-
មេដឹកនាំស្ដីទីហៃទីស្នើសុំទ័ពពីសហរដ្ឋអាមេរិក បន្ទាប់ពីអតីតប្រធានាធិបតីខ្លួនត្រូវគេធ្វើឃាត

ហួន ឌីណា ផត-អូ-ព្រីនស៍៖ រដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសហៃទី ស្នើសុំឱ្យសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិដាក់ពង្រាយកងទ័ពដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ខណៈដែលខ្លួនព្យាយាមធ្វើឱ្យប្រទេសមានស្ថេរភាព និងត្រៀមរៀបចំការបោះឆ្នោត បន្ទាប់ពីប្រធានាធិបតីលោក Jovenel Moïse វ័យ ៥៣ ឆ្នាំ ត្រូវបានធ្វើឃាតកាលពីសប្ដាហ៍មុន។ សំណើរសុំការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិកនេះ ត្រូវបានគេមើលឃើញថាបានរំឭកពីរឿងដែលកើតឡើងនៅប្រទេសហៃទីក្នុងឆ្នាំ ១៩១៥ នៅពេលហ្វូងមនុស្សបានអូសប្រធានាធិបតីលោក Vilbrun Guillaume Sam ដោយកំហឹងចេញពីស្ថានទូតបារាំងហើយវាយលោករហូតដល់ស្លាប់។ ជាការឆ្លើយតប ប្រធានាធិបតីអាមេរិកលោក Woodrow Wilson នៅពេលនោះបានបញ្ជូនកងម៉ារីនទៅប្រទេសនេះ ដើម្បីផ្តល់យុត្តិកម្មដល់យោធាអាមេរិកកាន់កាប់ជិតពីរទសវត្សដែលជាមធ្យោបាយមួយដើម្បីបញ្ចៀសភាពអនាធិបតេយ្យ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Associated Press លោក Mathias Pierre រដ្ឋមន្រ្តីរៀបចំការបោះឆ្នោតរបស់ហៃទី បាននិយាយកាលពីថ្ងៃសៅរ៍ ទី ១០ កក្កដា ថាកម្លាំងប៉ូលីសក្នុងតំបន់ខ្សោយ និងខ្វះធនធាន។ លោកនិយាយថា៖ «យើងមិនសុំឱ្យ(អាមេរិក) មកគ្រប់គ្រងលើប្រទេសនោះទេ។ យើងគ្រាន់តែស្នើសុំជំនួយទ័ពតូចមួយដើម្បីជួយយើងប៉ុណ្ណោះ។ ខ្ញុំគិតថាដោយសារតែយើងខ្សោយ ទើបយើងត្រូវការអ្នកជិតខាងជួយ»។ កាលពីថ្ងៃសៅរ៍ មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលរបស់លោក Biden លើកឡើងថា សហរដ្ឋអាមេរិកមិនមានផែនការផ្តល់ជំនួយយោធានៅពេលនេះទេ ។ មន្ត្រីដែលសុំអត្ថាធិប្បាយជាអនាមិកដដែល…
-
អាមេរិកដាក់ក្រុមហ៊ុនចិនចំនួន ១៤ ចូលបញ្ជីខ្មៅ ជុំវិញបញ្ហាសិទ្ធមនុស្សនៅតំបន់ស៊ីនជាំង

