Category: ព័ត៌មានអន្តរជាតិ

  • មីយ៉ាន់ម៉ា​បន្ថែមបិទខ្ទប់ ៦៣ក្រុងហើយ ​​ផ្ទុះកូវីដខ្លាំង

    មីយ៉ាន់ម៉ា​បន្ថែមបិទខ្ទប់ ៦៣ក្រុងហើយ ​​ផ្ទុះកូវីដខ្លាំង

    ក្រសួងសុខាភិបាលនិងកីឡានៃប្រទេសមីយ៉ាន់ម៉ាបានបញ្ជាឲ្យប្រជាពលរដ្ឋរស់នៅក្នុង១៨ក្រុងទៀត ស្នាក់នៅតែក្នុងផ្ទះ ដោយសារតែការរាតត្បាតជំងឺកូវីដ១៩ ដោយត្រូវអនុវត្ត ចាប់ពីថ្ងៃទី១២ កក្កដា ២០២១មក។ មកទល់ពេលនេះ ក្រសួងបានឲ្យស្នាក់នៅក្នុងផ្ទះបែបនេះ សម្រាប់ប្រជាពលរដ្ឋនៅ៦៣ក្រុងហើយ ទូទាំងប្រទេស។ ក្រសួងថា កាលពីម្សិលមិញ ចំនួនឆ្លងជំងឺកូវីដ១៩ នៅមីយ៉ាន់ម៉ាបានកើនដល់ ជាង១៩ម៉ឺននាក់ហើយ ខណៈ២៤ម៉ោងចុងក្រោយ ឆ្លងថ្មី៣៤៦១នាក់ ហើយស្លាប់វិញ មាន៨២នាក់ នាំឲ្យស្លាប់ព្រោះជំងឺកូវីដ១៩សរុបនៅមីយ៉ាន់ម៉ា កើនដល់៣៨៣៨នាក់ហើយ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៧លាន៦៣ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៤ម៉ឺននាក់ និងជាសះស្បើយ១៧១លាន៥៨ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៧លាន៦៣ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៤ម៉ឺននាក់ និងជាសះស្បើយ១៧១លាន៥៨ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៧លាន៦៣ម៉ឺន២ពាន់៧៥៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៤ម៉ឺន៩ពាន់៧១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧១លាន៥៨ម៉ឺន៤ពាន់២១៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៧៣ម៉ឺន២ពាន់៧៥៣នាក់ ស្លាប់ចំនួន៦២ម៉ឺន២ពាន់៨៤៥នាក់ និងជាសះស្បើយចំនួន២៩លាន២៤ម៉ឺន៤ពាន់១០៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៨៧ម៉ឺន៣ពាន់៩០៧នាក់ ស្លាប់៤០ម៉ឺន៨ពាន់៧៩២នាក់ និងជាសះស្បើយ៣០លាន៧ពាន់២០០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៨ម៉ឺន៩ពាន់៩៤០នាក់ ស្លាប់ចំនួន៥៣ម៉ឺន៣ពាន់៥៤៦នាក់ និងជាសះស្បើយ១៧លាន៥៨ម៉ឺន៨ពាន់៣១២នាក់ ៕ ប្រភព៖ worldometers

  • មីយ៉ាន់ម៉ាដាក់ចេញវិធានការអោយស្នាក់នៅក្នុងផ្ទះនៅទីក្រុងចំនួន១៨បន្ថែមទៀតនៅទូទាំងប្រទេស ដើម្បីទប់ទល់នឹងជំងឺកូវីដ-១៩

    មីយ៉ាន់ម៉ាដាក់ចេញវិធានការអោយស្នាក់នៅក្នុងផ្ទះនៅទីក្រុងចំនួន១៨បន្ថែមទៀតនៅទូទាំងប្រទេស ដើម្បីទប់ទល់នឹងជំងឺកូវីដ-១៩

