Category: ព័ត៌មានអន្តរជាតិ

  • ថៃរកឃើញករណីឆ្លង Covid-19 ថ្មីៗចំនួន៩,២៧៦ករណី និងស្លាប់៧២នាក់បន្ថែមទៀតនៅព្រឹកថ្ងៃសុក្រនេះ

    ថៃរកឃើញករណីឆ្លង Covid-19 ថ្មីៗចំនួន៩,២៧៦ករណី និងស្លាប់៧២នាក់បន្ថែមទៀតនៅព្រឹកថ្ងៃសុក្រនេះ

    ថៃ៖ ក្រសួងសុខាភិបាលថៃ នៅក្នុងថ្ងៃសុក្រនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗរហូតដល់៩ពាន់២៧៦ករណី និងអ្នកស្លាប់ថ្មីចំនួន៧២នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន៨ពាន់៩៩៨ករណីគឺជាប្រជាជនទូទៅ និង២៧៨ករណីទៀតនៅក្នុងពន្ធនាគារ ។ ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក ប្រទេសថៃមានអ្នកស្លាប់ចំនួន២ពាន់៥៣៤នាក់ និងអ្នកឆ្លងចំនួន៣១ម៉ឺន៧ពាន់៥០៦ករណី ៕ ប្រភព៖ Bangkok Post

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៦លាន៣៣ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២ម៉ឺននាក់ និងជាសះស្បើយ១៧០លាន៤៧ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៦លាន៣៣ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២ម៉ឺននាក់ និងជាសះស្បើយ១៧០លាន៤៧ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៦លាន៣៣ម៉ឺន៩ពាន់៦៥២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន២ម៉ឺន៦ពាន់៣៩៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧០លាន៤៧ម៉ឺន៣ពាន់៩៥៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៦៧ម៉ឺន៦ពាន់៨៩៦នាក់ ស្លាប់ចំនួន៦២ម៉ឺន២ពាន់២១៣នាក់ និងជាសះស្បើយចំនួន២៩លាន២០ម៉ឺន៣ពាន់៣០៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៧៤ម៉ឺន៣ពាន់១៣នាក់ ស្លាប់៤០ម៉ឺន៥ពាន់៥២៧នាក់ និងជាសះស្បើយ២៩លាន៨៧ម៉ឺន១ពាន់៨៥០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៩៦ម៉ឺន២ពាន់៧៨៦នាក់ ស្លាប់ចំនួន៥៣ម៉ឺន៣៤៤នាក់ និងជាសះស្បើយ១៧លាន៤២ម៉ឺន២ពាន់៨៥៤នាក់ ៕ ប្រភព៖ worldometers

  • ប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ ជិត ១ម៉ឺននាក់ក្នុង ១ថ្ងៃ

    ប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ ជិត ១ម៉ឺននាក់ក្នុង ១ថ្ងៃ

    យោងតាមទំព័រហ្វេសប៊ុករបស់ព័ត៌មាន និងចំណេះដឹងសម្រាប់បងប្អូនខ្មែរនៅថៃ របស់ស្ថានទូតខ្មែរនៅប្រទេសថៃ បានឲ្យដឹងថា តួលេខនៅថ្ងៃទី៩កក្កដាឆ្នាំ២០២១ ប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៩ពាន់២៧៦នាក់ និងមានអ្នកស្លាប់រហូតដល់៧២នាក់។ ប្រទេសថៃគិតត្រឹមថ្ងៃទី៩កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១៩សរុប ៣០ម៉ឺន៨ពាន់២៣០នាក់ ក្នុងនោះមានអ្នកស្លាប់២ពាន់៤៦២នាក់ហើយ។

  • អតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Jacob Zuma យល់ព្រមប្រគល់ខ្លួនឱ្យប៉ូលីស

    អតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Jacob Zuma យល់ព្រមប្រគល់ខ្លួនឱ្យប៉ូលីស

