Category: ព័ត៌មានអន្តរជាតិ

  • លោក ​ស៊ី​ ជីនពីង​ បញ្ជាក់ថា ចិន​នឹង​បង្ហាញ​ផ្លូវ​ថ្មី​មួយ​សម្រាប់​អនាគត​ដ៏​ទំនើប​ដល់​ពិភពលោក​

    លោក ​ស៊ី​ ជីនពីង​ បញ្ជាក់ថា ចិន​នឹង​បង្ហាញ​ផ្លូវ​ថ្មី​មួយ​សម្រាប់​អនាគត​ដ៏​ទំនើប​ដល់​ពិភពលោក​

    មឹង​ ច័ន្ទ​សុម៉ា​នីតា​ នៅ​ថ្ងៃ​អង្គារ ទី​៦ កក្កដានេះ​ ​ប្រធានាធិបតី​ចិន​លោក​ស៊ី​ ជីនពីង​ ​ប្រាប់​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នយោបាយ​អន្តរជាតិ​​ ថា​ការ​ធ្វើ​ទំនើបកម្ម​របស់​ចិន​ដល់​​សព្វថ្ងៃ​បាន​បង្ហាញ​ប្រព័ន្ធ​អភិបាលកិច្ច​របស់​ខ្លួន​ជា​ជម្រើស​មួយ​ដែល​អាច​ជំនួស​ប្រព័ន្ធ​របស់​លោក​ខាង​លិច​ ហើយ​ទីក្រុង​ប៉េកាំង​ពេញ​ចិត្ត​ចែករំលែក​បទ​ពិសោធន៍​របស់​ខ្លួន​ជាមួយ​បណ្ដា​ប្រទេស​ដទៃ​ទៀត។​ លោក​ ស៊ី​ថ្លែង​​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៃ​គណបក្ស​នយោបាយ​ពិភព​លោក​ តាម​រយៈ​ទំនាក់ទំនង​វីដេអូ​ពី​ទីក្រុង​ប៉េកាំង​​ថា៖ «ប្រវត្តិសាស្ត្រ​និង​ការអនុវត្ត​ បាន​បង្ហាញ​ឱ្យ​ឃើញ ហើយ​នឹង​បន្ត​បង្ហាញ​បន្ថែម​ទៀត​ ថា​មាគ៌ា​នេះ ​[ដែល​អនុវត្ត​ដោយ​ប្រទេស​ចិន​] គឺ​ជា​ផ្លូវ​ត្រឹមត្រូវ​ …ហើយ​យើង​នឹង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​លើ​ផ្លូវ​ដ៏​ភ្លឺ​ស្វាង​នេះ ​ទាំង​សម្រាប់​ខ្លួន​យើង​[ប្រទេសចិន​] និង​សម្រាប់​ប្រយោជន៍​ពិភពលោក​ផង​ដែរ​»។ លោក​បាន​បន្ថែម​ទៀត​ថា​ «វា​មិន​មាន​គំរូ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​ដែល​សមស្រប​នៅ​គ្រប់​កាលៈទេសៈ​ទេ ហើយ​ប្រទេស​នីមួយៗ ត្រូវតែ​ស្វែងរក​អ្វី​ដែល​ឬ ល្អ​បំផុត​សម្រាប់​ពួកគេ»។ លោក ស៊ី​ បាន​មាន​ប្រសាសន៍​បន្ត​ថា​គណបក្ស​កុម្មុយនិស្ត​ចិន​តែងតែ​ មាន​ឆន្ទៈ​ធ្វើការ​ផ្លាស់​ប្តូរ​និង​ចែក​រំលែក​បទពិសោធន៍​ ជាមួយ​គណបក្ស​នយោបាយ​នៃ​បណ្ដា​ប្រទេស​ដទៃ​លើ​ពិភពលោក ដើម្បី​​រួម​ដៃ​គ្នា​ធ្វើ​អំពើ​កាន់​តែ​ល្អ​សម្រាប់​ ប្រជាជន​ចិន​និង​ ប្រជាជន​នៅ​ជុំវិញ​ពិភពលោក​។ ការ​អត្ថាធិប្បាយ​របស់​លោក​ ស៊ី​បាន​ធ្វើ​ឡើង​ជិត​មួយ​សប្ដាហ៍​ បន្ទាប់​ពី​ការ​ប្រារព្ធ​ខួប​ទី១០០​នៃ​គណបក្ស​កុម្មុយនិស្ត​ចិន​ ដែល​មាន​លោក​ ស៊ី​ផ្ទាល់​ជា​អគ្គ​លេខាធិការ​បក្ស​ផង​ដែរ​ ហើយ​ក្នុង​ពិធី​នោះ​លោក​បាន​សម្ដែង​ការ​ប្ដេជ្ញា​ថា​នឹង​ដឹកនាំ​ប្រទេស​ឱ្យ​សម្រេច​ក្ដី​សុបិន​ជាតិ​ឱ្យ​បាន។ កាល​ពី​ថ្ងៃ​ចន្ទ​ ប្រធានាធិបតី​ចិន​រូប​ក៏​បាន​ធ្វើការ​ពិភាក្សា​តាម​សន្និសីទ​វីដេអូ​ ជាមួយ​ អធិការបតី​អាល្លឺម៉ង់​ លោកស្រី​ អេនជេឡា​ មឺគែល​ និង​ប្រធានាធិបតី​បារាំង​ លោក​ អេម៉ានុយអែល​ ម៉ាក្រុង​។ ក្នុង​ឱកាស​នោះ​ លោក​ ស៊ី​បាន​សម្ដែង​ក្ដី​សង្ឃឹម​ថា…

