-
អង្គការសុខភាពពិភពលោក (WHO) ព្រមានថា ការរើងអើងវ៉ាក់សាំងកំពុងគំរាមកំហែងដល់ជីវិតមនុស្សរាប់ពាន់លាននាក់ (មានវីដេអូ)

-
ព្រឹកនេះ! ថៃស្លាប់មនុស្សជាង៦០នាក់ព្រោះកូវីដទៀត ឆ្លងថ្មីជាង៦ពាន់នាក់

-
អង្គការសុខភាពពិភពលោក (WHO) ព្រមានថា ការរើងអើងវ៉ាក់សាំងកំពុងគំរាមកំហែងដល់ជីវិតមនុស្សរាប់ពាន់លាននាក់

បរទេស៖ អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវដល់ប្រទេសនានាអោយទទួលស្គាល់វ៉ាក់សាំង ដែលបានអនុម័តទាំងអស់របស់ខ្លួន ដើម្បីជៀសវាងការអភិវឌ្ឍប្រព័ន្ធធ្វើដំណើររើងអើង ។បច្ចុប្បន្នបណ្តាប្រទេស និងប្លុកជាច្រើន រួមមានទាំងសហភាពអឺរ៉ុបផងនោះ កំពុងអនុញ្ញាតអោយអ្នកដំណើរ ដែលទទួលការចាក់វ៉ាក់សាំងបង្ការរួចរាល់ អាចជៀសវាងពីការរឹតត្បិតមួយចំនួនដើម្បីទប់ស្កាត់កូវីដ១៩ ។ ទោះជាយ៉ាងណា ពួកគេមិនព្រមទទួលយករាល់វ៉ាក់សាំងដែលត្រូវបានអនុម័តអោយប្រើប្រាស់ដោយអង្គការសុខភាពពិភពលោក (WHO) នៅឡើយទេ ។ ជាឧទាហរណ៍ លិខិតឆ្លងដែនវ៉ាក់សាំងរបស់សហភាពអឺរ៉ុបទទួលយកវ៉ាក់សាំង ដែលត្រូវបានអនុម័តដោយទីភ្នាក់ ងារឱសថអឺរ៉ុប (EMA) ប៉ុណ្ណោះ ក្នុងនោះមានចំនួន០៤ ។ សហភាពអឺរ៉ុបក៏នឹងមិនទទួលយកនូវវ៉ាក់សាំង AstraZeneca ដែលផលិតនៅឥណ្ឌាផងដែរ ទោះបីជាប្រទេសនីមួយៗមានការសម្រេចចិត្តក្នុងការសម្របខ្លួនតាមច្បាប់ក៏ដោយ ។សេចក្តីថ្លែងការណ៍រួមពីអង្គការសុខភាពពិភពលោក, សម្ព័ន្ធវ៉ាក់សាំងសកល, សម្ព័ន្ធភាពសម្រាប់ការច្នៃប្រឌិតត្រៀមបង្ការរោគរាតត្បាត និងអង្គការ យូនីសេហ្វ បានបញ្ជាក់ថា វិធានការណ៍ណាមួយដែលអនុញ្ញាតឱ្យប្រជាជនការពារដោយការចាក់វ៉ាក់សាំង ដែលត្រូវបានយល់ព្រមដោយ WHO ដើម្បីទទួលបានអត្ថប្រយោ ជន៍ពីការបើកការធ្វើដំណើរឡើងវិញ និងជាមួយតំបន់នោះ នឹងបង្កើតប្រព័ន្ធពីរជាន់ប្រកបដោយប្រសិទ្ធភាព ពង្រីកការបែងចែកវ៉ាក់សាំងសកល និងធ្វើឱ្យវិសមភាពកាន់តែប្រសើរឡើងដែលយើងមានរួចហើយ នៅក្នុងការចែកចាយវ៉ាក់សាំង COVID-១៩ ៕ ប្រភព៖ CGTN
-
សហភាពអឺរ៉ុប និងឥណ្ឌាជួបភាពតានតឹងផ្នែកលិខិតឆ្លងដែនវ៉ាក់សាំង

ឥណ្ឌា៖ ឥណ្ឌាបានប្រកាសចេញនូវលក្ខខណ្ឌមួយថា ឥណ្ឌានឹងមិនទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងសហភាពអឺរ៉ុបនោះឡើយ ប្រសិនបើពួកគេមិនព្រមទទួលស្គាល់វ៉ាក់សាំងដែលផលិតនៅប្រទេសឥណ្ឌា ។ ការប្រកាសដាក់លក្ខខណ្ឌខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលដែលវ៉ាក់សាំងបង្ការជំងឺ COVID-19 ឈ្មោះ ខូវីសៀលដ៍ (Covishield) ផលិតនៅឥណ្ឌា នៅតែមិនទាន់ទទួលបានអាជ្ញាធរប័ណ្ណបៃតងឌីជីថល សម្រាប់ការទទួលស្គាល់ជាផ្លូវការនៅឡើយពីសហភាពអឺរ៉ុប ។ សូមជម្រាបថា លិខិតឆ្លងដែនវ៉ាក់សាំង គឺជារឿងចាំបាច់បំផុតមួយសម្រាប់ប្លុកអឺរ៉ុបដែលមានសមាជិក២៧ប្រទេស និងឥណ្ឌា ដើម្បីឈានទៅរកការធ្វើដំណើររវាងគ្នាឡើងវិញបាន តាមរយៈការចាក់វ៉ាក់សាំង ដែលត្រូវបានទទួលស្គាល់ជាផ្លូវការរវាងអាជ្ញាធររបស់ប្រទេស និងប្លុកទាំងពីរ ៕ ប្រភព៖ BBC
-
អេស្ប៉ាញកត់ត្រាពីករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ ក្នុងចំណោមមនុស្សវ័យក្មេងដែលមិនទាន់បានចាក់វ៉ាក់សាំងការពារ

អេស្ប៉ាញ៖ អាជ្ញាធរ និងអ្នកជំនាញសុខភាពរបស់អេស្ប៉ាញបានជំរុញអោយមានការទទួលខុសត្រូវ ក៏ដូចជាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលករណីឆ្លងជំងឺកូវីដ-១៩ថ្មីៗស្ទុះងើបឡើងវិញ ក្នុងចំណោមមនុស្សវ័យក្មេងដែលមិនទាន់បានចាក់វ៉ាក់សាំងការពារនៅឡើយនោះ ។ ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីសុខាភិបាលអេស្ប៉ាញ លោក Carolina Darias បានគូសបញ្ជាក់ថា យើងស្ថិតនៅលើផ្លូវដែលជំងឺកូវីដ-១៩ជិតដល់ទីបញ្ចប់ហើយ តែយើងមិនអាចបញ្ចប់បាន… យើងទាំងអស់គ្នាត្រូវតែគោរពវិធានការការពារ ។ រដ្ឋមន្ត្រីសុខាភិបាលអេស្ប៉ាញរូបនេះបានសង្កត់ធ្ងន់ថា កម្មវិធីចាក់វ៉ាក់សាំងនៅតែជាអាវុធដ៏មានឥទ្ធិពលបំផុត… ចំនួនករណីឆ្លងអាចថយចុះក្នុងចំណោមមនុស្សវ័យក្មេង នៅពេលណាដែលពួកគេបានចាក់វ៉ាក់សាំងរួចរាល់ ។ គួរកត់សម្គាល់ ទោះជាជាងមួយភាគបី នៃប្រជាជន៤៧លាននាក់របស់អេស្ប៉ាញបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញហើយក្តី ក៏ចំនួនឆ្លងថ្មីៗបាននិងកំពុងងើបឡើងវិញក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជាពិសេសក្នុងចំណោមមនុស្សវ័យក្មេងដែលកំពុងរង់ចាំចាក់វ៉ាក់សាំងការពារ ៕ ប្រភព៖ The guardian
-
អង់គ្លេសនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៣នៅក្នុងខែកញ្ញា ដើម្បីបង្កើនភាពស៊ាំប្រឆាំងនឹងវីរុសបម្លែងថ្មី

អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសនឹងចាប់ផ្តើមផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី៣ ចាប់ពីខែកញ្ញាខាងមុខនេះ ដើម្បីបង្កើនការការពារដល់ជនងាយរងគ្រោះបំផុត នៅមុនរដូវរងាចូលមកដល់ ។ រដ្ឋាភិបាលអង់គ្លេសបានគូសបញ្ជាក់ថា ការបង្កើនការចាក់វ៉ាក់សាំងបង្ការដល់ប្រជាជននឹងត្រូវបានផ្តល់ ដើម្បីពន្យារការការពារដែលត្រូវបានបង្កើតឡើងចាប់តាំងពីការចាក់វ៉ាក់សាំងដូសទី២ដំបូង និងផ្តល់នូវភាពស៊ាំបន្ថែមទៀតប្រឆាំងវីរុសបម្លែងថ្មី ។ គួរកត់សម្គាល់ ក្រសួងសុខាភិបាលរុស្ស៉ីកាលពីថ្ងៃពុធសប្តាហ៍នេះបានប្រកាសចេញគោលការណ៍ថ្មី សម្រាប់កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ថ្នាក់ជាតិ ដោយផ្តល់អនុសាសន៍ឲ្យគ្រឹះស្ថានសុខាភិបាលទាំងអស់ ចាប់ផ្តើមចាក់ដូសទី៣ ជូនដល់អ្នកទាំងឡាយណា ដែលបានទទួលការចាក់វ៉ាក់សាំងកាលពី០៦ខែមុន ឬយូរជាងនេះ ហើយវាក៏បានធ្វើអោយរុស្ស៉ីក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលបានធ្វើយ៉ាងដូច្នេះជាផ្លូវការ ៕ ប្រភព៖ NHK
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៣លាន៤១ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩៧ម៉ឺននាក់ និងជាសះស្បើយ១៦៧លាន៩១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៣លាន៤១ម៉ឺន៤ពាន់៦៤៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៩៧ម៉ឺន១ពាន់៤៤២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៧លាន៩១ម៉ឺន៧ពាន់៨៧១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៥៦ម៉ឺន១ពាន់៤០៣នាក់ ស្លាប់ចំនួន៦២ម៉ឺន៦៤៥នាក់ និងជាសះស្បើយចំនួន២៩លាន៥ម៉ឺន២ពាន់៨៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៤៥ម៉ឺន៣ពាន់៩៣៧នាក់ ស្លាប់៤០ម៉ឺន២៧១នាក់ និងជាសះស្បើយ២៩លាន៥៣ម៉ឺន៦ពាន់៨៧នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៦២ម៉ឺន២ពាន់៣០៤នាក់ ស្លាប់ចំនួន៥២ម៉ឺន១៨៩នាក់ និងជាសះស្បើយ១៦លាន៩៣ម៉ឺន១ពាន់២៧២នាក់ ៕ ប្រភព៖ worldometers
-
កូរ៉េខាងជើង ៖ ប្រជាជនកំពុងជួបភាព “ អត់ឃ្លាន” ខណៈពេលរដ្ឋាភិបាលជួបវិបត្តិផ្គត់ផ្គង់ស្បៀងក្នុងស្រុក

ការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏ដូចជាផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ និងការផ្អាកសកម្មភាពផ្សេងៗ តាមបណ្តាយព្រំដែន របស់ខ្លួនជាមួយប្រទេសចិន និងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតនាឆ្នាំ ២០២០ រួមជាមួយនឹងការរងផលប៉ះពាល់នៃព្យុះសង្ឃរាមួយ កំពុងធ្វើឱ្យកូរ៉េខាងជើង មានកង្វះខាតស្បៀងអាហារ យ៉ាងធ្ងន់ធ្ងរ ហើយក៏មានការព្រួយបារម្ភអំពីកង្វះអាហារូបត្ថម្ភនៅក្នុងប្រទេស ដែលដាច់ស្រយាលតែឯងមួយនេះ។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទទួលស្គាល់អំពីបញ្ហានេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់គណបក្សពលករកាលពីខែមិថុនានេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កូរ៉េខាងជើង លោក គីម បាននិយាយថា «ស្ថានភាពស្បៀង អាហាររបស់ប្រជាជនឥឡូវនេះកំពុងតានតឹងហើយ» ។ វិស័យកសិកម្ម របស់យើងបានខកខានមិនបាន បំពេញនិងសម្រេចតាមផែនការក្នុងការផលិតគ្រាប់ ធញ្ញជាតិដោយសារតែការខូចខាតដោយសារព្យុះទីហ្វុងកាលពីឆ្នាំមុន។ លោកគីម ក៏បានលើកឡើងពីផលប៉ះពាល់ ដែលបង្កឡើងដោយសារមេរោគកូរ៉ូណាផងដែរ។ មេដឹកនាំកូរ៉េខាងជើង បាននិយាយថា « វាចាំបាច់ណាស់ សម្រាប់គណបក្សនិងរដ្ឋទាំងមូលដែលត្រូវផ្តោតលើវិស័យកសិកម្ម»។ លោកស្រីសាស្រ្តាចារ្យ Hazel Smith អ្នកជំនាញសិក្សាស្រាវជ្រាវកិច្ចការកូរ៉េខាងជើងនៃសាកលវិទ្យាល័យ SOAS ប្រចាំទីក្រុងឡុងដ៍ ដែលបានចំណាយពេលពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០១ ធ្វើដំនើរនិងស្រាវជ្រាវក្នុងប្រទេសកូរ៉េខាងជើងដើម្បីអភិវឌ្ឍលើការវិភាគទិន្នន័យកសិកម្ម សម្រាប់អង្គការយូនីសេហ្វនិងកម្មវិធីស្បៀងអាហារពិភពលោក។ លោកស្រី Smith ដែលបានធ្វើការស្រាវជ្រាវនិង…
-
អ.ស.ប ជំរុញឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មអ៊ីរ៉ង់ដូចដែលព្រមព្រៀងកាលពីឆ្នាំ២០១៥

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ឲ្យដកឬលើកលែងទណ្ឌកម្មទាំងអស់លើអ៊ីរ៉ង់ដូចដែលបានព្រមព្រៀងក្រោមកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ក្នុងគោលបំណងបញ្ឈប់ ក្រុងTehran ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ នៅក្នុងរបាយការណ៍មួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខ សហរដ្ឋអាមេរិកលោក Guterres ក៏បានជំរុញ ឲ្យសហរដ្ឋអាមេរិក «បញ្ឈប់ការ ទាក់ទង នឹង ការធ្វើពាណិជ្ជកម្ម ប្រេងជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ និងបន្តលះបង់ទាំងស្រុងចំពោះគម្រោងមិនរីកសាយអាវុធនុយក្លេអ៊ែរ។» ក្រុមប្រឹក្សាដែលមានសមាជិក ១៥ រូបបានពិភាក្សាគ្នាកាលពីថ្ងៃពុធ លើរបាយការណ៍ប្រចាំឆ្នាំរបស់លោកអគ្គលេខាធិការស្តីពីការអនុវត្តដំណោះស្រាយឆ្នាំ ២០១៥ ដែលចែងអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ រុស្ស៊ីនិង ចិន។ អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានបោះបង់ចោល កតិកាសញ្ញានេះក្នុងឆ្នាំ ២០១៨ និងបានដាក់ទណ្ឌកម្ម ជាថ្មីដោយជំរុញឱ្យទីក្រុង Tehran ចាប់ផ្តើមរំលោភលើដែនកំណត់នុយក្លេអ៊ែរមួយចំនួនក្នុងឆ្នាំ ២០១៩ ។ ការអំពាវនាវរបស់លោក Guterres ចំពោះទីក្រុងវ៉ាស៊ីនតោន និង ក្រុង Tehran កើតឡើងចំពេលមានកិច្ចពិភាក្សាដើម្បី…
-
លោកប្រធានាធិបតី ស៊ី ដាស់តឿនប្រឆាំងនឹងការមាគងាយដោយបរទេស ពេលចិនកំពុងប្រារព្ធខួបបង្កើតបក្សលើកទី ១០០

