Category: ព័ត៌មានអន្តរជាតិ

  • ខួប ៥ឆ្នាំសាលក្រមតុលាការលើសមុទ្រចិនខាងត្បូង៖ ចិននៅតែមិនគោរព ហ្វីលីពីនមានជំហរមិនទៀងទាត់

    ខួប ៥ឆ្នាំសាលក្រមតុលាការលើសមុទ្រចិនខាងត្បូង៖ ចិននៅតែមិនគោរព ហ្វីលីពីនមានជំហរមិនទៀងទាត់

    ថ្ងៃ​ចន្ទ​ ទី១២ ខែ​កក្កដា គឺ​ជា​ខួប​ ៥ ឆ្នាំ​ដែល​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ​ បាន​ចេញ​សាលក្រម​ប្រវែង​ជាង ៥០០ទំព័រ​ ដែល​សម្រេច​ហ្វីលីពីន​ឈ្នះ​ក្ដី​លើ​ចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​ចាត់​ទុក​ការ​អះអាង​កាន់​កាប់​របស់​ចិន​តាម​ខ្សែ​បន្ទាត់​៩ចំណុច ឬ Nine-Dash Line​ ដែល​ផ្អែក​លើ​ឯកសារ​ប្រវត្តិសាស្ត្រ​មិន​មាន​សុពលភាព​ផ្នែក​ផ្លូវ​ច្បាប់ ហើយ​តាម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​ឆ្នាំ១៩៨២ (UNCLOS) ​ចិន​មិន​អាច​កាន់កាប់​គ្រប់គ្រង​ដែនទឹក​ទាំង​នោះ ដែល​មាន​ផ្នែក​ខ្លះ​ជា​អធិបតេយ្យ​របស់​ហ្វីលីពីន។ ចិន​នៅ​ពេល​នោះ​បាន​បដិសេធ​ក្នុង​ការ​ចូល​ការពារ​ជំហរ​របស់​ខ្លួន​នៅ​តុលាការ​ ដែល​មាន​មូលដ្ឋាន​នៅ​វិមាន​សន្តិភាព ទីក្រុង​ឡាអេ ប្រទេស​ហុល្លង់​នោះ​ទេ ដោយ​សម្អាង​ថា​ការណ៍​ដែល​ហ្វីលីពីន​យក​រឿង​សមុទ្រ​ចិន​ខាង​ត្បូង​ទៅ​ប្ដឹង​តុលាការ​កាល​ពី​ឆ្នាំ២០១៣ ជា​សកម្មភាព​ឯកតោភាគី។ បើ​យោង​តាម​សាលក្រម​របស់​តុលាការ​ បើ​ទោះ​បី​ជា​ចិន​មិន​ការពារ​ក្ដី​ក៏​ដោយ ក៏​មិន​ពាក់ព័ន្ធ​នឹង​នីតិវិធី​របស់​តុលាការ​ ហើយ​ការ​សម្រេច​គឺ​មាន​សុពលភាព​។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ចិន​នៅ​តែ​មិន​ទទួល​ស្គាល់​នូវ​ការ​ចេញ​សាលក្រម ដោយ​តុលាការ​អាជ្ញាកណ្ដាល​កាល​ពី​ឆ្នាំ២០១៦ ដោយ​នៅ​ពេល​នោះ​លោក វ៉ាង យី រដ្ឋមន្ត្រី​ការបរទេស​ចិន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា «ការ​កាត់ក្ដី​លើ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ជា​រឿង​នយោបាយ ដោយ​ស្ថិត​ក្រោម​ស្លាក​បរិបទ​ច្បាប់​តែ​ប៉ុណ្ណោះ»។ ចិន​នៅ​តែ​បន្ត​រក្សា​ជំហរ​កាន់កាប់​តំបន់​នេះ​តាម​ ខ្សែ​បន្ទាត់ ៩ចំណុច ហើយ​ប្ដេជ្ញា​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។ ចាប់​តាំង​ពី​ពេល​នោះ​មក ចិន​បាន​អនុវត្ត​នូវ​សិទ្ធិ​អធិបតេយ្យភាព​របស់​ខ្លួន​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ទោះ​ជា​មិន​ទាន់​មាន​ដំណោះស្រាយ​ច្បាស់លាស់​ក៏​ដោយ។ សកម្មភាព​ទាំង​នោះ​មាន​ដូច​ជា ការ​ប្រកាស​ហាម​ប្រាម​មិន​ឲ្យ​នេសាទ​សមុទ្រ​តាម​រដូវ​កាល​ណា​មួយ ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ចិន​បាន​បង្កើត​ច្បាប់​ការពារ​សមុទ្រ​ ដែល​អនុញ្ញាត​ឱ្យ​នាវា​ឆ្មាំ​សមុទ្រ​ចិន​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​នាវា​បរទេស​ក្នុង​ដែន​សមុទ្រ​ដែល​ចាត់​ទុក​ថា​របស់​ពួកគេ​។ រីឯ​ហ្វីលីពីន​វិញ ​កាល​​នោះ​លោក​ប្រធានាធិបតី Rodrigo Duterte ដែល​ទើប​តែ​បាន​ឡើង​កាន់​អំណាច​ប្រមាណ​ ២សប្ដាហ៍​ប៉ុណ្ណោះ…

