-
លោក ស៊ី ជីនពីង៖ចិននឹងបង្ហាញផ្លូវថ្មីមួយសម្រាប់អនាគតដ៏ទំនើបដល់ពិភពលោក

នៅថ្ងៃអង្គារ ទី៦ កក្កដានេះ ប្រធានាធិបតីចិនលោកស៊ី ជីនពីង ប្រាប់នៅក្នុងកិច្ចប្រជុំកំពូលនយោបាយអន្តរជាតិ ថាការធ្វើទំនើបកម្មរបស់ចិនដល់សព្វថ្ងៃបានបង្ហាញប្រព័ន្ធអភិបាលកិច្ចរបស់ខ្លួនជាជម្រើសមួយដែលអាចជំនួសប្រព័ន្ធរបស់លោកខាងលិច ហើយទីក្រុងប៉េកាំងពេញចិត្តចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយបណ្ដាប្រទេសដទៃទៀត។ លោក ស៊ីថ្លែងក្នុងកិច្ចប្រជុំកំពូលនៃគណបក្សនយោបាយពិភពលោក តាមរយៈទំនាក់ទំនងវីដេអូពីទីក្រុងប៉េកាំងថា៖ «ប្រវត្តិសាស្ត្រនិងការអនុវត្ត បានបង្ហាញឱ្យឃើញ ហើយនឹងបន្តបង្ហាញបន្ថែមទៀត ថាមាគ៌ានេះ [ដែលអនុវត្តដោយប្រទេសចិន] គឺជាផ្លូវត្រឹមត្រូវ …ហើយយើងនឹងបន្តដំណើរទៅមុខទៀតលើផ្លូវដ៏ភ្លឺស្វាងនេះ ទាំងសម្រាប់ខ្លួនយើង[ប្រទេសចិន] និងសម្រាប់ប្រយោជន៍ពិភពលោកផងដែរ»។ លោកបានបន្ថែមទៀតថា «វាមិនមានគំរូសម្រាប់ការធ្វើទំនើបកម្មដែលសមស្របនៅគ្រប់កាលៈទេសៈទេ ហើយប្រទេសនីមួយៗ ត្រូវតែស្វែងរកអ្វីដែលឬ ល្អបំផុតសម្រាប់ពួកគេ»។ លោក ស៊ី បានមានប្រសាសន៍បន្តថាគណបក្សកុម្មុយនិស្តចិនតែងតែ មានឆន្ទៈធ្វើការផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍ ជាមួយគណបក្សនយោបាយនៃបណ្ដាប្រទេសដទៃលើពិភពលោក ដើម្បីរួមដៃគ្នាធ្វើអំពើកាន់តែល្អសម្រាប់ ប្រជាជនចិននិង ប្រជាជននៅជុំវិញពិភពលោក។ ការអត្ថាធិប្បាយរបស់លោក ស៊ីបានធ្វើឡើងជិតមួយសប្ដាហ៍ បន្ទាប់ពីការប្រារព្ធខួបទី១០០នៃគណបក្សកុម្មុយនិស្តចិន ដែលមានលោក ស៊ីផ្ទាល់ជាអគ្គលេខាធិការបក្សផងដែរ ហើយក្នុងពិធីនោះលោកបានសម្ដែងការប្ដេជ្ញាថានឹងដឹកនាំប្រទេសឱ្យសម្រេចក្ដីសុបិនជាតិឱ្យបាន។ កាលពីថ្ងៃចន្ទ ប្រធានាធិបតីចិនរូបក៏បានធ្វើការពិភាក្សាតាមសន្និសីទវីដេអូ ជាមួយ អធិការបតីអាល្លឺម៉ង់ លោកស្រី អេនជេឡា មឺគែល និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ ក្នុងឱកាសនោះ លោក ស៊ីបានសម្ដែងក្ដីសង្ឃឹមថា សហភាពអឺរ៉ុបនឹងដើរតួនាទី កាន់តែសកម្មបន្ថែមទៀតនៅក្នុងកិច្ចការអន្តរជាតិ…
-
រុស្ស៊ីឃុំខ្លួនមន្រ្តីកុងស៊ុលអេស្តូនី បន្ទាប់ពីចោទប្រកាន់ថាបានទទួលព័ត៌មានសម្ងាត់ពីពលរដ្ឋរុស្ស៊ីម្នាក់

