Category: ព័ត៌មានអន្តរជាតិ

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៤លាន៥៦ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩៩ម៉ឺននាក់ និងជាសះស្បើយ១៦៨លាន៩០ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៤លាន៥៦ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩៩ម៉ឺននាក់ និងជាសះស្បើយ១៦៨លាន៩០ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៤លាន៥៦ម៉ឺន២ពាន់៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៩៩ម៉ឺន៣ពាន់៣១៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៨លាន៩០ម៉ឺន៧ពាន់១៨១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៥៩ម៉ឺន២ពាន់៣៧៧នាក់ ស្លាប់ចំនួន៦២ម៉ឺន១ពាន់២៩៣នាក់ និងជាសះស្បើយចំនួន២៩លាន៩ម៉ឺន៦ពាន់៨១៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៥៨ម៉ឺន៤ពាន់៨៧២នាក់ ស្លាប់៤០ម៉ឺន២ពាន់៧៥៨នាក់ និងជាសះស្បើយ២៩លាន៦៩ម៉ឺន២ពាន់៩៨៦នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៧៦ម៉ឺន៩ពាន់៨០៨នាក់ ស្លាប់ចំនួន៥២ម៉ឺន៤ពាន់៤៧៥នាក់ និងជាសះស្បើយ១៧លាន៨ម៉ឺន២ពាន់៨៧៦នាក់ ៕ ប្រភព៖ worldometers

  • កូវីដ១៩​ និង​សេដ្ឋកិច្ច​មាន​ការ​រីក​ចម្រើន​ក្រោម​បៃដិន​ ប៉ុន្តែ​ភាព​បែកបាក់​នយោបាយ​នៅ​មាន​ខណៈ​អាមេរិក​ប្រារព្ធបុណ្យ​ឯករាជ្យ​លើក​​ទី ២៤៥

    កូវីដ១៩​ និង​សេដ្ឋកិច្ច​មាន​ការ​រីក​ចម្រើន​ក្រោម​បៃដិន​ ប៉ុន្តែ​ភាព​បែកបាក់​នយោបាយ​នៅ​មាន​ខណៈ​អាមេរិក​ប្រារព្ធបុណ្យ​ឯករាជ្យ​លើក​​ទី ២៤៥

