាស់ប្តូរទិសដៅគោលនយោបាយនៅកិច្ចប្រជុំបន្ទាប់

សុខ ស្រីលុច កាលពីថ្ងៃចន្ទ ទី ១២ កក្កដាលោកស្រី Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុបបានឲ្យដឹងថាធនាគារកណ្តាលអឺរ៉ុប (Europe Central Bank) នឹងផ្លាស់ប្តូទិសដៅរបស់ខ្លួននៅក្នុងកិច្ចប្រជុំខាងមុខនៅថ្ងៃទី ២២ ខែកក្កដាដើម្បីឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រថ្មីរបស់ខ្លួន។ តាមការស្រង់សម្តីរបស់សារព័ត៌មាន Bloomberg លោកស្រី Lagarde បាននិយាយថា នាពេលខាងមុខនឹងមានការ ពិនិត្យឡើងវិញ នូវទិសដៅ របស់ខ្លួន ដើម្បីជាមួយការត្រួតពិនិត្យយុទ្ធសាស្ត្រដែលទើបតែបានបញ្ចប់ ។ នៅក្នុងកិច្ចប្រជុំគោលនយោបាយកាលពីខែមិថុនា ធនាគារកណ្តាលអឺរ៉ុបបានបញ្ជាក់សាជាថ្មីនូវការសន្យារបស់ខ្លួន ក្នុងការរក្សាអត្រាការប្រាក់ សំខាន់ៗនៅកម្រិតទាបនាពេលបច្ចុប្បន្នដែលទាបរហូតដល់ចក្ខុវិស័យអតិផរណាឈានដល់កម្រិតមួយដែលមានប្រមាណ ២ ភាគរយនៅក្នុងការព្យាករណ៍របស់ខ្លួន។ ការត្រួតពិនិត្យយុទ្ធសាស្រ្តធនាគារកណ្តាលអឺរ៉ុបមិនត្រូវបានគេរំពឹងថានឹងបញ្ចប់រហូតដល់ខែកញ្ញា។ https://www.reuters.com/business/finance/ecb-change-policy-guidance-next-meeting-lagarde-says-2021-07-11/ bloomberg.com/news/articles/2021-07-08/ecb-puts-off-proposal-to-outline-policy-guidance-this-week
-
ចិនថ្កោលទោសចំពោះការគាបសង្កត់មិនសមហេតុផល ក្រោយអាមេរិកពង្រីកបញ្ជីខ្មៅ

ហួន ឌីណា សៀងហៃ៖ រដ្ឋភិបាលចិនរៀបរាប់កាលពីថ្ងៃអាទិត្យទី ១១ កក្កដា ថាខ្លួនជំទាស់យ៉ាងដាច់អហង្ការចំពោះការបន្ថែមអង្គភាពចំនួន២៣របស់ចិនទៅក្នុងបញ្ជីខ្មៅផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ជុំវិញបញ្ហារំលោភសិទ្ធិមនុស្ស និងជម្លោះទំនាក់ទំនងយោធា។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ក្រសួងពាណិជ្ជកម្មចិនបានចេញសេចក្ដីថ្លែងការណ៍មួយថា ការដាក់បញ្ចូលអង្គភាពចិនគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ដែលជាការគៀបសង្កត់ដោយមិនសមហេតុផលលើក្រុមហ៊ុនរបស់ចិន។ ក្រសួងដដែលបន្ថែមថា ក្រុងប៉េកាំងនឹងចាត់វិធានការចាំបាច់ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិករៀបរាប់ថា ខ្លួនបានបន្ថែមក្រុមហ៊ុនចំនួន ១៤ និងអង្គភាពផ្សេងទៀតទៅក្នុងបញ្ជីខ្មៅនៃសេដ្ឋកិច្ច ព្រោះក្រុមហ៊ុន និងអង្គភាពទាំងនេះ ជាប់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស ការរំលោភបំពានក្នុងការអនុវត្តយុទ្ធនាការបង្ក្រាបរបស់ចិន និងការឃុំខ្លួនទ្រង់ទ្រាយធំ ហើយការលួចតាមដានមើលតាមបែបបច្ចេកវិទ្យាខ្ពស់ប្រឆាំងនឹងជនជាតិ អ៊ុយហ្គួរ កាហ្សាក់ស្ថាន និងសមាជិកដទៃទៀតនៃក្រុមជនជាតិភាគតិចមូស្លីមនៅតំបន់ស្វ័យយ័ត Xinjiang ។ យ៉ាងណាមិញ រដ្ឋាភិបាលកុម្មុយនីស្តចិនបានបដិសេធនូវការចោទប្រកាន់ទាំងអស់នេះ។ អង្គភាពដែលមាននៅក្នុងបញ្ជីខ្មៅនៃសេដ្ឋកិច្ច ជាទូទៅត្រូវបានគេតម្រូវឱ្យដាក់ពាក្យសុំអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្មអាមេរិក ហើយប្រឈមនឹងការត្រួតពិនិត្យយ៉ាងតឹងរឹងនៅពេលស្វែងរកការអនុញ្ញាតឱ្យទទួលបានទំនិញពីអ្នកផ្គត់ផ្គង់សហរដ្ឋអាមេរិក។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក៏បានបន្ថែមអង្គភាពចំនួន ៥ ទៀតដែលខ្លួនបាននិយាយថា បានគាំទ្រដោយផ្ទាល់ដល់កម្មវិធីទំនើបកម្មយោធារបស់ចិន ទាក់ទងនឹងប្រព័ន្ធគ្រប់គ្រងឡាស៊ែរ និងការប្រយុទ្ធ។ ក្រៅពីនោះផ្សេងទៀត រដ្ឋាភិបាលដដែលក៏បានកំណត់អង្គភាពចំនួនបួនបន្ថែមទៀតសម្រាប់ «ការនាំចេញ និងប៉ុនប៉ងនាំចេញទំនិញ» ទៅអង្គភាពដែលត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក។ ទោះយ៉ាងនេះក្ដី ក្រុមហ៊ុន Wuhan Raycus Fiber Laser…
-
បុគ្គលិកសុខាភិបាលថៃរាប់រយនាក់នៅតែឆ្លងកូវីដ-១៩ ទោះជាចាក់វ៉ាក់សាំង Sinovac បាន ២ដូសរួចក្ដី

បុគ្គលិកសុខាភិបាលនៅប្រទេសថៃសរុបចំនួន ៦១៨នាក់ ក្នុងចំណោមសរុបប្រមាណ ៦៨ ម៉ឺននាក់ដែលបានទទួលវ៉ាក់សាំងកូវីដ១៩ ពេញលេញ បានឆ្លងជំងឺកូវីដ១៩ អំឡុងខែមេសា ដល់ខែកក្កដា ដោយមានគិលានុបដ្ឋាយិកាមួយរូបបានបាត់បង់ជីវិត ហើយបុគ្គលិកពេទ្យម្នាក់ទៀតកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ នេះបើតាមស្ថិតិក្រសួងសុខាភិបាលថៃ។ ភាគច្រើននៃបុគ្គលិកសុខាភិបាល និងអ្នកធ្វើការជួរមុខនៅថៃបានចាក់វ៉ាក់សាំងចិន Sinovac ចាប់ពីខែកុម្ភៈមក ខណៈវ៉ាក់សាំង AstraZeneca ទើបតែចាប់ផ្ដើមចាក់នៅខែមិថុនាតែប៉ុណ្ណោះ។ ទន្ទឹមនឹងជួបសភាពការណ៍បែបនេះដែរ ក្រុមអ្នកជំនាញវេជ្ជសាស្ត្របានផ្ដល់អនុសាសន៍ឱ្យចាក់វ៉ាក់សាំងដូសទី៣ ដល់បុគ្គលិកសុខាភិបាលដែលប្រឈមមុខនឹងហានិភ័យ។ បើយោងតាមមន្ត្រីជាន់ខ្ពស់សុខាភិបាលប្រទេសថៃ លោក Sopon Iamsirithawon បានប្រាប់អ្នកកាសែតកាលពីថ្ងៃសៅរ៍ថា វ៉ាក់សាំងដូសទី៣ អាចនឹងជាវ៉ាក់សាំង AstraZeneca ឬ វ៉ាក់សាំងប្រភេទ mRNA (អាចជា Pfizer ឬ Moderna)។ រដ្ឋាភិបាលថៃរំពឹងទុកថានឹងទទួលបានវ៉ាក់សាំង Pfizer-BioNTech ចំនួន ១,៥លានដូស ដែលជាការបរិច្ចាគរបស់សហរដ្ឋអាមេរិកនៅក្នុងខែកក្កដានេះ ហើយនឹងទទួលបាន ២០លានដូសទៀតនៅខែតុលា ដែលជាការបញ្ជាទិញ៕ ប្រភព៖ CNA