មន្ត្រីភ្នាក់ងារចារកម្មរុស្ស៊ីបាននិយាយថា ខ្លួនបានឃុំមន្រ្តីកុងស៊ុលរបស់អេស្តូនីប្រចាំក្រុង St. Petersburg លោក Mart Latte កាលពីថ្ងៃអង្គារទី ០៦ កក្កដា បន្ទាប់ពីសេវាកម្មសន្តិសុខសហព័ន្ធរុស្សីបានចោទប្រកាន់ប្រេសិតរូបនេះ ថាបានទទួលព័ត៌មានសង្ងាត់ពីជនជាតិរុស្ស៊ីម្នាក់។ សេវាកម្មពិសេសនេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax ថា៖ «សកម្មភាពនេះមិនត្រូវគ្នានឹងស្ថានភាពបុគ្គលិកការទូត និងមានលក្ខណៈអរិភាពយ៉ាងច្បាស់ចំពោះសហព័ន្ធរុស្ស៊ី។ វិធានការនានានឹងត្រូវអនុវត្តចំពោះអ្នកការទូតបរទេស ស្របតាមបទដ្ឋាននៃច្បាប់អន្តរជាតិ»។ អ្នកនាំពាក្យក្រសួងការបរទេសអេស្តូនីបាននិយាយថា ការចាប់ខ្លួននេះបានបង្ហាញជាថ្មីម្តងទៀតថា រុស្ស៊ីកំពុងជ្រើសរើសការប្រឈមមុខដាក់គ្នាជាមួយបណ្តារដ្ឋសហភាពអឺរ៉ុប ជំនួសឱ្យការបញ្ចៀសនិន្នាការអវិជ្ជមាននៅក្នុងទំនាក់ទំនងរបស់ខ្លួន។ ប្រទេសអេស្តូនី ដែលជាអតីតសាធារណរដ្ឋសូវៀត និងបច្ចុប្បន្នជាសមាជិកនៃសហគមន៍អឺរ៉ុប និងអង្គការណាតូ តែងតែបញ្ចេញមតិរិះគន់ចាស់ដៃទៅលើក្រុងមូស្គូ។ កាលពីខែមេសានេះ ទីភ្ញាក់ងារសន្តិសុខសហព័ន្ធរុស្សីក៏បានឃុំខ្លួនអ្នកការទូតអ៊ុយក្រែនប្រចាំក្រុង St. Petersburg លោក Alexander Sosonyuk ដោយចោទប្រកាន់ថាលោកបានទទួលព័ត៌មានរសើបពីជនជាតិរុស្ស៊ីម្នាក់។ ក្រោយមកអ្នកការទូតរូបនេះ ត្រូវបានគេបណ្តេញចេញពីប្រទេស ប៉ុន្តែជាការវាយបក រដ្ឋាភិបាលក្រុងគីវបានបណ្ដេញចេញអ្នកការទូតរុស្ស៊ីម្នាក់ទៅវិញដូចគ្នា។ ហួន ឌីណា
-
អង្គការស្បៀងអាហារពិភពលោកថា កូរ៉េខាងជើងខ្វះស្បៀង ៨៦ម៉ឺនតោន ឆ្នាំនេះ

ទីភ្នាក់ងារសារព័ត៌មាន CAN បានចេញផ្សាយ ដោយផ្អែកតាមរបាយការណ៍របស់អង្គការស្បៀងអាហារពិភពលោកដែលបានព្យាករណ៍ថា កូរ៉េខាងជើងនឹងប្រឈមកង្វះខាតស្បៀងអាហារប្រហែល ៨៦ម៉ឺនតោន នៅឆ្នាំ២០២១នេះ។ របាយការណ៍ចេញផ្សាយ នាថ្ងៃទី៧ កក្កដានេះបានឲ្យដឹងដែរថា កូរ៉េខាងជើងដែលស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់អន្តរជាតិព្រោះបញ្ហាអាវុធនុយក្លេអ៊ែរនិងកម្មវិធីមីស៊ីលផ្លោងនោះបានទទួលរងនូវកង្វះខាតស្បៀងអាហារធ្ងន់ធ្ងរ។ ថ្មីៗនេះ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក៏បានប្រកាសដែរថា ស្ថានភាពស្បៀងអាហារនៅក្នុងប្រទេសកំពុងតែតានតឹងខ្លំាង៕