    មីយ៉ាន់ម៉ា៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអាទិត្យថា ក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ាបានសម្រេចដាក់ចេញនូវបទបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ នៅក្នុងទីក្រុងចំនួន១៨ផ្សេងទៀតនៅទូទាំងប្រទេស ខណៈដែលករណីឆ្លងជំងឺកូវីដ១៩កំពុងតែកើនឡើងខ្លាំង ។ គិតមកទល់ពេលនេះ ក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ាបានដាក់បទបញ្ជាអោយស្ថិតនៅក្នុងផ្ទះចំពោះខេត្ត-ក្រុងចំនួន៦៣ហើយនៅទូទាំងប្រទេស ។ បទបញ្ជាអោយស្នាក់នៅក្នុងផ្ទះ ដែលនឹងចូលជាធរមាននៅថ្ងៃចន្ទដើមសប្តាហ៍នេះ នឹងត្រូវអនុវត្តចំពោះទីប្រជុំជនចំនួន០៦ ក្នុងតំបន់ Bago និង១២នៅទីក្រុងក្នុងតំបន់រ៉ង់ហ្គោន ដោយសារតែការឆ្លងជំងឺកូវីដ១៩កើនឡើងខ្លាំង ។ បើតាមតួលេខរបស់ក្រសួងនៅថ្ងៃអាទិត្យនេះ ចំនួនករណីឆ្លងជំងឺកូវីដ១៩នៅមីយ៉ាន់ម៉ាបានកើនឡើងដល់១៩ម៉ឺន២ពាន់២១៣ករណី បន្ទាប់ពីករណីឆ្លងថ្មីចំនួន ៣ពាន់៤៦១ករណីត្រូវបានរាយការណ៍ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ៕ ប្រភព៖ ស៊ីនហួរ

  • វៀតណាមពង្រីកតំបន់បិទខ្ទប់រយៈពេល០២សប្តាហ៍ ចំពេលផ្ទុះករណីឆ្លងវីរុសកូវីដ-១៩ថ្មីៗកើនឡើងខ្លាំង

    វៀតណាមពង្រីកតំបន់បិទខ្ទប់រយៈពេល០២សប្តាហ៍ ចំពេលផ្ទុះករណីឆ្លងវីរុសកូវីដ-១៩ថ្មីៗកើនឡើងខ្លាំង

    វៀតណាម៖ រដ្ឋាភិបាលវៀតណាមបញ្ជាក់ថា វៀតណាមនឹងបន្ថែមការរឹតបន្តឹង​ចលនា​មនុស្ស​នៅ​ទីក្រុង Can Tho ​ភាគខាងត្បូង​រយៈពេល​១៤​ថ្ងៃ ​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ចន្ទនេះតទៅ ស្របពេលដែល​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ខិតខំ​ទប់​​ទល់​នឹង​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​ដ៏​អាក្រក់​បំផុត ។ ក្រសួង​សុខាភិបាល​វៀត​ណា​ម កាលពី​ថ្ងៃអាទិត្យ​បាន​រាយការណ៍ពី​អ្នក​ឆ្លង​ថ្មី​ចំនួន​១ពាន់៩៥៣​នាក់ ជា​ចំនួន​ឆ្លង​លើ​១ពាន់​នាក់​ដល់​ថ្ងៃទី​៧​ជាប់​គ្នា ​និង​ហួស​ចំនួន​ឆ្លង​ខ្ពស់​បំផុត​កាលពី​ថ្ងៃ​សៅរ៍ ដែល​មាន​ចំ​​នួន​១ពាន់៨៥៣​នាក់ ​។ ករណីឆ្លង​ភាគច្រើនបំផុត​ស្ថិត​នៅ​ទីក្រុង​ហូជីមិញ ដែល​ជា​មជ្ឈមណ្ឌល​ផ្ទុះ​ជំងឺកូវី​ដ​១៩​នៅ​វៀតណាម​បច្ចុប្បន្ន ​។​​ ​គួរកត់សម្គាល់ ​វៀតណាម​មាន​អ្នក​ឆ្លងជំងឺកូវី​ដ​១៩​ចំនួន​២ម៉ឺន៩ពាន់៨១៦​នាក់ ​និងស្លាប់​១១៦​នាក់​ ចាប់តាំងពីផ្ទុះជំងឺរាតត្បាតជាសកលមួយនេះ ។ ប្រទេសវៀតណាមកាលពីសប្តាហ៍កន្លងទៅ បានចាប់ផ្តើមដាក់ចេញនូវវិធានការរឹតត្បិតលើចលនាមនុស្សនៅក្នុងទីក្រុងធំៗ ក្នុងនោះរួមមានមជ្ឈមណ្ឌលសេដ្ឋកិច្ច ហូជីមីង និងរដ្ឋធានីហាណូយ ជាដើម ៕ ប្រភព៖ CNA