    អតីត​ប្រធានា​ធិបតី​អាហ្រ្វិក​ខាង​ត្បូង​លោក ​Jacob​ Zuma ​កាល​ពី​ថ្ងៃ​ទី​​០៧​ កក្កដា​ បាន​យល់​ព្រម​ប្រគល់​ខ្លួន​លោក​ឱ្យ​ប៉ូលីស​ដើម្បី​ចាប់​ផ្ដើម​អនុវត្ត​ទោស​ជាប់​ពន្ធធនាគារ ​១៥​ ខែ​ពី​បទ​ប្រមាថ​តុលាការ​ បន្ទាប់​ពី​ប៉ូលីស​បាន​ព្រមាន​ថា​នឹង​ចាប់​ខ្លួន​លោក​បើ​សិន​ជា​​មិន​បង្ហាញ​ខ្លួន​។​ ​លោក ​Zuma ​អាយុ ​៧៩​ ឆ្នាំ​ ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​ ២៩ ​មិថុនា​ បន្ទាប់​ពី​លោក​ខក​ខាន​មិន​បាន​ចូល​រួម​ក្នុង​ការ​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​​ក្នុង​អំឡុង​ពេល​ប្រាំបួន​ឆ្នាំ​កាន់​​អំណាច​របស់​លោក​ពី​ឆ្នាំ ​២០០៩ ​ដល់​ឆ្នាំ ​២០១៨​។​ ការ​កាត់​ទោស​នេះ​ បាន​បង្ក​ឱ្យ​មាន​រឿង​ល្ខោន​ផ្នែក​ច្បាប់​​នៅ​អាហ្វ្រិក​ខាង​ត្បូង​ ជា​ប្រទេស​មិន​ធ្លាប់​ឃើញ​អតីត​ប្រធានា​ធិបតី​ណាមួយ​ជាប់​គុក​ទេ​ពី​មុន​មក​។​ ​​ការ​ប្រគល់​ខ្លួន​នេះ ​​ធ្វើ​ឡើង​តែ​មួយ​សប្តាហ៍​ប៉ុណ្ណេះ​បន្ទាប់​ពី​​ភាព​តាន​តឹង​ដែល​លោក ​Zuma​ និង​សម្ព័ន្ធមិត្ត​របស់​លោក ​បាន​និយាយ​ជំទាស់​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ ដោយ​លើក​ឡើង​ថា​គ្មាន​ភស្តុតាង​​ច្បាស់​លាស់​។​ ​​លោក ​Zuma​ បាន​ផ្តល់​សក្ខីកម្ម​តែ​ម្ដង​គត់​ នៅ​ពេល​សាកសួរ​អំពី​អ្វី​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ «​ការ​ចាប់​យក​របស់​រដ្ឋ​»​ ដែល​មាន​ន័យ​ថា​យក​ទ្រព្យ​សម្បត្តិ​រដ្ឋ​។​ អ្នក​ជំនួញ​រូប​នេះ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ បាន​ឃុប​ឃិត​ជាមួយ​អ្នក​នយោបាយ​ដើម្បី​ជះឥទ្ធិពល​ដល់ដំ​ណើរការ​នៃ​ការ​សម្រេច​ចិត្ត​ផ្សែងៗ​នៅ​ពេល​លោក​កំពុង​កាន់​តំណែង​។​ ប៉ុន្តែ​លោក​ Zuma ​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា​ លោក​គឺ​ជា​ជន​រងគ្រោះ​នៃ​ការ​សម​គំនិត​នយោបាយ​។​ ​ទោះ​បី​ជា​លោក ​Zuma​ ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ចេញ​ពី​ការិយាល័យ​ដោយ​គណបក្ស​សមាជជាតិអាហ្រ្វិក ​(ANC)​ដែល​ជា​គណបក្ស​របស់​ខ្លួន​កាល​ពី​ឆ្នាំ ​២០១៨ ​ក្ដី​ ​ក៏​អ្នក​នយោបាយ​រូប​នេះ​នៅ​​តែ​រក្សា​បាន​នូវ​ក្រុម​អ្នក​គាំទ្រ​ដ៏​ស្មោះត្រង់​ជា​ពិសេស​នៅ​ក្នុង​ខេត្ត​ KwaZulu-Natal​ ដែល​ជាស្រុក​កំណើត​របស់​លោក​។​ កាល​ពី​ថ្ងៃ​អាទិត្យ​​ ​ក្រុម​អ្នក​គាំទ្រ​លោក ​Zuma​ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​លោក​…

  • ភាពប្រះឆាគ្នាក្នុងទីផ្សារថាមពលរវាងអារ៉ាប់រួម និងអារ៉ាប់ប៊ីសាអូឌីត បង្កឱ្យតម្លៃប្រេងឡើងខ្ពស់

    ភាពប្រះឆាគ្នាក្នុងទីផ្សារថាមពលរវាងអារ៉ាប់រួម និងអារ៉ាប់ប៊ីសាអូឌីត បង្កឱ្យតម្លៃប្រេងឡើងខ្ពស់