  • អាហ្វហ្គានីស្ថាន​ប្ដេជ្ញា​ដណ្ដើម​ដែន​ដី​មក​វិញ ខណៈ​ពេល​​ការ​ដក​កង​ទ័ព​អាមេរិក​បាន​រួចរាល់​ជាង​៩០%

    អាហ្វហ្គានីស្ថាន​ប្ដេជ្ញា​ដណ្ដើម​ដែន​ដី​មក​វិញ ខណៈ​ពេល​​ការ​ដក​កង​ទ័ព​អាមេរិក​បាន​រួចរាល់​ជាង​៩០%

    សុខ វេងឈាង កាល​ពី​ថ្ងៃ​អង្គារ​នេះ រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បាន​ប្ដេជ្ញា​ដណ្ដើម​យក​​ស្រុក​ទាំង​អស់​ដែល​បាន​បាត់​បង់​ទៅ​អោយ​ក្រុម​តាលីបង់​ បន្ទាប់​ការ​ដក​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​សហរដ្ឋអាមេរិក​ចេញ​ពី​ប្រទេស​នេះ​ជិត​រួចរាល់​អស់​។ កង​កុម្ម៉ង់ដូ​អាហ្វហ្គានីស្ថាន​រាប់​រយ​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ទប់​ទល់​នឹង​ការ​វាយ​លុក​យ៉ាង​សាហាវ​របស់​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាង​ជើង​ប្រទេស​ មួយ​ថ្ងៃ​បន្ទាប់​ពី​ទាហាន​ជាង​ ១០០០ នាក់​បាន​ភៀស​ខ្លួន​ពី​ការ​វាយ​ប្រហារ​ទៅ​ប្រទេស​តាហ្ស៊ីគីស្ថាន​។ អគ្គបញ្ជាការដ្ឋាន​មជ្ឈិមបូព៌ា​របស់​អាមេរិក​ការ​ដក​ខ្លួន​កង​ប្រដាប់​អាវុធ​អាមេរិក​ចេញ​ពី​អាហ្វហ្គានីស្ថាន​ ដែល​បាន​បញ្ជា​ដោយ​ប្រធានាធិបតី​ចូ បៃដិន​កាល​ពី​ខែ​មេសា ហើយ​​មក​ទល់​ពេល​​នេះ​បាន​​រួច​រាល់​ជាង​ ៩០% ហើយ​​​គេ​គូស​បញ្ជាក់​ថា​ការ​ទទួល​ខុស​របស់​អាហ្វហ្គានីស្ថាន​ក្នុង​ការ​ប្រយុទ្ធ​ជា​មួយ​ក្រុម​តាលីបង់​កាន់​តែ​កើន​​ឡើង​។ ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​នៅ​ខេត្ត​ជា​ច្រើន​ទូទាំង​ប្រទេស ប៉ុន្តែ​ក្រុម​ឧទ្ទាម​បាន​ផ្ដោត​ជា​ចម្បង​ទៅ​លើ​ភាគ​ខាង​ជើង​នៃ​ប្រទេស​នេះ ដោយ​បាន​ចូល​កាន់​កាប់​ស្រុក​ជា​ច្រើន​ក្នុង​រយៈ​ពេល​ពីរ​ខែ​កន្លង​មក​នេះ​។ ទីប្រឹក្សា​សន្តិសុខ​អាហ្វហ្គានីស្ថាន​លោក Hamdullah Mohib ​ថា​៖ «មាន​សង្គ្រាម មាន​សម្ពាធ​។ ពេល​ខ្លះ​អ្វី​ៗ កើត​ឡើង​ទៅ​តាម​បំណង​របស់​យើអ​ ពេល​ខ្លះ​មិន​ទេ ប៉ុន្តែ​យើង​នឹង​បន្ត​ការពារ​ប្រជាជន​អាហ្វហ្គានីស្ថាន​»។ លោក​បន្ថែម​ទៀត​ថា​៖ «យើង​គ្រោង​នឹង​ដណ្ដើម​ស្រុក​ទាំង​នេះ​មក​វិញ​»​។ កងទ័ព និង​កងជីវពល​គាំទ្រ​រដ្ឋាភិបាល ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​ភាគ​ខាង​ជើង​នៃ​ខេត្ត Takhar និង Badakhshan ដែល​ជា​កន្លែង​ក្រុម​តាលីបង់​បានសម្រុក​​ចូល​កាន់​កាប់​​ហើយ​ជា​រឿយ​ៗ​ដោយ​គ្មាន​ការ​តបត​វិញ​។ ក្រុម​មន្ត្រី​ការពារ​ជាតិ​អាហ្វហ្គានីស្ថាន បាន​និយាយ​ថា​ពួកគេ​មាន​បំណង​ផ្ដោត​លើ​ការ​ធានា​សុវត្ថិភាព​ទីក្រុង​ធំ​ៗ​ ផ្លូវ​សំខាន់​ៗ និង​ទីក្រុង​តំបន់​ព្រំដែន​ដែល​ប្រឈម​មុខ​នឹង​ការ​វាយ​ប្រហារ​របស់​តាលីបង់​។ ប៉ុន្តែ​ការ​ប្រយុទ្ធ​គ្នា​នៅ​ភាគ​ខាង​ជើង បាន​បង្ខំ​ឱ្យ​រុស្សី​បិទ​ស្ថាន​កុងស៊ុល​របស់​ខ្លួន នៅ​ក្នុង​ទីក្រុង​ធំ Mazar-i-Sharif ក្បែរ​ព្រំដែន​ជា​មួយ​ប្រទេស​អ៊ូបេគីស្ថាន​។ ល្បឿន​និង​ភាព​ងាយ​ស្រួល​នៃ​ការ​ចូល​កាន់​កាប់​តំបន់​ខាង​ជើង​ដោយ​តាលីបង់​ប្រកប​ដោយ​ប្រសិទ្ធភាព គឺ​តំណាង​ឱ្យ​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង​ដល់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​។ តំបន់​នេះ​ធ្លាប់​ជា​ទីតាំង​មូលដ្ឋាន​សម្រាប់​ក្រុម​ប្រឆាំង​របប​តាលីបង់ «សម្ព័ន្ធមិត្ត​ខាង​ជើង​» ក្នុង​អំឡុង​ពេល​សង្គ្រាម​ស៊ីវិល​ដ៏​គួរ​ឱ្យ​សាហាវ​ក្នុង​ទសវត្ស​ឆ្នាំ ១៩៩០ ហើយ​មិន​ដែល​ត្រូវ​បាន​សត្រូវ​វាយ​បែក​ទេ​។ សេចក្ដីថ្លែងការណ៍​របស់​វិមាន​ប្រធានាធិបតី Ashraf…