    សុខ វេងឈាង មនុស្ស​ពេញ​វ័យ​អាមេរិក​ភាគ​ច្រើន​បាន​ទទួល​វ៉ាក់សាំង​ ប៉ុន្តែ​ករណី​កូវីដ១៩​នៅ​តែ​កើន​។ សេដ្ឋកិច្ច​កំពុង​កើន​ឡើង​ ប៉ុន្តែ​អតិផរណា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើត​ឡើង​។ កិច្ច​សហប្រតិបត្តិការ​ទ្វេ​បក្ស​បាន​ប្រសើរ​ឡើង​ ប៉ុន្តែ​ការ​អាក់អន់ចិត្ត​នយោបាយ​នៅ​ខ្ពស់​។ រយៈ​ពេល​ជាង​ប្រាំ​ខែ​ចូល​ក្នុង​អាណត្ត​របស់​ប្រធានាធិបតី​ចូ បៃដិន​ សហរដ្ឋអាមេរិក​បាន​ផ្លាស់​ប្តូរ​តាម​របៀប​ជា​ច្រើន​ជា​មួយ​នឹង​ទស្សន​វិស័យ​អាជីវកម្ម​មាន​សុខភាព​ល្អ ហើយ​ជំងឺ​កូវីដ១៩​ យ៉ាង​ហោច​នៅ​តំបន់​ភាគ​ច្រើន​នៃ​ប្រទេស គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​។ ប៉ុន្តែ​នៅ​ពេល​ដែល​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ប្រារព្ធ​ខួប​កំណើត​ទី ២៤៥ របស់​ខ្លួន​នៅ​ថ្ងៃ​ទី ៤ ខែ​កក្កដា​ ឬ​ទិវា​បុណ្យ​ឯករាជ្យជាតិ​មិន​មែន​ជា​ការ​ប្រារព្ធ​ពិធី​ពេញលេញ​ដូច​ដែល​លោក​បៃដិន​រំពឹង​ទុក និង​សន្យា​ជា​មុន​នោះ​ទេ​។ គោល​ដៅ​របស់​សេតវិមាន​ក្នុង​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩​យ៉ាង​ណាស់​មួយ​ដូស​ជូន​ ៧០ ភាគរយ​នៃ​មនុស្ស​ពេញវ័យ​ នឹង​មិន​ត្រូវ​បាន​បំពេញ​ទាន់​ពេល​កំណត់​ ហើយ​ច្បាប់​ដើម្បី​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​នេះ​នៅ​តែ​មិន​ទាន់​បាន​ទៅ​ដល់​តុ​របស់​បៃដិន​នៅ​ឡើយ​។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ លោក​បៃដិន​នឹង​ធ្វើ​ការ​ជប់​លាង​នៅ​សេតវិមាន​ ដោយ​មាន​អញ្ជើញ​ភ្ញៀវ​ចំនួន ១០០០ នាក់​ ហើយ​នឹង​មាន​ការ​បាញ់​កាំជ្រួច​នៅ​សួន​ National Mall​។ អ្នក​វិភាគ​មួយ​ចំនួន​បាន​និយាយ​ថា​លោក​បៃដិន​មាន​គ្រប់​ហេតុផល​សម្រាប់​ធ្វើ​ការ​ជប់​លាង​នេះ​ ដោយ​សារ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​ សេដ្ឋកិច្ច សុខភាព​សាធារណៈ និង​វិញ្ញាណ​របស់​ជាតិ​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​។ នៅ​ក្នុង​សញ្ញា​នៃ​វឌ្ឍនភាព​សេដ្ឋកិច្ច​ក្រសួង​ការងារ​អាមេរិក​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី ២ កក្កដា​ថា​ក្រុមហ៊ុន​អាមេរិក​បាន​ជួល​កម្មករ​ច្រើន​បំផុត​ក្នុង​រយៈ​ពេល ១០ ខែ​។ ប៉ុន្តែ​សេដ្ឋកិច្ច​គឺ​នៅ​ឆ្ងាយ​ពី​ការ​វិល​ត្រឡប់​ទៅ​រក​ភាព​ធម្មតា​វិញ​ដោយ​បច្ចុប្បន្ន​ចំនួន​ការងារ​តិច​ជាង​ការងារ​នៅ​ខែ​កុម្ភៈ​ឆ្នាំ ២០២០ ដែល​មុន​ពេល​មាន​ជំងឺ​រាតត្បាត រហូត​ទៅ​ដល់​ ៧ លាន​។ ទន្ទឹម​នឹង​នេះ​ផង​ដែរ​អាជីវកម្ម​មួយ​ចំនួន​កំពុង​មាន​បញ្ហា​ក្នុង​ការ​ជួល​និយោជិក ដែល​ពួក​គេ​ត្រូវ​ការ ខណៈ​ដែល​កម្មករ​កំពុង​មាន​ការ​លំបាក​ក្នុង​ការ​មើល​ថែ​កុមារ ឬ​ព្រួយ​បារម្ភ​អំពី​ជំងឺ​ហើយ​ជ្រើស​រើស​នៅ​ផ្ទះ​វិញ​។ ការ​ធ្វើ​បាតុកម្ម​លើ​ការ​រើស​អើង​ពូជសាសន៍​បាន​ធ្លាក់​ចុះ…

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានលក់ឧបករណ៍ តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ចំនួន ៤៦៦៧៥ ជូន២១០ ក្រុមហ៊ុន-ស្ថាប័ន

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានលក់ឧបករណ៍ តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ចំនួន ៤៦៦៧៥ ជូន២១០ ក្រុមហ៊ុន-ស្ថាប័ន

    គិតត្រឹមល្ងាចថ្ងៃអាទិត្យទី៤ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានលក់ឧបករណ៍ តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ចំនួន ៤៦៦៧៥ ជូន២១០ ក្រុមហ៊ុន-ស្ថាប័ន។ ក្នុងចំណោមសំណើទិញទាំង ៧៤៥ គិតជាបរិមាណបញ្ជាទិញឧករណ៍សរុបមាន ២៦២,៧៧៥ ក្រសួងបានផ្ដល់អាទិភាព ដល់ទីតាំងដែលមានបុគ្គលិកច្រើន និងកំពុងប្រឈមហានិភ័យ ឬមានការពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។ ក្រសួងនឹងធ្វើការដោះស្រាយសំណើទិញផ្សេងទៀតស្របតាមអាទិភាពខាងលើ ជាបន្តបន្ទាប់ទៅតាមបរិមាណស្តុករបស់ឧបករណ៍ដែលនៅសល់និងនាំចូលបន្ថែម។

