-
ការចំណាយថ្លៃបណ្ណាការនៅតែមាននៅក្នុងប្រទេសឥណ្ឌា

សុខ ស្រីលុច ការសិក្សារបស់ធនាគារពិភពលោកបានរកឃើញថា ការបង់ថ្លៃបណ្ណាការអាពាហ៍ពិពាហ៍នៅតែមានតាមភូមិនានាក្នុងប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ ក្រុមអ្នកស្រាវជ្រាវបានពិនិត្យលើអាពាហ៍ពិពាហ៍ចំនួន ៤០០០០ ដែលបានរៀបចំឡើងនៅតាមតំបន់ជនបទឥណ្ឌាចន្លោះពីឆ្នាំ ១៩៦០ និង ២០០៨ ។ ពួកគេបានរកឃើញថាថ្លៃបណ្ណាការត្រូវបានចំណាយក្នុងតម្លៃ ៩៥ ភាគរយនៃតម្លៃអាពាហ៍ពិពាហ៍សរុប ទោះបីនេះជាអំពើខុសច្បាប់នៅក្នុងប្រទេសឥណ្ឌាតាំងពីឆ្នាំ ១៩៦១ ក៏ដោយ។ ការអនុវត្តពិធីបែបនេះនៅតែបន្តមានដែលបណ្តាលឱ្យស្ត្រីងាយរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារនិងរហូតដល់ស្លាប់។ ការចំណាយ និងទទួលថ្លៃឈ្នួលគឺជាប្រពៃណីដែលមានអាយុកាលរាប់សតវត្សរ៍នៅអាស៊ីខាងត្បូងដែលឪពុកម្តាយរបស់កូនក្រមុំត្រូវផ្តល់អំណោយជាសំលៀកបំពាក់ សាច់ប្រាក់ និងគ្រឿងអលង្ការដល់ក្រុមគ្រួសារកូនកំលោះ។ ការសិក្សាដែលបានរកឃើញនេះគឺផ្អែកលើទិន្នន័យនៅរដ្ឋចំនួន ១៧ របស់ឥណ្ឌាដែលមានប្រជាជនឥណ្ឌាប្រមាណ ៩៦ ភាគរយ។ ទោះបីថ្លៃបណ្ណាការគឺខុសច្បាប់នៅក្នុងប្រទេសឥណ្ឌាតាំងពីឆ្នាំ ១៩៦១ ក៏ដោយ នៅតាមតំបន់ជនបទនានានៅក្នុងប្រទេសឥណ្ឌានៅតែមាន ហើយកម្រត្រូវបានគេរាយការណ៍ថាជាបទល្មើស។ តាមសិត្ថិដែលសារព័ត៌មាន BBC បានផ្សាយ នៅប្រទេសឥណ្ឌានៅក្នុងរដ្ឋនីមួយៗមានពិធីមង្គលការជិត ១០ លានក្នុងមួយឆ្នាំដែលនៅក្នុងឆ្នាំ ២០១៥ មានចំនួនប្រមាណតិចជាងមួយម៉ឺនពិធីមង្គលការ ។ បណ្ណាការត្រូវបានគេរាយការណ៍តែនៅពេលដែលការទាមទាររបស់កូនកំលោះហួសពីអ្វីដែលគ្រួសារកូនក្រមុំអាចមានលទ្ធភាពនឹងផ្តល់អោយ។ កូនក្រមុំត្រូវបានគេរំលោភបំពានលើរាងកាយ និងត្រូវបានទទួលរងអំពលហិង្សាក្នុងគ្រួសារ។ ជាញឹកញយ ការរំលោភបំពានទាក់ទងនឹងថ្លៃបណ្ណាការត្រូវបានធ្វើឡើងក្រោមច្បាប់មួយដែលការពារការរំលោភបំពានក្នុងគ្រួសារដោយក្នុងឆ្នាំ ២០១៥ ស្ត្រីជាង ១១៣.០០០ នាក់បានរាយការណ៍អំពីការរំលោភបំពានពីសំណាក់ប្តីឬប្រពន្ធ។ ករណីចំនួន ៧.៦៤៦ នាក់ត្រូវបានចាត់ថ្នាក់ថាជាវិវាទទាក់ទងនឹងថ្លៃឈ្នួល នោះគឺមានស្ត្រីជិត ២១…
-
ថៃគ្រោងអនុញ្ញាតបន្តដំណើរការគម្រោងសាងសង់មន្ទីរពេទ្យក្នុងទីក្រុង

