Category: ព័ត៌មានអន្តរជាតិ

  • អង្គការ WHO៖ អត្ថប្រយោជន៍នៃវ៉ាក់សាំង Covid-19 ប្រើប្រាស់បច្ចេកវិទ្យា mRNA មានច្រើនជាងហានិភ័យនៃបញ្ហារលាកបេះដូងដ៏កម្រ

    អង្គការ WHO៖ អត្ថប្រយោជន៍នៃវ៉ាក់សាំង Covid-19 ប្រើប្រាស់បច្ចេកវិទ្យា mRNA មានច្រើនជាងហានិភ័យនៃបញ្ហារលាកបេះដូងដ៏កម្រ

    ស្វីស៖ ក្រុមប្រឹក្សាយោបល់របស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រនេះបញ្ជាក់ថា គុណប្រយោជន៍នៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA មានច្រើន ហើយហានិភ័យមានតិចតួចប៉ុណ្ណោះ ដែលពួកវា (វ៉ាក់សាំង)អាចបង្កអោយមានបញ្ហារលាកបេះដូងដ៏កម្រ ខណៈការចាក់វ៉ាក់សាំងអាចកាត់បន្ថយការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងករណីស្លាប់ជាដើម ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការ WHO បានបញ្ជាក់ថា ករណីដ៏កម្រនៃការរលាកសាច់ដុំបេះដូង និងរលាកស្រោមបេះដូងត្រូវបានគេសង្កេតឃើញ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំង Covid-19 ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA ដោយការបញ្ជាក់នេះចង់សំដៅទៅលើការចាក់វ៉ាក់សាំងពីរដូសដែលប្រើប្រាស់បច្ចេកវិទ្យានេះរបស់ក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech និង Moderna ។ បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ គុណប្រយោជន៍នៃវ៉ាក់សាំង Covid-19 ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA មានច្រើនជាងហានិភ័យ ក្នុងការកាត់បន្ថយការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងករណីស្លាប់ដោយសារវីរុសដ៏កាចសាហាវមួយនេះជាដើម ។ គួរកត់សម្គាល់ នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ និយ័តករឱសថអឺរ៉ុបបញ្ជាក់ថា ខ្លួនបានរកឃើញករណីដែលអាចកើតឡើង ដែលមានទំនាក់ទំនងគ្នារវាងការរលាកស្រោមបេះដូង និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន Pfizer-BioNTech និង Moderna ។ ជាមួយគ្នានេះ ពួកគេក៏បានធ្វើការសង្កត់ធ្ងន់ផងដែរថា គុណប្រយោជន៍នៃការចាក់វ៉ាក់សាំងបង្ការោគមានចំនួនច្រើនជាងហានិភ័យ ៕ ប្រភព៖ CNA

  • អ្នកវិទ្យាសាស្ត្រចិនបង្កើតបណ្តាញដំឡូងបារាំងសុទ្ធ និងមានជីជាតិ ជាមួយបច្ចេកវិទ្យាកែប្រែហ្សែន ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារពិភពលោក

    អ្នកវិទ្យាសាស្ត្រចិនបង្កើតបណ្តាញដំឡូងបារាំងសុទ្ធ និងមានជីជាតិ ជាមួយបច្ចេកវិទ្យាកែប្រែហ្សែន ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារពិភពលោក

    ចិន៖ ការពិសោធន៍ដឹកនាំដោយលោក ហួង សានវិន (Huang Sanwen) អ្នកស្រាវ ជ្រាវមកពីវិទ្យាស្ថានវិទ្យាសាស្ត្រហ្សែនមីកនៅហ្សិនជិន (AGIS) ក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មចិន (CAAS) បានប្រើការរចនាហ្សែន ដើម្បីបំលែងពូជដំឡូងពីរបៀបយឺត និងមិនកកកុញ ទៅជាទម្រង់លឿនធ្វើដដែលៗ ។ ការសិក្សារបស់ពួកគេដែលមានចំណងជើងថា “ការរចនាហ្សែនរបស់ដំឡូងបារាំងកូនកាត់” ត្រូវបានផ្សព្វផ្សាយតាមអ៊ីនធើណិតនៅក្នុងទិនានុប្បវត្តិសិក្សាឈានមុខគេមួយរបស់ពិភពលោក ។ លោក Huang អគ្គនាយកនៃទីភ្នាក់ងារ AGIS បានប្រាប់សារព័ត៌មាន China Media Group ថា ជាលទ្ធផលនោះ ការដាំចុះដំឡូងបារាំងប្រឈមនឹងបញ្ហាជាច្រើន រួមមានវដ្តនៃការបង្កាត់ពូជរយៈពេលយូរ ប្រសិទ្ធភាពបន្តពូជទាប ជំងឺ និងការវាយប្រហារពីសត្វល្អិត ។ លើសពីនេះទៅទៀត ដោយសារភាពស្មុគស្មាញនៃហ្សែនរបស់វា ការកែលម្អហ្សែនរបស់ដំឡូង និងដំណើរការបង្កាត់ពូជ គឺយឺតណាស់ ។ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការដាំដុះដំឡូង លោក ហួង និងក្រុមការងាររបស់លោក បានផ្តួចផ្តើមផែនការ “Upotato Plan” ក្នុងឆ្នាំ២០១៥ ក្នុងគោលបំណង ដើម្បីជំនួសការបន្តពូជលូតលាស់ជាមួយគ្រាប់ពូជកូនកាត់ តាមរយៈការរចនាហ្សែន និងបង្កើនល្បឿនបង្កាត់ដំឡូង និងប្រសិទ្ធភាពការបន្តពូជ…

  • មេដឹកនាំយោធាមីយ៉ាន់ម៉ា៖ រុស្ស៊ីនឹងផ្គត់ផ្គង់វ៉ាក់សាំង Covid-19 ចំនួន២លានដូសដល់មីយ៉ាន់ម៉ា ចំពេលជំងឺកូវីដ-១៩រាតត្បាតកាន់តែអាក្រក់ខ្លាំង

    មេដឹកនាំយោធាមីយ៉ាន់ម៉ា៖ រុស្ស៊ីនឹងផ្គត់ផ្គង់វ៉ាក់សាំង Covid-19 ចំនួន២លានដូសដល់មីយ៉ាន់ម៉ា ចំពេលជំងឺកូវីដ-១៩រាតត្បាតកាន់តែអាក្រក់ខ្លាំង

    មីយ៉ាន់ម៉ា៖ មេដឹកនាំយោធាមីយ៉ាន់ម៉ានៅថ្ងៃសុក្រនេះបញ្ជាក់ថា រុស្ស៊ីបានព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន២លានដូសគិតចាប់ពីខែនេះ ខណៈដែលប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ បានរាយការណ៍ពីករណីឆ្លង និងស្លាប់កើនឡើងខ្លាំង ។ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា មីន អោងហ្លេង ជាអ្នកដឹកនាំធ្វើរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោង សានស៊ូជី ចេញពីអំណាចបានបញ្ជាក់ថា ជំងឺឆ្លងបាននិងកំពុងរីករាតត្បាតយ៉ាងឆាប់រហ័សនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយថា មន្រ្តីជាន់ខ្ពស់ការពារជាតិរុស្ស៊ីបានប្រាប់លោកថា ជំនួយវ៉ាក់សាំងបានធ្វើដំណើរទៅហើយ ។ លោក មីន អោងហ្លេង បានថ្លែងនៅក្នុងសន្ទរកថាតាមកញ្ចក់ទូរទស្សន៍ Myawaddy ដែលគ្រប់គ្រងដោយយោធាថា ខ្ញុំបានប្រាប់ពួកគេ (រុស្ស៊ី) ថា ខ្ញុំត្រូវការវ៉ាក់សាំង២លានដូស ហើយពួកគេនឹងផ្តល់អោយ ។ ការអះអាងបែបនេះរបស់លោក មីន អោងហ្លេង ត្រូវបានធ្វើឡើងបន្ទាប់ពីមេដឹកនាំយោធាមីយ៉ាន់ម៉ារូបនេះ បាននិយាយកាលពីខែមុនថា រូបលោកបានកំពុងរង់ចាំការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់រុស្ស៊ីចំនួន៧លានដូស ។ បើតាមលោក មីន អោងហ្លេង មីយ៉ាន់ម៉ាចង់បង្កើតទីតាំងផលិតវ៉ាក់សាំង Covid-19 នៅក្នុងស្រុកផ្ទាល់ ហើយរុស្ស៊ីចង់សហការ និងបញ្ជូនគណៈប្រតិភូទៅត្រួតពិនិត្យរោងចក្រផលិតរបស់ខ្លួន ក្នុងអំឡុងខែនេះ ។ យ៉ាងណាមិញ លោកមិនបានបញ្ជាក់លម្អិតទៀតនោះទេ ៕ ប្រភព៖ Reuters