  • ខួប ៥ឆ្នាំ​​សាលក្រម​តុលាការ​លើ​សមុទ្រ​ចិន​ខាង​ត្បូង ​ចិន​នៅ​តែ​មិន​គោរព ហ្វីលីពីន​មាន​ជំហរ​មិន​ទៀងទាត់​

    ខួប ៥ឆ្នាំ​​សាលក្រម​តុលាការ​លើ​សមុទ្រ​ចិន​ខាង​ត្បូង ​ចិន​នៅ​តែ​មិន​គោរព ហ្វីលីពីន​មាន​ជំហរ​មិន​ទៀងទាត់​

    ហ៊ីម រដ្ឋា ថ្ងៃ​ចន្ទ​ ទី១២ ខែ​កក្កដា គឺ​ជា​ខួប​ ៥ ឆ្នាំ​ដែល​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ​ បាន​ចេញ​សាលក្រម​ប្រវែង​ជាង ៥០០ទំព័រ​ ដែល​សម្រេច​ហ្វីលីពីន​ឈ្នះ​ក្ដី​លើ​ចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​ចាត់​ទុក​ការ​អះអាង​កាន់​កាប់​របស់​ចិន​តាម​ខ្សែ​បន្ទាត់​៩ចំណុច ឬ Nine-Dash Line​ ដែល​ផ្អែក​លើ​ឯកសារ​ប្រវត្តិសាស្ត្រ​មិន​មាន​សុពលភាព​ផ្នែក​ផ្លូវ​ច្បាប់ ហើយ​តាម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​ឆ្នាំ១៩៨២ (UNCLOS) ​ចិន​មិន​អាច​កាន់កាប់​គ្រប់គ្រង​ដែនទឹក​ទាំង​នោះ ដែល​មាន​ផ្នែក​ខ្លះ​ជា​អធិបតេយ្យ​របស់​ហ្វីលីពីន។ ចិន​នៅ​ពេល​នោះ​បាន​បដិសេធ​ក្នុង​ការ​ចូល​ការពារ​ជំហរ​របស់​ខ្លួន​នៅ​តុលាការ​ ដែល​មាន​មូលដ្ឋាន​នៅ​វិមាន​សន្តិភាព ទីក្រុង​ឡាអេ ប្រទេស​ហុល្លង់​នោះ​ទេ ដោយ​សម្អាង​ថា​ការណ៍​ដែល​ហ្វីលីពីន​យក​រឿង​សមុទ្រ​ចិន​ខាង​ត្បូង​ទៅ​ប្ដឹង​តុលាការ​កាល​ពី​ឆ្នាំ២០១៣ ជា​សកម្មភាព​ឯកតោភាគី។ បើ​យោង​តាម​សាលក្រម​របស់​តុលាការ​ បើ​ទោះ​បី​ជា​ចិន​មិន​ការពារ​ក្ដី​ក៏​ដោយ ក៏​មិន​ពាក់ព័ន្ធ​នឹង​នីតិវិធី​របស់​តុលាការ​ ហើយ​ការ​សម្រេច​គឺ​មាន​សុពលភាព​។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ចិន​នៅ​តែ​មិន​ទទួល​ស្គាល់​នូវ​ការ​ចេញ​សាលក្រម ដោយ​តុលាការ​អាជ្ញាកណ្ដាល​កាល​ពី​ឆ្នាំ២០១៦ ដោយ​នៅ​ពេល​នោះ​លោក វ៉ាង យី រដ្ឋមន្ត្រី​ការបរទេស​ចិន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា «ការ​កាត់ក្ដី​លើ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ជា​រឿង​នយោបាយ ដោយ​ស្ថិត​ក្រោម​ស្លាក​បរិបទ​ច្បាប់​តែ​ប៉ុណ្ណោះ»។ ចិន​នៅ​តែ​បន្ត​រក្សា​ជំហរ​កាន់កាប់​តំបន់​នេះ​តាម​ ខ្សែ​បន្ទាត់ ៩ចំណុច ហើយ​ប្ដេជ្ញា​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។ ចាប់​តាំង​ពី​ពេល​នោះ​មក ចិន​បាន​អនុវត្ត​នូវ​សិទ្ធិ​អធិបតេយ្យភាព​របស់​ខ្លួន​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ទោះ​ជា​មិន​ទាន់​មាន​ដំណោះស្រាយ​ច្បាស់លាស់​ក៏​ដោយ។ សកម្មភាព​ទាំង​នោះ​មាន​ដូច​ជា ការ​ប្រកាស​ហាម​ប្រាម​មិន​ឲ្យ​នេសាទ​សមុទ្រ​តាម​រដូវ​កាល​ណា​មួយ ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ចិន​បាន​បង្កើត​ច្បាប់​ការពារ​សមុទ្រ​ ដែល​អនុញ្ញាត​ឱ្យ​នាវា​ឆ្មាំ​សមុទ្រ​ចិន​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​នាវា​បរទេស​ក្នុង​ដែន​សមុទ្រ​ដែល​ចាត់​ទុក​ថា​របស់​ពួកគេ​។ រីឯ​ហ្វីលីពីន​វិញ ​កាល​​នោះ​លោក​ប្រធានាធិបតី Rodrigo Duterte…

  • ហេតុអ្វីបានជា ចិនខ្ទាស់ជើងក្រុម​ហ៊ុនបច្ចេកវិទ្យាយក្ស​របស់ខ្លួន?

    ហេតុអ្វីបានជា ចិនខ្ទាស់ជើងក្រុម​ហ៊ុនបច្ចេកវិទ្យាយក្ស​របស់ខ្លួន?