-
WHO ណែនាំឱ្យប្រើថ្នាំក្រុមហ៊ុន Roche និងSanofi ព្យាបាលជំងឺកូវីដ-១៩ ដើម្បីកាត់បន្ថយហានិភ័យ

ហ្សូរីច៖ អង្គការសុខភាពពិភពលោកកាលពីថ្ងៃអង្គារទី ០៦ កក្កដា ណែនាំឱ្យប្រើថ្នាំព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង Actemra របស់ក្រុមហ៊ុន Roche និង Kevzara របស់ក្រុមហ៊ុន Sanofi ប្រភេទ Corticosteroids សម្រាប់អ្នកជំងឺកូវីដ-១៩ បន្ទាប់ពីទិន្នន័យពីអ្នកជំងឺជាង ១១ ០០០ នាក់ បង្ហាញថាថ្នាំប្រភេទនេះ អាចកាត់បន្ថយពីហានិភ័យនៃការស្លាប់។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ក្រុមអ្នកវាយតម្លៃរបស់អង្គការសុខភាពពិភពលោក (WHO) ធ្វើការព្យាបាលអ្នកជំងឺកូវីដ-១៩ធ្ងន់ធ្ងរជាមួយនឹងអ្វីដែលគេហៅថាការគណនាការព្យាបាលទៅលើប្រព័ន្ធការពារដែលរារាំងការហើមរលាកដែលជួយកាត់បន្ថយការប្រឈមនឹងការស្លាប់ និងតម្រូវការខ្យល់ជំនួយជាដើម។ តាមការវិភាគរបស់ WHO ដដែល ហានិភ័យនៃការស្លាប់ក្នុងរយៈពេល ២៨ ថ្ងៃចំពោះអ្នកជំងឺដែលប្រើថ្នាំព្យាបាលជំងឺរលាកឆ្អឹងសន្លាក់ប្រភេទថ្នាំ Corticosteroids ដូចជាថ្នាំ Dexamethasone មានចំនួន ២១ ភាគរយ បើធៀបនឹងហានិភ័យ ២៥ ភាគរយក្នុងចំណោមអ្នកដែលទទួលការថែទាំធម្មតា។ ដូចនេះវាអាចមានមនុស្សចំនួន ៤ នាក់ក្នុងចំណោមអ្នកជំងឺបែបនេះ ចំនួន ១០០ នាក់ នឹងមានជីវិតរស់។ លើសពីនេះទៀត ហានិភ័យនៃការវិវត្តទៅជាស្លាប់គឺមាន ២៦ ភាគរយសម្រាប់អ្នកដែលទទួលថ្នាំនិងថ្នាំប្រភេទ Corticosteroids បើធៀបនឹង ៣៣…
-
កូរ៉េខាងត្បូងរកឃើញករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃក្នុងចំនួនច្រើនបំផុតតាំងពីខែធ្នូ

កាលពីថ្ងៃពុធ ទី៦ កក្កដា ប្រទេសកូរ៉េខាងត្បូង បានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីជាង ១.២០០ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលជាចំនួនខ្ពស់បំផុតគិតចាប់តាំងពីចុងខែធ្នូមក នេះបើយោងតាម លោកនាយករដ្ឋមន្ត្រី Kim Boo-kyum បានប្រាប់កិច្ចប្រជុំប្រយុទ្ធប្រឆាំងកូវីដ១៩។ លោក Kim បាននិយាយថាវិធានការណ៍រក្សាគម្លាតសង្គម នឹងត្រូវបានអនុម័ត ហើយបន្តអនុវត្តនៅក្នុងពេលពីរទៅបីថ្ងៃ ខាងមុខនេះ ។ បន្ទាប់មក ក្រុមមន្ត្រីពាក់ព័ន្ធនឹងពិចារណាថាតើត្រូវរឹតបន្តឹងច្បាប់ដែលមានស្រាប់ នៅពេលដែលប្រទេសនេះ កំពុងប្រយុទ្ធនឹងរលកឆ្លងទីបួន ដែលបានបង្កដោយវីរុសកូរ៉ូណាបម្លែងដែលតា ដែលមានប្រភពមកពីប្រទេសឥណ្ឌា ហើយមានសមត្ថភាពចម្លងខ្លាំង និងលឿនជាងវីរុសបម្លែងផ្សេង។ លោក Kim បាននិយាយថាវីរុសនេះ បានរីករាលដាល យ៉ាងឆាប់រហ័ស ក្នុងចំណោមមនុស្សដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ក្នុងវ័យប្រហែល២០ ដល់ ៣០ ឆ្នាំ ។ គួរបញ្ជាក់ផងដែរថា ប្រហែល ៣០ ភាគរយនៃប្រជាជនសរុបចំនួន ៥២ លាននាក់របស់ប្រទេសនេះបានទទួលការចាក់វ៉ាក់សាំង កូវីដ១៩ យ៉ាងហោចណាស់មួយដូស។ ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ភ្ញៀវទេសចរដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញគ្រប់ដូសអាចរំលងការធ្វើចត្តាឡឺស័ករយៈពេល ២ សប្ដាហ៍បាន ប្រសិនបើពួកគេមកលេង…
-
អង្គការសហប្រជាជាតិ៖ ស្ថានភាពដុនដាបនៅមីយ៉ាន់ម៉ា អាចបង្កអសន្តិសុខក្នុងតំបន់

កាលពីថ្ងៃអង្គារ ទី ៦ កក្កដា ប្រធានភ្នាក់ងារសិទ្ធមនុស្សនៃអង្គការសហប្រជាជាតិបាននិយាយថាស្ថានភាពដ៏អាក្រក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាតាំងពីរដ្ឋប្រហារខែកុម្ភៈ គឺកំពុងជំរុញប្រទេសនេះឆ្ពោះទៅរកសង្គ្រាមស៊ីវិល ហើយអាចបង្កអសន្តិសុខក្នុងតំបន់។ ថ្លែងនៅចំពោះមុខ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ឧត្ដមស្នងការសិទ្ធមនុស្សអង្គការសហប្រជាជាតិលោកស្រី Micehelle Bachelet បានសម្ដែងការសោកស្ដាយថាប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ«បានវិវត្តពីវិបត្តិនយោបាយទៅជាមហន្តរាយសិទ្ធិមនុស្សពហុវិមាត្រ»។ លោកស្រីបានបន្តទៀតថា៖ «ការរងទុក្ខ និងអំពើហិង្សានៅទូទាំងប្រទេស គឺកំពុងបំផ្លាញការរំពឹងទុកសម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាព ហើយបង្កើនលទ្ធភាពនៃការបរាជ័យរបស់រដ្ឋ ឬការផ្ទុះសង្គ្រាមស៊ីវិល»។ លោកស្រីបាននិយាយថាចាប់តាំងពីមានរដ្ឋប្រហារមក មានមនុស្សជិត ៩០០ នាក់ត្រូវបានសម្លាប់ ខណៈពេលដែលមនុស្សប្រមាណ ២០០.០០០ នាក់ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីគេហដ្ឋានរបស់ពួកគេ។ ជាមួយគ្នានេះដែរ យ៉ាងហោចណាស់មនុស្ស ជាង៥.