  • ឥណ្ឌា​ស្នើ Twitter ត្រូវ​ទទួល​ខុស​ត្រូវ​ដោយ​ផ្ទាល់​ចំពោះ​ការ​បង្ហោះ​នានា​របស់​អ្នក​ប្រើប្រាស់​

    ឥណ្ឌា​ស្នើ Twitter ត្រូវ​ទទួល​ខុស​ត្រូវ​ដោយ​ផ្ទាល់​ចំពោះ​ការ​បង្ហោះ​នានា​របស់​អ្នក​ប្រើប្រាស់​

    ហ៊ីម រដ្ឋា​ ក្រុមហ៊ុន Twitter ត្រូវ​ទទួល​ខុស​ត្រូវ​​ដោយ​ផ្ទាល់​ ចំពោះ​ការ​បង្ហោះ​នានា​របស់​អ្នក​ប្រើប្រាស់​នៅ​ប្រទេស​ឥណ្ឌា នេះ​បើ​តាម​ឯកសារ​ស្នើ​ដក​អភ័យឯកសិទ្ធិ Twitter ​ ដែល​រដ្ឋាភិបាល​ឥណ្ឌា​ដាក់​បញ្ជូន​ទៅ​កាន់​តុលាការ​កាល​ពី​ថ្ងៃ​ទី៥ ខែ​កក្កដា​។ ក្នុង​ឯកសារ​នោះ​បាន​ឲ្យ​ដឹង​ថា Twitter នឹង​បាត់បង់​អភ័យឯកសិទ្ធិ​ផ្លូវ​ច្បាប់ ដោយ​​តុលាការ​បាន​ចាត់​ទុក​ក្រុមហ៊ុន​នេះ​ស្ថិត​ក្នុង​នាម​ជា​អ្នក​នាំ​សារ​ប៉ុណ្ណោះ ហើយ​មិន​មែន​ជា​អ្នក​បង្កើត​សារ​ទេ​។ រដ្ឋាភិបាល​ឥណ្ឌា​បាន​អះអាង​ថា​ Twitter ការ​ស្នើ​ដក​អភ័យឯកសិទ្ធិ​របស់​ Twitter គឺ​ដោយ​សារ​ក្រុមហ៊ុន​មិន​បាន​អនុលោម​តាម​ច្បាប់​ព័ត៌មានវិទ្យា​ថ្មី​​ ដែល​ចូល​ជា​ធរមាន​កាល​ពី​ចុង​ខែ​ឧសភា​ ហើយ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​នានា​​ប្រតិបត្តិការ​នៅ​ឥណ្ឌា​តែងតាំង​មន្ត្រី​ចំនួន​៣ ​រួមមាន មន្ត្រី​អនុវត្ត​ច្បាប់ មន្ត្រី​ទទួល​ពាក្យ​បណ្ដឹង និង​មន្ត្រី​ទំនាក់ទំនង។ តាម​ឯកសារ​របស់​រដ្ឋាភិបាល​ឥណ្ឌា Twitter មិន​បាន​បំពេញ​មុខងារ​ទាំង​ ៣ នោះ​ទេ។ Twitter បាន​តែងតាំង​មន្ត្រី​បណ្ដោះអាសន្នក្នុង​ការ​​ទទួល​ពាក្យ​បណ្ដឹង និង​ទំនាក់ទំនង តែ​ក្រោយ​មក​ក៏​បាន​លាលែង​ពី​តំណែង។ តែទោះ​ជា​យ៉ាង​ណា​ មក​ដល់​ពេលនេះ​ តុលាការ​ឥណ្ឌា​មិន​ទាន់​បាន​ធ្វើ​ការ​សម្រេច​ថា​ដក​អភ័យឯកសិទ្ធិ​ ឬ​ទេ​៕ ប្រភព៖ India’s government says Twitter should be held liable for what users post https://edition.cnn.com/2021/07/06/tech/twitter-india-immunity-hnk-intl/index.html