កាលពីថ្ងៃសុក្រ ទី៩ កក្កដា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកចូ បៃដិន បានដាក់ក្រុមហ៊ុន និងនីតិបុគ្គលចិនចំនួន ១៤ រូប ចូលបញ្ជីខ្មៅសេដ្ឋកិច្ច ជុំវិញការចោទប្រកាន់រំលោភសិទ្ធមនុស្ស និងការឃ្លាំមើលនៅតំបន់ស៊ីនជាំង។ ក្រសួងពាណិជ្ជកម្មអាមេរិក បាននិយាយថាក្រុមហ៊ុនទាំងនោះ «មានជាប់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពាននានាក្នុងការអនុវត្តយុទ្ធនារបស់ចិនដែលរួមមានការបង្ក្រាប ការឃុំឃាំងមនុស្សទ្រង់ទ្រាយធំ និងការឃ្លាំមើលទំនើប ប្រឆាំងនឹងជនជាតិអ៊ុយហ្គ័រ កាហ្សាក់ និងសមាជិកដទៃទៀតនៃក្រុមជនជាតិភាគតិចមូស្លីម នៅតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រ»។ កាលពីខែមុន អាមេរិកបានដាក់ក្រុមហ៊ុន និងនីតិបុគ្គលចិនចំនួន ៥រូប ផ្សេងទៀតក្នុងបញ្ជីខ្មៅជុំវិញការចោទប្រកាន់ការបង្ខំឱ្យធ្វើការ។ ប្រទេសចិនបានច្រានចោលការចោទប្រកាន់អំពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ការរំលោភសិទ្ធមនុស្ស និងការបង្ខំឱ្យធ្វើការនៅតំបន់ស៊ីនជាំង ហើយបាននិយាយថាគោលនយោបាយរបស់ខ្លួន គឺចាំបាច់ដើម្បីលុបបំបាត់ក្រុមបំបែកខ្លួន និងក្រុមជ្រុលនិយមសាសនា ដែលបានឃុបឃិតធ្វើការវាយប្រហារ និងបង្កភាពតានតឹងរវាងជនជាតិភាគតិច និងរដ្ឋាភិបាលចិន។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយថា៖ «ភាគីចិននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន និងច្រានចោលរាល់ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន»។ រួមជាមួយក្រុមហ៊ុនទាំង១៤នេះ ក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយថាពួកគេនឹងដាក់នីតិបុគ្គលសរុបចំនួន ៣៤នាក់ ទៅក្នុងបញ្ជីខ្មៅនេះ ដែលរួមមានស្ថាប័នអ៊ីរ៉ង់ និងរុស្សីមួយចំនួន ហើយនីតិបុគ្គលចំនួន៥ នាក់ ដែលពាក់ព័ន្ធនឹងទំនើបកម្មយោធាចិន ក្នុងវិស័យអាវុធកាំរស្មីឡាស៊ែរ និងប្រព័ន្ធគ្រប់គ្រងការប្រយុទ្ធ។ នីតិបុគ្គលចំនួន…
-
តាលីបង់ធ្វើឃាតអាកាសយានិកយោធាអាហ្វហ្គានីស្ថាន ខណៈពេលអាមេរិកបន្តការដកខ្លួន

សុខ វេងឈាង វរសេនីយ៍ត្រីកងទ័ពអាកាសអាហ្វហ្គានីស្ថានលោក Dastagir Zamaray កាន់តែមានការភ័យខ្លាចចំពោះការធ្វើឃាតកងកម្លាំងយោធានៅក្រៅមូលដ្ឋានទ័ពដោយក្រុមឧទ្ទាមតាលីបង់ រហូតដល់ថ្នាក់រូបលោកសម្រេចលក់គេហដ្ឋានរបស់លោកនៅរដ្ឋធានីកាប៊ុល ដើម្បីប្ដូរទីលំនៅទៅរស់នៅតំបន់ដែលមានសុវត្ថិភាពជាងនេះ។ កាលពីដើមឆ្នាំនេះ ជំនួសនឹងការជួបជាមួយអ្នកមានបំណងទិញគេហដ្ឋានរបស់លោកនៅការិយាល័យភ្នាក់ងារអចលនទ្រព្យ អាកាសយានិកអាយុ ៤១ ឆ្នាំរូបនេះ បានប្រឈមនឹងខ្មាន់កាំភ្លើងម្នាក់ដែលបានដើរចូលទៅខាងក្នុង ហើយដោយគ្មានសំដីណាមួយ បានបាញ់សម្លាប់ភ្នាក់ងារអចលនទ្រព្យ។ លោក Zamaray បានដកកាំភ្លើងខ្លីរបស់លោកដើម្បីបាញ់តប ប៉ុន្តែខ្មាន់កាំភ្លើងបានបាញ់លោកចំក្បាល ធ្វើឱ្យស្លាប់ភ្លាមៗ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ យ៉ាងហោចណាស់អាកាសយានិកយោធាអាហ្វហ្គានីស្ថានចំនួន ៧ រូប រួមទាំងលោក Zamaray ត្រូវបានគេធ្វើឃាត ពេលដែលពួកគេសម្រាកនៅក្រៅមូលដ្ឋានកងទ័ព នេះបើតាមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានពីររូបបានប្រាប់សារព័ត៌មានរ៉យទ័រ។ ការធ្វើឃាតលើគោលដៅទាំងនេះ ដែលមិនធ្លាប់កើតឡើងរហូតដល់កម្រិតនេះ មុនការចាប់ផ្ដើមការដកទាហានរបស់អាមេរិក បង្ហាញពីការសង្ស័យរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានអំពីការខិតខំប្រឹងប្រែងរបស់តាលីបង់ដើម្បីបំផ្លាញផ្នែកដ៏សំខាន់ និងមានតម្លៃបំផុតរបស់យោធាអាហ្វហ្គានីស្ថានគឺ ធនធានអាកាសយានិកយោធាដែលទទួលការបណ្ដុះបណ្ដាលពីអាមេរិក និងអង្គការណាតូ។ អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានបញ្ជាក់សារព័ត៌មានរ៉យទ័រ ថាពួកគេពិតជាបានសម្លាប់លោក Zamaray មែន ហើយពួកគេបានចាប់ផ្ដើមប្រតិបត្តិការដែលនឹងធ្វើឱ្យអាកាសយានិកយោធាអាហ្វហ្គានីស្ថានត្រូវបាន «កម្ចាត់ទាំងស្រុង ពីព្រោះពួកគេទាំងអស់បានទម្លាក់គ្រាប់បែកប្រឆាំងនឹងប្រជាជនខ្លួន»។ ក្នុងការធ្វើដូច្នេះ ក្រុមតាលីបង់ ដែលគ្មានកងទ័ពអាកាស គឺកំពុងសម្លឹងទៅរកការកាត់បន្ថយសមត្ថភាពយោធាអាហ្វហ្គានីស្ថាន ខណៈពេលដែលពួកគេបើកការវាយលុកជើងគោកដ៏ធំ។ ក្រុមឧទ្ទាមនេះ បានធ្វើការដណ្ដើមយកដែនដី គ្រប់គ្រងដោយរដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាមេរិករបស់ប្រធានាធិបតី…
-
អ៊ុយក្រែន និងណាតូធ្វើសមយុទ្ធនៅសមុទ្រខ្មៅ បន្ទាប់ពីការប្រឈមមុខដាក់គ្នារវាងរុស្សី-អង់គ្លេស

កាលពីថ្ងៃសៅរ៍ ទី១០ កក្កដា ប្រទេសអ៊ុយក្រែន និងអង្គការណាតូបានបញ្ចប់ការធ្វើសមយុទ្ធរយៈពេលពីសប្ដាហ៍នៅសមុទ្រខ្មៅ ដែលមានការចូលរួមពីនាវាចម្បាំងរាប់សិបគ្រឿង នៅក្នុងការបង្ហាញពីទំនាក់ទំនងនិងសមត្ថភាពការពាររបស់ពួកគេ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារវាងកងកម្លាំងប្រដាប់អាវុធរុស្សី និងនាវាចម្បាំងចក្រភពអង់គ្លេសនៅដែនសមុទ្រនេះកាលពីខែមុន។ ការធ្វើសមយុទ្ធ Sea Breeze 2021 