២០០ នាក់ត្រូវបានគេចាប់ខ្លួនតាមអំពើចិត្ត ដែលរួមមានអ្នកកាសែត ជាង ៩០ នាក់ផងដែរ ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយធំៗ ចំនួន ៨ ត្រូវបានបង្ខំឱ្យបិទទ្វារ។ លោកស្រី Bachelet ក៏បានបង្ហាញ របាយការណ៍ជាច្រើនអំពី «ការបំបាត់ខ្លួនដោយបង្ខំ ការធ្វើទារុណកម្មយ៉ាងសាហាវ និងការស្លាប់នៅក្នុងជាប់ឃុំ» រួមជាមួយការចាប់ខ្លួនសាច់ញាតិនិងសូម្បីតែកូនៗ របស់មនុស្សដែលអាជ្ញាធរកំពុងស្វែងរក។ មីយ៉ាន់ម៉ាបានឆ្លងកាត់ ការតវ៉ាទ្រង់ទ្រាយធំ និងការវាយប្រហារពីកងយោធាដ៏ឃោរឃៅចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ កុម្ភៈដែលបានទម្លាក់មេដឹកនាំស៊ីវិលលោកស្រី អ៊ុងសានស៊ូជី ។…
-
រុស្ស៊ីគាំទ្រមូលមតិអាស៊ានលើវិបត្តិមីយ៉ាន់ម៉ា ហើយប្រឆាំងដាច់ខាតនឹងការដាក់ទណ្ឌកម្ម

រុស្ស៊ីនៅតែបង្ហាញពីគោលជំហរក្នុងការគាំទ្រ ចំណុចមូលមតិទាំង៥ របស់អាស៊ានក្នុងការនៅដោះស្រាយវិបត្តិប្រទេសមីយ៉ាន់ម៉ា និងធ្វើឲ្យស្ថានភាពប្រក្រតីឡើងវិញ នេះបើតាមការលើកឡើងរបស់លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីធ្វើឡើងអំឡុងពេលធ្វើទស្សនកិច្ចនៅឥណ្ឌូនេស៊ី កាលពីថ្ងៃទី៦ ខែកក្កដា។ លោក Lavrov បានចាប់ផ្ដើមដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ។ លោកបានចូលជួបស្ដេចស៊ុលតង់ប្រ៊ុយណេ Hassanal Bolkiah ដែលជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២១ ហើយក្រោយមកបានបន្តដំណើរទៅឥណ្ឌូនេស៊ី រួចទៅឡាវមុននឹងត្រលប់មករុស្ស៊ីវិញ។ ទស្សនកិច្ចនេះជាផ្នែកមួយក្នុងការពង្រឹងវត្តមានរបស់រុស្ស៊ីនៅតំបន់អាស៊ីអាគ្នេយ៍។ ក្នុងសន្និសីទកាសែតរួមគ្នា រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi បានស្នើឱ្យរុស្ស៊ីជួយគាំទ្រអាស៊ានក្នុងអនុវត្តចំណុចមូលមតិទាំង ៥ ដែលឆ្លុះបញ្ចាំងពីស្មារតីក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានកាលពីខែមេសា។ លោកស្រីបានសង្កត់ធ្ងន់ថា ការអនុវត្តគោលការណ៍នេះអាស្រ័យលើឆន្ទៈនយោបាយរបស់យោធាមីយ៉ាន់ម៉ា ក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ានទាំងអស់។ ចំណែកលោក Larov វិញបានលើកឡើងក្នុងសន្និសីទនោះថា រុស្ស៊ីបន្តគាំទ្រយ៉ាងមុតមាំចំពោះគោលការណ៍របស់អាស៊ាន។ លោកបានលើកឡើងថា «ជាមួយនឹងទំនាក់ទំនងរបស់យើង [រុស្ស៊ី] និងមេដឹកនាំយោធាមីយ៉ាន់ម៉ា យើងលើកកម្ពស់គោលជំហររបស់អាស៊ាន