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៦លាន៨៣ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៣ម៉ឺននាក់ និងជាសះស្បើយ១៧០លាន៨៨ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៦លាន៨៣ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៣ម៉ឺននាក់ និងជាសះស្បើយ១៧០លាន៨៨ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៦លាន៨៣ម៉ឺន៩ពាន់៥៧៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៣ម៉ឺន៥ពាន់១៦៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧០លាន៨៨ម៉ឺន៧ពាន់៧៤៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៧១ម៉ឺន១ពាន់៤១៦នាក់ ស្លាប់ចំនួន៦២ម៉ឺន២ពាន់៧០៨នាក់ និងជាសះស្បើយចំនួន២៩លាន២២ម៉ឺន២ពាន់៩៧២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៧៩ម៉ឺន៤ពាន់៧៥៦នាក់ ស្លាប់៤០ម៉ឺន៧ពាន់១៧៣នាក់ និងជាសះស្បើយ២៩លាន៩២ម៉ឺន៥ពាន់៨៨៣នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន២ម៉ឺន៤៩៩នាក់ ស្លាប់ចំនួន៥៣ម៉ឺន១ពាន់៧៧៧នាក់ និងជាសះស្បើយ១៧លាន៤៧ម៉ឺន៩ពាន់២៧៧នាក់ ៕ ប្រភព៖ worldometers

  • ធ្ងន់ធ្ងរហើយ! ថៃបន្តឆ្លងប្រចាំថ្ងៃ ជិត១ម៉ឺននាក់ ស្លាប់ជាង៩០នាក់

    ធ្ងន់ធ្ងរហើយ! ថៃបន្តឆ្លងប្រចាំថ្ងៃ ជិត១ម៉ឺននាក់ ស្លាប់ជាង៩០នាក់

    ក្រសួងសុខាភិបាលថៃបានប្រកាសនាព្រឹកថ្ងៃទី១០ កក្កដា ២០២១នេះថា ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ ថៃមានឆ្លងជំងឺកូវីដ១៩ ករណីថ្មីចំនួន៩៣២៦នាក់ទៀត ហើយស្លាប់៩១នាក់។ ម្សិលមិញនេះ ថៃក៏បានប្រកាសពីការឆ្លងក្បែរម៉ឺននាក់ ប្រចាំថ្ងៃផងដែរ។ ថៃឆ្លងកូវីដ១៩ សរុប៣៣៦១៥៨នាក់ហើយ ជាសះស្បើយ ២៤៣៩១៨នាក់ ស្លាប់២៦២៥នាក់។ ករណីឆ្លងថ្មីទាំងជិត១ម៉ឺននាក់ម្សិលមិញ ក៏បន្តមានអ្នកឆ្លងក្នុងពន្ធនាគារ១៩២នាក់បន្ថែមទៀតដែរ ហើយម្សិលមិញ ក៏មានជាវិញ ជាង៣៨០០នាក់ដែរ៕

  • NASA គ្រោងបាញ់បង្ហោះកែវយឺតអវកាសជំទាន់ថ្មី James Webb ទៅកាន់ទីអវកាសនៅចុងខែតុលា ឆ្នាំ២០២១នេះ (មានវីដេអូ)

    NASA គ្រោងបាញ់បង្ហោះកែវយឺតអវកាសជំទាន់ថ្មី James Webb ទៅកាន់ទីអវកាសនៅចុងខែតុលា ឆ្នាំ២០២១នេះ (មានវីដេអូ)