មានការចូលរួមពីនាវាចម្បាំងចំនួនជាង ៣០ គ្រឿងនិងយន្តហោះជាង ៤០ មកពីបណ្ដាប្រទេសជាសមាជិកអង្គការណាតូ និងប្រទេសអ៊ុយក្រែន។ មេបញ្ជាការនាវាអាមេរិកដែលបានចូលរួមក្នុងសមយុទ្ធ USS Ross លើកឡើងថាសមយុទ្ធនេះត្រូវបានរៀបចំឡើងដើម្បីធ្វើប្រតិបត្តិការរួមគ្នានៃឧបករណ៍ និងបុគ្គលិករបស់ប្រទេសដែលបានចូលរួម កាន់់តែប្រសើរឡើង។ «យើងចង់បង្ហាញដល់មនុស្សគ្រប់គ្នា សហគមន៍អន្តរជាតិថាគ្មានប្រទេសណាមួយអាចទាមទារផ្ដាច់មុខសមុទ្រខ្មៅតែឯងបាន ឬដែនទឹកអន្តរជាតិណាមួយបានទេ» ឧត្ដមនាវីត្រីកងទ័ពជើងទឹកអាមេរិកលោក John D. John បាននិយាយបែបនេះ ហើយបន្តទៀតថា៖ «ដែនទឹកទាំងនោះជាកម្មសិទ្ធិរបស់សហគមន៍អន្តរជាតិ ហើយយើងប្ដេជ្ញាធានាថាប្រទេសទាំងអស់មានសិទ្ធចេញចូលផ្លូវទឹកអន្តរជាតិ»។ ក្រសួងការពារជាតិរុស្ស៊ីអោយដឹងថាខ្លួនបានតាមដានសមយុទ្ធ Sea Breeze យ៉ាងដិតដល់។ ស្របពេលជាមួយគ្នានេះដែរ យោធារុស្សីក៏បានធ្វើសមយុទ្ធជាច្រើននៅសមុទ្រខ្មៅ និងភាគនិរតីនៃប្រទេសរុស្ស៊ី ដោយមានយន្តហោះចម្បាំងធ្វើការសមទម្លាក់គ្រាប់បែក និងការដាក់ពង្រាយមីស៊ីលការពារដែនសមុទ្រចម្ងាយឆ្ងាយ។ កាលពីខែមុន រុស្សី អះអាងថាយោធារបស់ខ្លួនបានធ្វើការបាញ់ និងទម្លាក់គ្រាប់បែកព្រមាននាវាចម្បាំងអង់គ្លេស HMS Defender ដើម្បីដេញនាវានេះចេញឆ្ងាយពីតំបន់ក្បែរឧបទ្វីបគ្រីមៀ ដែលមូស្គូអះអាងថាជាដែនទឹករបស់ខ្លួន។ រុស្សីបានថ្កោលទោសសកម្មភាពរបស់នាវាអង់គ្លេសថាជាការញុះញង់ឱ្យមានរឿង ហើយលើកក្រោយរុស្សីអាចនឹងពន្លិចនាវានឹងហ៊ានធ្វើបែបនេះ។យ៉ាងណាមិញ…
-
អនុប្រធានាធិបតីចិន៖ ប្រទេសចិន និងសហរដ្ឋអាមេរិកគួរតែដោះស្រាយបញ្ហាតាមរយៈការសន្ទនា

តាមការស្រង់សម្តីរបស់សារព័ត៌មានរ៉យទ័រ អនុប្រធានាធិបតីចិន លោក Wang Qishan បាននិយាយកាលពីថ្ងៃទី ៨ កក្កដាថា ប្រទេសចិន និងសហរដ្ឋអាមេរិកគួរតែដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងការពិគ្រោះយោបល់។ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនកាន់តែអាក្រក់ទៅៗក្រោមរដ្ឋបាល Trump ។ ប្រទេសទាំងពីរបានធ្វើសង្រ្គាមពាណិជ្ជកម្មដែលបានប្រកួតប្រជែងគ្នាលើបច្ចេកវិទ្យា និងមានការប៉ះទង្គិចគ្នាលើបញ្ហារួមដូចជា បញ្ហាសិទ្ធិមនុស្ស និងប្រភពដើមនៃជម្ងឺកូវីដ-១៩ ។ បន្ថែមពីនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden មិនមានបំណងផ្លាស់ប្តូរវិធីសាស្រ្ត និងយល់ស្របជាមួយរដ្ឋបាលមុនលើបញ្ហាមួយចំនួនទាក់ទងនឹងប្រទេសចិន។ ប្រភព៖ CNBC, Reuters
