-
អ៊ីរ៉ង់ចាប់ផ្ដើមផលិតអ៊ុយរ៉ាន្យោមភាពសុទ្ធខ្ពស់ ធ្វើឱ្យអាមេរិក និងអំណាចអឺរ៉ុបខឹងសម្បារ

កាលពីថ្ងៃអង្គារ ទី៦ កក្កដា ភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់បានចាប់ផ្ដើមផលិតលោហៈអ៊ុយរ៉ាន្យោមដែលភាពសុទ្ធខ្ពស់ ហើយសកម្មភាពនេះគឺខិតទៅជិតសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ ហើយធ្វើឱ្យអាមេរិក និងប្រទេសក្នុងសហភាពអឺរ៉ុបចំនួនបីខឹងសម្បារ។ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានរាយការណ៍ពីផែនការនេះ ដែលក្រុងតេហេរ៉ង់បានអះអាងថាធ្វើឡើងដើម្បីសិក្សាការធ្វើរ៉េអាក់ទ័រនុយក្លេអ៊ែរសម្រាប់ការស្រាវជ្រាវ។ មន្ត្រីសហរដ្ឋអាមេរិក និងអឺរ៉ុបបានបញ្ជាក់យ៉ាងច្បាស់ថាការសម្រេចចិត្តរបស់អ៊ីរ៉ង់ នឹងធ្វើឱ្យមានការស្មុគស្មាញ ឬសូម្បីបញ្ឈប់ការចរចាដោយប្រយោលរវាងក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ ក្នុងស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលអតីតប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានដកខ្លួនចេញកាលពីឆ្នាំ ២០១៨។ កិច្ចព្រមព្រៀងនេះបានដាក់បម្រាមលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដើម្បីធ្វើឱ្យទីក្រុងតេអេរ៉ង់ពិបាកក្នុងការអភិវឌ្ឍន៍សម្ភារៈសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច។ បន្ទាប់ពីលោកត្រាំដកខ្លួនចេញ អ៊ីរ៉ង់បានចាប់ផ្ដើមរំលោភលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។ ទីក្រុងតេហេរ៉ង់បានផលិតលោហៈអ៊ុយរ៉ាន្យោមក្នុងបរិមាណតិចតួច និងភាពសុទ្ធទាបនៅឆ្នាំនេះ។ នោះគឺជាការរំលោភលើកិច្ចព្រមព្រៀង ដែលហាមឃាត់រាល់ការងារទាក់ទងការផលិតលោហៈអ៊ុយរ៉ាន្យោមដោយសារវាអាចត្រូវបានប្រើដើម្បីផលិតស្នូលនៃគ្រាប់បែកនុយក្លេអ៊ែរ។ សុខ វេងឈាង
-
ចិនបើកបង្ហាញពីផែនការកេណ្ឌទ័ពក្នុងសម័យសង្គ្រាមជាលើកដំបូង