  • អ្នកជំនាញជប៉ុន៖ វីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta រ៉ាប់រងជាង៣០%នៃករណីឆ្លងនៅក្នុងទីក្រុងតូក្យូ និងតំបន់ជិតខាងគ្នា

    អ្នកជំនាញជប៉ុន៖ វីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta រ៉ាប់រងជាង៣០%នៃករណីឆ្លងនៅក្នុងទីក្រុងតូក្យូ និងតំបន់ជិតខាងគ្នា

    ជប៉ុន៖ ក្រុមអ្នកស្រាវជ្រាវជប៉ុនបានសន្និដ្ឋានថា ច្រើនជាង៣០% នៃការចម្លងវីរុសកូរ៉ូណានៅក្នុងទីក្រុងតូក្យូ និងតំបន់ជិតខាងគ្នានោះ បង្កឡើងដោយសារការរីករាតត្បាតនៃវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលត្រូវបានគេរកឃើញដំបូងនៅប្រទេសឥណ្ឌា ។ ក្រុមអ្នកវិទ្យាសាស្រ្តនៅឯវិទ្យាសា្ថនជាតិផ្នែកជំងឺឆ្លង បាននិយាយនៅកំឡុងកិច្ចប្រជុំមួយនៃក្រុមអ្នកជំនាញរបស់ក្រសួងសុខាភិបាលជប៉ុនកាលពីសប្តាហ៍មុនថា ពួកគេបានប៉ាន់ប្រមាណពីតួលេខខាងលើនេះ ដោយផ្អែកលើលទ្ធផលបានមកពីធ្វើតេស្តមនុស្សដែលរកឃើញមានផ្ទុកវីរុសបម្លែងខ្លួនថ្មី ។ ក្រុមអ្នកស្រាវជ្រាវនិយាយទៀតថា ចំនួនអ្នកឆ្លងវីរុសបម្លែងខ្លួនថ្មី Delta បានចាប់ផ្តើមកើនឡើងនៅពាក់កណ្តាលខែមិថុនាក្នុងទីក្រុងតូក្យូ និងនៅតំបន់ព័ទ្ធជុំវិញខេត្ត Saitama , Chiba និង Kanagawa ហើយថា វីរុសបម្លែងខ្លួនថ្មីត្រូវបានគេប៉ាន់ប្រមាណថា មានរហូតដល់៣៤%នៃករណីឆ្លងទាំងអស់នៅក្នុងតំបន់ទាំងនោះ ។ អ្នកវិទ្យាសាស្រ្តថែមទាំងបានព្យាករណ៍ដែរថា ករណីឆ្លងថ្មីៗនឹងកើនឡើងប្រហែល៧៥ភាគរយនៅចុងខែកក្កដា ហើយថា វីរុសបម្លែងខ្លួនថ្មីនឹងរ៉ាប់រងស្ទើរទាំងអស់នៃករណីឆ្លងនៅក្នុងខែសីហាខាងមុខនេះ ៕ ប្រភព៖ NHK

  • អាមេរិក​ដាក់​ក្រុមហ៊ុន​ចិន​ចំនួន​ ១៤ ចូល​បញ្ជី​ខ្មៅ​ ជុំវិញ​បញ្ហា​សិទ្ធ​មនុស្ស​នៅ​តំបន់​ស៊ីនជាំង​

    អាមេរិក​ដាក់​ក្រុមហ៊ុន​ចិន​ចំនួន​ ១៤ ចូល​បញ្ជី​ខ្មៅ​ ជុំវិញ​បញ្ហា​សិទ្ធ​មនុស្ស​នៅ​តំបន់​ស៊ីនជាំង​