-
ក្រុមប្រទេស G-20 គាំទ្រកំណែទម្រង់ប្រព័ន្ធពន្ធលើសាជីវកម្មអន្តរជាតិ

ហ៊ីម រដ្ឋា ក្រុមប្រទេសសេដ្ឋកិច្ចលំដាប់កំពូលទាំង ២០ ឬ ហៅកាត់ថាក្រុមប្រទេស G-20 បានគាំទ្រកំណែទម្រង់ប្រព័ន្ធពន្ធសាជីវកម្មពិភពលោក ដែលដាក់ចេញដោយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលនៃ G-20 ធ្វើឡើងរយៈពេល ២ថ្ងៃគឺនៅថ្ងៃទី៩ និងថ្ងៃទី១០ ខែកក្កដា នៅឯទីក្រុងពាណិជ្ជកម្មបុរាណ Venice ប្រទេសអ៊ីតាលី។ ប្រទេស G-20 ជាក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿននៅក្នុងពិភពលោក ដោយ ២០ប្រទេសនេះបូកបញ្ចូលមានផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ៨០% នៃ GDP ពិភពលោក និងមានពាណិជ្ជកម្មស្មើនឹង ៧៥% នៃពិភពលោក។ កិច្ចប្រជុំកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្ដាហ៍មុន គឺជាកិច្ចប្រជុំជួបមុខគ្នាដោយផ្ទាល់លើកដំបូងរវាងរដ្ឋមន្ត្រីសមាជិក G20 ចាប់តាំងពីការរីករាលដាលជំងឺកូវីដ១៩ ប៉ុន្តែមានរដ្ឋមន្ត្រីខ្លះដូចជា រដ្ឋមន្ត្រីហិរញ្ញវត្ថុចិនលោក Liu Kun បានចូលរួមតាមប្រព័ន្ធវីដេអូ។ ក្រោយពីប្រជុំបានបញ្ចប់ ក្រុមរដ្ឋមន្ត្រី និងទេសាភិបាលធនាគារបានចេញសេចក្ដីថ្លែងការណ៍រួមប្រវែង ៦ ទំព័រ ដែលនិយាយពីទិដ្ឋភាពសេដ្ឋកិច្ចពិភពលោក ក៏ដូចជាយុត្តិនាការវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ផងដែរ។ តាមរយៈសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុខាងលើនេះ ក្រុមប្រទេស G-20…
-
Biden ជំរុញឱ្យ Putin ចាត់វិធានការបញ្ឈប់ការវាយប្រហារតាមអ៊ីនធឺណេតពីរុស្ស៊ី

ហួន ឌីណា វ៉ាស៊ីនតោន៖ សេតវិមានថ្លែងថា ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃសុក្រទី០៩ កក្កដា បានជំរុញឱ្យសមភាគីរុស្ស៊ីលោក Vladimir Putin ចាត់វិធានការទប់ស្កាត់ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេតប្រឆាំងនឹងអង្គភាពសហរដ្ឋអាមេរិកពីសំណាក់ប្រទេសរុស្ស៊ី។ ក្នុងកិច្ចសន្ទនារយៈពេលមួយម៉ោងតាមទូរស័ព្ទជាមួយលោក Putin លោក Biden បានបញ្ជាក់ពីតម្រូវការឱ្យរុស្ស៊ីចាត់វិធានការដើម្បីរំខានដល់ក្រុមអ្នកវាយប្រហារ Ransomware ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី និងបានសង្កត់ធ្ងន់ និងប្តេជ្ញាថានឹងបន្តការចូលរួមលើការគំរាមកំហែងដែលបង្កឡើងដោយក្រុមនេះ។ លោកក៏បានបញ្ជាក់ជាថ្មីផងដែរថា រដ្ឋបាលរបស់លោក «នឹងចាត់វិធានការចាំបាច់ណាមួយ» ដើម្បីការពារប្រជាជនអាមេរិក និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនៅចំពោះមុខការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត។ កិច្ចសន្ទនារវាងមេដឹកនាំកំពូលទាំងពីរ បានធ្វើឡើងក្រោយពីជំនួបផ្ទាល់មុខគ្នានៅក្រុងហ្ស៊ឺណែវកាលពីពាក់កណ្ដាលខែមិថុនា។ លោក Biden បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចសន្ទនានេះថា មេដឹកនាំទាំងពីរបានបង្កើតមធ្យោបាយនៃការប្រាស្រ័យទាក់ទងគ្នាជាប្រចាំ ដើម្បីពិភាក្សាអំពីព្រឹត្តិការណ៍ដែលជះឥទ្ធិពលដល់ប្រទេសរៀងៗខ្លួន។ លោក Biden ប្រាប់លោក Putin ថា៖ «ការវាយលុកតាមអ៊ីនធឺណេតដោយឧក្រិដ្ឋជនដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី បានជះឥទ្ធិពលដល់សហរដ្ឋអាមេរិកនិងប្រទេសដទៃទៀតនៅជុំវិញពិភពលោក»។ យ៉ាងណាមិញ សេចក្តីថ្លែងការណ៍មួយពីវិមានក្រឹមឡាំងបាននិយាយថា លោក Putin បានប្រាប់លោក Biden ថារុស្ស៊ី «មិនបានទទួលសំណើណាមួយពីក្រសួងពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកនៅក្នុងខែចុងក្រោយនេះទេ បើទោះបីជាភាគីរុស្ស៊ីត្រៀមខ្លួនបញ្ឈប់ឧក្រិដ្ឋកម្មក្នុងវិស័យព័ត៌មានក៏ដោយ»។ កាលពីខែឧសភាក្រុមឧក្រិដ្ឋជនតាមអ៊ិនធឺណេត DarkSide មានប្រតិបត្តិការពីប្រទេសរុស្ស៊ី…
-
វ៉ារ្យ៉ង់ Delta និង វិសមភាពវ៉ាក់សាំងនឹងប៉ះពាល់ដល់ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចទូទាំងពិភពលោក

បណ្តាប្រទេសទាំងអស់នៅទូទាំងពិភពលោក ត្រូវប្រឈមនឹងរលកថ្មីនៃវិបត្តិកូវីដ ១៩ ដោយបាននិងកំពុងដាក់ចេញនូវការរឹតបន្តឹងថ្មីការពារនូវការរីករាលដាលនៃវ៉ារ៉្យង់ Delta ថ្មី បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃក្រុមប្រទេស G20 ព្រមានថាការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ត្រូវបានគំរាមកំហែងដោយ វ៉ារ្យ៉ង់ថ្មី និងវិសមភាពនៃការចែកចាយវ៉ាក់សាំងទូទាំងពិភពលោក។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃក្រុមប្រទេស G20 រៀបរាប់ក្នុងសេចក្ដីថ្លែងការណ៍ចុងក្រោយថា៖ «ការស្ទុះឡើងនៃសេដ្ឋកិច្ច