    សៅ សម្ភស្ស នេះ​មិន​មែន​ជា​លើក​ទីមួយ​ទេ ដែល​រដ្ឋាភិបាលចិន បាន​ចាត់​វិធាន​​ការប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យា​យក្ស​ចិន​ ដែលចង់ចុះបញ្ជីនៅក្នុងទីផ្សារសហរដ្ឋអាមេរិក​ ជាក់ស្ដែង​ដូច​ករណី​ថ្មីៗ​លើ​ក្រុមហ៊ុន​ DiDi ដែល​វិធាន​ទាំង​នេះ​បង្កឱ្យ​មាន​ការព្រួយបារម្ភយ៉ាងខ្លាំង​អំពីអនាគត​នៃការចុះបញ្ជីរបស់​ក្រុមហ៊ុន​ចិន​នៅអាមេរិក​ និង​ភាគ​ហ៊ុន​ចិន​ជា​ទូទៅ។​ រយៈ​ពេល​តែ ២ ថ្ងៃ បន្ទា​ប់ពី​រដ្ឋញូវយ៉ក​បាន​ព្រមព្រៀង​​ឱ្យ​ក្រុមហ៊ុន​នេះ​ចុះ​បញ្ជីជា​សាធារណៈ​ ការិយា​ល័យ​​ត្រួត​ពិនិត្យសន្តិសុខ​នៃប្រព័ន្ធ​អ៊ីន​ធឺណិត ​ដែល​ជាអង្គភាពឃ្លាំមើលមួយ​នៃ​រដ្ឋបាល​​ Cyberspace ចិន (CAC) បាន​បញ្ជាឱ្យ​ក្រុមហ៊ុន​នេះ​បញ្ឈប់​ការចុះឈ្មោះ​អ្នកប្រើ​ប្រាស់​ថ្មីជា​បន្ទាន់​។ ៤ ថ្ងៃ បន្ទាប់​ពី​ការ​ចុះ​បញ្ជី​ អង្គភាព​ដដែល​នេះ​ក៏​បាន​បញ្ជ​ឱ្យ​បិទការទាញយកកម្មវិធី Didi ជាបណ្ដោះអាសន្ន​ ដោយសារ​អង្គភាព​នេះ​បាន​រក​ឃើញ​អំពី​​​បទ​​ល្មើសប្រមូល និងប្រើទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់​របស់​ក្រុមហ៊ុន​។ ក្រោយ​មក​គេ​សង្កេត​ឃើញ​តម្លៃ​ភាគហ៊ុនរបស់ក្រុមហ៊ុននេះ ធ្លាក់ចុះជាលំដាប់​ ពោលគឺ​ ធ្លាក់​ចុះ​ ៥ ភាគរ​យនៅថ្ងៃ សុក្រ ទី ២ ខែកក្កដា និង​ធ្លាក់ចុះ ២៥ ភាគរយបន្ថែមទៀត នៅថ្ងៃអង្គារទី ៦ ខែកក្កដា និង​ ៤,៦ ភាគរយនៅ​ថ្ងៃ ពុធ​ ទី ៧ ខែកក្កដា។ នេះ​បើ​តាម​ឱ្យដឹងពី​អត្ថបទ​ចេញ​ពីវ៉េបសាយ​ទីផ្សារ​ហិរញ្ញវត្ថុ​ Seeking Alpha។ ទោះយ៉ាងណា…

  • ទីបំផុត! យន្តហោះរ៉ុក្កែតរបស់មហាសេដ្ឋីអង់គ្លេសលោក Richard Branson ទទួលជោគជ័យក្នុងការសាកល្បងហោះហើរដោយមានមនុស្សជិះជាលើកដំបូង (មានវីដេអូ)

    ទីបំផុត! យន្តហោះរ៉ុក្កែតរបស់មហាសេដ្ឋីអង់គ្លេសលោក Richard Branson ទទួលជោគជ័យក្នុងការសាកល្បងហោះហើរដោយមានមនុស្សជិះជាលើកដំបូង (មានវីដេអូ)