    អាមេរិក៖ ការបាញ់បង្ហោះកែវយឺតអវកាសជំទាន់ថ្មី ចេមស៍ វែប (James Webb) នឹងកើតឡើងនៅចុងខែតុលា ឆ្នាំ២០២១ ចេញពីមូលដ្ឋានបង្ហោះយានរបស់អឺរ៉ុប ស្ថិតក្នុងដែនដីបារាំង-ហ្គាយ៉ាណា នៅតំបន់អាមេរិកខាងត្បូង ជាប់នឹងមហាសមុទ្រអាត្លង់ទិច ។ ផែនការខាងលើនេះបានកើតមានឡើងបន្ទាប់ពីកែវយឺតអវកាសតម្លៃជិត១០ពាន់លានដុល្លាររបស់ទីភ្នាក់ងារអវកាសអាមេរិក NASA នេះ ទើបតែបានឆ្លងផុតការវាយតម្លៃសំខាន់មួយទៀត ដើម្បីឈានទៅរកការបាញ់បង្ហោះជាផ្លូវការនៅក្នុងឆ្នាំ២០២១នេះ ។ ការវាយតម្លៃនេះដែរ ធ្វើឡើងដោយក្រុមហ៊ុន អេរៀន ស្ពេស ដែលជាអ្នកផ្តល់សេវាបាញ់បង្ហោះកែវយឺត ចេមស៍ វែប ឡើងទៅកាន់ទីអវកាស ។ បើតាមក្រុមហ៊ុន អេរៀន ស្ពេស នោះ ទាំងគ្រាប់រ៉ុក្កែត អេរៀន-៥ (Ariane 5) កែវយឺតអវកាស ចេមស៍ វែប និង ផែនការបាញ់បង្ហោះ គឺសុទ្ធតែត្រៀមខ្លួនរួចរាល់ សម្រាប់ការបញ្ជូនឡើងទៅកាន់ទីអវកាស ហើយក្រុមផលិតគ្រាប់រ៉ុក្កែតអឺរ៉ុបមួយនេះ ក៏បានបញ្ជាក់ជាចុងក្រោយទៀតថា គ្រប់ផ្នែកនានារបស់រ៉ុក្កែត និងកែវយឺតអវកាស គឺចុះសម្រុងជាមួយគ្នាទាំងអស់ ៕ ប្រភព៖ Space

  • លោក បូរីស ចនសុន៖ ចក្រភពអង់គ្លេសបានដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានស្ទើរទាំងស្រុងហើយ (មានវីដេអូ)

    លោក បូរីស ចនសុន៖ ចក្រភពអង់គ្លេសបានដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានស្ទើរទាំងស្រុងហើយ (មានវីដេអូ)

    Video: https://fb.watch/6DRwkBzTr5/ អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានថ្លែងប្រាប់សភាថា កងទាហានអង់គ្លេសភាគច្រើនត្រូវបានដកចេញពីទឹកដីអាហ្វហ្គានីស្ថានហើយ ដើម្បីបិទបញ្ចប់តួនាទីផ្លូវការរបស់អង់គ្លេស ក្នុងជម្លោះដែលមានរយៈពេលពីរទសវត្ស បើទោះជាក្រុមតាលីបង់កំពុងមានជំហររឹងមាំ និងចំពេលមានការព្រួយបារម្ភថា ការចាកចេញរបស់ទាហានបរទេសអាចនាំអោយមានសង្គ្រាមស៊ីវិល ។ លោក បូរីស ចនសុន បានគូសបញ្ជាក់ថា កងទ័ពអង់គ្លេសទាំងអស់ដែលត្រូវបានចាត់អោយទៅបំពេញបេសកម្មរបស់អង្គការ NATO នៅប្រទេសអាហ្វហ្គានីស្ថាននោះ ឥឡូវនេះកំពុងវិលត្រឡប់មកកាន់មាតុភូមិវិញហើយ… សូមកោតសរសើរនូវអ្វីដែលកងកម្លាំងអង់គ្លេសទទួលបាន ។ លោក ចនសុន បន្ថែមថា សម្រាប់ហេតុផលជាក់ស្តែងខ្ញុំនឹងមិនបង្ហាញពីពេលវេលា នៃការចាកចេញរបស់យើងទេ បើទោះបីជាខ្ញុំអាចប្រាប់ទៅសភាបានថា កងកម្លាំងរបស់យើងភាគច្រើនបានចាកចេញរួចរាល់ហើយ ។   គួរកត់សម្គាល់ កងកម្លាំងអង់គ្លេសត្រូវបានដាក់ពង្រាយលើកដំបូងនៅប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ២០០១ ក្រោយមានការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ក្នុងឆ្នាំដដែលនេះទៅលើសហរដ្ឋអាមេរិក និងបានដើរតួនាទីធំមួយនៅក្នុងប្រតិបត្តិការប្រយុទ្ធរហូតដល់ឆ្នាំ២០១៤ ។ ជាសរុបមានកងទាហានអង់គ្លេសប្រមាណ៤៥៧នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ៕ ប្រភព៖ CNA