    ការប៉ះទង្គិចគ្នាជាសាធារណៈដ៏ជូរចត់រវាងអារ៉ាប់រួម និងអារ៉ាប់ប៊ីសាអូឌីត ជុំវិញតម្លៃផលិតកម្មប្រេង​នៅ​សប្តាហ៍​នេះ បណ្តាលឱ្យកិច្ចពិភាក្សារវាងប្រទេស​ផលិតប្រេងធំជាងគេបំផុតនៅលើពិភពលោកទាំង​ពីរ​នេះ​​ត្រូវគេ​ចាត់​ទុក​ជា​មោឃៈ​ បណ្ដាល​ឱ្យ​ទីផ្សារ​ថាមពល​ក្នុង​ភាព​មិន​ជាក់​លាក់​ ដែល​នឹង​ជំរុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ដល់​កម្រិត​ខ្ពស់​ក្នុងរ​យៈពេល ៦​ឆ្នាំ។ នេះ​បើ​តាម​ឱ្យ​ដឹងពីការផ្សាយ​របស់​សារព័ត៌មាន​ BBC។ ក្រុម​ប្រទេសនាំ​ប្រេង​ចេញចំនួន ២៣ (Opec+) រួមមាន​ទាំង​អង្គការ​នៃ​ក្រុម​ប្រទេស​នាំ​ចេញ​ប្រេង​ និង​សម្ព័ន្ធមិត្តដូចជា ប្រទេសរុស្ស៊ី ត្រូវពន្យាពេលការចរចាររបស់ពួកគេ ដោយគ្មានការ​កំណត់​ច្បាស់លាស់​ ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ភ័យខ្លាចអំពីស្ថេរភាព​ក្រុមប្រទេស​ទទួល​​ផ្គត់ផ្គង់​តម្រូវ​ការ​ប្រេង​ ​កំពុងប្រឈម​នឹង​វិបត្តិសេដ្ឋកិច្ចពិភពលោកក្នុង​រយៈពេល ១៨ ខែកន្លងមក។ បញ្ហានេះបានចាប់ផ្តើមកាលពីសប្តាហ៍មុន នៅ​ពេល ដែលប្រទេសអារ៉ាប់រួម បាន​ច្រាន​ចោល​សំណើរ​របស់មេដឹកនាំក្រុមប្រទេស​ Opec+​ គឺ​ប្រទេស​អារ៉ា​ប៊ីសាអូឌីត និងរុស្ស៊ី ដែល​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពង្រីក​ការ​ទប់ស្កាត់​ទិន្នផល​សម្រាប់​ទប់​ទ​ល់​នឹង​ការ​នាំ​ចេញ​រយៈពេល ៨ ខែទៀត។ អារ៉ាប់រួម ចង់ចរចាឡើងវិញ​នូវមូលដ្ឋាន​បច្ចុប្បន្ន​របស់ខ្លួន ​ស្ដីអំពី ​កម្រិតពីការកាត់បន្ថយផលិតកម្ម ឬ ការកើនឡើង​ត្រូវបាន​គណនា​កន្លង​មក​ ដើម្បីផ្តល់សិទ្ធិសេរីភាពក្នុងការបូមប្រេងបន្ថែមទៀត។ ទោះយ៉ាងណា អារ៉ាប៊ីសាអូឌីត​ និងរុស្ស៊ី បានប្រឆាំង​នឹង​សំណើរ​របស់​អារ៉ាប់​រួម​។ ប្រតិកម្មនេះ បាន​ក្លាយ​ទៅជា​សកម្មភាព​​មិន​ធម្មតា​នៅពេល​ ដែល​​សម្ព័ន្ធមិត្តជិតស្និទ្ធ​រវាង​រដ្ឋមន្ត្រីថាមពលនៃអារ៉ាប់រួម និងអារ៉ាប់ប៊ីសាអូឌីត បានសំដែង​គោល​គំនិត​ផ្ទុយ​គ្នាជាសាធារណៈ​។ លោក Ben Cahill  សមាជិកជាន់ខ្ពស់នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ​នៅ​វ៉ាស៊ីនតោន​ បានប្រាប់​សារព័ត៌មាន​ BBC ថា៖…

  • តាលីបង់វាយយកទីប្រជុំជនខេត្តអាហ្វហ្គានីស្ថានដ៏សំខាន់មួយ ខណៈអាមេរិកពន្លឿនការដកកងទ័ព

    តាលីបង់វាយយកទីប្រជុំជនខេត្តអាហ្វហ្គានីស្ថានដ៏សំខាន់មួយ ខណៈអាមេរិកពន្លឿនការដកកងទ័ព