    សុខ វេងឈាង កាល​ពី​ថ្ងៃ​សុក្រ ទី​៩ កក្កដា ​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​ចូ បៃដិន បាន​ដាក់​ក្រុមហ៊ុន​ និង​នីតិបុគ្គល​ចិន​ចំនួន​ ១៤ រូប​ ចូល​បញ្ជី​ខ្មៅ​សេដ្ឋកិច្ច​ ជុំវិញ​ការ​ចោទ​ប្រកាន់​រំលោភ​សិទ្ធ​មនុស្ស​ និង​ការ​ឃ្លាំមើល​នៅ​តំបន់​ស៊ីនជាំង​។ ក្រសួង​ពាណិជ្ជកម្ម​អាមេរិក បាន​និយាយ​ថា​ក្រុមហ៊ុន​ទាំង​នោះ «មាន​ជាប់​ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​រំលោភ​បំពាន​នានា​ក្នុង​ការ​អនុវត្ត​យុទ្ធនា​របស់​ចិន​ដែល​រួមមាន​ការ​បង្ក្រាប ការ​ឃុំឃាំង​មនុស្ស​ទ្រង់​ទ្រាយ​ធំ និង​ការ​ឃ្លាំមើល​ទំនើប​ ប្រឆាំង​នឹង​ជនជាតិ​អ៊ុយហ្គ័រ កាហ្សាក់ និង​សមាជិក​ដទៃ​ទៀត​នៃ​ក្រុម​ជនជាតិ​ភាគតិច​មូស្លីម នៅ​តំបន់​ស្វយ័ត​ស៊ីនជាំង​អ៊ុយហ្គ័រ​»។ កាល​ពី​ខែ​មុន​ អាមេរិក​បាន​ដាក់​ក្រុមហ៊ុន​ និង​នីតិបុគ្គល​ចិនចំនួន​​ ៥រូប​ ផ្សេង​ទៀត​ក្នុង​បញ្ជី​ខ្មៅ​ជុំវិញ​ការ​ចោទ​ប្រកាន់​ការ​បង្ខំ​ឱ្យ​ធ្វើ​ការ​។ ប្រទេស​ចិន​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​អំពី​ការ​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍ ការ​រំលោភ​សិទ្ធ​មនុស្ស និង​ការ​បង្ខំ​ឱ្យ​ធ្វើ​ការ​នៅ​តំបន់​ស៊ីនជាំង ហើយ​បាន​និយាយ​ថា​គោលនយោបាយ​របស់​ខ្លួន គឺ​ចាំបាច់​ដើម្បី​លុប​បំបាត់​ក្រុម​បំបែក​ខ្លួន និង​ក្រុម​ជ្រុល​និយម​សាសនា ដែល​បាន​ឃុបឃិត​ធ្វើ​ការ​វាយ​ប្រហារ និង​បង្ក​ភាព​តាន​តឹង​រវាង​ជនជាតិ​ភាគតិច​ និង​រដ្ឋាភិបាល​ចិន​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​លោក​ Wang Wenbin បាន​និយាយ​ថា​៖ «ភាគី​ចិន​នឹង​ចាត់​វិធានការ​ចាំបាច់​ទាំង​អស់​ដើម្បី​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ក្រុមហ៊ុន​ចិន និង​ច្រាន​ចោល​រាល់​ការ​ប៉ុនប៉ង​របស់​សហរដ្ឋអាមេរិក​ដើម្បី​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ចិន​»​។ រួម​ជា​មួយ​ក្រុមហ៊ុន​ទាំង​១៤​នេះ​ ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​និយាយ​ថា​ពួកគេ​នឹង​ដាក់​នីតិបុគ្គល​សរុបចំនួន​​ ៣៤នាក់​ ទៅ​ក្នុង​បញ្ជី​ខ្មៅ​នេះ​ ដែល​រួម​មាន​ស្ថាប័ន​អ៊ីរ៉ង់​ និង​រុស្សី​មួយ​ចំនួន​ ហើយ​នីតិបុគ្គល​ចំនួន​៥​ នាក់​ ដែល​ពាក់ព័ន្ធ​នឹង​ទំនើប​កម្ម​យោធា​ចិន​ ក្នុង​វិស័យ​អាវុធ​កាំរស្មី​ឡាស៊ែរ​…