-
គណៈប្រតិភូអាមេរិកទស្សនកិច្ចហៃទី ក្រោយប្រទេសនេះស្នើសុំជំនួយទ័ពបន្ទាន់ ក្រោយប្រធានាធិបតីរបស់ខ្លួនត្រូវបានគេធ្វើឃាត

ហួន ឌីណា ព័រអូប្រាំង៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជូនមន្រ្តីគណៈប្រតិភូរបស់ខ្លួនទៅប្រទេសហៃទីកាលពីថ្ងៃអាទិត្យទី ១១ កក្កដា បន្ទាប់ពីរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសនេះ បានស្នើសុំជំនួយសន្តិសុខ និងការស៊ើបអង្កេតពីសហរដ្ឋអាមេរិករួមមានទាំងកងកម្លាំងយោធា ក្រោយប្រធានាធិបតីលោក Jovenel Moïse ត្រូវបានគេធ្វើឃាតកាលពីសប្ដាហ៍មុន។ យោងតាមមន្រ្តីរបស់ហៃទី គណៈប្រតិភូសហរដ្ឋអាមេរិកដែលរួមមានមន្រ្តីមកពីក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន ក្រសួងការបរទេស នាយកដ្ឋានយុត្តិធម៌ និងក្រសួងសន្តិសុខមាតុភូមិ បានជួបជាមួយនឹងអ្នកនយោបាយប្រចាំប្រទេសសំខាន់ៗចំនួន ៣ រូបដែលកំពុងពុះពារគ្រប់គ្រងរដ្ឋាភិបាលហៃទី។ នេះបើតាមការចុះផ្សាយរបស់កាសែត Miami Herald ។ កាលពីថ្ងៃសៅរ៍ ទី១០ កក្កដា រដ្ឋាភិបាលបណ្តោះអាសន្នហៃទី បានផ្ញើរលិខិតចំនួនពីរច្បាប់ មួយទៅសហរដ្ឋអាមេរិក និងមួយទៀតទៅអង្គការសហប្រជាជាតិ ស្នើសុំជំនួយដាក់ពង្រាយកងទ័ពដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ខណៈដែលខ្លួនព្យាយាមធ្វើឱ្យប្រទេសមានស្ថេរភាព និងត្រៀមរៀបចំការបោះឆ្នោត ដោយហេតុថាកម្លាំងប៉ូលីសក្នុងតំបន់ខ្សោយ និងខ្វះធនធាន។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិកបាននិយាយថា ក្រុមគណៈប្រតិភូនឹងធ្វើសេចក្តីសង្ខេបអំពីការរកឃើញរបស់ខ្លួននៅពេលវិលត្រឡប់ទៅក្រុងវ៉ាស៊ីនតោនវិញ ខណៈដែលសេតវិមានបាននិយាយថា ខ្លួននឹងពិចារណាពីរបៀបឆ្លើយតបចំពោះសំណើរបស់រដ្ឋាភិបាលបណ្តោះអាសន្នជុំវិញការពង្រាយកងទ័ពលើប្រទេសដែលកំពុងមានវិបត្តិនយោបាយមួយនេះ។ សេតវិមានក៏បានបញ្ជូនមន្ត្រី FBI និងមន្រ្តីសន្តិសុខមាតុភូមិកាលពីសប្ដាហ៍មុន ឱ្យជួយស៊ើបអង្កេតការវាយប្រហារដោយទាហានស៊ីឈ្នួលបរទេសចំនួន ២៨ នាក់ ដែលសម្លាប់ប្រធានាធិបតីអាយុ ៥៣ លោក Moïse នៅនឹងផ្ទះ…