    នៅ​​ថ្ងៃ​ពុធ​នេះ​​ ក្រុម​តាលីបង់​បាន​វាយ​សម្រុក​ចូល​ទី​ក្រុង​ដ៏​សំខាន់​មួយ​នៅ​ភាគ​ពាយព្យ​ប្រទេស​អាហ្វហ្គានីស្ថាន​ ហើយ​បាន​ទទួល​យក​ការ​ចុះចាញ់​មន្ត្រី​សន្តិសុខ​ជាន់​ខ្ពស់​នៅ​ទី​នោះ ខណៈ​ពេល​ដែល​តំណាង​ក្រុម​ឧទ្ទាម​នេះ​ និង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បាន​ជួប​ប្រជុំ​ដើម្បី​ចរចា​សន្តិភាព​នៅ​ប្រទេស​អ៊ីរ៉ង់​។ តាលីបង់​បាន​វាយ​ប្រហារ​ទីក្រុង​ Qala-i-Naw ដែល​ជា​រដ្ឋធានី​នៃ​ខេត្ត Badghis ហើយ​បាន​ចូល​កាន់​កាប់​អគារ​ទី​ស្នាក់​ការ​ប៉ូលិស​ និង​ភ្នាក់ងារ​ចារកម្ម​គឺ​នាយកដ្ឋាន​សន្តិសុខ​ជាតិ​ (NSD) នៃ​ខេត្ត​នេះ​ មុន​នឹង​​ទៅ​វា​ប្រហារ​ខុទ្ទកាល័​អភិបាល​ខេត្ត​ ប៉ុន្តែ​ត្រូវ​ដក​ថយ​វិញ​បន្ទាប់​ពី​ការ​វាយ​បក​វិញ​ដោយ​កង​កម្លាំង​ពិសេស​ និង​ការ​វាយ​ប្រហារ​តាម​អាកាស​។ លោក Fawad Aman អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​អាហ្វហ្គានីស្ថាន បាន​និយាយ​ថា​កង​កម្លាំង​រដ្ឋាភិបាល​បាន​ចូល​គ្រប់គ្រង​ការិយាល័យ​ប៉ូលិស និង​ការិយាល័យ NDS​ ​ឡើង​វិញ​ ហើយ​ក្នុង​រយៈ​ពេល​ពីរ​បី​ម៉ោង​បន្ទាប់​ពួកគេ​បាន​ធ្វើ​ការ​បោស​សំអាត​យុទ្ធជន​តាលីបង់​ចេញ​ពី​ទីក្រុង​។ លោក​ Aman បាន​និយាយ​ថា​៖ «ខ្ញុំ​ចង់​ធានា​ដល់​ប្រជាជន​ថា​កង​កំលាំង​សន្តិសុខ និង​ការពារ​ជាតិ​ពេល​នេះ​មាន​វត្តមាន​នៅ​ទូទាំង​ទីក្រុង​។ ការ​វាយ​ប្រហារ​របស់​ស​ត្រូវ​បាន​គេ​រក​ឃើញ​ទាំង​ស្រុង ហើយ​ពួកគេ​បាន​រង​គ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​។ ការ​វាយ​ប្រហារ​ទៅ​លើ​ទីក្រុង Qala-i-Naw គឺ​ជា​ការ​វាយ​ប្រហារ​ធំ​លើក​ទី ១ ទៅ​លើ​ទី​រួម​ខេត្ត​ចាប់​តាំង​ពី​ក្រុម​ឧទ្ទាម​បាន​ចាប់​ផ្ដើម​វាយ​លុក​ខ្នាត​ធំ បើ​ទោះ​បី​ជា​ទីក្រុង​ជា​ច្រើន​គឺ​ស្ថិត​ក្រោម​ការ​ឡោមព័ទ្ធ​របស់​ក្រុម​នេះ​ក៏​ដោយ​។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ក្រុម​ឧទ្ទាម​តាលីបង់​បាន​ចូល​កាន់​កាប់​ដែនដី​អាហ្វហ្គានីស្ថាន​ជា​ច្រើន​ជា​ពិសេស​នៅ​ខាង​ជើង​ប្រទេស​ បន្ទាប់​ពី​អាមេរិក​ និង​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​បាន​ពន្លឿន​ការ​ដក​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ពួកគេ​ចេញ​ ធ្វើ​សង្គ្រាម​ស៊ីវិល​កាន់​តែ​អាច​នឹង​ផ្ទុះ​ឡើង​។ កាល​ពី​ដើម​សប្ដាហ៍​នេះ​ អាមេរិក​បាន​និយាយ​ថា​ការ​ដក​ទាហាន​របស់​ពួកគេ​បាន​រួចរាល់​​ជាង​ចំនួន​ ៩០%​​ទៅ​ហើយ​។ ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រយុទ្ធ​គ្នា​នៅ Qala-i-Naw អ្នក​ទោស​ជាង ២០០ នាក់ ដែល​រួម​ទាំង​សមាជិកក្រុម​​តាលីបង់​រត់​គេច​ខ្លួន​ពី​ពន្ធនាគារ​ក្នុង​ទីក្រុង​នេះ​។ នៅ​ចំណុច​កំពូល​នៃ​ការ​វាយ​ប្រហារ​នេះ​ កងកម្លាំង​រដ្ឋាភិបាល​ត្រូវ​បាន​បង្ខំ​ឱ្យ​ចូល​ក្នុង​មូលដ្ឋាន​កងទ័ព​តូច​មួយ​។ ការ​កើន​ឡើង​ការ​ប្រយុទ្ធ​គ្នា​នេះ​បាន​កើត​ឡើង​ខណៈ​ពេល​ដែល​ភាគី​តាលីបង់​…

