-
ប្រកាសអាសន្នកូវីដ១៩នៅក្រុងតូក្យូ ធ្វើឱ្យមានការព្រួយបារម្ភអំពីការប្រកួតកីឡាអូឡាំពិក

នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុនបាននិយាយថារដ្ឋាភិបាលនឹងប្រកាសដាក់រដ្ឋធានីតូក្យូក្នុងភាពអាសន្នរហូតដល់ថ្ងៃ ២២ សីហាដើម្បីប្រយុទ្ធប្រឆាំងនឹងរលកឆ្លងជំងឺកូវីដ១៩ ខណៈអ្នករៀបចំកំពុងពិចារណាការហាមឃាត់មិនឱ្យមនុស្សចូលទស្សនាការប្រកួតកីឡាអូឡាំពិក ដែលនឹងចាប់ផ្ដើមនៅរយៈពេល ២ សប្ដាហ៍ខាងមុខ។ ទីប្រឹក្សាសុខាភិបាលរបស់រដ្ឋាភិបាលជប៉ុន បាននិយាយអស់រយៈពេលជាច្រើនសប្ដាហ៍ថាការហាមមិនឱ្យមានភ្ញៀវទស្សនា គឺជាជម្រើសអាចកាត់បន្ថយភាពគ្រោះថ្នាក់ ខណៈពេលដែលមានការព្រួយបារម្ភថាការហូរចូលនៃកីឡាករ និងមន្ត្រីរាប់ពាន់នាក់មកពីជុំវិញពិភពលោក អាចធ្វើឱ្យមានរលកឆ្លងនៅជប៉ុនកាន់តែពិបាកគ្រប់គ្រង។ អ្នករៀបចំបានហាមឃាត់អ្នកទស្សនាមកពីក្រៅប្រទេសរួចហើយ ហើយបានកំណត់ចំនួនភ្ញៀវក្នុងស្រុកត្រឹមតែ ៥០% នៃចំណុះរបស់កីឡារដ្ឋាន ដែលស្មើនឹងមនុស្សប្រមាណ ១០.០០០ នាក់។ ការពិភាក្សាបង្ហើយលើវិធានការកំណត់ចំនួនទស្សនិកជន ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៌នេះ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុនលោក Yasutoshi Nishimura ជាអ្នកដឹកនាំយុទ្ធនាការរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ បាននិយាយភាពអាសន្ននៅតូក្យូនឹងចាប់ផ្ដើមទីនៅថ្ងៃទី១២ កក្កដា បន្ទាប់ពីអត្រាឆ្លងប្រចាំថ្ងៃកើនដល់ ៩២០ករណីកាលពីថ្ងៃពុធសប្ដាហ៌នេះ ដែលជាចំណុចយ៉ាងខ្ពស់មិនធ្លាប់ឃើញតាំងពីខែឧសភាកន្លងមក។ ការសម្រេចនេះត្រូវបានរំពឹងថានឹងអនុម័តជាផ្លូវការនៅល្ងាចថ្ងៃព្រហស្បតិ៍ ដែលនឹងរួមមានការធ្វើសន្និសីទ3កាសែតដោយលោកនាយករដ្ឋមន្ត្រី Yoshihide Suga។ តំបន់ជិតខាងក្រុងតូក្យូដូចជាChiba និង Kanagawa ដែលកម្មវិធីអូឡាំពិកមួយចំនួននឹងរៀបចំនៅទីនោះ នឹងស្ថិតក្រោមវិធានការធូរស្រាលជាងតូក្យូ។ ការប្រកួតកីឡាអូឡាំពិកតូក្យូគ្រោងនឹងដំណើរការពីថ្ងៃទី ២៣ ខែកក្កដាដល់ថ្ងៃទី ៨ ខែសីហា។ សុខ វេងឈាង
-
អ៊ីរ៉ង់៖ការព្រួយបារម្ភចំពោះការផលិតលោហៈអ៊ុយរ៉ាន្យោមរបស់ពួកគេ គឺ «មិនចាំបាច់»