សុខ ស្រីលុច ប្រទេសថៃគ្រោងនឹងអនុញ្ញាតឱ្យបន្តមានគម្រោងសាងសង់មួយចំនួននៅក្នុងទីក្រុង និងខេត្តមួយចំនួន ទោះបីជាទីតាំង និងកន្លែងស្នាក់នៅកម្មករភាគច្រើននឹងនៅតែបិទ។ រដ្ឋាភិបាលបាននិយាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ៤ កក្កដាថា ក្រុមការងារជាតិទទួលបន្ទុកផ្នែកជម្ងឺកូវីដ-១៩ បានយល់ព្រមបន្ធូរបន្ថយការរិតត្បិតលើគម្រោងសាងសង់នានាដែលពួកគេអាចបង្កការខូចខាត ឬគ្រោះថ្នាក់។ រដ្ឋាភិបាលបានលើកឡើងពីគម្រោងនៅក្រោមដី និងការដ្ឋានទាក់ទងនឹងសុវត្ថិភាពចរាចរណ៍។ បន្ថែមពីនោះ គម្រោងសាងសង់ទាក់ទងនឹងការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ដូចជាមន្ទីរពេទ្យក៏នឹងត្រូវអនុញ្ញាតិអោយបន្តការសាងសង់ទៀតដែរ។ រដ្ឋាភិបាលបាននិយាយថា កំឡុងពេលដំណើរការការដ្ឋាននេះ កម្មករសំណង់នឹងត្រួតពិនិត្យសុខភាព និងទទួលការចាក់វ៉ាក់សាំងជាដើម។ https://www.reuters.com/world/asia-pacific/thailand-ease-covid-19-curbs-some-construction-projects-2021-07-04/
-
កូវីដ១៩៖ វៀតណាមឆ្លងប្រចាំថ្ងៃដ៏ច្រើនបំផុត

ទីភ្នាក់ងារសារព័ត៌មាន VietNam News នៅយប់ថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១ បានចេញផ្សាយថា ក្រសួងសុខាភិបាលវៀតណាមបានរកឃើញករណីឆ្លងថ្មីៗប្រចាំថ្ងៃននៃជំងឺកូវីដ១៩ រហូតដល់១១០២ករណី ដែលវាជាតួលេខឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន សម្រាប់ប្រទេសនេះ។ តួលេខករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតដែលវៀតណាមធ្លាប់បានប្រកាសកន្លងមកគឺ កាលពីថ្ងៃទី០៣ ខែកក្កដា មានចំនួន៩២២នាក់។ វៀតណាមក៏រកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺនេះចំនួន០៤នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃចន្ទនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ២១,០៣៥នាក់ ក្នុងនោះស្លាប់៩០នាក់៕
-
នាយករដ្ឋមន្ត្រីថៃចត្តាឡីស័ក ក្រោយនៅស្និទ្ធនឹងអ្នកកើតកូវីដ

បាងកកប៉ុស្តិ៍បានចេញផ្សាយ នៅល្ងាចថ្ងៃទី៥ កក្កដានេះថា លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃនឹងស្នាក់នៅផ្ទះដាច់ដោយឡែក ១សប្តាហ៍ ក្រោយប៉ះផ្ទាល់ជាមួយមនុស្សម្នាក់ដែលមានវិជ្ជមានកូវិដ១៩ ខណៈពួកលោកបាននៅក្បែរគ្នា ក្នុងព្រឹត្តិការណ៍ បើកទ្វាររមនីយដ្ឋានកោះភូកេតឡើងវិញ សម្រាប់ទេសចរបរទេសចាក់វ៉ាក់សាំងរួច កាលពេលថ្មីៗនេះ។ ប្រភពថា អ្នកដែលកើតកូវីដ១៩រូបនេះគឺជាប្រធានសភាពាណិជ្ជកម្ម ប្រចាំនៅស៊ូរិន ដោយលោក Veerasak Pisanuwong ទើបរកឃើញវិជ្ជមាន៕
-
កូវីដ៖ រដ្ឋអាស៊ាន១នេះឆ្លងថ្មីជាង២ម៉ឺន៥ពាន់នាក់ ត្រឹម៣ថ្ងៃ

