-
ក្រុមហ៊ុនតៃវ៉ាន់បានព្រមព្រៀងជាមួយនឹងក្រុមហ៊ុនចិននាំចូលវ៉ាក់សាំងអាល្លឺម៉ង់

ហ៊ីម រដ្ឋា មហាសេដ្ឋីពាន់លានដុល្លារ និងស្ថាបនិកក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកតៃវ៉ាន់ លោក Terry Gou និងក្រុមហ៊ុនតៃវ៉ាន់ផលិតសម្ភារៈអេឡិចត្រូនិក TMSC កាលពីថ្ងៃសុក្រកន្លងទៅបានព្រមព្រៀងជាមួយក្រុមហ៊ុនឱសថចិន Shangai Fosun ដែលមានសិទ្ធផ្ដាច់មុខក្នុងការចែកចាយវ៉ាក់សាំងអាល្លឺម៉ង់ BioNTech នៅចិន ក្នុងការនាំចូលវ៉ាក់សាំងជំងឺកូវីដ១៩ចំនួន ៥ លានដូសមកកាន់កោះតៃវ៉ាន់ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រុមហ៊ុន Fosun បានចុះកុងត្រាជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ដើម្បីលក់ និងចែកចាយវ៉ាក់សាំងបន្តនៅចិនដីគោក ហុងកុង ម៉ាកាវ និងតៃវ៉ាន់។ ព្រឹត្តិការណ៍នេះកើតឡើង ក្រោយពីរដ្ឋាភិបាលកោះតៃវ៉ាន់កាលពីខែមុនបើកភ្លើងខៀវឱ្យក្រុមហ៊ុនទាំងពីរ ដើម្បីចរចាក្នុងការនាំចូលវ៉ាក់សាំង។ ប្រជាជនប្រមាណត្រឹមតែ ៩% នៃប្រជាជនតៃវ៉ាន់សរុប ២៣,៥លាននាក់ បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដូស។ យោងតាមប្រភពរបស់ Reuters បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះមិនទាន់បិទបញ្ចប់នោះទេ តែវ៉ាក់សាំងនឹងដឹកចេញពីអាល្លឺម៉ង់ មកកោះតៃវ៉ាន់ផ្ទាល់តែម្ដង៕ ប្រភព៖ EXCLUSIVE Taiwan’s Terry Gou, TSMC reach initial agreements for BioNTech vaccines…
-
កាណាដាបញ្ជាជម្លៀសប្រជាជនខ្លួន ខណៈភ្លើងឆេះព្រៃកំពុងរាតត្បាតឆ្នេរភាគខាងលិចនៃប្រទេស

ហួន ឌីណា ប្រជាជនរស់នៅផ្នែកនានាក្នុងខេត្ត British Columbia របស់កាណាដា ត្រូវបានបញ្ជាឱ្យជម្លៀសចេញពីផ្ទះ ខណៈមានភ្លើងឆេះព្រៃធ្ងន់ធ្ងរកំពុងរាតត្បាត ក្រោយពីរលកកម្ដៅដែលសម្លាប់មនុស្សអស់រាប់រយនាក់ វាយលុកខេត្តជាប់ឆ្នេរប៉ាស៊ីហ្វិករបស់ប្រទេសមួយនេះកាលពីសប្ដាហ៍មុន។ យោងតាមព័ត៌មានសេវាកម្មភ្លើងឆេះព្រៃរបស់ខេត្ត គិតត្រឹមពាក់កណ្ដាលថ្ងៃសៅរ៍នេះ ភ្លើងបានឆាបឆេះចំនួន ១៧៦ កន្លែងនៅទូទាំង British Columbia រួមទាំង ៧៦ កន្លែងផ្សេងទៀត ដែលត្រូវបានគេរាយការណ៍ក្នុងរយៈពេល ២ ថ្ងៃកន្លងមក។ ស្រុក Thompson-Nicola ដែលគ្របដណ្តប់ដោយភូមិ និងក្រុងចំនួន ១១ និងរងគ្រោះធ្ងន់ធ្ងរជាងគេ បានចេញបទបញ្ជាឱ្យប្រជាជនជម្លៀសចេញពីផ្ទះរបស់ខ្លួនជាបន្ទាន់ចំនួន៩ គិតត្រឹមរសៀលថ្ងៃសៅរ៍នេះ។ ភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណេះ បន្ទាប់ពីខេត្ត British Columbia បានបំបែកកំណត់ត្រាថ្មី ដោយសីតុណ្ហភាពនៅភូមិ Lytton ចម្ងាយប្រហែល ២៧៥ គីឡូម៉ែត្រភាគឦសាននៃក្រុង Vancouver បានឡើងរហូតដល់ ៤៩,៦ អង្សាសេ ដែលជាចំណុចក្ដៅបំផុតមិនធ្លាប់មានពីមុនមកនៅកាណាដា។ ភ្លើងឆេះព្រៃដ៏ធំបានចាប់ផ្ដើមវាយប្រហារភូមិនេះកាលពីសប្ដាហ៍មុន ហើយមកទល់ពេលនេះ មនុស្ស ២…
-
WHO ៖ វ៉ារ្យ៉ង់កូវីដ-១៩ Delta ឆ្លងលឿនជាងការចែកចាយវ៉ាក់សាំង រាតត្បាតជាង ៩៨ ប្រទេស

ហួន ឌីណា វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក ក្រើនរំលឹកថា ប្រទេសអ្នកមាន កំពុងចែកចាយវ៉ាក់សាំងឱ្យបណ្តាប្រទេសមានប្រាក់ចំណូលទាបមានលក្ខណៈយឺតយ៉ាវ សម្រាប់ការពារការរាតត្បាតនៃវ៉ារ្យ៉ង់កូវីដ-១៩ Delta ហើយវាកំពុងក្លាយជាហានិភ័យខ្ពស់ដល់អាយុជីវិតប្រជាជនរាប់លាន ខណៈដែលវ៉ារ្យ៉ង់ប្រភេទនេះបានរាតត្បាតជាង៩៨ ប្រទេសរួចមកហើយ។ លោក Ghebreyesus បាននិយាយថា មេដឹកនាំពិភពលោកនានាត្រូវតែធានាថា យ៉ាងហោចណាស់ ១០ ភាគរយនៃចំនួនប្រជាជននៅក្នុងប្រទេសទាំងអស់ បានទទួលវ៉ាក់សាំងនៅចុងខែកញ្ញា ដូច្នេះក្រុមពលរដ្ឋងាយរងគ្រោះ និងបុគ្គលិកសុខាភិបាលនឹងត្រូវបានការពារ។ លោកថា វ៉ារ្យ៉ង់ Delta បង្ករគ្រោះថ្នាក់ និងកំពុងបន្តវិវត្ត ហើយបំលែងខ្លួន ដែលទាមទារឱ្យមានការតាមដានវាយតម្លៃឥតឈប់ឈរ រួមទាំងការកែតម្រូវយ៉ាងប្រុងប្រយ័ត្ននៃការឆ្លើយតបសុខភាពសាធារណៈ ព្រោះថាវ៉ារ្យ៉ង់ប្រភេទនេះកំពុងតែរីករាលដាលយ៉ាងលឿនទាំងក្នុងប្រទេសមានអត្រាចាក់វ៉ាក់សាំងទាប និងខ្ពស់។ លោក Ghebreyesus បន្ថែមថា៖ «ពិភពលោកត្រូវតែចែករំលែកឧបករណ៍ការពារ អុកស៊ីសែន ការធ្វើតេស្ត ការព្យាបាល និងវ៉ាក់សាំងដោយស្មើភាពគ្នា ហើយនៅខែកក្កដាឆ្នាំក្រោយ ប្រជាជនចំនួន ៧០ ភាគរយនៅគ្រប់ប្រទេសគួរតែទទួលបានវ៉ាក់សាំង»។ លោកថា ការធ្វើបែបនេះ ជាវិធីល្អបំផុតដើម្បីបន្ថយការរាតត្បាត ជួយសង្គ្រោះអាយុជីវិត និងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកយ៉ាងពិតប្រាកដ។ កាលពីសប្តាហ៍មុន មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)…
-