ដែលក្នុងទស្សនៈរបស់យើងយល់ថា គោលការណ៍នេះជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា និងនាំយកភាពប្រក្រតីមកកាន់ប្រទេសនេះវិញ»។ នៅអំឡុងពេលទស្សនកិច្ចទៅឥណ្ឌូនេស៊ី លោក Larov ក៏បានធ្វើជាសហប្រធានជាមួយលោកស្រី Marsudi ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ីផងដែរ។ ប៉ុន្តែក្នុងសេចក្ដីថ្លែងការណ៍របស់សហប្រធានអង្គប្រជុំ បានបង្ហាញថាបញ្ហាពាក់ព័ន្ធនឹងស្ថានភាពនៅមីយ៉ាន់ម៉ាមិនត្រូវពិភាក្សាទេ។ កាលពីចុងខែមិថុនាកន្លងទៅ ប្រមុខយោធាមីយ៉ាន់ម៉ា លោក…
-
ឥណ្ឌា៖ Twitter ត្រូវទទួលខុសត្រូវដោយផ្ទាល់ចំពោះការបង្ហោះនានារបស់អ្នកប្រើប្រាស់

ក្រុមហ៊ុន Twitter ត្រូវទទួលខុសត្រូវដោយផ្ទាល់ ចំពោះការបង្ហោះនានារបស់អ្នកប្រើប្រាស់នៅប្រទេសឥណ្ឌា នេះបើតាមឯកសារស្នើដកអភ័យឯកសិទ្ធិ Twitter ដែលរដ្ឋាភិបាលឥណ្ឌាដាក់បញ្ជូនទៅកាន់តុលាការកាលពីថ្ងៃទី៥ ខែកក្កដា។ ក្នុងឯកសារនោះបានឲ្យដឹងថា Twitter នឹងបាត់បង់អភ័យឯកសិទ្ធិផ្លូវច្បាប់ ដោយតុលាការបានចាត់ទុកក្រុមហ៊ុននេះស្ថិតក្នុងនាមជាអ្នកនាំសារប៉ុណ្ណោះ ហើយមិនមែនជាអ្នកបង្កើតសារទេ។ រដ្ឋាភិបាលឥណ្ឌាបានអះអាងថា Twitter ការស្នើដកអភ័យឯកសិទ្ធិរបស់ Twitter គឺដោយសារក្រុមហ៊ុនមិនបានអនុលោមតាមច្បាប់ព័ត៌មានវិទ្យាថ្មី ដែលចូលជាធរមានកាលពីចុងខែឧសភា ហើយតម្រូវឱ្យក្រុមហ៊ុនបណ្ដាញសង្គមនានាប្រតិបត្តិការនៅឥណ្ឌាតែងតាំងមន្ត្រីចំនួន៣ រួមមាន មន្ត្រីអនុវត្តច្បាប់ មន្ត្រីទទួលពាក្យបណ្ដឹង និងមន្ត្រីទំនាក់ទំនង។ តាមឯកសាររបស់រដ្ឋាភិបាលឥណ្ឌា Twitter មិនបានបំពេញមុខងារទាំង ៣ នោះទេ។ Twitter បានតែងតាំងមន្ត្រីបណ្ដោះអាសន្នក្នុងការទទួលពាក្យបណ្ដឹង និងទំនាក់ទំនង តែក្រោយមកក៏បានលាលែងពីតំណែង។ តែទោះជាយ៉ាងណា មកដល់ពេលនេះ តុលាការឥណ្ឌាមិនទាន់បានធ្វើការសម្រេចថាដកអភ័យឯកសិទ្ធិ ឬទេ៕ ហ៊ីម រដ្ឋា
-
ស៊ី ជីនភីង ប្រឆាំងដាច់ខាតនឹងសកម្មភាពឯកតោភាគីនិយម ក្រោមស្លាកពហុភាគីនិយម

