-
Nissan រំពឹងផលិតបានរថយន្ត១០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ក្រោយបោះទុនប្រមាណ១.៤ពាន់លានដុល្លារបង្កើតមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីនៅអង់គ្លេស (មានវីដេអូ)

អង់គ្លេស៖ ក្រុមហ៊ុន នីសាន់ (Nissan) គ្រោងបង្កើតមជ្ឈមណ្ឌលសម្រាប់ផលិតរថយន្តអគ្គិសនីនៅក្នុងចក្រភពអង់គ្លេស ដោយបោះទុនវិនិយោគបន្ថែមទៀតចំនួន១ពាន់លានផោន ឬស្មើនឹងប្រមាណ១.៤ពាន់លានដុល្លារអាមេរិក ហើយរំពឹងថា នឹងអាចផលិតរថយន្តអគ្គិសនីបានប្រមាណ១០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ។ បើតាមក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនមួយនេះ ការវិនិយោគដ៏ធំសម្បើមខាងលើ គឺមិនត្រឹមតែចូលរួមកាត់បន្ថយរថយន្តប្រើប្រាស់ប្រេងសាំងប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមកាត់បន្ថយការបំភាយឧស្ម័នពុល និង បង្កើតឱកាសការងារថ្មីជាច្រើនទៀតនៅអង់គ្លេស ។ ប្រភពបានអោយដឹងទៀតថា ក្រុមហ៊ុន Nissan នឹងប្រើប្រាស់ប្រាក់វិនិយោគខាងលើនេះ យកទៅបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីធំៗចំនួនពីរនៅកន្លែងផ្សេងគ្នា ដោយរោងចក្រថ្មីទាំងពីរនេះ នឹងដើរតួនាទីផ្សេងៗគ្នា ដោយរោងចក្រមួយជាអ្នកផ្គុំរថយន្តអគ្គិសនី និងរោងចក្រមួយទៀតជា អ្នកផលិតគ្រឿងបរិក្ខាផ្សេងៗ (អាគុយសម្រាប់រថយន្ត) ៕ ប្រភព៖ Reuters
-
មនុស្សម្នាក់ស្លាប់ និង៦០នាក់របួស ក្នុងករណីផ្ទុះរោងចក្រផលិតប្លាស្ទិកនៅថៃ ខណៈអាជ្ញាធរព្រមានថា ផ្សែងគីមីកំពុងបង្កគ្រោះថ្នាក់ដល់ប្រជាជននៅជុំវិញនោះ

ថៃ៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បាត់បង់ជីវិត និងប្រមាណ៦០នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍ផ្ទុះឆេះដ៏ខ្លាំងក្លានៅរោងចក្រផលិតស្នោប្លាស្ទិក Ming Dih Chemical Co ក្នុងស្រុក Bang Phli ខេត្ត Samut Prakan ប្រទេសថៃ កាលពីវេលាម៉ោង៣៖២០នាទីព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ។ ស្របពេលជាមួយគ្នានោះដែរ ប្រជាជនក្នុងតំបន់ត្រូវបានភៀសខ្លួនទៅកាន់ទីមានសុវត្ថិភាព ដែលមានចម្ងាយប្រមាណ៥ទៅ១០គីឡូម៉ែត្រពីទីតាំងរោងចក្រផ្ទុះនោះ ។ អគ្គនាយកនៃនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថានលោក Attapol Charoenchansa ក៏បានព្រមានដល់សាធារណជនដែរថា ផ្សែងដែលចេញពីរោងចក្រគីមីនោះ គឺជាសារធាតុបង្កមហារីក ហើយមិនត្រូវស្រូបចូលក្នុងខ្លួននោះទេ ។ ដោយឡែកអនុប្រធានផ្នែកសុខាភិបាលខេត្ត Samut Prakan លោក Non Chindawet ក៏បានព្រមានផងដែរថា ផ្សែងគីមីអាចធ្វើឲ្យរលាកភ្នែក ប្រព័ន្ធដង្ហើម និងស្បែក ហើយថា មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ចំនួនពីរត្រូវបានបង្កើតឡើង ដើម្បីជួយប្រជាជនដែលរងផលប៉ះពាល់ផងដែរ ។ បើតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ថៃ រហូតមកទល់ពេលនេះ គេនៅពុំទាន់ដឹងពីមូលហេតុបង្កអោយកើតមានសោកនាដកម្មដ៏អាក្រក់ខាងលើនេះនៅឡើយទេ ៕ ប្រភព៖ Bangkok Post
-
មន្រ្តីឥណ្ឌា៖ យោងតាមការប៉ាន់ស្មានមានមនុស្ស២.៥០០នាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ក្លែងក្លាយ (មានវីដេអូ)