  • អ្នក​ជំនាញ​៖ ចាក់​​វ៉ាក់​សាំង​រួចប៉ុន្តែ​​​ករណីនៅ​តែ​​​ច្រើន​​ មិន​មែ​ន​មាន​ន័យ​ថា​វ៉ាក់​សាំង​ចិន​មិន​មាន​ប្រសិទ្ធិភាពនោះ​​ទេ​

    អ្នក​ជំនាញ​៖ ចាក់​​វ៉ាក់​សាំង​រួចប៉ុន្តែ​​​ករណីនៅ​តែ​​​ច្រើន​​ មិន​មែ​ន​មាន​ន័យ​ថា​វ៉ាក់​សាំង​ចិន​មិន​មាន​ប្រសិទ្ធិភាពនោះ​​ទេ​

    សៅ សម្ភស្ស កាលពី​ថ្ងៃ​ទី ២០ ខែមិថុនា ប្រទេសចិន​បាន​សម្រេច​ចែក​ចាយ​វ៉ាក់សាំងកូវីដ-១៩ ចំនួនជាង ១ពាន់​លាន​ដូស​ ឬ​ស្មើ​នឹងជិត ៤០% ​នៃ​ចំនួនវ៉ាក់​សាំង​ ដែល​បាន​ចែក​ចាយ​ប្រមាណ​ ២,៥ ពាន់លានដូស​នៅ​ទូទាំង​ពិភពលោក​។​ វ៉ាក់​សាំង​ ដែល​បាន​នាំ​ចេញ​ភាគច្រើន គឺ​វ៉ាក់​សាំង Sinopharm និង Sinovac ក្នុង​ប្រមាណ​ រាប់​រយលាន​ដូស ​ត្រូវបានចែក​ចាយ​​ទៅកាន់ប្រទេសជាង ៨០ នៅទូទាំង​ពិភព​លោក​។ យ៉ាងណាមិញ ករណី​ឆ្លង​កូវីដ-១៩  បាន​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​នៅក្នុងប្រទេសជាច្រើន​នៅទូទាំង​ពិភព​លោក​ បាន​​ចោទជា​សំណួរ​ដល់​ប្រសិទ្ធភាពនៃ​​វ៉ាក់សាំង Sinopharm និង Sinovac ក្នុង​ការ​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។ តួរ​យ៉ាង​ វ៉ាក់សាំងផលិត ដោយ​ចិនជា​ង​ ៦០ ភាគរយ​ គឺ​ជា​ការ​ទទួល​ទិញ​ ដោយឥណ្ឌូនេស៊ី ដែល​ជា​ប្រទេស​មាន​ចំនួន​ករណី​ឆ្លង​ធំ​​បំផុត​ក្នុង​ប្រទេស ដែល​ករណី​ឆ្លង​ថ្មីប្រមាណ​ជិត​ ២ ម៉ឺ​ន​ករណី​ក្នុង​មួយ​ថ្ងៃ​ នៅដើមសប្តាហ៍នេះ ដែ​លភាគច្រើន​ជា​ករណី​វ៉ារ៉្យង់​ Delta ថ្មី។​ លោកស្រី Olivia Herlinda ប្រធានគោលនយោបាយនៅមជ្ឈមណ្ឌលសម្រាប់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ យុទ្ធសាស្ត្រ​ឥណ្ឌូណេស៊ី បានប្រាប់សារព័ត៌មានតួគី​​ TRT…

  • ស្លាប់កើនដល់៤៥នាក់ ករណីធ្លាក់យន្តហោះយោធានៅហ្វីលីពីន

    ស្លាប់កើនដល់៤៥នាក់ ករណីធ្លាក់យន្តហោះយោធានៅហ្វីលីពីន

    យន្ដហោះមួយគ្រឿងនេះបានធ្លាក់ នៅថ្ងៃអាទិត្យ ទី៤ កក្កដានេះ ដោយដំបូងឡើយ អ្នកស្លាប់ គេរកឃើញសព១៧នាក់ប៉ុណ្ណោះ មុនកើន៤៥នាក់នេះ ប៉ុន្តែនៅបាត់ខ្លួនទៀត ដោយគេដឹងថា មានមនុស្ស៩៦នាក់នៅលើយន្តហោះ មុនពេលធ្លាក់ មានជនស៊ីវិលដែរ។ យន្ដហោះយោធាដឹកជញ្ជូននេះ គឺជាប្រភេទ C-130 បានធ្លាក់កំឡុង ពេលព្យាយាមចុះចតនៅលើកោះ Jolo នៃខេត្ត Sulu។ ភ្លាមៗនោះ យោធាហ្វីលីពីនមិនទាន់អាចបញ្ជាក់ពីមូលហេតុ បណ្ដាលឱ្យយន្ដហោះយោធាខាងលើធ្លាក់នោះទេ ៕

  • បុរី​វ៉ាទីកង់​​ចោទប្រកាន់​បុគ្គលចំនួន​​ ១០ ​នាក់​ពី​បទ​កិប​កេង​ប្រាក់​

    បុរី​វ៉ាទីកង់​​ចោទប្រកាន់​បុគ្គលចំនួន​​ ១០ ​នាក់​ពី​បទ​កិប​កេង​ប្រាក់​

    មឹង​ ច័ន្ទ​សុម៉ា​នីតា​ ចៅក្រម​នៅបុរី​​វ៉ាទីកង់​ បាន​ចោទ​ប្រកាន់​បុគ្គល​ចំនួន​​១០ ​នាក់​រួម​ទាំង​បព្វជិត​ជាន់​ខ្ពស់​ឋានៈ​ Cardinal មួយ​រូប​ ដែល​មាន​ឥទ្ធិពល​ខ្ពស់​បំផុត​ទី២​ក្នុង​គ្រិស្តសាសនា​និកាយ​កាតូលិក​បន្ទាប់ពី​សម្ដេច​ប៉ាប ​ពី​បទ​ព្រហ្មទណ្ឌ​ជា​ច្រើន​ រួម​មាន​ការ​កិប​កេង​ប្រាក់​ ការ​រំលោភ​អំណាច​ ការ​ជំរិត​ទារ​ប្រាក់​ និង​ការ​ក្លែង​បន្លំ​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​វិនិយោគ​អចលន​ទ្រព្យ​​ក្នុង​ទំហំ​ទឹកប្រាក់​ ៣៥០ ​លាន​អឺរ៉ូ (៤១៥ លាន​ដុល្លារ) ​នៅ​ទីក្រុង​ឡុង​ប្រទេស អង់គ្លេសផងដែរ​​។ បើ​តាម​សេចក្ដី​ថ្លែង​ការ​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​៣ កក្កដានេះ​​ ប្រធាន​តុលាការ​ព្រហ្មទណ្ឌ​បុរី​​វ៉ាទីកង់​លោក​ចៅក្រម​ Giuseppe Pignatone បាន​កំណត់​ថ្ងៃ​ទី​ ២៧​ ខែ​កក្កដា ​ជា​កាល​បរិច្ឆេទ​នៃ​ការ​ជំនុំ​ជម្រះ​ក្តី​សម្រាប់​ជនជាប់ចោទ​ទាំង​ ១០ ​នាក់​។ ឯកសារ​ការ​ចោទ​ប្រកាន់​ប្រវែង​ ៤៨៧​ ទំព័រ​ បាន​បង្ហាញ​ពី​ការ​ស៊ើប​អង្កេត​អស់​រយៈ​ពេល​ជាង​ ២​ឆ្នាំ​ ហើយ​​ស្វែង​រក​ឃើញ​ពី​របៀប​បុរី​​វ៉ាទីកង់​បាន​បាត់បង់​ប្រាក់​រាប់​លាន​អឺរ៉ូ​ ភាគ​ច្រើន​បាន​មក​ពី​ការ​បរិច្ចាគ​ពី​សាសនិក​កាតូលិក​ និង​សប្បុរសជន​។ ជន​ជាប់​ចោទ​ទាំង​ ១០ រួមមាន​អតីត​មន្ត្រី​វ៉ាទីកង់​ចំនួន​ ៥ នាក់​ ក្នុង​នោះ​មានមន្រ្តី​បុព្វជិត​ជាន់​ខ្ពស់​លោក​ ​Cardinal Giovanni Angelo Becciu និង​មន្ត្រី​ពីរ​រូប​មក​ពី​រដ្ឋលេខាធិការដ្ឋាន​គ្រប់​គ្រង​ការ​វិនិយោគ​របស់​​​វ៉ាទីកង់។ ​ពាណិជ្ជករ​ជនជាតិ​អ៊ីតាលី​ ដែល​គ្រប់គ្រង​ការ​វិនិយោគ​ទីក្រុង​ឡុងដ៍​ និង​អ្នក​ជំនាញ​ចារកម្ម​អ៊ីតាលី​មួយ​រូប​ ដែល​បាន​ប្រើប្រាស់​ប្រាក់​របស់​ក្រុង​វ៉ាទីកង់​បម្រុង​ទុក​សម្រាប់​ដោះ​ចំណាប់​ខ្មាំង​សាសនិក​កាតូលិក ទៅ​ទិញ​ផលិតផល​ប្រើប្រាស់​ថ្លៃ​ៗ…