លោក ស៊ី ជីនភីង ប្រធានាធិបតីចិន និងអគ្គលេខាធិការគណបក្សកុម្មុយនិស្តចិនបានថ្លែងកាលពីរាត្រីថ្ងៃអង្គារថា សកម្មភាពឯកតោភាគីនិយម ក្រោមស្លាកពហុភាគីនិយម ត្រូវតែប្រឆាំងដាច់ខាត នេះបើតាមការលើកឡើងរបស់លោកនៅក្នុងកិច្ចប្រជុំកំពូលគណបក្សនយោបាយពិភពលោក ដែលមានការចូលរួមពីសំណាក់គណបក្សនយោបាយចំនួន ៥០០ បក្សមកពី ១៦០ ប្រទេស។ «ទាំងអស់គ្នា យើងត្រូវតែប្រឆាំងនឹងសកម្មភាពឯកតោភាគីនិយមទាំងឡាយ ដែលប្រព្រឹត្តិទៅនៅក្នុងនាមជាពហុភាគីនិយម»។ លោក ស៊ី បាននិយាយបែបនេះ ហើយបានបន្ថែមថា «មើលពីជ្រុង ‘ប្រទេសយើងមុន’ ពិភពលោកតូចចង្អៀតណាស់ ហើយពោរពេញទៅដោយការប្រកួតប្រជែងយ៉ាងក្ដៅគគុក»។ ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវឲ្យមានការកសាង «សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ» ដែលជាសហគមន៍ផ្ដួចផ្ដើមឡើងដោយចិន អមជាមួយនឹងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative) ហើយព្រមទាំងច្រានចោលនូវគំនិត «បិទខ្ទប់បច្ចេកវិទ្យា» និង «អភិវឌ្ឍន៍ដោយផ្ដាច់ចេញពីគ្នា»៕ ហ៊ីម រដ្ឋា
-
ក្រុមហ៊ុនអាមេរិក Johnson&Johnson ត្រៀមផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ទៅរុស្សី

ក្រុមហ៊ុន Janssen ស្ថាប័នមួយនៃក្រុមហ៊ុនឱសថអាមេរិក Johnson&Johnson បានប្រកាសពួកគេនឹងសហការជាមួយគ្រប់ភាគីដែលចាប់អារម្មណ៍ក្នុងការផ្សព្វផ្សាយ និងចែកចាយវ៉ាក់សាំងកូវីដ១៩ របស់ពួកគេនៅប្រទេសរុស្សី និងបណ្ដាប្រទេសអតីតរដ្ឋរបស់សហភាពសូវៀត (CIS)។ នៅពេលត្រូវបានសួរថាតើក្រុមហ៊ុនបានទាក់ទងទៅអាជ្ញាធររុស្ស៊ីដើម្បីចុះបញ្ជីវ៉ាក់សាំងរបស់ពួកគេ អ្នកនាំពាក្យក្រុមហ៊ុន J&J លោកស្រី Marea Feinberg បានឆ្លើយតបថា៖ « ចាប់តាំងពីការចាប់ផ្ដើមនៃការផ្ទុះជំងឺ Johnson&Johnson បានធ្វើការឥតឈប់ឈរដើម្បីជួយបញ្ចប់ការរីករាលដាលកូវីដ១៩»។ លោកស្រីបានបន្តទៀតថា៖ «យើងប្ដេជ្ញាធានាការទទួលបានជាសកលនូវបេក្ខជនវ៉ាក់សាំងកូវីដ១៩ របស់យើង ដែលចាក់តែមួយដូស នៅលើមូលដ្ឋានមិនរកប្រាក់ចំណេញសម្រាប់ការរីករាលដាលអាសន្ន ហើយយើងនឹងធ្វើការជាមួយអ្នកពាក់ព័ន្ធទាំងអស់ដើម្បីនាំបេក្ខជនវ៉ាក់សាំងកូវីដ១៩របស់យើងទៅកាន់ទីផ្សាររុស្ស៊ី និង CIS បន្ទាប់ពីជំហានចាំបាច់ទាំងអស់ ដូចជាការសាកល្បងក្នុងស្រុក និងការអនុញ្ញាតទីផ្សារត្រូវបានឆ្លងកាត់»។ រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ីលោក Mikhail Murashko បានបញ្ជាក់ថាក្រុមហ៊ុនបរទេសមួយចំនួន បានដាក់ពាក្យសុំចុះបញ្ជីវ៉ាក់សាំងរបស់ពួកគេនៅលើទីផ្សារនៃប្រទេសរុស្ស៊ី។ សុខ វេងឈាង