អាឡឺម៉ង់បង្កើតមូលដ្ឋានអប់រំផ្ទាល់ខ្លួនពាក់ព័ន្ធកិច្ចការចិនខណៈព្យាយាមកាត់បន្ថយឥទ្ធិពលប៉េកាំងលើគ្រឺះស្ថានអប់រំខ្លួន

ហួន ឌីណា កាលពីថ្ងៃអង្គារសប្ដាហ៍មុន ក្រសួងអប់រំអាឡឺម៉ង់បានប្រកាសថា ខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន ២៨,៤ លានដុល្លារអាមេរិក ក្នុងកម្មវិធីដែលដំណើរការនៅចន្លោះឆ្នាំ ២០១៧ និង ២០២៤ ដើម្បីពង្រឹង «សមត្ថភាពឯករាជ្យរបស់ចិន» នៅក្នុងសាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវនានារបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានហុងកុង The South China Morning Post (SCMP) ថ្មីៗនេះ។ សេចក្ដីថ្លែងការណ៍របស់ក្រសួងអប់រំ បានឱ្យដឹងថា គោលបំណងនៃគម្រោងនេះ គឺដើម្បីគាំទ្រដល់កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងស្រាវជ្រាវ ជាមួយប្រទេសចិនដែលផ្អែកលើគោលការណ៍អឺរ៉ុប។ រដ្ឋមន្រ្តីក្រសួងអប់រំលោកស្រី Anja Karliczek រៀបរាប់ថា អាឡឺម៉ង់នៅតែចង់ចូលរួមជាមួយប្រទេសចិន ហើយត្រូវការទេពកោសល្យនិងធនធានមនុស្សបន្ថែមទៀតដែលអាចឱ្យយល់ដឹងពីវប្បធម៌ ភាសា សង្គម និងប្រវត្តិសាស្ត្ររបស់ចិន។ យ៉ាងណាមិញ លោកស្រីបានបន្ថែមទៀតថា កិច្ចខិតខំប្រឹងប្រែងនេះត្រូវតែធ្វើឡើងដោយឯករាជ្យរបស់អាល្លឺម៉ង់ និងអំពាវនាវឲ្យសាកលវិទ្យាល័យនានាកាត់ផ្តាច់កិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានខុងជឺ ដែលជាដៃគូអប់រំឧបត្ថម្ភដោយរដ្ឋផ្តល់វគ្គសិក្សាភាសា និងវប្បធម៌ចិន។ លោកស្រី Karliczek និយាយថា៖ «ខ្ញុំមិនចង់ឱ្យរដ្ឋាភិបាលចិន មានឥទ្ធិពលលើសាកលវិទ្យាល័យ និងសង្គមរបស់យើងទេ»។ ចាប់ផ្តើមតាំងពីឆ្នាំ ២០០៦មក វិទ្យាស្ថានខុងជឺចំនួន…
-
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន៖ មនុស្ស១៧នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធា

ហ្វីលីពីន៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានឱ្យដឹងថាមនុស្សយ៉ាងហោច ១៧នាក់បានស្លាប់ និង៤០នាក់ទៀតត្រូវបានជួយសង្រ្គោះ បន្ទាប់ពីយន្ដហោះយោធាហ្វីលីពីនមួយគ្រឿងបានធ្លាក់ នៅថ្ងៃអាទិត្យនេះ។នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Delfin Lorenzana បានបញ្ជាក់ទៀតថាយន្ដហោះយោធាខាងលើដែលមានផ្ទុកមនុស្សយ៉ាងហោច ៨៥នាក់បានធ្លាក់កំឡុង