  • អង្គការ​សហ​ប្រជាជាតិបារម្មណ៍ពី ស្ថានភាព​ដុន​ដាប​នៅ​មីយ៉ាន់ម៉ា អាច​បង្ក​អសន្តិសុខ​ក្នុង​តំបន់

    អង្គការ​សហ​ប្រជាជាតិបារម្មណ៍ពី ស្ថានភាព​ដុន​ដាប​នៅ​មីយ៉ាន់ម៉ា អាច​បង្ក​អសន្តិសុខ​ក្នុង​តំបន់

    មឹង​ ច័ន្ទ​សុម៉ា​នីតា​ កាល​ពី​ថ្ងៃ​អង្គារ​ ទី ៦​ ​កក្កដា ប្រធាន​ភ្នាក់ងារ​សិទ្ធ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​ថា​ស្ថានភាព​ដ៏​អាក្រក់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​តាំង​ពី​រដ្ឋ​ប្រហារ​ខែ​កុម្ភៈ​ គឺ​កំពុង​ជំរុញ​ប្រទេស​នេះ​ឆ្ពោះ​ទៅ​រក​សង្គ្រាម​ស៊ីវិល ​ហើយ​អាច​បង្ក​អសន្តិសុខ​ក្នុង​តំបន់។​ ថ្លែង​នៅ​ចំពោះ​មុខ​ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ ឧត្ដម​ស្នងការ​សិទ្ធ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​លោក​ស្រី​ Micehelle Bachelet បាន​សម្ដែង​ការ​សោកស្ដាយ​ថា​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​«បាន​វិវត្ត​ពី​វិបត្តិ​នយោបាយ​ទៅ​ជា​មហន្តរាយ​សិទ្ធិ​មនុស្ស​ពហុ​វិមាត្រ​»។ លោក​ស្រី​បាន​បន្ត​ទៀត​ថា៖ «ការ​រង​ទុក្ខ ​និង​អំពើ​ហិង្សា​នៅ​ទូទាំង​ប្រទេស​ គឺ​កំពុង​បំផ្លាញ​ការ​រំពឹង​ទុក​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព ​ហើយ​បង្កើន​លទ្ធភាព​នៃ​ការ​បរាជ័យ​របស់​រដ្ឋ​ ឬ​ការ​ផ្ទុះ​សង្គ្រាម​ស៊ីវិល​»។ លោកស្រី​បាន​និយាយ​ថា​ចាប់​តាំង​ពី​មាន​រដ្ឋ​ប្រហារ​មក​ មាន​មនុស្ស​ជិត ៩០០ ​នាក់​ត្រូវ​បាន​សម្លាប់​ ខណៈ​ពេល​ដែល​មនុស្ស​ប្រមាណ​ ២០០.០០០ នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​ភៀស​ខ្លួន​ចេញ​ពី​គេហដ្ឋាន​របស់​ពួក​គេ។​ ជាមួយ​គ្នា​នេះ​ដែរ​ ​យ៉ាង​ហោច​ណាស់​មនុស្ស ​ជាង​៥.២០០ ​នាក់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត​ ដែល​រួម​មាន​អ្នក​កាសែត​ ជាង​ ៩០ ​នាក់​ផង​ដែរ ​ខណៈ​ពេល​ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ធំ​ៗ ចំនួន ៨ ​ត្រូវ​បាន​បង្ខំ​ឱ្យ​បិទទ្វារ​។ លោកស្រី​ Bachelet ​ ក៏​បាន​បង្ហាញ​ របាយការណ៍​ជាច្រើន​អំពី «ការ​បំបាត់​ខ្លួន​ដោយ​បង្ខំ ការ​ធ្វើ​ទារុណកម្ម​យ៉ាង​សាហាវ​ និង​ការ​ស្លាប់​នៅ​ក្នុង​ជាប់​ឃុំ​»​ រួម​ជាមួយ​ការ​ចាប់​ខ្លួន​សាច់ញាតិ​និង​សូម្បី​តែ​កូន​ៗ របស់​មនុស្ស​ដែល​អាជ្ញាធរ​កំពុង​ស្វែង​រក។ មីយ៉ាន់ម៉ា​បាន​ឆ្លងកាត់​ ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ និង​ការ​វាយប្រហារ​ពី​កង​យោធា​ដ៏​ឃោរឃៅ​ចាប់តាំង​ពី​រដ្ឋ​ប្រហារ​ថ្ងៃ​ទី ១​ កុម្ភៈ​ដែល​បាន​ទម្លាក់​មេដឹកនាំ​ស៊ីវិលលោក​ស្រី​…