កាលពីថ្ងៃពុធនេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថាការសម្រេចផលិតលោហៈអ៊ុយរ៉ាន្យោមក្នុងកម្រិតរហូតទៅដល់ ២០% គឺក្នុងគោលបំណងសន្តិភាពទេ ហើយការព្រួយបារម្ភគឺ «មិនចាំបាច់ទេ» រួចបានបន្ថែមថាក្រុងតេហេរ៉ង់នឹងផ្លាស់ប្តូរជំហាននុយក្លេអ៊ែររបស់ខ្លួនភ្លាមៗ នៅពេលសហរដ្ឋអាមេរិកដកទណ្ឌកម្មចេញ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បាននិយាយថា៖ «ផ្ទុយពីការអះអាងរបស់អាមេរិក និងមហាអំណាចអឺរ៉ុប វិធានការនេះ (ការផលិតលោហៈអ៊ុយរ៉ាន្យោម) គឺធ្វើឡើងសម្រាប់គោលបំណងសន្តិភាពតែប៉ុណ្ណោះ ហើយវានៅត្រូវប្រើនៅរ៉េអាក់ទ័រស្រាវជ្រាវតេហេរ៉ង់»។ កាលពីថ្ងៃអង្គារ ភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបានរាយការណ៍ថាអ៊ីរ៉ងចាប់ផ្ដើមផលិតអ៊ុយរ៉ាន្យោមជាលោហៈ ដែលជាជំហានដ៏ធំមួយឆ្ពោះទៅរកការបង្កើតអាវុធនុយក្លេអ៊ែរ។ ការធ្វើបែបនេះ បានទាក់ទាញការរិះគន់ពីអាមេរិក អាល្លឺម៉ង់ បារាំង និងអង់គ្លេសថាអាចធ្វើស្មុគស្មាញ ឬអាចបំផ្លាញការចរចានុយក្លេអ៊ែរ។ មហាអំណាចពិភពលោក កំពុងចរចាជាមួយអ៊ីរ៉ង់តាំងពីខែមេសាមកដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ២០១៥ ដែលដាក់បម្រាមលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាថ្នូរនឹងការដកទណ្ឌកម្ម។ កាលពីឆ្នាំ ២០១៨ អាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ហើយតាំងពីពេលនោះមក ក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ធ្វើឱ្យក្រុងតេហេរ៉ង់ចាប់ផ្ដើមរំលោភលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។ លោក Khatibzadeh បាននិយាយថា៖ «វិធានការណ៍នេះមិនផ្ទុយនឹងកាតព្វកិច្ចរបស់ប្រទេសអ៊ីរ៉ង់ចំពោះការមិនផលិតអាវុធនុយក្លេអ៊ែរ និងការគោរពកិច្ចព្រមព្រៀង២០១៥ ហើយក្រុងតេហេរ៉ង់ត្រៀមនឹងផ្លាស់ប្ដូរជំហានរបស់ខ្លួននៅពេលមានការដកទណ្ឌកម្ម»។ ក្រុងតេហេរ៉ង់បានផលិតលោហៈអ៊ុយរ៉ាន្យោមក្នុងបរិមាណតិចតួច និងភាពសុទ្ធមានលកន្ខណៈទាបកាលពីដើមឆ្នាំនេះ។ នេះគឺជាការរំលោភលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ដែលហាមឃាត់ការងារទាក់ទងអ៊ុយរ៉ាន្យោមជាលោហៈ ដែលអាចប្រើសម្រាប់ផលិតស្នូលនៃគ្រាប់បែកនុយក្លេអ៊ែរ។ អ៊ីរ៉ង់តែងតែបដិសេធថាខ្លួនមិនផលិតអាវុធនុយក្លេអ៊ែរទេ៕ សុខ វេងឈាង
-
រដ្ឋមន្រ្តីជាន់ខ្ពស់នៅប្រទេសឥណ្ឌាត្រូវបានដកតំណែងចេញ