  • ចំនួន​អ្នក​ស្លាប់​ដោយ​សារ​កូវីដ១៩​នៅ​រុស្សី​កើន​ដល់​ចំណុច​ខ្ពស់​បំផុត​ប្រាំ​ថ្ងៃ​ជាប់​គ្នា

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​កូវីដ១៩​នៅ​រុស្សី​កើន​ដល់​ចំណុច​ខ្ពស់​បំផុត​ប្រាំ​ថ្ងៃ​ជាប់​គ្នា

    សុខ វេងឈាង ​រុស្ស៊ី​បាន​កត់​ត្រា​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល ៥ ថ្ងៃ​ជាប់​ៗ​គ្នា ខណៈ​ពេល​ដែល​ប្រទេស​នេះ​ប្រឈម​នឹង​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​ថ្មី​។ អាជ្ញាធរ​បាន​កត់​ត្រា​ការ​ស្លាប់​ដោយ​សារ​រីរុស​នេះ​ចំនួន ៦៩៧ នាក់​កាល​ពី​ថ្ងៃ​សៅរ៍​​កន្លងទៅ​​និង ករណី​ឆ្លង​ថ្មី​ចំនួន ២៤.៤៣៩ ករណី​បន្ថែម​ទៀត​។ កាល​ពី​ថ្ងៃ​សុក្រ​ចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​គឺ ៦៧៩ នាក់​។ វិមាន​ក្រឹមឡាំង​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ ថា​ប្រទេស​នេះ​មិន​ពិចារណា​លើ​ការ​បិទ​ខ្ទប់​ជា​ថ្មី​ទេ បើ​ទោះ​បី​ជា​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ក៏​ដោយ​។ ប្រទេស​រុស្ស៊ី​បាន​ធ្វើ​ការ​បិទ​ខ្ទប់​តែ​មួយ​ដង​គត់ កាល​ពី​ដើម​ឆ្នាំ​ដែល​មាន​រយៈ​ពេល ៦ សប្តាហ៍​។ បើ​ទោះ​យ៉ាង​នេះ​ក៏​ដោយ ប្រទេស​នេះ​កំពុង​ចាប់​ផ្ដើម​តម្រូវ​ឱ្យ​មាន​ការ​ចាក់​វ៉ាក់សាំង សម្រាប់​វិស័យ​មួយ​ចំនួន​រួម​មាន វិស័យ​ថែទាំ​សុខភាព វិស័យ​អប់រំ វិស័យ​លក់រាយ វិស័យ​ភោជនីយដ្ឋាន និង​ការិយាល័យ​រដ្ឋាភិបាល​។ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង​លោក Dmitry Peskov បាន​និយាយ​ថា​អ្នក​ដែល​មិន​បាន​ទទួល​វ៉ាក់សាំង​ការពារ​មេរោគ​នេះ ទំនង​ជា​នឹង​មាន​ជម្រើស​ការងារ​មាន​កំណត់​។ កាល​ពី​ចុង​ខែ​មុន​លោក Peskov បាន​និយាយ​ថា​៖ «ការ​ពិត​គឺ​ថា​ការ​រើស​អើង​នឹង​កើត​ឡើង​ជា​យថាហេតុ​។ មនុស្ស​ដែល​គ្មាន​ការ​ចាក់​វ៉ាក់សាំង ឬ​ភាព​ស៊ាំ​នឹង​មិន​អាច​ធ្វើ​ការ​នៅ​គ្រប់​ទី​កន្លែង​បាន​ទេ​។ វា​មិន​អាច​ទៅ​រួច​ទេ​។ វា​នឹង​បង្ក​ការ​គំរាម​កំហែង​ដល់​អ្នក​ដែល​នៅ​ជុំវិញ​ពួក​គេ​»។ ការ​តម្រូវ​ឱ្យ​ចាក់​វ៉ាក់សាំង បាន​កើត​ឡើង​មុន​ពេល​ចំនួន​អ្នក​ស្លាប់​កើន​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​សប្តាហ៍​នេះ​។ ប្រទេស​រុស្ស៊ី​បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​ជិត ៥,៦ លាន​នាក់​និង​មាន​អ្នក​ស្លាប់​ច្រើន​ជាង ១៣៧.០០០ នាក់​។ Source: https://thehill.com/policy/international/russia/561464-russia-death-toll-reaches-daily-record-high-for-fifth-day-in-a?rl=1