  • រុស្ស៊ី​ឃុំ​ខ្លួន​​មន្រ្តី​កុងស៊ុល​អេស្តូនី​ បន្ទាប់​ពី​​ចោទ​ប្រកាន់​ថា​បាន​ទទួល​ព័ត៌មាន​សម្ងាត់​ពី​ពលរដ្ឋ​រុស្ស៊ី​ម្នាក់​

    រុស្ស៊ី​ឃុំ​ខ្លួន​​មន្រ្តី​កុងស៊ុល​អេស្តូនី​ បន្ទាប់​ពី​​ចោទ​ប្រកាន់​ថា​បាន​ទទួល​ព័ត៌មាន​សម្ងាត់​ពី​ពលរដ្ឋ​រុស្ស៊ី​ម្នាក់​

    ហួន​ ឌីណា​ មន្ត្រី​ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី​បាន​និយាយ​ថា​ ខ្លួន​បាន​ឃុំ​​មន្រ្តី​កុងស៊ុល​របស់​អេស្តូនី​ប្រចាំ​ក្រុង​ St. Petersburg ​លោក ​Mart Latte​ កាល​ពី​​ថ្ងៃអង្គារ​ទី​ ០៦ ​កក្កដា ​បន្ទាប់​ពី​សេវាកម្ម​សន្តិសុខ​សហព័ន្ធ​រុស្សី​បាន​ចោទ​ប្រកាន់​ប្រេសិត​រូប​នេះ​ ថា​បាន​ទទួលព័ត៌មាន​សង្ងាត់​ពី​ជនជាតិ​រុស្ស៊ី​ម្នាក់​។​​ សេវាកម្ម​ពិសេស​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី ​Interfax ​ថា​៖ ​«សកម្មភាព​នេះ​មិន​ត្រូវ​គ្នា​នឹង​ស្ថានភាព​បុគ្គលិក​ការ​ទូត​ និង​មាន​លក្ខណៈ​អរិភាព​យ៉ាង​ច្បាស់​ចំពោះ​សហព័ន្ធ​រុស្ស៊ី​។ ​វិធានការនានា​នឹង​ត្រូវ​អនុវត្ត​ចំពោះ​អ្នក​ការ​ទូត​បរទេស​ ស្រប​តាម​បទ​ដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ​»​។​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អេស្តូនី​បាន​និយាយ​ថា​ ការ​ចាប់​ខ្លួន​នេះ​បាន​បង្ហាញ​ជា​ថ្មី​ម្តង​ទៀត​ថា​ ​រុស្ស៊ី​កំពុង​ជ្រើស​រើស​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​បណ្តា​រដ្ឋ​សហភាព​អឺរ៉ុប​ ជំនួស​ឱ្យ​ការ​បញ្ចៀស​និន្នាការ​អវិជ្ជមាន​នៅ​ក្នុង​ទំនាក់​ទំនង​របស់​ខ្លួន​។​ ប្រទេស​អេស្តូនី​ ដែល​ជា​អតីត​សាធារណរដ្ឋ​សូវៀត​ និង​បច្ចុប្បន្ន​ជា​សមាជិក​នៃ​សហគមន៍​អឺរ៉ុប​ និង​អង្គការ​ណាតូ​ ​តែង​តែ​បញ្ចេញ​មតិ​រិះគន់​ចាស់​ដៃ​ទៅ​លើ​​ក្រុង​មូស្គូ​។​ កាល​ពី​ខែ​មេសានេះ​​ ទីភ្ញាក់​ងារ​​សន្តិសុខ​សហព័ន្ធ​រុស្សី​ក៏​បាន​ឃុំ​ខ្លួន​អ្នក​ការ​ទូត​អ៊ុយក្រែន​ប្រចាំ​ក្រុង​ St. Petersburg ​លោក​ Alexander ​Sosonyuk ​​ដោយ​ចោទ​ប្រកាន់​​ថា​លោក​បាន​ទទួល​ព័ត៌មាន​រសើប​ពី​ជនជាតិ​រុស្ស៊ី​ម្នាក់​​​។​ ក្រោយ​មក​អ្នក​ការ​ទូត​រូប​នេះ ​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​​​ពី​ប្រទេស​ ប៉ុន្តែ​ជា​ការ​វាយ​បក​ រដ្ឋាភិបាល​ក្រុ​ងគីវ​បាន​បណ្ដេញ​ចេញ​អ្នក​ការ​ទូត​រុស្ស៊ី​ម្នាក់​ទៅ​វិញ​ដូច​គ្នា​។​ ប្រភព៖ Russia detains Estonian consul after he allegedly received classified material https://www.dw.com/en/russia-detains-estonian-consul-after-he-allegedly-received-classified-material/a-58179744