  • អ៊ុយក្រែន​ និង​ណាតូ​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ខ្មៅ បន្ទាប់​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​រុស្សី​-អង់គ្លេស

    អ៊ុយក្រែន​ និង​ណាតូ​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ខ្មៅ បន្ទាប់​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​រុស្សី​-អង់គ្លេស

    សុខ វេងឈាង កាល​ពី​ថ្ងៃ​សៅរ៍​ ទី​១០ កក្កដា​ ប្រទេស​អ៊ុយក្រែន​ និង​អង្គការ​ណាតូ​បាន​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​រយៈ​ពេល​ពី​សប្ដាហ៍​នៅ​សមុទ្រ​ខ្មៅ​ ដែល​មាន​ការ​ចូល​រួម​ពី​នាវា​ចម្បាំង​រាប់​សិប​គ្រឿង​ នៅ​ក្នុង​ការ​បង្ហាញ​ពី​ទំនាក់ទំនង​និង​សមត្ថភាព​ការពារ​របស់​ពួក​គេ បន្ទាប់​ពី​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កង​កម្លាំង​ប្រដាប់​អាវុធ​រុស្សី​ និង​នាវា​ចម្បាំង​ចក្រភព​អង់គ្លេស​នៅ​ដែន​សមុទ្រ​នេះ​កាល​ពី​ខែ​មុន​។ ការ​ធ្វើ​សមយុទ្ធ Sea Breeze 2021 មាន​ការ​ចូល​រួម​ពី​នាវា​ចម្បាំងចំនួន​​ជាង​ ៣០ គ្រឿង​និង​យន្តហោះ​ជាង​ ៤០​ មក​ពី​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​ណាតូ​ និង​ប្រទេស​អ៊ុយក្រែន​។ មេបញ្ជាការ​នាវា​អាមេរិក​ដែល​បាន​ចូល​រួម​ក្នុង​សមយុទ្ធ USS Ross លើក​ឡើង​​ថា​សមយុទ្ធ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ធ្វើ​ប្រតិបត្តិការ​រួមគ្នា​នៃ​ឧបករណ៍​ និង​បុគ្គលិក​របស់​ប្រទេស​ដែល​បាន​ចូល​រួម​ កាន់់​តែ​ប្រសើរ​ឡើង​។ «យើង​ចង់​បង្ហាញ​ដល់​មនុស្ស​គ្រប់​គ្នា សហគមន៍​អន្តរជាតិ​ថា​គ្មាន​ប្រទេស​ណា​មួយ​អាច​ទាមទារ​​ផ្ដាច់​មុខ​សមុទ្រ​ខ្មៅតែឯង​បាន​ ឬ​ដែន​ទឹក​អន្តរជាតិ​ណា​មួយ​បាន​ទេ​» ឧត្ដមនាវីត្រី​កង​ទ័ព​ជើង​ទឹក​អាមេរិក​លោក​ John D. John បាន​និយាយ​បែប​នេះ​ ហើយ​បន្ត​ទៀត​ថា​៖ «ដែន​ទឹក​ទាំង​នោះ​ជា​កម្មសិទ្ធិ​របស់​សហគមន៍​អន្តរជាតិ ហើយ​យើង​ប្ដេជ្ញា​ធានា​ថា​ប្រទេស​ទាំង​អស់​មាន​សិទ្ធ​ចេញ​ចូល​ផ្លូវ​ទឹក​អន្តរជាតិ​»​។ ក្រសួងការពារជាតិ​រុស្ស៊ី​អោយ​ដឹង​​ថា​ខ្លួន​បាន​តាម​ដាន​សមយុទ្ធ​ Sea Breeze យ៉ាង​ដិតដល់​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ យោធា​រុស្សី​ក៏​បាន​ធ្វើ​សមយុទ្ធ​ជា​ច្រើន​នៅ​សមុទ្រ​ខ្មៅ និង​ភាគ​និរតី​នៃ​ប្រទេស​រុស្ស៊ី​ ដោយ​មាន​យន្តហោះ​ចម្បាំង​ធ្វើ​ការ​សម​ទម្លាក់​គ្រាប់​បែក​ និង​ការ​ដាក់​ពង្រាយ​មីស៊ីល​ការពារ​ដែន​សមុទ្រ​ចម្ងាយ​ឆ្ងាយ​។ កាល​ពី​ខែ​មុន​ រុស្សី​ អះអាង​​ថា​យោធា​របស់​ខ្លួន​បាន​ធ្វើ​ការ​បាញ់​ និង​ទម្លាក់​គ្រាប់​បែក​ព្រមាន​នាវា​ចម្បាំង​អង់គ្លេស​ HMS Defender ដើម្បី​ដេញ​នាវា​នេះ​ចេញ​ឆ្ងាយ​ពី​តំបន់​ក្បែរ​ឧបទ្វីប​គ្រីមៀ ដែល​មូស្គូ​អះអាង​ថា​ជា​ដែនទឹក​របស់​ខ្លួន​។…