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍បានសាទរចំពោះ «ពិភពលោកថ្មី» មួយដែលត្រូវបានបង្កើតឡើងដោយប្រជាជន របស់ប្រទេសនេះនៅពេលដែល គណបក្ស កុម្មុយនិស្តចិនបាន កត់សម្គាល់នូវការបង្កើតគ្រឹះរបស់ខ្លួន ហើយបានព្រមានកងកម្លាំងបរទេសនានា។ នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ដែលមានរយៈពេលមួយម៉ោង ពីទីលានធានអានមេន បន្ទាប់ពីការមើលយន្តហោះប្រយុទ្ធតម្រៀបគ្នាបង្កើតជាទម្រង់រូបរាងលេខ « ១០០ » លោកស៊ីបានសន្យាកសាងយោធាចិន ដោយប្តេជ្ញាបង្រួបបង្រួមតៃវ៉ាន់ និងបានសង្កត់ធ្ងន់លើស្វ័យភាពដែលកាន់កាប់ដោយហុងកុងនិងម៉ាកាវ។ លោកស៊ី ដែលជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសចិនចាប់តាំង ពីលោក ម៉ៅ សេទុង និយាយថា ប្រជាជនចិនមិនត្រឹមតែពូកែកែប្រែពិភពលោកដ៏ចាស់ប៉ុណ្ណោះ ទេពួកគេថែមទាំងបានបង្កើតពិភពលោកថ្មីផងដែរ ហើយលោកបន្ថែមថាមានតែ សង្គមនិយម ទេដែលអាចជួយសង្គ្រោះប្រទេសចិនបាន។ ប៉ុន្តែទីក្រុងប៉េកាំងកំពុងប្រឈមមុខនឹងការរិះគន់ពីខាងក្រៅចំពោះវិធានការណ៍របស់ខ្លួននៅក្នុងទីក្រុងហុងកុងនិងការប្រព្រឹត្តលើជនជាតិភាគតិចនៅស៊ីនជាំងហើយប្រឆាំងនឹងទស្សនវិស័យប្រជាសាស្ត្រដែលកាន់តែអាក្រក់ទៅៗ ហើយធ្វើឱ្យមានកំណើនសេដ្ឋកិច្ចមានរយៈពេលវែង។ លោកស៊ី បាននិយាយថា ប្រជាជនចិននឹងមិនអនុញ្ញាតឱ្យកម្លាំងបរទេសណាមួយធ្វើបាបគាបសង្កត់ឬបង្ក្រាបពួកគេឡើយ។ ក្នុងឧកាសប្រារព្ធខួប១០០ឆ្នាំនៃគណបក្សកុំមុយនីសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមដោយការហោះហើររបស់យន្តហោះចម្បាំងនិងឧទ្ធម្ភាគចក្រដែលត្រូវបានគេសង្កេតឃើញមានការចូលរូមដោយមេដឹកនាំប្រទេសនេះ គឺ លោកស៊ី អង្គុយនៅខាងត្បូងនៃវិមានដែលមានសន្តិសុខអម។ លោកស៊ី បាននិយាយនៅក្នុងសុន្ទរកថា របស់លោកថា ប្រទេសចិននឹងបង្កើនយោធារបស់ខ្លួនដើម្បីការពារអធិបតេយ្យភាព សន្តិសុខ និងការអភិវឌ្ឍរបស់ខ្លួន ដោយលើកកំពស់ឲ្យស្មើទៅនឹងស្តង់ដារពិភពលោក។ លោកស៊ី ដែលជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធ បានមានប្រសាសន៍ថា…