កាលពីថ្ងៃពុធ ទី៧ កក្កដានាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានទម្លាក់រដ្ឋមន្រ្តីជាន់ខ្ពសចំនួន ១២ រូប និងបានដឹកនាំក្រុមយុវជនមួយក្រុមក្នុងគោលបំណងកែលម្អមុខមាត់រដ្ឋាភិបាលរបស់លោកបន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងចំពោះការគ្រប់គ្រងស្ថានភាពកូវីដ-១៩ ។ រដ្ឋមន្រ្តីខុទ្ទកាល័យចំនួន ១៥ រូប និងរដ្ឋមន្រ្តីចំនួន ២៨ នាក់ត្រូវបានស្បថចូលកាន់តំណែងនៅក្នុងពិធីមួយនៅវិមានប្រធានាធិបតីកាលពីថ្ងៃទី៧ ខែនេះ។ រដ្ឋមន្ត្រីថ្នាក់ខ្ពស់ចំនួនប្រាំបីរូបត្រូវបានតំឡើងឋានៈជាគណៈរដ្ឋមន្រ្តី។ ការផ្លាស់ប្តូរនេះជាការរុះរើគណៈរដ្ឋមន្រ្តីលើកដំបូងចាប់តាំងពីលោក Modi ត្រូវបានឡើងកាន់តំណែងនៅអាណត្តិទី ២ ក្នុងឆ្នាំ ២០១៩ ។ តាមការស្រង់សម្តីរបស់សារព័ត៌មាន CANវិញ អ្នកវិភាគនយោបាយលោក Nilanjan Mukhopadhyay បាននិយាយថា នៅពេលទេសរដ្ឋមន្រ្តីត្រូវបានដកចេញនេះរដ្ឋាភិបាលបានទទួលស្គាល់ថា ខ្លួនបានបរាជ័យក្នុងការដោះស្រាយបញ្ហាជម្ងឺកូវីដ-១៩ ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Harsh Vardhan រដ្ឋមន្រ្តីក្រសួងអប់រំលោក Ramesh Pokhriyal Nishank រដ្ឋមន្រ្តីច្បាប់និងអេឡិចត្រូនិកនិងបច្ចេកវិទ្យាព័ត៌មាន លោក Ravi Shankar Prasad និងរដ្ឋមន្រ្តីក្រសួងបរិស្ថានលោក Prakash Javadekar ស្ថិតក្នុងចំណោមអ្នកដែលបានលាឈប់ប៉ុន្មានម៉ោងមុនមានការដកតំណែង។ សុខ ស្រីលុច
-
ប្រជាជនម៉ាឡេស៊ីលើកទង់សនៅក្រៅផ្ទះដើម្បីស្វែងរកជំនួយខណៈពេលកំពុងបិទខ្ទប់

ពលរដ្ឋម៉ាឡេស៊ីកំពុងជួបប្រទះការរីករាលដាលនៃការឆ្លងជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ ហើយពួកគេកំពុងតែដាក់ទង់ពណ៌សនៅខាងក្រៅផ្ទះរបស់ពួកគេដើម្បីជាការទទូចសុំជំនួយ។ ប្រទេសម៉ាឡេស៊ីបានបិទខ្ទប់ប្រទេសជាលើកទី ២ កាលពីខែមុនដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃករណីវិជ្ជមានកូវីដ-១៩ ហើយកម្មករដែលមានប្រាក់ចំណូលទាបបានបាត់បង់ការងាររបស់ពួកគេជាថ្មីម្តងទៀតបន្ទាប់ពីមានការផ្អាកអាជីវកម្មដែលមិនសូវចាំបាច់នានា។ ការបាត់បង់ការងា និងប្រាក់ចំណូលបានបណ្តាលអោយមានកំណើននូវការធ្វើអត្តឃាត ហើយប៉ូលីសបានកត់ត្រាច្រើនជាង ៤៥០ នាក់ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះបើប្រៀបធៀបនឹង ៦៣១ ករណីក្នុងឆ្នាំ ២០២០ ។ យោងតាមតួលេខបញ្ជាក់ពីមន្ត្រីសុខាភិបាលកំពូលរបស់ប្រទេសម៉ាឡេស៊ី លោក Noor Hisham Abdullah បាននិយាយថា កូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពផ្លូវចិត្តរបស់ប្រជាជន ជាពិសេសអ្នកដែលមិននៅក្នុងការទទួលបានប្រាក់ឃឧបត្ថម្ភបណ្តាញគាំទ្រសង្គម។ សុខ ស្រីលុច
-
ចិនចាក់វ៉ាក់សាំងឲ្យពលរដ្ឋជាង១.៣៤ពាន់លានម្ជុលហើយ

-
គំនិតច្នៃប្រឌិត៖ ប្រឡាយថាមពលព្រះអាទិត្យបានចូលរួមកាត់បន្ថយការរំហួតនៃទឹក និងបង្កើតថាមពលអគ្គីសនី ដែលជាមធ្យោបាយដ៏ឆ្លាតវៃក្នុងការសន្សំសំចៃ (មានវីដេអូ)