  • អនុប្រធានាធិបតីចិន៖ ប្រទេសចិន និងសហរដ្ឋអាមេរិក​គួរតែដោះស្រាយបញ្ហាតាមរយៈការសន្ទនា

    អនុប្រធានាធិបតីចិន៖ ប្រទេសចិន និងសហរដ្ឋអាមេរិក​គួរតែដោះស្រាយបញ្ហាតាមរយៈការសន្ទនា

    សុខ ស្រីលុច តាមការស្រង់សម្តីរបស់សារព័ត៌មានរ៉យទ័រ​ អនុប្រធានាធិបតីចិន លោក Wang Qishan បាននិយាយកាលពីថ្ងៃទី ៨ កក្កដាថា ប្រទេសចិន និងសហរដ្ឋអាមេរិកគួរតែដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងការពិគ្រោះយោបល់។ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនកាន់តែអាក្រក់ទៅៗក្រោមរដ្ឋបាល Trump ។ ប្រទេសទាំងពីរបានធ្វើសង្រ្គាមពាណិជ្ជកម្មដែលបានប្រកួតប្រជែងគ្នាលើបច្ចេកវិទ្យា និងមានការប៉ះទង្គិចគ្នាលើបញ្ហារួមដូចជា បញ្ហាសិទ្ធិមនុស្ស និងប្រភពដើមនៃជម្ងឺកូវីដ-១៩ ។ បន្ថែមពីនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden មិនមានបំណងផ្លាស់ប្តូរវិធីសាស្រ្ត និងយល់ស្របជាមួយរដ្ឋបាលមុនលើបញ្ហាមួយចំនួនទាក់ទងនឹងប្រទេសចិន។ https://www.cnbc.com/2021/05/28/us-china-competition-does-not-have-to-end-in-conflict-expert-says.html https://www.reuters.com/world/chinese-vp-wang-says-china-us-should-handle-friction-via-dialogue-2021-07-09/

  • វ៉ារ្យ៉ង់ Delta និង ​វិសមភាព​​វ៉ាក់សាំងនឹង​ប៉ះ​ពាល់​ដល់​ការ​ស្ទុះ​ងើប​ឡើង​វិញនៃ​សេដ្ឋ​កិច្ច​​ទូទាំង​ពិភពលោក ​

    វ៉ារ្យ៉ង់ Delta និង ​វិសមភាព​​វ៉ាក់សាំងនឹង​ប៉ះ​ពាល់​ដល់​ការ​ស្ទុះ​ងើប​ឡើង​វិញនៃ​សេដ្ឋ​កិច្ច​​ទូទាំង​ពិភពលោក ​