ពេលព្យាយាមចុះចតនៅលើកោះ Jolo នៃខេត្ត Sulu។ លោកបន្ថែមថា មកទល់ពេលនេះ មនុស្ស៤០នាក់ត្រូវបានជួយសង្គ្រោះពីបំណែកដែលបានឆាបឆេះនៃ យន្ដហោះយោធាដឹកជញ្ជូនធុន C-130។ ភ្លាមៗនោះ យោធាហ្វីលីពីនមិនទាន់អាចបញ្ជាក់ពីមូលហេតុដែលបណ្ដាលឱ្យយន្ដហោះយោធាខាងលើធ្លាក់នោះទេ ខណៈក្រុមអ្នកជួយសង្រ្គោះកំពុងបន្ត ប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេនៅឡើយ៕ ប្រភព: AFP
-
កូវីដ៖ ឆ្លងថ្មីជិត៦ពាន់នាក់ ស្លាប់៤៤នាក់ទៀត នៅថៃ

-
គំនិតច្នៃប្រឌិត ៖ យកអាចម៍មាន់ប្រែក្លាយវាលស្ងួតហួតហែងទៅជាដីចំការផ្លែក្រូចទំហំ៣០គីឡូម៉ែត្រក្រឡា (មានវីដេអូ)

Video: https://fb.watch/6vH9cxUhBP/ ប៉េរូ ៖ តំបន់មួយស្ថិតនៅក្បែរទីក្រុង Chincha Alta ប្រទេសប៉េរ៉ូ ដែលធ្លាប់តែជាវាលរហោស្ថាន ដីស្ងួតហែងគ្មានជីវជាតិទាល់តែសោះ សូម្បីតែតំណក់ទឹកភ្លៀងក៏ស្ទើរតែគ្មានពេញមួយឆ្នាំនោះ បច្ចុប្បន្នត្រូវបានប្រែក្លាយទៅជាដីចំការផ្លែក្រូចស្អេកស្កះ មានទំហំរហូតដល់ប្រមាណ30គីឡូម៉ែត្រក្រឡា ក្រោមការព្យាយាមកែច្នៃដោយការប្រើប្រាស់ជីអាចម៍មាន់ចិញ្ចឹម ។ គ្មានអ្នកណាម្នាក់ចង់ធ្វើដំណាំ ឬសូម្បីតែការរស់នៅទីនេះនោះឡើយ ប៉ុន្តែដោយ សារតែមិនអស់ចិត្តទៅនឹងទំហំដីដែលត្រូវទុកចោលគ្មានការប្រើប្រាស់នោះ បុរសម្នាក់ដែលមានឈ្មោះថា Vasco Masias ស្ថាបនិកក្រុមហ៊ុន Grupo Alimenta បានប្រើប្រាស់ជំនាញ និងបច្ចេកទេសរបស់ខ្លួនជាច្រើនឆ្នាំ ក្នុងការកែប្រែផ្ទៃដីដែលគ្មានជីវជាតិទំហំរហូតទៅដល់៣០គីឡូម៉ែត្រក្រឡា ឲ្យក្លាយទៅជាចំការក្រូចដ៏ស្អេកស្កះ និងទទួលបានទិន្នផលខ្ពស់ ដោយការប្រើប្រាស់អាចម៍មានចិញ្ចឹមជាវត្ថុធាតុដើមយ៉ាងសំខាន់ ។ អាចម៍មាន់កសិកម្ម ព្រមទាំងចំណីអាហាររបស់សត្វមាន់ ដែលជាធម្មតាត្រូវបានគេយកទៅបោះចោល និងដុតចោលនោះបានក្លាយទៅជាវត្ថុធាតុដ៏សំខាន់សម្រាប់លោក Masias សម្រាប់យកទៅប្រើប្រាស់នៅក្នុងគម្រោងការកែប្រែដីដ៏អស្ចារ្យមួយនេះ ។ កសិដ្ឋានចិញ្ចឹមមាន់ ក្រៅតែពីផ្តល់ផលជាពង និងសាច់ហើយនោះ អាចម៍របស់សត្វមាន់ទាំងអស់បានក្លាយទៅជាផ្នែកមួយយ៉ាងសំខាន់នៃដំណើរការបដិវត្តន៍ដីរហោស្ថានមួយនេះ ។ លោក Masias បានធ្វើការដកបទពិសោធន៍ជាច្រើនលើកច្រើនសារទម្រាំអាចរកឃើញពីវិធីម្យ៉ាងដែលស្រដៀងទៅនឹងវិធីរបស់ជនជាតិភាគតិចនៅក្នុងតំបន់ព្រៃអាម៉ាហ្សូនប្រើប្រាស់យ៉ាងដូច្នោះ ។ នៅក្នុងការកែប្រែដីដែលស្ងួតហួតហែងនេះ វាមានភាពស្រដៀងគ្នាទៅនឹងការដុតយកជីវៈម៉ាសដោយការបញ្ចូលគ្នារវាងអាចម៍មាន់ ចំណីមាន់ ព្រមទាំងវត្ថុធាតុដើមមួយចំនួនទៀត ដើម្បីទទួលបានជីមួយប្រភេទដែលសំបូរទៅដោយជាតិអាហារូបត្ថម្ភ ។ បច្ចុប្បន្ននេះ សម្រាប់ផលិតផល…
-
អាជ្ញាធរសុខាភិបាលអាមេរិកជំរុញអោយប្រជាជនទៅចាក់វ៉ាក់សាំងបង្ការ ស្របពេលមានការរីករាលដាលខ្លាំងនៃវីរុសកូវីដ-១៩បម្លែងថ្មី (មានវីដេអូ)

អាមេរិក៖ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) បានធ្វើការអំពាវនាវដល់ប្រជាជនទូទៅ អោយទៅទទួលការចាក់វ៉ាក់សាំងការពារមេរោគ ដោយសារតែការលេចចេញជាថ្មីនៃជំងឺកូរ៉ូណា ជាពិសេសការរីករាលដាលនៃវីរុសកូវីដ១៩បម្លែងថ្មី Delta ដែលមានប្រភពដើមនៅប្រទេសឥណ្ឌា ។ អគ្គនាយកមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) លោកស្រី Rochelle Walensky បានប្រាប់អោយដឹងនៅក្នុងសន្និសិទសារព័ត៌មានមួយថា ករណីឆ្លងប្រចាំថ្ងៃបានកើនឡើងរហូតដល់១០ភាគរយកាលពីសប្តាហ៍កន្លងទៅ ដោយលោកស្រីបានព្រមានថា ការរីករាលដាលនៃវីរុសបម្លែងថ្មីអាចនឹងដឹកនាំការកើនឡើងករណីឆ្លងថ្មីៗ នៅក្នុងតំបន់ដែលមានអត្រាការវ៉ាក់សាំងបង្ការមានកម្រិតទាបនៅឡើយ ។ លោកស្រី Walensky បានគូសបញ្ជាក់ថា ទិន្នន័យបឋមបង្ហាញថា តួលេខ៩៩.៥ភាគរយនៃមនុស្សដែលបានស្លាប់ ដោយសារតែជំងឺកូវីដ១៩កាលពី០៦ខែមុននោះ គឺជាអ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការ ។ លោកស្រីបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា ជាមួយនឹងការចាក់វ៉ាក់សាំងបង្ការដែលមាននៅទូទាំងប្រទេស ការរងទុក្ខវេទនា និងការបាត់បង់ យើងកំពុងមើលឃើញ គឺស្ទើរតែអាចជៀសវាងបាន ៕ ប្រភព៖ NHK
-
អង្គការសុខភាពពិភពលោក (WHO)៖ វីរុសកូវីដ-១៩បម្លែងថ្មី Delta ឆ្លងរាលដាលដល់ប្រទេស និងតំបន់ចំនួន៩៨ហើយ (មានវីដេអូ)

បរទេស៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រនេះបានអះអាងថា វីរុសកូវីដ១៩បម្លែងថ្មី Delta ដែលមានប្រភពដើមនៅប្រទេសឥណ្ឌា ត្រូវបានរកឃើញនៅក្នុងប្រទេស និងតំបន់យ៉ាងហោចណាស់៩៨ហើយ ។ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានសង្កត់ធ្ងន់ថា វីរុសកូវីដ១៩បម្លែងថ្មី