  • WHO ណែនាំ​ឱ្យ​ប្រើ​ថ្នាំ​​ក្រុមហ៊ុន​ Roche ​និង​​Sanofi ​ព្យាបាល​ជំងឺ​កូវីដ-១៩ ​​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​

    WHO ណែនាំ​ឱ្យ​ប្រើ​ថ្នាំ​​ក្រុមហ៊ុន​ Roche ​និង​​Sanofi ​ព្យាបាល​ជំងឺ​កូវីដ-១៩ ​​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​

    ​ហួន ​ឌីណា ​ ហ្សូរីច​៖​ ​អង្គការ​សុខភាព​ពិភពលោក​កាល​ពី​ថ្ងៃ​អង្គារ​ទី​ ០៦ ​កក្កដា ​​ណែនាំ​ឱ្យ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ឆ្អឹង​ Actemra ​របស់​ក្រុម​ហ៊ុន​ Roche​ និង ​Kevzara ​របស់​ក្រុម​ហ៊ុន ​Sanofi​ ប្រភេទ ​Corticosteroids ​សម្រាប់​អ្នក​ជំងឺ​កូវីដ-១៩​​ បន្ទាប់​ពី​ទិន្នន័យ​ពី​អ្នក​ជំងឺ​ជាង​ ១១ ០០០ ​នាក់​ បង្ហាញ​ថា​​ថ្នាំ​ប្រភេទ​នេះ​ អាច​កាត់​បន្ថយ​ពី​ហានិភ័យ​នៃ​ការ​ស្លាប់​។​ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ ក្រុម​អ្នក​វាយ​តម្លៃ​របស់អង្គការ​សុខភាព​ពិភព​លោក​ (WHO)​ ​​ធ្វើ​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩​ធ្ងន់ធ្ងរ​ជាមួយ​នឹង​អ្វី​ដែល​គេ​ហៅ​ថា​ការ​គណនាការ​ព្យា​បាល​ទៅ​លើ​ប្រព័ន្ធ​ការពារ​ដែល​​រារាំង​ការ​ហើម​រលាក​ដែល​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ការ​ស្លាប់​ និង​តម្រូវការ​ខ្យល់​ជំនួយ​ជាដើម​។​ ​​តាម​ការ​វិភាគ​របស់ ​WHO ​ដដែល​ ហានិភ័យ​នៃ​ការ​ស្លាប់​ក្នុង​រយៈ​ពេល ​២៨ ​ថ្ងៃចំពោះ​អ្នក​ជំងឺ​ដែល​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​រលាក​ឆ្អឹង​សន្លាក់​ប្រភេទ​ថ្នាំ ​Corticosteroids ​ដូច​ជា​ថ្នាំ ​Dexamethasone ​មាន​ចំនួន​ ២១​ ភាគ​រយ​ បើ​ធៀប​នឹង​ហានិភ័យ​ ២៥ ​ភាគ​រយ​ក្នុង​ចំណោម​អ្នក​ដែល​ទទួល​ការ​ថែទាំ​ធម្មតា​។​ ដូច​នេះវា​អាច​មាន​មនុស្ស​ចំនួន​ ​៤ ​នាក់​ក្នុង​ចំណោម​អ្នក​ជំងឺ​បែប​នេះ ចំនួន​​​ ១០០ ​នាក់​​ នឹង​មាន​ជីវិត​រស់​។​ ​លើស​ពី​នេះ​ទៀត​ ហានិភ័យ​នៃ​ការវិវត្ត​ទៅ​ជា​ស្លាប់​គឺ​មាន​ ២៦ ​ភាគរយសម្រាប់​អ្នក​ដែល​ទទួល​ថ្នាំ​និង​ថ្នាំ​ប្រភេទ​…