    សៅ សម្ភស្ស បណ្តាប្រទេសទាំងអស់​នៅទូទាំងពិភពលោក ត្រូវ​ប្រឈម​នឹង​​​រលក​ថ្មី​នៃ​វិបត្តិកូវីដ ១៩ ដោយ​បាន​និង​កំពុង​​ដាក់​ចេញនូ​វការរឹតប​ន្តឹង​ថ្មី​ការពារ​នូវ​ការ​រីករាល​ដាល​នៃ​វ៉ារ៉្យង់ Delta ថ្មី​ បន្ទាប់​​ពី​រដ្ឋមន្រ្តីក្រសួង​ហិរញ្ញវត្ថុ​នៃ​ក្រុម​ប្រទេស​ G20 ព្រមានថាការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច​ ត្រូវបានគំរាមកំហែង​ដោយ វ៉ារ្យ៉ង់ថ្មី និង​វិសមភាព​នៃ​ការ​ចែក​ចាយ​​វ៉ាក់សាំងទូទាំង​ពិភពលោក​។​ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃ​ក្រុមប្រទេស​ G20 រៀបរាប់​ក្នុង​សេចក្ដី​ថ្លែង​ការណ៍ចុងក្រោយថា៖ «ការ​ស្ទុះ​ឡើង​នៃ​សេដ្ឋកិច្ច និង​ការវិល​ត្រឡប់​ទៅ​ភាព​ប្រក្រតីវិញ ត្រូវបានកំណត់កម្រិត​នៃ​ការ​ប្រឈម​នឹង​ហានិភ័យ​នៃ​ស្ថានភាព​ឆ្លង​នៅ​ក្នុង​​បណ្ដា​ប្រទេស​ទូទាំង​ពិភពលោក​ ជា​ពិសេសការរីករាលដាល​នៃវ៉ារ្យ៉ង់ថ្មី​ និង​ការ​ចាក់វ៉ាក់សាំងរៀងៗខ្លួន​»​។ ប្រធានគណៈកម្មាធិការសហគមន៍អ៊ឺរ៉ុប លោក Ursula von der Leyen បានមានប្រសាសន៍ថា៖ «វ៉ាក់សាំង​ប្រហែល ៥០០ លានដូស នឹង​ត្រូវបានចែកចាយទៅ​គ្រប់តំបន់ទាំងអស់នៅអឺរ៉ុបក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ»​។ យោងតាមមជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺអ៊ឺរ៉ុប សមា​មាត្រ​នៃ​អ្នក​ទទួល​បាន​វ៉ាក់សាំង​ទៅតាម​ក្រុម​មនុស្ស​ពេញវ័​យ(មាន​អាយុចាប់ពី ១៨ ឆ្នាំឡើងទៅ) នៅក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុប និងនៅអឺរ៉ុប​ មាន​ត្រឹមតែ ៤៤,១ ភាគរយ​ប៉ុណ្ណោះ។ ដោយឡែក បើក្រឡេក​មើល​ប្រជាជា​តិជាច្រើនទូទាំង ទ្វីបអាហ្រ្វិក និងអាស៊ី កំពុង​ប្រឈម​នឹង​វិបត្តិ​កង្វះ​វ៉ាក់សាំង​ ជាច្រើន​ខែ ​ក្រោយ​ទទួល​បាន​វ៉ាក់សាំង​មួយ​ចំនួន​ពី​​កម្មវិធី​ចែក​ចាយ​វ៉ាក់សាំង​សកល (COVAX) កន្លងមក​។ តួរយ៉ាង ទ្វីប​អាហ្រ្វិក​ គឺ​ជា​តំបន់​ងាយ​រងគ្រោះបំផុត​…

  • រដ្ឋ​ឥណ្ឌា​មាន​ប្រជាជន​ច្រើន​ជាង​គេ​ព្យាយាម​ជំរុញ​គោល​នយោបាយ​ «កូន​តែ​ពីរ​»

    រដ្ឋ​ឥណ្ឌា​មាន​ប្រជាជន​ច្រើន​ជាង​គេ​ព្យាយាម​ជំរុញ​គោល​នយោបាយ​ «កូន​តែ​ពីរ​»