បរទេស៖ ឥណ្ឌាបានបង្កើត “បន្ទះស្រូបពន្លឺព្រះអាទិត្យហោះ” ដែលកំពុងត្រូវបានព្យួរនៅខាងលើប្រឡាយធារាសាស្រ្ត ដើម្បីកាត់បន្ថយការហួតនៃដំណក់ទឹកដ៏មានតម្លៃដោយផ្តល់ម្លប់ពីកំដៅហួតរបស់ព្រះអាទិត្យ ។ វាក៏ជាវិធីដ៏ឆ្លាតវៃ ដើម្បីកាត់បន្ថយការបាត់បង់ជម្រកផងដែរ ដោយដាក់បន្ទះក្នុងទីធ្លាដែលផលិតដោយមនុស្សរួចហើយ ។ មកទល់ពេលនេះ រដ្ឋកាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិក កំពុងសម្លឹងមើលអត្ថប្រយោជន៍ដែលទទួលបានពីការដំឡើងបន្ទះសូឡា លើប្រឡាយដោយជោគជ័យជាច្រើននៅក្នុងប្រទេសឥណ្ឌា ។ ជាមួយនឹងបណ្តាញប្រព័ន្ធធារាសាស្រ្តធំជាងគេបំផុតនៅលើពិភពលោក និងមានពន្លឺព្រះអាទិត្យជាមធ្យម២៩០ថ្ងៃ រដ្ឋកាលីហ្វ័រញ៉ា មានទីតាំងពិសេស ដើម្បីបន្ធូរបន្ថយកង្វះទឹកធ្ងន់ធ្ងរដោយខ្លួនឯង ជាមួយនឹងការច្នៃប្រឌិតថ្មី នៃកសិដ្ឋានព្រះអាទិត្យដែលមានប្រព័ន្ធប្រឡាយ ។ បើតាមប្រភពពីផេកហ្វេសបុករបស់ Green Power Supply នោះ ថាមពលពន្លឺព្រះអាទិត្យបានផលិតចេញនូវថាមពលបៃតងស្អាត មិនមានផលប៉ះពាល់ទៅលើបរិស្ថានឡើយ ប៉ុន្តែជាធម្មតាវាត្រូវការកន្លែងទំនេរជាច្រើនដើម្បីតំឡើងវា ។ តាមរយៈការបិទពីលើប្រឡាយប្រព័ន្ធធារាសាស្រ្តជាមួយបន្ទះសូឡា ថាមពលបៃតងស្អាតមួយនេះ វាមិនត្រឹមតែបានគេប្រមូលបានចេញពីទីកន្លែងដែលគេមិនសូវបានប្រើប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយសន្សំសំចៃធនធានទឹក ដោយការពារវាមិនអោយហួត ហើយប្រឡាយទឹកក៏បានធ្វើអោយបន្ទះសូឡាត្រជាក់ផងដែរ ៕ ប្រភព៖ Goodnewsnetwork.org
-
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្តឹងក្រុមហ៊ុន Facebook Twitter និង Google ពីបទរំលោភសិទ្ធិសេរីភាព នៃការបញ្ចេញមតិ (មានវីដេអូ)

ា អាមេរិក៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចដាក់ពាក្យបណ្ដឹងប្ដឹងក្រុមហ៊ុន Twitter Facebook និង Google រួមទាំងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សទាំងនេះ ដោយចោទប្រកាន់ថា ពួកគេបានបំបិទទស្សនៈអភិរក្សបែបខុសច្បាប់ ។លោក ដូណាល់ ត្រាំ បានថ្លែងក្នុងសន្និសិទសារព័ត៌មានមួយនៅឯទីលានវាយកូនហ្គោលរបស់លោកនៅ (ប៊េដមីនស្ទើ) Bedminster រដ្ឋញ៊ូជើស៊ី ថា យើងនឹងទទួលជោគជ័យជាប្រវត្តិសាស្រ្តសម្រាប់សេរីភាពអាមេរិក… សេរីភាពនៃការបញ្ចេញមតិ ។ លោក ត្រាំ បានដាក់ពាក្យបណ្តឹងចំណាត់ថ្នាក់ចំនួន០៣ ដែលមួយប្រឆាំងនឹងនាយកប្រតិបត្តិ Facebook លោក ម៉ាក ហ្សាក់កឺប៊ឺក មួយទៀតប្រឆាំងនឹងនាយកប្រតិបត្តិ Twitter លោក ជែក ដ័រសី និងមួយផ្សេងទៀតប្រឆាំងនឹងនាយកប្រតិបត្តិក្រុមហ៊ុន អាល់ហ្វាប៊ែត (Alphabet) របស់ Google លោក សាន់ដា ភីចៃ ។ ពាក្យបណ្តឹងដែលបានដាក់ទៅកាន់តុលាការទីក្រុងម៉ៃអាមី រដ្ឋផ្ល័ររីដា បានចោទប្រកាន់ក្រុមហ៊ុនបណ្ដាញសង្គម ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ទាំង ឡាយខាងលើនេះថា បានរំលោភលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក…
-
Samsung ព្យាករណ៍ថា ប្រាក់ចំណេញប្រតិបត្តិការនៅត្រីមាសទី២ ឆ្នាំ២០២១នេះ នឹងកើនឡើង៥៣.៤ភាគរយ (មានវីដេអូ)