    អាមេរិក៖ ក្រុមហ៊ុនទេសចរអវកាស Virgin Galactic បានបញ្ចប់ការហោះហើរសាកល្បងដោយមានក្រុមនាវិកជិះនៅលើយានអវកាសរបស់ខ្លួន នៅថ្ងៃអាទិត្យម្សិលមិញ ដែលនេះជាការបោះជំហានទៅមុខដ៏ធំមួយ ឆ្ពោះទៅរកជើងហោះហើរអវកាសពាណិជ្ជកម្ម ។ មហាសេដ្ឋី​អង់គ្លេស​លោក ​រី​ឆាត ប្រ៊ែន​សុន បាន​ឡើង​លើ​មេឃ​កម្ពស់៨០គីឡូ ម៉ែត្រ​ពី​លើ​វាល​ខ្សាច់​នៅ​រដ្ឋ​ញូ​វ​ម៉ិ​ក​ស៊ីកូ ​ដោយ​ជិះ​លើ​យន្តហោះ​​រ៉ុក្កែត​នៃ​ក្រុមហ៊ុន Virgin Galactic របស់​លោក ហើយ​បាន​វិលត្រឡប់​មក​ផែនដី​វិញ​ដោយ​សុវត្ថិភាព​ក្នុង​ការហោះហើរ​សាកល្បង​លើ​កដំបូង ​ដោយ​មាន​មនុស្ស​ជិះ​របស់​យាន​នេះ​ទៅ​ទី​អវកាស​ ដែល​​ជា​និមិត្តរូប​ដ៏​សំខាន់​សម្រាប់​ការវិនិយោគ​របស់​លោក ​ដែល​បាន​ចាប់ផ្តើម​កាលពី១៧ឆ្នាំមុន​ ។​ លោក ​ប្រ៊ែន​សុន ដែល​ស្ថិត​ក្នុងចំណោម​បុគ្គលិក ៦នាក់​របស់​ក្រុមហ៊ុន Virgin Galactic ជិះ​ក្នុង​យាន​នេះ ​បាន​កោតសរសើរ​បេស កកម្ម​នេះ​ថា​ ជា​អ្នក​ឈាន​មុខ​គេ​ឆ្ពោះទៅកាន់​​យុគសម័យ​ថ្មី ​នៃ​វិស័យ​ទេសចរណ៍​អវកាស ដោយ​ក្រុមហ៊ុន​ដែល​លោក​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៤ ត្រៀម​ខ្លួន​ចាប់ផ្តើម​ប្រតិបត្តិការ​ពាណិជ្ជកម្ម​នៅ​ឆ្នាំក្រោយ ​។​ គួរកត់សម្គាល់ ​ជោគជ័យ​នៃ​ការហោះហើរ​នេះ ​បាន​ផ្តល់​ឱ្យ​សហគ្រិន​រូបនេះ​នូវ​សិទ្ធិ​អួតអាង​នៅ​ក្នុងការ​ប្រជែង​ជា​សាធារណៈ​ ជា​មួយ​​មហាសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Amazon លោក ជេ​ហ្វ បេ​ហ្សូ​ស ដែល​សង្ឃឹម​ហោះហើរ​ទៅ​ទី​អវកាស​លើកដំបូង ​តាម​យាន​រ៉ុក្កែត​របស់​ក្រុមហ៊ុន​អវកាស​ផ្ទាល់ខ្លួន​របស់លោកផង​ដែរ គឺ Blue Origin ​នៅ​ថ្ងៃទី​២០​ ខែកក្កដា​ខាង​មុខនេះ ៕ ប្រភព៖…

  • កូរ៉េខាងជើងចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងប្រើប្រាស់ជំនួយមនុស្សធម៌ ធ្វើជាឧបករណ៍នយោបាយ (មានវីដេអូ)

    កូរ៉េខាងជើងចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងប្រើប្រាស់ជំនួយមនុស្សធម៌ ធ្វើជាឧបករណ៍នយោបាយ (មានវីដេអូ)