និងការវិលត្រឡប់ទៅភាពប្រក្រតីវិញ ត្រូវបានកំណត់កម្រិតនៃការប្រឈមនឹងហានិភ័យនៃស្ថានភាពឆ្លងនៅក្នុងបណ្ដាប្រទេសទូទាំងពិភពលោក ជាពិសេសការរីករាលដាលនៃវ៉ារ្យ៉ង់ថ្មី និងការចាក់វ៉ាក់សាំងរៀងៗខ្លួន»។ ប្រធានគណៈកម្មាធិការសហគមន៍អ៊ឺរ៉ុប លោក Ursula von der Leyen បានមានប្រសាសន៍ថា៖ «វ៉ាក់សាំងប្រហែល ៥០០ លានដូស នឹងត្រូវបានចែកចាយទៅគ្រប់តំបន់ទាំងអស់នៅអឺរ៉ុបក្នុងរយៈពេលដ៏ខ្លីខាងមុខ»។ យោងតាមមជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺអ៊ឺរ៉ុប សមាមាត្រនៃអ្នកទទួលបានវ៉ាក់សាំងទៅតាមក្រុមមនុស្សពេញវ័យ(មានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ) នៅក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុប និងនៅអឺរ៉ុប មានត្រឹមតែ ៤៤,១ ភាគរយប៉ុណ្ណោះ។ ដោយឡែក បើក្រឡេកមើលប្រជាជាតិជាច្រើនទូទាំង ទ្វីបអាហ្រ្វិក និងអាស៊ី កំពុងប្រឈមនឹងវិបត្តិកង្វះវ៉ាក់សាំង ជាច្រើនខែ ក្រោយទទួលបានវ៉ាក់សាំងមួយចំនួនពីកម្មវិធីចែកចាយវ៉ាក់សាំងសកល (COVAX) កន្លងមក។ តួយ៉ាង ទ្វីបអាហ្រ្វិក គឺជាតំបន់ងាយរងគ្រោះបំផុត ដោយក្នុងចំណោមប្រជាជនចំនួន ១,៣…
-
រដ្ឋឥណ្ឌាមានប្រជាជនច្រើនជាងគេព្យាយាមជំរុញគោលនយោបាយ «កូនតែពីរ»

រដ្ឋដែលមានប្រជាជនច្រើនបំផុតនៅឥណ្ឌាគឺអ៊ូតាប្រាដេស (Uttar Pradesh) បានស្នើបង្កើតច្បាប់ដែល មានគោលបំណងរារាំងគូស្វាមី ភរិយា មិនឱ្យមានកូនលើស ពីពីរនាក់ក្លាយ ធ្វើឱ្យរដ្ឋនេះជារដ្ឋគ្រប់គ្រងដោយគណបក្សរបស់នាយករដ្ឋមន្ត្រីណារិនដ្រា ម៉ូឌីទីពីរ ដែលបានស្នើការអនុម័តវិធានការគ្រប់គ្រងកំណើនប្រជាជន។ ប្រសិនបើរដ្ឋអ៊ូតាប្រាដេស ដែលមានប្រជាជនប្រមាណ២៤០លាននាក់ ជាប្រទេសមួយមែននោះរដ្ឋនឹងក្លាយជា ប្រទេសមានប្រជាជនច្រើនជាងគេទី ៥ នៅលើពិភពលោក ហើយដង់ស៊ីតេប្រជាជននៅរដ្ឋភាគខាងជើងនេះ គឺច្រើនជាងទ្វេដងនៃអត្រាដង់ស៊ីតេជាតិរបស់ឥណ្ឌាទៀត។ យោងតាមសំណើរបស់រដ្ឋាភិបាលរដ្ឋនេះ ដែលបានដាក់បង្ហាញកាលពីថ្ងៃសៅរ៍ ទី១០ ខែកក្កដា គូរស្វាម៉ីភរិយា ដែលមានកូនលើសពីពីរនាក់ នឹងមិនត្រូវបាន អនុញ្ញាតឱ្យទទួលបាន អត្ថប្រយោជន៍ ឬប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលទេ ហើយនឹងត្រូវហាមឃាត់ មិនឱ្យដាក់ពាក្យសុំការងារ របស់រដ្ឋ។ នៅក្នុងសេចក្ដីព្រាងច្បាប់នោះរដ្ឋាភិបាលបានអះអាងថាដោយសារតែ «ធនធាន អេកូឡូស៊ី