  • កប៉ាល់ដឹកទំនិញ Ever Given បានចាកចេញពីអេហ្ស៊ីបហើយ ក្រោយនិយាយត្រូវគ្នាថ្លៃសំណងជាមួយអាជ្ញាធរ

    កប៉ាល់ដឹកទំនិញ Ever Given បានចាកចេញពីអេហ្ស៊ីបហើយ ក្រោយនិយាយត្រូវគ្នាថ្លៃសំណងជាមួយអាជ្ញាធរ

    កប៉ាល់​ដឹក​ទំនិញ​យក្ស Ever Given ដែល​ធ្វើ​ឲ្យ​ជាប់​គាំង​នៅ​ព្រែក​ជីក​ស៊ុយអេ​កាល​ពី​ខែ​មីនា បាន​ចាកចេញ​ពី​ទឹក​ដី​អេហ្ស៊ីប​ហើយ​កាល​ពី​ថ្ងៃ​ពុធ ក្រោយ​ពេល​ដែល​អាជ្ញាធរ​ព្រែកជីក​ស៊ុយអេ (SCA) ត្រូវ​រ៉ូវ​គ្នា​រឿង​ថ្លៃ​សំណង​ផ្សេងៗ​ជាមួយ​ម្ចាស់​កប៉ាល់​ក្រុមហ៊ុន​ជប៉ុន Shoei Kisen និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អង់គ្លេស UK Club។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC។ កប៉ាល់​យក្ស​នេះ​មាន​ប្រវែង​ប្រមាណ ៤០០ម៉ែត្រ បាន​រាំង​ខ្ទប់​ព្រែក​ជីក​ស៊ុយអេ​ដែល​មាន​ប្រវែង ១៩៣គីឡូម៉ែត្រ ទទឹង​ប្រមាណ ២០០ម៉ែត្រ រយៈ​ពេល​ ៦ថ្ងៃ​ កាល​ពី​ខែ​មីនា​កន្លង​ទៅ ដែល​ធ្វើ​ឲ្យ​កក​ស្ទះ​ពាណិជ្ជកម្ម​ពិភពលោក ខណៈ​ព្រែក​ជីក​នេះ​ជា​ផ្លូវ​នាវា​ចរ​ដ៏​សំខាន់​ក្នុង​ការ​ត​ភ្ជាប់​ទ្វីប​អឺរ៉ុប ទ្វីប​អាហ្វ្រិក និង​ទ្វីប​អាស៊ី។ ក្រោយ​អាជ្ញាធរ SCA សង្គ្រោះ​កប៉ាល់​នេះ​ចេញ​ កប៉ាល់​នេះ​ត្រូវ​ជាប់​នៅ​អេហ្ស៊ីប​ចំនួន ៣ខែ ដោយសារ​តែ​និយាយ​រឿង​ថ្លៃ​សំណង​លើ​ប្រតិបត្តិការ​សង្គ្រោះ​កប៉ាល់ ថ្លៃ​ខូច​ខាត​ព្រែកជីក និង​ថ្លៃ​ផ្សេងៗ​ទៀត។ BBC បាន​ចុះ​ផ្សាយ​ថា SCA នៅ​ពេល​ដំបូង​ទារ​សំណង​សរុប ៩១៦លាន​ដុល្លារ ដោយ​ ៣០០លាន​ដុល្លារ​សម្រាប់​ថ្លៃ​សង្គ្រោះ​កប៉ាល់​ និង​៣០០​លាន​ដុល្លារ​សម្រាប់​ថ្លៃ​ប៉ះ​ប៉ូវ​ជំងឺ​ចិត្ត​ តែ​ត្រូវ​បាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ UK Club បដិសេធ​នឹង​ការ​ទាមទារ​នេះ។ ក្រោយ​មក​អាជ្ញាធរ​ព្រែក​ជីក​បាន​បញ្ចុះ​ថ្លៃ​ត្រឹម ៥៥០លាន​ដុល្លារ​ តែ​ថ្លៃ​សំណង​ចុង​ក្រោយ​ ដែល​ព្រមព្រៀង​គ្នា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ហើយ​ចុះ​កិច្ចសន្យា​នៅ​ថ្ងៃ​ពុធ មិន​ត្រូវ​បាន​ទម្លាយ​ជា​សាធារណៈ​នោះ​ទេ៕ ហ៊ីម…

  • ប្រធានាធិបតីហៃទីត្រូវបានធ្វើឃាតនៅនិវេសនដ្ឋានផ្ទាល់ខ្លួន

    ប្រធានាធិបតីហៃទីត្រូវបានធ្វើឃាតនៅនិវេសនដ្ឋានផ្ទាល់ខ្លួន

    ប្រធានាធិបតី​ប្រទេស​ហៃទី​លោក Jovenel Moïse ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ធ្វើ​ឃាត​នៅ​ក្នុង​និវេសនដ្ឋាន​ផ្ទាល់​ខ្លួន​របស់​លោក​នៅ​រដ្ឋធានី​ Port-au-Prince កាល​ពី​ម៉ោង ១ ទៀប​ភ្លឺ​ថ្ងៃ​ទី៧ ខែ​កក្កដា (ម៉ោង​នៅ​ប្រទេស​ហៃ​ទី)។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​លោក​នាយករដ្ឋមន្ត្រី​ស្ដី​ទី​ Claude Joseph។ ឯកអគ្គរដ្ឋទូត​ហៃទី​ប្រចាំ​សហរដ្ឋអាមេរិក​លោក Bocchit Edmond បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​ថា ជំទាវ​ទី១​ហៃទី Martine Moïse បាន​រង​របួស​ធ្ងន់​ក្នុង​ការ​បាញ់​ប្រហារ​នេះ​ដែរ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ទីក្រុង​ Miami រដ្ឋ Florida សហរដ្ឋអាមេរិក។ លោក​ទូត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ប្រធានាធិបតី​វ័យ ៥៣ឆ្នាំ​ខាង​លើ​អាច​នឹង​ត្រូវ​បាន​ «ទាហាន​ស៊ីឈ្នួល» ដែល​ទទួល​បាន​ការ​ហ្វឹកហ្វឺន​យ៉ាង​ល្អ។ ខណៈ​ក្នុង​ភស្តុតាង​វីដេអូ​បញ្ជាក់​ថា ក្រុម​ឃាតក​ទាំង​នេះ​និយាយ​ភាសា​អេស្ប៉ាញ (ហៃទី​និយាយ​ភាសា​បារាំង-ហៃទី) ទើប​លោក​ទូត Edmond បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ពួក​គេ​ជា​ជន​បរទេស ហើយ​ក្លែង​ខ្លួន​ជា​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​សហរដ្ឋអាមេរិក (DEA)។ យ៉ាង​ណា​មិញ លោក​មិន​បាន​ផ្ដល់​ភស្តុតាង​លម្អិត​នោះ​ទេ។ បន្ថែម​ពី​លើ​នេះ លោក Edmond ក៏​បាន​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក​ជួយ​ស៊ើបអង្កេត​ពី​ឧក្រិដ្ឋកម្ម​ជាន់​ខ្ពស់​មួយ​នេះ​ដែរ។ ក្រោយ​ពេល​លោក Moïse ត្រូវ​បាន​ធ្វើ​ឃាត លោក​នាយករដ្ឋមន្ត្រី​ស្ដីទី Joseph បាន​ប្រកាស​ដាក់​ប្រទេស​ក្រោម​ច្បាប់​អាជ្ញាសឹក​ជា​បណ្ដោះអាសន្ន ដែល​រាល់​ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស​គឺ​នៅ​ក្រោម​សមត្ថកិច្ច​របស់​យោធា និង​នគរបាល​ហៃទី។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ…