    Video: https://fb.watch/v/3yS1WSEI3/ កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានចុះផ្សាយថា ក្រសួងការបរ ទេសកូរ៉េខាងជើងនៅថ្ងៃចន្ទនេះបានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងប្រើប្រាស់ជំនួយមនុស្សធម៌ធ្វើជាឧបករណ៍នយោបាយ ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត និងបញ្ហាសិទ្ធិមនុស្សជាដើម ។ លោក Kang Hyon Chol ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់ នៃសមាគមន៍ជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងបច្ចេកវិទ្យាអន្តរជាតិ បាននិយាយនៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រក្រសួងការបរទេសកូរ៉េខាងជើងថា នៅក្នុងការអនុវត្តជាក់ស្តែងប្រទេសជាច្រើនបានទទួលនូវរសជាតិល្វីងជូរចត់ ដែលជាលទ្ធផលនៃការសង្ឃឹមយ៉ាងខ្លាំងទៅលើជំនួយ និងជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិក ។ លោក Kang សង្កត់ធ្ងន់ទៀតថា នេះបង្ហាញឱ្យឃើញច្បាស់ថា ចេតនារបស់អាមេរិកក្នុងការភ្ជាប់ “ជំនួយមនុស្សធម៌” ជាមួយ “បញ្ហាសិទ្ធិមនុស្ស” គឺដើម្បីធ្វើឱ្យមានសម្ពាធរបស់ពួកគេទៅលើរដ្ឋអធិបតេយ្យ និងធ្វើឱ្យសម្រេចនូវគោលនយោបាយដែលមានលក្ខណៈអាក្រក់របស់ពួកគេ ៕ ប្រភព៖ CGTN

  • លោក ស៊ី ជិនពីង និងលោក គីម ជុងអ៊ុន ផ្លាស់ប្តូរសារអបអរសាទរគ្នាស្តីពីខួបលើកទី៦០ នៃសន្ធិសញ្ញាមិត្តភាពទ្វេភាគី (មានវីដេអូ)

    លោក ស៊ី ជិនពីង និងលោក គីម ជុងអ៊ុន ផ្លាស់ប្តូរសារអបអរសាទរគ្នាស្តីពីខួបលើកទី៦០ នៃសន្ធិសញ្ញាមិត្តភាពទ្វេភាគី (មានវីដេអូ)

    ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និង​​​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើងលោក​ គីម ជុនអ៊ុន​​ បាន​សន្យាពង្រឹង​ចំណង​មិត្តភាពឈាន​ដល់​កម្រិត​ថ្មី នៅ​ពេលមេដឹកនាំ​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​សារ​​អបអរសាទរគ្នា​ ស្តីពី​ខួប​លើក​ទី​៦០ ​នៃ​សន្ធិសញ្ញា​មិត្តភា ព​ទ្វេ​ភាគី ។ លោក ស៊ី ជិនពីង បានសរសើរ​​សន្ធិសញ្ញា​ឆ្នាំ​១៩៦១ ​ដែល​បាន​លើក​កម្ពស់​សន្តិភាព​ថ្នាក់​តំបន់ និង​សកល ហើយថា រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង និង​ព្យុងយ៉ាងបាន​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​មុត​មាំ​​ និង​ធ្វើ​ការ​ជា​មួយ​គ្នា ​ដើម្បី​ពង្រឹង​ទំនាក់​ទំនងរាប់​ឆ្នាំ ។ លោក ស៊ី បន្ថែមថា លោក​បាន​ត្រៀម​ខ្លួន​រួច​ហើយ ​ដើម្បី​ធ្វើ​ការងារ​ជា​មួយ​លោក គីម សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​មិត្ត​ភាព​ទ្វេ​ភាគី សំដៅឈាន​ដល់​កម្រិត​ថ្មី​មួយ និង​នាំ​ផល​ប្រយោជន៍​កាន់​តែ​ច្រើន​ដល់​ប្រទេស​ទាំង​ពីរ​ និង​ប្រជា​ជនរបស់​ខ្លួន ។ ទន្ទឹមនេះ លោក គីម បាននិយាយ​ថា សន្ធិសញ្ញា​​ទ្វេ​ភាគី​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធានា​សន្តិភាព និង​ស្ថេរភាព​នៅ​អាស៊ី​ប្រឆាំង​នឹង​កម្លាំង​អារិភាព​​ក្នុង​តំបន់ ហើយថា ប្រទេស​ជិត​ខាង​ទាំង​ពីរ​បាន​ចែក​រំលែក​មាន​គោល​ជំហរ​ថេរ​ ​ដើម្បី​អភិវឌ្ឍមិត្តភាព និងទំនាក់​ទំនង​សហ​ប្រតិបត្តិការទៅ​វិញ​ទៅ​មក​ឥត​ឈប់​ឈរ ។ គួរកត់សម្គាល់ ស្ថិត​ក្រោម​សន្ធិសញ្ញា​ឆ្នាំ​១៩៦១ ប្រទេស​ចិន និង​កូរ៉េ​ខាង​ជើង​ត្រូវ​តែ​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្វ័យ​ប្រវត្តិ នៅ​ពេល​ប្រទេស​ណា​មួយ​រង​ការវាយ​ប្រហារ ៕ ប្រភព៖ CGTN