  • ចិន​បើក​បង្ហាញ​​ពី​ផែនការ​កេណ្ឌទ័ព​​ក្នុង​សម័យ​សង្គ្រាម​ជា​លើក​ដំបូង​

    ចិន​បើក​បង្ហាញ​​ពី​ផែនការ​កេណ្ឌទ័ព​​ក្នុង​សម័យ​សង្គ្រាម​ជា​លើក​ដំបូង​

    ដោយ៖ ​ហួន​ ឌីណា ​យោង​តាម​សេចក្តី​ពង្រាង​ស្តី​ពី​ការ​ផ្លាស់ប្តូរ​បទ​បញ្ញត្តិ​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​កិច្ចការ​អតីត​យុទ្ធជន​ចិន​ កាល​ពី​ចុង​សប្ដាហ៍​មុន​ បុគ្គលិក​យោធា​ចូល​និវត្តន៍​ចិន​ត្រូវ​បាន​ចាត់ទុក​ជា​​អាទិភាព​ចម្បង​​សម្រាប់​ការ​កេណ្ឌ​ទ័ព​ក្នុង​សម័យ​សង្គ្រាម​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ហុងកុង​ The South China Morning Post ​ រាយការណ៍​អំពី​យុទ្ធសាស្រ្ត​​កេណ្ឌ​ទ័ព​របស់​ចិន​ដែល​ត្រូវ​​​បង្ហាញ​ជា​លើក​ដំបូង​​។​ ​ការ​ផ្លាស់ប្តូរ​ដែល​បាន​ស្នើ​ឡើង​លើ​បទ​ប្បញ្ញត្តិ​នៃ​ការ​កេណ្ឌ​ទ័ព​នោះ​ រៀប​រាប់​​​អំពី​របៀប​ដែល​អាជ្ញាធរ​ចិន​​ជ្រើសរើស​ទាហាន​ជើង​ចាស់​ និង​ទាហាន​ដែល​ត្រូវ​បាន​កេណ្ឌ​​ផ្សេង​ៗ​ទៀត​​ ខណៈ​ពេល​ដែល​ប្រទេស​នេះ​កំពុង​ឈាន​ជើង​ចូល​សង្គ្រាម​។ ​​យោង​តាម​បទ​ប្បញ្ញត្តិ​ ក្រុម​ប្រឹក្សា​រដ្ឋ​ឬ​គណៈ​កម្មា​ធិការ​យោធា​មជ្ឈិម​នឹង​ចេញ​បទ​បញ្ជា​ប្រមូល​ផ្តុំ​និង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វើ​ពង្រាង​ទាហាន​ដល់​រដ្ឋាភិបាល​ និង​ទីភ្នាក់ងារ​យោធា​នៅ​កម្រិត​ផ្សេងៗ​។​​ សេចក្តី​ព្រាង​រៀប​រាប់​​ថា​ អតីត​យុទ្ធជ​ន​យោធា​គឺ​ជា​ក្រុមគោលដៅ​មួយ​​អាច​ចូល​បម្រើ​ការងារ​នៅ​អង្គភាព​ដើម​របស់​ខ្លួន​ ឬ​ត្រូវ​បាន​ដាក់​ទៅ​ទីតាំង​ស្រដៀង​គ្នា​នៅ​កន្លែង​ផ្សេង​ទៀត​ ខណៈ​ដែលពួក​អាជ្ញាធរ​មានតួនាទី​ក្នុង​ការ​ជួយអតីត​យុទ្ធជន​ចូលរួម​ជាមួយ​អង្គភាព​ទាំង​នោះ​។​ ដោយ​ត្រូវ​បាន​ចុះផ្សាយ​លើ​គណនី​ផ្លូវ​ការ​នៃ​បណ្ដាញ​សង្គម​ដ៌ពេញ​​និយម​ ​WeChat​ របស់​ក្រសួង​ ក្នុង​គោល​បំណង​សម្រាប់​មតិ​ឆ្លើយ​តប​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​សៅរ៍​  បទ​ប្បញ្ញត្តិ​ដដែល​បាន​បញ្ជាក់​ថា​៖​ «​ក្នុង​កំឡុង​ពេល​សង្គ្រាម​ នាយក​ដ្ឋាន​ដឹក​ជញ្ជូន​ និង​កម្មករ​ ត្រូវ​ផ្តល់​អាទិភាព​ដល់​ទាហាន​ដែល​ត្រូវ​បាន​ជ្រើស​រើស​។​ ហើយ​អង្គការ​និង​បុគ្គលិក​ដទៃ​ទៀត​ក៏​គួរ​តែ​ជួយ​ពួក​គេ​ដែរ​»​។​ ​ការ​កែ​សម្រួល​ចុង​ក្រោយ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ឆ្នាំ ​២០០១​ ក៏​ប៉ុន្តែ​បទ​បញ្ញត្តិ​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ដំបូង​តាំង​ពី​ឆ្នាំ​ ១៩៨៥​ ។​ ​ក្រៅ​ពី​​បង្ហាញ​ពី​របៀប​កំណែន​ទ័ព​ក្នុង​ពេល​សង្គ្រាម​ សេចក្តី​ព្រាង​នេះ​​ក៏​រួម​បញ្ចូល​ផង​ដែរ​នូវ​ការ​បង្កើត​ប្រព័ន្ធ​អន្តរក្រសួង ​សម្រាប់​ការ​ជ្រើសរើស​ និង​ការ​ខិត​ខំ​ដើម្បី​រៀប​ចំ​ដំណើរ​ការ​នេះ​ ជា​ផ្នែក​មួយ​នៃ​ការ​បង្កើត​រដ្ឋាភិបាល​ឌីជីថល​របស់​ប្រទេស​ចិន​។ ​លោក​ Song​ Zhongping ​អតីត​គ្រូ​បង្វឹក​របស់​កង​ទ័ព​រំដោះ​ប្រជាជន​ (PLA) ​បាន​និយាយ​ថា​ ការ​កែ​សម្រួល​គឺ​ចាំ​បាច់​ណាស់​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់ប្តូរ​ទូលំទូលាយ​នៅ​ក្នុង​ពិភព​លោក​ និង​ដើម្បី​រៀបចំ​ប្រទេស​ចិន​ឱ្យ​បាន​ប្រសើរ​ពេល​មាន​អាសន្ន​។​ ​លោក​និយាយ​ថា​៖​…