  • អេហ្ស៊ីប និងអេត្យូពីពាក់មុខយក្សដាក់គ្នាក្រោយ អេត្យូពីសង់ទំនប់វារីអគ្គិសនីលើទន្លេនីលជាឯកតោភាគី

    អេហ្ស៊ីប និងអេត្យូពីពាក់មុខយក្សដាក់គ្នាក្រោយ អេត្យូពីសង់ទំនប់វារីអគ្គិសនីលើទន្លេនីលជាឯកតោភាគី

    រដ្ឋាភិបាល​អេហ្ស៊ីប​អោយដឹង​ថា ខ្លួនបានទទួលសេចក្តីជូនដំណឹងជាផ្លូវការមួយពីប្រទេសអេត្យូពីថា​ ប្រទេស​នេះ​បាន ចាប់ផ្តើម​ដំណាក់កាល​សាងសង់​ដំបូងរបស់​ខ្លួន​ ក្រោយ​ចាក់​បំពេញ​ទំនប់វារីអគ្គិសនី​ដ៏​ធំ​មួយ​​លើដៃទន្លេដ៏សំខាន់របស់ទន្លេនីល និង​​ជា​ទីតាំង​បង្កឱ្យ​មាន​ភាពតានតឹងជាច្រើនថ្ងៃ មុនពេល​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សាសន្តិសុខអង្គ​ការសហប្រជាជាតិ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នា​ពេល​ខាងមុខនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនេះ ចេញ​កាលពីល្ងាចថ្ងៃចន្ទថា ក្រសួងធារាសាស្រ្តអេហ្ស៊ីប​បដិសេធយ៉ាងដាច់អហង្ការ ចំពោះសកម្មភាព​ឯកតោភាគីនេះ​ហើយបាននិយាយថា សកម្មភាពនេះ​រំលោភច្បាប់ និង​បទដ្ឋានអន្តរជាតិ ដែលគ្រប់គ្រងលើ​គម្រោង សាង​សង់​នៅ​លើ​ព្រំដែនទឹក​​​រួម​គ្នា​នៃ​ទន្លេ​អន្តរជាតិមួយនេះ​​។​ ទំនប់វារីអគ្គិសនីហ្គ្រេនអេត្យូពី (GERD) ដែលត្រូវបានគេកំណត់ថា ជាគម្រោងវារីអគ្គិសនីធំ​បំផុត​នៅ​ទ្វីប​អាហ្រ្វិក​ បាន​ក្លាយ​ទៅជាប្រភព​ជម្លោះ ផ្នែកការទូតជិតមួយទសវត្សរ៍​រវាងប្រទេសអេត្យូពី​ និង​ប្រទេស​នៅ​ខាង​ក្រោម​ទន្លេ រួមមាន​ ប្រទេសអេហ្ស៊ីប និងប្រទេសស៊ូដង់។ ប្រទេសអេហ្ស៊ីប និងស៊ូដង់ ចង់ឱ្យ​ប្រទេស​នេះ​យល់​ព្រម​លើ​កិច្ចព្រមព្រៀង​ត្រីភាគីស្តី​ពីប្រ​តិបត្តិ​ការ​ទំនប់​វារី​​អគ្គិសនី ​មុន​នឹងដំណើរ​ការ​នៃ​ការ​ចាក់​បំពេញ​ចាប់ផ្តើម។ ប៉ុន្តែ ប្រទេសអេត្យូពី និយាយថា កត្តា​ធម្ម​ជា​តិ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​សាងសង់​គម្រោង​នេះ​ ដូច្នេះហើយ​ដំណើរ​ការ​សាងសង់​មិ​នអាចពន្យា​រពេ​លបានទេ។ កាលពីឆ្នាំមុន ប្រទេសស៊ូដង់ បាននិយាយថាដំណើរការនេះ បណ្តាលឱ្យមានការខ្វះខាតទឹក រួមទាំង​នៅទី​ក្រុង​ Khartoum ដែល​ជា​ដែន​ដី​មាន​ជម្លោះ​ជាមួយ​នឹង​ប្រទេសអេត្យូពី។ លោក Yasser Abbas រដ្ឋមន្រ្តីក្រសួងទឹករបស់ប្រទេសស៊ូដង់ បានព្រមានកាលពីខែ មេសា ថា ប្រសិន​បើ​ ប្រទេសអេត្យូពី​ឈានទៅមុខដល់​ដំណាក់កាលទី ២ នៃការចាក់​បំពេញ​ ប្រទេសលោក នឹង​ប្តឹង​ក្រុមហ៊ុន​អ៊ីតាលី​…