  • មន្ត្រី​អ៊ីស្រាអែល​កំពុង​ស៊ើប​អង្កេត​ការ​វាយ​ប្រហារ​លើ​នាវា​ដឹក​ទំនិញ​តាម​ផ្លូវ​ទៅ​កាន់ UAE

    មន្ត្រី​អ៊ីស្រាអែល​កំពុង​ស៊ើប​អង្កេត​ការ​វាយ​ប្រហារ​លើ​នាវា​ដឹក​ទំនិញ​តាម​ផ្លូវ​ទៅ​កាន់ UAE

    សុខ វេងឈាង មន្ត្រី​ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ថា​តើ​កង​កម្លាំង​ប្រដាប់​អាវុធ​អ៊ីរ៉ង់​អាច​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នាវា​ដឹក​ទំនិញ​អ៊ីស្រាអែល​មួយ​គ្រឿង​កាល​ពី​ថ្ងៃ​សៅរ៍​នេះ​ ដែល​កំពុង​ធ្វើ​ដំណើរ​ពី​អារ៉ាប៊ីសាអ៊ូឌីត​ ទៅ​កាន់​អេមីរ៉ាត​អារ៉ាប់​រួម​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទូរទស្សន៍​អ៊ីស្រាអែល​ N12​។ N12 បាន​រាយការណ៍​ដោយ​ដក​ស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​នៅ​ក្នុង​អង្គភាព​ការពារ​ជាតិ​អ៊ីស្រាអែល​ថា​ក្រុម​នាវិក​មិន​រង​របួស​ទេ ហើយ​នាវា​ឈ្មោះ​ Tyndall ដែល​គេ​សង្ស័យ​ថា​រង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល មិន​រង​ការ​ខូច​ខាត​ធ្ងន់ធ្ងរ​ទេ​ និង​បាន​បន្ត​ដំណើរ​ទៅ​មុខ​បន្ទាប់​ហេតុការណ៍​នេះ​បាន​កើត​ឡើង​។ ប៉ុស្តិ៍​ទូរទស្សន៍​ប្រទេស​លីបង់​ ដែល​គាំទ្រ​អ៊ីរ៉ង់​ Al Mayadeen បាន​រាយការណ៍​ពី​ហេតុការណ៍​នេះ​មុន​គេ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់​រាយការណ៍​លើ​ការ​វាយ​ប្រហារ​ដោយ​ទូលំ​ទូលាយ​ដោយ​ផ្អែក​លើ​ការ​រាយការណ៍​របស់​ស្ថានីយ៍ទូរទស្សន៍​ Al Mayadeen។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អ៊ីស្រាអែល​ និង​អេមីរ៉ាត​អារ៉ាប់​រួម​ មិន​បាន​អត្ថាធិប្បាយ​លើ​ហេតុការណ៍​នេះ​ទេ​។ នេះ​ជា​ហេតុការណ៍​ចុង​ក្រោយ​បង្អស់​នៅ​តំបន់​ផ្លូវ​ទឹក​ដ៏​រសើប​ ដែល​ជា​កន្លែង​សត្រូវ​អ៊ីស្រាអែល​-អ៊ីរ៉ង់​បាន​ដោះដូរ​ការ​ចោទ​ប្រកាន់​ទៅ​វិញ​ទៅ​មក​ជុំ​វិញ​ការ​វាយ​ប្រហារ​នាវា​ឆ្លង​កាត់​។ កាល​ពី​ដើម​ខែ​មិថុនា​នាវា​ចម្បាំង​ធំ​ជាង​គេ​របស់​កង​ទ័ព​ជើង​ទឹក​អ៊ីរ៉ង់​បាន​លិច​នៅ​តំបន់​នេះ​ បន្ទាប់​មាន​អគ្គីភ័យ​ ហើយ​ជា​រឿយ​ចាប់​តាំង​ពី​ខែ​មេសា​ នាវា​ដឹក​ទំនិញ​អ៊ីស្រាអែល​រង​ការ​វាយ​ប្រហារ​នៅ​តំបន់​នេះ​។​ Source: https://www.reuters.com/world/middle-east/israeli-officials-say-cargo-ship-possibly-attacked-en-route-uae-israeli-n12-news-2021-07-03/