យោងតាមសេចក្តីពង្រាងស្តីពីការផ្លាស់ប្តូរបទបញ្ញត្តិដែលចេញផ្សាយដោយក្រសួងកិច្ចការអតីតយុទ្ធជនចិន កាលពីចុងសប្ដាហ៍មុន បុគ្គលិកយោធាចូលនិវត្តន៍ចិនត្រូវបានចាត់ទុកជាអាទិភាពចម្បងសម្រាប់ការកេណ្ឌទ័ពក្នុងសម័យសង្គ្រាម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានហុងកុង The South China Morning Post រាយការណ៍អំពីយុទ្ធសាស្រ្តកេណ្ឌទ័ពរបស់ចិនដែលត្រូវបង្ហាញជាលើកដំបូង។ ការផ្លាស់ប្តូរដែលបានស្នើឡើងលើបទប្បញ្ញត្តិនៃការកេណ្ឌទ័ពនោះ រៀបរាប់អំពីរបៀបដែលអាជ្ញាធរចិនជ្រើសរើសទាហានជើងចាស់ និងទាហានដែលត្រូវបានកេណ្ឌផ្សេងៗទៀត ខណៈពេលដែលប្រទេសនេះកំពុងឈានជើងចូលសង្គ្រាម។ យោងតាមបទប្បញ្ញត្តិ ក្រុមប្រឹក្សារដ្ឋឬគណៈកម្មាធិការយោធាមជ្ឈិមនឹងចេញបទបញ្ជាប្រមូលផ្តុំនិងទទួលខុសត្រូវចំពោះការធ្វើពង្រាងទាហានដល់រដ្ឋាភិបាល និងទីភ្នាក់ងារយោធានៅកម្រិតផ្សេងៗ។ សេចក្តីព្រាងរៀបរាប់ថា អតីតយុទ្ធជនយោធាគឺជាក្រុមគោលដៅមួយអាចចូលបម្រើការងារនៅអង្គភាពដើមរបស់ខ្លួន ឬត្រូវបានដាក់ទៅទីតាំងស្រដៀងគ្នានៅកន្លែងផ្សេងទៀត ខណៈដែលពួកអាជ្ញាធរមានតួនាទីក្នុងការជួយអតីតយុទ្ធជនចូលរួមជាមួយអង្គភាពទាំងនោះ។ ដោយត្រូវបានចុះផ្សាយលើគណនីផ្លូវការនៃបណ្ដាញសង្គមដ៌ពេញនិយម WeChat របស់ក្រសួង ក្នុងគោលបំណងសម្រាប់មតិឆ្លើយតបជាសាធារណៈកាលពីថ្ងៃសៅរ៍ បទប្បញ្ញត្តិដដែលបានបញ្ជាក់ថា៖ «ក្នុងកំឡុងពេលសង្គ្រាម នាយកដ្ឋានដឹកជញ្ជូន និងកម្មករ ត្រូវផ្តល់អាទិភាពដល់ទាហានដែលត្រូវបានជ្រើសរើស។ ហើយអង្គការនិងបុគ្គលិកដទៃទៀតក៏គួរតែជួយពួកគេដែរ»។ ការកែសម្រួលចុងក្រោយ ត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០០១ ក៏ប៉ុន្តែបទបញ្ញត្តិនេះត្រូវបានដាក់ឱ្យប្រើប្រាស់ដំបូងតាំងពីឆ្នាំ ១៩៨៥ ។ ក្រៅពីបង្ហាញពីរបៀបកំណែនទ័ពក្នុងពេលសង្គ្រាម សេចក្តីព្រាងនេះក៏រួមបញ្ចូលផងដែរនូវការបង្កើតប្រព័ន្ធអន្តរក្រសួង សម្រាប់ការជ្រើសរើស និងការខិតខំដើម្បីរៀបចំដំណើរការនេះ ជាផ្នែកមួយនៃការបង្កើតរដ្ឋាភិបាលឌីជីថលរបស់ប្រទេសចិន។ លោក Song Zhongping អតីតគ្រូបង្វឹករបស់កងទ័ពរំដោះប្រជាជន (PLA) បាននិយាយថា ការកែសម្រួលគឺចាំបាច់ណាស់ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទូលំទូលាយនៅក្នុងពិភពលោក និងដើម្បីរៀបចំប្រទេសចិនឱ្យបានប្រសើរពេលមានអាសន្ន។ លោកនិយាយថា៖ «លើសពីនេះទៅទៀត ផ្នែកថ្មីស្ដីពីការធ្វើទាហាននៅសម័យសង្គ្រាម អាចធ្វើឱ្យដំណើរការនេះកាន់តែទូលំទូលាយ។…
-
អូស្រ្តាលីពន្យារពេលបិទខ្ទប់ទីក្រុងស៊ីដនីមួយសប្តាហ៍ទៀត ដើម្បីទប់ស្កាត់វីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta (មានវីដេអូ)

អូស្រ្តាលី៖ អាជ្ញាធរអូស្រ្តាលីនៅថ្ងៃពុធនេះបញ្ជាក់ថា អ្នករស់នៅក្នុងទីក្រុងស៊ីដនី ច្រើនជាង០៥លាននាក់ នឹងចំណាយពេលយ៉ាងហោចណាស់មួយសប្តាហ៍ទៀតក្នុងការបិទខ្ទប់ការពារការឆ្លងជំងឺកូវីដ១៩ ក្រោយទើបរកឃើញករណីឆ្លងថ្មីៗចំនួន២៧ផ្សេងទៀត ។ ប្រភពបានអោយដឹងថា វិធានការណ៍បិទខ្ទប់បច្ចុប្បន្ននេះ ត្រូវបានគេរំពឹងថា នឹងបិទបញ្ចប់នៅត្រឹមថ្ងៃទី១៦ ខែកក្កដាខាងមុខ ។ ការបញ្ជាអោយស្នាក់នៅក្នុងផ្ទះត្រូវបានធ្វើឡើងរួចហើយ នៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសអូស្រ្តាលីមួយនេះអស់រយៈពេលពីរសប្តាហ៍ ដោយសារតែអាជ្ញាធរព្យាយាមទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលមានការរីករាលដាលខ្លាំង ។ វិធីសាស្រ្ត “កូវីដ១៩ សូន្យ” របស់អូស្រ្តាលី បានមើលឃើញពីការបិទខ្ទប់ទីជាបន្តបន្ទាប់នៅក្នុងទីក្រុងនានាទូទាំងប្រទេស និងព្រំដែនអន្តរជាតិរបស់ខ្លួន បានបិទអស់រយៈពេល១៥ខែចុងក្រោយនេះ ។ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម៉ូរីសុន (Scott Morrison) ក៏បានគូសបញ្ជាក់នូវផែនការបួនជំហាន ដើម្បីអនុញ្ញាតឱ្យប្រទេសលោកបើកជាបណ្តើរៗផងដែរ នៅពេលដែលគោលដៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាចសម្រេចតាមផែនការណ៍ដែលបានកំណត់ ៕ ប្រភព៖ Reuters
-
អង្គការសុខភាពពិភពលោក (WHO) ផ្តល់អនុសាសន៍អោយប្រើថ្នាំចំនួន០៣ប្រភេទ ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ (មានវីដេអូ)