គឺពិតជាគ្រោះថ្នាក់ ហើយ កំពុងបន្តវិវត្តន៍ខ្លួន និងផ្លាស់ប្តូរ ប្រការនេះតម្រូវអោយមានការវាយតម្លៃថេរ ក៏ដូចជាការកែតម្រូវដោយប្រុងប្រយ័ត្ន ចំពោះការឆ្លើយតបផ្នែកសុខភាពសាធារណៈ ។ ស្របពេលជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក (WHO) ក៏បានព្រមាន ដែរថា វីរុសកូវីដ១៩បម្លែងថ្មីនេះ បាននិងកំពុងឆ្លងរីករាលដាលនៃឆាប់រហ័សបំផុត នៅតាមបណ្តាប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងបង្ការមានកម្រិតទាប និងខ្ពស់ផងដែរ ៕ ប្រភព៖ CGTN
-
ប្រធានាធិបតីរុស្ស៊ី និងបារាំងធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទផ្តោតសំខាន់លើស្ថានភាពនៅអ៊ុយក្រែន លីប៊ី និងទំនងនាក់រវាងរុស្ស៊ី-សហភាពអឺរ៉ុប (មានវីដេអូ)

Video: https://fb.watch/6vGo61iOMw/ បរទេស៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន និងសមភាគីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បានធ្វើកិច្ចពិភាក្សាគ្នាស្តីពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន និងលីប៊ី ក្នុងចំណោមរបៀបវារៈសំខាន់ៗដទៃទៀត តាមរយៈការសន្ទនាគ្នាតាមទូរស័ព្ទរវាងមេដឹកនាំប្រទេសទាំងពីរនៅថ្ងៃសុក្រសប្តាហ៍នេះ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ វិមានក្រឹមឡាំងបានបញ្ជាក់ថា លោក ពូទីន និងលោក ម៉ាក្រុង បានសង្កត់ធ្ងន់ពីបំណងប្រាថ្នារបស់ខ្លួន ក្នុងការជំរុញដំណើរការនយោបាយបន្ថែមទៀត ដោយមានការចូលរួមពីកងកម្លាំងសំខាន់ៗរបស់លីប៊ី ។ ពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែនវិញ មេដឹកនាំទាំងពីរបានឯកភាពគ្នាលើការពង្រឹងកិច្ចពិភាក្សាគ្នាដោយមានគោលបំណង ដើម្បីអនុវត្តអោយបានខ្ជាប់ខ្ជួននូវកញ្ចប់វិធានការទីក្រុងមីនស៍ ឆ្នាំ២០១៥ ។ ទន្ទឹមនេះ លោក ពូទីន និងលោក ម៉ាក្រុង ក៏បានពិភាក្សាគ្នាពីទស្សនវិស័យនៃការអភិវឌ្ឍចំណងទាក់ទងរវាងរុស្ស៊ី និងសហភាពអឺរ៉ុប ក៏ដូចជាកិច្ចសហប្រតិបត្តិទ្វេភាគីផងដែរ ។ កិច្ចពិភាក្សាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរនេះដែរ បានកើតមានឡើងក្រោយមេដឹកនាំសហភាពអឺរ៉ុបបានច្រានចោលសំណើររបស់បារាំង និងអាល្លឺម៉ង់កាលពីខែមុន ក្នុងការរៀបចំកិច្ចប្រជុំកំពូលជាមួយប្រទេសរុស្ស៊ី ៕ ប្រភព៖ CGTN