  • លោក ចូ បៃដិន គាំទ្ររដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ក្នុងការច្រានចោលការទាមទាររបស់ចិននៅសមុទ្រចិនខាងត្បូង (មានវីដេអូ)

    លោក ចូ បៃដិន គាំទ្ររដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ក្នុងការច្រានចោលការទាមទាររបស់ចិននៅសមុទ្រចិនខាងត្បូង (មានវីដេអូ)

    Video: https://fb.watch/v/3q43h4dQT/ អាមេរិក៖ រដ្ឋបាលរបស់លោក ចូ បៃដិន បានគាំទ្រការច្រានចោលនៃយុគសម័យរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចំពោះការទាមទារដែនសមុទ្រស្ទើរតែទាំងអស់របស់ប្រទេសចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ។ សារដ៏ម៉ឺងម៉ាត់របស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានចេញសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយនៅមុនខួប០៥ឆ្នាំ នៃសេចក្តីសម្រេចរបស់សាលាក្តីអន្តរជាតិ ដែលគាំទ្រដល់ប្រទេសហ្វីលីពីន ប្រឆាំងនឹងការទាមទារដែនសមុទ្ររបស់ចិន ជុំវិញប្រជុំកោះ Spratly និងតំបន់ថ្មប៉ប្រះទឹក និងឆ្នេរខ្សាច់ដែលនៅក្បែរនោះ ប៉ុន្ដែចិនបានច្រានចោលសេចក្តីសម្រេចនេះ ។ លោក Blinken បានចោទប្រកាន់ប្រទេសចិនពីបទបន្តបង្ខិតបង្ខំ និងបំភិតបំភ័យដល់រដ្ឋឆ្នេរសមុទ្រអាស៊ីអាគ្នេយ៍ ដែលគំរាមកំហែងដល់សេរីភាព នៃការធ្វើនាវាចរណ៍នៅលើពិភពលោកដ៏សំខាន់នេះ ។ លោកបានសង្កត់ធ្ងន់ទៀតថា ដោយយោងទៅលើសេចក្តីថ្លែងការណ៍ដើមរបស់លោក ប៉ុមប៉េអូ ថា សហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីនូវគោលនយោបាយរបស់ខ្លួននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ទាក់ទងនឹងការទាមទារដែនសមុទ្រនៅសមុទ្រចិនខាងត្បូង ។ គួរកត់សម្គាល់ នៅមុនខួប០៤ឆ្នាំ នៃសេចក្តីសម្រេចកាលពីឆ្នាំមុន រដ្ឋបាលលោក ត្រាំ បានចេញមុខគាំទ្រសេចក្តីសម្រេចនេះ ប៉ុន្តែបានបញ្ជាក់ថា ខ្លួនចាត់ទុកថា ជាការមិនស្របច្បាប់ស្ទើរតែរាល់ការទាមទារដែនសមុទ្ររបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង នៅខាងក្រៅដែនទឹក ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់ប្រទេសចិន ។…

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១២ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១២ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១២ កក្កដា​ ២០២១

  • ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍! ​ថៃឆ្លង​ថ្មី​ជិត​៩​ពាន់​នាក់​ ​ស្លាប់​៨​០​នាក់​ទៀត​​

    ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍! ​ថៃឆ្លង​ថ្មី​ជិត​៩​ពាន់​នាក់​ ​ស្លាប់​៨​០​នាក់​ទៀត​​

    ក្រសួងសុខាភិបាល​ថៃ​បាន​ប្រកាស​ ​នា​ព្រឹក​ថ្ងៃ​ទី​១​២​ ​កក្កដា​ ​២​០​២​១​នេះ​ថា​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​ ​ថៃ​មាន​វិជ្ជមាន​កូ​វី​ដ​១​៩​ ​ចំនួន​៨​៦​៥​៦​នាក់​ ​និង​ស្លាប់​មនុស្ស​៨​០​នាក់​ព្រោះ​ជំងឺ​នេះ​បន្ថែម​ទៀត​៕​

  • ថ្ងៃ​​នេះ​! ​មន្ត្រី​អាមេរិក​ប្រជុំ​សម្រេច​ថា​តើ​គួរ​ចាក់​ ​P​f​i​z​e​r ដូ​ស​ទី​៣​ ​ឬ​អត់​

    ថ្ងៃ​​នេះ​! ​មន្ត្រី​អាមេរិក​ប្រជុំ​សម្រេច​ថា​តើ​គួរ​ចាក់​ ​P​f​i​z​e​r ដូ​ស​ទី​៣​ ​ឬ​អត់​

    ក្រុម​ហ៊ុ​ផលិត​ឱសថ​អាមេរិក​ ​P​f​i​z​e​r ​បាន​ឱ្យ​ដឹង​ថា​ ​ខ្លួន​នឹង​ជួប​ជាមួយ​អាជ្ញាធរ​សុខាភិបាល​សហ​ព័ន្ធ​ ​នា​ថ្ងៃ​ទី​១​២​ ​កក្កដា​ ​២​០​២​១​នេះ​ ​ដើម្បី​ពិភាក្សាគ្នា​ពី​តម្រូវ​ការចាំបាច់​ ​នៃ​ការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ខ្លួន​សម្រាប់​ដូ​ស​ទី​ ​៣​។​ ​កាលពីប៉ុន្មានថ្ងៃមុន​នេះ​ ​ក្រុមហ៊ុន​ ​P​f​i​z​e​r ​និង​ក្រុមហ៊ុន​អាល្លឺម៉ង់​ជា​ដៃគូ​ B​ioN​T​e​c​h​ ​បាន​ប្រកាស​ពី​ផែនការ​ស្នើសុំ​ការអនុញ្ញាត​ ​ពី​អាជ្ញាធរ​និ​យ​ត​ករ​អាមេរិក​ ​និង​អឺរ៉ុប​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ដូ​ស​ទី​ ​៣​ ​នៅ​ក្នុង​បរិ​បទ​ដែល​វី​រុ​សប​ម្លែ​ង​ថ្មី​ ​D​e​l​t​a​ ​កំពុង​ឆ្លង​រាតត្បាត​នៅ​ជុំវិញ​ពិភពលោក​ ​និង​បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​ ​នៅ​ក្នុង​ប្រទេស​អ៉ី​ស្រា​អែ​ល​ថា​ ​វ៉ាក់សាំង​ ​P​f​i​z​e​r ​បាន​ថយ​ចុះ​ប្រសិទ្ធ​ភាព​ ​ក្នុង​ការ​បង្ការ​ការ​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។​ ​យ៉ាងណាក៏ដោយ​ ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​ ​ព្រម​ជាមួយ​និង​មជ្ឈមណ្ឌល​សម្រាប់​គ្រប់គ្រង​ ​និង​បង្ការ​ជំងឺឆ្លង​របស់​សហរដ្ឋអាមេរិក​ធ្លាប់​បាន​អះអាង​ថា​ ​បច្ចុប្បន្ន​ប្រជាជន​អាមេរិក​មិនទាន់​ត្រូវការ​ ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​ ​៣​ ​ជាចាំបាច់​នោះ​ទេ​៕​​