ស្វីស៖ អង្គការសុខភាពពិភពលោក WHO បានធ្វើការណែនាំអោយប្រើប្រាស់ថ្នាំ អេកធិមរ៉ា (Actemra) របស់ក្រុមហ៊ុនឱសថ រ៉ូចឆ៍ (Roche) និងថ្នាំ ខេវហ្សារ៉ា (Kevzara) របស់ក្រុមហ៊ុន សាណូហ្វី (Sanofi) រួមជាមួយថ្នាំប្រភេទ ខ័រទីខូស្ទែរ៉យដ៍ (corticosteroids) សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ក្រោយទិន្នន័យយកមកពីអ្នកជំងឺប្រហែល១ម៉ឺន១ពាន់នាក់បង្ហាញថា ថ្នាំទាំងនេះ អាចកាត់បន្ថយហានិភ័យដល់ស្លាប់បាន ។ ការណែនាំរបស់អង្គការ WHO ខាងលើនេះ ធ្វើឡើងដោយផ្អែកលើការសិក្សាលើអ្នកជំងឺកូវីដ១៩ចំនួន១ម៉ឺន៩៣០នាក់ ក្រោមកិច្ចសហការជាមួយមហាវិទ្យាល័យ ឃីង ខូលីច ទីក្រុងឡុងដ៍ (King’s College London) សាកលវិទ្យាល័យ ប្រ៊ីស្តូល (Bristol) សាកលវិទ្យាល័យទីក្រុងឡុងដ៍ (University College London) និងមូលនិធិ ហ្គាយ ថូម៉ាស់ NHS (Guy’s and St Thomas’ NHS Foundation Trust) នៅអង់គ្លេស ។ យោងតាមការវិភាគរបស់អង្គការសុខភាពពិភពលោក…
-
លោក ចូ បៃដិន ព្រមានថា វីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta កំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស ក្នុងចំណោមអ្នកដែលមិនទាន់ចាក់វ៉ាក់សាំងការពារ (មានវីដេអូ)

Video: https://fb.watch/v/95jSnCXK5/ អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានថា វីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា បានឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស ក្នុងចំណោមអ្នកដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្ការនៅឡើយ ។ លោក ចូ បៃដិន បានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកនឹងឈានដល់សញ្ញាមួយដែលប្រជាជនអាមេរិកចំនួន១៦០លាននាក់ អាចទទួលការចាក់វ៉ាក់សាំងពេញលេញនៅចុងសប្តាហ៍នេះ ។ ជាមួយគ្នានេះ លោក បៃដិន ក៏បានលើកទឹកចិត្តដល់ប្រជាជនអាមេរិក ដែលមិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អោយទៅទទួលការចាក់អោយបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីការពារពួកគេពីការឆ្លងជំងឺនេះផងដែរ ។ បើតាមក្រុមមន្ត្រីសុខាភិបាលអាមេរិកនោះ វីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ត្រូវបានគេរកឃើញនៅគ្រប់រដ្ឋទាំងអស់នៅសហរដ្ឋអាមេរិកហើយ ៕ ប្រភព៖ CNA
-
ក្រុមហ៊ុន Didi ប្រឈមនឹងការធ្លាក់ចុះប្រាក់ចំណូលខ្លាំង ក្រោយរដ្ឋាភិបាលចិនបញ្ជាអោយលុបចោល App របស់ខ្លួន (មានវីដេអូ)