  • ទីបំផុត! វៀតណាមទទួលបានវ៉ាក់សាំងPfizer ពីអាមេរិកហើយ

    ទីបំផុត! វៀតណាមទទួលបានវ៉ាក់សាំងPfizer ពីអាមេរិកហើយ

    វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់អាមេរិក Pfizer ឈុតដំបូងចំនួន៩៧១១១ដូស ត្រូវបានបញ្ជូនទៅវៀតណាមហើយ នាព្រឹកថ្ងៃទី៧ កក្កដា ២០២១។ សហរដ្ឋអាមេរិកសន្យាថា នឹងផ្តល់វ៉ាក់សាំងឲ្យវៀតណាមច្រើនបន្ថែមទៀត នេះបើតាមការសន្ទនារវាងមន្ត្រីជាន់ខ្ពស់ប្រទេសទាំងពីរ នាថ្ងៃនេះ។ ជាង៩០០០០ដូសទៅដល់ហាណូយនេះគឺជាផ្នែកមួយនៃកុងត្រា ៣១លានដូស ត្រូវបញ្ជូនទៅវៀតណាម៕ ប្រភពពី VNexpress

  • ប្រធានាធិបតីហៃទីលោក Jovenal Moise បាត់បង់ជីវិត ក្រោយត្រូវបានគេធ្វើឃាតក្នុងគេហដ្ឋានផ្ទាល់ខ្លួន

    ប្រធានាធិបតីហៃទីលោក Jovenal Moise បាត់បង់ជីវិត ក្រោយត្រូវបានគេធ្វើឃាតក្នុងគេហដ្ឋានផ្ទាល់ខ្លួន

    ហៃទី៖ ប្រធានាធិបតីហៃទី លោក Jovenal Moise ត្រូវជនមិនស្គាល់អត្តសញ្ញាណមួយក្រុម បាញ់បណ្តាលឲ្យស្លាប់ភ្លាមៗ នៅឯគេហដ្ឋានឯកជនរបស់លោក ។ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីហៃទីលោក Claude Joseph បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីហៃទីលោក Jovonel Moise ត្រូវបានសម្លាប់ក្នុងគេហដ្ឋានឯកជនរបស់លោក នៅម៉ោងប្រហែល ១ រំលងអធ្រាត្រ ដោយអ្នកវាយប្រហារមួយក្រុម ។ ដោយឡែកជំទាវទីមួយក៏បានរងរបួសដោយគ្រាប់កាំភ្លើងផងដែរ នៅក្នុងការវាយប្រហារនេះ ។ក្រោយកើតមានហេតុការណ៍នេះ ស្ថានទូតអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លៃងការណ៍មួយថា ខ្លួនបានបិទស្ថានទូតជាបណ្តោះអាសន្ននៅក្នុងថ្ងៃពុធនេះ ដោយយោងទៅតាមស្ថានភាពសន្តិសុខ ។ភ្លាមនោះៗ គេនៅពុំទាន់ស្គាល់អត្តសញ្ញាណក្រុមនៅពីក្រោយការវាយប្រហារនេះនៅឡើយទេ ៕ ប្រភព: Reuters

  • ប្រធានាធិបតីប្រទេស ហៃទីត្រូវបានគេសម្លាប់

    ប្រធានាធិបតីប្រទេស ហៃទីត្រូវបានគេសម្លាប់

    ប្រធានាធិបតីហៃទី លោក Jovenel Moise វ័យ៥៣ឆ្នាំ ត្រូវជនមិនស្គាល់អត្តសញ្ញាណមួយក្រុម បាញ់បណ្តាលឲ្យស្លាប់ភ្លាមៗ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sky News នៅមុននេះបន្តិច នាល្ងាចថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។ ស្ត្រីទីមួយហៃទី លោកស្រី Martine Moise ត្រូវរងរបួស បញ្ជូនទៅមន្ទីរពេទ្យ ក្រោយមានក្រុមប្រដាប់អាវុធ បើកវាយប្រហារគេហដ្ឋានរបស់លោក។ នាយករដ្ឋមន្រ្តីហៃទី លោក Claude Joseph បានចេញសេចក្តីថ្លែងការណ៍ថា លោកប្រធានាធិបតីហៃទីត្រូវបានសម្លាប់ក្នុងនៅរំលងអធ្រាត្រ ដោយអ្នកវាយប្រហារមួយក្រុម ។ ភ្លាមនោះៗ គេនៅពុំទាន់ស្គាល់អត្តសញ្ញាណក្រុមនៅពីក្រោយការវាយប្រហារនេះនៅឡើយទេ៕