  • ក្រុមហ៊ុន​​ឥណ្ឌា ​Bharat Biotech ៖ ​វ៉ាក់សាំង​ពួកគេ​មាន​ប្រសិទ្ធភាព​ ដល់ទៅ​៩៣,៤% ប្រឆាំង​នឹង​ករណី​ កូវីដ១៩​ ធ្ងន់ធ្ងរ

    ក្រុមហ៊ុន​​ឥណ្ឌា ​Bharat Biotech ៖ ​វ៉ាក់សាំង​ពួកគេ​មាន​ប្រសិទ្ធភាព​ ដល់ទៅ​៩៣,៤% ប្រឆាំង​នឹង​ករណី​ កូវីដ១៩​ ធ្ងន់ធ្ងរ

    មឹង​ ច័ន្ទ​សុម៉ា​នីតា​ ក្រុមហ៊ុន​ឱសថ​ឥណ្ឌា Bharat Biotech ​​បាន​អោយដឹង​​កាល​ពី​ថ្ងៃ​សៅរ៍​នេះ​ថា​ការ​សាក​ល្បង​ដំណាក់​កាល​ទី​៣​ នៃ​វ៉ាក់សាំង​របស់​ពួកគេ​បាន​បង្ហាញ​ថា​មាន​ប្រសិទ្ធភាព​ដល់ទៅ​ ៩៣,៤%​ក្នុង​ការពារ​អ្នក​ជំងឺ​ពី​ករណី​កូវីដ១៩​ធ្ងន់ធ្ងរ​។ ទិន្នន័យ​នេះ​ក៏​បាន​បង្ហាញ​ពី​ លទ្ធភាព​ក្នុង​ការ​ការពារ​ដល់ទៅ​ ៦៥,២% ​ប្រឆាំង​នឹង​ វីរុស​កូរ៉ូណា​បម្លែង​ដែលតា​ ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ហើយ​នាំ​ឱ្យ​មាន​ការ​កើន​ឡើង​នៃ​អត្រា​ការ​ឆ្លង​និង​ការ​ស្លាប់​ខ្ពស់​ជាង​គេ​ក្នុង​ពិភពលោក កាល​ពី​ខែ​មេសា​ និង​ឧសភា​។ កាល​ពី​ខែ​មុន​ ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង ​AstraZeneca Plc ក៏​បាន​និយាយ​ផង​ដែរ​ថា​វ៉ាក់សាំង​របស់​ខ្លួន​មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​នឹង​បម្លែង​ដែលតា​ និង​ កាប់ប៉ា​ផង​ដែរ​។ ឥណ្ឌា​បាន​គ្រប់គ្រង​ការ​ផលិត​ និង​ចែកចាយ​ផ្នែក​ដ៏​ធំ​មួយ​នៃ​វ៉ាក់សាំង​ AstraZeneca ​ដែល​ផលិត​នៅ​ក្នុង​ស្រុក​ដោយ​ វិទ្យាស្ថាន​សេរ៉ូម​ឥណ្ឌា។ កាល​ពី​ខែ​មុន​វិទ្យាស្ថាន​សេរ៉ូម​បាន​និយាយ​ថា​ ខ្លួន​គ្រោង​នឹង​បង្កើន​ផលិតកម្ម​ប្រចាំ​ខែ​ចាប់​ពី​ខែ​កក្កដា​ឲ្យបាន​រហូត​ដល់​ជិត​ ១០០ លានដូស​។ Bharat Biotech បាន​ប៉ាន់ស្មាន​ថា​ ខ្លួន​អាច​នឹង​ផលិត​បាន​ ២៣ ​លាន​ដូស​ក្នុង​មួយ​ខែ។​ ប្រទេស​ឥណ្ឌា​ដែល​មាន​ករណី​ឆ្លង​ចំនួន​សរុប​ ៣០.៤៥ លាន​នាក់​​គឺ​ជា​ប្រទេស​មាន​អ្នក​ឆ្លង​ច្រើន​ជាង​គេ​ទី ២​ក្នុង​ពិភពលោក​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ ដែល​មានអ្នកឆ្លងសរុប​ចំនួន​ ៣៣​ លាន​នាក់​។​ ប្រភព៖ India’s Bharat Biotech says vaccine 93.4% effective…

  • ឥណ្ឌូនេស៊ី​ព្យាករ​ថា​ករណី​វិជ្ជមាន​កូវីដ១៩ នឹង​បន្ត​កើន​ឡើង​ បើ​បី​ទោះ​ជា​មាន​ការ​រឹត​បន្តឹង​ក៏​ដោយ