-
ការស្រាវជ្រាវថ្មី៖ វ៉ាក់សាំង Covid-19 របស់ចិន មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបម្លែងថ្មីដែលរកឃើញនៅប្រទេសឥណ្ឌា (មានវីដេអូ)

-
បារាំងព្រមានពីរលកឆ្លងជំងឺកូវីដ-១៩ជាលើកទី៤នៅដំណាច់ខែកក្កដានេះ (មានវីដេអូ)

-
លោក បូរីស ចនសុន៖ វិធានការរឹតត្បិតទប់ស្កាត់កូវីដ-១៩នៅចក្រភពអង់គ្លេសស្ទើរទាំងស្រុង នឹងត្រូវដកចេញនៅថ្ងៃទី១៩ ខែកក្កដាខាងមុខ (មានវីដេអូ)

-
លោក បូរីស ចនសុន៖ វិធានការរឹតត្បិតទប់ស្កាត់កូវីដ-១៩នៅចក្រភពអង់គ្លេសស្ទើរទាំងស្រុង នឹងត្រូវដកចេញនៅថ្ងៃទី១៩ ខែកក្កដាខាងមុខ

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃចន្ទនេះថ្លែងថា វិធានការរិតត្បិតទប់ស្កាត់ជំងឺកូវីដ១៩ ត្រូវបានកំណត់បញ្ចប់សុពលភាពនៅថ្ងៃទី១៩ ខែកក្កដាខាងមុខនេះ ជាផ្នែកមួយនៃការបោះជំហានចុងក្រោយ ក្នុងការនាំចក្រភពអង់គ្លេសចេញពីការបិទខ្ទប់ ។ លោក ចនសុន បានថ្លែងក្នុងសន្និសិទសារព័ត៌មានមួយនៅឯវិមាន Downing Street ថា ច្បាប់រក្សាគម្លាត និងពាក់ម៉ាសការពារជាដើម នឹងលែងមានការដាក់កំហិតទៀតហើយនៅក្នុងចក្រភពអង់គ្លេស គិតចាប់ពីថ្ងៃទី១៩ ខែកក្កដាខាងមុខនេះ ហើយថា ច្បាប់ដែលតម្រូវអោយប្រជាជនធ្វើការពីផ្ទះខ្លួនឯង ក៏នឹងត្រូវបានដកចេញផងដែរ ។ បើតាមរដ្ឋាភិបាលអង់គ្លេសនោះ ជំហ៊ានចុងក្រោយ ឬ ជំហ៊ានទី៤ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែកក្កដាខាងមុខ ប្រសិនបើការសាកល្បងទាំងបួន របស់រដ្ឋាភិបាល ដើម្បីបន្ធូរបន្ថយវិធានការរឹតបន្តឹងលើការគ្រប់គ្រងជំងឺកូវីដ១៩ដំណើរការរលូនដូចតាមការគ្រោងទុក ។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនេះ នឹងត្រូវបានបញ្ជាក់ជាថ្មីនៅថ្ងៃទី១២ ខែកក្កដាខាងមុខ បន្ទាប់ពីការពិនិត្យឡើងវិញនូវទិន្នន័យចុងក្រោយ ៕ ប្រភព៖ ស៊ីនហួរ
-
បារាំងព្រមានពីរលកឆ្លងជំងឺកូវីដ-១៩ជាលើកទី៤នៅដំណាច់ខែកក្កដានេះ

បារាំង៖ ប្រទេសបារាំងអាចនឹងជួបប្រទះនូវរលកឆ្លងជំងឺកូវីដ១៩ជាលើកទី៤ នៅដំណាច់ខែកក្កដាខាងមុខនេះ ពីព្រោះការរីករាលដាលនៃវីរុសបម្លែងថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា ។ ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក Gabriel Attal បានប្រាប់វិទ្យុបារាំងអន្តរជាតិថា កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩កំពុងឈានដល់ដំណាក់កាលថ្មី ហើយថា បច្ចុប្បន្នវីរុសបម្លែងថ្មី Delta បានរ៉ាប់រងរហូតដល់៣០ភាគរយសម្រាប់ករណីឆ្លងថ្មីៗនៅក្នុងប្រទេសបារាំង ។ លោកបន្ថែមថា នៅដំណាច់ខែនេះរលកឆ្លងទី៤អាចនឹងកើតមានឡើង ប្រសិនបើសន្ទុះបែបនេះបន្តទៅមុខ ខណៈដែលការអះអាងបែបនេះធ្វើឡើងដោយផ្អែកលើការព្រមានរបស់រដ្ឋមន្រ្តីសុខាភិបាលបារាំងលោក Oliver Veran កាលពីល្ងាចថ្ងៃអាទិត្យសប្តាហ៍មុននេះ ។ ដោយឡែកមន្រ្តីបារាំងបានទទួលស្គាល់ថា មិនមានប្រជាជនគ្រប់គ្រាន់ដែលទៅទទួលការចាក់វ៉ាក់សាំងបង្ការ បើទោះបីជាមានការផ្គត់ផ្គត់គ្រប់គ្រាន់ក៏ដោយ ដែលប្រការនេះ អាចនឹងនាំអោយមានការកើនឡើងករណីឆ្លង ៕ ប្រភព៖ CNA
-
ការស្រាវជ្រាវថ្មី៖ វ៉ាក់សាំង Covid-19 របស់ចិន មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបម្លែងថ្មីដែលរកឃើញនៅប្រទេសឥណ្ឌា