បរទេស៖ កម្មវិធី Didi ដែលជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់ហៅតាក់ស៊ីនៅក្នុងប្រទេសចិនបានបញ្ជាក់ថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនខ្លួនអាចនឹងទទួលរងផលប៉ះពាល់ខ្លាំង បន្ទាប់ពីរដ្ឋាភិបាលចិនបានបញ្ជាអោយលុបចេញពី App Store របស់ក្រុមហ៊ុន Apple និង AppGallery របស់ក្រុមហ៊ុន Huawei ។ ការហាមឃាត់ខាងលើនេះត្រូវបានដាក់ចេញ ក្រោយរដ្ឋាភិបាលរកឃើញថា ក្រុមហ៊ុនតាក់ស៊ីខ្នាតយក្ស ដែលមានអតិថិជនប្រមាណ៥០០លាននាក់នៅក្នុងដៃមួយនេះ បានប្រព្រឹត្តល្មើសយ៉ាងធ្ងន់ធ្ងរទៅលើការប្រមូល និងប្រើទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ ។ ក្រុមហ៊ុន Didi បានឆ្លើយតបវិញថា ខ្លួននឹងធ្វើការកែសម្រួលទៅតាមអ្វីដែលរដ្ឋាភិបាលចិនបានស្នើសុំ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់នៅពេលវេលា ដែលពួកគេអាចនឹងដាក់ឱ្យកម្មវិធីនេះអាចទាញយកបានវិញនោះទេ ៕ ប្រភព៖ Reuters
-
វិបត្តិកូវីដ-១៩ធ្វើអោយឧស្សាហកម្មទេសចរណ៍ពិភពលោកខាតបង់ប្រាក់ជាង០៤ទ្រីលានដុល្លារក្នុងរយៈពេល០២ឆ្នាំមកនេះ (មានវីដេអូ)

Video: https://fb.watch/v/1i8xiQvfW/ បរទេស៖ យោងតាមប្រភពរបស់អង្គការសហប្រជាជាតិបានអោយដឹងថា ជំងឺរាតត្បាតសកលធ្វើអោយឧស្សាហកម្មទេសចរណ៍ពិភពលោកខាតបង់ទឹកប្រាក់ច្រើនជាង០៤ទ្រីលានដុល្លារក្នុងរយៈពេល០២ឆ្នាំមកនេះ ។ សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម ការអភិវឌ្ឍ និងអង្គការទេសចរណ៍ពិភពលោក កាលពីពេលថ្មីៗកន្លងទៅនេះបានអោយដឹងថា ប្រជាជនធ្វើដំណើរទៅបរទេសនៅឆ្នាំ២០២០ តិចជាងឆ្នាំមុនចំនួនមួយលាននាក់ ខណៈតួលេខនេះជាការធ្លាក់ចុះយ៉ាងខ្លាំង ដែលបាននាំឱ្យខាតបង់ទឹកប្រាក់ប្រមាណ២.៤ទ្រីលានដុល្លារចំពោះអាជីវកម្មដែលពាក់ព័ន្ធ ។ នៅឆ្នាំ២០២១នេះទីភ្នាក់ងាររំពឹងថា ចំនួនអ្នកទេសចរបរទេសនឹងធ្លាក់ចុះចន្លោះពី០.៨ ទៅ ១ ពាន់លាននាក់ ពីតួលេខមុនជំងឺរាតត្បាត ដែលនឹងធ្វើឱ្យឧស្សាហកម្មទេសចរណ៍ខាតបង់ជាង១.៧ទ្រីលានដុល្លារ ខណៈដែលទីភ្នាក់ងារមិនរំពឹងថា ឧស្សាហកម្មទេសចរណ៍អាចនឹងងើបឡើងវិញនៅក្នុងឆ្នាំ២០២៣ខាងមុខនេះនោះទេ ៕ ប្រភព៖ CNA
-
ថៃ៖ កោះភូកេតថៃបើកវិញភ្លាម ភ្ញៀវបរទេសឆ្លងកូវីដភ្លែត

បុរសម្នាក់មកពីប្រទេសអារ៉ាប់រួមដែលបានមកដល់កោះភូកេត នៅក្នុងក្រុមទេសចរណ៍មួយ កាលពីថ្ងៃអង្គារ ទី៦ កក្កដា ២០២១ បានឆ្លងមេរោគ កូវីដ-១៩។ បុរសរូបនោះ គឺជាអ្នកទេសចរដំបូងគេដែលរកឃើញវីរុសនេះ ចាប់តាំងពីខេត្តភូកេតបានបើកដំណើរការឡើងវិញនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២១ ក្រោមគម្រោងកោះភូកេត Sandbox ។ អ្នកទេសចរផ្សេងទៀតនៅក្នុងក្រុមតែមួយត្រូវបានគេដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ៕ ប្រភពពីបាងកកប៉ុស្តិ៍
-
ប្រេសិតពិសេសចិន និងសហរដ្ឋអាមេរិកពិភាក្សាគ្នាលើបញ្ហាកូរ៉េខាងជើង