  • សភាអឺរ៉ុបត្រៀមអនុម័តការទាមទារឱ្យ EU ដាក់ទណ្ឌកម្មហុងកុង ក្រោយពីការបិទកាសែត Apple Daily

    សភាអឺរ៉ុបត្រៀមអនុម័តការទាមទារឱ្យ EU ដាក់ទណ្ឌកម្មហុងកុង ក្រោយពីការបិទកាសែត Apple Daily

    សភា​អឺរ៉ុប​ត្រៀម​នឹង​អនុម័ត​សេចក្ដី​សម្រេច​មួយ​ពាក់​ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ហុងកុង ក្រោយ​ពី​កា​បិទ​ទ្វារ​នៃ​កាសែត​ហុងកុង​ Apple Daily ​ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋបាល​ដែនដី​ហុងកុង​ នេះ​បើ​តាម​ការ​ផ្សាយ​សេចក្ដី​សម្រេច​ព្រាង​ក្នុង​គេហទំព័រ​សភា​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី៧ ខែ​កក្កដា ​។ កាល​ពី​ខែ​មិថុនា​ ប៉ូលិស​ហុងកុង​បាន​ចាប់​ខ្លួន​ថ្នាក់ដឹកនាំ​ និង​និពន្ធ​នាយក​កាសែត Apple Daily ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​នឹង​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ដែល​អនុម័ត​ដោយ​រដ្ឋធានី​ប៉េកាំង​កាល​ពី​ឆ្នាំ​២០២០​។ អាជ្ញាធរ​ហុងកុង ក៏​បាន​បង្កក​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​ Next Digital ដែល​ជា​ក្រុមហ៊ុន​ម្ចាស់​របស់​កាសែត​នេះ ​ធ្វើ​ឲ្យ​សារព័ត៌មាន​មួយ​នេះ​មិន​អាច​បើក​ប្រាក់​បៀវត្ស​ជូន​បុគ្គលិក និង​មិន​អាច​ដំណើរ​ការ​ទៅ​មុខ​បាន។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត មហាសេដ្ឋី​ដែល​ជា​ស្ថាបនិក​កាសែត​នេះ​ លោក Jimmy Lai ត្រូវ​បាន​ចាប់​ខ្លួន​ ក្រោម​ការ​ចោទប្រកាន់​ថា​បាន​ឃុបឃិត​ជាមួយ​កម្លាំង​បរទេស​ ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ហើយ​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​អតិបរមា​ជាប់​ពន្ធនាគារ​មួយ​ជីវិត​។ ជាមួយ​នឹង​ស្ថានភាព​នេះ កាល​ពី​ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ សភា​អឺរ៉ុប​បាន​ធ្វើ​ការ​តស៊ូ​មតិ​អំពី​វិធានការ​នានា​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​សកម្មភាព​របស់​រដ្ឋាភិបាល​ចិន​ និង​ហុងកុង ហើយ​គ្រោង​នឹង​អនុម័ត​សេចក្ដី​សម្រេច​ព្រាង​ខាង​លើ​នៅ​ថ្ងៃ​ព្រហស្បតិ៍។ ​ឯកសារ​ព្រាង​នេះ​ ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​ក្នុង​សំឡេង​ភាគ​ច្រើន តែ​មិន​មាន​ទម្ងន់​ផ្លូវ​ច្បាប់​ទេ ដោយ​គ្រាន់​តែ​ជា​អនុសាសន៍​ណែនាំ​ដល់​ក្រុមប្រឹក្សា​អឺរ៉ុប និង​គណៈកម្មការ​អឺរ៉ុប​ ដែល​ជា​ស្ថាប័ន​នីតិប្រតិបត្តិ​របស់​អឺរ៉ុប​។ ​សេចក្ដី​សម្រេច​ព្រាង​នេះ​មាន​ប្រវែង​ ១១ទំព័រ និង​ ២៨ចំណុច ដែល​តាក់តែង​ដោយ​សមាជិក​សភា​អឺរ៉ុប​ចំនួន ៧៨នាក់​ ក្នុង​ចំណោម​សមាជិក​សរុប ៧០៥រូប។ ក្នុង​ឯកសារ​នេះ​ សភា​អឺរ៉ុប​បាន​ការ​ថ្កោល​ទោស​ចំពោះ​ការ​បិទ​សារព័ត៌មាន​…