    ឥណ្ឌូនេស៊ី​ព្យាករ​ថា​ករណី​វិជ្ជមាន​កូវីដ១៩ នឹង​បន្ត​កើន​ឡើង​ បើ​បី​ទោះ​ជា​មាន​ការ​រឹត​បន្តឹង​ក៏​ដោយ

    ហ៊ីម រដ្ឋា ឥណ្ឌូនេស៊ី​ព្យាករ​ថា​ករណី​វិជ្ជមាន​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​ខ្លួន នៅ​តែ​បន្ត​កើន​ឡើង​ត​ទៅ​ទៀត​នៅ​រយៈពេល ២សប្ដាហ៍​ខាង​មុខ​នេះ​បើ​បី​ទោះ​ជា​មាន​ការ​រឹត​បន្តឹង​ក៏​ដោយ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Luhut Pandjaitan រដ្ឋមន្ត្រី​ទទួល​បន្ទុក​លើ​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ១៩។ បម្រាម​រដ្ឋបាល​ត្រូវ​បាន​ដាក់​ជា​ថ្មី ដើម្បី​ទប់​ស្កាត់​ចលនា​របស់​មនុស្ស ដោយ​មាន​ការ​បិទ​ភោជនីយដ្ឋាន និង​សេវាកម្ម​មិន​មាន​ភាព​ចាំ​បាច់ រហូត​ដល់​ថ្ងៃ​ទី២០ ខែ​កក្កដា ជាមួយ​នឹង​គោលដៅ​ក្នុង​ការ​ធ្វើ​ឱ្យ​ករណី​ប្រចាំ​ថ្ងៃ​ធ្លាក់​ក្រោម ១ម៉ឺន​ករណី។ គោលដៅ​ត្រួត​ពិនិត្យ​ត្រូវ​បាន​រៀប​ចំ​នៅ​រាប់​រយ​កន្លែង និង​កម្លាំង​នគរបាល​ប្រមាណ ២ម៉ឺន​ត្រូវ​បាន​ពង្រាយ​ក្នុង​ការ​អនុវត្ត​វិធានការ​នេះ។ ឥណ្ឌូនេស៊ី​មាន​ករណី​វិជ្ជមាន​ថ្មី​ឡើង​ច្រើន​ជាង ២ ម៉ឺន​ក្នុង​មួយ​ថ្ងៃៗ​ចាប់​តាំង​ពី​ចុង​ខែ​មិថុនា​មក។ មាន​សេចក្ដីរាយការណ៍​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា​វីរុស​កូរ៉ូណា​បម្លែង​ដែលតា ដែល​ឆ្លង​ដំបូង​ពី​ឥណ្ឌា ជា​មូលហេតុ​ក្នុង​ការ​បង្កើន​ការ​ចម្លង​នៅ​ឥណ្ឌូនេស៊ី។ ខណៈ​តម្រូវ​ការ​ថ្នាំ​ពេទ្យ និង​អុកស៊ីហ្សែន​កើន​ហួស​កម្រិត ចំ​ពេល​ដែល​មនុស្ស​ជា​ច្រើន​ព្យាបាល​នៅ​ក្នុង​ផ្ទះ ធ្វើ​ឲ្យ​មាន​ការ​បំប៉ោង​តម្លៃ​នៅ​តាម​ឱសថស្ថាន និង​ការ​លក់​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​។ ជាមួយ​គ្នា​នេះ​ ក្រសួង​សុខាភិបាល​ឥណ្ឌូនេស៊ី​ក៏​បាន​កំណត់​តម្លៃ​នូវ​ថ្នាំ​មួយ​ចំនួន ដើម្បី​ទប់ស្កាត់​ការ​ឡើង​ថ្លៃ​ហួស​ប្រមាណ។ អាជ្ញាធរ​ចាប់​ផ្ដើម​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​នៅ​តាម​តំបន់​ប៉ះពាល់​ខ្លាំង ​តែ​មក​ទល់​ពេល​នេះ​ចាក់​បាន​ត្រឹម​តែ ៧% នៃ​ចំនួន​គ្រោង​ ១៨១​លាន​នាក់​ប៉ុណ្ណោះ​៕ ប្រភព៖ Indonesia expects COVID-19 cases to rise despite stricter curbs https://www.reuters.com/world/asia-pacific/indonesian-police-block-streets-first-day-tougher-covid-19-curbs-2021-07-03/