    មឹង​ ច័ន្ទ​សុម៉ា​នីតា​ រដ្ឋ​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​នៅ​ឥណ្ឌា​គឺ​អ៊ូតាប្រាដេស (Uttar Pradesh) បាន​ស្នើ​បង្កើត​ច្បាប់​ដែល​ មាន​គោល​បំណង​រារាំង​គូ​ស្វាមី​ ភរិយា​ មិន​ឱ្យ​មាន​កូន​លើស​ ពី​ពីរ​នាក់​ក្លាយ​ ធ្វើ​ឱ្យ​រដ្ឋ​នេះ​ជា​រដ្ឋ​គ្រប់គ្រង​ដោយ​គណបក្ស​របស់​នាយករដ្ឋមន្ត្រី​ណារិនដ្រា ម៉ូឌី​ទី​ពីរ​ ​ដែល​បាន​ស្នើ​ការ​អនុម័ត​វិធានការ​គ្រប់គ្រង​កំណើន​ប្រជាជន​។ ប្រសិន​បើ​រដ្ឋ​អ៊ូតាប្រាដេស​ ដែល​មាន​ប្រជាជន​ប្រមាណ​២៤០លាន​នាក់ ជា​ប្រទេស​មួយ​មែន​នោះ​រដ្ឋ​នឹង​ក្លាយ​ជា​ ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​គេ​ទី​ ៥​ នៅ​លើ​ពិភពលោក​ ហើយ​ដង់ស៊ីតេ​ប្រជាជន​នៅ​រដ្ឋ​ភាគ​ខាងជើង​នេះ​ គឺ​ច្រើន​ជាង​ទ្វេដង​នៃ​អត្រា​ដង់ស៊ីតេ​ជាតិ​របស់​ឥណ្ឌា​ទៀត​។ យោង​តាម​សំណើ​របស់​រដ្ឋាភិបាល​រដ្ឋ​នេះ​ ដែល​បាន​ដាក់​បង្ហាញ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​១០​ ខែ​កក្កដា ​គូរ​ស្វាម៉ី​ភរិយា​ ដែល​មាន​កូន​លើស​ពី​ពីរ​នាក់​ នឹង​មិន​ត្រូវ​បាន​ អនុញ្ញាត​ឱ្យ​ទទួល​បាន​ អត្ថប្រយោជន៍​ ឬ​ប្រាក់​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​ទេ ហើយ​នឹង​ត្រូវ​ហាមឃាត់​ មិន​ឱ្យ​ដាក់​ពាក្យ​សុំ​ការងារ​ របស់​រដ្ឋ​។ នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នោះ​រដ្ឋាភិបាល​បាន​អះអាង​ថា​ដោយ​សារ​តែ​ «ធនធាន​ អេកូឡូស៊ី​ និង​សេដ្ឋកិច្ច​ មាន​កំណត់ វា​ចាំ​បាច់​និង​បន្ទាន់​ សម្រាប់​ការ​ត្រៀម​ការ​ផ្ដល់​តម្រូវការ​ជា​មូលដ្ឋាន​នៃ​ជីវិត​មនុស្ស​ទៅ​ដល់​ប្រជាជន​ទាំង​អស់​»​។ ប្រាក់​ចំណូល​របស់​មនុស្ស​ម្នាក់​ នៅ​រដ្ឋ​អ៊ូតាប្រាដេស​ គឺ​តិច​ជាង​ពាក់​កណ្ដាល​ចំណូល​មធ្យម​​ របស់​ប្រជាជន​ឥណ្ឌា​។ សេចក្ដី​ព្រាងច្បាប់​ ដែល​ត្រូវ​បាន​បើក​ចំហ​ សម្រាប់​ការ​ផ្ដល់​យោបល់​ជា​ សាធារណៈ​រហូត​ដល់​ខែ​កក្កដា​ នឹង​ត្រូវ​ការ​ការ​អនុម័ត​ពី​សមាជិក​សភា។​ ប្រទេស​ឥណ្ឌា​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​យក​ឈ្នះ​ប្រទេស​ចិន​​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក​នៅ​ឆ្នាំ​ ២០២៧ ​…