ចិន៖ អ្នកជំនាញមកពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងចិន លោក Shao Yiming បាននិយាយថា ការស្រាវជ្រាវថ្មីបង្ហាញថា វ៉ាក់សាំងផលិតនៅប្រទេសចិនមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបម្លែងថ្មី ដែលមានប្រភពដើមនៅឥណ្ឌា ។ អ្នកជំនាញចិនរូបនេះបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយថា ដំណើរការផលិតវ៉ាក់សាំងបច្ចុប្បន្នបានបំពេញតាមស្ដង់ដារគ្រប់គ្រាន់ ដូច្នេះមិនចាំបាច់ផលិតវ៉ាក់សាំងថ្មី ដើម្បីប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មីទេ ។ លោក Shao Yiming បន្ថែមថា ក្រុមអ្នកស្រាវជ្រាវចិនបានចាប់ផ្តើមសិក្សា និងប្រមូលទិន្នន័យពីវីរុសបម្លែងថ្មីឥណ្ឌា ដែលគេជឿជាក់ថា វាមានផ្ទុកមេរោគច្រើនជាងវីរុសកូវីដ១៩ ។ បើតាមលទ្ធផលបឋមនោះ វ៉ាក់សាំងដែលកំពុងប្រើសព្វថ្ងៃនេះ នៅតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មីផ្សេងៗទៀតផងដែរ ៕ ប្រភព៖ Nation Thailand
-
មន្រ្តីឥណ្ឌា៖ តាមការប៉ាន់ស្មានមានមនុស្ស២.៥០០នាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ក្លែងក្លាយ

ឥណ្ឌា៖ មន្ត្រីជាន់ខ្ពស់នៅនាយកដ្ឋានប៉ូលិសក្រុង Mumbai លោក Vishal Thakur បញ្ជាក់ថា យ៉ាងហោចណាស់មានកន្លែងចាក់វ៉ាក់សាំងក្លែងក្លាយ១២ត្រូវបានរៀបចំឡើង ឬនៅជិតទីក្រុង Mumbai នៅរដ្ឋ Maharashtra ភាគលិចប្រទេស ។ មន្ត្រីជាន់ខ្ពស់ឥណ្ឌារូបនេះបានគូសបញ្ជាក់ថា ពួកគេប្រើទឹកអំបិលចាក់គ្រប់ទីតាំងចាក់វ៉ាក់សាំងដែលពួកគេបានរៀបចំឡើង គឺចាក់ក្លែងក្លាយ ហើយថា តាមការប៉ាន់ស្មានមានមនុស្ស២ពាន់៥រយនាក់បានចាក់វ៉ាក់សាំងក្លែងក្លាយ ។ ជាមួយគ្នានេះ យើងបានចាប់ខ្លួនក្រុមវេជ្ជបណ្ឌិតជាច្រើននាក់… ពួកគេបាននិងកំពុងប្រើប្រាស់មន្ទីរពេទ្យមួយកន្លែង ដើម្បីផលិតប័ណ្ណ លេខកូដ និងបរិក្ខាពេទ្យជាដើម ។ សូមជម្រាបផងដែរថា ក្រោយករណីឆ្លងថ្មីៗឡើងខ្ពស់បំផុតកាលពីខែឧសភាកន្លងទៅ ករណីឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះជាបណ្តើរៗ ដែលធ្វើអោយធូរស្រាលសម្ពាធលើប្រព័ន្ធសុខាភិបាល និងអោយអាជ្ញាធរចាប់ផ្តើមបង្កើនកម្មវិធីចាក់វ៉ាក់សាំង ដើម្បីធ្វើអោយប្រទេសប្រសើរឡើងវិញ ៕ ប្រភព៖ CNN