  • រដ្ឋបាលលោក ចូ បៃដិន ដាក់បញ្ចូលក្រុមហ៊ុនចិនបន្ថែមទៀតទៅក្នុងបញ្ជីខ្មៅជាប់ទណ្ឌកម្មសេដ្ឋកិច្ច ជុំវិញការរំលោភសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង (មានវីដេអូ)

    រដ្ឋបាលលោក ចូ បៃដិន ដាក់បញ្ចូលក្រុមហ៊ុនចិនបន្ថែមទៀតទៅក្នុងបញ្ជីខ្មៅជាប់ទណ្ឌកម្មសេដ្ឋកិច្ច ជុំវិញការរំលោភសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង (មានវីដេអូ)

    Video: https://fb.watch/v/1Rv7T6rfY/ អាមេរិក៖ ប្រភពចំនួនពីរបានប្រាប់សារព័ត៌មានរ៉យទ័រថា រដ្ឋបាលរបស់លោក ចូ បៃដិន គ្រោងដាក់បញ្ចូលក្រុមហ៊ុនរបស់ចិនប្រមាណជាង១០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅជាប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ជុំវិញការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ។ ប្រភពមួយក្នុងចំនោមពីរបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មអាមេរិកមានផែនការដាក់បន្ថែមក្រុមហ៊ុនរបស់ចិនចំនួន១៤ ទៅក្នុងបញ្ជីខ្មៅជាប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ។ ហើយភ្លាមៗនេះ មិនទាន់មានការបញ្ជាក់ពីឈ្មោះ នៃក្រុមហ៊ុនចិនទាំងនោះឡើយ ខណៈដែលស្ថានទូតចិនប្រចាំរដ្ឋធានីវ៉ាស៊ីនតោនក៏ពុំទាន់ធ្វើការឆ្លើយតបភ្លាមៗណាមួយនៅឡើយដែរ ។ បើតាមប្រភពសុំមិនបញ្ចេញអត្តសញ្ញាណខាងលើ ក្រុមហ៊ុនរបស់ចិនទាំងនេះ នឹងត្រូវបញ្ចូលទៅក្នុងបញ្ជីខ្មៅរបស់ក្រសួងពាណិជ្ជកម្មអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល លោក ចូ បៃដិន ឱ្យចិនទទួលខុសត្រូវ ចំពោះការចោទប្រកាន់ដោយអាមេរិកថា ចិនបានរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង ។ ទោះជាយ៉ាង ទីក្រុងប៉េកាំងតែងតែបានចេញមុខច្រានចោលជារឿយៗ ចំពោះការចោទប្រកាន់នេះ ៕ ប្រភព៖ Reuters

  • លោក ចូ បៃដិន សន្យាបន្តគាំទ្រដល់រដ្ឋាភិបាល និងកងកម្លាំងអាហ្វហ្គានីស្ថាន បើទោះជាបេសកកម្មយោធាអាមេរិកនឹងបញ្ចប់នៅថ្ងៃទី៣១ ខែសីហា (មានវីដេអូ)

    លោក ចូ បៃដិន សន្យាបន្តគាំទ្រដល់រដ្ឋាភិបាល និងកងកម្លាំងអាហ្វហ្គានីស្ថាន បើទោះជាបេសកកម្មយោធាអាមេរិកនឹងបញ្ចប់នៅថ្ងៃទី៣១ ខែសីហា (មានវីដេអូ)

    Video: https://fb.watch/6DQ-9GB964/ អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រកាសថា បេសកកម្មយោធាអាមេរិកនៅអាហ្វហ្គានីស្ថាន នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែសីហាខាងមុខនេះ ពោលគឺមានរយៈពេលជិត២០ឆ្នាំបន្ទាប់ពីវាបានចាប់ផ្ដើម ។ ប៉ុន្តែលោក បៃដិន ក៏បានសន្យាដែរថា នឹងបន្តគាំទ្រដល់រដ្ឋាភិបាល និងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានដដែល ។ លោក បៃដិន បានគូសបញ្ជាក់ក្នុងសុន្ទរកថាមួយនៅឯសេតវិមានថា យោធាអាមេរិកបានសម្រេចគោលដៅរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយបានសម្លាប់អតីតមេដឹកនាំក្រុមភេវរករអាល់កៃដាលោក អូសាម៉ា ប៊ិន ឡាដិន និងបានរារាំងការវាយប្រហារបន្ថែមទៀតលើសហរដ្ឋអាមេរិក ។ លោក បៃដិន បានសង្កត់ធ្ងន់ទៀតថា យើងកំពុងបញ្ចប់សង្គ្រាមដ៏យូរបំផុត របស់សហរដ្ឋអាមេរិកនេះហើយ.. ខ្ញុំនឹងមិនបញ្ជូនទាហានអាមេរិកជាថ្មីអោយទៅធ្វើសង្គ្រាមនៅអាហ្វហ្គានីស្ថានទៀតឡើយ ។ ពេលនេះវាជាសិទ្ធិ និងទំនួលខុសត្រូវរបស់ប្រជាជនអាហ្វហ្គានីស្ថានតែម្នាក់ឯង ដើម្បីសម្រេចនូវអនាគតរបស់ពួកគេ ។ សូមជម្រាបថា សហរដ្ឋអាមេរិកបានដកកងទ័ពរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថានបានជាង៩០ភាគរយ ហើយនឹងត្រូវដកចេញទាំងស្រុងអោយបានមុនថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ ដែលចំនឹងថ្ងៃខួបនៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ៕ ប្រភព៖ CNA