ឥណ្ឌូណេស៊ីរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីលើសពី ២,៥ម៉ឺនករណី ក្នុងមួយថ្ងៃរយៈពេល ៣ ថ្ងៃជាប់ៗគ្នា នេះបើតាមទិន្នន័យរបស់ការិយាល័យបង្ការគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ីបានប្រកាសកាលពីថ្ងៃទី ៤ ខែកក្កដា។ ប្រភពឱ្យដឹងថា ករណីឆ្លងកូវីដ ១៩ ថ្មីក្នុងស្រុកមានចំនួន ២៧២៣៣ករណីដែលបានលើសពី ២,៥ម៉ឺនករណី រយៈពេល ៣ ថ្ងៃជាប់ៗគ្នា។ ឥណ្ឌូណេស៊ី ចំពោះមុខនេះ បានចាត់វិធានការដាក់កំហិតមួយចំនួន ដែលរួមមាន បុគ្គលិកការងារដែលគ្មានការចាំបាច់ត្រូវធ្វើការនៅផ្ទះ សកម្មភាពបង្រៀនទាំងអស់ត្រូវតែប្រព្រឹត្តទៅតាមអនឡាញ បិទផ្សារទំនិញទាំងអស់ មិនអនុញ្ញាតឱ្យបរិភោគនៅភោជនីយដ្ឋាន ទីតាំងសាសនាទាំងអស់ សំណង់សាធារណៈ និងកន្លែងផ្សេងទៀតដែលមានលទ្ធភាពមានមនុស្សច្រើនជួបជុំគ្នាសុទ្ធតែត្រូវបិទខ្ទប់ជាបណ្តោះអាសន្ន៕
-
ទីបំផុត! ក្រុមហ៊ុនក្នុងស្រុកមួយរបស់ឥណ្ឌាទទួលបានអាជ្ញាប័ណ្ណផលិតវ៉ាក់សាំង Sputnik V របស់រុស្ស៊ី (មានវីដេអូ)

ឥណ្ឌា៖ ក្រុមហ៊ុន Panacea Biotec របស់ប្រទេសឥណ្ឌាទទួលបានអាជ្ញាប័ណ្ណផលិតវ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ីហើយ ខណៈដែលអាជ្ញាប័ណ្ណនេះ ត្រូវបានផ្តល់ដោយនិយតករឱសថរបស់ឥណ្ឌា ដោយយោងតាមកិច្ចសហការរបស់ក្រុមហ៊ុនផលិតឱសថឥណ្ឌានេះ ជាមួយមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី ។ ក្រុមហ៊ុន Panacea Biotec បានលើកឡើងថា កាលពីដើមខែឧសភា កញ្ចប់នៃវ៉ាក់សាំងត្រូវបានផលិតនៅឯរោងចក្រ Panacea Biotec ក្នុងប្រទេសឥណ្ឌា ហើយត្រូវបានដឹកជញ្ជូនទៅកាន់មជ្ឈមណ្ឌល Gamaleya ក្នុងប្រទេសរុស្ស៊ី ដើម្បីត្រួតពិនិត្យគុណភាព ហើយពួកគេបានលុបចោលនូវចំនួនគុណភាពទាំងអស់ ទាំងនៅរុស្ស៊ី និងឥណ្ឌា ។ កាលពីខែមេសា វ៉ាក់សាំង Sputnik V ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសឥណ្ឌា ក្រោមនីតិវិធីអនុញ្ញាតប្រើប្រាស់បន្ទាន់ ហើយការចាក់វ៉ាក់សាំងនៅឥណ្ឌា ដែលនាំចូលពីប្រទេសរុស្ស៊ី បានចាប់ផ្តើមនៅក្នុងខែឧសភា ដោយក្រុមហ៊ុនឥណ្ឌាមួយផ្សេងទៀតគឺ Laboratories របស់វេជ្ជបណ្ឌិត Reddy ដែលមានការយល់ព្រមពីមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី ៕ ប្រភព៖ ស៊ីនហួរ
-
វេជ្ជបណ្ឌិតចិនអំពាវនាវអោយចាក់វ៉ាក់សាំងរបស់ចិន ព្រោះវាមានប្រសិទ្ធភាពការពារវីរុសកូវីដ-១៩បម្លែងថ្មី Delta បាន (មានវីដេអូ)