និងសេដ្ឋកិច្ច មានកំណត់ វាចាំបាច់និងបន្ទាន់ សម្រាប់ការត្រៀមការផ្ដល់តម្រូវការជាមូលដ្ឋាននៃជីវិតមនុស្សទៅដល់ប្រជាជនទាំងអស់»។ ប្រាក់ចំណូលរបស់មនុស្សម្នាក់ នៅរដ្ឋអ៊ូតាប្រាដេស គឺតិចជាងពាក់កណ្ដាលចំណូលមធ្យម របស់ប្រជាជនឥណ្ឌា។ សេចក្ដីព្រាងច្បាប់ ដែលត្រូវបានបើកចំហ សម្រាប់ការផ្ដល់យោបល់ជា សាធារណៈរហូតដល់ខែកក្កដា នឹងត្រូវការការអនុម័តពីសមាជិកសភា។ ប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថា នឹងយកឈ្នះប្រទេសចិនជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោកនៅឆ្នាំ ២០២៧ បើសិនមិនមានគោលនយោបាយគ្រប់គ្រងកំណើនប្រជាជន។ សេចក្ដីព្រាងច្បាប់…
-
ម្ចាស់រោងចក្រ មួយនៅបង់ក្លាដែស ត្រូវបានចាប់ខ្លួនជុំវិញអគ្គិភ័យដែលបានសម្លាប់កម្មករ ៥២ នាក់

កាលពីថ្ងៃសៅរ៍ ទី១០ កក្កដា ម្ចាស់រោងចក្រកែច្នៃអាហារមួយនៅក្នុងប្រទេសបង់ក្លាដេស ត្រូវបានប៉ូលិសចាប់ខ្លួន ពីបទមនុស្សឃាត ជុំវិញអគ្គិភ័យដែលបានសម្លាប់មនុស្ស ៥២ នាក់ ដោយសារជាប់មិនអាចចេញអាគារ។ រោងចក្រដែលមានកម្ពស់ ៦ ជាន់ នៅខាងក្រៅរដ្ឋធានីដាកា បានសាងសង់ដោយគ្មានអាជ្ញាប័ណ្ណ បើយោងតាមប៉ូលិសដែលបាននិយាយក្រោយពិនិត្យឃើញថារោងចក្រនោះ មិនមានវិធានការណ៍សុវត្ថិភាពគ្រប់គ្រាន់ទេ។ ប៉ូលិសបាននិយាយ ថាកម្មករមួយចំនួនបានរត់គេចខ្លួនដល់ដំបូល ហើយត្រូវបានគេជួយសង្គ្រោះ បន្ទាប់ពីអគារនោះត្រូវបានឆាបឆេះកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមនុស្សជាច្រើនផ្សេងទៀត មិនអាចរត់គេចបានទេ។ បុរសដែលត្រូវបានចាប់ខ្លួន គឺជាម្ចាស់ក្រុមហ៊ុនឯកជន Hashem Food and Beverageដែលជាផ្នែកមួយនៃក្រុមហ៊ុន Sajeeb Group។ លោក Hashem និង Sajeeb មិនបានឆ្លើយតប នឹងសំណើសុំការអត្ថាធិប្បាយទេ។ កូនប្រុសម្ចាស់រោងចក្រចំនួន ៤ នាក់ និងមន្ត្រីក្រុមហ៊ុន ៣ នាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរ ជុំវិញអគ្គិភ័យនៅរោងចក្រដែលមានផ្ទុកសារធាតុគីមី និងវត្ថុធាតុដើមងាយឆេះជាច្រើន។ ក្រុមពន្លត់អគ្គីភ័យមិនអាចពន្លត់ភ្លើងបាន រហូតដល់យប់ថ្ងៃសុក្រហើយមូលហេតុនៃអគ្គិភ័យកំពុង ត្រូវបានស៊ើបអង្កេតនៅឡើយ។ លោក Jayedul Alam អធិការនគរបាលបាន និយាយថាការស៊ើបអង្កេតដាច់ដោយឡែកមួយត្រូវបានបើកការចោទប្រកាន់ថា រោងចក្រនេះថែមទាំងបានជួលអនីតិជនដែលមានរហូតដល់កុមារអាយុ…