  • អូស្ត្រាលី​៖​ ​ស្ងប់​​​មួយ​រយៈ​ ពលរដ្ឋ​ខ្លះ​មិនសូវ​ពាក់​ម៉ា​ស​ ​ស្រាប់​ផ្ទុះកូវីដឡើង​វិញ​

    អូស្ត្រាលី​៖​ ​ស្ងប់​​​មួយ​រយៈ​ ពលរដ្ឋ​ខ្លះ​មិនសូវ​ពាក់​ម៉ា​ស​ ​ស្រាប់​ផ្ទុះកូវីដឡើង​វិញ​

    រដ្ឋាភិបាល​អូ​ស្រ្តា​លី​ ​នៅ​ថ្ងៃសុក្រ​ទី​៩​ ​កក្កដា​ ​២​០​២​១​ ​បាន​អំពាវនាវ​ដល់​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ស៊ី​ដ​នី​ឱ្យ​ស្នាក់​នៅក្នុងផ្ទះ​ ​ដោយ​បាន​ក្រើន​រំលឹក​ថា​ ​ការ​បិទ​ខ្ទប់​រយៈពេល​ ​៣​ ​ស​ប្តាហ៍​អាច​នឹង​បន្ត​ទៀត​ ​ខណៈ​ពួកគេ​កំពុង​ព្យាយាម​គ្រប់គ្រង​ការ​ផ្ទុះឡើង​នូវ​ករណី​ឆ្លង​មេរោគ​កូ​វី​ដ​១​៩​នៅ​ ​ស្រប​ពេល​ទីក្រុង​នេះ​បាន​រាយការណ៍​អំពី​ការ​កើន​ឡើង​នូវ​ករណី​ឆ្លង​ប្រចាំថ្ងៃ​ដ៏​ខ្ពស់​បំផុត​ ​នៅ​ក្នុងឆ្នាំនេះ​។ ​បើ​ទោះបីជា​បី​ជា​បិទ​ខ្ទប់​ ​២​ស​ប្តាហ៍​មក​ហើយ​ ​ក៏​ស៊ី​ដ​នី​គេ​រក​ឃើញ​ឆ្លង​កូ​វី​ដ​ក្នុង​អត្រា​ដ៏​ខ្ពស់​បំផុត​ ​ក្នុង​ពេល​ប៉ុន្មាន​ខែ​មកនេះ​ ​ដោយ​ម្សិលមិញ​ ​រក​ឃើញ​៣​៨​ករណី​ ​ខណៈ​ដែល​វី​រុ​សប​ម្លែ​ង​ថ្មី​ ឌែ​លតា​ ​បាន​ឡើងជា​ង​៣​៧​០​ករណី​ហើយ​។​ ​មុន​ពេល​ផ្ទុះ​កូ​វី​ដ​១​៩​ឡើងវិញ​នេះ​ ​អូស្ត្រាលី​ត្រូវ​បាន​គេ​ដឹង​ថា​ ​ហាក់​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​បាន​ ​ដោយ​ប្រជាពលរដ្ឋ​មិនសូវ​មានការ​ពាក់​ម៉ា​ស​ទេ​ ​តែ​ពេលនេះ​ ​ចាប់តាំង​ពី​មាន​វី​រុ​សប​ម្លែ​ង​ថ្មី​មក​ ​អូស្ត្រាលី​បារម្ភ​ឡើងវិញ​ហើយ​៕​