ចិន៖ លោកវេជ្ជបណ្ឌិត ចុង ណានសាន អគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិនបានអះអាងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតដោយប្រទេសចិន អាចមានប្រសិទ្ធភាពប្រឆាំង និងការពារវីរុសបម្លែងថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌាបាន ។ លោកវេជ្ជបណ្ឌិត ចុង ណានសាន គឺជាអគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិន លោកត្រូវបានប្រជាជនចិនទទួលស្គាល់ថា ជាវេជ្ជបណ្ឌិតដ៏ជំនាញក្នុងការដឹកនាំប្រឆាំងជំងឺកូវីដនៅក្នុងប្រទេសចិន ។ បើតាមលោកវេជ្ជបណ្ឌិត ចុង ណានសាន ការចាក់វ៉ាក់សាំងចិន វាមានប្រសិទ្ធិភាពក្នុងការការពារការឆ្លង និង ការកើតជំងឺកូវីដ១៩ ហើយវាក៏មានប្រសិទ្ធិភាពផងដែរ ក្នុងការការពារជំងឺរលាកសួត និង ការពារកុំឲ្យឈានទៅដល់ការឈឺធ្ងន់ធ្ងរ ។ អគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្រចិនរូបនេះបានសង្កត់ធ្ងន់ទៀតថា ដោយផ្នែកលើមូលហេតុខាងលើនេះ គួរតែចាក់វ៉ាក់សាំងចិនដោយទុកចិត្ត ពីព្រោះវាថែមទាំងមានប្រសិទ្ធិភាពក្នុងការការពារ និងប្រឆាំងជាមួយវីរុសកូវីដ១៩បម្លែងថ្មី Delta បាន ថែមទៀតផង ៕ ប្រភព៖ CCTimes
-
លោក ចូ បៃដិន ៖ សហរដ្ឋអាមេរិកមិនទាន់យកឈ្នះលើជំងឺកូវីដ-១៩នៅឡើយទេ បើទោះបីជាពលរដ្ឋជាច្រើនចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសនេះ (មានវីដេអូ)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានថ្លែងព្រមាននៅឯពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិនៅថ្ងៃទី០៤ ខែកក្កដាថា ជំងឺកូវីដ១៩មិនទាន់ត្រូវបានយកឈ្នះនៅឡើយទេ បើទោះបីជាជនជាតិអាមេរិកបានទទួលការចាក់វ៉ាក់សាំងដ៏ច្រើនសម្បើម ដើម្បីប្រឆាំងនឹងវីរុសរាតត្បាតដ៏កាចសាហាវមួយនេះ ។ ប្រធានាធិបតីអាមេរិករូបនេះ បានថ្លែងទៅកាន់ហ្វូងមនុស្សដែលមកចូលរួមអបអរសាទរនៅសេតវិមានថា យើងទទួលបានការគាំទ្រដើម្បីប្រឆាំងពីវីរុសនេះ ប៉ុន្តែជំងឺកូវីដ១៩មិនទាន់ត្រូវបានយកឈ្នះនៅឡើយទេ… យើងទាំងអស់គ្នាដឹងហើយថា វីរុសបំប្លែងខ្លួនដែលកំពុងមានឥទ្ធិពលបានលេចចេញមក ជាពិសេសវីរុសបម្លែងថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា ។ គួរកត់សម្គាល់ ដំបូងឡើយលោក ចូ បៃដិន បានកំណត់គោលដៅដើម្បីធានា មនុស្សពេញវ័យចំនួន៧០ភាគរយទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ យ៉ាងហោចណាស់មួយដូសនៅត្រឹមថ្ងៃទី០៤ ខែកក្កដា ។ ប៉ុន្តែប្រទេសមហាអំណាចពិភពលោកមួយនេះមិនបានសម្រេចគោលដៅនេះនោះទេ ពោលគឺជនជាតិអាមេរិកចំនួន១៧២លាននាក់ ឬប្រហែល៦៧ភាគរយប៉ុណ្ណោះនៃមនុស្សពេញវ័យ បានទទួលការចាក់វ៉ាក់សាំងយ៉ាងតិចមួយដូស នេះបើតាមប្រភពពីមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) ៕ ប្រភព៖ CGTN
-
កូវីដ៖ ឡាវបន្តពន្យាពេលបិទខ្ទប់២សប្តាហ៍ទៀត ព្រោះអ្នកជិតខាងឆ្លងខ្លាំង

រដ្ឋាភិបាលឡាវបានប្រកាស កាលពីថ្ងៃទី ៤ខែកក្កដាថា នឹងពន្យារពេលវិធានការបិទខ្ទប់ ទប់ស្កាត់ជំងឺកូវីដ១៩ ២សប្តាហ៍ទៀត ពោលគឺរហូតដល់ថ្ងៃទី ១៩ ខែកក្កដា។ គណៈកម្មាការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩នៃប្រទេសឡាវ បានឲ្យដឹងថា ដោយសារនៅប្រទេសជិតខាងបានលេចចេញរលកថ្មី ជាពិសេសការរីករាលដាលនៃវីរុសបំប្លែងថ្មីដែលមានល្បឿនឆ្លងយ៉ាងឆាប់រហ័ស ដូច្នេះ រដ្ឋាភិបាលឡាវបានសម្រេចចិត្តបន្តអនុវត្តអនុក្រឹត្យរបស់នាយករដ្ឋមន្រ្តីស្តីពីការគ្រប់គ្រងជំងឺឆ្លង ដើម្បីធ្វើឱ្យស្ថាប័នពាក់ព័ន្ធអាចឆ្លើយតបដោយទាន់ពេលវេលាចំពោះករណីជំងឺឆ្លង។ នាថ្ងៃទី៥ កក្កដានេះ ឡាវបានប្រកាសពីការរកឃើញវិជ្ជមានកូវីដ ចំនួន៥៦ករណីទៀត នាំឲ្យការឆ្លងសរុបកើនដល់២៣០០នាក់ហើយ៕