កូរ៉េខាងត្បូង៖ ក្រុមហ៊ុន Samsung Electronics បានព្យាករណ៍ថា ប្រាក់ចំណេញប្រតិបត្តិការនៅត្រីមាសទី២ឆ្នាំ២០២១របស់ខ្លួន នឹងកើនឡើង ៥៣.៣៧ភាគរយ ដោយសារតម្លៃបន្ទះឈីប និង ប្រតិបត្តិការបានបន្តនៅរោងចក្រសំខាន់របស់អាមេរិក ក្រោយបិទដំណើរការជាបណ្តោះអាសន្ន ។ ការព្យាកររបស់ក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតរបស់ពិភពលោកមួយនេះ បានកើនលើសការព្យាកររបស់ក្រុមអ្នកវិភាគអំពីប្រាក់ចំណេញ គឺកើនឡើង៣៨ភាគរយសម្រាប់ក្រុមហ៊ុន ក្នុងត្រីមាសទី២ ឆ្នាំ២០២១នេះ ។ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះ បាននិយាយនៅក្នុងការប៉ាន់ស្មានប្រាក់ចំណូលថា ខ្លួនរំពឹងថា ប្រាក់ចំណេញប្រតិបត្តិការប្រមាណ១២.៥ទ្រីលានវ៉ុន ឬស្មើនឹង១១ពាន់លានដុល្លារសម្រាប់ខែមេសា ដល់ខែមិថុនា នឹងកើនឡើងពី ៨.១៥ ទ្រីលានវ៉ុនកាលពីឆ្នាំមុន ៕ ប្រភព៖ AFP
-
ធនាគារពិភពលោក (WB) បង្កើនការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២១នេះ ពី៨.១% ដល់ ៨.៥% (មានវីដេអូ)

ចិន៖ ធនាគារពិភពលោក (WB) ថ្មីៗនេះ បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន នៅក្នុងឆ្នាំ២០២១នេះ ពី៨.១ ភាគរយ ដល់ ៨.៥ភាគរយ ហើយបាននិយាយពីការងើបឡើងវិញយ៉ាងពេញលេញ តម្រូវអោយមានវឌ្ឍនភាពក្នុងការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ។ ការព្យាករណ៍របស់ធនាគារពិភពលោកលើកនេះ មានការកើនឡើងជាងរបាយការណ៍មួយនៅក្នុងខែមេសាកន្លងទៅ ដែលបាននិយាយថា ចិន និងវៀតណាម គឺជាសេដ្ឋកិច្ចអាស៊ីបូព៌ាតែមួយគត់ ដែលសម្រេចបាននូវការស្តារសេដ្ឋកិច្ចឡើងវិញក្នុងឆ្នាំ២០២០ ជាមួយនឹងទិន្នផលត្រឡប់មកវិញខ្ពស់ជាងកម្រិតមុនជំងឺរាតត្បាត ។ បើតាមធនាគារពិភពលោក (WB) កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ទំនងជានឹងថយចុះមកនៅត្រឹម៥.៤ភាគរយនៅឆ្នាំក្រោយ (ឆ្នាំ២០២២) ដោយសារការស្ទុះងើបឡើងវិញ ពីការធ្លាក់ចុះ និងសកម្មភាពពិភពលោកបានវិលត្រលប់ទៅធម្មតាវិញ ៕ ប្រភព៖ CNA
-
វៀតណាមបិទខ្ទប់ហូជីមិញហើយ ក្រោយឆ្លងកូវីដជាង៨ពាន់នាក់

មនុស្ស ៩ លាននាក់នៅទីក្រុងហូជីមិញនៃប្រទេសវៀតណាមត្រូវបានអាជ្ញាធរដាក់ឱ្យស្ថិតក្នុងការបិទខ្ទប់ ២សប្តាហ៍ រាប់ចាប់ពីថ្ងៃទី៨ កក្កដា ស្អែកតទៅ បន្ទាប់ពីមានករណីឆ្លងកូវីដ ជាង៨០០០ ករណី នៅក្នុងទីក្រុងមួយនេះ កំឡុងពេលមានការឆ្លងរលកចុងក្រោយនេះ។ ប្រជាជននៅក្រុងហូជីមិញទាំងអស់នឹងត្រូវស្នាក់នៅផ្ទះ តែត្រូវបានអនុញ្ញាតឱ្យចាកចេញពីផ្ទះក្នុងលក្ខខណ្ឌ២ ប៉ុណ្ណោះ ពោលគឺ ចេញទៅទិញស្បៀងអាហារ និងថ្នាំពេទ្យ៕ ប្រភពពី CNA