ចិន៖ រដ្ឋាភិបាលចិនបានបញ្ជាក់ថា អ្នកតំណាងពិសេសរបស់ប្រទេសខ្លួន ទទួលបន្ទុកកិច្ចការឧបទ្វីបកូរ៉េ លោក Lui Xiaoming បានធ្វើកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទជាមួយបេសកជនពិសេសអាមេរិក ទទួលបន្ទុកកិច្ចការកូរ៉េខាងជើងលោក Sung Kim នៅថ្ងៃអង្គារសប្តាហ៍នេះ ។ ក្រសួងការបរទេសចិនបានលើកឡើងថា លោក Lui បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃគោលការណ៍ដែលបានតំឡើង និងធ្វើសមកាលកម្ម ក្នុងការជំរុញការដោះស្រាយនយោបាយនៅលើតំបន់ឧបទ្វីប ។ សម្រាប់ព័ត៌មានលំអិតនៃកិច្ចពិភាក្សារបស់ពួកលោកត្រូវបានបញ្ចេញនោះទេ ប៉ុន្តែលោក Lui ត្រូវបានគេជឿជាក់ថា បានអះអាងជាថ្មីនូវគោលជំហររបស់ចិនដែលថា សហរដ្ឋអាមេរិកគួរតែបន្ធូរបន្ថយការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ស្របតាមការរីកចម្រើននៃការរំសាយអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ។ ជាការឆ្លើយតប លោក Sung Kim បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកសង្ឃឹមថា កិច្ចចរចា និងការទំទាក់ទំទងជាមួយកូរ៉េខាងជើងនឹងត្រូវបានស្តារឡើងវិញនាពេលឆាប់ៗខាងមុខនេះ ។ ទោះជាយ៉ាងណា ទីក្រុងព្យុងយ៉ាងបាននិងកំពុងអំពាវនាវអោយសហរដ្ឋអាមេរិកបោះបង់ចោលគោលនយោបាយអរិភាពរបស់ខ្លួន ជាថ្នូរនឹងការបន្តកិច្ចចរចាទ្វេភាគីឡើងវិញ ៕ ប្រភព៖ NHK
-
អាល្លឺម៉ង់បន្ធូរបន្ថយបំរាមធ្វើដំណើរលើប្រទេសរងការវាយប្រហារពីវីរុសបម្លែងថ្មី Delta ក្នុងនោះមានអង់គ្លេស និងព័រទុយហ្គាល់

អាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់បានសម្រេចបន្ធូរបន្ថយបម្រាមលើប្រទេសចំនួន០៥ ក្នុងនោះរួមមានចក្រភពអង់គ្លេស និងព័រទុយហ្គាល់ ចេញពីបញ្ជីហាមឃាត់ក្នុងការធ្វើដំណើរយ៉ាងតឹងរឹង ។ គិតមកទល់ពេលនេះ រដ្ឋាភិបាលអាល្លឺម៉ង់បានព្យាយាមទប់ស្កាត់ការហូរចូលនៃវីរុសបម្លែងថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅឥណ្ឌា ចូលមកកាន់ប្រទេសអាល្លឺម៉ង់ តាមរយៈការដាក់កំហិតលើការមកដល់របស់អ្នកដំណើរ ។ រដ្ឋមន្រ្តីសុខាភិបាលអាល្លឺម៉ង់លោក Jens Spahn បានអះអាងកាលពីសប្តាហ៍មុនថា ការប្រយុទ្ធប្រឆាំងនឹងវីរុសបម្លែងថ្មី Delta ត្រូវបានបង្កើតឡើងយ៉ាងល្អនៅក្នុងប្រទេសអាល្លឺម៉ង់ ។ យ៉ាងណាមិញ ការសម្រេចចិត្តខាងលើនេះ នឹងមានប្រសិទ្ធិភាពចាប់ពីថ្ងៃពុធសប្តាហ៍នេះតទៅ បន្ទាប់ពីអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺហ្គែល បាននិយាយកាលពីថ្ងៃសុក្រថា ជនជាតិអង់គ្លេសដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញហើយ (ពីរដូស) នឹងអាចធ្វើដំណើរមកកាន់ប្រទេសអាល្លឺម៉ង់បាននាពេលឆាប់ៗនេះ ដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះទេ ៕ ប្រភព៖ CGTN